មនុស្សភាគច្រើនអស់សំណើចពេលសរសេរពាក្យថា «សូម» ឬ «អរគុណ» ក្នុងកម្មវិធី ChatGPT ដោយសារវាគ្រាន់តែជាបច្ចេកវិទ្យាគ្មានអារម្មណ៍ដូចមនុស្ស ។ ប៉ុន្តែការសរសេរពាក្យទាំងនេះក្នុងកម្មវិធី ChatGPT បានឆ្លុះបញ្ចាំងពីអត្ថន័យស៊ីជម្រៅ ពីព្រោះវាមិនត្រឹមតែពាក់ព័ន្ធនឹងការធ្វើការរបស់បច្ចេកវិទ្យា AI ប៉ុណ្ណោះទេ ប៉ុន្តែពាក់ព័ន្ធនឹងចិត្តវិទ្យាមនុស្ស និងការប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកជាក់ស្តែង ។ នេះជាការលើកឡើងរបស់អ្នកស្រី Gabrielle Wasco ជា Content Lead របស់ The Decision Lab នៅប្រទេសកាណាដា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiukEEHyM3JeALTG2x_09k97lUeYIwGZXY5tFr6kUZkfnrx6UGzuo_DsLJNtg9IAVA5YJfLjfsBYaV9rwalFOJxdVLY6lczdpo4AlFPuXUbUxbDxt7775MZDL0h1g2vdK54bnqNJq6hg4f7XXWo7PYhuvd8VRQFELuStt01-jFO-Waz0bVRk1qBNzRJ0wZw/s1351/image_2025-09-01_09-24-34.png
អ្នកស្រី Gabrielle Wasco តែងតែគិតថា កម្មវិធី ChatGPT មានអារម្មណ៍ដូចមនុស្សជានិច្ច ពេលវាឆ្លើយតបមកអ្នកស្រីដោយប្រើប្រាស់ពាក្យពេចន៍អាណិតអាសូរ ឬយល់ចិត្ត វាកាន់តែធ្វើឱ្យអ្នកស្រីគិតថា ChatGPT ដូចគ្នានឹងមិត្តរួមការងារដែរ ។ ម្យ៉ាងវិញទៀត ការប្រើប្រាស់ពាក្យពេចន៍សុភាព និងគួរសម គឺជាទម្លាប់របស់មនុស្សម្នាក់ៗតាំងពីតូចមកដោយសារការអប់រំពីអាណាព្យាបាល ទើបធ្វើឱ្យមនុស្សនិយាយពាក្យ «សូម» និង «អរគុណ» ចេញមក សូម្បីតែពេលកំពុងសរសេរក្នុងកម្មវិធី ChatGPT ក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzkM4cnZRdg_LW7XkQGAe7fYtjC_hQtZGv8Ed9tVu1P92h1N700fb0T0Lj4Bp1aphnD0dIoAyz50vrdtcO2MxZ0D9pSXeOsXqxZgykAkKSaK44MvjoWTVgyELWbzLaLgLBOQW4qCpWoU0SM45r87QjNHudpv-HLjOp2yK7uY57npEqu3syb-O0unQ8Rc58/s1200/photo_2025-08-30_13-21-25.jpg

ការប្រើប្រាស់ពាក្យពេចន៍សុភាព និងគួរសមក្នុងកម្មវិធី ChatGPT គឺ AI នឹងឆ្លើយតបមកយើងវិញនូវពាក្យសុភាព និងគួរសមដូចគ្នា ឬវាបញ្ចុះបញ្ចូលមនុស្សនៅជុំវិញឱ្យធ្វើអ្វីមួយឱ្យយើង ។ ការប្រើប្រាស់ពាក្យសមរម្យជាមួយបច្ចេកវិទ្យា តើវានឹងឆ្លើយតបតាមការចង់បានរបស់អ្នកប្រើប្រាស់ដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7vPJJWCBUuhi9zp_lMLHQI9pH4rCy7kum-WocjsL0aE3LAWj2WgjTJoU9hkPKgr5Y7aps7rmvhp73EvOKE2f4C-69Vvx8ssb2aHkSHEoVDw7UtbfZ4_ni51X3-niJghe5U0_HdVzGzxgFUmUnXkFFu0-8rpsAYZeYY1VegA8czFFcw1QZ5Wops6vsgnwH/s663/photo_2025-08-30_13-21-41.jpg

ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Waseda ប្រទេសជប៉ុន បង្ហាញថា ការប្រើប្រាស់ពាក្យពុំសុភាពជាមួយបច្ចេកវិទ្យា AI គឺយើងនឹងពុំទទួលបានលទ្ធផលល្អទេ AI នឹងផ្តល់ចម្លើយពុំត្រឹមត្រូវ ឬបដិសេធមកវិញ ។ រីឯការប្រើប្រាស់ពាក្យគួរសមប្រមាណ៥០% ជាមួយ AI វានឹងផ្តល់ចម្លើយវែង និងកាន់តែមានប្រយោជន៍ ប៉ុន្តែបើប្រើពាក្យសុភាពជាមួយវាខ្លាំងពេក នឹងធ្វើឱ្យ AI ភាន់ច្រឡំ ខណៈពាក្យសុភាពមានភាពខុសប្លែកគ្នាអាស្រ័យលើវប្បធម៌ ភាសា និងសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXnZqtHeVDnxIr4yGtIUpl8XgPAhziEN3_qZev7t2NxYfgjuCLXIlYKvB5JYqwQh1aopZnuzchsxEN14Tnz6HsBLpP7Oz5c7ER1n3T5g0Rmr_NRGPgpAwiNDH1KNwcD21Iq7CCmfllyQjxwQj43UZgQwDN6jfDaISkSOn3asK4OYMUXeswAfjn4kY7W-7U/s2560/image_2025-09-01_09-24-35.png

សរុបមក ការនិយាយសុភាពជាមួយកម្មវិធី ChatGPT មិនគ្រាន់តែជាការបង្ហាត់វាប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាត់អ្នកប្រើប្រាស់ខ្លួនឯងឱ្យមានទម្លាប់និយាយពាក្យ «សូម» ឬ «អរគុណ» ជាមួយមនុស្សក្នុងសង្គមជាក់ស្តែង មិនមែននិយាយសុភាពតែនៅមុខកញ្ចក់កុំព្យូទ័រ ។ ការនិយាយសុភាព និងគួរសមជាមួយ AI ពុំមែនជារឿងគួរឱ្យអស់សំណើចឡើយ ប៉ុន្តែជាការរក្សាតម្លៃមនុស្សក្នុងពិភពឌីជីថល ៕