Home តារាជាតិ អ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងក្រោយឃើញ ដេវិដ អ៊ឹងហាវ និង Ayden Sng ចូលរួមកម្មវិធីតែមួយ

អ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងក្រោយឃើញ ដេវិដ អ៊ឹងហាវ និង Ayden Sng ចូលរួមកម្មវិធីតែមួយ

102
0

អ្នកគាំទ្របានបង្ហាញប្រតិកម្មយ៉ាងច្រើនបន្ទាប់ពីឃើញតារាខ្មែរដ៏ស្រស់សង្ហា ដេវិដ អ៊ឹងហាវ និងតារាសម្តែង Ayden Sng បានចូលរួមព្រឹត្តិការណ៍តែមួយនិងបានថតវីដេអូជាមួយគ្នា។ កន្លងមក Ayden Sng ធ្លាប់បានមកប្រទេសកម្ពុជានិងបានថ្លែងអំណរគុណអ្នកគាំទ្របន្ទាប់ពីរឿង BL របស់លោកទទួលបាននូវការចាប់អារម្មណ៍ច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7q_TqLChmYPgM-gzaB2j_pwteRdM3QD5jGt4BHIdTqngf-1OHyqi95iEPtl54h-cnUKRCje-IygmIxgoxgHtThmYekryfKCmbA3DuYnom1zk7GYIzizpvsK0erMvDXyydP-WoF4swWB0-3GYFRIvjsQWoju73572ASFDsTepLB_svYGr3grCGuT7baNY/s4096/image_2026-07-09_14-27-23.png
ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាសិល្បករ ដេវិដ អ៊ឹងហាវ បានចូលរួមកម្មវិធីប្រ៊េនៗជាច្រើនមានទាំងក្នុងស្រុកនិងក្រៅស្រុកដោយធ្លាប់បានជួបតារាល្បីៗជាច្រើនរូបក្នុងនាមលោកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីភ្នាក់ងារសិង្ហបុរី។ នាពេលថ្មីៗនេះ ដេវិដ អ៊ឹងហាវ បានធ្វើឱ្យទស្សនិកជនបញ្ចេញប្រតិកម្មជាពិសេសបន្ទាប់ពីលោកចូលរួមកម្មវិធីមួយហើយប៉ះជាមួយនឹងតារាសម្តែង Ayden Sng។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOq9qQ8x4407IOfEUQEXwm66yvrA1urRefNGGSGQV3NgmmM9KmDn_cuIJc-isCiEC6eDP4YL_YQ4En0hI0c4YId39ZHy9W-m4Neqs435mrOWD5-5fPAsusiTcZmUUmG00ACdsDSZdyu3CNao2JTxxTPbGhj42_Bg8xIDXLnGm6U_mgZboB-rBHEB8YVRQ/s1447/image_2026-07-09_14-27-44.png
តាមរយៈវីដេអូដែលចែករំលែកនៅយប់ថ្ងៃទី៨ ខែកក្កដា គេបានឃើញ ដេវិដ អ៊ឹងហាវ Ayden Sng និងសិល្បករផ្សេងទៀតបានថតវីដេអូនិងរូបភាពជាមួយគ្នាសម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍មួយប្រកបដោយភាពស្និទ្ធស្នាលនិងចុះសម្រុង។ Ayden Sng បានធ្វើឱ្យអ្នកគាំទ្រកម្ពុជាមានការចាប់អារម្មណ៍ច្រើនទៅៗបន្ទាប់ពីលោកធ្លាប់មកចូលរួមព្រឹត្តិការណ៍ម៉ាកប្រណីតមួយនៅឯខេត្តសៀមរាប។ ក្តីស្រលាញ់បានកើនឡើងទ្វេដងដោយសាររឿងភាគ BL «Double Helix» ដែលមាន Ayden សម្តែងហើយលោកបាននិយាយអរគុណអ្នកគាំទ្រកម្ពុជានៅក្នុងការ Live របស់ខ្លួននាពេលកន្លងមកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSN58PohFXfVZB3EI6WRToaPHxUrI9dISo7MPLLOyUUaTLUmthWGCzNAkNL_eGn761gMyC_fGmtKIihyphenhyphenDZqKv4T0PleSo5cK3z4TCoM8-Z0ZZlmzhx1ZHixy5WPN-YSG419CSEYjF-_t-h_-Y8VfLH6QUk_b96woL6cDli33P6OvJyOZw1qYj4PeKUaUQ/s4096/image_2026-07-09_14-27-28.png

ក្រោយពីឃើញវីដេអូនេះរួចមានអ្នកគាំទ្រជាច្រើនបានបង្ហាញការរំភើបចិត្តខណៈថែមទាំងផ្តាំផ្ញើឱ្យ ដេវិដ អ៊ឹងហាវ បបួល Ayden មកលេងប្រទេសកម្ពុជាម្តងទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4oftM9-OFp5e8sfHeUX5pzNt_XnL08P2N6Uscc3k-ZNTyMaKLK_cp-Je0V6EUoa_398WeTPnVbp7uebtZUHHUyFzecqSaJ_uqDpUX6qUb6FkbDqgaOrOG5aBdkg9rB_SMn76hitSL2MnrTYrM91Jrn3mtIhbo-LIwCpl2phfmKKmQeZZ9T410ra46IrA/s2048/image_2026-07-09_14-27-45.png

គួរឱ្យដឹងថា Ayden Sng និង ដេវិដ អ៊ឹងហាវ មិនមែនជួបគ្នាទើបតែលើកទី១នោះទេ កន្លងមកអ្នកទាំងពីរក៏ធ្លាប់បានជួបគ្នាតាមរយៈកម្មវិធីមួយក្នុងឆ្នាំ២០២៤។ ទោះយ៉ាងណា ការជួបគ្នាលើកនេះទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំងដោយសារតែរឿង BL ដែល Ayden Sng សម្តែងបានក្រសោបនូវភាពល្បីល្បាញមានការពេញនិយមទស្សនាច្រើន៕