Home Blog Page 374

ថៃនឹងបញ្ជូនប៉ូលិសសណ្តាប់ធ្នាប់មកជួយកងទ័ពខ្លួននៅប្រាសាទតាមាន់ធំក្រោយឃើញពលរដ្ឋខ្មែរមកលេងច្រើន

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ថា នាយករដ្ឋមន្ត្រីថៃស្តីទី លោក ភូមិថាំ វីឆាយ៉ាឆៃ នឹងបញ្ជូនប៉ូលិសសណ្តាប់ធ្នាប់មកជួយកងទ័ពរបស់ខ្លួននៅប្រាសាទតាមាន់ធំ ក្រោយពេលឃើញពលរដ្ឋខ្មែរមកលេងច្រើន និងចោទប្រកាន់ថា ពលរដ្ឋខ្មែរបង្កបញ្ហា ។ រីឯបញ្ហាកងទ័ពថៃ៣នាក់ជាន់មីនដាច់ជើង និងរងរបួស លោកបានបញ្ជូនឯកសារទៅក្រសួងការបរទេសដើម្បីតវ៉ា ប្រសិនបើស្ថានការណ៍នៅតែពុំធូរស្រាល លោកនឹងហៅឧបទូតថៃពីកម្ពុជាត្រឡប់ទៅថៃវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYYw2YApCBaovFBxS455VDEduP1oxHeQ023M6K6aKLFsDYU0SCi72yfQyy29eaNsCoJ-dSgeuOUVPxEW4Se4I-FupbTgqmzP889IIV9zidr7nUoS5hTHTlIFGCig6QpOnYmutFzK70j9zR52dgEVHwaeWECvtwmk8XzCW6a3O_hFyVkPqQFOxJZqNNgRDH/s1280/photo_2025-07-21_15-50-04.jpg

នៅថ្ងៃទី២១ ខែកក្កដា លោក ភូមិថាំ វីឆាយ៉ាឆៃ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី្ក្រសួងមហាផ្ទៃ មានឋានៈជានាយករដ្ឋមន្ត្រីថៃស្តីទី បាននិយាយពីវិធានការតទល់ជាមួយកម្ពុជា ក្រោយពីកងទ័ពថៃ៣នាក់ជាន់មីនដាច់ជើង និងរងរបួសនៅតំបន់មុំ៣ ថា រដ្ឋាភិបាលថៃបាននិយាយពីគោលជំហររបស់ខ្លួនជាច្រើនលើករួចហើយ គឺថៃរក្សាអធិបតេយ្យ និងពុំព្រមឱ្យរំលោភអធិបតេយ្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzUl8xVB57EKjmsrsoaGK6m2skbq-iyijk9cv6nynGm-MhmieSbI1JwyXVuZda1k2tVMpa9ikkfDAcx1ha85wwVw7EMhLnKMbbI9S55sD5Jf8W9gDQaMrSawUq3wfd3HGDHIC8PZwb-8G47-3uBUfjQcqK6iou3qnqLAZuON1sBpgvaiAqzKEioksan7kf/s1280/photo_2025-07-21_15-50-05.jpg
ថៃនឹងព្យាយាមការពារមិនឱ្យមានអំពើហិង្សា ឬឈានទៅសង្គ្រាម និងចៀសវាងសង្គ្រាម ប៉ុន្តែបើមានការឈ្លានពានរំលោភអធិបតេយ្យ គឺថៃពុំព្រមទេ ។ កងទ័ពភូមិភាគ២ និងមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានជូនដំណឹងរួចហើយ ខណៈលោកទទួលដំណឹងថា កាលពីថ្ងៃទី២០ ខែកក្កដា កម្ពុជាបានដឹកពលរដ្ឋខ្លួនចំនួន២៣រថយន្តក្រុង មកលេងប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ។ ហេតុនេះ ថៃនឹងត្រៀមវិធានការការពារកុំឱ្យបញ្ហារាលដាលដល់អង្គការអន្តរជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnZarjDhfatoTO3Ba4AHx9TKU0NuoDrsSL0lfNGC68jUXHZSfyrIBN5ucyfoyZW_MEDCa9WF9Ps9txMlC94WoEL8y6tc2RPdSQUJShxJCBE-CxG3mzqXuIBx2FfwfKDjhJhVG09z8Bb7w96NB5sc5BlhVuvZ7yVKliSVuxpP66bKdt91eHhheV78LTQD31/s1500/image_2025-07-22_16-31-38.png

ចំណែកបញ្ហាមីន ថៃបានពិនិត្យច្បាស់លាស់ វាជាមីនថ្មីទើបផលិត និងបង្កប់ក្នុងដីនាពេលថ្មីៗ ។ នេះជាការល្មើសនឹងកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិ ថៃបានប្រមូលភស្តុតាង ហើយលោកបានបញ្ជូនឯកសារទៅក្រសួងការបរទេសដើម្បីតវ៉ា ។ បើរកឃើញមូលហេតុការដាក់មីនច្រើនជាងនេះ ថៃអាចដកឧបទូតពីកម្ពុជាឱ្យត្រឡប់ទៅថៃវិញ គឺត្រូវមើលស្ថានការណ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7gZAaSDTXZHaUEnY5sT4ymZtWxbL-bzgdpIJhI8UcXzchysOD3o0shmnTgOagP3E-pNFz9sHN9aaLVgzd88JcbdUEJHOnYpk9qA_Qc50_9xO8N-bOQxHyJoUjORMfGm6bPJefRfBrXlURZNLNx8ri505uVO18snDcpYFh_Z3dnxRutMm3SDhImVeujiON/s640/photo_2025-07-21_15-50-56.jpg
លោកប្រុងប្រយ័ត្នរឿងពលរដ្ឋខ្មែរទៅលេងប្រាសាទតាមាន់ធំ ដោយលោកបានជជែកជាមួយកងទ័ព និងមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងទំនាក់ទំនងទៅស្នងការនគរបាលជាតិដើម្បីដោះស្រាយបញ្ហាចំពោះមុខ ដើម្បីឱ្យអង្គការអន្តរជាតិ និងសហគមន៍ពិភពលោកមើលឃើញថា ថៃពុំចង់ប្រើប្រាស់ហិង្សា ។ លោកនឹងបញ្ជូនប៉ូលិសសណ្តាប់ធ្នាប់២ក្រុមទៅប្រាសាទតាមាន់ធំ ដោយត្រូវសហការជាមួយកងទ័ព រួមទាំងបញ្ជូនឧបករណ៍បង្ក្រាបចលាចលពីទីក្រុងបាងកក ដាក់ពង្រាយនៅផ្នែកខាងក្រោយ ខណៈកងទ័ពការពារអធិបតេយ្យដូចមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicWz2RSxgd09sz6D8guANkIGvZbAKS64eOaX6fhYZcc8sDDUZQGHXr5YcnHd_vf0mtstv8pTp33qu5GkWGzKrXjL0CV33gzh5zCjqMW8JWl9f4vfcP0uaiukQi6QkhVN-twk6Oh9yI9xrtnNXk6kl9f50Ks7LUzHh3_G6SDVJ8wPYMYfHFzR23OOBbImc1/s2000/image_2025-07-22_16-30-35.png
លោកថា ៖ «ករណីមានហេតុការណ៍កើតឡើង បើយើងហៅសមត្ថកិច្ច គឺយូរណាស់ ទើបយើងត្រៀមប៉ូលិសសណ្តាប់ធ្នាប់ទប់ទល់ជាមួយពលរដ្ឋខ្មែរ ។ វាជាគោលការណ៍អន្តរជាតិ និងបង្កើនទាហានឈុតខ្មៅនារី លើកលែងតែមានការបង្កើនកម្លាំងចូលមក វាជារឿងមួយទៀត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9m5cnBA9Vc3GTDhcCYxmx61QeQY0kpCM6oeaylTMDuPm0jm5HuzkQKuoYQAUrJmDMho8oI52101Oy1exc-GjVLgxOj0Xw9jCAttJ9LbWzwJ3de0zIOcRtStsQVOPFeP1YWZUOL35d3dc6oBQbVNJyRFFus82EYLgMbXtuwLBdQ3I2UKFWhtW12G0-b1no/s1000/image_2025-07-22_16-30-37%20(2).png

លោកបញ្ជាក់ពីគោលជំហរជាថ្មីថា លោកព្យាយាមដោះស្រាយបញ្ហាអធិបតេយ្យ ចៀសវាងការប៉ះទង្គិចកុំឱ្យកម្ពុជាចោទប្រកាន់ ឬហៅថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ។ ថៃពុំចង់ទៅ ICJ ទេ ពីព្រោះថៃបានប្រកាសពីគោលជំហរច្បាស់លាស់ថា មិនទទួលស្គាល់អំណាច ICJ ។ ថៃពុំខ្លាចសង្គ្រាមទេ ប៉ុន្តែពុំចង់ឃើញការបាត់បង់ដូចសង្គ្រាមនៅអ៊ុយក្រែន ។ បច្ចុប្បន្ន ការប្រយុទ្ធប្រើប្រាស់អាវុធទំនើបៗ គេពុំកាន់ដាវកាប់គ្នា ឬកាន់កាំភ្លើងវែងបាញ់គ្នាទេ ប៉ុន្តែគេបាញ់អាវុធទាន់សម័យពីចម្ងាយឆ្ងាយរហូតខូចខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAP4bLLqpH04Lz4PHOeiKcJrwR54J73SQ2Jyq9mNSz9LCVUoc1_CQpLFJeB7bpSfVcM_dbOKfp_pciM2Ss1VOdx2FEfMT8e6j-RaTw_7UfkqcK1bv3YUnes17omz36QDvd1xacnM_3SvKoF6xJhcGLDe87-o1gl_ygfYDfWPPH7t7xl7GmPx8s71sJRRdW/s1110/image_2025-07-22_16-30-37.png

ចំណែកការចរចាគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ គឺថៃប្រកាន់យកគោលជំហរដដែល ខណៈកម្ពុជាប្រើប្រាស់វិធានការញុះញង់ចង់ឱ្យកើតហេតុការណ៍ ។ ហេតុនេះ ថៃត្រូវប្រកាន់គោលជំហរចាស់ និងរក្សាទឹកដីរបស់ខ្លួន ដូចជា ៖ ប្រាសាទតាមាន់ធំ ហើយថៃនឹងអត់ធ្មត់ជាមួយការរំលោភអធិបតេយ្យ។ នេះបើតាមការលើកឡើងរបស់លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីថៃស្តីទី ៕

ប៊ី សុធារី តបឆ្ងាញ់ៗទៅកាន់អ្នកលេងបណ្តាញសង្គមថៃ

0

ប៊ី សុធារី Runner up Miss Cosmo Cambodia 2025 បានធ្វើឱ្យអ្នកគាំទ្រពេញចិត្ត យ៉ាងខ្លាំងបន្ទាប់ពីរូបនាងឆ្លើយតបឆ្ងាញ់ៗទៅកាន់ជនជាតិថៃដែលបានចូលមកខម្មិនវាយប្រហារលើការបង្ហោះរបស់នាង។ លើសពីនេះ សុធារី បានលើកឡើងថាបើជេរនាង នាងអាចទ្រាំបានតែបើប៉ះជាតិនាងវិញ នាងសុំជាតិនិយមហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEDAqOl5kUlOrKV6S3BlNbpX1DEtDpbwd5Q9YkqXNLxp-oG85-yKyTAeQVxbZJNInQXlU0G0suEp2EU9uXw6R7_pkOqxlLIMqch-hrpY4_POch2HzoOv8RdbQuLm7l9n7PBX2wG40lpuEka5k7trCmDx3aUN0jJ8r5q8fRFyOaCQVnZuZWZQtClT_pv5k0/s2048/image_2025-07-22_09-10-50.png

កាលពីថ្ងៃទី២០ កក្កដា ប៊ី សុធារី បានបង្ហោះរូបភាព៤សន្លឹកក្នុងឯកសណ្ឋានតំណាង ឱ្យទីបញ្ជាការកងទ័ពជើងទឹកកម្ពុជាចូលរួមអបអរសាទរព្រឹត្តិការណ៍ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ដែលបានដាក់ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការបង្ហោះរបស់ ប៊ី សុធារី បានទាក់ទាញអ្នកលេងបណ្តាញសង្គមថៃមួយចំនួនបានចូលមកខម្មិនផ្សេងៗជុំវិញបញ្ហាដែលកើតឡើងរយៈពេលចុងក្រោយនេះ។ ទោះយ៉ាងណា ប៊ី សុធារី មិនស្ងៀមនោះទេដោយនាងបានតបតវិញយ៉ាងឆ្ងាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl2yrps8EWdMIgI8fvKfn5SqP_QEXCp4h8nowDxg42ZLZq3Gfu191_iPJRSdaIIFSRSH5AtsByLh561ScsHjTjuW3bmWWy1yu0aZKVhVDoxqYmgSkptlzWQVnPW_Zvg-xLm8A8j7BeRPQ32naVaq4cLUOWEfW247Y4XuaCS3cmqLde1CaJt4Y7kcu_qz0d/s1920/image_2025-07-22_09-10-52.png

ជនជាតិថៃបានខម្មិនរូបភាពមួយហើយ ប៊ី សុធារី បានឆ្លើយតបថា « អគុណសម្រាប់ការ ខមិនរូបភាពព័ស្តុតាង បញ្ជាក់ថាខ្មែរព្យាយាមដោះមីនដើម្បីកាត់បន្ថយការរងគ្រោះពីមីន តែអ្នកខ្លះលួចចូលដីគេ ដើរជាន់មីនដា.ច់ជើងដល់ជង្គង់ប៊ិះដល់អាអូនតូចខ្លួនឯងសោះ បែរជាមកចោទគេវិញលេងខូចគេហា៎»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9n7Y80DNQfa6_QacPxbkTobQNeEFnoQ8WUGq_qcC98DAMPKXB4RzrqEKEVIdvJ6R7RO3QoS7eYKqEBAVoyfafmyMY68tMm60n9BrZPi58Rm4hh6UW7XFEroPe-FrZgMuYELG4dTlIfECafkAkXerCy44F_DaWUTWuAIfGTJPLfUy-Rj0i6_wo0bLzCltp/s2048/image_2025-07-22_09-10-58.png

គណនីមួយដែលបន្លំធ្វើជាជនជាតិខ្មែរបានចូលខម្មិនជាភាសាខ្មែរយ៉ាងច្រើនពីថ្នាក់ដឹកនាំកម្ពុជាលើការសម្រេចចិត្តមិនប្រើសេវាអ៊ីនធឺណិត ម្ហូបអាហារ ប្រេង អគ្គិសនី ធ្វើឱ្យអ្វីៗនៅស្រុកខ្មែរឡើងថ្លៃ ហើយថាពលរដ្ឋខ្មែររងទុក្ខដោយសារការសម្រេចចិត្តខុសរបស់មេដឹកនាំកម្ពុជា។ ការខម្មិននេះ ប៊ី សុធារី បានតបតវិញថា «ហេ៎ ចេះខ្មែរទៀត ឡូយហាណ៎ អរគុណសម្រាប់ការរៀនភាសាខ្មែរ តែរៀនបានហាមលួចអក្សរខ្មែរណា៎»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSZ6CAP3HTBXPb6lEWu1ifoIkczLO7QwcaYnpuyTOSeu0_-8QWDyqEn76ef8jN47G4gSUPGA8j9fK36jl7vMcqzP4at-ORMlMRWx_WCxj5Qpt2xKo4n02PO6ikgdiTm-CGgxU5xs_eZiyBtScxmRS49vtpAJqIAMs_0ebNiR-Lijbrt_UiHBhEiF8Ua8oz/s1919/image_2025-07-22_09-11-03.png

ទន្ទឹមនឹងមានអ្នកលេងបណ្តាញសង្គមថៃចូលមកអុកលុកលើបណ្តាញសង្គមនាងយ៉ាងដូច្នេះ ប៊ី សុធារី បានបង្ហោះរូបភាពមួយទៀតដោយបញ្ជាក់ច្បាស់ៗថាជេរនាងបានតែបើប៉ះជាតិឬប្រទេសនាងវិញមិនបាននោះទេ។ Runner up Miss Cosmo Cambodia 2025 បានបង្ហោះថា «បើគេជេរខ្ញុំ ខ្ញុំអាចទ្រាំបាន តែបើប៉ះជាតិឬប្រទេសមួយនេះ សុំទោសណា ខ្ញុំសុំជាតិនិយមបន្តិចហើយ។ ខ្ញុំសូមដឹងគុណចំពោះទឹកដីមួយនេះ សម្រាប់ការផ្ដល់កំណើតជាជាតិខ្មែរ ផ្ដល់កន្លែងជាទីជ្រកតាំងពីកើតមកដល់អាយុប៉ុននេះ ក្នុងនាមជាកូនខ្មែរ ស្ម័គ្រថែជាតិ ថែទឹកដីមួយនេះ មិនថាតាមរយៈណាក៏ដោយ»៕

Trump ប្ដឹ.ងទារប្រាក់ ១ម៉ឺនលានដុល្លារពីកាសែតល្បីមួយ ដោយចោ.ទពីបទបង្ខូចកេរ្តិ៍ឈ្មោះលោកធ្ងន់ធ្ងរ

0

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹងទាមទារសំណងជំងឺចិត្ត ១ម៉ឺនលានដុល្លារ ប្រឆាំងនឹងកាសែត The Wall Street Journal និងមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយដែលជាចាងហ្វាង លោក Rupert Murdoch កាលពីថ្ងៃសុក្រមុន បន្ទាប់ពីកាសែតនេះបានចុះផ្សាយអំពីទំនាក់ទំនងរបស់គាត់ជាមួយលោក Jeffrey Epstein ដែលជាឪយ៉ែមល្បីឈ្មោះម្នាក់នៅក្នុងសង្គមអភិជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-jkcBTTEPSVBKZa3KS9I8BLCscLSVOiGmloSViVu-lVQGtJHdxWJz1iR3MPMODd2mJ-6NrQhMKVAdekpdzNzRaRjyCzQrtT9kRqdtMYAFQ4wgI_xEkeRvkvJPvKo-vj8tWnY_FVhYlTo6NURndMFZIR2ynuo5oT5Ei9myJhVIEvmOod5BgwnT7jlESXKr/s1024/image_2025-07-22_15-55-49.png
យោងតាមសារព័ត៌មាន AP បានឲ្យដឹងថា៖ បណ្តឹងដែលដាក់នៅតុលាការសហព័ន្ធរដ្ឋផ្លរីដា មានគោលដៅលើក្រុមហ៊ុនមេរបស់សារព័ត៌មាន Dow Jones, News Corp, Rupert Murdoch និងអ្នកយកព័ត៌មានពីរនាក់។ នៅចំណុចស្នូលនៃសំណុំរឿង គឺទាក់ទងនឹងសំបុត្រកាលពីឆ្នាំ 2003 ដែលត្រូវបានចោ.ទប្រកាន់លោក Trump ថាបានផ្ញើទៅកាន់លោក Jeffrey Epstein ដែលមានការបង្ហាញពីរូបភាពអា.ក្រា.តកាយនិងសារថា “សូមឱ្យរាល់ថ្ងៃក្លាយជាអាថ៌កំបាំងដ៏អស្ចារ្យមួយទៀត” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWYsLTNijndUmniqAAzASON4RTrVhEt5l514gqeI3pas_DlprGXxwtLlQCiHdjKzUvsraTTUjyjo3sz5-HuVsZxJ8eLFzpQYul7RC8c1HBuvTqS1IhOsZTWDs0Bqsf9r7RcYfRH_I543lJLrX3bjgPEnU18fAhD6xctZB-ZL82W5e1a8O_YjpIj_8a6fbS/s1600/image_2025-07-22_15-55-50.png

លោក Trump បានសន្យាថានឹងប្តឹងកាសែតនេះ បន្ទាប់ពីការបោះពុម្ពផ្សាយអត្ថបទពណ៌នាអំពីសំបុត្រផ្លូវភេទមួយច្បាប់ខាងលើ។ លោក Trump បានហៅសំបុត្រនោះថាជា “ព័ត៌មានក្លែងក្លាយទាំងស្រុង” ហើយនិយាយថា កាសែតបានធ្វើសកម្មភាព “ព្យាបា.ទ” លោក ដោយមានបំណងបង្ខូចកេរ្តិ៍ឈ្មោះ និងជំហរនយោបាយរបស់គាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6azBPUiLLsfaiCekOCQkM4UyWvwt0S6fojqb3V_X7goAeA4gVmH_WfnL6imFrOBmNAY7bQ11GvWCrgZgsqye2EBwlS84QVri5WUbagP2-dS5pBMVR6I6vzKFVYenNekJqmY-m3-C5WO7gGANc7Eo3kF5EQXH0CTw31ryrxSBz724ndVdJLsAxRhkm-BnL/s1280/photo_2025-07-21_14-28-46.jpg

គួរជម្រាបថា Jeffrey Epstein គឺជាអ្នកវិនិយោគមួយរូបនៅអាមេរិក ដែលមានទ្រព្យសម្បត្តិមហាសាល និងជាមនុស្សម្នាក់ដែលត្រូវបានគេកាត់ទោសចំពោះបទល្មើសភេ.ទលើអនីតិជន។ គាត់បានក្លាយជាប្រធានបទអន្តរជាតិ ដោយសារការបង្កើតបណ្តាញនៃការជួញដូរផ្លូវភេ.ទលើកុមារ ដែលផ្ដោតសំខាន់ទៅលើអ្នកមានឥទ្ធិពលដូចជា អ្នកនយោបាយ អ្នកជំនួញ និងសមាជិករាជវង្ស។ ទោះជាយ៉ាងណា Jeffrey បានស្លា.ប់នៅក្នុងបន្ទប់ឃុំខ្លួនកាលឆ្នាំ 2019 ខណៈកំពុងរង់ចាំការកាត់ទោស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUiWb2tP3Sn3KmpT7gWCMKw5-FeLLyB1YNV3NaP7BtWyEICiD9VNPxndsZ02tnbCzfgfLGqwzsi51IWGNl10Up9aOSc0xP1XkkY5S0NMhclDf5WD16uLLfYEOusBxhGwyEcWwYq9C2Ywk9crrvlRBJZKF0reijB4Be573jArU7qKp3ROfxYV2ghj34yOCY/s823/photo_2025-07-21_14-28-47%20(2).jpg

ការចេញមកបដិសេធ និងគំរាមប្ដឹ.ងរបស់លោក Trump មិនបានធ្វើឲ្យកាសែត The Wall Street Journal ខ្លាចរអា ឬបញ្ឈប់សកម្មភាពនោះទេ។ ផ្ទុយទៅវិញពួកគេបានតម្លើងរូបថតរវាងលោក Trump និង Jeffrey Epstein តាំងលើផ្ទាំងផ្សាយពាណិជ្ជកម្មនានានៅតាមចំណតឈប់រង់ចាំរថយន្តក្រុង ពេញទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvi51jDOFi5LwaxBjrjuLyF0jMhoy9YVm6lnUwZ3G2wPhn6E9TvaFkyS3XCseajBrsWwsdBQcfYEAVIVH0PsrC_espfztRdgIVJTC_dw583IgNewMNpfklDkum1cPOYO9vrYyavYomMDehQb9Pw0UYS39M38d0ARtTSGtWcyL6bRYu3J8s7qQhokTjuxHd/s750/photo_2025-07-21_14-28-47.jpg

យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់បានឲ្យដឹងថា លោក Trump និង Jeffrey Epstein ពិតជាធ្លាប់ស្គាល់គ្នាមែនកាលពីកន្លងមក ប៉ុន្តែទំនាក់ទមនងរបស់អ្នកទាំងពីរ គឺជាជួបគ្នាតាមរយៈផ្លូវសង្គម នៅពេលដែលអ្នកទាំងពីររស់នៅ Florida កំឡុងឆ្នាំ 1990 និង 2000ប៉ុណ្ណោះ។ លើសពីនេះ មិនមានភស្តុតាងណាមួយដែលបង្ហាញថា លោក Trump ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋរបស់ Epstein ឡើយ។ ហើយលោកបានផ្ដាច់ទំនាក់ទំនងជាមួយ Epstein បន្ទាប់ពីលោកបានប្រឡូកក្នុងវិស័យនយោបាយ ព្រមទាំងដោយសារវិវាទអចលនវត្ថុ ចាប់តាំងពីឆ្នាំ 2004 មកម្ល៉េះ៕

បាក់ឌុបឆ្នាំនេះ អ្នកបានពិន្ទុខ្ពស់ជាងគេ នឹងទទួលបានរថយន្តមួយគ្រឿង

0

ការប្រឡងបាក់ឆ្នាំ២០២៥នេះ បេក្ខជនអាចមានឱកាសទទួលបានរថយន្តអគ្គិសនីមួយគ្រឿងពីក្រសួងអប់រំ ដែលបានសហការជាមួយក្រុមហ៊ុន TF MOTORS CAMBODIA។

ថ្លែងនៅក្នុងជំនួបរវាងលោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ និងក្រុមការងារក្រុមហ៊ុន TF MOTORS (CAMBODIA) Co.,LTD បានសម្រេចផ្តល់រថយន្តអគ្គិសនី Leapmotor TO3 តម្លៃ ១៥៩៩០ដុល្លារ ជូនដល់សិស្សានុសិស្សដែលទទួលបាន កម្រិតពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ពស់ជាងគេប្រចាំប្រទេស។

គោលបំណងនៃការផ្ដល់ជូនរថយន្តអគ្គិសនី Leapmotor TO3 នេះគឺដើម្បី ចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការលើកស្ទួយវិស័យអប់រំឱ្យកាន់តែរីកចម្រើន និងស្របតាមការលើកទឹកចិត្តពីរាជរដ្ឋាភិបាលក្នុងការគាំទ្រឱ្យប្រជាពលរដ្ឋខ្មែរងាកមកប្រើប្រាស់រថយន្តអគ្គិសនីដើម្បីចូលរួមថែទាំដល់បរិស្ថាន និងកាត់បន្ថយនៅឧស្ម័នពុលដែលប៉ះពាល់ដល់បរិយាកាស។

គួរបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំ២០២៥ និងធ្វើឡើងនៅថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២៥ និងប្រកាសលទ្ធផលនៅថ្ងៃទី០៩-១០ ខែកញ្ញា ឆ្នាំ២០២៥៕

ក្រសួងការបរទេសកម្ពុជា បដិសេធការចោ.ទប្រកាន់របស់ថៃដែលថាកម្ពុជាបានដាក់បង្កប់មីនថ្មី

0

រាជធានីភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា ប្រកាសច្រានចោលទាំងស្រុងការចំពោះចោ.ទប្រកាន់របស់ថៃ ដែលថាកម្ពុជាបានដាក់មីនថ្មីប្រឆាំងមនុស្ស ដោយរំលោ.ភលើអនុសញ្ញាស្ដីពីការហាមឃាត់មីនប្រឆាំងមនុស្ស(អនុសញ្ញាទីក្រុងអូតាវ៉ា) ដែលបណ្ដាលឱ្យទាហានថៃរងរបួសនាពេលថ្មីៗនេះ។ តាមរយៈសេចក្ដីថ្លែងការណ៍ចេញនៅយប់ថ្ងៃទី២១កក្កដានេះ ក្រសួងការបរទេសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្ដុតាងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirLLWOF0BBNJP4AhaQeY5lwCL16aIJp6za0BGh6NExZE2X7IKJGpJEY-wUH1FUcpHP3UD6pgUhONkiNE9epkDkmnop0ptcqNJo7tN2t6Rd_5KQ83DGluOhWQ3jIS0jG9LXep_q1OBL16Yyrmnul3_y7xGCIuGZHT2RMqEObgq-Xrt7uiASJT23mBZuIA-G/s1024/image_2025-07-22_08-22-58.png

យោងតាមសេចក្ដីថ្លែងការណ៍បានឲ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ច្រានចោល ទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ដែលមានចំណងជើងថា “ការតវ៉ាប្រឆាំងនឹងការប្រើប្រាស់មីនប្រឆាំងមនុស្ស” ដែលចោ.ទ ប្រកាន់កម្ពុជាថាបានដាក់មីនថ្មីប្រឆាំងមនុស្ស ដោយរំលោ.ភលើអនុសញ្ញាស្តីពីការហាមឃា.ត់មីនប្រឆាំងមនុស្ស (អនុសញ្ញាទីក្រុង អូតាវ៉ា) ដែលបានបណ្តាលឲ្យទាហានថៃរងរបួសនាពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOz5HYTdgSYPkN127TdhQQLunmdAjd9GqqTjEZK7C9lUjrXiVrEFptKDR8qEo6PLExCpJCapDV1qNhOFoOKFH-k16zPhBhTP1Ob6WJPGyOdRbH7yKoH3Zc2SqSGBdvsd7W6zT8_NdmMOM0w829-k-BcZGZ3zw8H9RcbeMPAbYawWnXaa2RXYnvI61RR-hj/s1280/photo_2025-07-22_08-46-24.jpg

សេចក្តីថ្លែងការណ៍ខាងលើបានបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការនូវរាល់ការលើកឡើងថាកម្ពុជារំលោភបំពានចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាទីក្រុងអូតាវ៉ា។សម្រាប់ក្រសួងកម្ពុជាបានខិតខិតប្រឹងប្រែងជាប្រចាំ និង សមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងសកម្មភាពកម្ចាត់មីន ហើយត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់យ៉ាងទូលំទូលាយ។ បន្ថែមពីការដោះមីនក្នុងប្រទេស កម្ពុជាថែមទាន់បញ្ជូនមន្ត្រីដើម្បីរួមចំណែកក្នុងសកម្មភាពកម្ចាត់មីនរបស់អង្គការសហប្រជាជាតិតាមប្រទេសនានាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLg2qSb-JIywaDX83xGKY1xP4IfRizJ_zOGnNcyYK-8LMkPA_M2gxUD7VrHEoB0DD0vDVVixgE2nEa9BefHgdzYhqOe2BFizOL0jvpW63WyUOirBBoCxh7nZh5vjt9Cmm8RkTeKHLN_4LRWiAByvouCUt-tfqz_FVcZZwVGDfjVTHhFAPxgzgZZOTBHTRL/s939/photo_2025-07-22_08-46-25%20(2).jpg

ក្រសួងការបរទេសបានបញ្ជាក់ជាថ្មីថា ហេតុការណ៍ពាក់ព័ន្ធនឹងការចោ.ទប្រកាន់គឺបានកើតឡើងនៅក្នុងភូមិតេជោមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់មួយស្ថិតនៅក្នុងដែនដីកម្ពុជាដែលមានការទទួលស្គាល់ជាអន្តរជាតិ។ ដែនដីនេះត្រូវបានកំណត់ ដោយផែនទីខ្នាត ១:២០០០០០ ដែលផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម អនុលោមតាម អនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLi8rpTUykVH02VHmVh5lEH7b6BlgHOVDyZeolL45-crj05vy_pjnA9XaowYs249RuqqljpWnxRHwMHdGdldLY0x4vvnJEkzgPX7A6ZaHIkVyPO5o5T1XQlSM6CnS50UBbioYUWqOBRToM62RWVLboGYIZ7CupZ_ohbCNDpOQpm-guvoctbwmDKumHxEDP/s1280/photo_2025-07-22_08-46-25.jpg

គួរបញ្ជាក់ថា ផែនទីទាំងនេះត្រូវបានរដ្ឋាភិបាលកម្ពុជា និងថៃ ទទួលស្គាល់ជាយូរមកហើយថាជាមូលដ្ឋានសម្រាប់ការងារវាស់វែងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ។ ផែនទីទាំងនេះក៏ជាឯកសារយោងសម្រាប់តុលាការយុត្តិធម៌អន្តរជាតិ សម្រេចចេញសាលក្រមឆ្នាំ១៩៦២ ពាក់ព័ន្ធនឹងករណីប្រាសាទព្រះវិហារ និងការបកស្រាយសាលក្រមនេះក្នុងឆ្នាំ ២០១៣ ផងដែរ៕

ម៉ាឡេស៊ីមានបំណងនាំចូលស្រូវអង្ករពីកម្ពុជា ដើម្បីផ្គត់ផ្គង់ក្នុងទីផ្សាររបស់ខ្លួន

0

គណៈប្រតិភូម៉ាឡេស៊ី ដែលជាតំណាងរាស្រ្តខេត្ត Kedah បានបង្ហាញពីគោលបំណងចង់ពិភាក្សាសិក្សាស្វែងយល់បន្ថែមពីវិស័យកសិកម្មកម្ពុជា ជាពិសេសការផ្តោតសំខាន់ទៅលើវិស័យស្រូវអង្ករសម្រាប់ផ្គត់ផ្គង់ទីផ្សាររបស់ខ្លួនដែលខ្វះខាត និងពិនិត្យទៅលើវិស័យសក្តានុពលផ្សេងៗទៀត ដែលអាចធ្វើការវិនិយោគជាមួយប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCUu8KYK3KoVbN-G01W-8sqXw3gWyHi-VzFs_Qi3i2YWX6TzIknGu5TeL_7cj3absoLzuqVgAj5efWDnGIA_dKot3_JaG75kEROuiFUgduoiH8q9wUSu98Pr4Ral5OamIo0BYI54UTuKqLLe56fsSVBzkwZKYrh3_YGzbvQDvOxoglm4VH1vY5kyxULiQi/s1280/photo_2025-07-21_14-53-18.jpg

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីសង្ដាហិ៍មុនបានឲ្យដឹងថា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ និង ឯកឧត្តម YB Haji Dzowahir bin haji an Ghani តំណាងរាស្រ្តខេត្ត Kedah ប្រទេសម៉ាឡេស៊ី បានជជែកពិភាក្សាអំពីវិស័យកសិកម្មនៅក្នុងប្រទេសទាំងពីរដើម្បីសិក្សាពីគ្នាទៅវិញទៅមក នៅឯនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixcmmvh84ZtYjWybyrJEWd57YzSoWWVH8netFxYfGXpAtp1TEgZsmInNzmmnThYE6DAZWWzQFFTSXXOPm2gBkgPiqu4FI4TZmytC-FcNnY9CditHupiwhwmtcvCInhTMIJ-J1snhgxNMxJIdLIAbvvlzJb6uwPUb7FNY-gW8emv9knQpIEHwK1cK7t8Pa8/s1280/photo_2025-07-21_14-53-19%20(3).jpg
    សូមជម្រាបជូនថា នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូម៉ាឡេស៊ីមានគោលបំណងពិភាក្សាសិក្សាស្វែងយល់ពីវិស័យកសិកម្មកម្ពុជា ជាពិសេសការផ្តោតសំខាន់ទៅលើវិស័យស្រូវអង្ករសម្រាប់ផ្គត់ផ្គង់ទីផ្សាររបស់ខ្លួនដែលខ្វះខាត និងពិនិត្យទៅលើវិស័យសក្តានុពលផ្សេងៗទៀត ដែលអាចធ្វើការវិនិយោគជាមួយប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4M4DKSt-RkV00f7ICyhy1yh3KpaRljtgTsmy0zgM83rJBs6nWr9m_sMKBrS8jqhPwluK5a7HLofchCHO1pjuKhlEEVQK56ZoETuOkhdKu1BLejnQNwqaEO5qCjMUj5u2D0_zEIgvjL54tUta0haaVuSzteH569u2aa_ycRGE_s74iYrFUuVpr8TEf0Mro/s1280/photo_2025-07-21_14-53-20.jpg

    ក្នុងជំនួបនេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថាកម្ពុជាមានអង្ករក្រអូប ដែលមានគុណភាពខ្ពស់ ល្អប្រណិត និងរសជាតិឆ្ងាញ់ ដែលអាចឆ្លើយតបនឹងតម្រូវការរបស់ភាគីម៉ាឡេស៊ី និងបានអញ្ជើញគណៈប្រតិភូ ចូលរួមកម្មវិធី(CAFE25) នាចុងឆ្នាំនេះ សំដៅលើកកម្ពស់វិស័យកសិកម្មផ្សារភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម ជាពិសេសមានឱកាសពិនិត្យលទ្ធភាពវិនិយោគក្នុងវិស័យកែច្នៃកសិផលសំខាន់ៗដែលកម្ពុជាមាន និងការជំរុញកសិពាណិជ្ជកម្ម៕

     

     

អ្នកនាំពាក្យរដ្ឋាភិបាលថៃប្រាប់ឱ្យជ.នជាតិថៃ Report លើ YouTube ខ្មែរដែលប្រើប្រាស់ AI មើ.លងា.យថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub ប្រាប់ឱ្យជ.នជាតិថៃរួមគ្នា Report លើ YouTube ខ្មែរណាដែលប្រើប្រាស់បច្ចេកវិទ្យា AI ។ លោកចោទប្រកាន់ថា YouTube របស់ខ្មែរបង្កើតជាសំឡេងជនបរទេសមើ.លងា.យថៃ រិះគ.ន់វិស័យទេសចរណ៍ បង្កើតការបែកបាក់ និងបំផ្លា.ញមុខមាត់ប្រទេសថៃ ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub និយាយថា ជាក់ស្តែង YouTube មួយឈ្មោះ «Carl Reed – Your Thailand Guide» ដែលប្រើប្រាស់ឈ្មោះ និងរូបភាពជាជនបរទេស ប៉ុន្តែតាមការត្រួតពិនិត្យ គឺ YouTube នេះជារបស់ខ្មែរដែលប្រើប្រាស់បច្ចេកវិទ្យា AI បង្កើតសំឡេងឱ្យដូចជនបរទេស ។ YouTube នេះមានគោលបំណងបំភ្លៃការពិតពីប្រទេសថៃ បង្កជម្លោះ និងមានចេតនារិះគន់វិស័យទេសចរណ៍ថៃ ។

លោកបន្តថា YouTube នេះបានមើលងាយជនជាតិថៃ និងឥណ្ឌា ហើយឈានទៅបង្កការស្អប់ខ្ពើម បង្កការបែកបាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ី ។ ហេតុនេះ សូមពលរដ្ឋថៃរួមគ្នា Report លើ YouTube ឈ្មោះនេះ ដើម្បីឱ្យខាង YouTube ត្រួតពិនិត្យ និងផ្អាកការប្រើប្រាស់យ៉ាងឆាប់រហ័ស ។

លោកប្រាប់ឱ្យពលរដ្ឋថៃចុច Report User និងផ្តល់ហេតុផលថា YouTube នេះធ្វើឱ្យមានការយល់ខុស ឬបន្លំជាអ្នកផ្សេង (Misleading or impersonation) បន្ទាប់មក ពលរដ្ឋត្រូវសរសេរបកស្រាយថា ដោយសារ YouTube នេះជារបស់ខ្មែរដែលប្រើប្រាស់ AI បន្លំជាសំឡេងជនបរទេសរិះគន់ប្រទេសថៃ និងនិយាយអាក្រក់ពីពលរដ្ឋនៅតំបន់អាស៊ី ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃថា ៖ «សូមជនជាតិថៃជួយគ្នា Report តាមអ្វីដែលខ្ញុំប្រាប់ កុំបណ្តោយឱ្យខ្មែរបង្ហោះអ្វីមើលងាយថៃដើម្បីការពារមុខមាត់ប្រទេសថៃ ។ បើពលរដ្ឋថៃប្រទះឃើញបណ្តាញសង្គមផ្សេងទៀតមានលក្ខណៈបែបនេះ ឬបង្ហោះអ្វីពាក់ព័ន្ធនឹងការបំផ្លាញកិត្តិយសថៃ សូម Report ជាបន្ទាន់ដើម្បីការពារខ្លួន និងលុបបំបាត់ព័ត៌មានក្លែងក្លាយ» ។

គួរបញ្ជាក់ថា បច្ចុប្បន្ន មានព័ត៌មានក្លែងក្លាយជាច្រើនដែលប្រើប្រាស់ AI ផ្សព្វផ្សាយមិនល្អពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនៅក្នុងបណ្តាញសង្គមថៃ ក្នុងគោលបំណងបង្កការញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ។ ហេតុអ្វីថៃពុំព្យាយាមទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងប្រទេសខ្លួនឯង ហើយមកចោទប្រកាន់ពលរដ្ឋខ្មែរទៅវិញ?

ហ្សង់ អតីតបេក្ខជន Master Chef រដូវកាលទី៣ចេញមកលាតត្រដាងកម្មវិធីខ្ទេច

0

ហ្សង់ អតីតបេក្ខជន Master Chef រដូវកាលទី៣បានចេញមកលាតត្រដាងពីកម្មវិធីដែល លោកធ្លាប់ចូលរួមប្រកួតកន្លងមកនេះនិងថាលោកគ្មានបានចំណេញអ្វីក្រៅពីកម្មវិធីទេមានតែខាតប្រាក់ខណៈការថតវិញក្នុងមួយអាទិត្យគឺថត៤ថ្ងៃ ហើយក្នុងមួយថ្ងៃបេក្ខជន បានចំនួន១០ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhgrZzV2Zc-SJExt9-Yjnb4uo9ZWzsE_k2o_-l8oRb2t5S6ajSlXa1XGKu6_pfnu8WSwKXJfwEvi4rUfpSCZipI26EKwY-JxuP9rKO3cmS2oFGxzZ0wNZun5z8kwHYe3D8Gau2ikm8RFMc-XM5I6HKbBSwkO75WmXO_ZQWUvXdsiw0eA1oILoOHsu_6cpo/s2048/image_2024-12-09_15-20-11.png

នៅរសៀលថ្ងៃទី២១ កក្កដា ហាយ ហ្សង់ ដែលជាអតីតបេក្ខជន Master Chef រដូវកាលទី៣ បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងអក្សរក្នុងរូបភាពថា «ការពិតរបស់ Master Chef » ។ ជាមួយនឹងរូបភាពនេះលោកបានរៀបរាប់ថា «ហែកគេម៉េស? បានល្បីដោយសារកម្មវិធីគេសោះ!! ជនណាដែលបោះសម្ដីបែបនេះ រើសពីដីហើយ លេបទៅវិញ! អ្វីក៏ដោយវាមានទៅមានមក មិនមែនសុខៗកម្មវិធីហ្នឹងល្បីទេ គិតមើលទៅ សម្រាប់ខ្ញុំមិនដែលបានចំណេញអ្វីពីកម្មវិធីទេ មានតែខាតអស់ប្រាក់កាសទៅវិញទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9WBS6Ixy1Rifngx5WhcMRzWfPGi08Uu7mXks_Mx9zC9w2ocRKiPdxSpB311Mo-Szg0ZJuIwbUaS63kb-4pYbkqP0ywmdYvC0mNOhc-QuisH31PrSzXDqiKcHvNet764nNDy0hVVvHz2PB62cpCl5DgfEb_O0epO0jkV3Xz8EJPLrBHhRQAD3_S-4_Ol0a/s2048/image_2024-12-09_15-20-06.png

១. មិនចម្លែកទេបើបេក្ខជនប្រលងទៅចងការប្រាក់គេកំឡុងពេលប្រកួត
ពួកគាត់ក៏ដូចជាខ្ញុំតម្រូវឱ្យលាឈប់ពីការងារដើម្បីទៅថតកម្មវីធី (ជាជម្រើសបុគ្គលមានការព្រមព្រាង) ថត ៤ ថ្ងៃក្នុង ១ អាទិត្យ ១ ថ្ងៃ បាន ១០ ដុល្លាអាម៉េរិក ចឹងមួយខែគិតលេខមើលទៅ ដូច្នេះឃើញគេចាកចេញពីកម្មវិធីមុន ឬមិនបានទទួលអៀមសអីកុំឆ្ងល់ទៀតអី ជួនកាលពេលវេលានិងទឹកលុយមិនស័ក្តិសម មនុស្សមានទំនួលខុសត្រូវរៀងខ្លួន សម្រាប់ខ្ញុំមិនគ្រប់ទេប្រាក់ឧបត្ថម្ភហ្នឹង ទោះបីមានបាយ ៣ ពេលក៏ដោយ នេះមិនទាន់និយាយពីម្ហូបអាហារដែលកម្មវីធីឱ្យញុំាផង តែបើគេញុំាបានរឿងអីយើងញុំាមិនបាន តែបើសួរថាសមរម្យទេ ? សុំនិយាយថាមិនគ្រាន់ទេ មនុស្សញុំាច្រើនគឺមិនគ្រាន់ត្រូវកម្មង់អីញុំាថែម តែរបបអាហារមនុស្សខុសៗគ្នាសូមមិននិយាយច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_ElDsHOZWGohbNdYTo2eiguRj1iPaohcvcIfsdH59R-KCwRhgTNzp4fdTYOAD02JRmxKSPvk4uSIop_GJNfwxj4ngHIqSdQ_2ORrnYHPPDy1kEgoAx_gCB1dfm_f1zhU4PkD_Ss0Np-XDH5LUhGgytFYuPyVp8kTAwpGmcM2QVJS4PgDYybYUkdQDFAh3/s2048/image_2024-12-09_15-20-07.png
២. ចុះពេលលាឈប់ពីការងារហើយ ស្រាប់តែត្រូវជម្រុះ ធ្វើម៉ិច? ជាទំនួលខុសត្រូវរបស់បេក្ខជនគ្មានអ្នកណាឧបត្ថម្ភអីទេ ក្នុងកំឡុងពេលរកការងារថ្មី ហើយកុំសង្ឃឹម Sponsor ឱ្យការងារធ្វើមិនបានទាំងអស់គ្នាទេ បើបានក៏មិនគ្រប់ដែរ មួយចានគោក មួយចានទៀតក៏គោកដែរ គ្មានទឹកហ៊ុតទេ ពីព្រោះអ្នកឈ្នះមានតែម្នាក់បើមិនមានសង្ឃឹមថាឈ្នះទេ ដើរចេញជាជម្រើសល្អបំផុត យល់ហើយមេនហ្អេ ? ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjHcuQXco9zoFcB1l2d5ZViQkaonnJ9bIMLAYWz-7YJH69YFVQbCCXT8rLeS0XHPaq388IyVE6hlZ8aTqfPWHDcn_pHbYEVkoQ6rZAy4ycvZorl1odc-GB_A7Ag41TH_JGd4zdCnw1HdpzTvXIZ_T_JUg5mptrB9RLMGInTif4mZkyDaDSGEjxlpwZwTf7/s2048/image_2024-12-09_15-20-09.png
៣. បើមានខោអាវដូចគ្នា២សម្រាប់ទើបល្អ
១សូ ថត ២ថ្ងៃ ចឹងបើប្រឡាក់ឆ្អាបអីស្ហុយនៅហ្នឹងហើយ ចឹងទិញ ២ សម្រាប់ ១ឈុត តែលុយខ្លួនយើងទេ ពាក់ទៅស្អាតយើងដែរ បើមានលទ្ធភាពទិញពាក់ទៅបើអត់ទេ តាមហ្នឹងទៅពីព្រោះមានអៀមពាក់បាំងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwxLevMeMu0p8dDRtLZXED_-RysY1K_cMywJvXTslw0djbOetSZubrix_EI-OkBgML_5xN6fkB7RwaTJUNE8xrSLNIqXuVxO_kLupFKYZfPCJliKy1-Mnazyalc5MkY2YzTP9ihmmUOXulDYmjBMkT3oF9n1nrQoy7QKS-IzmTUj1tch3MOomj7Xyt215Z/s665/image_2024-12-09_15-20-11%20(2).png
៤. គេមានបង្រៀនខ្លះៗដែរនៅសាលាធ្វើម្ហូប (ម្ហូបអឺរ៉ុប គ្រឿងផ្សំ)
ត្រូវចាំថាគេចង់ឱ្យ សូ គេល្អមើល បើយើងមិនចេះសោះដំឡូងមូលពេក ក៏មិនល្អមើលដែរ តែបើយើងចេះខ្លះស្រាប់ហើយក៏ល្អដែរ យើងបានរៀនបន្ថែមពីបទពិសោធន៍ថ្មី ព្រោះរយៈពេលក៍ខ្លីដែរខិតខំតទៅមិនខាតពេលទេ៕

ចេន សរសើរតារាចម្រៀងស្រករក្រោយម្នាក់និងទាយថាអនាគតនឹងល្បីឈ្មោះខ្លាំង

0

តារាចម្រៀង Original Song ចេន បានពោលសរសើរទៅកាន់ ពេជម្នី សេលីណា ដែលជាតារាចម្រៀងស្រករក្រោយថានាងជាមនុស្សពូកែនិងមានសំឡេងពីរោះ។ លើសពីនេះ ចេន ថែមទាំងទាយទុកមុនថាតារាចម្រៀងរូបនេះអនាគតនឹងល្បីខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidP7m3FLAWJjnClXd_yTQUR-PL6rDa-LBZcN11GCZKF73Ch6BOwknAfFawOaCV81jBH0lQ9KWqp86R43okzjQSGD8GfY9oOQTJtBh93SQj6mghZIbW57-_tdbvarRZPSeAWJsOwAOztQjmeg4rkHJtqIRKx-eI8pJp-2SQJvzTbVkqoJpeJvLitYN2HDxy/s1502/image_2025-07-22_13-45-49.png
កាលពីពេលថ្មីៗនេះតារាចម្រៀង ចេន និង សេលីណា ដែលនាងជាតារាចម្រៀងក្នុង ផលិតកម្ម AKASA MUSIC បានសម្តែងរួមគ្នានៅក្នុងកម្មវិធី «តស់! យើងទៅច្រៀង ចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ»។ បន្ទាប់ពីកម្មវិធីបានបញ្ចប់ ចេន បានចែករំលែកការបង្ហោះរបស់ សេលីណា កាលពីយប់ថ្ងៃទី២០ កក្កដា ជាមួយនឹងការសរសើរទៅកាន់សិស្សប្អូនថា «ប្អូនស្រី ពូកែណាស់សម្លេងពីរោះមែនទែន ខ្ញុំសុំទាយទុកមុនថាថ្ងៃក្រោយ គាត់នឹងធ្វើបានហើយ ល្បីឈ្មោះខ្លាំងមិនខាន តាមដាននិងគាំទ្រប្អូនផងណាទាំងអស់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx04c-0qPKF0bvA6731j5sDobQfAZYHIJZtNK06nFlkPvSGukuK2uG8hDnK2KjZ7jF0DbPzj_9RmuNuJUq2yFN7dMjbErGMjn_jKXJka6jDiDoBZTCyg_sVUxSJSKREkA217GcbDYvoaGwlYcJdVNwbOrqj35HhsMVkd72i1EDFyxFvnJgHMPs7vlUaplE/s1668/image_2025-07-21_14-31-45.png

ទទួលបានការសរសើរពីរៀមច្បងក្នុងអាជីពសិល្បៈបែបនេះតារាចម្រៀងស្រី សេលីណា បានបង្ហាញថានាងមានកិត្តិយសនិងរំភើបណាស់ដែលបានសម្តែងជាមួយនឹងរៀមច្បង ចេន ។ សេលីណា បានសរសេរនៅលើបណ្តាញសង្គម ថានាងចូលចិត្តការច្រៀងរបស់ ចេន ជាយូរមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha2NR2MZLtS7eo5NK-iwMik8994HD99es0LiHgJX7kw1X5a7eDi0tUFYD6guloIA7zQ72Uq4skJzrZVate22S2w9QjS5f7d2C8cMIcCE42Vyx2QuHFbUeJlPzuoF0IoqBfBNsSA5M8gm8n8pgPfuy8d5oEO4-48F3l3AtU4iLmBWN2ws0N7kyRtMhb4snA/s1290/image_2025-07-21_14-31-36.png

នាងបានចូលទៅខម្មិនលើការបង្ហោះរបស់ ចេន ជាមួយនឹងពាក្យពេចន៍ថា «អរគុណណាស់បងប្រុសដោយស្មោះត្រង់ខ្ញុំក៏ពិតជារំភើបនិងមានកិត្តិយសដែលបាន perform ជាមួយរៀមច្បង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkudituA5ZAp0CX2vTk9Lp475Td-MBB36h53nMxRmpGoqR6-HRJen7p9g0JxfaYzkMDkkTkpfMElEBc-tsUH2OUFjNXBoPgoO8IHJvEUGcMLL431spTjEgqT2XhwQCTYbutEIebueE9fADXw1w5NBGSHEA8-SwvknhrfZdHImtxL7nFuKTwK4phTR5IHcm/s2048/image_2025-07-21_14-31-34.png

សេលីណា ថា ចេន គឺជានិមិត្តសញ្ញាលើផ្នែកតន្រ្តីរបស់នាង នាងចូលចិត្តការច្រៀងរបស់ ចេន ជាយូរមកហើយ។ លើសពីនេះតារាចម្រៀងរូបនេះបានកោតសរសើរទឹកចិត្តល្អរបស់ ចេន ដែលព្យាយាមនិយាយឈ្មោះនាងដើម្បីឱ្យគ្រប់គ្នាបានស្គាល់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv8UoiLoHRUaZH5pUp7X-TEbOG4MG4-WY6ns_KRLyYEOxKgz9Rt9joDJR5BRGOaOQwZ3qum_3MPpVxUpi9YaEoGQ1zETBiFdvDoYGh3_VoQ-wBZx-djMh9822_h5nCJ2svoax0vUP01D8wSiAJW9y_9HqPSISn2zNCC3ukuTGIM0uCxhbd3z1JUT-xxv3O/s2048/image_2025-07-21_14-31-50.png

ពេជម្នី សេលីណា បានបង្ហាញខ្លួនជាតារាចម្រៀងក្នុងផលិតកម្ម AKASA MUSIC កាលពីឆ្នាំ២០២៤ ដែលនាងអាចច្រៀងនិងរាំបាន។ ក្នុងអាជីពសិល្បៈ បង្ហាញខ្លួនក្នុងរយៈ ពេលខ្លីនេះ សេលីណា ពុំទាន់ក្រសោបប្រជាប្រិយភាពបានច្រើននោះទេ ប៉ុន្តែនាងមាន ឱកាសបកស្រាយបទចម្រៀង «ស្មារតីជាខ្មែរ» ជាមួយរៀមច្បង ពេជ្រ សោភា និងលោក ហ្សូណូ៕

រដ្ឋ ពិចារណាភ្ជាប់ការធ្វើដំណើរពីខេត្តសៀមរាប ទៅតំបន់សមុទ្រតាមរយៈព្រែកជីកហ្វូណនតេជោ

0

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងពិចារណាតភ្ជាប់ទឹកដីអង្គរនៃខេត្តសៀមរាប មកកាន់តំបន់នារតី តាមរយៈការធ្វើដំណើរតាមព្រែកជីកហ្វូណនតេជោ។

យោងតាមរដ្ឋមន្ត្រីក្រសួងសាធារណការ ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងថា៖” នាពេលខាងមុខនេះ ក្រសួងមានមហិច្ឆតា ចង់ឱ្យមានការធ្វើដំណើរពី ខេត្តសៀមរាប ទៅកាន់តំបន់សមុទ្រតែម្ដង តាមរយៈព្រែកជីកហ្វូណនតេជោ ខណៈគម្រោងនេះ កំពុងតែអនុវត្តទៅតាមផែនការ ហើយនៅពេលព្រែកជីកធ្វើរួច យើងអាចតភ្ជាប់ពីទន្លេទៅកាន់តំបន់សមុទ្របាន។

ជាងនេះទៅទៀត គម្រោងនេះ នឹងផ្តល់ភាពងាយស្រួល និងបទពិសោធន៍ថ្មី ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដោយមានជម្រើសច្រើន ក្នុងការដើរកម្សាន្ត មិនថាតាមផ្លូវទឹក ផ្លូវគោក ឬផ្លូវអាកាស។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន តេជោ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយប្រើពេលសាងសង់ ៤៨ ខែ គ្រោងបញ្ចប់នៅឆ្នាំ ២០២៨ ដែលប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧០០ លានដុល្លារ៕