លី មួយលាង Miss Teen International 2024 បានទៅប្រទេសឥណ្ឌាដើម្បីផ្ទេរតំណែងរបស់ខ្លួនបន្ទាប់ពីរយៈពេល១ឆ្នាំនៃការគ្រងមកុដក្នុងកម្មវិធីមួយនេះ។ មួយលាង បាននិយាយជាថ្លែងអំណរគុណមនុស្សជាច្រើន ជាពិសេសបានបញ្ជាក់ពីប្រទេសកម្ពុជាមានកន្លែងទេសចរណ៍ជាច្រើនរួមទាំងប្រាសាទល្បីៗដូចជា ប្រាសាទអង្គរវត្ត ព្រះវិហារ រួមទាំងប្រាសាទតាមាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnMJcJmajoWPtXDTiuWNZGu_xlWBVl6O3EYt4qGOqF2IvqOPTzFIHSWoo3yQ6IiMuv_aXn5FJT6Xt04JRDmrsGsS0hkwVYG_Bxjcc04WLAbpr3SAq5GyCtYECANvs_9V6xBFf6egbCKNyvhFNt8PVPKGt1xGfBUg7nSeku8GpaI90ginxJYNqelKOEIe-6/s1919/image_2025-09-01_08-41-23.png
ស្ថិតក្នុងរ៉ូបដ៏ស្រស់ស្អាត លី មួយលាង បាននិយាយក្នុងពេលលាលែងតំណែងរបស់ខ្លួនមុននឹងផ្ទេរមកុដទៅកាន់ម្ចាស់ជ័យលាភីថ្មីដែលប្រកួតផ្តាច់ព្រ័ត្រនៅប្រទេសឥណ្ឌា។ លី មួយលាង បាននិយាយថាប្រទេសកម្ពុជាគឺជាប្រទេសតូចប៉ុន្តែមានបេះដូងធំ មានភាពរួសរាយរាក់ទាក់ដោយជំរុញឱ្យទៅលេងកម្សាន្ត ហើយនាងស័្មគ្រចិត្តធ្វើជាអ្នកនាំផ្លូវថែមទៀត។ Miss Teen International 2024 បានបន្ថែមទៀតថា ប្រទេសកម្ពុជាមានកន្លែងជាច្រើនដែលដើរកម្សាន្តដូចជា ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ រួមទាំងប្រាសាទតាមាន់ ដែលសុទ្ធសឹងតែជាកន្លែងល្បីៗហើយគួរតែបានមកម្តងក្នុងមួយឆាកជីវិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj574nND3Rsfw_BvzIysH81Fcen6rP7D7xyhmOI23rtdrnTcz6bFcpzV-dkxzbxwZ1IClPVpBSM7ihnFmmv3o2WH0Gs8TdrJ5G_gwhXyOL8NXRg78N18FLsDuN34aR4l7Q-W6ewEtgEd7-lE_rl9z6ZZacaX8PkfczC87va1DLEGxBazkrm0VYZPOpUQeQ8/s2048/image_2025-09-01_08-41-22.png
ជាមួយនឹងការលើកឡើងរបស់ លី មួយលាង ក្នុងពេលលាលែងតំណែងហើយឆ្លៀតប្រម៉ូតវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាពិតជាបានធ្វើឱ្យអ្នកគាំទ្រកម្ពុជាមានការពេញចិត្តជាខ្លាំង ខណៈដែលនាងមិនភ្លេចបញ្ជាក់ទៅកាន់ពិភពលោកថាប្រាសាទតាមាន់គឺជាប្រាសាទរបស់ប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNefZtPzllk9dNIiNSo-lQ4mfTqxNEdUhHp-A7bc7CkUGmhDolkJs9xUOaqKqVe46uZtyX5ujiUKbh3LIaqEzLCU6b3roYd7NqmxjUSR8GjEM9gMPMJIB42jEDYEAnMFpCFIhOP-t-jfSozVgiSLvX-oMIMp5AKAxVDNwjavwYFY-O9tpIYsGycZwpe3_f/s1920/image_2025-09-01_08-41-21%20(2).png
ទន្ទឹមនឹងការនិយាយពីវិស័យទេសចរណ៍ លី មួយលាង ក៏បាននិយាយលាយឡំទាំងទឹកភ្នែកអរគុណទៅកាន់អ្នកម្តាយរបស់នាងដែលបានជួយជ្រោមជ្រែងលើកទឹកចិត្តនាងឱ្យសម្រេចក្តីសុបិន។ Miss Teen International 2024 ក៏បានថ្លែងអំណរគុណទៅកាន់មនុស្សជាច្រើនទៀតដែលជួយឱ្យនាងបានជោគជ័យលើវិស័យនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvFrSlRHnkdaL4oKT3QGcuXQavL4_EOIt6F9-Y9XePe-XgaqXOxZxpjjLApDpCgFZ7WIq_dbYtDjQimdX-UerxVgybvvnIYutfLI-DqNzeNlVY_ViH7D0fMhfxmm4TFB_aYcjgRtKlg6L-Xn8MCIhaXYVRAdIoOqR9SC0lrluOEsKSb1IoPuvNltWgJFoT/s800/photo_2025-09-01_08-43-53.jpg

គួរបញ្ជាក់ផងដែរថា លី មួយលាង បានប្រកួតឈ្នះមកុដនៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Teen International 2024 កាលពីខែកក្កដា ឆ្នាំ២០២៤ ។ ក្នុងតំណែងនេះ មួយលាង បានទទួលរង្វាន់ជាឡាន១គ្រឿងនិងទឹកប្រាក់បន្ថែម៥ម៉ឺនដុល្លារទៀតពីខាងស្ថាប័នអន្តរជាតិកាលពីខែកញ្ញា ឆ្នាំ២០២៤៕