ថ្មីៗនេះ Ao Ruipeng បានបង្ហាញខ្លួនក្នុងការផ្សាយផ្ទាល់ដោយមានពុកមាត់។ នេះបានធ្វើឱ្យអ្នកគាំទ្រជនជាតិចិនមួយចំនួនសម្តែងការមិនសប្បាយចិត្ត និងបានបញ្ចេញមតិវែកញែកជាច្រើន។
.png)
ឆ្លើយតបនឹងការលើកឡើងរបស់អ្នកគាំទ្រ Ruipeng បានឆ្លើយថា៖ «កោរពុកមាត់សំខាន់ណាស់មែនទេ? អ្នករាល់គ្នាគួរចាត់ទុកថាជាស្ទាយ៍ខ្លួនឯង។ ខ្ញុំនឹងមានអាយុ ៣០ក្នុងមួយខែទៀត ដូច្នេះនៅអាយុ ៣០ឆ្នាំ ខ្ញុំមិនមានពុកមាត់ទេ? »។ ក្រោយពីបង្ហាញអាកប្បកិរិយាបែបនេះ អ្នកគាំទ្រមួយចំនួនបានលើកឡើងនិងស្នើឱ្យតារាសម្ដែងរូបនេះ «រក្សាមុខមាត់»។ អ្នកគាំទ្រខ្លះទៀតគិតថា Ruipeng មានចរិតឆ្គាំឆ្គងពេក ហើយមិនស្អាត ហើយបានសុំលោកកុំផ្សាយផ្ទាល់ដោយមិនតុបតែងខ្លួន កុំធ្វើសកម្មភាពច្រលំឬចេតនាធ្វើឱ្យខ្លួនឯងមើលទៅអាក្រក់។
យ៉ាងណាមិញ អ្នកគាំទ្រផ្សេងទៀតជឿថា មតិប្រឆាំងនឹងរូបរាងរបស់ Ao Ruipeng មិនតំណាងឱ្យសហគមន៍អ្នកគាំទ្រទាំងមូលឡើយ។ ក្រៅឆាក Ruipeng ត្រូវបានគេចូលចិត្តចំពោះបុគ្គលិកលក្ខណៈកំប្លែង និងគួរឱ្យទាក់ទាញ។ មនុស្សជាច្រើនគាំទ្រលោកដោយបង្ហាញពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន។ ម៉្យាងវិញទៀត អ្វីដែលសំខាន់សម្រាប់តារាសម្ដែងគឺការសម្ដែងបានល្អលើខ្សែភាពយន្ត មិនមែនបញ្ហារូបរាងនៅលើការផ្សាយផ្ទាល់នោះទេ។ បើនិយាយពីរឿង Ruipeng វិញ ទស្សនិកជនភាគច្រើនគិតថា រូបរាងរបស់លោកមិនអន់ប៉ុន្មានទេ ដែលធ្វើឱ្យអ្នកគាំទ្រមានការពិបាកចិត្តបែបនេះ។
ទន្ទឹមនឹងនេះ ការផ្សាយផ្ទាល់របស់ Ao Ruipeng នៅតែបន្តទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយមានអ្នកចុច Like ជាច្រើនហើយមានអ្នកចូលមើលរាប់លាន។ បន្ទាប់ពីការ Live ត្រឹមតែ ២ម៉ោង គណនីរបស់ Ao Ruipeng បានកើនឡើងចំនួនអ្នកតាមដាន ៨០,០០០នាក់ ដែលបង្ហាញថាទស្សនិកជនស្រឡាញ់បុគ្គលិកលក្ខណៈ និងថាមពលដែលលោកបាននាំមក។ ក្នុងនាមជាតារាសម្ដែង Ao Ruipeng នៅតែខិតខំផលិតភាពយន្តជាប្រចាំ។ ខែសីហានេះ ភាពយន្តរបស់លោកជាមួយនឹងតារាសម្តែងស្រី Landy Li ត្រូវបានទទួលស្គាល់ថាជាភាពយន្តចិនដ៏ជោគជ័យមួយក្នុងរដូវក្តៅ។
ឥទ្ធិពលនៃរឿង «Coroner’s Diary» បានជួយឱ្យ Ao Ruipeng មានអ្នកគាំទ្រកើនឡើងយ៉ាងខ្លាំង។ នៅពេលដែលរឿងនេះចាក់ផ្សាយតារាប្រុសរូបនេះកំពុងថតរឿងថ្មីរបស់ខ្លួន ហើយអ្នកគាំទ្រប្រមាណ ៥,០០០នាក់បានមកទស្សនា និងផ្ញើផ្កា និងអំណោយដល់តារាសម្តែងរូបនេះ។ Ao Ruipeng ក៏ទទួលស្គាល់ថានេះជាលើកទីមួយហើយដែលមានអ្នកគាំទ្រច្រើនមកលេងលោក។ តារារូបនេះមានការភ័យខ្លាច ប៉ុន្តែក៏សប្បាយចិត្តដែរ។ លោកបានគិតទុកជាមុននូវអាហារ និងភេសជ្ជៈ ដើម្បីថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់លោកសម្រាប់ការស្រលាញ់របស់ពួកគេ៕










