Home Blog Page 37

King Chi ថាពលរដ្ឋខ្មែរស្រុះដៃគ្នាពហិការប៉ុន្តែឈ្មួញធំៗរកស៊ីបោកប្រាស់ខ្មែរគ្នាឯង

0

ជុំវិញរឿងរ៉ាវទុរេនថៃបន្លំថាជាទុរេនខ្មែរបានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកដែលក្លាយទៅជាវិបត្តិទំនុករបស់ប្រជាពលរដ្ឋទៅលើអ្នកលក់ដូរមួយចំនួនដែលរកស៊ីកុហកបោកប្រាស់ខ្មែរគ្នាឯងដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ក្នុងនាមជាបុគ្គលសាធារណៈតារារ៉េប King Chi បានពោលពាក្យចំៗទៅកាន់ឈ្មួញធំៗដែលរកស៊ីបន្លំខ្មែរគ្នាឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7Hg5iJSIzMsQwwrWD8GhOdnC1iiicdNbYcPyZ1S0ayWj35-64O1n5OYS-SYtQl_hyphenhyphenBQwyDtoNnMpmS9S2tNmKBOwvBN3-PdpmQyFn4U-VI1Bldm5IiehqoAvXoAdo5EWxR3Xr_teuxGhnZNMEeGwh4DyjYe2gOzi7a7VClUqV7FyJdPgQgR3dK1XyAJY/s2048/image_2026-05-06_14-14-03.png

នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ King Chi ដែលត្រូវទស្សនិកជនដាក់នាមឱ្យថាស្តេចជួន បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ប្រជាពលរដ្ឋយើងគាត់ស្រុះដៃគ្នាណាស់មិនទិញរបស់ចោរថៃទេណាស់តែពួកអស់លោកលោកស្រីឈ្មួញធំៗអ្នកលក់ដូរទេដែលលួចនាំចូលហើយបោកខ្មែរគ្នាឯងថាជារបស់ខ្មែរទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkqLvxAOVQLA9iArutTiUysmXzhlgtj0THSIds9_5wQ2EgnhIZbduln9EPtCO_AYFanR-Tm7BCNajy1rjQ5uo5uYACq0IkQdQJ_5o9PddbUepwlbNoOTly-hMOZUa881gygwphxpfwCLoNQLgBfQuJkCR0Dk1xdUV2njSb2Yrp5B90zIY7E42j1kb0lCg/s2048/image_2026-05-06_14-14-04.png

ពាក្យសម្តីនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សពីសំណាកទស្សនិកជនដោយមានមនុស្សជាច្រើនបានបង្ហាញការគាំទ្រនូវពាក្យសម្តីរបស់តារារ៉េបរូបនេះ។ មិនខុសពី King Chi ប៉ុន្មាននោះទេអ្នកលេងបណ្តាញសង្គមបានចូលទៅបញ្ចេញមតិយោបល់ថា «បោកតែខ្មែរគ្នាឯង ចង់បានផលចំណេញពេក លែងគិតអីអស់ហើយ មិនទាន់បាន២ឆ្នាំផងឆាប់ភ្លេចម៉េស,ឆ្កែស្រុកមិនឱ្យដៃ ឆ្កែព្រៃក៏មិនហ៊ាននោះដែរបង, មុនមកដល់ដៃឈ្មួញតើអ្នកណាដែលបើកដៃឱ្យនាំចូលបាន, ឈ្មួញថោកទាប រកស៊ីបោកប្រាស់ខ្មែរឯង អាត្មានិយម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjreuenOeN3TUqko1f6pcz5bFcQmf7JwY_l96FOqJbpSfew54d2jWjsGIA9gF5s-w9YNYaDAzmP3CUf6QhYi-V9Q37c4KY9YEwzrivjYCTRJoJZ5OhNwtgpqSXk099inW2h6ASOP1kJH-wrF4DiWq70cWP_niqq8reCh1H5nM8kyqHH2FWd1gtOPNF_hrc/s2048/image_2026-05-06_14-13-57.png

ជាតារារ៉េបម្នាក់ដែលឈរឈ្មោះបោះសំឡេងក្នុងអាជីពសិល្បៈនិងជាគ្រូបង្វឹកនៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េប king Chi ត្រូវបានអ្នកគាំទ្រទទួលស្គាល់ពីទឹកដៃនៃការធ្វើបទចម្រៀងដែលនិយាយទាក់ទងនឹងជីវិតផ្ទាល់ខ្លួន និងបញ្ហាក្នុងសង្គមមួយចំនួន។ ចំណុចពិសេសរបស់ King Chi គឺការលេងពាក្យពេចន៍ចុងជួនរបស់លោកក្នុងបទចម្រៀងរហូតមានអ្នកគាំទ្រដាក់នាមឱ្យលោកថា «ស្តេចជួន» ទៀតផង៕

ប៊ី សុធារី ស្រក់ទឹកភ្នែកនៅចំពោះមុខកងទ័ពជួរមុខនិងពោលពាក្យយ៉ាងរំជួលចិត្តនេះ

0

បវរកញ្ញា ប៊ី សុធារី ពេជ្រ វត្តីសារ៉ាវឌ្ឍី ចន សុទីម៉ា រួមទាំង ហុក សារិតុលា បានបង្ហាញខ្លួននៅក្នុងតំបន់ក្តៅដែលទាហានថៃដាក់ទូរកុងតឺន័រនៅលើទឹកដីកម្ពុជានៅក្នុងខេត្តពោធិ៍សាត់។ ប៊ី សុធារី និង ចន សុទីម៉ា បានប្រើប្រាស់សំឡេងរបស់ខ្លួនជាភាសាអង់គ្លេសបង្ហាញទៅកាន់អន្តរជាតិចំពោះទង្វើរបស់ទាហានថៃ ខណៈ ប៊ី សុធារី បានពោលពាក្យយ៉ាងរំជួលចិត្តនិងស្រក់ទឹកភ្នែកនៅចំពោះមុខកងទ័ព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwQohEYvpx5hRt81L4IqFYO9b5_X9_V-I935N0MsQ3O5z6Yiz2kVhV8UqaJBPbIQVbsjV8QE0uYCTqBucItvJvbj3kzsjSwvZvNzJWxkjL-ez0WHhXJ4Egzle-aDajhLX87h5IHL-VefWHLXE5s1OeQiN1lVrMvM2MgubohIdhNP-7Ui5WQNdR0yBDmlA/s2048/image_2026-05-06_13-57-53.png
នៅថ្ងៃទី៥ ខែឧសភា បវរកញ្ញា ប៊ី សុធារី បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «យើងចង់បានសន្តិភាព និងចង់បានទឹកដីរបស់យើងត្រឡប់មកវិញ»។ បវរកញ្ញារូបនេះរួមទាំង ចន សុទីម៉ា បានឈរនៅចំពីមុខទូរកុងតឺន័រដែលទាហានថៃព័ន្ធយកដីខ្មែរដោយខុសច្បាប់និងបានបង្ហាញឆន្ទៈនិងភាពស្មោះត្រង់របស់ខ្លួន។ អ្នកទាំងពីរ បានប្រើប្រាស់ជំនាញជាភាសាអង់គ្លេសបង្ហាញទៅកាន់មិត្តអន្តរជាតិដោយបានសួរពីចំណាប់អារម្មណ៍គ្នានៅពេលឃើញទិដ្ឋភាពបែបនេះផ្ទាល់ភ្នែក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfS5JGquMQXIOdYzW4AoH83a3fazIIYLtQpsH0tYUImFvuiwo82ULERbyXkjQz0turx0wSFfGTcm95ion1mUem4UYxQm4I_MmWJf-HbXDDo9uBqQV-sYNWDfprjkKimup1VPMDg6WZd1BZxt_0ZnnksFpDqHAehA8Pna5D7NLSuSJvHArAOlcpe5dVpG4/s1920/image_2026-05-06_13-57-58.png

ក្រៅពីបង្ហាញទៅកាន់មិត្តអន្តរជាតិថាប្រទេសកម្ពុជាចង់បានសន្តិភាព ចង់រស់នៅស្ងប់សុខ និងការរស់នៅប្រកបដោយភាពរីករាយ ប៊ី សុធារី បានពោលពាក្យអរគុណទាំងទឹកភ្នែកនៅចំពោះមុខទាហានដែលឈរជើងនៅទីនោះ។ ប៊ី សុធារី បាននិយាយថានាងពិតជាដឹងគុណចំពោះវីរកងទ័ពដែលហ៊ានលះបង់ខ្លួនដើម្បីការពារទឹកដី ការពារប្រជាជនឱ្យរស់នៅដោយគ្មានភាពភ័យខ្លាច។ ក្រៅពីពាក្យអរគុណ ប៊ី សុធារី ថានាងនឹងដឹងគុណអស់មួយជីវិតចំពោះវីរភាពរបស់កងទ័ពជួរមុខ ដោយសង្ឃឹមថានឹងទទួលបានសន្តិភាពត្រឡប់មកវិញហើយកងទ័ពអាចនឹងជួបគ្រួសារវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw54Z0vC0vrozd0FHAD8GUtXCtCiTSHs8c1NEgJEw1nZP_YvtZ4highkIPkbV9N1Ly4r0lUVHs13XCIo7ZoPELenXWPyiJ5tqrcMDHcnR8gx1O23IZl6kzy1DYvQlPqDlFBVsY_tzAtXCeJHRkTaGkYNjxG28_KBW7w0I7Uv2WsgNqevb3fPpj-HkFBzo/s2048/image_2026-05-06_13-57-52.png

នេះមិនមែនជាលើកទី១នោះទេដែល ប៊ី សុធារី បានចេញវីដេអូទាក់ទងនឹងទង្វើឈ្លានពានរបស់ទាហានថៃ។ គេចាំបានថាដោយសារតែការឈឺចាប់និងការឈឺឆ្អាលទៅលើអ្នកលក់មួយចំនួនដែលនៅបន្តនាំទំនិញថៃចូលមកកម្ពុជា ប៊ី សុធារី ក៏ត្រូវអ្នកលក់មួយចំនួនប្រតិកម្មនិងផ្ទុះរឿងរសើបជាមួយនឹងម្ចាស់ប្រ៊េន ឡាកាម៉ូ ផងដែរ៕

គ្រូទាយថៃដ៏ល្បីទាយថា ប្រទេសថៃនឹងមានវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ រួមទាំងគ្រោះធម្មជាតិនាពេលឆាប់ៗនេះ

0

វាធ្វើឱ្យសង្គមថៃបារម្ភយ៉ាងខ្លាំង បន្ទាប់ពីគ្រូទាយដ៏ល្បីលំដាប់ប្រទេស អ្នកស្រី ប្រាយ ក្រាស៊ិប បានទស្សន៍ទាយពីហេតុការណ៍អាក្រ.ក់ៗនឹងកើតឡើងនៅប្រទេសថៃ ក្នុងកម្មវិធី «ការជជែករបស់បុគ្គលល្បី Deep Talk» របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៨ ដោយអ្នកស្រីថា នាពេលឆាប់ៗនៅខែឧសភា ឆ្នាំ២០២៦ ប្រទេសថៃនឹងមានវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ រួមទាំងគ្រោះធម្មជាតិទឹកជំនន់ ភ្លើងឆេះ និងតម្លៃមាសកើនឡើងខ្ពស់ ។ នេះជាការទាយលើកចុងក្រោយ ខណៈអ្នកស្រីធ្លាប់ទាយត្រូវពីហេតុការណ៍ផ្សេងៗកើតឡើងនៅប្រទេសថៃកន្លងមក រួមទាំងគ្រោះរញ្ជួយដីនៅទីក្រុងបាងកក ។

ការទាយពីហេតុការណ៍អាក្រក់ៗនឹងកើតឡើងនៅប្រទេសថៃនាពេលឆាប់ៗនេះ ត្រូវបានសារព័ត៌មាននានារបស់ថៃ ដូចជា ៖ សារព័ត៌មាន Naewna News និងសារព័ត៌មាន Khaosod យកមកចុះផ្សាយកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ធ្វើឱ្យសង្គមថៃចាប់អារម្មណ៍យ៉ាងខ្លាំង ។

គ្រូទាយដ៏ល្បី អ្នកស្រី ប្រាយ និយាយថា សេដ្ឋកិច្ចថៃនឹងធ្លាក់ចុះហើយធ្លាក់ចុះទៀតរហូតដល់ចំណុចទាប ជាពិសេស តម្លៃប្រេងឥន្ធនៈកើនឡើងនឹងធ្វើឱ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់យ៉ាងខ្លាំងនៅខែកក្កដា ។ អ្នកស្រីប្រាប់ឱ្យពលរដ្ឋនៅទូទាំងប្រទេសថៃត្រៀមខ្លួនរស់នៅក្នុងវិបត្តិសេដ្ឋកិច្ចនាពេលខាងមុខ និងអត់ធ្មត់ ដោយសាររដ្ឋាភិបាលថៃមិនអាចជួយអ្វីពលរដ្ឋបាន និងចំណាយពេលវេលាយូរទៀត ទើបអាចស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញបាន ។

ចំណែកការប្រែប្រួលតម្លៃមាស គ្រូទាយរូបនេះថា បច្ចុប្បន្ន តម្លៃមាសនៅថេរ និងកើនឡើង ប្រសិនបើអ្នកវិនិយោគទិញមាសនាពេលនេះ គឺប្រឈមនឹងហានិភ័យ ។ នាថ្ងៃអនាគត តម្លៃមាសនឹងកើនឡើងកាន់តែខ្ពស់ ។

អ្វីដែលធ្វើឱ្យសង្គមថៃបារម្ភបំផុតនោះ គឺគ្រោះធម្មជាតិធ្ងន់ធ្ងរនឹងកើតឡើងនៅប្រទេសថៃឆាប់ៗនេះ ដោយអ្នកស្រី ប្រាយ ទាយថា គ្រោះធម្មជាតិអាចកើតឡើងឆាប់រហ័សជាងមុន គឺមានទឹកជំនន់ហូរពីតំបន់ព្រៃភ្នំ និងការបាក់ដីពីកន្លែងខ្ពស់ៗ ព្រមទាំងមានសញ្ញាខុសប្រក្រតីកើតឡើងក្នុងតំបន់មួយចំនួន ។

អ្នកស្រីបញ្ជាក់ថា ចាប់ពីខែឧសភា តទៅ ការទាយទាំងប៉ុន្មានរបស់អ្នកស្រីនឹងចាប់ផ្តើមកើតឡើង ។ ភ្លៀងនឹងធ្លាក់ខ្លាំងមិនឈប់ឈរធ្វើឱ្យប្រព័ន្ធបង្ហូរទឹកមិនអាចទប់ទល់នឹងបរិមាណទឹកដ៏ច្រើនសន្ធឹកសន្ធាប់ ក៏បណ្តាលឱ្យកើតទឹកជំនន់ បាក់ដី រួមទាំងការហូរទឹកជំនន់លាយដីភក់ ។

តំបន់កណ្តាលរបស់ប្រទេសថៃ អាចជាតំបន់មានសុវត្ថិភាពនាពេលនេះ ហើយប្រទេសថៃនឹងរងគ្រោះដោយសារទឹកជំនន់ផង ភ្លើងឆេះផងក្នុងឆ្នាំតែមួយ គឺនឹងមានហេតុការណ៍ភ្លើងឆេះអគារបន្ទាប់ពីទឹកជំនន់ស្រក ។ អ្នកស្រីបារម្ភខ្លាចវានឹងកើតឡើងពិតមែន និងសំណូមពរឱ្យគ្រប់គ្នាពិនិត្យមើលប្រព័ន្ធអគ្គិសនីក្នុងផ្ទះរបស់ខ្លួនជានិច្ច ដើម្បីបង្ការហេតុការណ៍មិនល្អ ។

ក្រៅពីនេះ អ្នកស្រីបារម្ភពីសំណង់អគារផ្សេងៗដែលសាងសង់មិនទាន់រួចរាល់ ជាពិសេស អគារនៅតំបន់ខ្ពស់ៗអាចប្រឈមនឹងហានិភ័យ ដោយអ្នកស្រីផ្តាំផ្ញើទៅកាន់ម្ចាស់អគារដែលកំពុងដំណើរសាងសង់ ត្រូវប្រុងប្រយ័ត្នឱ្យខ្ពស់ក្នុងពេលអាកាសធាតុប្រែប្រួល ។

គួរបញ្ជាក់ថា គ្រូទាយរូបនេះធ្លាប់បានទាយពីហេតុការណ៍អាក្រក់ដែលកើតឡើងនៅប្រទេសថៃ ហើយការទាយកន្លងមក ត្រឹមត្រូវស្ទើរទាំងអស់ ដូចជា ៖ ហេតុការណ៍គ្រោះរញ្ជួយដីនៅទីក្រុងបាងកក បាក់ស្ពាន ទឹកជំនន់ និងភ្លើងឆេះ ។ ការទាយលើកចុងក្រោយនេះ ធ្វើឱ្យសង្គមថៃបារម្ភខ្លាចកើតឡើងពិតប្រាកដ ពីព្រោះសេដ្ឋកិច្ចថៃបច្ចុប្បន្ន កំពុងតែដាំក្បាលចុះស្រាប់ទៅហើយដោយសារការបិទព្រំដែនជាមួយកម្ពុជា ថែមទាំងរងផលប៉ះពាល់ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ៕

ផ្ទុះការជជែកវែកញែកពីកូរ៉េខាងជើងអាចផលិតទូរស័ព្ទដៃទំនើបៗសម្រាប់លក់ឱ្យពលរដ្ឋប្រើប្រាស់

0

ការជជែកវែកញែកក្នុងចំណោមអ្នកវិភាគបានកើតឡើង បន្ទាប់ពីកូរ៉េខាងជើងរៀបចំកម្មវិធីពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ដើម្បីដាក់តាំងបង្ហាញផលិតផលផ្សេងៗ និងទូរស័ព្ទដៃទំនើបៗទៅកាន់អ្នកទេសចរ និងក្រុមហ៊ុនអន្តរជាតិ ហើយកូរ៉េខាងជើងអះអាងថា ទូរស័ព្ទទាំងនេះផលិតដោយក្រុមហ៊ុនក្នុងស្រុកសម្រាប់លក់ឱ្យពលរដ្ឋប្រើប្រាស់ ខណៈអ្នកវិភាគថា វាត្រូវបានផលិតដោយក្រុមហ៊ុនចិន រួចហើយយកមកប្តូរម៉ាកសម្រាប់លក់ក្នុងទីផ្សារកូរ៉េខាងជើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9Em7Fwut50-eLr72AuhsXDstfGHqX2dlJBbxnyMokXbqqALRbJ3hRjzhPHDtUdzkfB0UhgPieXuG4VAmLBmLHeJ_nFvmDf5GibUdUaSyFd5q_eP5XvDudrKy4nm1XHiYvcvME5gRP4K-NVihS3_dkSCyIjKS0sw5hB-FjDkTm40fl94KnXGS4Y6Q4i34/s1200/photo_2026-05-06_11-15-27.jpg

កាលពីថ្ងៃទី៤ ខែឧសភា កូរ៉េខាងជើងបានរៀបចំកម្មវិធីពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនិទាឃរដូវ លើកទី២៤ នៅទីក្រុងព្យុងយ៉ាង ដើម្បីបង្ហាញផលិតផល រួមទាំងទូរស័ព្ទដៃទំនើប (ស្មាតហ្វូន) ស្អាតៗជាច្រើនម៉ាក រួមមាន ៖ Jindallae, Phurunhanal និងម៉ាក Arirang ដែលមានការចូលរួមពីភ្ញៀវទេសចរ និងក្រុមហ៊ុនអន្តរជាតិជាច្រើន ហើយថា ការផលិតស្មាតហ្វូននេះសម្រាប់តែប្រើប្រាស់ក្នុងប្រទេសប៉ុណ្ណោះ ប៉ុន្តែកូរ៉េខាងជើងបានបង្ហាញព័ត៌មានលម្អិតតិចតួចបំផុតពាក់ព័ន្ធនឹងការផលិតស្មាតហ្វូន ។

កូរ៉េខាងជើង គឺជាប្រទេសគ្មានទំនាក់ទំនងការទូតជាមួយខាងក្រៅ និងរងការដាក់ទណ្ឌកម្មដោយសារការផលិតអាវុធនុយក្លេអ៊រ បែរជាអាចផលិតស្មាតហ្វូនជាច្រើនម៉ាកសម្រាប់ប្រើប្រាស់ក្នុងប្រទេស ដែលធ្វើឱ្យអ្នកវិភាគមានចម្ងល់ថា តើស្មាតហ្វូនផលិតនៅប្រទេសនេះធានាគុណភាពដែរឬទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS0IHVcnbWPRHsqajkhGY73XEwT35_NCVXKLNB1yKQhHNaL9cL0_XrXKEM6Uc7B2IAO_SUjXbl2KPCzCrl6xwURz_mwutQ1fQ86NzI-LeLsZvUL_TczdYXm5-paEoRaINSsMkeP-STyxhbOHhu2qGlJh2DdrNoIR7LWxcO4GAEXWeqniw3oE0i3nj2NPM/s1080/photo_2026-05-06_11-15-27%20(3).jpg

រដ្ឋាភិបាលកូរ៉េខាងជើងអះអាងថា ការផលិតស្មាតហ្វូនម៉ាក Jindallae គឺសម្រាប់លក់ឱ្យពលរដ្ឋប្រើប្រាស់ទំនាក់ទំនងគ្នាក្នុងប្រទេស ប៉ុន្តែការទំនាក់ទំនងនឹងឆ្លងកាត់បណ្តាញដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹង ។ ទូរស័ព្ទ Jindallae បានផលិតលើកដំបូងនៅកូរ៉េខាងជើងកាលពីឆ្នាំ២០១៧ ហើយម៉ាកទូរស័ព្ទប្រភេទនេះដែលផលិតចុងក្រោយគេ មានរូបរាងស្រដៀងនឹងម៉ាកផលិតកាលពីឆ្នាំ២០២៥ ។

ស្មាតហ្វូនម៉ាកថ្មីនេះមានច្រើនពណ៌ ច្រើនម៉ូដ និងកាមេរ៉ាធំសម្រាប់ឱ្យជ្រើសរើស ត្រូវបានដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅទីក្រុងព្យុងយ៉ាង ដែលជាកម្មវិធីពិព័រណ៍ផលិតផលដ៏ធំបំផុតនៅកូរ៉េខាងជើង ។ កម្មវិធីនេះមានការចូលរួមពីក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិរហូតដល់ជាង២៩០ក្រុមហ៊ុន ដូចជា ៖ ក្រុមហ៊ុនរុស្ស៊ី ចិន ម៉ុងហ្គោល ស្វីស ថៃ ព្រមទាំងមានភ្ញៀវទេសចរចូលរួមផងដែរ ប៉ុន្តែមិនដឹងពីចំនួនជាក់លាក់ និងមិនដឹងថា តើភ្ញៀវទេសចរទាំងនេះមកពីប្រទេសណាខ្លះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDxbSVLzUGCQ9uRqtnlZUveeaxCcQTVsVG_FRpGXxjyc0qVdDjDW8Hq0oQv5j4-Uw-R4u89ljNg8MYf2Lb_4Uogi8p6CMBYYY0tmC0SZ8Az7Ek-yXE7uqw2aTGF20nWnqnIQwYPAEGDqI3C3srycsLHddPh6n_dgdj6IJYjjoiBL9_LEuwFw278-j99ts/s1024/photo_2026-05-06_11-15-27%20(2).jpg

គួរបញ្ជាក់ថា ពលរដ្ឋកូរ៉េខាងជើង ប្រមាណ២៥លាននាក់ បានប្រើប្រាស់អ៊ីនធើរណេតតាមទូរស័ព្ទដៃមានកម្រិត និងមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ហើយពួកគេមិនអាចប្រើប្រាស់អ៊ីនធើរណេតទូលំទូលាយសម្រាប់ទំនាក់ទំនងជាមួយពិភពលោកឡើយ ។ ម្យ៉ាងទៀត អាជ្ញាធរកូរ៉េខាងជើង អាចតាមដានសកម្មភាពពលរដ្ឋបានតាមរយៈទូរស័ព្ទដៃ មិនថាពួកគេទៅកន្លែងណាទេ ។ ក្នុងឆ្នាំ២០២២ កូរ៉េខាងជើង មានអ្នកប្រើប្រាស់ទូរស័ព្ទដៃជាង៦លាន ៣សែន ៥ម៉ឺនគ្រឿង ហើយតាំងពីពេលនោះមក គ្មានព័ត៌មានការប្រើប្រាស់ទូរស័ព្ទដៃនៅកូរ៉េខាងជើងទៀតទេ ។

បើទោះជាកូរ៉េខាងជើងអះអាងថា ស្មាតហ្វូននេះផលិតក្នុងស្រុកក៏ដោយ ប៉ុន្តែអ្នកវិភាគជឿថា វាត្រូវបានផលិតដោយក្រុមហ៊ុនចិន រួចហើយយកមកប្តូរម៉ាកសម្រាប់លក់ក្នុងទីផ្សារកូរ៉េខាងជើង ខណៈអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មកូរ៉េខាងជើង ដោយហាមនាំចូល Hardware ទូរស័ព្ទដៃមកកាន់កូរ៉េខាងជើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3e9fKDWyXhZveTuM9IGf6m4Keg8Qa3cOqm8xxDbfhMfVUH_nungY06VPxB1JMZz4WEaQEeeCKvvXqxiRCeOtm6bNoVy-BwhfMsDyeXMb2ZCok8FgN5lN78h0A-t6SwaMEiNeLnkIPkLtURDmgqNie9UMnqillcMWUpMazKw-iqelwTU0rusQRd0hc_GQ/s670/photo_2026-05-06_11-15-26.jpg

តាមការលើកឡើងរបស់មន្ត្រីកូរ៉េខាងត្បូងកាលពីខែមេសា គឺសេដ្ឋកិច្ចកូរ៉េខាងជើងដែលធ្លាក់ចុះយូរមកហើយ បានងើបឡើងវិញអាចផលិតទូរស័ព្ទដៃទំនើប គឺអាចមកពីមានទំនាក់ទំនងល្អជាមួយរុស្ស៊ី បន្ទាប់ពីកូរ៉េខាងជើងបញ្ជូនកងទ័ព និងគ្រាប់កាំភ្លើងឱ្យរុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ។ ហេតុនេះ កូរ៉េខាងជើងក៏ទទួលបានជំនួយសេដ្ឋកិច្ច និងបច្ចេកវិទ្យាពីរុស្ស៊ី ៕

ក្រសួង ព្រមានដាក់ទោសអ្នកដែលការកែច្នៃ គ្រឿងឥស្សរិយយស ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ

0

ថ្មីៗនេះ មានការបង្ហោះរូបភាពតាមបណ្តាញសង្គម អំពីការតុបតែងសម្លៀកបំពាក់ និងគ្រឿងលម្អ ក្នុងទម្រង់នៃការ រៀបចំអាពាហ៍ពិពាហ៍ ដែលគ្រឿងលម្អខ្លះប្រាសចាកអំពីតម្លៃដើមនៃគ្រឿងលម្អក្នុងអាពាហ៍ពិពាហ៍ខ្មែរ ជាពិសេស ការកែច្នៃគ្រឿងលម្អ ដោយយកគំរូតាម គ្រឿងឥស្សរិយយស ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ ដែលជាគ្រឿង ឥស្សរិយយសដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុតរបស់ជាតិ។

ជុំវិញបញ្ហានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈស្នើសុំគ្រប់បុគ្គលទាំងឡាយដែលបានកែច្នៃ ដែលបានប្រើប្រាស់ គ្រឿងលម្អកែច្នៃ និងដែលបានផ្សព្វផ្សាយរូបភាពជាមួយគ្រឿងលទ្ធនេះ ត្រូវបញ្ឈប់និងលុបចោលរូបភាពទាំងនេះ ជាបន្ទាន់។

បន្ថែមពីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះគ្រប់បុគ្គលដែលនៅតែបន្តកែច្នៃ និង ប្រើប្រាស់គ្រឿងលម្អដែលយកតាមគំរូគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ជាតិ។

គួរបញ្ជាក់ថា គ្រឿងឥស្សរិយយស ព្រះរាជមហាកណ្តាភណ្ឌគ្រងរាជ សម្បត្តិ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងសម្រាប់ថ្វាយព្រះអង្គតែមួយព្រះអង្គគត់៕

 

ថៃប្រមូលត្រីខកំប៉ុងគ្មានអនាម័យ និងគុណភាព ដែលម្ចាស់ហ៊ានបោ.កទំនុកចិត្តអតិថិជន

0

នាដើមខែឧសភា ឆ្នាំ២០២៦ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅប្រទេសថៃ ដោយសាររោងចក្រផលិតត្រីខកំប៉ុង១កន្លែងនៅខេត្តសមុទ្រសាខន ប្រើប្រាស់ត្រីផ្សេង ខុសពីរូបត្រីដែលបិទលើស្លាកសំបកកំប៉ុង គឺប្រើប្រាស់ត្រីទីឡាបយ៉ា ដែលជាត្រីទឹកសាបមានតម្លៃថោក ជំនួសឱ្យត្រីស្បៃកា ជាត្រីសមុទ្រមានតម្លៃខ្ពស់ ។ ការភ្ញាក់ផ្អើលនេះកើតឡើងបន្ទាប់ពីពលរដ្ឋថៃម្នាក់បង្ហោះវីដេអូក្នុងបណ្តាញសង្គម បង្ហាញសាច់ត្រីមានសភាពប្លែកៗ មិនមែនជាត្រីស្បៃកា ។ បន្ទាប់មក រដ្ឋបាលចំណីអាហារ និងឱសថ (FDA) ក៏ចុះពិនិត្យទីតាំងផលិតឃើញថា គ្មានអនាម័យ និងប្រមូលត្រីខកំប៉ុងជាង១ម៉ឺនកំប៉ុងពីទីផ្សារវិញ ព្រោះជាការបោ.កប្រាស់អតិថិជន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSdRdY_uCge1yVnVTw6KshL0IVL3kV4Q-fwsCIjoAgeZjuucWXaXebxy4oDjCbPX1AV5GfCpcOqTXDbAmTzDHuL9iGUjC781rjGpEMExt6zRjIq6A5lnHCW62pPHarSQjxa8yoB6qlWugYRmbsL5bECAs9jy0wsdQOxmqbgnQ5ps_NqosSSsVQC8nEwGQ/s640/photo_2026-05-06_13-04-21.jpg
រដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចិត្តចាត់វិធានការក្តៅប្រមូលត្រីខកំប៉ុង ស្មើជាង១ម៉ឺន ៣ពាន់កំប៉ុងពីទីផ្សារមកវិញ បន្ទាប់ពីមន្ត្រីជំនាញចុះត្រួតពិនិត្យរោងចក្រផលិតត្រីខកំប៉ុងមួយកន្លែងនៅខេត្តសមុទ្រសាខន និងរកឃើញថា រោងចក្រនេះផលិតត្រីខកំប៉ុងខ្វះអនាម័យ មិនត្រឹមត្រូវតាមស្តង់ដារ ព្រមទាំងប្រើប្រាស់ត្រីខុសប្រភេទ ខុសពីរូបត្រីបិទលើស្លាកកំប៉ុង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWX_yjSnIg3Q8su6mi2fbp1q1TTcTQpaKUhycpILtYEg7RkgUeZrhfbIaw-tLOrS6Wostrb0GEKpJg-Srh3BHV1N125WG8pY1nEkLOS_OnOC-CzvsUZCEvzu66BLS0TESe8seCLTkGODK9HHy_0mYR3-JFyM6aO-HUSdMmRRONQIEHG7iUO_ZD2yVqt-g/s1280/photo_2026-05-06_13-04-22.jpg
ការឈានដល់ចុះត្រួតពិនិត្យ និងប្រមូលត្រីខកំប៉ុងពីទីផ្សារមកវិញនេះ បន្ទាប់ពីពលរដ្ឋថៃម្នាក់បានបង្ហោះវីដេអូត្រីខកំប៉ុងដែលខ្លួនទិញមកក្នុងបណ្តាញសង្គម ដោយនៅលើសំបកកំប៉ុងបញ្ជាក់ថា គឺជាត្រីស្បៃកា (Mackerel) ប៉ុន្តែត្រីក្នុងកំប៉ុង បែរជាត្រីទីឡាបយ៉ា ទៅវិញ ។ វាធ្វើឱ្យផ្ទុះការរិះគន់យ៉ាងខ្លាំងៗក្នុងបណ្តាញសង្គម ហេតុអ្វីរោងចក្រយកត្រីផ្សេងមានតម្លៃថោកជាង មកផលិតជាត្រីខ រោងចក្របានផ្លាស់ប្តូរប្រភេទត្រីដោយគ្មានការអនុញ្ញាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0zzchOHaQUnalK0Ku_DtOngO67JkAtzlmoKArXmWLsExUdzpiMGIA_2w1F35YvuVVMLhK8VexCSxFsj7lqh6fK2QH2KIFIWUmsIfUbj7_Jh_ZtMn5vC7iGWkFMnlVk-Xk0nSmXplz_zMoTfo-clgeuN5-qLdtpKBcBvYa8Cf7vTm7yN2_USvLFX60UKI/s380/photo_2026-05-06_13-04-22%20(2).jpg

អគ្គលេខាធិការនៃរដ្ឋបាលចំណីអាហារ និងឱសថ (FDA) អ្នកស្រី ស៊ុផាត្រា ប៊ុនសឺម បាននាំមន្ត្រីចុះទៅពិនិត្យមើលរោងចក្រផលិតត្រីខកំប៉ុងនៅខេត្តសមុទ្រសាខន និងរកឃើញថា រោងចក្របានយកត្រីខុសប្រភេទមកផលិត ដូចការបង្ហោះក្នុងបណ្តាញសង្គមពិតមែន ហើយរោងចក្រនេះថែមទាំងមិនបានអនុវត្តតាមស្តង់ដារសុវត្ថិភាពចំណីអាហារ (GMP) ។ បន្ទាប់មក មន្ត្រីក៏បានឱ្យរោងចក្រប្រមូលត្រីខទាំងអស់ពីទីផ្សារមកវិញ និងរឹបអូសត្រីខក្នុងរោងចក្រ ចំនួន១២,៧៦០កំប៉ុង ដែលការរឹបអូសសរុបស្មើជាង១ម៉ឺន ៣ពាន់កំប៉ុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCEZ6n3uwIty948IwFFa1m4xu6TIaXI4WlOb0WIZciBq7vvjUjoHV3F3cRuk6on5Fm1XuwRr4PGuUf4CxpJphHsZkdlDpO6wDLDw4ymbP7GEG4C4-HN1X7DJ2QSCDmJANVrl0RpbBRKK2XFosSy__DdrIiAYKWWi_zHT02onrr2nCADNfAG_zDebycfRs/s730/photo_2026-05-06_13-19-40.jpg

បើតាមអ្នកស្រី ស៊ុផាត្រា គឺការចុះត្រួតពិនិត្យ និងរឹបអូសត្រីខកំប៉ុង ដោយសារមានអតិថិជនបង្ហោះត្រីខកំប៉ុងក្នុងបណ្តាញសង្គម និងថា ត្រីខដែលខ្លួនឃើញ គឺមិនដូចរូបត្រីបិទលើសំបកកំប៉ុង ។ ទោះជារោងចក្រផ្តល់ប្រាក់ទៅឱ្យអតិថិជនដើម្បីឱ្យលុបវីដេអូចេញវិញ ប៉ុន្តែមន្ត្រីរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ត្រូវតែចុះពិនិត្យមើលឱ្យដឹងច្បាស់ដើម្បីទទួលខុសត្រូវ និងរក្សាគុណភាពត្រីខឱ្យស្របតាមស្តង់ដារសុវត្ថិភាព ហើយយើងក៏សុំការសហការពីមន្ត្រីសុខាភិបាលខេត្ត ចុះត្រួតពិនិត្យទីតាំងផលិតភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy8KMLy-YEeMr-6rFtfsratJjhYKGr8cN3cC2EH7WBLugD2YQX8KwG0Q_3beoGM2peWsz5zF0t63LKFk3-0outFWbHYCw00eznMWySmyfHoQuEXLZ5XNfSjasqe9aCFFVbuITBHfJPZzRXpJiPiWGblAmRpV4Nr_sLREGNTnWSoTasXUse7U-AxKePA7s/s1219/photo_2026-05-06_13-04-21%20(2).jpg

រោងចក្រទទួលបានការអនុញ្ញាតឱ្យយកត្រីស្បៃកា មកផលិតជាត្រីខកំប៉ុង ដោយមានរូបត្រីស្បៃកាលើសំបកកំប៉ុង បែរជាយកត្រីទីឡាបយ៉ាដែលមានតម្លៃថោកជាងមកផលិតទៅវិញ នាំឱ្យអតិថិជនយល់ច្រឡំ ។ ទោះជាការបរិភោគត្រីទីឡាបយ៉ា មានសុវត្ថិភាពក្តី ប៉ុន្តែនេះជាការបោកប្រាស់អតិថិជន និងប្រព្រឹត្តផ្ទុយច្បាប់ចំណីអាហារ គឺម្ចាស់អាជីវកម្មប្រឈមនឹងការជាប់ពន្ធនាគារចាប់ពី៦ខែ ដល់១០ឆ្នាំ រួមទាំងត្រូវបង់ប្រាក់ពិន័យរហូតដល់១សែនបាត (ជាង៣ពាន់ដុល្លារ) ៕

លី លានជា រងការចោ.ទប្រកាន់ថាបោះបង់អតីតភរិយានិងកូនពីរនាក់

0

លោក Jet Li ឬទស្សនិកជនស្គាល់ថា លី លានជា បានរងនូវការចោ.ទប្រកាន់ថាតារាសម្តែងក្បាច់គុនរូបនេះបោះបង់ចោលអតីតភរិយានិងមិនអើពើកូនស្រីពីរនាក់របស់លោក។ ទោះយ៉ាងណាមហាសេដ្ឋីផ្នែកកម្សាន្តរបស់ហុងកុងលោកស្រី Tiffany Chen ដែលជាមិត្តភក្តិជិតស្និទ្ធនឹង លី លានជា បានចេញបកស្រាយថាតារាក្បាច់គុនរូបនេះជាបុរសល្អ ចាកចេញពីអតីតភរិយាដោយដៃទទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0PYhoOwY0nv1-4zjPBznlLMo7W9bTCXL-9Q4LjiLgMV-GiNNgS6yAS5Ay-9ledL0MmRiTFEMgRMIaVIjIWaXPpKVj5bt50ho5lGrY7QP-ni3iFwztijpX5fu7QnGLEkxBzxEO2LGAXbNRKeIUP1zZfadwhFQzupn56P6ATTfXvgfPxeFngKn4sekgMPA/s1706/image_2026-05-06_08-38-10.png
Jet Li ត្រូវបានមហាជនស្គាល់តាមខ្សែភាពយន្តល្បីៗជាច្រើន ខណៈលោកបានភ្ជាប់និស្ស័យរៀបការជាមួយនឹងស្រ្តីពីរនាក់។ ភរិយាទីមួយរបស់លោកគឺតារាសម្តែង Qiuyan Huang និងភរិយាទីពីររបស់លោកគឺតារាសម្តែង និងតារាបង្ហាញម៉ូត Nina Li Chi ។ទោះជាយ៉ាងណាក៏ដោយ ដោយសារតែអាពាហ៍ពិពាហ៍របស់លោក Jet Li ជាមួយភរិយាទី១មិនមានរយៈពេលយូរ ហើយក្រោយមកលោកបានបង្ហាញក្តីស្រលាញ់ហួសហេតុចំពោះភរិយាទីពីរដោយប្រគល់ឱ្យគ្រប់គ្រងប្រាក់ចំណូលទាំងអស់របស់ខ្លួនធ្វើឱ្យមានពាក្យចចាមអារ៉ាមបានផ្សព្វផ្សាយថា លី លានជា បានបោះបង់ចោលអតីតភរិយា និងកូនស្រីច្បងពីរនាក់របស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFUBAUPH244Ad6pdUQ4YiWpNsNgN00QbVL2GZFRLKhfKglaLL9EDY6ovJCzTARjyBUIlQTU6nqSwHiaatU2FrHn6sENM4bkK9TQi39Kw5nIKzsWJrspOiiItpdrDM0_z2lz287RyVO2y0WHhRrUF12pRV0ZqMV_t2DvRLhGy7qItDIQsNuUILgla9gpeQ/s1024/image_2026-05-06_08-38-11%20(2).png
ថ្មីៗនេះ មហាសេដ្ឋីផ្នែកកម្សាន្តរបស់ហុងកុង Tiffany Chen អនុប្រធានក្រុមហ៊ុន China Star Entertainment Limited បាននិយាយការពារលោក Jet Li ក្នុងនាមជាមិត្តភ័ក្តិម្នាក់ដែលនៅជាមួយលោកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ លោកស្រីបានរៀបរាប់លម្អិតអំពីការបែកបាក់អាពាហ៍ពិពាហ៍របស់ Jet Li និង Qiuyan Huang។ លោកស្រីរៀបរាប់ថា លី លានជា ធ្លាប់បានជួបគ្រូទាយម្នាក់ដោយបានទស្សន៍ទាយថាពេលណាលោកនឹងរៀបការពេលណាលោកនឹងលែងលះ លោកនឹងជួបនារីស្បែកសម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOiBzLtipu1er2tG_Gkau53qdtNU_X5SJ-stMz9gBm_eRlXzY1iGqm7YFWsSQXOi7mn4PkUo2d88v1XA9j9YVIxixD9DImLBBtVJAiaHXBTHcTmemBoLNLcE_D9aC4b98TIbibFroDmVdMUsY3dYHM96AM2LCvu5Gv7nvjTsn6JG__cbTifFnr7WB7j7U/s1370/image_2026-05-06_08-38-11%20(3).png

នៅពេលនោះ Jet Li បានសួរថា «ប្រសិនបើខ្ញុំបានជួបមនុស្សដែលខ្ញុំស្រឡាញ់បំផុតរួចហើយ តើខ្ញុំអាចរំលងបញ្ហានេះ (អាពាហ៍ពិពាហ៍លើកទីពីរ) បានទេ?» ប៉ុន្តែគ្រូទាយនោះបានឆ្លើយថា «នោះជាវាសនា»។ ដូច្នេះ បន្ទាប់ពីរៀបការបាន ៣ ឆ្នាំជាមួយ Qiuyan Huang តារាសម្តែងរូបនេះបានជ្រើសរើសលែងលះគ្នាតាមបំណាងរបស់ឋានសួគ៌។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgttrYhWkslNYmWZd1zj-TrPjNONeP3V5qsv7MDe3i4lgTCYrZkF2yn1ZF0Kes6r4MUL5xJjcyiZ1XPrXt5oylI8GthPXWw_TShey8qzb-kZyOIcrtj0VwH5Azi1BR9kUEpcpwhry1vNIfpleEzSmPUTA5gQlnisJlrEKkwW6GBKyEy-1_sh8dZzR1BPIk/s574/image_2026-05-06_08-38-11.png
Tiffany Chen បានអះអាងថា Jet Li មិនមានទំនាក់ទំនងស្នេហាជាមួយនាងទេ ប៉ុន្តែបានលែងលះគ្នារួចហើយ មុនពេលបន្តតាមរក Li Zhi បន្តិចម្តងៗ។ មហាសេដ្ឋីផ្នែកកម្សាន្តរូបនេះបានបង្ហើបថា ពេលពួកគេលែងលះគ្នា Jet Li បានចាកចេញដោយដៃទទេ។ លោកបានបន្សល់ទុកផ្ទះទាំងអស់របស់លោកនៅសហរដ្ឋអាម៉េរិក រថយន្ត និងប្រាក់សុទ្ធទៅឲ្យអតីតភរិយារបស់គាត់ ហើយគាត់ «មិនបានយកមួយកាក់មួយសេនទៅជាមួយទេ»។ លោកក៏រ៉ាប់រងការចំណាយទាំងអស់ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំកូនស្រីពីរនាក់របស់លោកតែម្នាក់ឯងផងដែរ។ លោកស្រីបានវាយតម្លៃថា ក្នុងការចិញ្ចឹមកូនៗរបស់លោក លី លានជា ថា«បានលើសពីការទទួលខុសត្រូវរបស់ខ្លួន» ដោយសរសើរលោកថាជាមនុស្សល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipSulpLpaKCx7Ms1nlcjVwyaSjNjVAGhH8o1mBu_s_pTdudZAK9waLb7NH0-WwXwgzlw1aljaISa6LRPhfzvIKrHnilCUsCe63UNgpcaBD88HFrQRYSsDJE-jkS6l5-FIB22h8NMFtT6TFWemgy_rveU30IDdPqU2RmJvZ6XRoumvwpxGXXQawBmjKouM/s1280/image_2026-05-06_08-38-12%20(2).png

ការបង្ហាញព័ត៌មានទាំងនេះជំរុញឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកជាច្រើន។ អ្នកខ្លះជឿថាលោកស្រី Tiffany កំពុងព្យាយាមលុបលាងរបស់ Jet Li ដោយអះអាងថាការចាកចេញដោយដៃទទេមិនអាចលុបចោលការពិតដែលថាលោកធ្លាប់ចាកចេញពីគ្រួសាររបស់គាត់ដើម្បី Li Zhi នោះទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកខ្លះអះអាងថា ក្នុងជីវិតពិត មិនមានបុរសច្រើនទេដែលអាច «ចាកចេញដោយដៃទទេ ហើយទទួលខុសត្រូវក្នុងការចិញ្ចឹមកូន» ដូច្នេះ ពីទស្សនៈសេដ្ឋកិច្ចលោកមិនបានប្រព្រឹត្តអាក្រក់ចំពោះអតីតភរិយារបស់គាត់ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcMyIRcvW15NTq8ARMlT7PB6B-OeIRM86P6jy_nfb-6kqic7BZ-RtAEEYML6xGJMQpzeoNfqeopJfbDT-gXwwOpZ9bnBHc92EQhLYzE4p8SjYE1aU9M58wKRuKgcYpWha2lwCveppgZyZd2fZo0kdRcnM9zTwklgkknPxSh5lmPqdRODjQqieJK3WvJxE/s2048/image_2026-05-06_08-38-12%20(3).png

យោងតាម Sohu មានរបាយការណ៍ពីមុនមកថា អចលនទ្រព្យមួយចំនួនដែល Jet Li បានបន្សល់ទុកនៅតែមានប្រាក់កម្ចីដែលមិនទាន់បានសង។ អតីតភរិយាលោកមិនអាចបង់រំលស់ប្រាក់កម្ចីប្រចាំខែបានទេ ដូច្នេះធនាគារបានរឹបអូសផ្ទះមកវិញ។ អ្នកស្រី Qiuyan និងកូនត្រូវរស់នៅក្នុងបន្ទប់ក្រោមដីរយៈពេល ១០ ឆ្នាំ។ សាធារណជនក៏បានជជែកវែកញែកថាអ្នកស្រី Qiuyan បានបោះបង់អាជីពរបស់ខ្លួនដើម្បីនៅជាមួយ Jet Li តាំងពីគាត់នៅក្មេង ហើយមនុស្សជាច្រើនបានអះអាងថា ឆ្នាំនៃយុវវ័យ និងការលះបង់ទាំងនោះច្បាស់ជាមិនអាចទូទាត់សងដោយផ្ទះពីរបីខ្នងបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH5YAyG8SZL-7GW4QKHqRIY6yGWGk0iAtq8mFwdRzjKGVhSQD8l2jit4QO6aG1snU6HhqqKUQi3lEd0ictwFrRqrMs5zEfdCJvEJQEiTV36SOrzJqtNB_2a54zf0zsPHSyZKx8QK12Q4V_cLUTThpShulaNo69PRMoLXCqH0eveq7xNillafjbtHQ_8a4/s1422/image_2026-05-06_08-38-14.png

គួរកត់សម្គាល់ថា បន្ទាប់ពីរៀបការម្តងទៀត Jet Li បច្ចុប្បន្នមានអាយុ ៦៣ឆ្នាំបានប្រគល់ប្រាក់ចំណូលទាំងអស់របស់ខ្លួនទៅឱ្យ Li Zhi អស់រយៈពេលជិត ៣០ ឆ្នាំមកហើយដែលបង្កើតភាពផ្ទុយគ្នាយ៉ាងខ្លាំងទៅនឹងសំណងម្តងទៅកាន់អតីតភរិយារបស់លោក។ លោក Jet Li មិនដែលធ្វើអត្ថាធិប្បាយលើភាពចម្រូងចម្រាសទាំងនេះទេ៕

កម្ពុជានឹងប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំ ក្រោយថៃលុប MOU 2001 ដោយឯកតោភាគី

0

បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចថា នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ។

តាមរយៈសំណេរដែលបង្ហោះនៅលើផេកផ្លូវការ នាល្ងាចថ្ងៃអង្គារ ទី៥ ខែឧសភា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្យកម្ពុជា បានលើកឡើងថា៖ ជាង25ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ MOU2001 បានដើរតួនាទីយ៉ាងសំខាន់ ដែលជាក្របខណ្ឌទ្វេរភាគីតែមួយគត់ដែលបានឯកភាពគ្នា សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូលជាធរមាននៃអនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់អោយឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈទៅវិញទៅមក។

សម្ដេចធិបតី បានបង្ហាញការសោកស្តាយ ដែលភាគីថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ហើយសម្រាប់កម្ពុជាយើងតែងតែផ្តល់លទ្ធភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅនឹងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។ ការដកខ្លួន ដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេរភាគីតែមួយគត់ ដែលបង្កើតអោយមានក្របខណ្ឌទ្វេរភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង ២ទស្សវត្សន៍កន្លងមកនេះ។

ក្នុងករណីនេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី សម្ដេចបញ្ជាក់ថា កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនោះទេ។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចក៏បានគូសបញ្ជាក់បន្ថែមទៀតដែរថា យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) គឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងអោយឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើង ដែលប្រទេសយើងទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតអោយប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថេរភាព និងសេចក្តីសុខ៕

ឆ្នេរសមុទ្រកោះរ៉ុង ជាប់ក្នុងបញ្ជី «ឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ឆ្នាំ២០២៦»

0

ឆ្នេរសមុទ្ររបស់ផ្ទះលេខ២ អែមកៀន! «ឆ្នេរសមុទ្រកោះរ៉ុង ខេត្តព្រះសីហនុ» របស់កម្ពុជាបានជាប់លំដាប់ទី៩ ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ក្នុងចំណោមឆ្នេរឆ្នើមៗទាំង ៥០ ដោយផ្អែកតាមការវាយតម្លៃរបស់គេហទំព័របរទេស THE WORLD’S BEST BEACHES។ នេះបើតាមការឲ្យដឹងរបស់ក្រសួងទេសចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYmi_3V3R8TsMliGwpGfLbgrklNjOJrSlv8lDY-9USlxoFG7VdUgVGEux2VXnNb6Xuj2ikygvemlYSQio4Tnz9V-I9gkCq8OxF_XQrMbY5YdQ3aIE0jrf2Woa6oVYfBzcdiFIwY36Pc-JIBantY7nDPIcNw5g9JiwAx_ElYbkQ3kNsGbUKHLEpY6U-Klo/s960/670497074_1263870105937675_2920893257563961189_n.jpg

យោងតាមការចុះផ្សាយចុងក្រោយបំផុតនាខែ ឧសភា ឆ្នាំ២០២៦ នេះ ក្រសួងទេសចរណ៍ តាមរយៈទំព័រផេក Facebook ផ្លូវការបានបញ្ជាក់យ៉ាងដូច្នេះថា «អបអរសាទរ ឆ្នេរសមុទ្រកោះរ៉ុង ខេត្តព្រះសីហនុ ជាប់លំដាប់ទី៩ ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlRxKaPqHY_xnufbG1lRMs7p8GILqj6jF1SxhEBzYJtMSjTJWbYesl9iv4OFYYcscYgpLFY2eXYps4_X6l9MeK5C7BKmsPEUNd8o8YH_ABU8xKvL-Xb7rLzQTBHgSRsdBeLEzClpQnVduOkMJ6GutzPQq42QlhRmtX83jLSQ6Kc3s7epY6c1N0coh0OGc/s2048/680785289_1275212318136787_8173618791675540100_n.jpg
យោងតាម THE WORLD’S BEST BEACHES មូលហេតុដែល «ឆ្នេរសមុទ្រកោះរ៉ុង» ទទួលបានចំណាត់ថ្នាក់លេខ ៩ ជាឆ្នេរស្អាតបំផុតលើសកលលោកសម្រាប់ឆ្នាំ ២០២៦ នេះគឺដោយសារកត្តាសំខាន់ៗដែឡមានដូចជា៖ ភាពស្រស់ស្អាតនៃធម្មជាតិដែលមានទឹកថ្លាដូចកញ្ចក់ និងខ្សាច់សក្បោះ, បរិយាកាសស្ងប់ស្ងាត់មិនមានសម្លេងរំខាន, លក្ខខណ្ឌទឹកសមុទ្រអំណោយផលដែលល្អបំផុតសម្រាប់ហែលលេងកម្សាន្ត និងការវាយតម្លៃខ្ពស់ពីសំណាក់ភ្ញៀវទេសចរមកពីជុំវិញពិភពលោកដែលធ្លាប់មកកម្សាន្តហើយទទួលបានបទពិសោធល្អៗពីទីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGQqxetndE0JjA3xCWhhY3eJldks_GIVript8_iyiH_IoHf67hmsqg2zoHUKjRPmwg7JD9XgAUmwCsY1I7tGoEZmDZNs3wPtx0sj_QadEV_S94ZOEaDX0Mf2RW2y_41-Za5hAKrPrpVcoO4xc-shyphenhyphen1ST7VJS-8JbOQR9kedfdDuR1-GPjtGXltEQeykCo/s960/671091458_1266940455630640_4361755206610810559_n.jpg

ការទទួលស្គាល់នេះមិនត្រឹមតែផ្អែកលើរូបភាពស្អាតៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើ អារម្មណ៍នៃភាពជាឋានសួគ៌ធម្មជាតិ ដែលកោះរ៉ុងអាចរក្សាបាន ខណៈដែលតំបន់ឆ្នេរដទៃទៀតក្នុងតំបន់កំពុងប្រឈមនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរច្រើនខ្លាំងពេក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVGpZ5FTIKkVGabWQUzyQE_0rueTE2jBBAWzoJGqdKEveyzD6vTZb6FRY8bbtzceo8iWVuRgJRKwsw8FQ2Z9Vm8VRBy2d0lh3U3sFrpd-g14F4MtdBch30T1jKa74wKDdDYubFm5ecn3y1kYA3cHbyzU7JjJFDV8AkR_oVh7UXQCeGD4EhQjnnNeARhaw/s2048/672677187_1266941352297217_2374065234480988632_n.jpg

សូមជម្រាបថា កោះរ៉ុង គឺជាកោះដ៏ធំជាងគេនៅខេត្តព្រះសីហនុ មានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពីក្រុងព្រះសីហនុ ដែលល្បីល្បាញជាគោលដៅទេសចរណ៍សមុទ្រដ៏ពេញនិយម ដោយសារឆ្នេរខ្សាច់សស្អាត ទឹកសមុទ្រខៀវស្រងាត់ និងទេសភាពធម្មជាតិបៃតង។ កោះនេះមានផ្ទៃដីប្រមាណ ៧៨ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅជាង ៤,០០០ នាក់ ដែលភាគច្រើនប្រកបរបរនេសាទ និងទេសចរណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsN15Jl6XSDugXXdU6QtZhq1qY0hTOeAGC5PPUm3G1h6m1etMXHM4pH1alLn5w_Vdyh9G_ycOGI_4Ykf4JkUKpTyHwD1SxvuuYcNEYbEzjuh9te7mwSYsdkg2_k4qTTRFlBwsAw0iUFxlyQTC1ZAIjDs1Mzy4gjkVXdibnyZuTrepw7kLtXuOFWlA6SEY/s960/673682893_1266940378963981_8920537089924480964_n.jpg
នៅលើកោះនេះមានឆ្នេរដ៏ស្រស់ស្អាតជាច្រើនដូចជា ឆ្នេរឡុងសិត ឆ្នេរសុខសាន្ត ឆ្នេកោះតូច និងឆ្នេរឡូនលីប៊ិចជាដើម ដែលភ្ញៀវទេសចរអាចរីករាយនឹងសកម្មភាពកម្សាន្តជាច្រើនដូចជា ហែលទឹក មុជទឹកមើលផ្កាថ្ម ជិះទូកមើលប្លង់តុង ទស្សនាទេសចរណ៍បាតសមុទ្រ ដើរលេងតាមឆ្នេរ និងស្វែងយល់ពីជីវភាពសហគមន៍នេសាទនៅតាមភូមិដូចជាភូមិព្រែកស្វាយជាដើម៕

អនុទីន រកលេសដោះសារមិនចង់ជួបចរចាជាមួយនាយករដ្ឋមន្រ្តីកម្ពុជាក្នុងកិច្ចប្រជុំកំពូលអាស៊ាន

0

បង្កើតស្ថានការណ៍រួចហើយគេចវេសមិនចង់ប្រឈមមុខ! ក្រោយថៃលុបចោល MOU 2001 បានសម្រេចជាផ្លូវការ នាយករដ្ឋមន្រ្តីថៃ អនុទីន ឆាន់វីរៈគុល ម្ដងជាពីរដងតែងតែបង្ហាញសញ្ញាថាខ្លួនមិនចង់ជួបចរចាជាមួយថ្នាក់ដឹកនាំកម្ពុជានោះទេ ដោយលោកបាននិយាយចំៗយ៉ាងដូច្នេះថា លោកគ្មានអ្វីដែលគួរយកមកពិភាក្សាជាមួយនាយករដ្ឋមន្រ្តីកម្ពុជាឡើយ។

បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលបានសម្រេចជាផ្លូវការនូវការលុបចោល MOU ២០០១ ជាមួយកម្ពុជា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈគុល នៅចំពោះមុខអ្នកសារព័ត៌មានបានប្រកាសពីគោលនយោបាយ «ប្រទេសថៃជាអទិភាព ឬ Thailand First » ដោយបញ្ជាក់ថា លោកគ្មានបញ្ហាអ្វីក្នុងការពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជានោះទេ ប្រសិនបើពួកគេបានជួបគ្នានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន។

នេះមិនមែនជាលើកដំបូងឡើយដែលនាយករដ្ឋមន្រ្តីថៃ អនុទីន លើកឡើងបែបនេះ ខណៈកាលពីម្សិលមិញនៅពេលអ្នកកាសែតចោ.ទសួរអំពីការយល់ឃើញរបស់លោកជុំវិញការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ដែលថាការលុបចោល MOU នេះអាចធ្វើឱ្យជម្លោះកាន់តែខ្លាំង លោក អនុទីន បានបដិសេធសុំមិនធ្វើអត្ថាធិប្បាយឡើយ និងថែមទាំងប្រាប់ឱ្យអ្នកកាសែតទៅសួរភាគីកម្ពុជាដោយផ្ទាល់វិញចុះ។ ឥរិយាបថនេះ បង្ហាញពីចេតនាគេចវេសមិនចង់បកស្រាយ ឬប្រឈមមុខជាមួយប្រមុខការទូត ក៏ដូចជាថ្នាក់ដឹកនាំកម្ពុជាតែទ្វេភាគីនៅក្នុងជំនួបផ្លូវការធំៗដែលមានប្រទេសដទៃចូលរួមស្ដាប់ ឬធ្វើសាក្សី។

គួរបញ្ជាក់ថា បន្ទាប់ពីការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ អំពីការលុបចោល MOU 2001 (MOU 44) និងការប្រកាន់ជំហរ “ប្រទេសថៃជាធំ” រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញប្រតិកម្មយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់នៅថ្ងៃដដែល ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្ដែងនូវ “ការសោកស្ដាយជាពន់ពេក” ចំពោះការសម្រេចចិត្តដកខ្លួនជាឯកតោភាគីរបស់ភាគីថៃ។

កម្ពុជាយល់ឃើញថា ទង្វើនេះគឺជាការដើរចេញពី “ស្មារតីសហប្រតិបត្តិការ និងឆន្ទៈនយោបាយ” ដែលប្រទេសទាំងពីរបានសាងរួមគ្នាអស់រយៈពេល ២៥ ឆ្នាំមកហើយ។ ជាមួយគ្នានេះដែរ ដោយសារតែថៃបានលុបចោលក្របខ័ណ្ឌចរចាទ្វេភាគីតែមួយគត់ដែលមាន (MOU 44) កម្ពុជាបានប្រកាសថាខ្លួន “គ្មានជម្រើសអ្វីផ្សេង” ក្រៅពីការងាកទៅរកយន្តការអន្តរជាតិដែលរួមមាន ការផ្សះផ្សារដោយបង្ខំ (Compulsory Conciliation) ដើម្បីដោះស្រាយវិវាទដែនសមុទ្រត្រួតគ្នា និងយន្តការ UNCLOS ដែលរំពឹងថានឹងផ្ដល់នូវភាពយុត្តិធម៌ និងតម្លាភាព ដោយផ្អែកលើច្បាប់អន្តរជាតិ ជាជាងការចរចាដែលផ្អែកលើអំណាចនយោបាយ។

សរុបមក ប្រតិកម្មរបស់កម្ពុជាគឺជាការប្ដូរយុទ្ធសាស្ត្រពី “ការចរចាទ្វេភាគី” មកជា “ការតស៊ូមតិលើវេទិកាច្បាប់អន្តរជាតិ” វិញ ដើម្បីការពារផលប្រយោជន៍ជាតិបន្ទាប់ពីភាគីថៃបានផ្លាស់ប្តូរជំហររបស់ខ្លួន៕