ទំនងត្រូវមានរឿងតាមដានទៀតហើយនៅក្នុងវិស័យបវរកញ្ញាក្នុងប្រទេសកម្ពុជាបន្ទាប់ពីមានការបង្ហោះថាមានបុគ្គលម្នាក់ដែលអ្នកគាំទ្រអ្នកផ្សេងមកក្លែងបន្លំឈ្មោះជាអ្នកគាំទ្រ ពេជ្រ វត្តីសារ៉ាវឌ្ឍី ហើយនិយាយមិនល្អទៅកាន់ ហ្វីយ៉ាតា ក្នុងគោលបំណងឱ្យអ្នកទាំងពីរមើលមុខគ្នាមិនចំ។ តាមការបង្ហោះចេញពីផេកមួយបញ្ជាក់ថាបុគ្គលនោះគឺកំពុងភ័យខ្លួនផងដែរ។

នៅរសៀលថ្ងៃទី៣០ សីហា នេះមានផេកមួយឈ្មោះថា «Beauty Pageant Reviewer» បានបង្ហោះរឿងដ៏ក្តៅគគុកមួយ។ ផេកដ៏មានប្រជាប្រិយខាងវិស័យបវរកញ្ញានេះបានរៀបរាប់ថា «បុគ្គលម្នាក់នេះឈ្មោះ Reachh បានប្រើអាខោនជាអ្នកគាំទ្រ ពេជ្រ វត្តី ទៅជេ.រ ហ្វីយ៉ាតា តាមការពិតបុគ្គលម្នាក់នេះគឺជាអ្នកគាំទ្រអ្នកផ្សេង វាធ្វើបែបនេះដើម្បីឱ្យ ហ្វីយ៉ាតានិងពេជ្រ វត្តី ឈ្លោះគ្នាមើលមុខគ្នាមិនចំ ។ នៅពេលនេះបុគ្គលនេះត្រូវបានគេរកអត្តសញ្ញាណឃើញហើយ កំពុងភ័យខ្លួនហើយ»។
ក្នុងរូបភាពដែលផេកខាងលើបានបង្ហោះនោះគឺគណនីក្លែងបន្លំនោះមានឈ្មោះថា «Team Pich votey saravody » បានបង្ហោះរូបរបស់ ហ្វីយ៉ាតា ដោយនិយាយថាបើសិនជា ហ្វីយ៉ាតា ឈ្នះក្នុងការប្រកួតហើយទៅប្រកួតនៅក្នុងប្រទេសថៃ រូបគេនិងប្រជាជនជាច្រើនទៀតមិនគាំទ្រនោះទេព្រោះ ហ្វីយ៉ាតា គ្មានសមត្ថភាពគ្រប់គ្រាន់ បើទៅដឹងតែមិនជាប់»។
ខ្លឹមសារដែលបង្កការយល់ច្រឡំហើយត្រូវបានចោទប្រកាន់ថាជាអ្នកគាំទ្រអ្នកផ្សេងចង់មកបំបែកបំបាក់មិត្តភាព ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហ្វីយ៉ាតា កំពុងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកតាមដានវិស័យបវរកញ្ញា។
គួរឱ្យដឹងថា ការប្រកួតផ្តាច់ព័្រត្រកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ នឹងប្រព្រឹត្រទៅនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។ អ្នកតំណាងក្នុងឆ្នាំនេះនឹងត្រូវចេញទៅប្រកួតនៅលើទឹកដីប្រទេសថៃ៕










