Home Blog Page 397

ពេជ្រ សូលីកា ថានាងត្រូវការសន្តិភាពខណៈលុបចោលកម្មវិធី១ខែយកពេលទៅលំហែ ខួរក្បាល

0

ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាតារាចម្រៀង ពេជ្រ សូលីកា ត្រូវជាប់ឈ្មោះក្នុងរឿងអាស្រូវចចាមអារ៉ាមកាលពីពេលថ្មីៗនេះបន្ទាប់ពីកម្មវិធីមួយបានចាក់ផ្សាយ។ យ៉ាងណាមិញ តារាចម្រៀងសម្បូរបទសេដរូបនេះមិននិយាយអ្វីច្រើននោះទេប៉ុន្តែសម្រេចចិត្តលុបចោលកម្មវិធីរហូតដល់១ខែ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW6jMOgg_-1FzkEOiG3jHx8D4kkaKpOinmvomcJJ7ihzSbywBjhKlLUJGlhvuOe2Q7jDXztPNjUJA1dGMy0_GumRKDEqYpB63h9gn7OuOxSbLmaDpFekZ6dRgDRm1sJ-zkAsfTjJWn9UWrWX0G27kIdb31rF57ftK03illYGgezAZB8PixYcP4i1puYpsv/s1920/image_2025-07-14_09-17-06.png
នៅលើ Story តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះថា « សុំ cancel Event ទាំងអស់ ១ខែ សិន សុំលំហែខួរក្បាលបន្តិចរូបដែលត្រូវផុសឱ្យ client នៅផុសធម្មតា»។ តារាចម្រៀងរូបនេះបានបង្ហោះបន្តទៀតដោយភ្ជាប់មកជាមួយនឹងរូប Emoji ចំនួន៣ ទំនងហាក់ដូចជាមានន័យថា «មាសសុទ្ធមិនខ្លាចភ្លើង» ខណៈបង្ហាញប្រយោគថា ត្រូវការសន្តិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkufFDTIwIWLKlZ0V_GdkJ3T4SmhyphenhyphenCIjkYxqNEJ-Yco9TF8R5_aO90xAGRJO-0qzQ7g_0cdEGBXOJ3L0k5fSjqR8pluLcWSU4GUKp3q1z8j8KEZRU0k6vpqpz8UC6E4GgV-xcYCe1xkuMpFjfvP5H7FIGLyUhD3LbqAMXM7MvlEL_aqpqN9XkIsYaW8aeM/s1280/photo_2025-07-14_15-26-03.jpg

ក្រោយពីប្រកាសលុបចោលកម្មវិធីរបស់ខ្លួនដល់ទៅ១ខែដើម្បីយកពេលទៅលំហែខួរក្បាលនេះ ពេជ្រ សូលីកា ក៏បាន add Story បន្តជាមួយនឹងកូនប្រុសរបស់ខ្លួនដោយបញ្ជាក់ថា នាងមិនឱ្យកូនប្រុសខកបំណងដែលមាននាងជាម្តាយឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI-hSJFuMW-NOFInrvlCPQCRhtY-rfV77HN55BD8rweOimkzJrDH4Dur1FchLFizbImswaW9_jgEGoa_7h82Xqgs-3nbKnU843ClfFf0pvkuoYrCTSvgOqaxTw7TTizA4RzLsTgwEjSoz0-JwVB3vU9I6pKsH2IlMhTAg4IWEqTa_hNUeVyz5wvX4e91z6/s1919/image_2025-07-14_09-17-07.png

គួរបញ្ជាក់ផងដែរថាថ្មីៗនេះផ្ទុះការវែកញែកយ៉ាងខ្លាំងហើយឈ្មោះរបស់តារាចម្រៀង ពេជ្រ សូលីកា ត្រូវជាប់ក្នុងរឿងអាស្រូវមិនល្អ។ អ្វីដែលកាន់តែចាប់អារម្មណ៍ ទីនីន គឺបានចេញមកនិយាយឈ្មោះ ពេជ្រ សូលីកា ចំៗតែម្តងដោយមិនដឹងថាកម្មវិធីនោះចង់សម្តៅដល់ ពេជ្រ សូលីកា ឬអត់ទេហើយនាងក៏មិនបានកាន់ជើងខាងណាគ្រាន់តែចង់ប្រាប់ពីអត្តចរិតរបស់ សូលីកា នៅពេលនាងផ្ទុះរឿងអាស្រូវជាមួយតារាស្រីម្នាក់ តារាចម្រៀងរូបនេះបានសួរនាំមិនចង់ឱ្យមានបញ្ហាព្រោះសុទ្ធតែ សូលីកា ស្គាល់ ខណៈពេល ពេជ្រ សូលីកា មានរឿងវិញតើតារាស្រីនោះធ្វើអត្តចរិតបែបណាវិញប៉ុណ្ណោះ៕

ឆ្វាចណាស់! Mina Cover បទចម្រៀងក្នុងរឿង « Kpop Demon Hunter» ទទួលបានការសរសើរជាច្រើន

0

តារាចម្រៀងតូចច្រឡឹងនិងពូកែរាំ Mina បានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្រវិស័យ Kpop មានការចាប់អារម្មណ៍យ៉ាងខ្លាំងរួមជាមួយនឹងការសរសើរពីទឹកដមសំឡេងរបស់នាងបន្ទាប់ពី Cover បទ « Golden» របស់ក្រុម HUNTR/X នៅក្នុងរឿងដ៏ល្បីល្បាញ «Kpop Demon Hunter»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_ddePIE_RxapLrrLCki81WcubTppYH7lOy4anFgmXdbk_gDrspv1vNAyu_oFzl99km8dvedlT-66OuucXi5JNjPqRgzFQytDuMuJJYWJNrjGWvimW-lxlqVp_sK-eE4yh8G7P-nHQptNkj6B5g-RHgtNT1bqFHO6AqMf2uJS4w2jVLj1cQ7VCmt_p1QnY/s800/image_2025-07-11_11-50-52.png

នៅល្ងាចថ្ងៃទី១៤ កក្កដា Mina បានទម្លាក់បទ Cover ពេញរបស់នាងនៅលើឆាណែលយូធូបផ្ទាល់ខ្លួន ដែលមានចំណងជើងថា « Golden»។ នេះជាការ Cover លើកទី២ បន្ទាប់ពីបទ «Free» សហការជាមួយ B.O ចេញពីបទចម្រៀងក្នុងខ្សែភាពយន្តគំនូរជីវចល «Kpop Demon Hunter» ដែលជារឿងមួយកំពុងពេញនិយមទូទាំងពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxQm-9I-916Id6w12S5rnb1A5vNPP-irCBxhmZeArZMUIki15pvZQ6mIRCdPKxvubQm4xeK4rB1EAk0RsJpwiQSYKed-DUXrqP5GnZIoARyKJsZJrw7G7BvmYls2gB3szIFZmRtpNgrYMAf9fPX7NTfkKS83dzy81SZeDt-_EhFdSni83-_2RfskUbek-Z/s2048/image_2025-07-15_09-05-56.png

ការ Cover របស់ Mina ទៅលើបទ « Golden» ធ្វើឱ្យអ្នកលេងបណ្តាញសង្គមជា ពិសេសអ្នកស្រលាញ់វិស័យ Kpop ពេញចិត្តនិងសរសើរនាងយ៉ាងខ្លាំង។ ក្រៅពីទស្សនិកជនទូទៅដែលសរសើរពីទឹកដមសំឡេងរបស់នាងឆ្វាចបានល្អ គេបានឃើញអ្នកនាង ឌី សូនិត្តា ក៏បានចូលខម្មិនសរសើរ Mina ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3FXoLO2wVWigHZ8yr4nBWi-nf4R3sjPXTfYrtb4jqVJxk5JpnC2jrtg0npcsv4TPB6sBHNdLxhuKfQagK1rQGo46z2uJcHlm4XEMUxG_aj3ci9EykbyxYrxHBXfrLRuRnyEJ2a7kD1ppUnJmDs-b9ShuN1nsxImxfLQFr5xFyp4muy6RZBCYRxHd2y1bL/s2048/image_2025-07-15_09-05-48.png

ជារឿយៗ Mina បាន Cover បទ Kpop តាមរយៈបទចម្រៀងល្បីៗ ដូចជាបទ «Spot» របស់តារាចម្រៀង Zico សហការជាមួយ Jennie សមាជិក BLACKPINK និងបទ «COOL WITH YOU» របស់ក្រុម New jeans ជាដើម។ ក្រៅពីបកស្រាយបានយ៉ាងពីរោះទៅលើបទចម្រៀង Kpop មួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែ Mina ក៏អាចរាំបានយ៉ាងល្អមិនចាញ់តារា kpop ឡើយ។ ក្រៅពីការច្រៀង Cover Mina ក៏មានបទចម្រៀងផ្ទាល់ខ្លួនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkGE-WX6VAydw_7wLKyVFq4PP_K-8dnjr4lP5orRponYycQcX7R3X02siEGWdtOsDW8FF8FPDLXOU-pbp6Fvr2B7G-WWMK03Yvk2AZmiwBjHeptP7RpOPlk2Od6oL0S56f2Xl0cfy3XN4L-MqqtaiIHmrx4wcgqG6KfImUNVnHs7G_DwY2UUpx10cvIwnS/s2048/image_2025-07-15_09-05-50.png
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបំបែកកំណត់ត្រាក្រុមចម្រៀងល្បីៗនេះ អាល់ប៊ុមចម្រៀង «Kpop Demon Hunters» ត្រូវបានគេរំពឹងថាអាចនឹងប្រកួតប្រជែងដណ្តើមពានរង្វាន់នៅឯ Oscars ឆ្នាំ ២០២៦។ ក្រុមហ៊ុន Netflix បានបញ្ជាក់ថាខ្លួននឹងបញ្ជូនបទ «Golden សម្រាប់ការពិចារណាសម្រាប់ការតែងតាំងបទចម្រៀងដើមល្អបំផុតផងដែរ៕

ថៃកំពុងស្នើសុំដីការពីប៉ូលីស Interpol ដើម្បីឃា.ត់ខ្លួនសម្ដេចតេជោ ជុំវិញការបែ.កធ្លាយកិច្ចសន្ទនា

0

ថៃ៖ ប៉ូលិសស៊ើបអង្កេតផ្នែកឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតបានបញ្ជូនសំណុំរឿងដែលទាក់ទងនឹងការលេចធ្លាយនូវការហៅទូរស័ព្ទរវាងនាយករដ្ឋមន្ត្រី Paetongtarn Shinawatra និង សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ព្រះរាជអាជ្ញាសាធារណៈដើម្បីស្នើសុំដីកាចាប់ខ្លួនពីប៉ូលីស Interpol ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhyphenhyphenbkSk-nxtmYzTuNxi-5Lzxg0X9qdNbKQAdRQqAVoH2ZZh0n3ZmMzpCgWMjW2TakSfA9_owgM7cqP-1UguH2GlRwduKjc1yLOQXl_v4NX5nbpoDiNaf65IfEySs26Zdkda0mTiXmODpKmDpPuPKmAXDdmAX9FkTlX7oX-4owvBXSNgFdWL_MKmBGVqCCD/s1280/photo_2025-07-15_08-51-19.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ នាថ្ងៃចន្ទ ទី១៤ ខែកក្កដា បានឲ្យដឹងថា៖ ឧត្តមសេនីយ៍ទោ Siriwat Deepor មេបញ្ជាការផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតទី 1 បានដាក់ឯកសារចំនួន 50 ទំព័រនៃសំណុំរឿងនេះនៅការិយាល័យអគ្គមេធាវី ( OAG) ក្នុងទីក្រុងបាងកកកាលពីព្រឹកថ្ងៃចន្ទនេះ។ ឯកសារទាំងនេះ ត្រូវបានរៀបចំឡើងតាមពាក្យបណ្តឹងរបស់លោក Somkid Chueakong អគ្គលេខាធិការរង ទៅកាន់លោកនាយករដ្ឋមន្ត្រី ដែលបានស្វែងរកវិធានការផ្លូវច្បាប់ចំពោះអ្នកប្រើប្រាស់គណនី Facebook ឈ្មោះសម្តេច ហ៊ុន សែន នៃប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwQB-aNJHjDUDNd1Z3njJz_e5RocWmXKpLrOQT7Gkeaecdpmb-mcaSCW6dz5NVzHBvVnxVAvkqTKDBtX8UhNP1k5TZArrKWfzn-edxYfyAkgy9IP5EMKzGhX8n-xrdIndvevrz7A8qeolou7pMzJRctxAJD0frSbgb48_0oQ6OC9M6jC-FXdM5pwBQ0oWl/s1280/photo_2025-07-15_08-51-18%20(2).jpg

ប្រភពដដែលបានឲ្យដឹងទៀតថា ដើមបណ្តឹងបានចោ.ទប្រកាន់អ្នកប្រើប្រាស់គណនីខាងលើនេះ ថាបានគំរាមកំហែងសន្តិសុខជាតិ និងបទល្មើសព្រហ្មទណ្ឌផ្សេងទៀត ចំពោះការចេញផ្សាយខ្សែអាត់សំឡេងរយៈពេល 17នាទីនៃការហៅទូរស័ព្ទរវាងលោកស្រី Paetongtarn និងសម្ដេច ហ៊ុន សែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA2bl-O5JykOfPgCVOFHHNhZa_rdeJ2DEdaQlVjkG9BpfOqMg98onn93L9JiQihLUNaHOfubOC2LP5wNBXgaR7pMGnNpXUqtRGe0_-5PurGUdyJImFRT_SOXbxD1WIaqgZZUO_stkZCw98qEYvQsZp-YS2pMDM6JVBmv1t9CyO50S2XYpGgYT1XYEUA27I/s790/photo_2025-07-15_08-51-18.jpg

ឧត្តមសេនីយ៍ទោ Siriwat បាននិយាយថា ករណីនេះពាក់ព័ន្ធនឹងបទល្មើសនៅក្រៅប្រទេសថៃ ដូច្នេះវាស្ថិតនៅក្រោមការទទួលខុសត្រូវផ្ទាល់របស់អគ្គមេធាវី។ លោកថា ជនជាប់ចោ.ទប្រព្រឹត្តខុសគឺសំដៅដល់អ្នកគ្រប់គ្រងគណនីហ្វេសប៊ុកនោះ។ លោកបដិសេធមិននិយាយថា តើសម្ដេច ហ៊ុន សែន ស្ថិតក្នុងចំណោមជនជាប់ចោ.ទទាំងនោះដែរឬអត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5PEHgeY46_NCQV5hUuoXnFRbq7aSxEZuWuBX1ftcRxqthwvS0SvU9ePU0-NVh1_51FBaNZtwfsNUSoVFoZpElH-F6Ust_5iFzX0FBAvJXvoNc36KSUV2PSqI-1zL9gVfStAC0a9EN9peEjRpJmZ8yvo8hoWeOmz00t4mtPVs9Rgzbbx_woqDTfDbr_09d/s1280/photo_2025-07-15_08-51-19%20(2).jpg

បន្ទាប់ពីបានទទួលសំណុំរឿងនេះ អ្នកនាំពាក្យការិយាល័យអគ្គមេធាវី (OAG) លោក Sakkasem Nisaiyok បាននិយាយថា ខាងអគ្គមេធាវីនឹងសម្រេចថាតើសំណុំរឿងនេះមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជូនទៅតុលាការដែរឬទេ។ បើមានភស្តុតាងគ្រប់គ្រាន់ សំណុំរឿងនឹងបញ្ជូនទៅដល់តុលាការព្រហ្មទណ្ឌ ហើយប្រសិនបើចុងចោ.ទមិនបង្ហាញខ្លួន មន្ត្រីថៃនឹងស្វែងរកដីកាចាប់ខ្លួនពីប៉ូលីស Interpol ៕

៥ប្រទេស ក្នុងតំបន់អាស៊ាន ដែលអនុវត្តច្បាប់កាតព្វកិច្ចយោធា

0

នៅឆ្នាំក្រោយ កម្ពុជា នឹងដាក់អនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា កំណត់ឱ្យប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុចន្លោះពី១៨ ទៅ៣០ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា។

នៅក្នុងតំបន់អាស៊ាន មានប្រទេសចំនួន៥ ដែលបានដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធា ក្នុងនោះរួមមាន៖
មីយ៉ាន់ម៉ា បានចេញច្បាប់នេះកាលពីឆ្នាំ២០២៤ ដោយតម្រូវឱ្យពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំ ដល់៣៥ឆ្នាំ ត្រូវចូលជួរកងទ័ពរយៈពេល២ឆ្នាំ ទៅ៥ ឆ្នាំ។

ដោយឡែក ឡាវ តម្រូវឱ្យពលរដ្ឋរបស់ខ្លួនគ្រប់រូបជាប់កាតព្វកិច្ចយោធាជាមធ្យម១ឆ្នាំកន្លះ ដោយកំណត់យកពីអាយុ១៨ឆ្នាំដល់២៨ឆ្នាំ។

រីឯថៃវិញ ជនណាគ្មានសញ្ញាបត្រវិទ្យាល័យ នឹងត្រូវចូលជួរកងទ័ព២ឆ្នាំ ចំណែកអ្នកដែលមានសញ្ញាបត្រ ត្រូវហាត់តែ៦ខែប៉ុណ្ណោះ ។

ចំពោះ សិង្ហបុរី តម្រូវឱ្យពលរដ្ឋបំពេញកាតព្វកិច្ចយោធារយៈពេល២ឆ្នាំ ដោយកំណត់យកពីអាយុ១៦ឆ្នាំ៦ខែឡើងទៅ។

វៀតណាមវិញក៏ដូចគ្នា ដោយតម្រូវឱ្យពលរដ្ឋប្រុសមានអាយុចន្លោះពី១៨ឆ្នាំទៅ២៥ឆ្នាំ ត្រូវចូលហាត់ជាកងទ័ព រយៈពេលចន្លោះពី១ឆ្នាំកន្លះទៅ២ឆ្នាំ៕

BLACKPINK ផ្តួល Justin Bieber បង្កើតកំណត់ត្រាថ្មី

0

បទចម្រៀងដែលទើបចេញថ្មីរបស់ BLACKPINK មានចំណងជើងថា Jump បន្តទទួលបានលទ្ធផលគួរអោយចាប់អារម្មណ៍។ Spotify ទើបតែបានប្រកាសថា បទចម្រៀងនេះបានកើនឡើងដល់លេខ ១ នៅលើតារាង Global Top 200 កាលពីថ្ងៃទី ១២ ខែកក្កដា ជាមួយនឹងតួលេខ ៦ លានដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ6U-l1GkOKux6qmSellFDKuXKFYunmudJdZ2JcFlhS8ZbAj20kkqtchMYuNgAlZqvuvDCR6WoUbi4MDitm5VmvVPPn4P2pLNePJb5EXERZ3oo8GYVXd8bh5y6Z8T-qWTVmndPNvmEWrwuaHp-ZG-nOUBfaa_yNr9SkcFdd6t-FmTonNrW4LhAnsphBITY/s1579/image_2025-07-11_14-16-00%20(2).png

BLACKPINK បានវ៉ាដាច់ OST បទចម្រៀង «Golden» ពីរឿង «Kpop Demon Hunters» និងបទចម្រៀង «Daisies»ដែលទើបចេញថ្មីដោយ Justin Bieber ដើម្បីសម្រេចបានសមិទ្ធផលនេះ។ ជាមួយនឹងបទ “Jump” BLACKPINK បានបង្កើត កំណត់ត្រា ជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រដែលមានការទស្សនាចំនួន ៣ ជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង Spotify សកល។ ពីមុន «Pink Venom» និង «Shut Down» គឺជាបទចម្រៀង ២ របស់ BLACKPINK ដែលបានកត់ត្រាសមិទ្ធិផលលេខ ១ នៅលើ Spotify ទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnbBD5PAIc6kr4yD3Gl-X0-4dl5-OUZyuP8gmUxjMms2hnYqOXaCn8ZA24EJlzjjMuK_2FVL7r_gI7f8hloLLHXR8_g97qPdX-xp4prNncKhSkSlQ1c-kRuIh8IWm2Qaljxd1_63Qw0lFTP7m7-G0IrO_Q9vB9Ln9cY3MDWFsREOcrSFCyCgTwMMaSpBsa/s1094/image_2025-07-11_14-16-02%20(2).png

គួរកត់សម្គាល់ថាចំនួន ៦ លានស្ទ្រីមនៃ «Jump» នៅថ្ងៃទីពីរបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ នៅថ្ងៃដំបូង «Jump» ជាប់ចំណាត់ថ្នាក់ទី ២ដោយមាន ៧ លានស្ទ្រីម ដូច្នេះភាពខុសគ្នានៃបរិមាណស្ទ្រីមគឺប្រហែល ១ លានស្ទ្រីម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8IRZuiHpRkFvqgUdgAZ-A0QjSyrJ93rAqEwUxZVW8hxIX56Fpa4pqE71krj1ESWs0Qm2cjfzXg9hWjXgH8wIx09O1TSfwo8p862OEDF5Ib5nXqK5x7iOTM5JviXFAiSf-Pk5VpxGjZ5ZavBMFb0w4ThuzPVV6BM0Itt6e51QQj8epCZ2h37HCa-G8pa2w/s1536/image_2025-02-25_15-09-53.png

ទន្ទឹមនឹងនេះ បទចម្រៀង «Daisies» របស់ Justin Bieber បានធ្លាក់ចុះពីលេខ ១ នៅថ្ងៃដំបូងដែលមានចំនួន ៨.៣ លានស្ទ្រីម មកលេខ ៣ ជាមួយនឹង ៥.៤ លានស្ទ្រីម ភាពខុសគ្នាជិត ៣ លានស្ទ្រីម។សម្រាប់ក្រុមចម្រៀងនារី Kpop ដែលសកម្មអស់រយៈពេល ៩ ឆ្នាំដូចជា BLACKPINK សមិទ្ធិផលតន្ត្រីឌីជីថលរបស់ក្រុមនៅលើ Spotify ធ្វើឱ្យសាធារណជនកោតសរសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGEFFIsp-BqsRbaJJ93ohF5wKYyltrOf69EqMEksM5rlql3WeyHociXTArzhDsYgcEYxf31evOVlr7kHjO03uPbrrnOQkJ9jUTEiJuIyhx8AZOZO76GImZLizKG2xHJ6nSGfPCMYA8IhzXLt6L4zxrvc8SxEeQmP_acspYltZyB1fm76Bj0N7vWd-qz5gn/s1600/image_2025-02-25_15-09-53%20(2).png

«Jump» ជាការត្រឡប់មកវិញរបស់ BLACKPINK បន្ទាប់ពីជិត ៣ ឆ្នាំ ចាប់តាំងពីអាល់ប៊ុម «Born Pink» ចេញក្នុងខែកញ្ញា ឆ្នាំ២០២២។ ក្រុមចម្រៀងស្រីដ៏មានឥទ្ធិពលរបស់ YG បានសម្តែងបទ «Jump» ជាលើកដំបូងនៅក្នុងការប្រគំតន្ត្រីនៅកីឡដ្ឋាន Goyang ប្រទេសកូរ៉េ កាលពីថ្ងៃទី ៥-៦ ខែកក្កដា ហើយបានបង្ហាញខ្លួនជាផ្លូវការជិតមួយសប្តាហ៍ក្រោយមក។
ក្រុម BLACKPINK កំពុងស្ថិតក្នុងដំណើរទេសចរណ៍ពិភពលោក Deadline របស់ពួកគេជាមួយនឹងកម្មវិធីសរុបចំនួន ៣១ ដោយបានទស្សនាទីក្រុងចំនួន ១៦ជុំវិញពិភពលោក៕

ភាពយន្តរបស់ Yang Zi និង Li Xian ទទួលបានការទស្សនាតិចជាងវគ្គ១

0

ពេលចាក់ផ្សាយ ខ្សែភាពយន្តរឿង «In the Name of Blossom» ទទួលបានការសរសើរយ៉ាងច្រើនពីទស្សនិកជនចំពោះការរចនាតួអង្គដ៏ស្រស់ស្អាត និងពណ៌ភាពយន្តដ៏ល្អ។ ជាពិសេស ការសម្តែងដ៏ស៊ីចង្វាក់គ្នារវាង Yang Zi និង Li Xian ត្រូវបានគេសរសើរថាកាន់តែមានភាពរលូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijOovPyslAcS9VtpivrvLkVKuZUjE2w4_qab1HWEc5iUv_W4hv9S2sVF9bcR0_Mu-HsuVrAGvxQnYOa3XzdVCI_5sfM2mBaQHys-LF0H5DDBWPgsZGspM6ksogn6veMfPLoCKNj3Coc7acWAKX_HzxqorFOwyQZDBWHVPUvrDKa3kUOgYnKKW_21DqCUyi/s2048/image_2025-07-12_16-09-16.png

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន ខ្សែភាពយន្តភាគទូរទស្សន៍ «In the Name of Blossom» វគ្គទី២នៃរឿង «Flourished Peony» សម្តែងដោយ Yang Zi និង Li Xian និងតួសម្តែងជាច្រើននាក់ទៀតបន្តខ្លឹមសារនៃភាគមុន។ ខ្សែភាពយន្តបន្តបង្ហាញពីភាពស្រស់ស្អាតនៃរចនាបថ និងវប្បធម៌របស់រាជវង្សថាង រៀបរាប់ពីការធ្វើជំនួញនិ រួមគ្នាការពារមាតុភូមិ។ ខ្សែភាពយន្តនេះត្រូវបានវាយតម្លៃ ៨.៩ ពិន្ទុដោយទស្សនិកជននៅលើ Weibo ប៉ុន្តែចំណុចខាងលើនៅតែមិនអាចជួយឱ្យខ្សែ ភាពយន្តនេះល្អខ្លាំងនោះទេបើប្រៀបធៀបទៅនឹងវគ្គទី១ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi717LHUbV4dBE6ih4U3Bu7Ft1BO3z_F6cFyGUVj4JvBHlD3ABdPIqGtAIdcK32EwySBaMJlReQ75gR8eT1S0tHEWKrneB1xPBGIgAXSFXRsCEn8xsNKMlpiaAQy0YuqnI1ljmLb6q7tM8IvLjlX770rg_5PJg3V2kV3HjoD32j10nvD71lZlGZ6B-W0Ci2/s1114/image_2025-07-12_16-09-18.png
គម្រោងរបស់ Yang Zi និង Li Xian ដើមឡើយជាភាពយន្ត S++ មានន័យថាជាភាពយន្តដែលមានថវិកាវិនិយោគច្រើន ប៉ុន្តែរហូតមកដល់ពេលនេះ ចំនួនអ្នកទស្សនាទើបតែឈានដល់កម្រិត S ដែលបង្កឱ្យមានការចម្រូងចម្រាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvLNirBj22AcGO8xys7dNl3HCc82w_l_MpczV3sUky_H-vigrJ7HcOUcnCKIwuPevBPL7G25X97T8dfZ45BhCOWFaJGzY14Ck7ObPvuHo2ax3i825TQZEkEW55jJcc2WLsipEukJaq6-K_na2s2ls7HE7yEoKVt0K68jlG9ds2XXds8kBWXbex6wHJOZI9/s1055/image_2025-07-12_16-10-02.png

គម្រោងនេះគឺមានចំនួន ២០ លាន views បើធៀបនឹងវគ្គទី ១ ដែលមានការមើលជាមធ្យមជាង ៤០ លានដង ដែលធ្វើឱ្យវគ្គទី២គឺអន់ជាងវគ្គទី១។ នេះបង្ហាញថាគម្រោងបានបោះជំហានថយក្រោយបើប្រៀបធៀបទៅនឹងវគ្គទី ១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9daQ6umUF05Ro91MhapOdXS-BVn7nIclANM4WkJ-enYuoCs8QRoJ7pFBVHrqTHMrmMGS_lzjY0NWnbQ_hUx2hCv7TcxB0dqcCLGfDTYsm9lK1BPKfN8R7YtiMkSO3fNmgWr5j8HtbiinYWZfySXb78Xaq9ajvEt2rvU_eQSZ_s_bqDWbgWF1ZWXLEWydk/s1921/image_2025-07-12_16-14-28.png

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញភាពយន្តជាច្រើនជឿថា ចំនួននៃការទស្សនាខ្សែភាពយន្តនេះសម្រេចបានគឺមិនទាបពេកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងផ្នែកនៃខ្សែភាពយន្តនេះ បន្ថែមពីលើចំណុចបូក បញ្ចូលនៅតែមានកំហុសឆ្គង មួយចំនួន ដែលធ្វើឱ្យគម្រោងមិនសូវទាក់ទាញជាងវគ្គ ១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvEvoAHPPDq8JDg2vFKsA651QASWw_Cb7kyxQKQqqzX7YSUYZx_Yi6j3eB3jRLehQlESND1WSyH01vTlX7TJDlQtdBsf3IdmzbtAehv7D9QMPtRthVk5gb8b0ebQfJxKYnMFudKfUj6UxG7xOHgoTeR7Ns9RamNlWPf4DM-YMaczr1V1gMrc3joNHbXS88/s1921/image_2025-07-12_16-14-29.png

សាច់រឿងលម្អិតជាច្រើនត្រូវបានរិះគន់ថា មានការខកចិត្ត ដូចជាតួស្រី ត្រូវបានគេបំពានម្តងហើយម្តងទៀតដែលធ្វើឱ្យទស្សនិកជនបានរិះគន់អ្នកនិពន្ធរឿងនេះ ៕

មេបញ្ជាការកងទ័ពថៃស្នើឱ្យកម្ពុជាបើកព្រំដែនឡើងវិញស្របពេលគ្នាចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច

0

ប្រទេសថៃ ៖ មេបញ្ជាការកងទ័ពថៃចង់ឃើញការប្រឈមមុខនៅព្រំដែនកម្ពុជា-ថៃកាត់បន្ថយ និងដកអាវុ.ធបា.ញ់ចម្ងាយឆ្ងាយចេញពីព្រំដែនទៅកាន់ទីតាំងដើមក្នុងកម្រិតឆ្នាំ២០២៤វិញ ដោយមេបញ្ជាការកងទ័ពថៃបញ្ជាក់ថា ថៃពុំធ្លាប់បិទព្រំដែនទេ គ្រាន់តែគ្រប់គ្រងពេលវេលាបើក-បិទប៉ុណ្ណោះ ។ ប្រទេសទាំងពីរគួរតែបើកព្រំដែនឡើងវិញស្របពេលគ្នា ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋប្រទេសទាំងពីរ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ MGR Online កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCWfDiZmUJpyL26G8mAl4ShW2CeKvD0tC9WT06PGTrJZzHwjmQo9sQAZO0cMViOQGjEL9teltrOuwgyedW6g6yXl6htnaTt4bzKcLKWlYSIZrby2it2uPmi1jf64wbrihvYAQgSUVAAFaREKnBTDxF1MuQEFtIFiNxlD0a2udqAsRZEhFeMt8_mtaPv1hS/s1140/photo_2025-07-14_09-00-46%20(2).jpg

កាលពីថ្ងៃទី១២ ខែកក្កដា នៅទីតាំងប្រតិបត្តិការដយឆាងមូប ស្រុកម៉េហ្វាហ្លួង ខេត្តឈៀងរ៉ៃ មេបញ្ជាការកងទ័ពថៃ លោកឧត្តមសេនីយ៍ ស៊ុងីដ ណុនភក្តី និងប្រធានមជ្ឈមណ្ឌលបង្ការ និងដោះស្រាយការគំរាមកំហែងប៉ះពាល់សន្តិសុខតំបន់ព្រំដែនជាមួយប្រទេសជិតខាង បានផ្តល់បទសម្ភាសន៍ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា នៅថ្ងៃទី១១ ខែកក្កដា លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ ប្រាប់លោកថា បច្ចុប្បន្ន ខ្លួនកំពុងចរចាជាមួយកម្ពុជាច្រើនជាងមុនក្នុងកម្រិតកងទ័ពឱ្យមានការល្បាតរួមគ្នា ចំនួប៣ដងក្នុង១សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilXry-1n06LlsaBs93Nkxe0S7Sb911PeS08lr7cSXs9ubt9q4Fhnnp7iTW3S2Cku8Wm7iKVC_C-60bFT-FxamJ_LL3gZuUiJwWBrSuOXgtGX6tfXll5PaFFFTX929-YYJ-5iLKAi587mRQya-zAqmPCxJiIA7_bt8t4u1SLp58JCi-2aEfjmaKa39aEqnl/s1280/photo_2025-07-14_09-00-46.jpg

មេបញ្ជាការកងទ័ពថៃ លោកឧត្តមសេនីយ៍ ស៊ុងីដ ណុនភក្តី យល់ស្របជាមួយលោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ ដែលបានចរចាជាមួយកម្ពុជា ហើយលោកបញ្ជាក់ថា ប្រទេសថៃនៅតែប្រកាន់គោលជំហរដដែល រួមមាន ៖

១-រក្សាអធិបតេយ្យភាពជាតិដែលមានជាយូរមកហើយតាមផែនការប្រតិបត្តិរបស់ថៃ
២-ចង់ឱ្យមានការចរចាទ្វេភាគីបន្តទៀតនាថ្ងៃអនាគត រួមមាន ៖ កិច្ចប្រជុំគណៈកម្មការព្រំដែនតំបន់ (RBC) ដែលមានមេបញ្ជាការយោធភូមិភាគ២ ធ្វើជាប្រធាន, កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ដែលក្រសួងការបរទេសធ្វើជាប្រធាន និងកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅ (GBC) ដែលរដ្ឋមន្ត្រីក្រសួងការពារជាតិធ្វើជាប្រធាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE3nltQE4RFUFFSADLYD5tju3VQ2nwQg2unxN0wcGidBxrkxn5MfSUJjOvLbeV8IX1WfIsVtAjMm-6Xsh6wUgEfF_Uj0aFSkRD-I-WudhI6TAs8-7TGZIPOVLJy0ry8ib2xLPNl1uFt1I3UHTpD0ueH6QP8e4q_lWSOjiOVCZZ_gmcJmKe8AXVUKJPnuiD/s1280/image_2025-07-14_08-38-27.png

ការចរចាគ្នា គឺប្រទេសថៃចង់ឃើញការកាត់បន្ថយកងកម្លាំងដែលប្រឈមមុខនៅតំបន់ព្រំដែន ជាពិសេស កងកម្លាំងអាវុធចម្ងាយឆ្ងាយ ។ ថៃចង់ឱ្យប្រទេសទាំងពីរដកកម្លាំងទ័ពចេញពីព្រំដែនទៅកាន់ទីតាំងចាស់ក្នុងកម្រិតឆ្នាំ២០២៤វិញ គឺប្រទេសណាមានកម្លាំងទ័ពប៉ុន្មាន គឺត្រូវកាត់បន្ថយកម្លាំងទៅចំនួនដើមវិញដើម្បីសុវត្ថិភាពពលរដ្ឋប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWMlVrRvNvQp4L_hMk2uExeRhvD3u9bkUs1Mwv0Q0hQGlvukkR91x82gud3Ab8e03lMJhY28wgdpbTuzsvR1NGte_5XlXgUvqxDDvzdnF-9HvHrpOA26PVibhGMPgyx-UHa16q54pvWYdkdlF4NEiATb_UGOqW3yLKOmmVczHcJcLGCppRfEnIjHPkE4xk/s1024/image_2025-07-15_08-47-22%20(3).png

លោកឧត្តមសេនីយ៍ ស៊ុងីដ ណុនភក្តី មេបញ្ជាការកងទ័ពថៃចង់ឃើញការបើកព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យការធ្វើពាណិជ្ជកម្ម និងការឆ្លងដែនកាន់តែងាយស្រួល ។ កន្លងមក ប្រទេសថៃពុំធ្លាប់បិទព្រំដែន គឺថៃបានបើកព្រំដែនចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច ប៉ុន្តែកម្ពុជាបិទព្រំដែនទាំងអស់ ។ ហេតុនេះ ប្រទេសទាំងពីរគួរចរចាបើកព្រំដែនស្របពេលគ្នា ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច ដើម្បីឱ្យពលរដ្ឋអាចធ្វើដំណើរទៅមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPOAbpFi35pgBTxSD1PXsZyouplz-emsw1E0k9dGaEaqQ1xZ1h7EPt00g5wzZS1W2qIgvor4zf9zF9jnaePVhwIBMwBP4CzR6uYp4U5Q0EAVbAZvjR3xFa6sUnNH1JpSoM9pp-GX7W7BxDmFFtBJWUv-hsn1fzyV44t7J-fdcO4wUX22SJDzBILFeygDM8/s1280/image_2025-07-15_08-47-22%20(2).png
ប្រទេសថៃបានអនុវត្តគោលការណ៍មនុស្សធម៌អនុញ្ញាតឱ្យអ្នកជំងឺឆ្លងដែនចូលថៃ និងអនុញ្ញាតឱ្យកូនសិស្សមករៀននៅថៃ យើងនៅតែអនុញ្ញាតឱ្យឆ្លងដែនដូចមុន ពីព្រោះជឿជាក់ថា ការសិក្សាជាផ្នែកមួយជួយឱ្យពលរដ្ឋប្រទេសទាំងពីរមានទំនាក់ទំនងគ្នា ។ យើងមានគោលបំណងក្លាយជាប្រទេសជិតខាងល្អជាមួយកម្ពុជា និងមានសន្តិសុខនៅតាមព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKb3R06Z0iTxCUypW6iyIH4aNrC3x-hroGIrSULeyT-3k-_du4FmIU2NRKe_Pe6YIw3fKfxHSrqnnrliIYxsGMPaber-9lCkZ3Cl86Q2ghX0snuFcVP3UDMZayGbJ_MWmdNia6C1KqO-p0y6ST4dcqDEsBkKMNhlT5VJGKCckJDa9isNqtjnutPnVtf3ky/s850/image_2025-07-14_08-38-28.png

គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ការអនុវត្តវិធានការបិទព្រំដែន មិនមែនចាប់ផ្តើមដោយកម្ពុជាឡើយ គឺថៃជាអ្នកចាប់ផ្តើម ថៃជាអ្នកបិទដោយឯកតោគី ។ ដូច្នេះ ថៃបើកព្រំដែនដោយខ្លួនឯងទៅ បើថៃបើកវិញ កម្ពុជានឹងបើកវិញដែរក្នុងរយៈពេល៥ម៉ោងក្រោយ ៕

ផ្អើលពេញបណ្តាញសង្គម! F4 ជួបជុំគ្នាម្តងទៀតនៅលើឆាកប្រគំតន្ត្រី

0

ថ្មីៗនេះក្រុមចម្រៀងបុរសតៃវ៉ាន់ដ៏ល្បីល្បាញ F4 បានជួបជុំគ្នាម្តងទៀតនៅលើឆាកកាលពីយប់ថ្ងៃទី១២ ក្នុងអំឡុងពេលចុងក្រោយនៃការប្រគំតន្ត្រីរបស់ក្រុមតន្រ្តីរ៉ុកតៃវ៉ាន់ Mayday នៅ Taipei Arena ។ ការសម្តែងនេះបានកត់សម្គាល់ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៦ ដែលសមាជិកនៃ F4 បានបង្ហាញខ្លួនជាសាធារណៈជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbeuul4_EyCotJF5j-oKpOJuBEIqnCi78TFzmn8hApEk6NGrKmu1EeuwVHlQ34uWmsaJfgQ6TvaH2qqrX7FKX0Z9ysx912sjEUTgdHzZYSQ19xysCUAYsvRe7T4lKglQ_hfe5rjZ9w5OgQYu7P5TeRd3XtS8g42wm40WFK3dwQeetlhYuhbexZIr_xZUzW/s765/25-07-12%20%F0%9F%99%8C%F0%9F%8F%BB.jpg

ក្នុងពេលការជួបជុំគ្នាម្តងទៀតបន្ទាប់ពី៩ឆ្នាំ របស់ F4 ក្នុងនាមជាភ្ញៀវនៅឯការប្រគុំតន្រ្តីបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងក្នុងស្រុកនិងក្រៅស្រុក អមដោយសេចក្តីរំភើបរីករាយ។

សមាជិកក្រុម F4 លោក Vic Chou ក៏បានថ្លែងអំណរគុណដល់ក្រុមតន្រ្តី pop-rock ដ៏ធំរបស់តៃវ៉ាន់សម្រាប់ការធ្វើឱ្យការជួបជុំគ្នាឡើងវិញអាចធ្វើទៅបាន។

លោក បាននិយាយថា «ខ្ញុំរំភើបចិត្តណាស់ ប៉ុន្តែខ្ញុំក៏មានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមការប្រគំតន្ត្រី Mayday ជាលើកដំបូង»។ ទន្ទឹមនឹងនេះ Vanness Wu បានយល់ព្រមធ្វើជាភ្ញៀវសម្រាប់ Mayday នាពេលអនាគត ដូច្នេះលោកអាចលេងហ្គីតាជាមួយក្រុមបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh-pu5JzlnlUuzXaom6l7wPn_L_YPBmuUa5cmFdhQqDqQQospBYVY8mK5Vc28qEPcZrtdSmy-jQEr2DRW6UDXpGf6Ldz_p0Jpxt188Wxi4UjaFnrCjnryqLqAOVu0F-qPrvlZGXgBUNhdcB7PQMW2WxkSvTrqmXE3Ujkx12ZlPUmsEEt_BGew70YammiC4/s800/image_2025-07-14_10-23-34.png

លោកបាននិយាយថា “ខ្ញុំពិតជាមានអំណរគុណខ្លាំងណាស់សម្រាប់អ្នករាល់គ្នាដែលមកទីនេះដើម្បីចែករំលែករាត្រីដ៏ស្រស់ស្អាតជាមួយពួកយើង។សូមអរគុណ និងសូមព្រះប្រទានពរដល់អ្នកទាំងអស់គ្នា។

Ken Chu បាននិយាយថា «វាបានមួយរយៈហើយចាប់តាំងពីខ្ញុំបានទៅការប្រគំតន្ត្រី ហើយជាលើកទីមួយក្នុងពេលដែលនៅលើឆាក។ វាមិនមានអារម្មណ៍រអាក់រអួលពេកទេ»។ លោកបាននិយាយថា «វាក៏ជាទម្ងន់មួយចេញពីស្មារបស់ខ្ញុំដែរដោយសារតែ នាពេលថ្មីៗនេះមានអ្នកសួរអំពីការជួបជុំគ្នាហើយខ្ញុំត្រូវតែនិយាយថា ខ្ញុំមិនដឹងទេ ខ្ញុំមិនជិតស្និទ្ធជាមួយ F4» ។

Jerry Yan បានបញ្ចប់ដោយបាននិយាយថា «ខ្ញុំមានអារម្មណ៍ថាខ្ញុំនៅតែសុបិននៅពេលនេះ។ វាពិតជាអស្ចារ្យណាស់ក្នុងការជួបជុំពួកយើងទាំងបួននៅលើឆាក។ នេះជាអ្វីដែលខ្ញុំនឹកស្មានមិនដល់ថាប្រហែលជាអាចទៅរួចក្នុងជីវិតរបស់ខ្ញុំ»។ បន្ទាប់មក F4 និងក្រុម Mayday បានបញ្ចប់ការប្រគំតន្ត្រីដោយសម្តែង «The Song of Laughter and Forgetting» ជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiafFG4mvDKAvNUu4Y1S0vojuTShV2QoLhyphenhyphenVxOBSaIpTQwfJWdJbPzR_DRIebLcy6J-GKo5qgW450C9j8ULt1n-vWuvEekoBxinoQlg1_MVfApA-yUY4hor27RlSaiCWeA1bH4YUwcSOIVkSAZaBpPlCi6XnZcT51Ik1EPtSOa1INn0RODLl_bDxyeeLubP/s730/image_2025-07-14_11-00-19.png

F4 គឺជាក្រុមចម្រៀងបុរសដំបូងគេរបស់តៃវ៉ាន់ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០១បន្ទាប់ពីជោគជ័យនៃរឿងភាគទូរទស្សន៍របស់ពួកគេដោយសម្របពីរឿងភាគជប៉ុន «Boys Over Flowers» និពន្ធដោយ Yoko Kamio ។

ជាមួយនឹងភាពល្បីល្បាញនៃការសម្តែងរបស់តៃវ៉ាន់ រឿងនេះបានបន្តផលិតឡើងវិញនៅក្នុងប្រទេសជប៉ុន បន្ទាប់មកគឺកូរ៉េខាងត្បូង ចិន និងថៃ។ នៅចំណុចមួយពួកគេបានប្តូរឈ្មោះខ្លួនឯងថា JVKV បន្ទាប់ពីអក្សរទីមួយជាភាសាអង់គ្លេសរបស់សមាជិកក្រុមនីមួយៗ ដើម្បីជៀសវាងបញ្ហារក្សាសិទ្ធិ និងការភាន់ច្រឡំជាមួយកំណែផ្សេងទៀត។

ក្រុមនេះបានរំសាយជាផ្លូវការនៅឆ្នាំ ២០០៩ ហើយសមាជិករបស់ខ្លួនបានចូលទៅក្នុងវិស័យផ្សេងៗនៃឧស្សាហកម្មកម្សាន្តនៅអាស៊ី៕

ថៃពន្លឿនការចរចាទិញឧស្ម័ន និងប្រេងឥន្ធនៈអាមេរិកដើម្បីឱ្យ Trump កាត់បន្ថយពន្ធពី៣៦% មកត្រឹម០%

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា រដ្ឋាភិបាលថៃនឹងពន្លឿនការចរចាទិញឧស្ម័ន និងប្រេងឥន្ធនៈអាមេរិកដើម្បីឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump កាត់បន្ថយពន្ធទំនិញថៃ ពីអត្រា៣៦% មកនៅត្រឹម០% ។ ថៃនឹងចាត់ទុកនេះជាការបង្កើតស្ថិរភាពថាមពល និងការស្វែងរកប្រភពថាមពលថ្មី ដោយកាត់បន្ថយការពឹងផ្អែកលើមជ្ឈិមបូព៌ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieMtjOjdhbBAGRfFlhkACPKQEG0pFZspY_qgrr_Du_HOIpOHD3V9z7b8Bc_Y0Bjnnn1qLCNz20_u930qKAxS8sW4ytYlYg18yqWOl_5xTUjru9mxi8VZmQ1zHcWZqQ2ybsqGJssTN5K9TEqa2rmo9ktNeCVlCquiIPgivBL9RNYMcaZSs-sFpIUnJ7odUS/s1008/image_2025-07-15_08-31-21.png
លោក ភឺម ថងស៊ី សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មការថាមពលព្រឹទ្ធសភាបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានករណីរដ្ឋាភិបាលថៃត្រៀមចរចាទិញថាមពលពីអាមេរិក ដើម្បីឱ្យអាមេរិកកាត់បន្ថយពន្ធនាំចូលទំនិញថៃ ពីអត្រា៣៦% មកនៅត្រឹម០% ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpBKIcGWEvOSBUM8R-ymxOecxFaysyjGuJeIp-Rx0eCGRjhKqT5x50o9BgQ4WhgubaFXeaz5ULV4ukGR87zhmea6rJtxPC1X6fV7Kiubj-T_-Tu8mixXWLzRnH4elnxPDJTqu7-N5lznVtHKkQb5VqIU7CnuqJHDzZMmbg5I2SCDAFFySCz9WCfdjJQ9GQ/s3840/image_2025-07-15_08-31-22.png

លោកនិយាយថា គណៈកម្មការថាមពលបានជំរុញឱ្យរដ្ឋាភិបាលស្វែងរកប្រភពថាមពលឱ្យបានច្រើនកន្លែង ជាពិសេស ស្វែងរកឧស្ម័នធម្មជាតិ និងប្រេងឥន្ធនៈពីប្រទេសថ្មីៗ ដូចជា ៖ រដ្ឋអាឡាស្កា របស់អាមេរិក និងកាណាដា ដើម្បីចៀសវាងការដឹកជញ្ជូនថាមពលតាមច្រកសមុទ្រ Hormuz ដែលតែងតែរងផលប៉ះពាល់ដោយសារជម្លោះអន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFsuCmp2xXW0G2ljOB-9fyMth1-_buSz8P84RmwPVgGnhKN2hDwoPr3PadVUlzolWhO2qeVOSZJ6ujTNDnmgcZunauV6NYZW2kReQ0iPehsZ1iixyNsz_RpL5POo5C9U-kEO7-WDJFeM-6Ei0e0kEKkXHCy8JuEExw5F83-aTu-ou0QD-tXUkXbPJjfNnS/s1439/image_2025-07-15_08-31-24.png

ការមានប្រភពថាមពលស្ថិរភាពនឹងធ្វើឱ្យប្រទេសថៃអាចរៀបចំផែនការថាមពល និងពុំចាំបាច់បារម្ភពីការប្រែប្រួលដោយសារជម្លោះអន្តរជាតិ ។ ក្រៅពីនេះ ក៏មានសំណើបន្ទាន់ដែលត្រូវផ្លាស់ប្តូរផែនការថាមពលរបស់ថៃ ជាពិសេស ជំរុញការអភិវឌ្ឍថាមពលនុយក្លេអ៊ែរទំហំតូច ហើយរំពឹងថា ការអភិវឌ្ឍថាមពលនុយក្លេអ៊ែរនឹងកើតឡើងរយៈពេល៥ឆ្នាំខាងមុខ ដោយពុំចាំបាច់រង់ចាំគម្រោង SMR អាចចំណាយពេលរហូតដល់២០ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAuXt9uhADCm4jqmpw6ziJHhEbVxm5-EYgDOot6Npu6o4u_8xtKJEmJ-vV4hPuAgwDzFkvF0S27nwEC1911PgF2uc5S5LxBvqdn51WRjBGuSgdzQSGAq7ejTHxXrWj4VT2yMzcThqPWMt1Wl0Qm6p38Kg6Rs-zsrYTPaEPjGgJthVjATLjfSLd6_s6zj-X/s800/image_2025-07-15_08-31-25.png
វាបង្ហាញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលថៃទប់ទល់នឹងបញ្ហាប្រឈមផ្នែកថាមពលនាថ្ងៃអនាគត ជាពិសេស ក្នុងអំឡុងពេលតម្លៃថាមពលពិភពលោកប្រែប្រួល និងសន្តិសុខថាមពលក្លាយជាចំណុចសំខាន់នៃការជំរុញសេដ្ឋកិច្ចប្រទេស ។ ការជំរុញថាមពលនុយក្លេអ៊ែរទំហំតូច ការពង្រីកប្រភពឧស្ម័ន និងប្រេងឥន្ធនៈ គឺជាជំហ៊ានសំខាន់ដើម្បីកំណត់ទិសដៅថាមពលរបស់ថៃនាថ្ងៃអនាគត ៕

ប៉ីប៉ី ឌី មិនស្តាយលុយជាង១ម៉ឺនដុល្លារហើយមិនរួមការងារជាមួយនិងបោះសម្តីថា «អត់funផង 3សាចណាស់»

0

ស្របពេលបណ្តាញសង្គមកំពុងផ្ទុះនឹងរឿងថ្មីៗនេះគេបានសង្កេតឃើញអ្នកមានឥទ្ធិពលលើបណ្តាញសង្គម ប៉ីប៉ី ឌី ក៏បានចេញមុខបង្ហោះសំណេរជាបន្តបន្ទាប់ទាំងវេលាទៀបភ្លឺដែលបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះការបង្ហោះពី ប៉ីប៉ី ឌី កាន់តែធ្វើឱ្យអ្នកតាមដានវិស័យសិល្បៈចាប់អារម្មណ៍ទ្វេដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh51kw7uXFoOI5Cozl4BrukvizU1pljd4CFrLsrEfSg4nw4vwe3mCPwcukvwDpvnOhMlU1HirVIU_NwAABdu2UZPwSF7HspLV9MdXiMoccI7NbSig83AKL8SMfexonUA61qJQERISnnc2IEL2rTTzvLwMHW9b6iUD23YIN53cb-1ZC946vav-zpz_naZJwM/s1800/image_2025-07-14_13-57-46.png

ប៉ីប៉ី ឌី បានបង្ហោះសំណេររបស់ខ្លួនចាប់ផ្តើមនៅវេលាម៉ោង១ជាងយប់ឈានចូលថ្ងៃទី១៣ កក្កដា ថា «គ្មានអ្នកណានិយាយឱ្យខ្លួនឯងអាក្រក់ទេ ត្រូវចាំ កុំជឿជាក់លើ social media ពេក រឿងដែលអ្នកត្រូវដឹង “អ្នកមិនពេញចិត្ត និងចេញមកព្រួត” នេះជារឿងថោកទាប ដែលអាចនិយាយបានថា ថែមស្ករ រ៉ោយអំបិល បង្ក្រប់គ្រឿង»។ លោកក៏បានបង្ហោះជាបន្តទៀតថា «ខ្ញុំចាំមើល អ្នកណាស្រូបខ្លះ? ខ្ញុំTeamចង់ឃើញឆាត ចង់ឃើញការសម្ភាសន៍មុខវត្ថុសក្តិសិទ្ធិ»។ មិនត្រឹមតែប៉ុណ្ណោះ ប៉ីប៉ី ឌី បានបញ្ជាក់ទៀតថាខ្លួនលោកជាមនុស្សឯករាជ្យមិនក្រោមអ្នកណានិយាយមិនខ្លាចទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0vglif-7wCMSsdi_v2KZay88QEgL5oExi4BjG0KrqnJWqXBUMZFUFCtFIYCaimkszTzE8x3Lidek0MucmViFHoxyFwVNNT9oenbD2LMhyZtcWEt8HRLOrtnS1N_mGkA-JqokvMw25qoV-SKrSGS46NDsAOtGFdkgiNY4h0MLydljbHawhwHLdVzdiVpVS/s1800/image_2025-07-14_13-57-43%20(2).png
ថៅកែវ័យក្មេងកំពុងទទួលបានភាពជោគជ័យរូបនេះបានបង្ហោះទៀតថា «សាហាវជាងគេ គឺអ្នកដែលហៅទៅសម្ភាស ថោកទាបពេលអត់? នេះឬជាវិធីដែលអ្នកសងសឹកគំនុំផ្ទាល់ខ្លួន? ស្រូបមែន ខឹងមែន ឆួលមែន?
ផ្តាច់ការងារជាមួយខ្ញុំទៅ? ខ្ញុំបាញ់លុយឱ្យវិញ ទទួលលុយថ្ងៃមុន ត្រៀមបាញ់ឱ្យវិញថ្ងៃស្អែក គ្មានកម្មវិធីតែលោកអាចធ្វើឱ្យ viral បានចង់ដឹងសាកទៅ ។ ជាមួយនឹងការបង្ហោះខាងលើនេះ ប៉ីប៉ី ឌី ក៏បានបាញ់លុយចំនួន១២៥០០ដុល្លារវិញផងដែរប៉ុន្តែមិនបានបញ្ជាក់ឈ្មោះអ្នកដែលទទួលលុយវិញនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgePFmg-55wVaXDZ4dPUYVX_KytNXTiA6StlCB9g-orSFqRFvycxLvGtQmAiPUjwvM91kkp9FPWSrSTAl9YWCygR-OQX4b1Fp5gr6tBTQEXoe8YO-iRNTzDTO1eJJBQTa2EC3-9kvausF-zAXaT8Ch14vt62LzSutXYw8HTvouH7SrQqJ_S6Z_3147LWuCJ/s853/image_2025-07-14_13-57-43.png
ក្រោយពីសុខចិត្តបោះបង់លុយជាង១ម៉ឺនដុល្លារមិនរួមការងារជាមួយ ប៉ីប៉ី ឌី បានព្រលយពាក្យថា «អត់funផង 3សាចណាស់»។ នៅព្រឹកថ្ងៃទី១៤ កក្កដា នេះ ប៉ីប៉ី ឌី បានបង្ហោះសំណេរមួយទៀតថា « វាយោបោកបក់ដល់ត្រចៀក ជ្រាបព័ត៌មានពិស្តារដូចរឿង ល្បិចក្នុងរាជវាំង»៕