តារាចម្រៀង Original Song ចេន បានពោលសរសើរទៅកាន់ ពេជម្នី សេលីណា ដែលជាតារាចម្រៀងស្រករក្រោយថានាងជាមនុស្សពូកែនិងមានសំឡេងពីរោះ។ លើសពីនេះ ចេន ថែមទាំងទាយទុកមុនថាតារាចម្រៀងរូបនេះអនាគតនឹងល្បីខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidP7m3FLAWJjnClXd_yTQUR-PL6rDa-LBZcN11GCZKF73Ch6BOwknAfFawOaCV81jBH0lQ9KWqp86R43okzjQSGD8GfY9oOQTJtBh93SQj6mghZIbW57-_tdbvarRZPSeAWJsOwAOztQjmeg4rkHJtqIRKx-eI8pJp-2SQJvzTbVkqoJpeJvLitYN2HDxy/s1502/image_2025-07-22_13-45-49.png
កាលពីពេលថ្មីៗនេះតារាចម្រៀង ចេន និង សេលីណា ដែលនាងជាតារាចម្រៀងក្នុង ផលិតកម្ម AKASA MUSIC បានសម្តែងរួមគ្នានៅក្នុងកម្មវិធី «តស់! យើងទៅច្រៀង ចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ»។ បន្ទាប់ពីកម្មវិធីបានបញ្ចប់ ចេន បានចែករំលែកការបង្ហោះរបស់ សេលីណា កាលពីយប់ថ្ងៃទី២០ កក្កដា ជាមួយនឹងការសរសើរទៅកាន់សិស្សប្អូនថា «ប្អូនស្រី ពូកែណាស់សម្លេងពីរោះមែនទែន ខ្ញុំសុំទាយទុកមុនថាថ្ងៃក្រោយ គាត់នឹងធ្វើបានហើយ ល្បីឈ្មោះខ្លាំងមិនខាន តាមដាននិងគាំទ្រប្អូនផងណាទាំងអស់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx04c-0qPKF0bvA6731j5sDobQfAZYHIJZtNK06nFlkPvSGukuK2uG8hDnK2KjZ7jF0DbPzj_9RmuNuJUq2yFN7dMjbErGMjn_jKXJka6jDiDoBZTCyg_sVUxSJSKREkA217GcbDYvoaGwlYcJdVNwbOrqj35HhsMVkd72i1EDFyxFvnJgHMPs7vlUaplE/s1668/image_2025-07-21_14-31-45.png

ទទួលបានការសរសើរពីរៀមច្បងក្នុងអាជីពសិល្បៈបែបនេះតារាចម្រៀងស្រី សេលីណា បានបង្ហាញថានាងមានកិត្តិយសនិងរំភើបណាស់ដែលបានសម្តែងជាមួយនឹងរៀមច្បង ចេន ។ សេលីណា បានសរសេរនៅលើបណ្តាញសង្គម ថានាងចូលចិត្តការច្រៀងរបស់ ចេន ជាយូរមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha2NR2MZLtS7eo5NK-iwMik8994HD99es0LiHgJX7kw1X5a7eDi0tUFYD6guloIA7zQ72Uq4skJzrZVate22S2w9QjS5f7d2C8cMIcCE42Vyx2QuHFbUeJlPzuoF0IoqBfBNsSA5M8gm8n8pgPfuy8d5oEO4-48F3l3AtU4iLmBWN2ws0N7kyRtMhb4snA/s1290/image_2025-07-21_14-31-36.png

នាងបានចូលទៅខម្មិនលើការបង្ហោះរបស់ ចេន ជាមួយនឹងពាក្យពេចន៍ថា «អរគុណណាស់បងប្រុសដោយស្មោះត្រង់ខ្ញុំក៏ពិតជារំភើបនិងមានកិត្តិយសដែលបាន perform ជាមួយរៀមច្បង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkudituA5ZAp0CX2vTk9Lp475Td-MBB36h53nMxRmpGoqR6-HRJen7p9g0JxfaYzkMDkkTkpfMElEBc-tsUH2OUFjNXBoPgoO8IHJvEUGcMLL431spTjEgqT2XhwQCTYbutEIebueE9fADXw1w5NBGSHEA8-SwvknhrfZdHImtxL7nFuKTwK4phTR5IHcm/s2048/image_2025-07-21_14-31-34.png

សេលីណា ថា ចេន គឺជានិមិត្តសញ្ញាលើផ្នែកតន្រ្តីរបស់នាង នាងចូលចិត្តការច្រៀងរបស់ ចេន ជាយូរមកហើយ។ លើសពីនេះតារាចម្រៀងរូបនេះបានកោតសរសើរទឹកចិត្តល្អរបស់ ចេន ដែលព្យាយាមនិយាយឈ្មោះនាងដើម្បីឱ្យគ្រប់គ្នាបានស្គាល់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv8UoiLoHRUaZH5pUp7X-TEbOG4MG4-WY6ns_KRLyYEOxKgz9Rt9joDJR5BRGOaOQwZ3qum_3MPpVxUpi9YaEoGQ1zETBiFdvDoYGh3_VoQ-wBZx-djMh9822_h5nCJ2svoax0vUP01D8wSiAJW9y_9HqPSISn2zNCC3ukuTGIM0uCxhbd3z1JUT-xxv3O/s2048/image_2025-07-21_14-31-50.png

ពេជម្នី សេលីណា បានបង្ហាញខ្លួនជាតារាចម្រៀងក្នុងផលិតកម្ម AKASA MUSIC កាលពីឆ្នាំ២០២៤ ដែលនាងអាចច្រៀងនិងរាំបាន។ ក្នុងអាជីពសិល្បៈ បង្ហាញខ្លួនក្នុងរយៈ ពេលខ្លីនេះ សេលីណា ពុំទាន់ក្រសោបប្រជាប្រិយភាពបានច្រើននោះទេ ប៉ុន្តែនាងមាន ឱកាសបកស្រាយបទចម្រៀង «ស្មារតីជាខ្មែរ» ជាមួយរៀមច្បង ពេជ្រ សោភា និងលោក ហ្សូណូ៕