Home Blog Page 378

Zhu Xu Dan បង្កឱ្យមានការវែ.កញែ.កក្រោយចុច Like វីដេអូអវិជ្ជមានរបស់ Esther Yu

0

កាលពីថ្ងៃទី១០ ខែកញ្ញា អ្នកនិយមលេងអ៊ីនធឺណិតបានរកឃើញថាគណនីរបស់តារាសម្តែង Zhu Xu Dan បានចុច Like វីដេអូមួយរបស់ Esther Yu ដែលត្រូវបានរិះគន់ចំពោះអាកប្បកិរិយាដ៏ចម្រូងចម្រាសរបស់នាងនៅលើកម្មវិធីចម្រុះ និងការផ្សាយបន្តផ្ទាល់។Esther Yu និង Zhu Xu Dan ត្រូវបានគេដឹងថាជាមិត្តរួមការងារជិតស្និទ្ធបន្ទាប់ពីបានធ្វើការជាមួយគ្នាក្នុងរឿង «Love Game in Eastern Fantasy»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEholUKl6KawyV77bcSvDrkgmonO18YLsS92K-H8PnwNFphxwhlEQ-fDi5Bduxh6g7ujAsixTaCX6DltR3vkaPxNuk2R6m9Q8muFZk8v_nceQqUHvh8UkeEUGbYD-5mkKyZcxfBf-5DHzRIK3PVDvpxt_4SSIly_BedcrdbaZ7hStV0a0uDK9OUPIa_LrvHH/s2048/image_2025-09-11_09-20-06.png
សកម្មភាពរបស់ Zhu Xu Dan បានធ្វើឱ្យមានការពិភាក្សាគ្នាភ្លាមៗ។ ខណៈពាក្យគន្លឹះ Zhu Xu Dan ចៃដន្យ Like វីដេអូរិះគន់ Esther Yu បានឡើងដល់កំពូលតារាងព័ត៌មានពេញនិយមរបស់ Weibo ។ ទស្សនិកជនមួយចំនួនគិតថា Zhu Xu Dan បានចាក់មិត្តរួមការងារជិតស្និទ្ធរបស់នាងនៅខាងក្រោយ ខណៈពេលដែល Esther Yu កំពុងតស៊ូដោយសារតែរឿងអាស្រូវ។ ក្រោយពីរឿងនេះរីករាលដាល តារាសម្តែងវ័យ ៣៣ឆ្នាំរូបនេះ បានបង្ហោះសារសូមទោស និងពន្យល់ពីទង្វើរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMzJo00IbbmOeRZCP577XfCo6DFY2FgqmPHzZMpsAzIq3lZGB6Q_6q73FoK9pAmM72-XgBLM4GshEUmDZJnZg5WFTtMZc1bnQ6qrnZ-vOF1d4tCjT7L00ADSlRQ4XabCIdTRXTw8gf6U5C7pvtnwcPNST1TITxmYrngiecUklXSddYw987uM-7wvAMm6Gc/s1619/image_2025-09-11_09-20-08.png

Zhu Xu Dan បានសរសេរថា «ខ្ញុំពិតជាចង់ច្របាច់ដៃខ្ញុំណាស់!!! ខ្ញុំហត់នឹងខ្លួនឯងណាស់! ខ្ញុំតែងតែភ្លាត់ស្នៀត!!! ខ្ញុំគ្មានអ្នកស្អប់ទេ!!! ខ្ញុំសូមទោស!!! ខ្ញុំនឹងប្រុងប្រយ័ត្នបន្ថែមទៀតក្នុងការប្រើគណនីបន្ទាប់បន្សំដើម្បីមើលវីដេអូលើកក្រោយ!!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPbTBIo8cNvxMIMpn5gEy6IDmE0NnmU6CygDqWCeJxHNX7yNz2DOevYN9s-jsGdOeefRSKPejrbUkB4S6K5v-bHaGFRs7TnDnqCHT-jsNAWRyzqDbimOnHFAqY-3OXcvzWczukvzQO5d43n8WMRscCWSPM4juF8tU9zjMYp4udIAxxUj-olv6lf7V0pqEJ/s1400/image_2025-09-11_09-25-02.png
ក្នុងឆ្នាំ ២០២៣ Zhu Xudan បានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវមួយ បន្ទាប់ពីចុច Like វីដេអូអំពី Song Zuer គេចពន្ធ ហើយបានតាមដានគណនីស្ទូឌីយ៉ូរបស់ Liu Yuning ដោយចៃដន្យ។ ដូច្នេះហើយ នេះមិនមែនជាលើកទីមួយទេ ដែលនាង Like ការបង្ហោះដោយចៃដន្យ។ អ្នកគាំទ្រមួយចំនួនបានចង្អុលបង្ហាញថា Xudan មិនបានប្រាប់ឈ្មោះ Esther Yu គ្រាន់តែបញ្ជាក់ថា «គ្មានអ្នកស្អប់ទេ» នាំឱ្យពួកគេគិតថានាងកង្វះភាពស្មោះត្រង់ក្នុងការសូមទោស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxKYKlFYLN5ryB-KfeBr3Uuhx2oaCfX2N1lAQO6K_Dk53I3x1vHIAvI_J3J06MENu2wsG0ZZeFRGigMVUoKMMn5oDBrQvRd25Xu675T8XeJnZKsi4201p3VDoBmJgXihfBCkkZLj-W3IuHQ_bTTp0IYIZYKil-eLWEBA-2xCc99KYIlw5Rt-PIrpmSZs61/s1495/image_2025-09-11_09-25-03%20(4).png

ថ្មីៗនេះ Esther Yu បានជាប់ពាក់ព័ន្ធរឿងអាស្រូវទាក់ទងនឹងបុគ្គលិកលក្ខណៈ និងសកម្មភាពអាជីវកម្មគ្រួសាររបស់នាងជាបន្តបន្ទាប់។ ឪពុករបស់តារាស្រីរូបនេះត្រូវបានគេសង្ស័យថា មានសញ្ញាល្មើសនឹងច្បាប់ក្នុងអាជីវកម្ម ដូចជាការយកប្រាក់បំណាច់ ការកេងបន្លំមូលនិធិសាធារណៈ ការបណ្តាក់ទុនរួមគ្នាមិនធម្មតាជាមួយសហគ្រាសរដ្ឋ ការគេចពន្ធ…។ Esther Yu ខ្លួនឯងក៏ជួបបញ្ហាដែរ ដោយសារតែមានអ្នកនៅក្នុងចង្កោមសិល្បៈបានចោទប្រកាន់នាងពីការធ្វើបាបរហូតទទួលរងនូវជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ និងខូចខាតផ្លូវចិត្ត និងផ្លូវកាយអស់រយៈពេល ១០ ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxVGmShor21gZiIiiGo3YjE1awZMOc9nDI7SRg3Rq0uGdb9CN12gpHxmu1P0N5INGLTU3rGH6vv9Hz1D2wEG5ulDzcjJCXq8ZoxjeoFVurt54aTU-5UkRMhITza7ka9xXSYc4la_MGwJ1InY48-swzH0Ebpc0NLLiunOiPT3BxUDmZgjABuHdgSiIyYgMx/s1067/image_2025-09-11_09-25-03%20(5).png
ប្រឈមមុខនឹងពាក្យចចាមអារ៉ាមអវិជ្ជមាន Esther Yu បានផ្តល់សិទ្ធិឱ្យមេធាវីប្តឹងគណនីអនឡាញមួយចំនួនដែលធ្វើសេចក្តីថ្លែងការណ៍ដែលប្រមាថ បរិហាកេរ្តិ៍ និងវាយប្រហារដោយព្យាបាទ ដែលប៉ះពាល់អវិជ្ជមានដល់មុខមាត់ និងការងាររបស់នាង។ យ៉ាងណាមិញ Esther Yu មិនបាននិយាយផ្ទាល់ ឬបដិសេធពាក្យចចាមអារ៉ាមអំពីខ្លួននាងឡើយ៕

ក្រៅពីតួឯកសមត្ថភាពសម្តែងរបស់ Kang Han Na ជាតួចិត្តអាក្រក់បន្ថែមរសជាតិក្នុងរឿងកាន់តែឆ្ងាញ់

0

ថ្មីៗនេះរឿងភាគកូរ៉េ «Bon Appétit, Your Majesty» ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងជាមួយនឹងការសម្ដែងដ៏ពិសេសរបស់សមាជិកតួសំខាន់។ YoonA បានទាក់ទាញអ្នកទស្សនា និងអ្នកគាំទ្រជាថ្មីម្តងទៀតជាមួយនឹងការសម្តែងដ៏កំប្លែង និងភាពបត់បែនរបស់នាងក្នុងនាមជាមេចុងភៅវាំង។ Lee Chae Min បានបន្ថែមភាពស្រស់ស្រាយជាមួយនឹងការសម្ដែងជាស្តេចផ្តាច់ការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5l30s_VoLcQRUgrb86V3nqovDLPxcVH_wdta13teHurQCPlFwWeSTbJ8lSn01zEsybycyc7W8RZkTHWom2XOtndhNL2uHvt4rlci1DsRDLyvD2HQUfwep4yUmughTIS9cLHosZMnhMUJflvtyVAiLxt-TDifrp_34PmtUvPVhW998gzKKeoZXu96xMNw1/s1620/image_2025-09-10_16-48-44.png
ក្រៅពីការសម្តែងដ៏ជក់ចិត្តរបស់តួអង្គឯកទាំងពីរនិងការធ្វើម្ហូប ការសម្ដែងរបស់ Kang Han Na បានធ្វើឱ្យសាច់រឿងកាន់តែមានភាពទាក់ទាញថែមទៀត។ តារាស្រីរូបនេះបាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជាមួយនឹងវត្តមានដ៏មានឥទ្ធិពលរបស់នាង និងការបង្ហាញយ៉ាងលម្អិតដែលបន្ថែមភាពស៊ីជម្រៅដល់រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzgggrjrP2uGJlDzMVF4pGY6az79zSnnECoe2En2GHhPH4wgvnEuCPdZ2DppNFX1fFCtu-30ABX65N-dz0tvX8g_HgYfpIbyaoLavcOiBt2b53yg8BMsGk1Q84wKf-3lK4VTU_BcNnuoBlpQd0I98mK3jmcbyjRtyFB_S4buQMF_utQG-kOgGV4H_xzUus/s1000/image_2025-09-10_16-48-33%20(2).png

ក្នុងរឿងនេះ Kang Han Na ដើរតួជា Kang Mok Ju គ្រប់គ្រងសាច់រឿងដោយការសម្តែងដ៏ល្អិតល្អន់ និងមានវត្តមានខ្លាំង។ Kang Mok Ju ដែលជាឥស្សរជនដ៏មានឥទ្ធិពលនៅក្នុងវាំង គឺជាតួអង្គស្រទាប់មួយ ដែលលាក់បាំងនូវបំណងប្រាថ្នា និងយុទ្ធសាស្ត្ររបស់នាង នៅពីក្រោយផ្នែកខាងក្រៅដ៏ស្ងប់ស្ងាត់ និងឆើតឆាយ។ នាងបានរៀបចំឧបាយកល និងការញុះញង់ដើម្បីរក្សាតំណែងរបស់ខ្លួននៅក្បែរស្តេច ដែលបង្កើនឱ្យមានភាពតានតឹងនៃសាច់រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe8EKPQdKoGUut-irx7rRZ_0PT1-42TEKUGgsbF5LOpdsc_17rvpMvtls3g-IRNoL4F7hXF8NRxb3Uh8zdai_btyRZniz_Nd_Dg2CVQ-u7dYBaTkC8FvXSBoIZtQTcorqrEJ2jIDxWRK3wFB8uWgifS65zQ-71RE2dN6yJMvf5lawlpTvXKqeiSaz88bOh/s2025/image_2025-09-10_16-48-36.png
ក្នុងរឿងនេះ Kang Han Na បានបង្ហាញពីបុគ្គលិកលក្ខណៈដែលឈ្លក់វង្វេងរបស់តួអង្គយ៉ាងប៉ិនប្រសប់តាមរយៈការសម្លឹងមើលស្រាលៗ និងការបញ្ចេញទឹកមុខញាក់សាច់។ សូម្បីតែមួយភ្លែតក៏បានបង្ហាញពីការប្រជែងគ្នាដែលមិនស្រួលក្នុងខណៈពេលដែលការនិយាយស្តីនិងអាកប្បកិរិយាដ៏ត្រជាក់របស់នាងបានបង្ហាញពីការថប់បារម្ភរបស់តួអង្គនោះយ៉ាងជឿជាក់។ លើសពីការនិយាយស្តី និងការសម្លឹងមើលដ៏ខ្លាំងក្លារបស់នាងបានបង្កើនភាពតានតឹង និងទាក់ទាញអ្នកទស្សនាឱ្យកាន់តែស៊ីជម្រៅទៅក្នុងសាច់រឿង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLuDf0tRwYw7eOg8T0rC8T6mZZAPtPNFA_-wpNjzNGayoXQ-fTUuXP7v9Y1rjJ4LPnA10q9Lbyd72LQ5p_SBT_NUCoatCkF6N6mJQjUguiyRPkL5teElZYVpGqHAqDaoNWzhPBf4KdON1PXTVbtHLlFH-1f9sZmXTmcQknXD30khN9eYm9NtZj6w-3waug/s2025/image_2025-09-10_16-48-38.png

តារាសម្តែងវ័យ៣៦ឆ្នាំរូបនេះបានបញ្ចេញមន្តស្នេហ៍ជាមួយគ្រប់រូបរាង ដោយបង្ហាញពីបំណងប្រាថ្នា និងមហិច្ឆតារបស់តួអង្គ Kang Mok Ju យ៉ាងស៊ីជម្រៅ នាំឱ្យរឿងភាគមានការរំជួលចិត្ត។ ការសម្តែងរបស់នាងបានបង្ហាញពីជំនាញសម្ដែង ការយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិត និងវត្តមានដ៏អស្ចារ្យ ដែលទុកឱ្យទស្សនិកជនចង់ដឹងអំពីសមរភូមិផ្លូវចិត្ត និងឧបាយកល់របស់នាង៕

កុំភ្ញាក់ផ្អើល! កងវរសេនាតូចលេខ ៤៤៨ ត្រៀមអនុវត្តបាញ់គ្រាប់ពិតរយៈពេល៥ថ្ងៃ

0

រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសហាមឃាត់មិនឱ្យពលរដ្ឋចូលទៅជិត កងវរសេនាតូចលេខ ៤៤៨ ស្ថិតក្នុងភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQXpSMKiZnTA_zVq1O4Cki0phLskhmV0-4XLcZt-WhmoC1TJjPSFc9Pkw6wduNj2bqbOWY2q5xtlXHVzy5L4HNIP3CBlUhajkkjGDJ3OZz1bDsKsIDOedP4c72NZaaK3pPovzz1S2JWMfL21Y8aVSjeyJuclVGl_fhkWWZOQdRU11Io9M-34sRBg2oeSqm/s800/image_2025-09-11_09-35-06.png
ចាប់ពីថ្ងៃទី១៥-២០ ខែកញ្ញា នៅទីតាំងកងវរសេនាតូចលេខ ៤៤៨ នឹងមានកម្មសិក្សាការីនៃកងយោធពលខេមរភូមិន្ទ ក្នុងវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខណ្ឌឱ្យកងទ័ពជើងគោកវគ្គទី២ ឆ្នាំ២០២៥ នឹងអនុវត្តការបាញ់គ្រាប់ពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQi_WO_asPg2uGHhhwhLlMmZKJFWiAtqvXU9437hBrbk6WfaN0cAnqEoaeDl-nrIOruzHUJcsXZuOhKDFWoRuCF8CU8Zcf9GGAvmoiR8aOPiay4-hGy_se57Vhu3Bo1J9OWpEN3pML8A0LI4t1ePQ4fs9nMeoT6oq35tkD7BaX-4elq6IXUrT3QICzebbQ/s512/image_2025-09-11_09-35-02%20(2).png

ក្នុងវគ្គហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះ នឹងប្រើប្រាស់កាំភ្លើងដៃស្វ័យប្រវត្តិ AK.47, កាំភ្លើងយន្តធុនស្រាល RPK និងPKMS។ ការអនុវត្ត នឹងចាប់ផ្ដើមចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៥ល្ងាច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbZu4K_9FRq9Y5oMJN0bko1Sf4Cfhrn1bDrAI4-De7R_qbXwVRxZdexUkamn08PFOiSoVqvRRqdQm1cbPd4u4qV85fYhT48HIpRIbt2CryfWmXG9iez6jERY8eZ1w2Lq3GZup0j8XiZvDjOeGc0Aq6MpZy5yGVPkGCPvFHTro6Pe2fiCKctUdIkFOdPfuW/s2048/image_2025-09-11_09-35-04.png
ហេតុដូច្នេះ ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងបាញ់គ្រាប់ពិត កុំចូលទៅប្រកបការងារ ឬឆ្លងកាត់តំបន់ខាងលិច និងតំបន់ប៉ែកខាងលិច ឆៀងខាងត្បូង ទីតាំងកងវរសេនាតូចលេខ៤៤៨ ដោយត្រូវនៅឱ្យឆ្ងាយយ៉ាងហោចណាស់ ៥.០០០ ទៅ៨.០០០ម៉ែត្រ ពីទីតាំងខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtgT3G6J6dVeyb_Be7jD1BvwtsnAR0XFiCCSvw8CvaOJls20nJUT54e2dRWlNs3CVF326SIhTH7SWOETe9IOBNCDdWOaEflZCX9DHbwqpSIXSCVU6HdRsEPQo4mYBF0Yi_yoCoS37FuuYtiZX0Sidvf91NM8Nyyb8B0maepQOlS8m4QopMF4GRODcDY8IP/s960/image_2025-09-11_09-35-05.png

ការអំពាវនាវរបស់អាជ្ញាធរខេត្ត គឺដើម្បីបង្ការ និងជៀសវាងនូវគ្រោះថ្នាក់ កើតមានជាយថាហេតុ៕

 

ថ្ងៃនេះ២៤ឆ្នាំមុន! អូសាម៉ា ប៊ីនឡាដិន បង្កើតមហាព្រឹត្តិការណ៍ភេរវកម្មផ្អើលពិភពលោក

0

ថ្ងៃនេះជាខួបទី២៤ នៃមហាព្រឹត្តិការណ៍ភេរវកម្ម ១១ កញ្ញា ២០០១ នៅសហរដ្ឋអាមេរិក ដែលបានបង្កឡើងពីសំណាកក្រុមភេរវករអាល់កៃដា ដែលដឹកនាំដោយ អូសាម៉ា ប៊ីនឡាដិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOe3Y3jaUlDtkfpf3WvfSSyRnFhMkcDgm0R-iPZi4CVzZ4bztCyW0IglGQP2lXJot7swj1H1TCU5Lre2y-efXyWSmUqYQ4okRRwlGKADrMCZToRMjpSTspn60f_kpzcFUAgWdlE9L-t3hyphenhyphen5iBNZP4D1Rw_CMI613a-T-Q6CHAw2vq9VW4WYfYmtQIIcMmR/s1600/image_2025-09-11_09-10-57.png
ព្រឹត្តិការណ៍ភេរវកម្មនេះ បានបណ្តាលឱ្យមនុស្សជាង៣ពាន់នាក់បាត់បង់ជីវិត និង៦ពាន់នាក់ផ្សេងទៀតរងរបួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6sjnLH7Xq2qGWff3aNkMNcEEYXvDsOrTF-sIWcAMFXp5hfL7x5VM-82l-T69bZBbOMRD1F1mNTqiiAyWOs_B93KJfABlWzzLRSNm-z0LPY_LsJbLgQKsFhvhaS4_siSVydJxfSMDWe55Lfj2qY5ASyUfACB9qL00xXnH612JA-KXOGDa529FdqYCytZti/s1480/image_2025-09-11_09-11-07.png

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ក្រុមភេរវករចំនួន១៩នាក់ បានប្លន់យន្តហោះដឹកអ្នកដំណើរខ្នាតធំចំនួន៤ ដោយក្នុងនោះមាន២គ្រឿង បានបើកបំបុកអគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុង New York។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIrOnaQBfzo1VEzVmXLH2I3i90hn9fjtwVxSiCY-fQ_u1JAaYtAeV1HhVxwpKt_UuSoL70bDwk9stOchyphenhyphen3Fz7bUc7En0gWnM26dBrBWo581CZkdFU7fIzUXuH9eulELRwGadDctmInFaDUwPBETCZgk77uQyY6pXjGhC0dbkGIvTRc0eDFrW1sEg9QYdHj/s1200/image_2025-09-11_09-11-04.png

ដោយឡែក១គ្រឿងទៀត បានបើកបុកមន្ទីរបញ្ចកោណ និង១គ្រឿងទៀត បានធ្លាក់ទៅកាន់ទីវាលមួយក្នុងរដ្ឋ Pennsylvania។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0anye6plNsGVYFwLDkktickaX4wqn617LUBW-g4Ov9KIKvg8q-Q75DUAUiidltjWH1zApKIA1oYQHiQCy9mhEoATY-3QqLSZXpSc5Pwtam0Cuklx8q2CLaq15H7mmS76dQ4Gq6KbSQQwfI38IRFM8C2EwwewKstqRdDOkNqM6i2NITzVktKMqh7MPR7ZH/s2560/image_2025-09-11_09-10-54.png

មូលហេតុ ដែលក្រុមភេរវករអាល់កៃដា បើកការវាយប្រហារនេះ ព្រោះលោក អូសាម៉ា ប៊ីនឡាដិន បានបន្ទោសអាមេរិកនិងសម្ព័ន្ធមិត្តទ្វីបអឺរ៉ុប បានបង្កជម្លោះនៅក្នុងពិភពឥស្លាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF3vKDq-H1Fyr7SU7yZBdqr5nMjk-aSM9z7BkofaLXb-31blijlTI3-dYoJerdXyNoX-ACTnHV-dEIzYVUp0EhiqsP38uyvakbbFhofHUDKtjclxy2ilIz9PTU04eH__abZ3SeOfs_ecSNGAbgbp6Hrb1IvuyM6PVE3um2JGol8ae1YuhWZFjx7UivoSaK/s1199/image_2025-09-11_09-11-10.png

ក្រោយការវាយប្រហារភេរវកម្មនេះ បាន១ខែ ប្រធានាធិបតីរបស់អាមេរិកលោកនាសម័យនោះ លោក George W Bush បានដាក់ទ័ព វាយលុកចូលប្រទេសអាហ្វហ្កានីស្ថាន តាមកម្ទេចក្រុមអាល់កៃដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt28lz-wpEXBQJWlIoH3K4xoCGt0bdz3UCAZlp4dOvlZPLB5SyP8smC9OrKKnZIhG9a3UkrJygQItNAUm_Fe1hlN4e-b7DmiaVZV1GprFUd1KI1EzVZDJiPoL0C6QGVmdA64gRDu10Hbw0M_DW4so7506AEkrVT4OtRp28vw2IT-5_P-wkm6-el3gzC3tB/s1600/image_2025-09-11_09-11-08.png

ក្រោយមករំលង បាន១០ឆ្នាំ ពោលនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១១ លោក អូសាម៉ា ប៊ីនឡាដិន ត្រូវបានបាញ់សម្លាប់នៅប្រទេសប៉ាគីស្ថាន ក្រោមការបញ្ជាពីលោក បារ៉ាក់ អូបាម៉ា៕

 

អ្នកនាំពាក្យក្រសួងការពារជាតិថៃបង្ហាញឥរិយាបថគ្មានវិជ្ជាជីវៈនៅក្នុងកិច្ចប្រជុំ GBC

0

ភ្នំពេញ៖ សម្ដីនិងទង្វើបញ្ជាក់ពីសន្ដាន! អ្នកស្រី ប៊ូម ប៉ាណាដា អ្នកនាំពាក្យថ្មីថ្មោងរបស់ក្រសួងការពារជាតិថៃបានបញ្ចេញអាកប្បកិរិយាគ្មានវិជ្ជាជីវៈ មិនសមនឹងតួនាទីជាអ្នកបម្រើការក្នុងជួររដ្ឋាភិបាល តាមរយៈការកាន់ទូរស័ព្ទថតវីដេអូ និងប្រកាសស្វែងរកវត្តមានលោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅក្នុងកិច្ចប្រជុំ GBC ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកាលពីម្សិលមិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8B2951P0piQWSKmjGwKL19XAt8qVBvVIHJapCQ6j6J0lYj3B83dV8Tcg_nORXveiE54VRdWSAp4VB64tHo6-ienODYD81bbih690doaKIT9K3vTeYaEKgf824xN6T-Zr2hZgvA89HesuDl0gYO21C39STVk_vuknsXp8axNf1dqyg8nyz6nNIeb9ljEPL/s1280/photo_2025-09-11_08-59-53.jpg
កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានប្រព្រឹត្តទៅនៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ក្រោមការចូលរួមពីសំណាក់គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា រួមជាមួយគណៈប្រតិភូថៃ ដឹកនាំដោយ ឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនៅប្រទេសម៉ាឡេស៊ី។

នៅក្នុងកិច្ចប្រជុំពិសេសនេះ គេឃើញអ្នកស្រី ប៊ូម ប៉ាណាដា អតីតបវរកញ្ញានិងតារាសិ.ចសុីដែលបច្ចុប្បន្នបានក្លាយជាអ្នកនាំពាក្យរបស់ក្រសួងការពារជាតិថៃមានវត្តមានអង្គុយនៅតុប្រជុំជាមួយគណៈប្រតិភូថៃផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPxO4vAAZT2Q9DYMxZGypjRCity_irgzInkk53UAmaZkt1w4aH0W9p_j1JZjbeYNgjuedX2MzKTXMVw__hAHD6BTj4JU7o3zPRZAWHQMX3oJKL_iOrCf-_eYP3uNcHIjQfv5xcqCnyZvEO0o7G1lwaYBAJSYxLLUSQsCbPBcjkKXonq756nmBwKLNdWVjL/s1280/photo_2025-09-11_08-59-54.jpg
ស្របពេលដែលអង្គប្រជុំកំពុងតែដំណើរការចាប់ផ្ដើមគេសង្កេតឃើញថា អ្នកនាងប៊ូមដូចជាមិនចាប់អារម្មណ៍ជាមួយកិច្ចប្រជុំនេះទាល់តែសោះ ផ្ទុយទៅវិញនាងបែរជាទាញទូរស័ព្ទយកមកថតវិដេអូសេលហ្វ៊ី (Selfie) និយាយម្នាក់ឯង និងអើតកដៀងភ្នែកសម្លឹងរកនរណាម្នាក់យ៉ាងចម្លែក។ ក្រោយមកនាងបានបង្ហោះវិដេអូនោះ ហើយក៏ត្រូវបានសារព័ត៌មានថៃដូចជា Khaosod យកទៅចុះផ្សាយបន្តជាមួយនឹងចំណងជើងថា៖ អូ! ម៉ាលីទៅណា? អ្នកនាងប៊ូម ប៉ាណាដា ខំពិនិត្យមើលពេញបន្ទប់ប្រជុំ GBC ប៉ុន្តែរកម៉ាលី សុជាតាមិនឃើញសោះ។

នៅក្នុងវិដេអូនោះ នាងប៊ូម ប៉ាណាដាបាននិយាយថា៖ ឥឡូវនេះកំពុងចាំបើកការប្រជុំ។ នោះប្រធានអង្គប្រជុំ ឈ្មោះខ្មុំនៅខាងនេះ ហើយខាងនោះគឺខាងភាគីកម្ពុជា ប៉ុន្តែអត់មានឃើញម៉ាលីទេចា៎! មិនមកទេចា៎។ បន្ទាប់ពីនិយាយបែបនេះរួច នាងប៊ូមប៉ាណាដា ក៏បានលើកដងទឹកបរិសុទ្ធដែលមានអក្ស CAMBODIA មកបង្ហាញមុខកាមេរ៉ា ហើយបញ្ចេញទឹកមុខសើចតិចៗបែបហួសចិត្តបន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyQLiKPYy6YkXBYW_sKe9T5AxHMOs6RuUEiM-D8UC1rRytZsFtEB9ncbZT3qD1zUNUmfIASGB1Wjim2QRFa773Qn5CF3rkvftk-DD5u6X_0QGHE5gXrIcccYNGIJ6cTupjFWVwDCT2wHRUOqWzmEOfxjVKC3RR1SQxmhv6QRzKW1_FTIaQHo1WPJlz9FMS/s1280/photo_2025-09-11_08-59-55.jpg
ទង្វើររបស់អ្នកនាំពាក្យក្រសួងការពារជាតិថៃរូបនេះ ប្រៀបបាននឹងការមិនគោរពដល់កិច្ចប្រជុំ(GBC)កម្ពុជា-ថៃ នៅខេត្តកោះកុង ដោយសម្ដែងចេញនូវឥរិយាបថគ្មានការអប់រំ គ្មានវិជ្ជាជីវៈ និងរៀបឫកពារមិនស័ក្តិសមជាមួយតួនាទីរបស់ខ្លួនទាល់តែសោះ។ ជាមួយគ្នានេះផងដែរ គេមិនច្បាស់នោះទេថា តើនាងប៊ូមប៉ាណាដាព្យាយាមស្វែងរក វត្តមានរបស់លោកស្រីម៉ាលី សុជាតាដើម្បីអ្វី? ឬមួយនាងខំមកទីនេះដើម្បីឌឺដងជាជាងការប្រជុំ?

មេប៉ូលីសថៃគំរា.មចាប់គ្រូទាយដែលចូលចិត្តពីគ្រោះធម្មជាតិ ឲ្យមកដេកទាយនៅក្នុងពន្ធនាគារ

0

ថៃ៖ ក្រពុលមុខនឹងបញ្ហាជាច្រើនដែលកំពុងកើតមាននៅក្នុងប្រទេសខ្លាំងពេក មេប៉ូលីសថៃម្នាក់ព្រ.មានចាត់ការលើគ្រូទាយណាក៏ដោយ ដែលចូលចិត្តនិយាយបំប៉ោងសាច់រឿង ជាពិសេសការទស្សន៍ទាយពីគ្រោះធម្មជាតិនៅក្នុងប្រទេសធ្វើឲ្យពលរដ្ឋភ័យខ្លាច ត្រៀមមកអង្គុយទាយនៅក្នុងពន្ធនាគារដោយសារលោកបានបញ្ជាឲ្យប្រមូលព័ត៌មានលម្អិតដើម្បីស៊ើបអង្កេត ពាក់ព័ន្ធនឹងគ្រូទាយក្លែងក្លាយទាំងនោះហើយ។ នេះបើយោងតាមសារព័ត៌មាន Thaiger។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtFP6ePd23z9HXgrukaGFkAoW-JqCej2K_Hp4w7utUQNvOxfJPRHcpB9f-iXe30fZfnqFP6q_GJ5Bi5tIBxD_ZJC27bwpgjMJ-YNpciDw_sYmPaofxWDWnTNurUBVgGlUXguBJFX5iwUg2XUrq1TMnZDYaZmb3VOZIvBcLa_Ov9P59-fIDSAd3ND9yPXc6/s1280/photo_2025-09-10_15-12-24.jpg
នៅក្នុងអត្ថបទដែលចេញផ្សាយកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោក Charoonkiat Pankaew ឬ Big Tao ស្នងការនៃការិយាល័យស៊ើបអង្កេតមជ្ឈិមបានបញ្ជាក់នៅក្នុងសន្និសីតសារព័ត៌មានមួយថា៖ ពាក់ព័ន្ធនឹងសកម្មភាពរបស់គ្រូទាយដែលតែងលើកឡើងពីបញ្ហាគ្រោះធម្មជាតិដូចជារញ្ជួយដី ខ្យល់ព្យុះ ឬទឹកជំនន់អ្វីទាំងនេះ លោកបានបញ្ជាឱ្យនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ពន្លឿនការប្រមូលព័ត៌មានរបស់គ្រូទាយទូទាំងប្រទេស ដើម្បីសម្រួលដល់ការស៊ើបអង្កេត និងត្រួតពិនិត្យ ដោយគាត់ជឿថាអាកប្បកិរិយារបស់គ្រូទាយជាច្រើនគឺជាការក្លែងបន្លំ និងមិនអាចមើលរំលងបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNU9-QYM9GEYOuj328JtrHGjFkUFL9uJCRYzTdm3Yvpn70_vaou3MP_adxDLJZc85CyiKYnN4Q_1SlSaic9So6p39n4sD_lB9s8xD9leZlGTt4BL28wYiomFA3geL4w1cTb1JMaMQlqIEQQPofcpbi36ekI95RX1FZyqsb4rOMwNQ03qECbANVaEQaq7Cm/s1280/photo_2025-09-10_15-12-23.jpg

ទោះយ៉ាងណាលោកកត់សម្គាល់ថា បច្ចុប្បន្នពុំទាន់មានជនរងគ្រោះណាដាក់ពាក្យបណ្ដឹងធ្ងន់ធ្ងរនៅឡើយទេ។ ដូច្នេះលោកចង់ជូនដំណឹងដល់អ្នកដែលមានអារម្មណ៍ថាខ្លួនត្រូវបានគេបោកប្រាស់ មិនថាជាគ្រូទាយ ឬការឆបោកដើម្បីឲ្យពួកគេបរិច្ចាគប្រាក់នោះទេ សូមមកធ្វើរបាយការណ៍ជាមួយនាយកដ្ឋានប្រឆាំងបទល្មើស ដើម្បីដាក់ពាក្យបណ្ដឹងគ្រូទាយទាំងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhY30dgz-2M_CSElPIVw6GiuQWrHXwf_yURP0u0mnJienlX20dMtks5Byv098YjM0-hm1hXWIH_CTGTpHsHYR5vIkVmArHpAcGRzVYm5KDGVQ1kH7XRCYzXcaKbPs2rlZYIPlKUIGJSowGn5kgjYZGx6mF2lX9rxk41Z4NlgRFK85-Poq7DbxOpMVkEhhf/s1280/photo_2025-09-10_15-12-24%20(2).jpg

លោក Big Tao បានគូសបញ្ជាក់ថា៖ ជាឧទាហរណ៍ស្រាប់ គ្រូទាយដែលចូលចិត្តទស្សន៍ទាយពីគ្រោះរញ្ជួយដី នៅក្នុងប្រទេសថៃដែលធ្វើឲ្យពលរដ្ឋមួយចំនួនជឿ ហើយមានការភ័យស្លន់ស្លោ ប៉ុន្តែជាក់ស្ដែងការទស្សន៍ទាយនោះសុទ្ធតែខុស ឬមិនត្រឹមត្រូវដូចការសន្យាពួកគេឡើយ។ អាស្រ័យហេតុនេះ សូមសាធារណជន មានការប្រុងប្រយ័ត្នខ្ពស់ កុំចាញ់បោ.កគ្រូទាយទាំងនោះឲ្យសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiik3l1NZWTEDMesUiJbsTuUraRptsiXci2x4HZ3SVb6e4PXsjI2Ya2kpzC-BFkGkRzyqZLTY2IUAfN_CJ1rreUabBlmcFreTfeugbaYY180pdod0wdluFM2DP53fiNNkZIQkSroeaTpOh6cgILNHFYBAgA4JNAnlL_u5CJaVx7Du2u1kV848gkflehe1_S/s770/photo_2025-09-10_15-12-24%20(3).jpg

គួរជម្រាបថា កន្លងមកសត្ថកិច្ចថៃបានឃាត់ខ្លួនចាប់គ្រូទាយល្បីៗជាច្រើននាក់ ដែលចូលចិត្តទស្សន៍ទាយពីបញ្ហាធម្មជាតិ។ បើតាមការសាកសួរសមត្ថកិច្ចបានឲ្យដឹងថា ភាគច្រើនគ្រូទាយទាំងនោះបានទទួលស្គាល់ថា ពួកគេបានធ្វើការទស្សន៍ទាយដោយផ្អែកលើគោលការណ៍ហោរាសាស្រ្ត បន្ទាប់មកពឹងផ្អែកលើជំនឿផ្ទាល់ខ្លួន បទពិសោធន៍ ឬព័ត៌មានផ្សេងៗដើម្បីរៀបចំនិយាយឲ្យដូចជាបានដឹងសាច់រឿងជាមុនអញ្ចឹងឯង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghpeLh1UdtcHP2bsBZbbYsx9TCgM4x9uii5lB8hm-ZBVumHnfjAnpHR70EUc5KpuL50-X_NtcnVwf3el15bOmjQDhrcKxZJoJWF8sFflu27K1tuthQ7Hd1eil-K8LoLCjy22N6XP5tKITJ6H3XPRKPbEQwDJddzW006Rt6xYqUcGlw-GLK8JhOtlwJeTi4/s1280/photo_2025-09-10_15-12-24%20(4).jpg

លោក Trump អំពាវនាវឱ្យសហភាពអឺរ៉ុបដំឡើងពន្ធទំនិញចិន និងឥណ្ឌា រហូតដល់១០០%

0

សហរដ្ឋអាមេរិក ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវឱ្យសហភាពអឺរ៉ុប (EU) ដំឡើងពន្ធទំនិញចិន និងឥណ្ឌា រហូតដល់១០០% ដោយសារប្រទេសទាំងពីរនេះទិញថាមពលរបស់រុស្ស៊ី ដែលអាមេរិកចាត់ទុកជាការគាំទ្រសេដ្ឋកិច្ចរុស្ស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIKursKo5UsDhxThiEm0eLgdww2eI-bpPCyKIup4thPQmKJs-82q5bRAiCTBQDeopwICFP2RczJ1OKptoY1dX6pnqLy-tfWv_Tm9MOPKgaWSJXd1Zyh8869-4MqQiIX2nYCUAtCwdMqKcSFSNOOQhtFOT4_8N214gZUqs3iige0Ml1tmDJI0PNKIQIb3O3/s1024/image_2025-09-10_15-05-52.png
លោក Trump អំពាវនាវឱ្យបណ្តាប្រទេសនៅសហភាពអឺរ៉ុប (EU) ដំឡើងពន្ធទំនិញនាំចូលពីចិន-ឥណ្ឌាក្នុងអត្រាខ្ពស់ ដើម្បីបង្កើនការដាក់សម្ពាធដល់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយលោក Trump អះអាងថា ប្រទេសចិន និងឥណ្ឌា មានតួនាទីសំខាន់ក្នុងការគាំទ្រសេដ្ឋកិច្ចរុស្ស៊ីតាមរយៈការទិញថាមពល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_B-UKd3kSImWQYKy93R9PjWWtF3uWCVj9iOagPftUl9mUK7Tgci_Y8-mCgNNggf9XEnB7rwlZML-qFSfUoSsWlNHf_j3lfpXmbp-dTWnPQg_E7Pwvmn-MVfoIEVlExOqxl8XrjGHPm41hZm-GNDA1VGrlmX2iGVijUD7ZWmBIE-V8eJeDly5iSpsXx_4V/s3072/image_2025-09-10_15-05-47%20(2).png

ការអំពាវនាវឱ្យដំឡើងពន្ធទំនិញចិន-ឥណ្ឌារបស់លោក Trump ត្រូវបានបញ្ជូនតាមរយៈ Video Conference ទៅកាន់មន្ត្រីសហភាពអឺរ៉ុប និងមន្ត្រីទូតសហភាពអឺរ៉ុប លោក David O’Sullivan ដែលស្ថិតនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាពីវិធានការដាក់ទណ្ឌកម្ម ។ មន្ត្រីសហភាពអឺរ៉ុបម្នាក់និយាយថា អាមេរិកបានបង្ហាញគោលជំហររបស់ខ្លួនយ៉ាងច្បាស់ពីការដាក់ទណ្ឌកម្មចិន-ឥណ្ឌា និងអំពាវនាវឱ្យប្រទេសនានាចូលរួមសហការ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYlai8DmPxokZQp2_S9CaThyphenhyphen_aen1GXjG9aUWyvPe_mIyzo6khgDVaIHLTUvTbCmKNBZTo9unTZh467W2-JCPI77teozr5fc-jQgZNLIm0UngzKQhmRBVAoVoRN1JcQ9LC3WjHdGhyphenhyphenSGO8ryTvS1q_qtSZXBEnOQ-p5m9YybqBk2P2tdm4qEeF3Dgv119f/s960/image_2025-09-10_15-05-47.png
គោលជំហររបស់លោក Trump បានបង្ហាញពីការផ្លាស់ប្តូរគោលជំហររបស់សហភាពអឺរ៉ុប ពីព្រោះកន្លងមក សហភាពអឺរ៉ុបបានផ្តោតទៅលើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចខ្លាំងជាងការដំឡើងពន្ធទំនិញដើម្បីដាក់សម្ពាធប្រទេសណាមួយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQOl3HPNrkEbjm2BCPZNhQiWx7GdcyWaH_d0tT2yvxb-qBz4KvM6Ikiq9zJ_5kK3au3zCYAPLABOPa5fl-NoXYS6B19oyACJa5ctrIa8VIwvohTAVs7s7PJODNajaeeJbQhaOkonLN1ZVP8KLhLGMoCPXTa3vFWAVOxweQUulXT2nhIx932sRJB63XkC_m/s2000/image_2025-09-10_15-05-53.png
លោក Trump ធ្លាប់ដំឡើងពន្ធទំនិញនាំចូលពីឥណ្ឌា២៥% បន្ថែមទៀត ដោយលោកផ្តល់ហេតុផលថា គឺជាការប្រឆាំងទៅនឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងឥណ្ឌា និងវិមានក្រឹមឡាំងរបស់រុស្ស៊ី ។ ទោះយ៉ាងណា លោក Trump ពុំទាន់បានចាត់វិធានការធ្ងន់ធ្ងរជាងនេះដូចការប្រកាសទេ ៕

ភាពយន្តថ្មីរបស់ Kim Yoo Jung ជាប់ក្នុងភាពចម្រូងចម្រាសនៃការលួចចម្លង

0

នៅថ្ងៃទី៩ ខែកញ្ញា ផលិតករ Tving បានចេញផ្សាយផ្ទាំងរូបភាពសម្រាប់រឿងភាគកូរ៉េ «Dear X» ជាផ្ទាំងរូបភាពគួរឱ្យចាប់អារម្មណ៍ជាមួយនឹងអក្សរពណ៌ក្រហមដិតនៅលើក្រដាសពណ៌សដែលហែកចេញជារាងអក្សរ X បង្ហាញពីភ្នែកត្រជាក់របស់តួអង្គសំខាន់ Baek Ah Jin ដែលសម្តែងដោយ Kim Yoo Jung ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXtJUnjp1HewIoLtAUXdKvL9Xt8OXuLniFVT24SRewkQ6lFJC-0miiuclHUwsdEorKvTfRgYP68A2VZG-3Y65FKcIphlSD8HXaO-X2_iu0uW2JXqFXqyFQiqL9wIpY9gwHzuUVJyre5zDpLkxqJSYY6Ep1CsS9CWmrodTEtgvqyEvuIgfhNI27uxaqbgIh/s1024/image_2025-09-10_12-18-16.png

ទោះយ៉ាងណា ភ្លាមៗបន្ទាប់ពីផ្ទាំងរូបភាពនេះត្រូវបានចេញផ្សាយ សហគមន៍អនឡាញបានចោទប្រកាន់ខ្សែភាពយន្ត «Dear X» ថាបានលួចចម្លងផ្ទាំងរូបភាព។ មនុស្សជាច្រើនបានចង្អុលបង្ហាញថាផ្ទាំងរូបភាពនៃរឿង «Dear X» គឺស្រដៀងទៅនឹងផ្ទាំងរូបភាពនៃខ្សែភាពយន្តចិនឆ្នាំ ២០១៧ មានចំណងជើងថា «The Devotion of Suspect X» ដែលកែសម្រួលពីប្រលោមលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPiIckXliLG3yHi0QOcZAdu1qeNxAqYe_F1uWEVmArI6qrLINftU2WLzpPiJgOXAZI_DajVdklC5VX6QQx-GRfOEIReGNdV0egNODIxsm_OvQVFuNrUzpF1UhRObGz2ITSrZRNHsSJUkOAwBCBFhj_1jVDUvUCO-tyNPnA23rGo3rmOeOCToHYFJ_QsPna/s1080/image_2025-09-10_12-00-56%20(2).png
ឆ្លើយតបនឹងការរិះគន់នេះ តំណាងផលិតកម្មរឿង «Dear X» បានលើកឡើងពីបញ្ហានេះ។ ខាងផលិតកម្មបាននិយាយថា «យើងបានដឹងអំពីភាពស្រដៀងគ្នានេះជាមួយនឹងព័ត៌មានលម្អិតជាក់លាក់មួយ ហើយបានឈប់ប្រើប្រាស់វាភ្លាមៗ។ យើងក៏សម្រេចចិត្តមិនប្រើវានៅពេលអនាគតដែរ»។ ផលិតកររឿង «Dear X» បានសូមទោសសាធារណៈជនចំពោះការមិនបានត្រួតពិនិត្យដំណើរការផលិតដោយយកចិត្តទុកដាក់ ហើយបានសន្យាថានឹងពង្រឹងការត្រួតពិនិត្យដើម្បីធានាថាឧប្បត្តិហេតុបែបនេះមិនកើតឡើងម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIWJ9RGT5VajhcarXTswVwoPeHgBX9yEUIMERBI6WeNZ7TI1THwHJVuGyvjB1KiUhmejJ3UNwK2-P6EL-P0tEqOHw9dGHWzfLFXXyJuHA4EPsyQpIB2UWRHbrk7DfB5wS7ENtXqG8Pgs5xzMAtvb2XE28qP8fZdgf3UJK6d0-Rw7lYCQ_pQ80XTLOIN8TY/s1200/image_2025-09-10_12-12-39.png

នៅដើមខែសីហា រឿង «Dear X» បានក្លាយជាប្រធានបទនៃការពិភាក្សានៅពេលដែលឈុតភាពយន្តត្រូវបានបង្ហាញ។ នៅក្នុង Trailer តារាសម្តែង Kim Yoo Jung បានចាប់អារម្មណ៍ជាមួយនឹងរូបរាងដ៏ប្រណីត ទាក់ទាញរបស់នាង និងឈុតឆាករន្ធត់ និងរំភើបមួយចំនួន។ នេះបានបង្កើនការរំពឹងទុករបស់ទស្សនិកជនសម្រាប់ការងារនេះ។ ការដែល «Dear X» រងការចោទប្រកាន់ថាលួចថតបង្ហោះនោះបានធ្វើឱ្យទស្សនិកជនមួយចំនួន មានការបារម្ភចំពោះគម្រោងនេះ។ ទន្ទឹមនឹងនេះ មហាជនខ្លះសង្ស័យថានេះជា «ល្បិចប្រព័ន្ធផ្សព្វផ្សាយ» របស់ផលិតករឬអត់?។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUydwZbyCOcR_JiuNExLX848xoS2Ro6mwTSpRhD2MeIODLsnyl1mDxrKhktYzhOYzU4RhVWydDP_BHIhsMot7sWb7lh9NetydbDqAJnVbJCs25Lk959x5vxHKPOUGo3q9rNXXmtwdNWy5JSsQH0Fw3-LeHlh1r9Bgu7nYbtR9G93gHBh18JijlZ3VhbUUy/s1350/image_2025-09-10_12-18-16%20(3).png
អ្នកគាំទ្ររបស់ Kim Yoo Jung មានការព្រួយបារម្ភដោយសារតែ «Dear X» គឺជាគម្រោងត្រឡប់មកវិញរបស់នាងបន្ទាប់ពីជាងមួយឆ្នាំ ចាប់តាំងពីខ្សែភាពយន្ត Netflix ដែលរងការរិះគន់យ៉ាងខ្លាំងគឺរឿង «Chicken Nugget» ដែលបានចេញផ្សាយនៅក្នុងខែមីនា ឆ្នាំ ២០២៤។ ទស្សនិកជនមានការទន្ទឹងរង់ចាំខ្ពស់ចំពោះរឿង «Dear X» នៅពេលដែល Kim Yoo Jung ផ្លាស់ប្តូររូបរាងរបស់នាង ក្លាយជាស្ត្រីចាស់ទុំ មានមន្តស្នេហ៍ និងអាថ៌កំបាំង គេចចេញពីរូបភាពដែលនាងធ្លាប់សម្តែងកាលពីកន្លងមក៕

នាយករដ្ឋមន្ត្រីថ្មីថៃបញ្ជាក់ថា គ្មានលក្ខខណ្ឌVIPសម្រាប់ទណ្ឌិតថាក់សុីជាដាច់ខាត

0

បាងកក៖ លោក Anutin នាយករដ្ឋមន្រ្តីថ្មីរបស់ថៃបានបញ្ចាក់ថា គ្មានពាក្យថា VIP ក្នុងសំណុំរឿងថាក់ស៊ីនឡើយ អ្វីៗគឺត្រូវតែអនុវត្តស្របតាមច្បាប់ គ្មានការជ្រៀតជ្រែក ឬចរចាក្រៅផ្លូវការណាមួយនឹងត្រូវបានប្រព្រឹត្តដាច់ខាត ហើយយុត្តិធម៌នឹងត្រូវបានបម្រើសម្រាប់ភាគីទាំងអស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Matichon របស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4_6HSqATp85ekBa8GXyHzHfyp00iK3rw9ME3FegaX5cAdKOdYRVGG_KEM3Tf3OwRgM5qcqWl5eOmzkC15R9-DLRiPv3NxAk1Nu401FyLZdPHgInHCeUW61iXrLIzOwZYnFx_3dwDxxlHQF8reCb2DA2xso9phBBfZw0ptS04C9nkWzjZH-Lkd7OtNX4cp/s1024/image_2025-09-10_14-52-36.png

នៅវេលាម៉ោង ៥ និង ៣៥ នាទីល្ងាច ថ្ងៃទី៩ ខែកញ្ញា នៅគណបក្ស Bhumjaithai នាយករដ្ឋមន្ត្រី Anutin Charnvirakul បានថ្លែងសុន្ទរកថាពាក់ព័ន្ធនឹងការជជែកដេញដោលអំពីថា តើនៅពេលក្លាយជានាយករដ្ឋមន្រ្តី លោកនឹងជួយអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានតុលាការកំពូលកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ឱ្យស្នាក់នៅសុខស្រួលគេចពីការជាប់គុ.កពិតប្រាកដដែរឬអត់? លោកបានបញ្ជាក់ថា អ្វីៗទាំងអស់គឺអនុវត្តទៅតាមច្បាប់ មិនមានចំណាត់ការក្រៅច្បាប់ ហើយក៏គ្មានករណីVIPសម្រាប់លោកថាក់សុីនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgVMcCmE2sHA7GNJ-bDWdkDw_tkLpNakdjA3dPbbqqamSyHAVTdfLYvbdur62JYPV8gCBCxoKFPMHRJMvMHiA1j7x0D3PVlM-OC0hUNm5nZYx9MmZewa2HyrwmKJn9QDCOb3jgfXe5Wj9CYGZ2u3WiAFUkhp_EP-nOMznXTEjJy2s6NCCepMO8Ul7sUSaj/s1000/image_2025-09-10_14-52-35.png

នៅពេលសួរថាតើករណីលោកថាក់ស៊ីន នឹងត្រូវបានគេបង្វែរឲ្យទៅស្នាក់នៅនៅមន្ទីរពេទ្យរបស់ខាងតម្រួតឬអត់នោះ លោក Anutin បានបន្តថា៖ លោក ថាក់សុីនគ្មានសិទ្ធិពិសេសអ្វីឡើយ។ ហើយលោកក៏បានថ្លែងបន្ថែមថា៖ «គោរពយុត្តិធម៌សម្រាប់គ្រប់ភាគី។ យុត្តិធម៌សម្រាប់ទាំងអស់គ្នា ដែលបានន័យថាអ្នកទោ.សត្រូវទូទៅត្រូវទទួលបានអ្វី លោកថាក់សុីននឹងទទួលបាននោះដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx5Ar1cBv10lclCn7zxPJ2413U2J0dG8O08YjN9PqmU3bGRhClTNO4jdq0q6NZMLFysyssSeV0B7uhBH76s0z8FE4hC475huP_mkQa9IRoYw_DQSur_DMWwdOSkKjDMHZycwnUYpSDuyaVjrDqYqTCLFrZCtVtu19Q-oOCyKpuEuumaDi1szZoTA9Tc5dp/s1200/image_2025-09-10_14-52-36%20(2).png
គួរជម្រាបថា ក្រោយបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថៃមក លោកAnutin បានបង្ហាញពីគោលបំណងធំរបស់គណបក្សភូមិចៃថៃរបស់ខ្លួនថានឹងធ្វើការកំណែរទម្រង់ប្រព័ន្ធដឹកនាំ និងគណៈរដ្ឋមន្រ្តីរបស់ប្រទេសថៃឡើងវិញ។ ជាមួយគ្នានេះ លោក Anutin ត្រូវបានគេរំពឹងថានឹងមានភាពរឹងមាំក្នុងការដឹកនាំប្រទេសជាងអ្នកស្រី ផែថងថាន ខណៈក្នុងឯកសារទូតមួយចំនួនបានបង្ហាញថាលោកមានទំនាក់ទំនងជិតស្និតជាមួយគ្រួសាររាជវង្សថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWEnagNcvUKQ1SR-pnYNVlJFCnLhcQhwVfL1vhuPBRR64nMu7gd2rNZBlC0gbFTWm5k2Ir4gr0-ObNYFXkZ2LL3-w9eXbNKDW709svLX6fkPAuvrenU56B4n7EmPhpd87rCP2sFgWl43Xx9yipremLUwifEf1nBV_VS7I-F3OZqY9qTlYS45mn_lAxhMLS/s1080/image_2025-09-10_14-52-36%20(3).png
ចំពោះការលើកឡើងថានឹងមិនមានការអនុគ្រោះចំពោះលោក ថាក់សុីន ក្នុងការជាប់ឃុំនេះ ហាក់ជាការបន្ថែមសម្ពាធផ្លូវចិត្តកាន់តែខ្លាំងដល់អតីតនាយករដ្ឋមន្រ្តីផែថងថានដែលទើបខ្ទាតចេញពីតំណែង ចំពេលដែលឪពុករបស់ខ្លួនត្រូវបានតុលាការកំពូលសម្រេចក្ដីឲ្យជាប់ទោ.សរយៈពេលមួយឆ្នាំបែបនេះ៕

ណាវ៉ាត់ ប្តឹ.ង ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ភឹម ស្រីនោ ពីបទបរិហារកេរ្តិ៍និងរំលោ.ភកម្មសិទ្ធិបញ្ញា

0

និយាយមើលងាយស្រ្តីជាសាធារណៈ ប៉ុន្តែនៅពេល ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ភឹម ស្រីនោ ចេញមកព្រលះចាស់ដៃវិញ បុគ្គល ណាវ៉ាត់ បានដាក់ពាក្យបណ្តឹងទៅកាន់អ្នកទាំងពីរពីបទបរិហារកេរ្តិ៍និងរំលោភកម្មសិទ្ធិបញ្ញា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqWNx8qVYOwt-xo3xnQrnrUWnNuqsPLieI4ErgjRhHeEo8R3emQKZyjBBoFU8FQUoRuaCxe-HON17YenywDeJdo-fETORXSlF6sIX38cCg881_j-35jmEnvAlgNeVSx74M1t0Kp0CZzUEgy-a0InpC-IsE_I8GOHvKuzkuZndhc_8wLxgm5Llr2CFABdw2/s1440/image_2025-02-17_15-19-01.png
នៅថ្ងៃទី៩ ខែកញ្ញា ណាវ៉ាត់ បានបង្ហោះនៅលើ Story របស់ខ្លួនបង្ហាញពីពាក្យបណ្តឹងករណីព្រហ្មទណ្ឌពីបទល្មើសបរិហារកេរ្តិ៍ នៃក្រុមហ៊ុន Miss Grand International Public Company Limited ទាក់ទងនឹងសកម្មភាពរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងភឹម ស្រីនោ។ ក្នុងពាក្យបណ្តឹង បានចោទប្រកាន់អ្នកទាំងពីរទៅលើការបង្ហោះវីដេអូឃ្លីបនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុន និងនាយកប្រតិបត្តិដែលជាបុគ្គល ណាវ៉ាត់ ដោយប្រើប្រាស់ភាសាអសុរោះ និងរំលោភលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_-QA4NV4vhvB3d8G4OnOa9YR3IBqdlgen2wjOmX3HVzHoiLBDFBhbI1YU5xq4nBS_uLEHH-RHkKW5EQcW6EhRH9RMZDpv2UxgVJuQcYIyvMNoaEJZehWAi8s5H4qc-_8cugbnqTnXBwGGNwjFMHkko-rG9oHx2O0h24a6W7XMkKUxX80xVuu0jXT4SX53/s1241/image_2025-05-27_09-59-33.png

ពាក្យបណ្តឹងបានបង្ហាញពីកាលបរិច្ឆេតនិងឃ្លីបរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ភឹម ស្រីនោដែលចាប់ផ្តើមនៅថ្ងៃទី ២៧ ខែកក្កដា ដល់ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៥ ដោយអ្នកទាំងពីរបានបង្ហោះវីដេអូឃ្លីប និងសារជាច្រើនដែលមានការចោទប្រកាន់មិនពិតប្រឆាំងនឹងក្រុមហ៊ុន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន MGI ដោយប្រើពាក្យអសុរោះ ការប្រមាថ និងមើលងាយ។ ជាឧទាហរណ៍ បានចោទប្រកាន់ក្រុមហ៊ុនថាបានកាត់ប្រាក់ ៦៥% នៃប្រាក់ចំណូលរបស់បវរកញ្ញាដែលតាមពិតក្រុមហ៊ុនកាត់ត្រឹមតែ ៥០% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYtG4kFURuxDXBP-S12hoDCU0efnyuZ74v291HB-m0oesKK38OtffaHzTk-lUKNUR7x1nj7_X1aRMKgLCdriXQwjEBy8_kOpO7ehoyfmfUYB0tReVTYKlHjoE3PC7xTQfMyqr83_p-6h_GIPtX9mKheW4WzZh3nR2N0IegUaKoAZKNyZSFCc6itWNzg6UN/s2048/image_2025-05-27_09-59-37.png
ពាក្យបណ្តឹងនោះ ក៏បានប្តឹង ពេជ្រ វត្តីសារ៉ាវឌ្ឍី និងភឹម ស្រីនោ ដែលហៅ ណាវ៉ាត់ ដែលជានាយកប្រតិបត្តិថាជា «មនុស្សល្ងង់» «គ្មានខួរក្បាល» «សត្វ» និង «មាត់អាក្រក់« ហើយបានរិះគន់ទំនោរផ្លូវភេទរបស់ ណាវ៉ាត់ ជាអវិជ្ជមាន និងបានសំដៅក្រុមហ៊ុនថាជាអ្នកផ្តើមសង្គ្រាម ហើយបានរិះគន់អង្គការនិងមេដឹកនាំប្រទេស។ ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថាមតិទាំងនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈលើប្រព័ន្ធកុំព្យូទ័រ និងអ៊ីនធឺណេត ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងនាយកប្រតិបត្តិរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzItcol_A6iizpC_Qxcn-TsWX_cLr0KUsEoSVceUP48uXqvEkqCx7JF8qotINoGJoMHw0SCKJKtpIX1BcXiwzP1l2ydq3hrk6kLCREMric2gquoLKf49NvBV5zhOSv__GKV3PZRwCziN1_Rrgvri0BmmZ7rQZLpsQF3ObGciDEpFLeHRVRy4e3EZxfY6E7/s2048/image_2025-07-28_11-58-25.png

ណាវ៉ាត់ ក៏បានប្តឹងទាក់ទងនឹងការដែលបន្តប្រើប្រាស់ឈ្មោះ Title មកុដ និងពាណិជ្ជសញ្ញាដែលត្រូវបានរក្សាសិទ្ធិរបស់ក្រុមហ៊ុនដោយគ្មានការអនុញ្ញាត ដែលនាំឱ្យសាធារណជនជឿថានៅតែមានទំនាក់ទំនងជាមួយ ឬតំណាងក្រុមហ៊ុនដោយបានរំលោភលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន។ មេធាវី បង្ហាញថាសកម្មភាពរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងភឹម ស្រីនោ គឺខុសច្បាប់ រួមទាំងការបរិហារកេរ្តិ៍នៅក្រោមផ្នែកទី ៥២៦ និង ៣២៨ នៃក្រមព្រហ្មទណ្ឌ និងការបរិហារកេរ្តិ៍នៅក្រោមផ្នែក ៣៩៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfuT9iwENalvPd86XG3V9H7HKkRJtRw8W4YJ6r_BrHejIKJOQKkoNzJ5KXjjnjEhkF6b7zQgHx7ELQU88oeB2bdkbhCr5_dDAL16GfEqt3pfyaYzmemkfHz5fQrVnsSnDZ6RGxstFDKThwkXDlI720koGBEsKZUpKP7oemn-ElNiJ5UICf-iJHQLMz_8in/s1024/image_2025-07-31_15-18-31%20(2).png

ពាក្យបណ្តឹងនោះ ណាវ៉ាត់ បានសំណូមពរ ដល់មន្ត្រីស៊ើបអង្កេតកាត់ទោស ពេជ្រ វត្តីសារ៉ាវឌ្ឍី និងភឹម ស្រីនោ តាមច្បាប់ទាំងអស់ រួមទាំងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសរំលោភកម្មសិទ្ធិបញ្ញា ដើម្បីការពារសិទ្ធិ កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍របស់ក្រុមហ៊ុន៕