រាជធានីភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា ប្រកាសច្រានចោលទាំងស្រុងការចំពោះចោ.ទប្រកាន់របស់ថៃ ដែលថាកម្ពុជាបានដាក់មីនថ្មីប្រឆាំងមនុស្ស ដោយរំលោ.ភលើអនុសញ្ញាស្ដីពីការហាមឃាត់មីនប្រឆាំងមនុស្ស(អនុសញ្ញាទីក្រុងអូតាវ៉ា) ដែលបណ្ដាលឱ្យទាហានថៃរងរបួសនាពេលថ្មីៗនេះ។ តាមរយៈសេចក្ដីថ្លែងការណ៍ចេញនៅយប់ថ្ងៃទី២១កក្កដានេះ ក្រសួងការបរទេសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្ដុតាងនេះ។
យោងតាមសេចក្ដីថ្លែងការណ៍បានឲ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ច្រានចោល ទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ដែលមានចំណងជើងថា “ការតវ៉ាប្រឆាំងនឹងការប្រើប្រាស់មីនប្រឆាំងមនុស្ស” ដែលចោ.ទ ប្រកាន់កម្ពុជាថាបានដាក់មីនថ្មីប្រឆាំងមនុស្ស ដោយរំលោ.ភលើអនុសញ្ញាស្តីពីការហាមឃា.ត់មីនប្រឆាំងមនុស្ស (អនុសញ្ញាទីក្រុង អូតាវ៉ា) ដែលបានបណ្តាលឲ្យទាហានថៃរងរបួសនាពេលថ្មីៗនេះ។
សេចក្តីថ្លែងការណ៍ខាងលើបានបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការនូវរាល់ការលើកឡើងថាកម្ពុជារំលោភបំពានចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាទីក្រុងអូតាវ៉ា។សម្រាប់ក្រសួងកម្ពុជាបានខិតខិតប្រឹងប្រែងជាប្រចាំ និង សមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងសកម្មភាពកម្ចាត់មីន ហើយត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់យ៉ាងទូលំទូលាយ។ បន្ថែមពីការដោះមីនក្នុងប្រទេស កម្ពុជាថែមទាន់បញ្ជូនមន្ត្រីដើម្បីរួមចំណែកក្នុងសកម្មភាពកម្ចាត់មីនរបស់អង្គការសហប្រជាជាតិតាមប្រទេសនានាផងដែរ។.jpg)
ក្រសួងការបរទេសបានបញ្ជាក់ជាថ្មីថា ហេតុការណ៍ពាក់ព័ន្ធនឹងការចោ.ទប្រកាន់គឺបានកើតឡើងនៅក្នុងភូមិតេជោមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់មួយស្ថិតនៅក្នុងដែនដីកម្ពុជាដែលមានការទទួលស្គាល់ជាអន្តរជាតិ។ ដែនដីនេះត្រូវបានកំណត់ ដោយផែនទីខ្នាត ១:២០០០០០ ដែលផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម អនុលោមតាម អនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧។
គួរបញ្ជាក់ថា ផែនទីទាំងនេះត្រូវបានរដ្ឋាភិបាលកម្ពុជា និងថៃ ទទួលស្គាល់ជាយូរមកហើយថាជាមូលដ្ឋានសម្រាប់ការងារវាស់វែងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ។ ផែនទីទាំងនេះក៏ជាឯកសារយោងសម្រាប់តុលាការយុត្តិធម៌អន្តរជាតិ សម្រេចចេញសាលក្រមឆ្នាំ១៩៦២ ពាក់ព័ន្ធនឹងករណីប្រាសាទព្រះវិហារ និងការបកស្រាយសាលក្រមនេះក្នុងឆ្នាំ ២០១៣ ផងដែរ៕










