ការប្រឡងបាក់ឆ្នាំ២០២៥នេះ បេក្ខជនអាចមានឱកាសទទួលបានរថយន្តអគ្គិសនីមួយគ្រឿងពីក្រសួងអប់រំ ដែលបានសហការជាមួយក្រុមហ៊ុន TF MOTORS CAMBODIA។
ថ្លែងនៅក្នុងជំនួបរវាងលោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ និងក្រុមការងារក្រុមហ៊ុន TF MOTORS (CAMBODIA) Co.,LTD បានសម្រេចផ្តល់រថយន្តអគ្គិសនី Leapmotor TO3 តម្លៃ ១៥៩៩០ដុល្លារ ជូនដល់សិស្សានុសិស្សដែលទទួលបាន កម្រិតពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ពស់ជាងគេប្រចាំប្រទេស។
គោលបំណងនៃការផ្ដល់ជូនរថយន្តអគ្គិសនី Leapmotor TO3 នេះគឺដើម្បី ចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការលើកស្ទួយវិស័យអប់រំឱ្យកាន់តែរីកចម្រើន និងស្របតាមការលើកទឹកចិត្តពីរាជរដ្ឋាភិបាលក្នុងការគាំទ្រឱ្យប្រជាពលរដ្ឋខ្មែរងាកមកប្រើប្រាស់រថយន្តអគ្គិសនីដើម្បីចូលរួមថែទាំដល់បរិស្ថាន និងកាត់បន្ថយនៅឧស្ម័នពុលដែលប៉ះពាល់ដល់បរិយាកាស។
គួរបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំ២០២៥ និងធ្វើឡើងនៅថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២៥ និងប្រកាសលទ្ធផលនៅថ្ងៃទី០៩-១០ ខែកញ្ញា ឆ្នាំ២០២៥៕










