ប៊ី សុធារី Runner up Miss Cosmo Cambodia 2025 បានធ្វើឱ្យអ្នកគាំទ្រពេញចិត្ត យ៉ាងខ្លាំងបន្ទាប់ពីរូបនាងឆ្លើយតបឆ្ងាញ់ៗទៅកាន់ជនជាតិថៃដែលបានចូលមកខម្មិនវាយប្រហារលើការបង្ហោះរបស់នាង។ លើសពីនេះ សុធារី បានលើកឡើងថាបើជេរនាង នាងអាចទ្រាំបានតែបើប៉ះជាតិនាងវិញ នាងសុំជាតិនិយមហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEDAqOl5kUlOrKV6S3BlNbpX1DEtDpbwd5Q9YkqXNLxp-oG85-yKyTAeQVxbZJNInQXlU0G0suEp2EU9uXw6R7_pkOqxlLIMqch-hrpY4_POch2HzoOv8RdbQuLm7l9n7PBX2wG40lpuEka5k7trCmDx3aUN0jJ8r5q8fRFyOaCQVnZuZWZQtClT_pv5k0/s2048/image_2025-07-22_09-10-50.png

កាលពីថ្ងៃទី២០ កក្កដា ប៊ី សុធារី បានបង្ហោះរូបភាព៤សន្លឹកក្នុងឯកសណ្ឋានតំណាង ឱ្យទីបញ្ជាការកងទ័ពជើងទឹកកម្ពុជាចូលរួមអបអរសាទរព្រឹត្តិការណ៍ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ដែលបានដាក់ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការបង្ហោះរបស់ ប៊ី សុធារី បានទាក់ទាញអ្នកលេងបណ្តាញសង្គមថៃមួយចំនួនបានចូលមកខម្មិនផ្សេងៗជុំវិញបញ្ហាដែលកើតឡើងរយៈពេលចុងក្រោយនេះ។ ទោះយ៉ាងណា ប៊ី សុធារី មិនស្ងៀមនោះទេដោយនាងបានតបតវិញយ៉ាងឆ្ងាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl2yrps8EWdMIgI8fvKfn5SqP_QEXCp4h8nowDxg42ZLZq3Gfu191_iPJRSdaIIFSRSH5AtsByLh561ScsHjTjuW3bmWWy1yu0aZKVhVDoxqYmgSkptlzWQVnPW_Zvg-xLm8A8j7BeRPQ32naVaq4cLUOWEfW247Y4XuaCS3cmqLde1CaJt4Y7kcu_qz0d/s1920/image_2025-07-22_09-10-52.png

ជនជាតិថៃបានខម្មិនរូបភាពមួយហើយ ប៊ី សុធារី បានឆ្លើយតបថា « អគុណសម្រាប់ការ ខមិនរូបភាពព័ស្តុតាង បញ្ជាក់ថាខ្មែរព្យាយាមដោះមីនដើម្បីកាត់បន្ថយការរងគ្រោះពីមីន តែអ្នកខ្លះលួចចូលដីគេ ដើរជាន់មីនដា.ច់ជើងដល់ជង្គង់ប៊ិះដល់អាអូនតូចខ្លួនឯងសោះ បែរជាមកចោទគេវិញលេងខូចគេហា៎»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9n7Y80DNQfa6_QacPxbkTobQNeEFnoQ8WUGq_qcC98DAMPKXB4RzrqEKEVIdvJ6R7RO3QoS7eYKqEBAVoyfafmyMY68tMm60n9BrZPi58Rm4hh6UW7XFEroPe-FrZgMuYELG4dTlIfECafkAkXerCy44F_DaWUTWuAIfGTJPLfUy-Rj0i6_wo0bLzCltp/s2048/image_2025-07-22_09-10-58.png

គណនីមួយដែលបន្លំធ្វើជាជនជាតិខ្មែរបានចូលខម្មិនជាភាសាខ្មែរយ៉ាងច្រើនពីថ្នាក់ដឹកនាំកម្ពុជាលើការសម្រេចចិត្តមិនប្រើសេវាអ៊ីនធឺណិត ម្ហូបអាហារ ប្រេង អគ្គិសនី ធ្វើឱ្យអ្វីៗនៅស្រុកខ្មែរឡើងថ្លៃ ហើយថាពលរដ្ឋខ្មែររងទុក្ខដោយសារការសម្រេចចិត្តខុសរបស់មេដឹកនាំកម្ពុជា។ ការខម្មិននេះ ប៊ី សុធារី បានតបតវិញថា «ហេ៎ ចេះខ្មែរទៀត ឡូយហាណ៎ អរគុណសម្រាប់ការរៀនភាសាខ្មែរ តែរៀនបានហាមលួចអក្សរខ្មែរណា៎»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSZ6CAP3HTBXPb6lEWu1ifoIkczLO7QwcaYnpuyTOSeu0_-8QWDyqEn76ef8jN47G4gSUPGA8j9fK36jl7vMcqzP4at-ORMlMRWx_WCxj5Qpt2xKo4n02PO6ikgdiTm-CGgxU5xs_eZiyBtScxmRS49vtpAJqIAMs_0ebNiR-Lijbrt_UiHBhEiF8Ua8oz/s1919/image_2025-07-22_09-11-03.png

ទន្ទឹមនឹងមានអ្នកលេងបណ្តាញសង្គមថៃចូលមកអុកលុកលើបណ្តាញសង្គមនាងយ៉ាងដូច្នេះ ប៊ី សុធារី បានបង្ហោះរូបភាពមួយទៀតដោយបញ្ជាក់ច្បាស់ៗថាជេរនាងបានតែបើប៉ះជាតិឬប្រទេសនាងវិញមិនបាននោះទេ។ Runner up Miss Cosmo Cambodia 2025 បានបង្ហោះថា «បើគេជេរខ្ញុំ ខ្ញុំអាចទ្រាំបាន តែបើប៉ះជាតិឬប្រទេសមួយនេះ សុំទោសណា ខ្ញុំសុំជាតិនិយមបន្តិចហើយ។ ខ្ញុំសូមដឹងគុណចំពោះទឹកដីមួយនេះ សម្រាប់ការផ្ដល់កំណើតជាជាតិខ្មែរ ផ្ដល់កន្លែងជាទីជ្រកតាំងពីកើតមកដល់អាយុប៉ុននេះ ក្នុងនាមជាកូនខ្មែរ ស្ម័គ្រថែជាតិ ថែទឹកដីមួយនេះ មិនថាតាមរយៈណាក៏ដោយ»៕