ហ្សង់ អតីតបេក្ខជន Master Chef រដូវកាលទី៣បានចេញមកលាតត្រដាងពីកម្មវិធីដែល លោកធ្លាប់ចូលរួមប្រកួតកន្លងមកនេះនិងថាលោកគ្មានបានចំណេញអ្វីក្រៅពីកម្មវិធីទេមានតែខាតប្រាក់ខណៈការថតវិញក្នុងមួយអាទិត្យគឺថត៤ថ្ងៃ ហើយក្នុងមួយថ្ងៃបេក្ខជន បានចំនួន១០ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhgrZzV2Zc-SJExt9-Yjnb4uo9ZWzsE_k2o_-l8oRb2t5S6ajSlXa1XGKu6_pfnu8WSwKXJfwEvi4rUfpSCZipI26EKwY-JxuP9rKO3cmS2oFGxzZ0wNZun5z8kwHYe3D8Gau2ikm8RFMc-XM5I6HKbBSwkO75WmXO_ZQWUvXdsiw0eA1oILoOHsu_6cpo/s2048/image_2024-12-09_15-20-11.png

នៅរសៀលថ្ងៃទី២១ កក្កដា ហាយ ហ្សង់ ដែលជាអតីតបេក្ខជន Master Chef រដូវកាលទី៣ បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងអក្សរក្នុងរូបភាពថា «ការពិតរបស់ Master Chef » ។ ជាមួយនឹងរូបភាពនេះលោកបានរៀបរាប់ថា «ហែកគេម៉េស? បានល្បីដោយសារកម្មវិធីគេសោះ!! ជនណាដែលបោះសម្ដីបែបនេះ រើសពីដីហើយ លេបទៅវិញ! អ្វីក៏ដោយវាមានទៅមានមក មិនមែនសុខៗកម្មវិធីហ្នឹងល្បីទេ គិតមើលទៅ សម្រាប់ខ្ញុំមិនដែលបានចំណេញអ្វីពីកម្មវិធីទេ មានតែខាតអស់ប្រាក់កាសទៅវិញទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9WBS6Ixy1Rifngx5WhcMRzWfPGi08Uu7mXks_Mx9zC9w2ocRKiPdxSpB311Mo-Szg0ZJuIwbUaS63kb-4pYbkqP0ywmdYvC0mNOhc-QuisH31PrSzXDqiKcHvNet764nNDy0hVVvHz2PB62cpCl5DgfEb_O0epO0jkV3Xz8EJPLrBHhRQAD3_S-4_Ol0a/s2048/image_2024-12-09_15-20-06.png

១. មិនចម្លែកទេបើបេក្ខជនប្រលងទៅចងការប្រាក់គេកំឡុងពេលប្រកួត
ពួកគាត់ក៏ដូចជាខ្ញុំតម្រូវឱ្យលាឈប់ពីការងារដើម្បីទៅថតកម្មវីធី (ជាជម្រើសបុគ្គលមានការព្រមព្រាង) ថត ៤ ថ្ងៃក្នុង ១ អាទិត្យ ១ ថ្ងៃ បាន ១០ ដុល្លាអាម៉េរិក ចឹងមួយខែគិតលេខមើលទៅ ដូច្នេះឃើញគេចាកចេញពីកម្មវិធីមុន ឬមិនបានទទួលអៀមសអីកុំឆ្ងល់ទៀតអី ជួនកាលពេលវេលានិងទឹកលុយមិនស័ក្តិសម មនុស្សមានទំនួលខុសត្រូវរៀងខ្លួន សម្រាប់ខ្ញុំមិនគ្រប់ទេប្រាក់ឧបត្ថម្ភហ្នឹង ទោះបីមានបាយ ៣ ពេលក៏ដោយ នេះមិនទាន់និយាយពីម្ហូបអាហារដែលកម្មវីធីឱ្យញុំាផង តែបើគេញុំាបានរឿងអីយើងញុំាមិនបាន តែបើសួរថាសមរម្យទេ ? សុំនិយាយថាមិនគ្រាន់ទេ មនុស្សញុំាច្រើនគឺមិនគ្រាន់ត្រូវកម្មង់អីញុំាថែម តែរបបអាហារមនុស្សខុសៗគ្នាសូមមិននិយាយច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_ElDsHOZWGohbNdYTo2eiguRj1iPaohcvcIfsdH59R-KCwRhgTNzp4fdTYOAD02JRmxKSPvk4uSIop_GJNfwxj4ngHIqSdQ_2ORrnYHPPDy1kEgoAx_gCB1dfm_f1zhU4PkD_Ss0Np-XDH5LUhGgytFYuPyVp8kTAwpGmcM2QVJS4PgDYybYUkdQDFAh3/s2048/image_2024-12-09_15-20-07.png
២. ចុះពេលលាឈប់ពីការងារហើយ ស្រាប់តែត្រូវជម្រុះ ធ្វើម៉ិច? ជាទំនួលខុសត្រូវរបស់បេក្ខជនគ្មានអ្នកណាឧបត្ថម្ភអីទេ ក្នុងកំឡុងពេលរកការងារថ្មី ហើយកុំសង្ឃឹម Sponsor ឱ្យការងារធ្វើមិនបានទាំងអស់គ្នាទេ បើបានក៏មិនគ្រប់ដែរ មួយចានគោក មួយចានទៀតក៏គោកដែរ គ្មានទឹកហ៊ុតទេ ពីព្រោះអ្នកឈ្នះមានតែម្នាក់បើមិនមានសង្ឃឹមថាឈ្នះទេ ដើរចេញជាជម្រើសល្អបំផុត យល់ហើយមេនហ្អេ ? ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjHcuQXco9zoFcB1l2d5ZViQkaonnJ9bIMLAYWz-7YJH69YFVQbCCXT8rLeS0XHPaq388IyVE6hlZ8aTqfPWHDcn_pHbYEVkoQ6rZAy4ycvZorl1odc-GB_A7Ag41TH_JGd4zdCnw1HdpzTvXIZ_T_JUg5mptrB9RLMGInTif4mZkyDaDSGEjxlpwZwTf7/s2048/image_2024-12-09_15-20-09.png
៣. បើមានខោអាវដូចគ្នា២សម្រាប់ទើបល្អ
១សូ ថត ២ថ្ងៃ ចឹងបើប្រឡាក់ឆ្អាបអីស្ហុយនៅហ្នឹងហើយ ចឹងទិញ ២ សម្រាប់ ១ឈុត តែលុយខ្លួនយើងទេ ពាក់ទៅស្អាតយើងដែរ បើមានលទ្ធភាពទិញពាក់ទៅបើអត់ទេ តាមហ្នឹងទៅពីព្រោះមានអៀមពាក់បាំងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwxLevMeMu0p8dDRtLZXED_-RysY1K_cMywJvXTslw0djbOetSZubrix_EI-OkBgML_5xN6fkB7RwaTJUNE8xrSLNIqXuVxO_kLupFKYZfPCJliKy1-Mnazyalc5MkY2YzTP9ihmmUOXulDYmjBMkT3oF9n1nrQoy7QKS-IzmTUj1tch3MOomj7Xyt215Z/s665/image_2024-12-09_15-20-11%20(2).png
៤. គេមានបង្រៀនខ្លះៗដែរនៅសាលាធ្វើម្ហូប (ម្ហូបអឺរ៉ុប គ្រឿងផ្សំ)
ត្រូវចាំថាគេចង់ឱ្យ សូ គេល្អមើល បើយើងមិនចេះសោះដំឡូងមូលពេក ក៏មិនល្អមើលដែរ តែបើយើងចេះខ្លះស្រាប់ហើយក៏ល្អដែរ យើងបានរៀនបន្ថែមពីបទពិសោធន៍ថ្មី ព្រោះរយៈពេលក៍ខ្លីដែរខិតខំតទៅមិនខាតពេលទេ៕