Home Blog Page 38

អនុទីន រកលេសដោះសារមិនចង់ជួបចរចាជាមួយនាយករដ្ឋមន្រ្តីកម្ពុជាក្នុងកិច្ចប្រជុំកំពូលអាស៊ាន

0

បង្កើតស្ថានការណ៍រួចហើយគេចវេសមិនចង់ប្រឈមមុខ! ក្រោយថៃលុបចោល MOU 2001 បានសម្រេចជាផ្លូវការ នាយករដ្ឋមន្រ្តីថៃ អនុទីន ឆាន់វីរៈគុល ម្ដងជាពីរដងតែងតែបង្ហាញសញ្ញាថាខ្លួនមិនចង់ជួបចរចាជាមួយថ្នាក់ដឹកនាំកម្ពុជានោះទេ ដោយលោកបាននិយាយចំៗយ៉ាងដូច្នេះថា លោកគ្មានអ្វីដែលគួរយកមកពិភាក្សាជាមួយនាយករដ្ឋមន្រ្តីកម្ពុជាឡើយ។

បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលបានសម្រេចជាផ្លូវការនូវការលុបចោល MOU ២០០១ ជាមួយកម្ពុជា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈគុល នៅចំពោះមុខអ្នកសារព័ត៌មានបានប្រកាសពីគោលនយោបាយ «ប្រទេសថៃជាអទិភាព ឬ Thailand First » ដោយបញ្ជាក់ថា លោកគ្មានបញ្ហាអ្វីក្នុងការពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជានោះទេ ប្រសិនបើពួកគេបានជួបគ្នានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន។

នេះមិនមែនជាលើកដំបូងឡើយដែលនាយករដ្ឋមន្រ្តីថៃ អនុទីន លើកឡើងបែបនេះ ខណៈកាលពីម្សិលមិញនៅពេលអ្នកកាសែតចោ.ទសួរអំពីការយល់ឃើញរបស់លោកជុំវិញការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ដែលថាការលុបចោល MOU នេះអាចធ្វើឱ្យជម្លោះកាន់តែខ្លាំង លោក អនុទីន បានបដិសេធសុំមិនធ្វើអត្ថាធិប្បាយឡើយ និងថែមទាំងប្រាប់ឱ្យអ្នកកាសែតទៅសួរភាគីកម្ពុជាដោយផ្ទាល់វិញចុះ។ ឥរិយាបថនេះ បង្ហាញពីចេតនាគេចវេសមិនចង់បកស្រាយ ឬប្រឈមមុខជាមួយប្រមុខការទូត ក៏ដូចជាថ្នាក់ដឹកនាំកម្ពុជាតែទ្វេភាគីនៅក្នុងជំនួបផ្លូវការធំៗដែលមានប្រទេសដទៃចូលរួមស្ដាប់ ឬធ្វើសាក្សី។

គួរបញ្ជាក់ថា បន្ទាប់ពីការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ អំពីការលុបចោល MOU 2001 (MOU 44) និងការប្រកាន់ជំហរ “ប្រទេសថៃជាធំ” រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញប្រតិកម្មយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់នៅថ្ងៃដដែល ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្ដែងនូវ “ការសោកស្ដាយជាពន់ពេក” ចំពោះការសម្រេចចិត្តដកខ្លួនជាឯកតោភាគីរបស់ភាគីថៃ។

កម្ពុជាយល់ឃើញថា ទង្វើនេះគឺជាការដើរចេញពី “ស្មារតីសហប្រតិបត្តិការ និងឆន្ទៈនយោបាយ” ដែលប្រទេសទាំងពីរបានសាងរួមគ្នាអស់រយៈពេល ២៥ ឆ្នាំមកហើយ។ ជាមួយគ្នានេះដែរ ដោយសារតែថៃបានលុបចោលក្របខ័ណ្ឌចរចាទ្វេភាគីតែមួយគត់ដែលមាន (MOU 44) កម្ពុជាបានប្រកាសថាខ្លួន “គ្មានជម្រើសអ្វីផ្សេង” ក្រៅពីការងាកទៅរកយន្តការអន្តរជាតិដែលរួមមាន ការផ្សះផ្សារដោយបង្ខំ (Compulsory Conciliation) ដើម្បីដោះស្រាយវិវាទដែនសមុទ្រត្រួតគ្នា និងយន្តការ UNCLOS ដែលរំពឹងថានឹងផ្ដល់នូវភាពយុត្តិធម៌ និងតម្លាភាព ដោយផ្អែកលើច្បាប់អន្តរជាតិ ជាជាងការចរចាដែលផ្អែកលើអំណាចនយោបាយ។

សរុបមក ប្រតិកម្មរបស់កម្ពុជាគឺជាការប្ដូរយុទ្ធសាស្ត្រពី “ការចរចាទ្វេភាគី” មកជា “ការតស៊ូមតិលើវេទិកាច្បាប់អន្តរជាតិ” វិញ ដើម្បីការពារផលប្រយោជន៍ជាតិបន្ទាប់ពីភាគីថៃបានផ្លាស់ប្តូរជំហររបស់ខ្លួន៕

រូបរាងស្រដៀងគ្នា Zhou Ye និង Zhang Jingyi ត្រូវគេយល់ច្រឡំទៅវិញទៅមក

0

ដោយសារតែរូបរាងស្រដៀងគ្នាពេករវាង Zhou Ye និង Zhang Jingyi តារាស្រីទាំងពីរបានជួបប្រទះនឹងហេតុការណ៍ដែលមិននឹកស្មានដល់មួយ ខណៈពេលកំពុងថតកម្មវិធីកម្សាន្ត Hello Saturday នៅលើកញ្ចក់ទូរទស្សន៍ Hunan។ ភា្លមៗក្រុមហ៊ុនរបស់តារាសម្តែងទាំងពីរបានទាមទារឱ្យចេញសូមទោសជាសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8x8RjG3v_e-oNBwN8EING77FQyhy5rbJBeO5k9Z0j5OH8YS0T2kKKpQ-v1cFciSrk61OvKKZhWgonhOwDVh1oSXFZfXsYo9wmLUzOmM7KIt7P2ZEyPJxLNG5bpU_eYy8_i09CmwHanKqOEEGbuUE9eGmOG4YoYFp0QEwOEtmkn_tys6VfrpfCKMxY2t8/s1199/image_2026-05-06_10-38-00.png

កំហុសដ៏សាមញ្ញមួយក្នុងការរៀបចំឈុតឆាកនៃកម្មវិធីកម្សាន្តដ៏ពេញនិយម Hello Saturday បានក្លាយជារឿងចម្រូងចម្រាសដ៏ធំមួយនៅលើបណ្តាញសង្គមចិនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ក្នុងអំឡុងពេលថតកម្មវិធីនេះ ក្រុមការងារផលិតកម្មបានភ្ជាប់រូបថតរបស់ Zhou Ye ទៅនឹងស្លាកឈ្មោះរបស់ Zhang Jingyi ដែលជាអ្នកចូលរួមក្នុងការថត។ មានរបាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងតែនៅពេលដែលរូបថតនៅពីក្រោយឆាកត្រូវបានចែកចាយតាមអ៊ីនធឺណិត។ ចំណែកឯសិល្បករខ្លួនឯងមិនបានដឹងពីកំហុសនេះក្នុងអំឡុងពេលថតកម្មវិធីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7bjzdyi_ZoHoPaBDgapgFDq9x11u2ZuvN7bHPFpYZoS8Wl2nhz-LolvB2LK2PFP5n5xEwhVW2NYvNlHES4Bat-B4vlmjwlpnMTsYrIIyWPrh9yG4xFXnMcgbwtgbNKnnhqGwKe3SlF7RpsPiLhdfL8Ova3mmnE7hTWCsCZSMFt1N0tqVc9vmviCjFoeQ/s2048/image_2026-05-06_11-04-56.png

មិនយូរប៉ុន្មាន សិល្បករទាំងពីរបានចាត់វិធានការជាផ្លូវការ។ ក្រុមហ៊ុនគ្រប់គ្រងរបស់ពួកគេបានចេញសេចក្តីថ្លែងការណ៍ទាមទារឱ្យកម្មវិធីសុំសូមទោសជាសាធារណៈ ដោយសង្កត់ធ្ងន់ថានេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើរូបភាពផ្ទាល់ខ្លួនរបស់ពួកគេ។ ជាពិសេស ការឆ្លើយតបរបស់កម្មវិធីនេះត្រូវបានគេរិះគន់ថាស្ងាត់ស្ងៀមមិនអាចពន្យល់បាន។ ទោះបីជាបន្តបង្ហោះខ្លឹមសារផ្សព្វផ្សាយដូចធម្មតាក៏ដោយ ក្រុមផលិតកម្មមិនបានផ្តល់ការពន្យល់ ឬការសូមទោសភ្លាមៗនោះទេ ដែលជំរុញឱ្យមានរលកនៃការរិះគន់កាន់តែខ្លាំងឡើងពីអ្នកគាំទ្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicSIZI3QnooBqXcYtqCajefOplTU-zuyzGWisUA-sQETSLhny1GolxGXkJCyeUfsW-dfU207_TVf0kDSVL5o-m3ph_s2veQo-aIluf9FpJwuLHVV0lhA2pX3fgpVM9osLjn0O1G-kKSRJhEypKaha4_hN7o8UIomrHbNC5xLxypmW1zsokBa2OMQE0fzc/s1619/image_2026-05-06_11-04-59.png

អ្នកជំនាញអះអាងថា នេះមិនអាចចាត់ទុកថាជាយុត្តិកម្មសម្រាប់កង្វះវិជ្ជាជីវៈនោះទេ។ទោះជាយ៉ាងណាក៏ដោយ នៅពេលពិនិត្យមើលឱ្យកាន់តែដិតដល់ រឿងនេះមិនមែនគ្រាន់តែជាឧបទ្ទវហេតុវិជ្ជាជីវៈនោះទេ។ មនុស្សជាច្រើនជឿថា ភាពស្រដៀងគ្នាដ៏គួរឱ្យចាប់អារម្មណ៍រវាង Zhang Jingyi និង Zhou Ye បានរួមចំណែកដល់ការភាន់ច្រឡំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAODJh1KmKg_tDE39aDvR083d0s19O_j4W58qyCRksuirZ8WIg5h7rbq6iXqpJPJuU2-oDGFzsa7mom3m0O-XFjOdyd6clOx-sP2zLq20ntkMFdWmkas2AZFW9XD_PVpSgAIH0cqxgHbI2aArWzcvFJrw93rSQliMj-Ff_76HXBZrEj048kw4tWYV4-2w/s1280/image_2026-05-06_11-04-54.png

អ្នកទាំងពីរគឺជាតារាសម្តែងវ័យក្មេងដែលកើតក្រោយឆ្នាំ ១៩៩៥ ដែលមានលក្ខណៈពិសេស និងចង្ការាងអក្សរ V ដ៏មុតស្រួច ដែលជាសោភ័ណភាពដ៏ពេញនិយមនៅក្នុងឧស្សាហកម្មកម្សាន្តចិន។ លើសពីនេះ មុំកាមេរ៉ា៤៥ដឺក្រេ ពន្លឺ និងរចនាប័ទ្មតុបតែងខ្លួនដែលធ្លាប់ស្គាល់ធ្វើឱ្យវាកាន់តែពិបាកក្នុងការបែងចែករវាងពួកគេ៕

ថេណា ត្រៀមបង្ហាញស្នាដៃថ្មីមិនធ្លាប់ឃើញពីមុននិងសង្ឃឹមថាក្លាយជាបទអមតៈរបស់ខ្លួន

0

តារាចម្រៀង ថេណា កំពុងធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់ទន្ទឹងរង់ចាំស្នាដៃថ្មីរបស់លោកដែលទស្សនិកជនពុំធ្លាប់ឃើញពីមុន។ តារាចម្រៀងរូបនេះបានបង្ហើបថាស្នាដៃមួយនេះគឺជាបទបែបខ្មែរនិងសង្ឃឹមថាវានឹងក្លាយជាបទអមតៈរបស់លោកផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAwWicjXV6UcCu_sJH721kBjVQjH5INtngYDuIkNndk5cVHaP0T8q4vGrP-1bw1MMEi9CUhTw3OM3px4uvHXXpZC7S-JQhY0mbZ21lNI5vCV9QG6Vyg6XIF0WND8skg3r1zlml2TFEwyXZbTmmJjnKM869BGhy_tlHY4xSEUxJYdcacBlknZy8zCm6mRU/s1440/image_2026-05-06_10-03-33.png

ថេណា គឺជាតារាចម្រៀង Original Song មួយរូបដែលទទួលបាននូវការស្រលាញ់ចូលចិត្តច្រើនពីទស្សនិកជនជាពិសេសគឺហ្វេនៗជានារីតែម្តង។ មានដើមកំណើតនៅខេត្តកោះកុង ថេណា គឺជាតារាចម្រៀងម្នាក់ដែលមិនរស់នៅក្នុងទីក្រុងឡើយ ពោលគឺលោកសុខចិត្តធ្វើដំណើរឆ្លងខេត្តនៅពេលមានកម្មវិធីម្តងៗ។ ភាពទាក់ទាញរបស់ ថេណា មិនត្រឹមតែមានបទចម្រៀងល្បីៗឈរនៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ក្តោបឱកាសក្លាយជា BA របស់ក្រុមហ៊ុនធំៗជាច្រើននៅក្នុងដៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgFvoqre2oujr4CKSEAFCKEDtRqMGXyyKoTBhyphenhyphens3elRify0x3K0JSvcCTYq8h2_e-bIFEgWzX4WEZcoDtiLtFJHflSAC5GV8Mz-FP9ilXC7rEOlcEOjP2bbrT6CAKdwT7R6zL7R0TN6lU2rvlLnsp3ttuXYx7A8SouxKdYuzW0DtRUEcYzHqsw4SKRCTU/s1440/image_2026-05-06_10-03-34.png

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ម្ចាស់បទ «៧២ម៉ោង» ស្រាប់តែធ្វើឱ្យអ្នកគាំទ្រផ្ទុះការការចាប់អារម្មណ៍ភ្លាមៗនៅពេលលោកបង្ហើបដំណឹងដ៏រំភើបមួយចំពោះស្នាដៃថ្មីដែលត្រៀមបង្ហាញក្នុងពេលខាងមុខនេះ។ នៅយប់ថ្ងៃទី៥ ខែឧសភា តារាចម្រៀង ថេណា បានបង្ហោះសំណេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា «ខ្ញុំទើបតែបញ្ចប់ចម្រៀងបែបខ្មែរមួយបទដែលខ្ញុំគិតថាជាមួយបទដែលពិសេសមួយដែលខ្ញុំមិនធ្លាប់ធ្វើ បទនេះអាចធ្វើឱ្យខ្ញុំស្រមើស្រមៃអណ្ដែតអណ្ដូងខ្លាំង ខ្ញុំសង្ឃឹមថាបទនេះជាបទដែលអមតៈរបស់ខ្ញុំចុះ បទនេះនឹងចេញឆាប់ៗ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN6CcILhOmtuXENSNdu01I_jcJb1KJU5WPORqFg-iFl2RfZ4ugISxkELGOoj90LqcZ3YrxD3yzGm6EMnc9MRDT9H5CvJ0aGcc9vObm7ajHyiVg2tlcN4sBskEtO3tco_2eXGe2EbzyrKRjIUpPF1LPftoAZe9JwnukgwqW_qAmMpQ1cjSUZCWxi-0jSiY/s1440/image_2026-05-06_10-03-32.png

ក្រោយពីលោកបង្ហោះសារខាងលើនេះទស្សនិកជនជាអ្នកគាំទ្របានសម្រុកបញ្ចេញមតិយោបល់ជាច្រើនចង់ឱ្យ ថេណា បញ្ចេញស្នាដៃថ្មីនេះឆាប់ៗហើយពួកគេពិតជាទន្ទឹងរង់ចាំយ៉ាងអន្ទះសារនិងចង់ដឹងថាបទបែបខ្មែរនេះមានអត្ថន័យឆ្លុះបញ្ចាំងពីអ្វីទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyFHupngci9CSBkoi1JJ6ydtCMiw9pFSDOy9GVEn1B6GY4nYOxZhdDWPD4NM8c1euwsM2IAmJbfzxb0o7Xp9eevdrvvtfjS39R-KXVkq7x1lTcKh4-HIjAo6i6_wilA8CqMGAZYccvV5hVpnjBRDK-tAT-xVdzOGD6Ga9UZ6GpXOJ-li2-lPVwVE0AWGw/s1440/image_2026-05-06_10-03-33%20(2).png

គួរឱ្យដឹងថាបទល្បីៗរបស់ ថេណា ដែលមានការទទួលស្គាល់ពីទស្សនិកជនយ៉ាងទូលំទូលាយមានដូចជា «លួចស្នេហ៍ដួងច័ន្ទ» «មនុស្សល្អ» «ប្រពន្ធកម្សត់» «ពលី» «ខ្យល់ត្រជាក់» «កង់សាគួរ» «Love Is Singular» រួមទាំងបទល្បីៗជាច្រើនទៀត៕

ឯម រៀម ថាការច្នៃម៉ូតរបស់ខ្លួនត្រូវគេចោ.ទថាបំផ្លាញវប្បធម៌ប៉ុន្តែបែរជាសរសើរអ្នកទៅកម្មវិធី Met Gala

0

លោក ឯម រៀម បានបង្ហាញអារម្មណ៍ហាក់ដូចជាអន់ចិត្តនៅពេលឃើញពលរដ្ឋខ្មែរមួយចំនួនបានសរសើរការស្លៀកពាក់របស់តារាល្បីៗចូលរួមកម្មវិធី Met Gala ប៉ុន្តែបែរជាចោទប្រកាន់រិះគន់លោកថាបំផ្លាញវប្បធម៌ខ្មែរមិនឱ្យតម្លៃស្រ្តី ទាំងម៉ូតសំលៀកបំពាក់នោះមានភាពស្រដៀងគ្នានឹងការរចនាម៉ូតរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmsyMUZysDaNkup-5jpjcvL90ZlJ1wRQK3PCEG02i7w57QiugMF_sT4LXDwpku75yMWExOl0iDfvhBzmS-57V2Vsv23H7mP5c0f0bOErfLW6aiABS0apte6Qqatm1Vb7cLwbeG77OU6GQjb6IKLyFfRfGwR4D_qGAHes1kmRsNJ7azh24mlTlD2ALr3K4/s2048/image_2026-05-06_09-00-37.png

ប្រិយមិត្តមួយចំនួនដែលតាមដានសង្គមសិល្បៈប្រាកដជាជ្រាបមកហើយថាកម្មវិធី Met Gala 2026 ដែលប្រព្រឹត្តទៅសហរដ្ឋអាម៉េរិកមានភាពទាក់ទាញយ៉ាងខ្លាំងដោយសារតែកម្មវិធីនេះពោរពេញដោយតារាល្បីៗចូលរួមជាពិសេសគឺបានឃើញពួកគេស្លៀកឈុតប្លែកៗដើរលើកម្រាលព្រំក្រហម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC-WtCVdGwMLxqnMBhf2pNgeq4EIQEpz2Toc1LuRH5WOv9L5c3vlAjTcp4reR2ccGWDX-GE9KowCVnro-936V9DdBNCOYo2rG9W4ZLqOmc1r2nn4zaqNw_rQCgOJdc9z3H3f095XAo_zgFHuft3rTKlYFGKGyQ5UEoSzkazlLuJ6hQ5YPKeAKK1s5ec74/s2048/image_2026-05-06_09-00-32.png

មិនត្រឹមតែល្បីនៅអឺរ៉ុបប៉ុណ្ណោះទេប៉ុន្តែកម្មវិធីនេះក៏ទទួលបានការចាប់អារម្មណ៍ពីប្រជាជនកម្ពុជាមួយចំនួនដូចគ្នាខណៈអ្នកខ្លះក៏បង្ហាញការស្រលាញ់ឱ្យពិន្ទុទៅលើឈុតណាមួយដែលពួកគេពេញចិត្តសម្រាប់កម្មវិធីម៉ូតមួយនេះ។ ស្របពេលទស្សនិកជនមានការចាប់អារម្មណ៍លើកម្មវិធីនេះគេបានឃើញបណ្ឌិតច្នៃម៉ូត ឯម រៀម បង្ហោះសារហាក់ដូចជាអន់ចិត្តនឹងមហាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMMmpbkkAkg4zPv62tR7KpZbwebKJMZuQ2GBsXbHrbgYTs2EEi8T35p0tZBjliDIHbJWO1F2KgJ1jXu8GQySKiFlX7r21oDMDwOCxD3hfemXxETObiKt8h3FWBAt7OdrFGeEviyRyLoXnNdmvU8FMnZKt10IY2rp1mxqriRORBQQatUs3kf0vidA_l0ZQ/s2048/image_2026-05-06_09-00-34.png

លោកបានបង្ហោះរូបភាពប៉ុន្មានសន្លឹកអមដោយពាក្យពេចន៍ថា «ឯម រៀម មានម៉ូតបែបនេះរួចហើយ ត្រូវបានបងប្អូនថា អាបំផ្លាញវប្បធម៌ មិនឱ្យតម្លៃស្ត្រី…ពេលម្សិលមិញនៅពិធី Met Gala 2026 ម៉ូតស្រដៀងគ្នា បងប្អូនបានចែករំលែកបន្ត ថាស្អាតណាស់»។ នៅក្នុងរូបភាពច្នៃម៉ូតដែលលោកបានយកមកបង្ហាញនេះមានដូចជាតារាល្បី Gigi Hadid , Hailey Bieber, Kylie Jenner និង Janelle Monáe ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFLIigmrx99hXT3kclvjJ1FJsNsp0ESjTKebbvmv1YIMMYCPadvNuh78tt6VxX7mzC3AMzkBiea1UeW-mLmr632kbMeIYXatMYVtvCZHr78_l40MAwmlwPKQNa_UnaWLVPOxvlcsiDR3Av4zUSw3Sqqr4Lou1H2QvqVAhlne9Pd1tOv83lpIZ7qrsadfU/s2048/image_2026-05-06_09-00-36.png

ការបង្ហោះសារក្នុងន័យអន់ចិត្តដែលប្រជាជនខ្មែរមួយចំនួនមិនទទួលស្គាល់ស្នាដៃរបស់ខ្លួនបែរជាសរសើរស្នាដៃជាតិសាសន៍ដទៃនេះ ក៏មានអ្នកគាំទ្រមួយចំនួនរបស់លោកបង្ហាញការលើកទឹកចិត្តនិងបង្ហាញថាពួកគេចូលចិត្តស្នាដៃរបស់លោក ឯម រៀម ផងដែរ៕

វីន វិទូ អរគុណភរិយាសម្រាប់ការលះបង់ដើម្បីឱ្យលោកនៅបន្តអាជីពដែលខ្លួនឯងស្រលាញ់

0

តារារ៉េប វីន វិទូ បានផ្តល់បទសម្ភាសន៍ដោយកម្រជាមួយនឹងភរិយារបស់ខ្លួនគឺអ្នកនាង ម៉ារៀម ដែលធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងច្រើនពីព្រោះអ្នកទាំងពីរមិនងាយនឹងបង្ហាញអារម្មណ៍ប្រាប់មហាជនឡើយ។ ឆ្លងកាត់ការលំបាករួមសុខទុក្ខជាមួយគ្នាមកជាច្រើនឆ្នាំ វីន វិទូ បានពោលអរគុណមកកាន់ភរិយាជាពិសេសក្នុងការគាំទ្រលោកធ្វើអ្វីដែលខ្លួនឯងស្រលាញ់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV36ERdxBgvujNcDZSEOv2cZU4cUmAE3IuPStpZ2a6b0Ct1GY4s9zPDubDqINiLZRrJ1v0nDs9loNDD1zQhEaafEQPSfghkk0LdPd4ZYCyp8EhCPIBlQC30WhoitA1VoIeVuFIGS1_c_qFkrLfRxt0D-8tvglkwhqAiygWgjHfn7Ob23QiqmKylnHALHk/s2048/image_2026-05-05_14-35-44%20(2).png
នៅក្នុងកម្មវិធីផតខាស់របស់ ខេ វីន វិទូ បាននិយាយថា ម៉ារៀម ដែលជាភរិយាលោកគឺបានលះបង់ច្រើនណាស់សូម្បីតែចំណង់ចំណូលចិត្តខ្លួនឯង ដើម្បីឱ្យលោកនៅតែបន្តអាជីពរបស់ខ្លួន។ វិទូ ថា ម៉ារៀម សុខចិត្តរកស៊ីផ្លូវផ្សេងដើម្បីយកមកផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយផ្តល់ឱកាសនិងជំរុញឱ្យលោកនៅតែបន្តអាជីពសិល្បៈបើទោះបីរូបនាងផ្ទាល់ក៏ស្រលាញ់វិថីមួយនេះដូចគ្នា។ ចំណុចមួយទៀត វិទូ បានអរគុណភរិយាសម្រាប់ការបើកផ្លូវឱ្យលោកចូលមកក្នុងជីវិតនាងទាំងពេលខ្លះលោកមិនល្អគ្រប់១០ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnnCeEsQNWm-Ulk2ETdszsLjM9WRDnTgzEHEOBcg-XOxEEax_AlG5ymhaBHJn2P2wbXqtzL9bIW3zQTAc-J3P8AXMO3Wbto8u_VSOFrg-e5fUTKa8blxQgGhINcsXJUoSb8AzQMsrfEo4-IBldG2JECeH5hiI-iZSz123KF5mZjYMbDQk56NReUbHHtGY/s2048/image_2026-05-05_14-35-38.png

Captain វីន វិទូ បន្តទៀតថា ភរិយាលោកតែងតែបំពេញចន្លោះខ្វះខាត និងផ្តល់កម្លាំងចិត្ត ផ្តល់ជាមតិយោបល់នៅពេលលោកទន់ជ្រាយឬប្រឈមនឹងបញ្ហាសម្ពាធផ្សេងៗដែលពុំធ្លាប់បានជួប។ វីន វិទូ បានអះអាងទៀតថាក្តីស្រលាញ់របស់ ម៉ារៀម គឺធំធេងណាស់មិនត្រឹមតែលោកប៉ុណ្ណោះទេប៉ុន្តែក្រុមគ្រួសាររបស់លោកក៏ទទួលបាននូវការស្រលាញ់ យកចិត្តទុកដាក់ពី ម៉ារៀម ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9oPcQ4OOl-nY2VYTuW_HoOfFwW9GWwhNdtc_N1CzhfT1WJDURLCtclcWyKEQCet6xUnw49zhkKCjK7yTdq4qG16pWivrICLgQQe77HN1j11Dq-aOsXlILfgx74_GxskhPUdbM5J0k2M0yWtrPMYMbY_lMS1gh6Ku5vcPrOjSbKRwlipd6kxwtTjkzUl4/s2000/image_2026-05-05_14-35-39%20(2).png

ជីវិតអាពាហ៍ពិពាហ៍របស់ វីន វិទូ និង ម៉ារៀម ទទួលបាននូវចំណងដៃកូនស្រីម្នាក់ដែលនាងមានឈ្មោះ រីម៉ា ដែលបច្ចុប្បន្ននេះមានអាយុ៦ឆ្នាំហើយ។ វីន វិទូ បានចាកចេញពីផលិតកម្ម ក្លាបយ៉ាហ៊ែន បន្ទាប់ពីរួមសុខទុក្ខជាមួយគ្នាអស់រយៈពេល៧ឆ្នាំ។ ក្នុងដំណើរជាសិល្បករឯករាជ្យ វីន វិទូ បានក្លាយជា Captain មួយរូបនៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េបមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl6fztpXtvQ675j-SDh_mpHCfBrrCwkpQG8gXmpLQycgJTT8A19Gfx5a_BbEavbPtO7Et0TbfOa3i8PYVM-mhGm-vTPpwwO0qgdqBn91JQH61x267rWK5DIelHpIXvuihRwsiuLJvPoANhEfttLxFmZeDZBVXMuOsrVcXbDKVy9XibCWaKaVFWWHGxH9U/s1440/image_2026-05-05_14-35-39.png
ងាកមកកាន់ ម៉ារៀម វិញក្រៅពីការបង្កើតមាតិកាបែបកំប្លែងៗនៅលើបណ្តាញសង្គមរូបនាងក៏បានបើកហាងសាឡនផ្ទាល់ខ្លួនផងដែរ៕

ចំណុចមួយចំនួនពី Met Gala 2026 កម្មវិធីជប់លៀងម៉ូតដ៏ប្រណីតសម្រាប់អ្នកមាន

0

កម្មវិធី Met Gala ត្រូវបានទស្សនិកជនស្គាល់ថាជាកម្មវិធីបង្ហាញឈុត Fashion ប្លែកៗ ដែលប្រមូលផ្តុំដោយតារាល្បីៗចូលរួម។ យ៉ាងណា មនុស្សមួយចំនួនអាចនៅមិនទាន់បានដឹងពីកម្មវិធីជប់លៀងម៉ូតដ៏ប្រណីតនេះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2EshVgJnkC-3qi7OYYTLRNDkXMgW64U-qhrXAj1bGoCOymXX5jeCmjzQT4twDqK61P7IMWs6iy9le2sSlJxlOou8TRSDJQeUkP15z_jfo8AhW_QSK_KG_5Nu79kGygi7t5adwl3uousNtQ4K0dtbXhbYcFaVRl-dwQyQwQMR4QI6-_6ueQZu0bfpV1wY/s2048/image_2026-05-05_16-23-28.png

យោងតាមទិន្នន័យពី CBS News តម្លៃសំបុត្រមួយសន្លឹកសម្រាប់ដើរលើកម្រាលព្រំក្រហមនៅ Met Gala ឆ្នាំនេះបានឡើងដល់ ១០០,០០០ ដុល្លារដែលជាការកើនឡើងយ៉ាងខ្លាំងពីតម្លៃ ៧៥,០០០ ដុល្លារកាលពីឆ្នាំ២០២៥។ ប្រសិនបើម្ចាស់អាជីវកម្មចង់កក់តុសម្រាប់ក្រុមភ្ញៀវ ពួកគេត្រូវចំណាយយ៉ាងហោចណាស់ ៣៥០,០០០ ដុល្លារ ទៅកន្លះលានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ ទោះបីជាមានលុយក៏ដោយការទទួលបានកៅអីមិនត្រូវបានធានាឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGwfwt9xo_kvGAkwnULgL0FydwVlBkztnac_sv9c_I19hVecHiYH49a1k7NOjIpif4SX2getivgIzzDob1Dg1ortbn5XmXSJKQA_uZGrv53Qgw6jPuwZEaYy_4-DA_50r6Z_uoifKV3MItudmNgVuDMl40njFmwCckNlV4_D8lAbinarJ8hKm_H-bakdo/s1262/image_2026-05-05_16-23-25.png

ភ្ញៀវទាំងអស់ត្រូវឆ្លងកាត់ដំណើរការត្រួតពិនិត្យយ៉ាងម៉ត់ចត់របស់ Anna Wintour ដែលជានិពន្ធនាយកសកលនៃទស្សនាវដ្តី Vogue និងជាប្រធានព្រឹត្តិការណ៍។ លោកស្រីត្រូវបានចាត់ទុកថាជាកូនសោរនៃពិភពសង្គមជាន់ខ្ពស់។ ការសម្រេចចិត្តរបស់ Anna ក្នុងការអនុញ្ញាតឱ្យមហាសេដ្ឋីម្នាក់បង្ហាញខ្លួន គឺជាការបញ្ជាក់ថាបុគ្គលនោះមិនត្រឹមតែមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណោះទេ ថែមទាំងមានឥទ្ធិពលវប្បធម៌យ៉ាងខ្លាំងផងដែរ ដែលធ្វើឱ្យពួកគេស្ថិតនៅជាមួយតារាលំដាប់ A លំដាប់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhklq9W0As1rQy4aL1gyb4NG-NPO0Q-FwX6W5_N9wcpom8p0wvDBB5nD8ygixuPKpL1Qv-PA2XYr8uleDXGvngTUKuCToETtUYZhUgq8687stMPJUHjWUcgbrI4lBvi9Llj-UTvfFwnRrfZ1gYWWFaMN_incVtNdsjrIRYpfQd2XTDQadXNw5IfcbQUop8/s1800/image_2026-05-05_16-18-42.png
ការពិតដែលថាបុរសដ៏មមាញឹកដូចជាលោក Jeff Bezos មានឆន្ទៈចំណាយប្រាក់រាប់សិបលានដុល្លារដើម្បីក្លាយជាអ្នកឧបត្ថម្ភសំខាន់នៃព្រឹត្តិការណ៍ឆ្នាំនេះបង្ហាញថាតម្លៃស្នូលស្ថិតនៅក្នុងអំណាចនៃការយកចិត្តទុកដាក់។ ជំនួសឱ្យការគ្រាន់តែជាភ្ញៀវកិត្តិយស ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះផ្តល់ឱ្យថៅកែ Amazon នូវការគ្រប់គ្រងកម្រិតខ្ពស់បំផុតលើរូបភាព និងឋានៈប្រព័ន្ធផ្សព្វផ្សាយរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZPFC_1a0ZwvbYdLT-mQZqzG5M-qxfGyxMkD8RgKu9oQb8skU9y_RCEIBRpVIxFFWTAVd3QRimcA5i_-PBmeA38bBOxXc2B6ijfoTWCtDo-k1lFtQ-p4IXF_SLJzFktYhLHnwVnMjO5HcnZyczCrA3qCku3h784eGxKtxptJoN_0dltCPlRZOpVcMngN0/s2048/image_2026-05-05_16-18-36.png

តាមពិតទៅនាយកប្រតិបត្តិក្រុមហ៊ុន Amazon រូបនេះមិនបានចំណាយប្រាក់ដើម្បីគ្រាន់តែមើលម៉ូតសម្លៀកបំពាក់នោះទេ។ ការវិនិយោគនេះធានាថាគូដណ្តឹងរបស់លោកគឺ Lauren Sánchez ទទួលបានការអនុគ្រោះ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីកាមេរ៉ា។ជំនួសឱ្យការលេចមុខជាភ្ញៀវធម្មតា ការឧបត្ថម្ភដ៏ច្រើនសន្ធឹកសន្ធាប់នេះបានជួយឱ្យរូបភាពរបស់ពួកគេត្រូវបានផ្សព្វផ្សាយពាសពេញកាសែត និងប្រព័ន្ធផ្សព្វផ្សាយសង្គមទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPatp8gkZ8i8ziyvdJu6RZ1cWeutloFRq4dzYYJp8VP-6CsIQ05RiWNf5QASYmyPcABOEWWZBW1GPKyN0PhtQ1mzMGXvhhESFTHRL2ZL1yjNMdadXkleBoiQk56HsHld0So0XLkol4LcI-AmMjY20GwXb-pfS1-l-EXtQgILSFZ7jopF4OFEIhrNiCfiA/s1918/image_2026-05-05_16-23-26.png

នាយកប្រតិបត្តិក្រុមហ៊ុន Amazon កំពុងប្រើប្រាស់ហិរញ្ញវត្ថុរបស់ខ្លួនដើម្បីបង្កើតរូបភាពផ្ទាល់ខ្លួនរបស់លោក និងរូបភាពគ្រួសាររបស់លោកនៅចំពោះមុខសាធារណជន ដោយប្រែក្លាយរូបរាងនៅទីនេះទៅជាឧបករណ៍ដ៏មានប្រសិទ្ធភាពខ្ពស់សម្រាប់ផ្សព្វផ្សាយម៉ាកយីហោផ្ទាល់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលលោក Jeff Bezos ប្រើប្រាស់អំណាចហិរញ្ញវត្ថុរបស់លោកដើម្បីគ្របដណ្ដប់លើទេសភាពប្រព័ន្ធផ្សព្វផ្សាយ អ្នកតំណាងផ្សេងទៀតនៃអ្នកមានបំផុតអះអាងពីឋានៈរបស់ពួកគេជាមួយនឹងទ្រព្យសម្បត្តិល្បីៗដែលលុយតែមួយមុខមិនអាចទិញបាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEfDmMRn3qTfw8t26AA9_aaNDPhqJY9QjgzWjoveEdMiVI1a-uon7oNVMhflObU04Bf53G_LjR3Hehfk5Y0wJTlFZ9IFro-wWnTOjqoVIXfbAb0uqbRXHhluBv_lHAGjELjlxSt7WqKcBDBZKB2UbR4jzz7N8EMA4FmbWN-MR-5zwste1v6ZC8Qvu3MIc/s1440/image_2026-05-05_16-18-26.png
ខណៈពេលដែលតារាជាច្រើនខ្ចីគ្រឿងអលង្ការពីម៉ាកល្បីៗសម្រាប់គោលបំណងផ្សព្វផ្សាយ មហាសេដ្ឋីឥណ្ឌា Sudha Reddy បាននាំយកទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់នាងមកចូលរួមកម្មវិធី Met Gala។ នាងបានទាក់ទាញចំណាប់អារម្មណ៍ នៅពេលដែលនាងពាក់ខ្សែកដែលមានត្បូង Tanzanite ទម្ងន់ ៥៥០ ការ៉ាត់ ដែលមានតម្លៃ ១៥ លានដុល្លារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhNSAhc-MxfMRoH745O_ZQjHvXXPt2XI-89xGEhJ73wbZre516Rcd2934rhCJm-o2fd_irteRJT4Le896wwrv-OAaLC0jV8L5WkLcBCeKrwxsDCZ1dTKq_WaZbPCqDdgnkxIuyLYn0E10CuEG80WCwGqjvAToQ-kyyBkodAsF8OEJbXP39JMXyRKlnO9E/s1440/image_2026-05-05_16-18-27.png

សម្លៀកបំពាក់របស់នាងមិនត្រឹមតែមានភាពប្រណីតប៉ុណ្ណោះទេ ថែមទាំងមានឫសគល់យ៉ាងជ្រៅនៅក្នុងវប្បធម៌ក្នុងតំបន់របស់ទីក្រុង Hyderabad ដែលបង្ហាញពីសិប្បកម្មបុរាណ។ តាមរយៈការស្លៀកពាក់សម្លៀកបំពាក់ពីការប្រមូលផ្ដុំផ្ទាល់ខ្លួនរបស់នាង នាងអះអាងឋានៈរបស់នាងជាម្ចាស់ពិតប្រាកដនៃកីឡានេះ។ Sudha Reddy មិនត្រូវការការទទួលស្គាល់ពីម៉ាកសម្លៀកបំពាក់លោកខាងលិចទេ; ផ្ទុយទៅវិញ នាងប្រើប្រាស់ទ្រព្យសម្បត្តិ និងមរតករបស់នាង ដើម្បីចូលរួមក្នុងការសន្ទនាដោយយុត្តិធម៌ជាមួយឥស្សរជនអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi32UM0CFMIYy5xf_V8PF0d7Ip45zhHL8PU7c2i8dxJBa0VNsGHz_CEej0sxhl1ufM33Hj1JZY3UZ2QhuhunSYcutD8DcLMHDU-1JRARKIE5xT7QOc-gIiXvIjcYBHQVJgoaulrt-jOibbWjBvLItjVWSxMHE-sXIbcjo2x5hKUEgZ_uyRCUaOkiBuVAj4/s2048/image_2026-05-05_16-18-35.png

កម្មវិធី Met Gala 2026 បានបង្ហាញថា នៅពេលដែលមានទ្រព្យសម្បត្តិច្រើន ម៉ូតសម្លៀកបំពាក់គ្រាន់តែជាមធ្យោបាយមួយដើម្បីសម្រេចគោលដៅប៉ុណ្ណោះ។ ថវិការាប់លានដុល្លារដែលបានចាក់ចូលទៅក្នុងព្រឹត្តិការណ៍នេះមិនមែនសម្រាប់ការរីករាយនឹងពិធីជប់លៀងដ៏ប្រណីតនោះទេ ប៉ុន្តែគឺដើម្បីទិញការទទួលស្គាល់៕

ទោះបរាជ័យលើជីវិតគូ Zhao Liying ប្រែក្លាយពីមនុស្សធម្មតាទៅជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើន

0

ជីវិតផ្ទាល់ខ្លួនរបស់ Zhao Liying បានក្លាយជាប្រធានបទក្តៅគគុកម្តងទៀត ខណៈដែលពាក្យចចាមអារ៉ាមពីមុនជុំវិញការលែងលះរបស់នាងពី Feng Shaofeng បានលេចចេញជាថ្មី។ មិនត្រឹមតែមានការនិយាយទាក់ទងនឹងអតីតស្វាមីប៉ុណ្ណោះទេតែលើកនេះ Zhao Liying បានធ្វើឱ្យមហាជនចាប់អារម្មណ៍ឡើងវិញលើទ្រព្យសម្បត្តិ និងភាពជោគជ័យក្នុងអាជីពដ៏គួរឱ្យភ្ញាក់ផ្អើលរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9NRx2UlqpKxK4heyh9ACpFwRKV8I3nVl4AXqJDZ4Am8_bVgJPr3adnF8HChZ3Zxr4JSDK_KtXo3EqaXNQEJLwOkYpnsq3p1SHWecfcnnrw3g2iXY0qaO2_Mgi-Xfv4CU0s4P97WDT4fJTh2UZmzHsyFBFY9rWwyWTX8IHToJC-xANjUPqd1OgMb48hLY/s640/image_2026-05-05_15-42-45%20(4).png
Zhao Liying បានប្រឡូកក្នុងវិស័យកម្សាន្តអស់រយៈពេល ២០ ឆ្នាំមកហើយ។ ទោះបីជានាងមិនបានទទួលការបណ្តុះបណ្តាលផ្នែកសម្ដែងជាផ្លូវការក៏ដោយ ក៏នាងបានក្លាយជាតារាដ៏ល្បីល្បាញបំផុតមួយរូបនៅក្នុងវិស័យកម្សាន្តចិន។ នាងថែមទាំងត្រូវបានគេចាត់ទុកថាជាតារាសម្តែងដែលទទួលបានជោគជ័យបំផុតនៃជំនាន់ទសវត្សរ៍ឆ្នាំ ១៩៨០ ដោយមានស្នាដៃរាប់សិបដែលទទួលបានការវាយតម្លៃខ្ពស់ និងឈ្នះពានរង្វាន់ Golden Eagle Award សម្រាប់តារាសម្តែងស្រីល្អបំផុត និងពានរង្វាន់ Flying Goddess Award សម្រាប់តារាសម្តែងស្រីល្អបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7PwjjMAlPy0hIkAypLPHhkl7ICrIX6iF_IKov0dUkIi1G6XaLEfsSJ77ZxDpLtMlbx9UeNUVj0pfhOLXrQDilSgMUblFzyIll28JiYYf1vQUsJnnWpDsOp7xgw-lQO3ivTumwC0urZtfvWwPSE1hMyeEPKjqWM8YQXkQ_NEGMlRRdLlOEFNjpiQCE5CE/s800/image_2026-05-05_15-42-45%20(7).png

តារាសម្តែងវ័យ៣៨ឆ្នាំរូបនេះបានលែងលះជាមួយតារាសម្តែងល្បី Feng Shaofeng បន្ទាប់ពីរៀបការបានត្រឹមតែ ២ ឆ្នាំ ៦ ខែប៉ុណ្ណោះ។ នៅឆ្នាំ ២០១៨ Feng Shaofeng និង Zhao Liying បានធ្វើឱ្យឧស្សាហកម្មកម្សាន្តចិនភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលពួកគេបានប្រកាសពីសំបុត្រអាពាហ៍ពិពាហ៍របស់ពួកគេ។ គូស្នេហ៍នេះបានជួបគ្នានៅលើឈុតសម្តែងរឿងភាគឆ្នាំ ២០១៨ មានចំណងជើងថា «The Monkey King 3»។ ទំនាក់ទំនងរបស់ពួកគេត្រូវបានរិះគន់ថាជាមិនស្មើគ្នាដោយសារ Feng Shaofeng គឺជាអ្នកស្នងមរតកតែម្នាក់គត់នៅក្នុងគ្រួសារដែលមានសហគ្រិនវាយនភណ្ឌជោគជ័យបីជំនាន់នៅក្នុងប្រទេសចិន។ ទ្រព្យសម្បត្តិគ្រួសាររបស់លោកត្រូវបានប៉ាន់ប្រមាណថាមានប្រហែល ៣០០លានដុល្លារអាម៉េរិក។ ទន្ទឹមនឹងនេះ Zhao Liying មកពីគ្រួសារក្រីក្រ មកពីខេត្តហឺប៉ី។ ឪពុករបស់នាងជាមន្ត្រីប៉ូលិសក្នុងស្រុក ហើយម្តាយរបស់នាងបានបើកហាងលក់គ្រឿងទេស។ Zhao Liying ធ្លាប់ស្រមៃចង់ក្លាយជាអ្នកបម្រើលើយន្តហោះ ប៉ុន្តែត្រូវបោះបង់ចោលដោយសារតែស្ថានភាពហិរញ្ញវត្ថុគ្រួសាររបស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnaeViDZWvtWoJiHPdcezBukKOWWc9smftGlKfkJ3FqJFDYljNGwfbC-iHVmvZlPveKNUMwAx8YI5ZEj1WWtkqGn921opNkbT1VSsBYuZkmR5NI7LyBW_zInSQV5b_mhNdrNP3RY2ioWt7LUlJwTdjczc-fFKvdj6N1KPhrE_i3Cg-MUAjmXLT58JPOXE/s956/image_2026-05-05_15-42-45.png

ស្ថានភាពនេះបានធ្វើឱ្យអតីតម្តាយក្មេករបស់ Zhao Liying មិនបានពេញចិត្តនាងតាំងពីដំបូងហើយហាមឃាត់មិនឱ្យរៀបការ។ នៅក្នុងខែមេសា ឆ្នាំ២០២១ តារាសម្តែងទាំងពីររូប បានប្រកាសលែងលះគ្នា ដែលធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្នកទាំងពីរបានលើកឡើងពីកាលវិភាគការងារដ៏មមាញឹកជាមូលហេតុនៃការបែកបាក់របស់ពួកគេ ដោយនិយាយថាពួកគេមិនមានពេលវេលាដើម្បីថែរក្សាទំនាក់ទំនងរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា មូលហេតុពិតប្រាកដនៃការបែកបាក់របស់គូស្នេហ៍នេះ គឺភាពមិនស្មោះត្រង់របស់ Feng Shaofeng ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP_R0p1A3z6kmcqnrr3NeIPq6GPvxZcsrqssqVxG2sS87pNZjFbEdb4nAYnqAqp5L6LAPncLltSZI-LpCMqLCHX-3P0UfqA4K8rOvgoYMQKvqDzUfpWl4vStvFgjIvirJM1klrxo2J2X8YH8GXko2hGn0Q0ATvRE-3X43C0n-KoKyC8BI8CBklxR4lYjY/s1843/image_2026-05-05_15-42-46.png

នៅក្នុងខែសីហា ឆ្នាំ២០២០ តារាសម្តែង Emma Zeng Yi បានបង្ហាញដល់មិត្តភក្តិថា នាងគឺជាគូស្នេហ៍សម្ងាត់របស់ Feng Shaofeng។ សារជាអក្សរដែលលេចធ្លាយបង្ហាញពីភាពមិនស្មោះត្រង់ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម។ ជាពិសេស Zeng Yi ក៏បានបង្ហាញពីរបៀបដែល Feng Shaofeng អាចគេចផុតពី paparazzi ក្នុងអំឡុងពេលទំនាក់ទំនងស្នេហារបស់ពួកគេ។ ដើម្បីជៀសវាងការរកឃើញ Feng Shaofeng បានទិញវ៉ាលីសធំមួយដើម្បីលាក់ខ្លួន។ វិធីនេះអាចធ្វើឱ្យ Feng Shaofeng អាចគេចផុតពីអ្នកថតរូប ដោយមានទំនាក់ទំនងស្នេហាសម្ងាត់អស់រយៈពេលយូរដោយមិនត្រូវបានគេថតបានដោយកាមេរ៉ា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjthXsvzqhtJE5QP7XexDAd3I8dPGrC4ADRTNwZGYXb4e6GNSjADRfaWO8RmnouEaB57-sqQb0rarWpfU4i4TvUQ4g_fSxkqy0gh7ofSVAhtF-7FbJs5dZlUiuv6N1D_OFUjvIvoBaE4Dynw4hjmMAy5U16tHmfkw87S56Vsb0hVD32Oeg540-FiDAUtuc/s1024/image_2026-05-05_15-42-45%20(2).png
បន្ទាប់ពីក្លាយជាមនុស្សនៅលីវ អាជីពរបស់ Zhao Liying មិនត្រឹមតែរីកចម្រើនប៉ុណ្ណោះទេ សម្រស់ និងភាពទាក់ទាញរបស់នាងក៏រីកចម្រើនផងដែរ។ ផ្ទុយទៅវិញ កេរ្តិ៍ឈ្មោះរបស់ Feng Shaofeng ក្នុងវិស័យកម្សាន្តបានធ្លាក់ចុះ ដោយសារលោកត្រូវបានគេឃើញណាត់ជួបជាមួយនារីស្រស់ស្អាតពីម្នាក់ទៅម្នាក់មិនរើសមុខ។ យោងតាមប្រភពព័ត៌មានក្នុងវិស័យកម្សាន្តម្តាយរបស់ Feng Shaofeng ធ្លាប់ស្រក់ទឹកភ្នែក ដោយបង្ហាញពីការសោកស្តាយយ៉ាងខ្លាំង និងទទួលស្គាល់កំហុសរបស់ខ្លួនដែលមិនបានឱ្យតម្លៃអតីតកូនប្រសារស្រី។ លើសពីនេះម្តាយរបស់ Shaofeng ធ្លាប់អង្វរ Zhao Liying ឱ្យរៀបការជាមួយកូនប្រុសរបស់ខ្លួនទៀតផង។ ទោះជាយ៉ាងណាក៏ដោយតារាស្រីរូបនេះបានបដិសេធ ដោយនិយាយថានាងមិនចង់គិតអំពីអតីតកាលទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMIJTgTz-N2f5TBeS7W5ZxikPSDO59JgG0YFcTXmqBXbuvh7OHcjlJULn6e9R7kRCZIOEcQjCucvskbF-h8rS0xo60ZWaB5yTOyrxkefm2sBtgyN0bh_V5RG9Xyd2hQgcVObBsptI8NImjwk7M-p7Q9rKeBKonASR7JOzIYi8WMPevrPW4-1JmP1WTmXU/s860/image_2026-05-05_15-42-45%20(6).png

យោងតាមសារព័ត៌មាន Sina បានឱ្យដឹងថា Zhao Liying លែងមានបំណងចង់រៀបការជាមួយគ្រួសារអ្នកមានទៀតហើយ ដោយសារតែបច្ចុប្បន្ននាងមានទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល។ យោងតាមស្ថិតិរបស់ QQ ទ្រព្យសម្បត្តិរបស់តារាស្រីរូបនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣.៥ ពាន់លានយ័នប្រមាណជាង៥០០លានដុល្លារអាម៉េរិក។ នាងគ្រប់គ្រងក្រុមហ៊ុនចំនួន៦ដែលមានទំហំខុសៗគ្នា ដែលមានភាគហ៊ុនមានតម្លៃជាង ៧៤លានយ័ន។ លើសពីនេះ Zhao Liying មានវីឡាពីរកន្លែងនៅទីក្រុងប៉េកាំង អាផាតមិនប្រណីតមួយកន្លែងនៅទីក្រុងសៀងហៃ និងវីឡាប្រណីតមួយកន្លែងនៅទីក្រុងហាំងចូវ ដែលមានតម្លៃសរុបជាង ៥០០ លានយ័ន។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានទិញវីឡាតម្លៃ ១៤០ លានយ័ន ជាអំណោយសម្រាប់កូនប្រុស និងបានទិញរថយន្ត Rolls-Royce Ghost ដ៏ថ្លៃមួយគ្រឿងជាអំណោយថ្ងៃកំណើតសម្រាប់ឪពុករបស់នាងផងដែរ៕

កម្ពុជាប្រើប្រាស់យន្ដការចាប់បង្ខំ ក្រោយប្រទេសថៃ លុបចោល MOU ២០០១

0

រាជធានីភ្នំពេញ៖ ក្រោយពេលទាហានសៀម បានបង្កជម្លោះនៅតាមព្រំដែន និងរំលោភបំពានមកលើបូរណភាពទឹកដីរបស់ប្រទេសកម្ពុជាជាបន្ដបន្ទាប់ រហូតធ្វើឲ្យសង្គ្រាមផ្ទុះឡើង ចំនួន២លើក ដោយលើកទី១ចន្លោះថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ និងលើកទី២ ចន្លោះពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥ និងកំពុងតែបង្កអរិភាពបន្ដទៀត ហើយឥឡូវរដ្ឋាភិបាលថៃ បានលុបចោល MOU ២០០១ ទើបរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្ត និងប្រើប្រាស់យន្ដការផ្សះផ្សា ដោយការចាប់បង្ខំ។

សម្ដេចសេនាបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរសារបង្ហោះ នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ថា ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការ នៃការផ្សះផ្សារដោយចាប់បង្ខំ ឬមួយក៏យើងអាចហៅថា (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ UNCLOS ដើម្បីស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ នៅក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា រវាងកម្ពុជា និងថៃ បន្ទាប់ពីភាគីថៃ បានប្រកាសជាផ្លូវការ សម្រេចដកខ្លួន ដោយឯកតោភាគី ចេញពីអនុស្សរណៈនៃការយោគយល់គ្នា រវាងកម្ពុជា-ថៃ ឬហៅកាត់ MOU 2001 ឬដែលភាគីថៃ ហៅ MOU44 ។

អស់រយៈពេលជាង25ឆ្នាំកន្លងមកនេះ អនុស្សរណៈ នៃការយោគយល់គ្នា រវាងកម្ពុជា-ថៃ MOU2001 បានដើរតួនាទីយ៉ាងសំខាន់ ដែលជាក្របខ័ណ្ឌទ្វេរភាគីតែមួយគត់ ដែលបានឯកភាពគ្នា សម្រាប់ភាគីទាំងពីរ នៅក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូលជាធរមាន នៃអនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់ឲ្យឃើញអំពីស្មារតី នៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈទៅវិញទៅមក។

ជាការគួរសោកស្តាយ ដែលភាគីថៃ បានសម្រេចដកខ្លួនជាឯកតោភាគី ចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ហើយសម្រាប់កម្ពុជាយើងតែងតែផ្តល់លទ្ធភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅនឹងតាមអនុស្សរណៈ នៃការយោគយល់គ្នាមួយនេះ។ ការដកខ្លួន ដោយឯកតោភាគី ចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ ដែលបង្កើតឲ្យមានក្របខ័ណ្ឌទ្វេភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង២ទស្សវត្សន៍កន្លងមកនេះ។

ក្នុងករណីនេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជា ការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេស យន្តការ នៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើង ក្រោមអនុសញ្ញាមួយនេះឡើយ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏ចង់បញ្ជាក់បន្តិចដែរ ថា យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) គឺត្រូវបានបង្កើតឡើង ដោយអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ UNCLOS ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងឲ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើង ដែលប្រទេសយើងទាំងពីរ អាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឲ្យប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងសេចក្តីសុខ៕

ផ្លែឪឡឹកមានទំហំតូចបំផុត តូចប៉ុនស៊ុតមាន់ តែវាមិនប្តូររសជាតិឡើយ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងបំផុត!

0

ធ្លាប់តែឃើញផ្លែឈើ ឬផ្លែឪឡឹកធំៗ ដែលជារបកគំហើញថ្មីៗពីអ្នកវិទ្យាសាស្ត្រ តែបច្ចុប្បន្ននេះ មានការចាប់អារម្មណ៍ខ្លាំងពីរបកគំហើញថ្មីរបស់ អ្នកស្រាវជ្រាវអាមេរិក២នាក់ម្តាយនិងកូន បានបង្ហាញលទ្ធផលស្រាវជ្រាវថ្មី អាចធ្វើឱ្យផ្លែឪឡឹកមានទំហំតូចប៉ុនស៊ុតមាន់ តែមិនប្តូររសជាតិឡើយ ដែលយើងអាចនិយាយថា កូនឪឡឹកបាន ព្រោះតូចបំផុត តូចប៉ុនស៊ុតមាន់ តែរសជាតិនៅដដែល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvo2hXt3HYgKHAzO4sndUEeevKT40mirbDABX2ZDLIHZwlCQ065vEceVbBTknkc9M2p8sh-xAHVsUXuAT9lP9SvkfRYJZBcxtfpNIRZOTq6aR5OBLoBDRKuC28bGYOi_Sck938j3HhfL_VPVnVREVQnM0bCh0enkPUQcYiNi-Kf9ecgsnXvOZJOGyOPH4/s1280/photo_2026-05-06_08-31-06%20(2).jpg
វាពិតជាធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងដែលអ្នកស្រាវជ្រាវអាមេរិកអាចផ្លាស់ប្តូរផ្លែឪឡឹកពីទំហំធំៗទៅជាទំហំតូចៗប៉ុនស៊ុតមាន់ សម្រាប់ដាំដុះនៅលើផ្ទៃដីតូចៗ ឬដាំនៅលើត្រើង ខណៈរសជាតិរបស់វាវិញនៅផ្អែមដូចមុន ។ អ្នកស្រាវជ្រាវសង្ឃឹមថា ការរកឃើញរបស់ខ្លួននឹងក្លាយជាប្រយោជន៍សម្រាប់ការដាំដុះរបស់កសិករនាពេលបច្ចុប្បន្នដែលផ្ទៃដីមានកំណត់ និងជាការកាត់បន្ថយកាកសំណល់អាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8TrJ26hSPKILgx3AqXOCOP-utvMd9HXEiS44V03j4eIfxx-cvAWWYXX9_3lqhtC3-YJ3xjMD1yNLjnIOaZAFVHNYpY8UgIKmKP8vemoXBCU85CrReY0iwOSHY92AqwG9ZR-WTh1z6uzsofe6uMn4XAurvcKBL-BaorDEhcP8mwPMkFov_7U19h3U2oWw/s840/photo_2026-05-06_08-31-06%20(3).jpg

ការភ្ញាក់ផ្អើលបានកើតឡើងនៅសហរដ្ឋអាមេរិក បន្ទាប់ពីអ្នកស្រាវជ្រាវ២នាក់ត្រូវជាម្តាយកូននឹងគ្នាបង្ហាញលទ្ធផលស្រាវជ្រាវថ្មីមួយ ដោយពួកគេអាចធ្វើឱ្យផ្លែឪឡឹកផ្លាស់ប្តូរពីទំហំធំទៅជាទំហំតូចប៊ុនស៊ុតមាន់ ប៉ុន្តែនៅរក្សារសជាតិផ្អែមដូចមុន ។ ការរកឃើញថ្មីនេះនឹងផ្តល់ភាពងាយស្រួលដល់កសិដ្ឋាននានា ដែលចាប់អារម្មណ៍ចង់ដាំឪឡឹកឱ្យចេញផ្លែខ្ពស់ផុតពីដី ឬដាំឪឡឹកឡើងត្រើង ។

ឪឡឹក គឺជាដំណាំដែលត្រូវបានដាំនៅលើផ្ទៃដីធំទូលាយដោយសារវាចេញផ្លែធំៗនៅនឹងដី ហើយកសិករបច្ចុប្បន្ន មិនអាចដាំឪឡឹកនៅលើត្រើងបញ្ឈរ ឬដាំនៅបរិវេណតូចចង្អៀតនោះទេ ។ ប៉ុន្តែអ្នកស្រាវជាវ២នាក់ត្រូវជាម្តាយកូននឹងគ្នាបានស្រាវជ្រាវពីការដាំឪឡឹកតាមវិធីថ្មីដ៏គួរឱ្យចាប់អារម្មណ៍ ដោយការប្រើប្រាស់បច្ចេកទេសបំលែងពូជឪឡឹករហូតដល់ទទួលបានលទ្ធផល គឺផ្លែឪឡឹកមានទំហំតូចៗប៉ុនស៊ុតមាន់ ប៉ុន្តែនៅរក្សារសជាតិផ្អែម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDinGsJxTO9ig71NiWRPa5neWJNzhSE_mSra7Bz2xfla0C1uS_JKg_mq-In1y3207WAyXqTVLB57QtAwj4Xzi_UnsDOpq23lHbCvcfdRMzJYrF7KO99Rp9CVZKs7MeIoY69wVKpPabmwZKVbVO31l2fAA9m-P1p0ObCqcPdROf26IqC6mrBvGr4FD2cHY/s626/photo_2026-05-06_08-31-06%20(4).jpg
អ្នកនាង Delaney Raptis គឺជាអ្នកស្រាវជ្រាវពីការបំលែងពូជឪឡឹកជាមួយម្តាយរបស់ខ្លួន ហើយកំពុងតែសិក្សានៅថ្នាក់វិទ្យាល័យនិយាយថា លទ្ធផលការស្រាវជ្រាវនេះ គឺនាងទទួលបានទាំងសាច់ឪឡឹកពណ៌ក្រហម និងសាច់ពណ៌ទឹកក្រូច វាងាយស្រួលក្នុងការដឹកជញ្ជូន និងងាយស្រួលបរិភោគផងដែរ ។ គោលដៅចម្បងនៃការស្រាវជ្រាវ គឺនាងចង់កាត់បន្ថយទំហំឪឡឹកដើម្បីងាយស្រួលដាំដុះនៅលើត្រើងបញ្ឈរ ឬដាំដុះកន្លែងតូចចង្អៀត ដើម្បីកុំឱ្យប្រើប្រាស់ផ្ទៃដីច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqDuL18sNA_sYhJbTpx6PlnpgsHwF-a3798dVJz3zSYHyefuIot91jBp_gTrzcM3YEULP4rdmDfyQhZVdBuZoPWEWaG94vKQKOS5s3pqo-9reDsyxceFhZFJxXE6uf2vX2zo5lO2KFgNaZjaxG2iPMxGNyq5fHiCeZr3CjWLDub5AeKhjc2PoG7kKR8LQ/s626/photo_2026-05-06_08-31-06.jpg

ក្រៅពីនេះ ឪឡឹកតូចៗក៏អាចជួយកាត់បន្ថយកាកសំណល់អាហារផងដែរ និងអាចបំពេញទីផ្សារនាពេលបច្ចុប្បន្ន ដែលអ្នកពេញនិយមបរិភោគផ្លែឈើមានទំហំតូចល្អម ។ បើទោះជាមហាជនមានចម្ងល់ថា តើអាចបរិភោគសំបកឪឡឹកតូចនេះបានដែរឬទេ ប៉ុន្តែការរកឃើញថ្មីត្រូវបានចាត់ទុកជាជំហានសំខាន់មួយក្នុងការផ្លាស់ប្តូរទំហំបន្លែផ្លែឈើនាថ្ងៃអនាគត ដែលជួយឱ្យកសិករអាចងាកមកដាំដំណាំឡើងត្រើងទាំងស្រុង ៕

ថៃសុំជួបកម្ពុជានៅក្រៅកិច្ចប្រជុំកំពូលអាស៊ានដែលមានហ្វីលីពីនចូលរួម ដើម្បីស្តារទំនុកចិត្តមុនជំនួប GBC

0

រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឱ្យដឹងថា ថៃបានសុំជួបកម្ពុជានៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា នៅប្រទេសហ្វីលីពីន ដែលមានហ្វីលីពីនជាម្ចាស់ផ្ទះចូលរួមផងដែរ ហើយលោកសង្ឃឹមកម្ពុជានឹងទទួលយកការអញ្ជើញរបស់ហ្វីលីពីន ដើម្បីស្តារទំនុកចិត្តមុនចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) របស់រដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរ ។

កាលពីថ្ងៃទី៤ ខែឧសភា នៅទីស្នាក់ការគណបក្សភូមិចៃថៃ លោក Sihasak រដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយពីថៃស្នើសុំជួបកម្ពុជានៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ គឺជាការជួបក្នុងលក្ខណៈត្រីភាគី ហើយហ្វីលីពីនក្នុងឋានៈជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កំពុងតែសម្របសម្រួលឱ្យមានការជជែកត្រីភាគីរវាងកម្ពុជា-ថៃ-ហ្វីលីពីន ហើយលោកសង្ឃឹមថា កម្ពុជានឹងយល់ព្រមតាមការអញ្ជើញ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ។

ចំណែកភាគីថៃវិញបានត្រៀមខ្លឹមសារ និងព័ត៌មានលម្អិតសម្រាប់ជជែកជាមួយកម្ពុជារួចហើយ ប៉ុន្តែការជជែកលើកនេះ នឹងមិនទាន់លម្អិតពីបញ្ហាស៊ីជម្រៅនៅឡើយទេ ។ គោលបំណងចម្បងនៃជំនួបនេះ គឺដើម្បីស្តារទំនុកចិត្តរវាងភាគីទាំង២ឡើងវិញ មុនឈានដល់ការជជែកពិភាក្សាលម្អិតអំពីបញ្ហាព្រំដែនក្នុងកិច្ចប្រជុំ GBC ហើយជំនួបនេះដែរ នឹងជជែកផ្តោតលើវិធានការផ្សេងៗដែលនឹងជួយលើកកម្ពស់ និងជំរុញទំនាក់ទំនងល្អរវាងប្រទេសទាំង២ ជាមុនសិន ហើយកិច្ចប្រជុំ GBC គឺជាជំហ៊ានបន្ទាប់ ។

ស្របពេលថៃស្នើសុំជួបកម្ពុជា ភាគីកម្ពុជាបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន ។ ប៉ុន្តែក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាចេញនៅថ្ងៃទី៥ ខែឧសភានេះ មិនបានលើកឡើងពីការសុំជួបត្រីភាគីជាមួយថៃ និងហ្វីលីពីនឡើយ ហើយមិនបញ្ជាក់ថា កម្ពុជានឹងចូលរួមឬអត់ទេ ។

គួរបញ្ជាក់ថា ការសុំជួបត្រីភាគី កើតឡើងស្របពេលគណៈរដ្ឋមន្ត្រីថៃបានអនុម័តលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ ជាមួយកម្ពុជា លើការទាមទារដែនសមុទ្រត្រួតស៊ីតគ្នា ដោយថៃអះអាងថា MOU នេះមានអាយុកាល២៥ឆ្នាំហើយ ប៉ុន្តែពុំទទួលបានលទ្ធផលជាក់លាក់ណាមួយឡើយ ហើយថៃចង់ប្តូរមកប្រើប្រាស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ជំនួសវិញ ៕