ណារ៉ាធីវ៉ាត់៖ ភាពអសន្តិសុខនៅក្នុងតំបន់ភាគខាងត្បូងរបស់ប្រទេសថៃ ជាពិសេសក្នុងខេត្តណារ៉ាធីវ៉ាត់កាន់តែរីធំឡើងៗ ក្រោយក្រុមបះបោរមូស្លីមកាន់តែអុកឡុកពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយការដាក់គ្រាប់បំផ្ទុះតាមមូលដ្ឋានត្រួតពិនិត្យតឥស្រាកស្រាន្ត បណ្ដាលឲ្យកម្លាំងប៉ូលីសរបស់រដ្ឋាភិបាលរងរបួសជាច្រើននាក់នៅប៉ុន្មានរយៈចុងក្រោយនេះ។

បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Amrin News និង The Nation របស់ថៃបានឲ្យដឹងថា ក្នុងពេលត្រឹមតែមួយយប់ថ្ងៃទី៣១ ខែសីហា រំលងអាធ្រាតឈានចូលថ្ងៃទី១ ខែកញ្ញា ក្រុមបះបោរផ្ដា.ច់ទឹកដីបានដាក់គ្រាប់បែ.កបំផ្ទុះលើទីតាំងសំខាន់ៗនៃស្រុកចំនួន៥ផ្សេងគ្នាក្នុងខេត្តណារ៉ាធីវ៉ាត់ បង្ករឲ្យពលមានការភ័យស្លន់ស្លោរ និងប៉ូលីសក្នុងតំបន់រត់ពេញមួយយប់។

បើតាមរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃបន្ទាប់បានឲ្យដឹង ការបំផ្ទុះដំបូងបានចាប់ផ្ដើមឡើងនៅម៉ោងប្រហែលជាង ៧យប់ នៅលើផ្លូវហាយវ៉េលេខ៤០៥៦ ក្នុងស្រុក Su-ngai Padi បណ្ដាលឲ្យមនុស្ស២នាក់រងរបួស និងខូចខាតរថយន្តមួយគ្រឿង។ ក្រោយមកនៅម៉ោង១១:៥៥នាទីយប់ ក្នុងស្រុក Cha-nai ការផ្ទុះ២លើកទៀត បានអង្រួនវិហារឥស្លាម Dusongno និងផ្សារមួយកន្លែង។ នៅម៉ោងប្រហាក់ប្រហែលគ្នានេះ ការផ្ទុះមួយទៀតត្រូវបានគេរាយការណ៍ថា បានកើតមាននៅស្រុក Ba Cho លើផ្លូវ Phetkasem ខាងមុខធនាគារមួយ ប៉ុន្តែមិនមាននរណាម្នាក់រងរបួសនោះទេ។ លុះរំលងមកដល់ម៉ោងប្រមាណ ១២:០៥ រំលងអាធ្រាត្រ គ្រាប់បែកមួយគ្រាប់ទៀត បានផ្ទុះនៅមុខទូ ATM របស់ធនាគារដដែលខាងនេះក្នុងស្រុក Cho Airong។ និងចុងក្រោយនៅម៉ោង ១២ និង៣០នាទីយប់ មានករណីផ្ទុះនៅមុខទូ ATM មួយទៀតបានកើតឡើងទល់មុខរដ្ឋបាលឃុំ Tambon Tamayung។.jpg)
ជាមួយនឹងឧប្បត្តិហេតុបំផ្ទុះគ្រាប់បែ.កផ្ទួនៗគ្នានឲក្នុងពេលតែមួយយប់របស់ក្រុមបះបោរនេះ បានបង្ហាញពីភាពចលាចលដែលមិនអាចដោះស្រាយបានតាំងពីច្រើនទសវត្សន៍មុននិងនៅបន្តរហូតមកដល់បច្ចុប្បន្ន ចំពេលដែលអស្ថិរភាពនយោបាយកំពុងកើនឡើង តាមរយៈការរុះរើគណៈរដ្ឋមន្រ្តីដើម្បីផ្លាស់ប្ដូមេដឹកនាំថ្មី។
គួរជម្រាបផងដែរថា ចាប់តាំងពីឆ្នាំ២០០៤មក អំពើហិង្សានៅខេត្តភាគខាងត្បូងរបស់ថៃ បានក្លាយជាជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃរវាងរដ្ឋាភិបាលថៃ និងក្រុមបះបោរផ្តាច់ខ្លួន ដោយបើយោងតាមក្រុមស្រាវជ្រាវ Deep South Watch ជម្លោះនេះបានបណ្តាលឱ្យមនុស្សជាង ៧,៥០០នាក់ស្លាប់ និងជាង ១៣,៥០០នាក់ផ្សេងទៀតរងរបួស៕










