ប្រទេសថៃ ៖ មេបញ្ជាការយោធភូមិភាគ២ថៃ លោក ប៊ុនស៊ីន ផាកក្លាង បញ្ជាក់ថា សង្គ្រា.មរវាងកម្ពុជា-ថៃពុំទាន់បញ្ចប់ទេ គ្រាន់តែឈប់បា.ញ់បណ្តោះអាសន្ន ។ រីឯការសាងសង់របងនៅព្រំដែនកម្ពុជា-ថៃ អាចធ្វើទៅបានអាស្រ័យលើគោលនយោបាយរបស់រដ្ឋាភិបាលថៃ និងការឯកភាពរបស់ប្រទេសទាំងពីរ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ។

នាវេលាម៉ោង៩ព្រឹក ថ្ងៃទី៤ ខែកញ្ញា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានធ្វើដំណើរទៅចូលរួមកម្មវិធីមួយឈ្មោះ «អ្នកស្ម័គ្រចិត្តវិជ្ជាជីវៈ និងពង្រឹងអធិបតេយ្យភាពប្រទេសថៃ» នៅវិទ្យាល័យ Nakhonratchasima Vocational College ដោយមានការចូលរួមពីសាស្ត្រាចារ្យ និងសិស្ស-និស្សិតមកពីស្ថាប័នអប់រំ ចំនួន២៦កន្លែង សរុបជាង៨០០នាក់ ។.jpg)
ក្នុងឱកាសនេះ លោក ប៊ុនស៊ីន បាននិយាយទៅកាន់អ្នកចូលរួមកម្មវិធីថា បច្ចុប្បន្ន សង្គ្រាមរវាងកម្ពុជា-ថៃពុំទាន់បញ្ចប់ទេ គ្រាន់តែឈប់បាញ់បណ្តោះអាសន្នប៉ុណ្ណោះ ។ លោកថា ពលរដ្ឋខ្មែរហៅថៃថា «សៀម» ហើយថៃហៅពួកគេថា «ខ្មែរ» រីឯពាក្យ «សៀម» ភាសាថៃនៅភាគឦសានមានន័យថា «បន្លាមុតស្រួច» អរគុណហើយ ដែលពលរដ្ឋខ្មែរហៅថៃថា «សៀម» ដើម្បីឱ្យថៃយកបន្លាស្រួចទៅចាក់ពួកគេ តើដឹងឬអត់ថា បន្លានៅថៃមុតខ្លាំងណាស់ ។.jpg)
ក្រោយបញ្ចប់កម្មវិធី លោក ប៊ុនស៊ីន ក៏បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា ពេលនេះ លោកតែងតែទៅចូលរួមកម្មវិធីផ្សេងៗរបស់ស្ថាប័នអប់រំ ដោយសារពេលនេះ គឺជាពេលដែលកម្ពុជា-ថៃឈប់បាញ់បណ្តោះអាសន្ន និងជាដែលលោកឱ្យកងទ័ពសម្រាក ក៏ដូចជាត្រៀមខ្លួន ។ ប្រទេសទាំងពីរស្ថិតក្នុងដំណាក់កាលចរចា ទើបលោកមានពេលទំនេរមកជួបជាមួយប្អូនៗសិស្ស និស្សិត ដើម្បីឆ្លើយតបសំណួរផ្សេងៗ ។
.jpg)
ចំណែកការសាងសង់របងនៅព្រំដែនកម្ពុជា-ថៃ គឺអាចធ្វើទៅបានអាស្រ័យលើគោលនយោបាយរបស់រដ្ឋាភិបាលថៃ ហើយក៏ត្រូវមានការឯកភាពពីប្រទេសទាំងពីរផងដែរក្នុងការត្រួតពិនិត្យទីតាំងច្បាស់លាស់ ។

ទោះជាថៃប្រាប់ពិភពលោកថា ខ្លួនគោរពបទឈប់បាញ់ និងត្រៀមចូលរួមក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាថ្ងៃទី៧-១០ ខែកញ្ញា ប៉ុន្តែទង្វើរបស់កងទ័ពថៃពុំបានគោរពបទឈប់បាញ់នោះឡើយ ។ កងទ័ពថៃនៅតែបន្តឈ្លានពានកម្ពុជា តាមរយៈការរាយបន្លាលួស និងយកសំណាញ់មកព័ទ្ធដីភូមិ បិទផ្លូវ និងលំនៅឋានរបស់ពលរដ្ឋខ្មែរ ដោយមិនគោរពកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំ RBC ស្ដីពីការមិនពង្រីកជម្លោះ និងមិនខ្លាចច្បាប់អន្តរជាតិ ។ .png)
កងទ័ពថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះ គឺមានរយៈពេល ៣៧ថ្ងៃហើយ គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ៕










