គណៈប្រតិភូម៉ាឡេស៊ី ដែលជាតំណាងរាស្រ្តខេត្ត Kedah បានបង្ហាញពីគោលបំណងចង់ពិភាក្សាសិក្សាស្វែងយល់បន្ថែមពីវិស័យកសិកម្មកម្ពុជា ជាពិសេសការផ្តោតសំខាន់ទៅលើវិស័យស្រូវអង្ករសម្រាប់ផ្គត់ផ្គង់ទីផ្សាររបស់ខ្លួនដែលខ្វះខាត និងពិនិត្យទៅលើវិស័យសក្តានុពលផ្សេងៗទៀត ដែលអាចធ្វើការវិនិយោគជាមួយប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCUu8KYK3KoVbN-G01W-8sqXw3gWyHi-VzFs_Qi3i2YWX6TzIknGu5TeL_7cj3absoLzuqVgAj5efWDnGIA_dKot3_JaG75kEROuiFUgduoiH8q9wUSu98Pr4Ral5OamIo0BYI54UTuKqLLe56fsSVBzkwZKYrh3_YGzbvQDvOxoglm4VH1vY5kyxULiQi/s1280/photo_2025-07-21_14-53-18.jpg

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីសង្ដាហិ៍មុនបានឲ្យដឹងថា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ និង ឯកឧត្តម YB Haji Dzowahir bin haji an Ghani តំណាងរាស្រ្តខេត្ត Kedah ប្រទេសម៉ាឡេស៊ី បានជជែកពិភាក្សាអំពីវិស័យកសិកម្មនៅក្នុងប្រទេសទាំងពីរដើម្បីសិក្សាពីគ្នាទៅវិញទៅមក នៅឯនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixcmmvh84ZtYjWybyrJEWd57YzSoWWVH8netFxYfGXpAtp1TEgZsmInNzmmnThYE6DAZWWzQFFTSXXOPm2gBkgPiqu4FI4TZmytC-FcNnY9CditHupiwhwmtcvCInhTMIJ-J1snhgxNMxJIdLIAbvvlzJb6uwPUb7FNY-gW8emv9knQpIEHwK1cK7t8Pa8/s1280/photo_2025-07-21_14-53-19%20(3).jpg
    សូមជម្រាបជូនថា នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូម៉ាឡេស៊ីមានគោលបំណងពិភាក្សាសិក្សាស្វែងយល់ពីវិស័យកសិកម្មកម្ពុជា ជាពិសេសការផ្តោតសំខាន់ទៅលើវិស័យស្រូវអង្ករសម្រាប់ផ្គត់ផ្គង់ទីផ្សាររបស់ខ្លួនដែលខ្វះខាត និងពិនិត្យទៅលើវិស័យសក្តានុពលផ្សេងៗទៀត ដែលអាចធ្វើការវិនិយោគជាមួយប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4M4DKSt-RkV00f7ICyhy1yh3KpaRljtgTsmy0zgM83rJBs6nWr9m_sMKBrS8jqhPwluK5a7HLofchCHO1pjuKhlEEVQK56ZoETuOkhdKu1BLejnQNwqaEO5qCjMUj5u2D0_zEIgvjL54tUta0haaVuSzteH569u2aa_ycRGE_s74iYrFUuVpr8TEf0Mro/s1280/photo_2025-07-21_14-53-20.jpg

    ក្នុងជំនួបនេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថាកម្ពុជាមានអង្ករក្រអូប ដែលមានគុណភាពខ្ពស់ ល្អប្រណិត និងរសជាតិឆ្ងាញ់ ដែលអាចឆ្លើយតបនឹងតម្រូវការរបស់ភាគីម៉ាឡេស៊ី និងបានអញ្ជើញគណៈប្រតិភូ ចូលរួមកម្មវិធី(CAFE25) នាចុងឆ្នាំនេះ សំដៅលើកកម្ពស់វិស័យកសិកម្មផ្សារភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម ជាពិសេសមានឱកាសពិនិត្យលទ្ធភាពវិនិយោគក្នុងវិស័យកែច្នៃកសិផលសំខាន់ៗដែលកម្ពុជាមាន និងការជំរុញកសិពាណិជ្ជកម្ម៕