Home Blog Page 373

លោក Trump ជំរុញឱ្យរុស្ស៊ីបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែនក្នុងរយៈពេល១០ថ្ងៃ ឬ១២ថ្ងៃ

0

សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មាន BBC រាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានកំណត់រយៈពេលខ្លីជាងមុនឱ្យរុស្ស៊ីយល់ព្រមបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន ក្នុងរយៈពេល១០ថ្ងៃ ឬ១២ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ខែកក្កដា ពីព្រោះវាគ្មានមូលហេតុអ្វីដែលរុស្ស៊ីត្រូវរង់ចាំទៀតទេ ។ រុស្ស៊ី និងអ៊ុយក្រែន នៅតែពុំអាចបញ្ចប់សង្គ្រាម ខណៈប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ចាត់ទុកការអន្តរាគមន៍របស់អាមេរិកមានសារៈសំខាន់យ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVrSu18jliENiXE5YRiFxFXtxfV5po39ALSBhTXfA4r-PG1bTfc_HgUYxOc73Oh90iQ7tJUBbkrky2AEbJbWjlB8wQ5UIwPqHVGha6ZNl9X13XbtHCd6_iwSxdl5fpDsnjUrAeoKqPe_N_QpmwsuyNGPLSlj4n7FjHZDC3YO9mkWhKyuXZHEUUIuZgcoRv/s862/image_2025-07-29_13-16-39.png

កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥ លោក Trump ថ្លែងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មានរយៈពេល៥០ថ្ងៃក្នុងការបញ្ចប់សង្គ្រាម បើពុំដូច្នោះទេ រុស្ស៊ីនឹងប្រឈមជាមួយវិធានការពន្ធធ្ងន់ធ្ងរ ។ នៅប្រទេសស្កុតឡេន លោក Trump បានបញ្ជាក់ពីការកំណត់ពេលវេលាជាថ្មី ប៉ុន្តែលោកថ្លែងពីការដាក់ទណ្ឌកម្ម និងកំណត់ពន្ធជាមួយរុស្ស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoudNmIhgVQ57ivWIF4mGpNplQOUnEHxVKL2Zq0v5QWwsjSWychEQSYyHEhSamEso2fpVXu44I4ifO5cY2h3unrXRHIAeCDCVzNDnzPRjtkjEwsDiv8YynHBZnX2A7Dt7sC1jPhsgtp6OC6Bn3i3WMvgnt-CqpW5Z-AN96T_5DVVXuWfP7sp4xN6l0sIik/s1600/image_2025-07-29_13-16-40.png
លោក Trump នឹងដំឡើងពន្ធទំនិញខ្ពស់រហូតដល់១០០% សម្រាប់ប្រទេសណាធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ។ ការដំឡើងពន្ធនឹងធ្វើឱ្យទំនិញឡើងថ្លៃរហូតដល់អាជីវកម្មនៅអាមេរិកងាកមកទិញទំនិញប្រទេសផ្សេងៗដែលមានតម្លៃថោកជាង ហើយធ្វើឱ្យរុស្ស៊ី និងដៃគូពាណិជ្ជកម្មបាត់បង់ចំណូល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcKrGLD6ml8Yc2g8QwWNcNnG62SknJnK4d3KCWuryRTxcLVujqMj4zzq1LdgbOiwdx3lJg3sFXU9iTd8wszLQfEjGZUmIt_exPIudFl_YNshW2Jjul8sFuJIG4pVn_FPPVJcwf5efVJ2FIBwQnM17ABcuZ3ufdYsNA8goDzTtFz3mvRPpAy2JKMaqq0__y/s976/image_2025-07-29_13-16-39%20(2).png

ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអរគុណលោក Trump ចំពោះការដាក់សម្ពាធលើរុស្ស៊ី ដោយលោកសរសេរក្នុងបណ្តាញសង្គម X ថា «ដល់ពេលល្មម» ។ លោកក៏បានសរសើរពីគោលជំហរច្បាស់លាស់ និងការតាំងចិត្តរបស់ប្រធានាធិបតីអាមេរិកក្នុងការជួយជីវិតមនុស្ស និងបញ្ចប់សង្គ្រាមដ៏អាក្រក់នេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiruGuefR8bMtiqjzrZwmAlUGcoMB9SNAN-cNZGcXACOb-AQv4fN7e6E8ERaolOCU7iuiWQvzdW3Wrwmnv-cLSvQoa2Fq9Y874d1AcM-Y2bbNKbGuEF2rZIcWJ50ZuZHFC7s9Xn0xPiJufC_Alx07jNNeTDE5i2FfcB_8WVrPtyHLt20Ct019d7QXAM7qfk/s886/image_2025-07-29_13-16-41.png
ក្រោយកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នៅប្រទេសស្កុតឡេន លោក Trump បានបង្ហាញការមិនពេញចិត្តម្តងទៀតចំពោះទង្វើរបស់លោក Putin នៅអ៊ុយក្រែន ។ លោកនិយាយពីភាពខុសគ្នារបស់ប្រធានាធិបតីរុស្ស៊ីពេលសន្ទនាផ្ទាល់ និងការបាញ់មីស៊ីលរបស់រុស្ស៊ីទៅកាន់ទីក្រុងនានារបស់អ៊ុយក្រែនស្ទើររាល់យប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJMSY4Ucku35i9bBF047Td7XnkwgHVcjSmtFh07iDBHHvznmzgLkeLVis3DWvkNeexGpKZSb4tmPJ91ZQ6gaiGJH6fnLQ76uW52p6djSApb58VSjPUVqDqcCRlCIPqB4D4HHK44fcpeBBh6GQVlHWDAS4jsbKdyLA3LPpBq7pV_RqhOVVIGLSwgQYI59XU/s1480/image_2025-07-29_13-16-40%20(2).png

លោក Trump ពុំចាប់អារម្មណ៍ការចរចាទៀតទេ ដោយសាររុស្ស៊ីពុំឆ្លើយតបនឹងពេលវេលាបញ្ចប់សង្គ្រាម ។ កន្លងមក អាមេរិកបានកំណត់រយៈពេល៥០ថ្ងៃដើម្បីឱ្យរុស្ស៊ីបញ្ចប់សង្គ្រាម ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីថា រុស្ស៊ីត្រូវការពេលវេលាពិចារណា ។ បើតាមសមាជិកសភារុស្ស៊ី គឺលោក Trump កំណត់ពេលឱ្យរុស្ស៊ីបញ្ចប់សង្គ្រាមគ្មានប្រសិទ្ធភាពទេ ខណៈរុស្ស៊ីមានអាវុធ និងគោលការណ៍របស់ខ្លួន ៕

លោក Trump ជាប្រធានាធិបតីសន្តិភាពក្រោយជំរុញកិច្ចព្រមព្រៀងឈប់បា.ញ់រវាងកម្ពុជា-ថៃ

0

សហរដ្ឋអាមេរិក ៖ មុនពេលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នៅទីក្រុង Turnberry ប្រទេសស្កុតឡេន ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងពីកម្ពុជា-ថៃសម្រេចកិច្ចព្រមព្រៀងឈប់បា.ញ់បន្ទាន់ដោយឥតលក្ខខណ្ឌនៅម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានថា អាមេរិកបានបង្កើតសន្តិភាពជំរុញឱ្យមានកិច្ចព្រមព្រៀងឈប់បា.ញ់រវាងកម្ពុជា-ថៃ វាជាសន្តិភាព ពីព្រោះរឿងនេះអាចជាសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFLBVjaOzC-ZHBsO29TtZDrs7lYrA0amYI3sxboiogAxlZX3-zno-0-CzfUGA5qfmOsvcYIcknVUTedc_lnmxGSfQyZ0XJ0wrWqC2e5sthUoPowjt5Ub0FVL1tTYAmYBwrdMM81jK9ETlf_nBO6s3OUME3VipKACJY748OekRMzPrLhz3TU_CdbrXWIlLO/s1200/photo_2025-07-29_11-08-59.jpg
ប្រធានាធិបតីអាមេរិក លោក Trump ថ្លែងបន្តថា ៖ «សង្គ្រាមលើកនេះអាចអូសបន្លាយរយៈពេលជាច្រើនឆ្នាំ និងអាចមានមនុស្សស្លាប់បាត់បង់ជីវិតរាប់លាននាក់ ប៉ុន្តែយើងបានបញ្ឈប់សង្គ្រាម ហើយយើងរីករាយខ្លាំងណាស់ដែលប្រទេសទាំងពីរមានសន្តិភាព» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioYyTew0GUys5w00hg9xnjTRj4azjlkppk0J6IjC0bW0GWPNCdbIZZM2IzncbYF3c3Rof3-zH5r3goD1i0y3owuRH_nBHwEy0enm_qwBsPa_nqJETaqcQ7GCZD4_Y-9pj3Qiwkxyox7M-pwdywBNDFbwWGRYS7tQZZZ_9PeDXvQZkEePVR69gxxcpb9RRN/s1486/image_2025-07-29_10-45-53.png

លោក Trump បានជជែកតាមទូរស័ព្ទជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃ កាលពីថ្ងៃទី២៦ ខែកក្កដា ថា អាមេរិកពុំអាចរចាពាណិជ្ជកម្មជាមួយកម្ពុជា-ថៃបានទេ ប្រសិនបើប្រទេសទាំងពីរនៅតែធ្វើសង្គ្រាមជាមួយគ្នាបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaLHMOHHsGWP0KuN7OIue9OAuCYbzhcmfmYb0vEM5PYm5JvTzMotFgpWKuAqLO-SZKf2_2quvjOUUkgdISIH5kxBQ6q2FKtfXUkSZIscG9sSKWH5AXrz9mI6AWmDM9-dhRI6-rOlaZuEJXzE4BBbR9OoNDOKYKWjzYPiAMNMuc7zcTW06mK4k0L7LIZGZO/s830/image_2025-07-29_10-45-56.png

កាលពីថ្ងៃទី២៨ ខែកក្កដា លោក Trump បានហៅខ្លួនលោកជាប្រធានាធិបតីសន្តិភាព (President of Peace) ហើយលោកសរសេរក្នុងបណ្តាញសង្គមថា លោកជំរុញឱ្យកម្ពុជា-ថៃសម្រេចកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌ ហើយរយៈពេល៦ខែនេះ លោកបានបញ្ឈប់សង្គ្រាមជាច្រើនលើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj03Vnd2rsj4jyDzXfLVZ_JyfJUai7-1UryjQ7JHKMG2_1CvTQTjj1aOMRHjk6eDA8SuJl3OXa65pH8-c_Yv1SN5YdXA5lQi4SPbhOSKs2fho20pvuBZnO6Gcsj_L2p4oYCQyNd67HV7R0LimAP05aAkg07DfZ1uT1h90avQL-fx4ZYIGkSk3lnj5Kgr8cV/s1360/image_2025-07-29_10-45-55.png

លោក Trump សរសេរក្នុងបណ្តាញសង្គម TruthSocial ថា ៖ «ខ្ញុំទើបតែបានជជែកជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃ ហើយខ្ញុំមានអារម្មណ៍រីករាយដែលមានការប្រកាសថា ក្រោមគំនិតផ្តួចផ្តើមរបស់ខ្ញុំធ្វើឱ្យប្រទេសទាំងពីរបសម្រេចកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ និងទទួលបានសន្តិភាព ។ ខ្ញុំសូមបង្ហាញក្តីរីករាយទៅកាន់ប្រទេសទាំងពីរផង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-7cQKKUwRMu0JrPWj2Pm1KZ5fOGIJZQiczSEFIyQ7dT6Rbclpivwd3bk2gCNapLCgFtZcRnmBDtyqo7M7MawzGOt7QNUzA94TwdsRdCdihkX2nV4MRJiLEI_IVfjcMXRSPV11VAlEAknY_JTGiSD0JMdVZqfusNjHYWv7y7jo_lzvI7ACml0FG6Doia2F/s960/photo_2025-07-29_11-08-59%20(2).jpg

ការបញ្ឈប់សង្គ្រាមលើកនេះបានជួយជីវិតមនុស្សរាប់ពាន់នាក់ ហើយខ្ញុំបានបញ្ជាឱ្យក្រុមការងារចរចាពាណិជ្ជកម្មរបស់ខ្ញុំចាប់ផ្តើមការចរចាម្តងទៀត ។ រយៈពេលត្រឹមតែ៦ខែ ខ្ញុំបានបញ្ឈប់សង្គ្រាមជាច្រើនលើក ខ្ញុំមានមោទនភាពដែលបានធ្វើជានាយករដ្ឋមន្ត្រីសន្តិភាព ៕

អាមេរិក និងបារាំងរីករាយដែលកម្ពុជា-ថៃសម្រេចកិច្ចព្រមព្រៀងឈប់បា.ញ់បន្ទាន់ដោយឥតលក្ខខណ្ឌ

0

ប្រទេសបារាំង ៖ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio បានសរសើរ និងរីករាយចំពោះកម្ពុជា-ថៃសម្រេចកិច្ចព្រមព្រៀងឈប់បា.ញ់បន្ទាន់ដោយឥតលក្ខខណ្ឌ ហើយអាមេរិកក៏សូមអរគុណដល់ប្រទេសម៉ាឡេស៊ីផងដែរ ដែលបានធ្វើជាម្ចាស់ផ្ទះក្នុងជំនួបចរចារបស់នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ។ អាមេរិកសង្ឃឹមថា ប្រទេសទាំងពីរនឹងអនុវត្តតាមកិច្ចព្រមព្រៀងឈប់បា.ញ់បន្ទាន់ដោយឥតលក្ខខណ្ឌនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioYyTew0GUys5w00hg9xnjTRj4azjlkppk0J6IjC0bW0GWPNCdbIZZM2IzncbYF3c3Rof3-zH5r3goD1i0y3owuRH_nBHwEy0enm_qwBsPa_nqJETaqcQ7GCZD4_Y-9pj3Qiwkxyox7M-pwdywBNDFbwWGRYS7tQZZZ_9PeDXvQZkEePVR69gxxcpb9RRN/s1486/image_2025-07-29_10-45-53.png

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio និយាយថា អាមេរិកសូមសរសើរចំពោះការប្រកាសឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ នៅថ្ងៃទី២៨ ខែកក្កដា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ ប្រធានាធិបតីអាមេរិក លោក Donald Trump និងខ្លួនលោកបានប្តេជ្ញាបញ្ចប់អំពើហិង្សាភ្លាមៗ ហើយសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា-ថៃ នឹងអនុវត្តតាមកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌរបស់ខ្លួនដើម្បីបញ្ចប់ជម្លោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj03Vnd2rsj4jyDzXfLVZ_JyfJUai7-1UryjQ7JHKMG2_1CvTQTjj1aOMRHjk6eDA8SuJl3OXa65pH8-c_Yv1SN5YdXA5lQi4SPbhOSKs2fho20pvuBZnO6Gcsj_L2p4oYCQyNd67HV7R0LimAP05aAkg07DfZ1uT1h90avQL-fx4ZYIGkSk3lnj5Kgr8cV/s1360/image_2025-07-29_10-45-55.png
សហរដ្ឋអាមេរិកសូមអរគុណនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានអាស៊ាន ដែលបានធ្វើជាម្ចាស់ផ្ទះក្នុងជំនួបចរចាបញ្ចប់ការឈប់បាញ់គ្នា ។ យើងសូមអំពាវនាវឱ្យគ្រប់ភាគីអនុវត្តតាមកិច្ចព្រមព្រៀងរបស់ខ្លួន ហើយអាមេរិកនៅតែប្តេជ្ញាចិត្តបញ្ចប់ជម្លោះនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBBuzVEeGU-VSWGlYBJGtcyG_yXoJZ9z9q8_zGb291NsrXtcyODZt_7yoHB7Sxs8YiIuKzAx2BsX8AiKM_hACIVSkjzn9g01qEFSHr4vzo6Y7VzEvTHYZdk_x7dLYf0-TT7BtnKOfA-ScjxmZ98Rrap3y7ZmRwiCWC9rlHfVRMid7F-41L4OebDoWUbvfo/s1280/image_2025-07-29_10-45-54.png

ដោយឡែក នៅថ្ងៃទី២៩ ខែកក្កដា សារព័ត៌មានបរទេសរាយការណ៍ថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសរសេរក្នុង Instagram ឈ្មោះ «@emmanuelmacron» ដែលមានអ្នកតាមដានប្រមាណ៥លាន២សែននាក់ ជាភាសាខ្មែរ និងភាសាថៃ ក្រោយពីប្រទេសទាំងពីរសម្រេចកិច្ចព្រមព្រៀងឈប់បា.ញ់បន្ទាន់ដោយឥតលក្ខខណ្ឌនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថា «ពេលវេលាមកដល់ហើយដែលត្រូវផ្អាកអាវុធនៅតំបន់ព្រំដែនរវាងកម្ពុជា និងថៃ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaLHMOHHsGWP0KuN7OIue9OAuCYbzhcmfmYb0vEM5PYm5JvTzMotFgpWKuAqLO-SZKf2_2quvjOUUkgdISIH5kxBQ6q2FKtfXUkSZIscG9sSKWH5AXrz9mI6AWmDM9-dhRI6-rOlaZuEJXzE4BBbR9OoNDOKYKWjzYPiAMNMuc7zcTW06mK4k0L7LIZGZO/s830/image_2025-07-29_10-45-56.png

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសរសេរក្នុង Instagram ទៀតថា ៖ «នាយករដ្ឋមន្ត្រីទាំងពីរបានបង្ហាញភាពរឹងមាំដោយជួបជាមួយគ្នានៅថ្ងៃនេះ ដើម្បីឱ្យមានការពិភាក្សាសន្តិភាព ។ ខ្ញុំសូមលើកស្ទួយយ៉ាងពេញទំហឹងចំពោះការចរចាកំពុងបន្តនៅម៉ាឡេស៊ី ដែលមានគោលបំណងបញ្ចប់ជាមួយនឹងកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងចាំបាច់ដើម្បីដោះស្រាយវិវាទនេះដោយសន្តិវិធី» ៕

មិនបញ្ចប់ដោយងាយទេ! ថៃចោ.ទប្រកាន់កម្ពុជាថារំលោ.ភបទឈប់បា.ញ់

0

សូរិន្ទ៖ ព្រឹកថ្ងៃអង្គារ ទី២៩ កក្កដា កងទ័ពថៃបានចោ.ទប្រកាន់កម្ពុជា ថាបានរំលោ.ភលើបទឈប់បា.ញ់ ដោយនៅតែបន្តសកម្មភាពបា.ញ់បោះដោយអាវុ.ធជាបន្តបន្ទាប់បើទោះបីជាមានកិច្ចព្រមព្រៀងមានគោលបំណងបញ្ចប់ការប្រយុទ្ធបង្ហូរឈាមហើយក៏ដោយ។ នេះបើសារព័ត៌មានអន្តរជាតិ CNA បានចុះផ្សាយ។

ប្រភពខាងលើបានឲ្យដឹងថា បន្ទាប់ពីកិច្ចចរចាសន្តិភាពនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃចន្ទម្សិលមិញ ភាគីទាំងពីរបានព្រមព្រៀងគ្នាថាបទឈប់បា.ញ់ដោយគ្មានលក្ខខណ្ឌ នឹងចាប់ផ្តើមចូលជាធរមាន«នៅពាក់កណ្តាលអធ្រាត្រដើម្បីបញ្ចប់ការប្រយុទ្ធគ្នាជុំវិញប្រាសាទបុរាណនៅតំបន់ជម្លោះនៅតាមព្រំដែន 800 គីឡូម៉ែត្ររបស់ពួកគេ។

បើតាមអ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suwaree បាននិយាយថា “នៅពេលកិច្ចព្រមព្រៀងចូលជាធរមាន ភាគីថៃបានរកឃើញថា កងកម្លាំងកម្ពុជាបានបើកការវា.យប្រហារដោយអាវុធចូលទៅក្នុងតំបន់ជាច្រើនក្នុងទឹកដីថៃ”។ លោកបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កត្តានេះបង្កើតជាការបំពានដោយចេតនានៃកិច្ចព្រមព្រៀង និងការប៉ុនប៉ងច្បាស់លាស់មួយដើម្បីបំផ្លាញទំនុកចិត្តគ្នាទៅវិញទៅមក”។

អ្នកនាំពាក្យកងទ័ពថៃខាងលើនេះបានអះអាងថា «ដូច្នេះថៃត្រូវបានបង្ខំចិត្តឆ្លើយតបដោយសមរម្យ ដោយអនុវត្តសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន»។

ប៉ុន្តែបើតាមពាក្យសំដីរបស់ភ្នាក់ងារសារព័ត៌មាន AFP ម្នាក់ ដែលចាំយកការណ៍នៅក្នុងក្រុងសំរោងខាងទឹកដីកម្ពុជា ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីព្រំដែនបាននិយាយថា សំឡេងនៃការបំផ្ទុះបានឈប់ក្នុងរយៈពេល 30នាទី មុនឈានដល់ពេលពាក់កណ្ដាលអាធ្រាត ហើយភាពស្ងប់ស្ងាត់នេះបានបន្តរហូតដល់ពេលទាបភ្លឺ។

គួរជម្រាប់ថា ការចោ.ទប្រកាន់ជាថ្មីពីសំណាក់ភាគីថៃមកលើកម្ពុជានេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងទទួលយកការឈប់បា.ញ់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌពីសំណាក់ភាគីទាំងពីរ។ លើសពីនេះ នៅព្រឹកថ្ងៃអង្គារ ទី២៩ កក្កដានេះផងដែរ កម្ពុជានិងថៃ ក៏បានឯកភាពរៀបចំឲ្យមានការជួបប្រជុំក្រៅផ្លូវការមួយរវាងមេបញ្ជាការយោធភូមិភាគ១ និងទី២ថៃ ជាមួយយោធភូមិភាគទី៤និងទី៥កម្ពុជា នៅម៉ោង៧:០០នាទីព្រឹក។ ប៉ុន្តែដោយសារមានការចោ.ទប្រកាន់បែបនេះ ការប្រជុំខាងលើក៏ត្រូវបានពន្យាពេលរហូតដល់ម៉ោង ១០ព្រឹក នៅថ្ងៃដដែល៕

មេបញ្ជាការអ្នកនាំពាក្យកងទ័ពថៃមកចោ.ទប្រកាន់ថា កម្ពុជាបានល្មើសកិច្ចព្រមព្រៀងឈប់បា.ញ់គ្នានាព្រឹកនេះ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានចរចាពីការបញ្ចប់ឈប់បា.ញ់បន្ទាន់ដោយឥតលក្ខខណ្ឌរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ជាមួយនាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ នៅប្រទេសម៉ាឡេស៊ី ដោយមានការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ។

កិច្ចព្រមព្រៀងបញ្ចប់ការឈប់បា.ញ់គ្នាបានចាប់ផ្តើមចូលជាធរមានត្រឹមម៉ោង០០និង០១នាទី ថ្ងៃទី២៩ ខែកក្កដា ដែលបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ពីសង្គ្រាមកម្ពុជា និងថៃ ប៉ុន្តែកងទ័ពថៃបែរជាចោទប្រកាន់ថា កម្ពុជាល្មើសកិច្ចព្រមព្រៀងបញ្ចប់ការឈប់បា.ញ់គ្នានៅម៉ាឡេស៊ី ។

នៅថ្ងៃទី២៩ ខែកក្កដា សារព័ត៌មាននានារបស់ថៃរាយការណ៍ថា កងទ័ពថៃបានចោទប្រកាន់កម្ពុជាពុំព្រមឈប់បា.ញ់ និងល្មើសកិច្ចព្រមព្រៀងបញ្ចប់ការឈប់បា.ញ់គ្នា ហើយចោទប្រកាន់ថា កងទ័ពកម្ពុជាបានផ្ទុះអាវុធនៅភ្នំទ្រព្យ រួមទាំងបើកឆាកបាញ់នៅតំបន់ប្រាសាទតាក្របីម្តងទៀត ។ កងទ័ពថៃថា កម្ពុជាបំផ្លាញទំនុកចិត្ត ខណៈថៃប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ប៉ុន្តែចាំបាច់ត្រូវការពារខ្លួន ។

នាវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២៩ ខែកក្កដានេះ នៅទីបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ វីនឆ័យ សុវ៉ារី អ្នកនាំពាក្យកងទ័ពថៃចោទប្រកាន់ថា កម្ពុជាល្មើសកិច្ចព្រមព្រៀងបញ្ចប់ការឈប់បា.ញ់គ្នានៅម៉ាឡេស៊ី ។ វាខុសពីអ្វីដែលរដ្ឋាភិបាលកម្ពុជា-ថៃបានព្រមព្រៀងឈប់បាញ់គ្នានៅតំបន់ព្រំដែនប្រទេសទាំងពីរចូលជាធរមានត្រឹមម៉ោង០០និង០១នាទី ថ្ងៃទី២៩ ខែកក្កដា ដើម្បីបង្កើតសន្តិភាព កាត់បន្ថយភាពតានតឹង និងជំរុញកិច្ចសហការរវាងប្រទេសទាំងពីរ ។

កងទ័ពថៃសូមប្រកាសថា ភាគីថៃនឹងអនុវត្តតាមកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នាយ៉ាងម៉ឺងម៉ាត់នៅតំបន់ព្រំដែនកម្ពុជា-ថៃតាមពេលវេលាកំណត់ ក៏ដូចជាប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរួមគ្នារបស់រដ្ឋាភិបាលកម្ពុជា-ថៃ ។ ប៉ុន្តែកងទ័ពថៃសោកស្តាយយ៉ាងខ្លាំង គឺដល់ពេលវេលាកំណត់ឈប់បាញ់គ្នា ភាគីកម្ពុជាបានប្រើប្រាស់អាវុធវាយប្រហារមកលើតំបន់ជាច្រើនរបស់ថៃ ។ ថៃចាត់តុកថា ជាការល្មើសកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា ដោយកម្ពុជាមានចេតនាបំផ្លាញទំនុកចិត្តរវាងគ្នា ហើយថៃចាំបាច់ត្រូវអនុវត្តវិធានការក្រោមសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន ។

ចុងក្រោយ លោកឧត្តមសេនីយ៍ វីនឆ័យ សុវ៉ារី អ្នកនាំពាក្យកងទ័ពថៃបញ្ជាក់ថា ជំនួបរវាងថ្នាក់មេបញ្ជាការយោធភូមិភាគកម្ពុជា-ថៃ នឹងពន្យាររហូតដល់ម៉ោង១០ ថ្ងៃទី២៩ ខែកក្កដា ខណៈពេលវេលាកំណត់ដំបូងនៅម៉ោង៧ព្រឹក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW5Jq8RSxa4Gv6BDAcqFehyp9vs43HXIh4nwqX5py-qrDRNAX-IjK0eYC6kq6ZwBarEyQlX8BSA8TBOV4xbMfUXodHAtoNPLg6sgzOBUwDP-aHt1qxNxkzaO4uFDuIvwBn27RsVzFcUFrgYUMClYGE23nhTG4Gt7jBjtDQXk_sCcyrNan3eL3qAv2DgBQu/s892/photo_2025-07-29_09-22-08.jpg

យោធភូមិភាគ១ និងភូមិភាគ២ថៃ នឹងត្រូវជួបប្រជុំជាមួយមេបញ្ជាការយោធភូមិកម្ពុជានាព្រឹកនេះ

0

(រាជធានីភ្នំពេញ)៖ លទ្ធផលដ៏ត្រចះត្រចង់ដែលបានមកពីចំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និង នាយករដ្ឋមន្ត្រីស្តីទីនៃថៃ លោក Phumtham Wechayachai ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាលើបីចំណុច ក្នុងការបញ្ឈប់សង្រ្គា.មរួមមាន៖ បទឈប់បា.ញ់ដោយគ្មានលក្ខខណ្ឌ កិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ និង កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3HqB8JyQWf7l9XNu9lf3kmfdNn5uEbWOqblo4NyJfUwF0FSI2j1Pdw76Se_f2vl1MOvT6KWzhmLxHkZD02EBL9hdhcyWBBSMACHn7pgy-O8HMOeE4lHm2LuveN2D6n9DSBLSz9eGNUpf3ZfI1kxReeMi_s2jpWSVcZKA-cKR1f263T5efAbTXunIcAwEY/s1024/photo_2025-07-29_08-39-22.jpgក្រោយកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន កម្ពុជានិងថៃ បានសម្រេចបាននូចកិច្ចព្រមព្រៀងលើការឈប់បា.ញ់ជាបន្ទាន់ ដែលក្នុងនោះប្រទេសទាំង២បានឯកភាពគ្នាលើបីចំណុចដូចខាងក្រោម៖
1. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង2400 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។
2. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង0700 ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ និង
3. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7Pc8Ikl0T9zDeYQQFYhu4wxFSrxR_0I91xRb9AYj_kHiPQnLjMx0Kw5qPlgmVwUe5z6t6vPJevNeCcyoeL2tcec6WWGPn_MXfl7eQCUBXJDn9gciCHYHf93-rphuPeckg7j5TM1ziAbyuWoVTrecWUi7JTZ0G5x2LgXJxhasC1Z4QQWLQWd9AWgJRbLtn/s1080/photo_2025-02-22_13-24-02.jpg

ទន្ទឹមនឹងការព្រមព្រៀងនេះ សម្ដេចធិបតីក៏មិនភ្លេចអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។ សម្ដេចក៏សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចាររកការឈប់បា.ញ់ភ្លាម ដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។ ជាងនេះទៅទៀត សម្ដេចក៏សូមអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តអោយភាគីទាំងពីរស្វែងរកការឈប់បាញ់និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ៕

ព្រះនាង នរោត្តម ចេណ្ណា ចេញវីដេអូ៤ភាសាប្រាប់ពិភពលោកថាប្រទេសកម្ពុជាមិនទទួលបានប្រយោជន៍ពីជម្លោះព្រំដែនឡើយ

0

ព្រះនាង នរោត្តមចេណ្ណា ចេញសារប្រាប់ពិភពលោកចំនួន៤ភាសារួមមាន ភាសាខ្មែរ អង់គ្លេស ចិន និងបារាំង អំពីគោលជំហររបស់ប្រទេសកម្ពុជាគឺចង់បានសន្តិភាពហើយ ប្រទេសដ៏តូចមួយនេះមិនទទួលបានផលប្រយោជន៍អ្វីឡើងអំពីជម្លោះព្រំដែនខ្មែរ-ថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBq5L5OAbllA0wUjgyLBd46kJG43OF09CMRujsta-CCtTFGsV7dlEkYuTELL6DHF-NubSzMKQIkcOxpGzKM1dHCLZac-LthehMLTMt34-xj7AYq1G-DnbvNI2oJ9EN3VVYgzJ6YWNSK9uhggV3xlFfm3niJnLEn6qatuo66POXEi0wrZ65qFWqpxSFFy2E/s2048/image_2025-07-28_13-55-13.png

នៅថ្ងៃទី២៨ កក្កដា នេះព្រះនាង ចេណ្ណា បានបង្ហាញព្រះភ័ក្រ្តដោយស្រងូតស្រងាត់និងបានប្រើប្រាស់សំឡេងរបស់ទ្រង់បញ្ជាក់ទៅកាន់ពិភពលោកយ៉ាងម៉ឺងម៉ាត់អំពីប្រទេសកម្ពុជាត្រូវការសន្តិភាពមិនត្រូវការសន្តិភាពនោះទេ។ ទ្រង់ បានបញ្ជាក់ថា « កម្ពុជា » មិនទទួលបានផលប្រយោជន៍អ្វីសោះឡើយ ពីជម្លោះព្រំដែននេះ មិនថាជាដីធ្លី ឬអំណាច តែបែរជាមានតែសេចក្តីទុក្ខព្រួយ ព្រោះសង្គ្រាមលើកនេះបណ្ដាលឱ្យបាត់បង់អាយុជីវិតកងទ័ព ប្រជាជនស្លូតត្រង់ បំផ្លាញទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិមរតកដូនតា បន្សល់ទុកនូវស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ ផ្ទះសំបែងដែលត្រូវបានកម្ទេចខ្ទេចខ្ទី និងប្រជាជនរត់ភៀសសឹកសង្គ្រាមរាប់សិបម៉ឺននាក់ គ្មានការងារធ្វើ ព្រមទាំងអាក់ខានពុំបានសិក្សារៀនសូត្រ កម្ពុជាគ្មានមូលហេតុអ្វី ក្នុងការចាប់ផ្ដើមសង្គ្រាមតាមការចោទប្រកាន់នេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGurN-mmDl_7ku4LNJVdtKgk0S-y7X3pin2HVSmD4KxS_nFHMdPPp6N7y-iCyaeW2f7YSsb9BMXVZ5OWs6UHCumKLUqe1lA5nnInuLhjDyoBMfNLZM2YRas_n0yxw_uZWwt_IzBhr9UBya2TUtmm-ddzkiYvbTbB8HakpkB9Hm6h19NbyZsEuAF9joLO2t/s1280/image_2025-07-28_13-55-12.png

ជាមួយគ្នានេះ ព្រះនាង ចេណ្ណា ស្នើឱ្យពលរដ្ឋនៅតែបន្តស្មារតីស្នេហាជាតិ និងសាមគ្គីភាពជាគ្រួសារតែមួយ ព្រមទាំងបន្តជឿទុកចិត្តចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើយុទ្ធសាស្ត្រក្នុងការដឹកនាំប្រទេសប្រកបដោយភាពឈ្លាសវៃ ដែលនឹងអាចស្ដារបានឡើងវិញ នូវសេចក្ដីសុខសន្តិភាពពេញលេញជូនប្រជាជាតិខ្មែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin9kJLWT8ToZYAGM1dJSxkeIj9St3vqAIyfiSfEZkObWrT4wINQpehPjyRqUjoqCRsercEFWoxGC22lTlN7MzYhX7adsS_XQTLQDg36lnEpKAMobSXAxKAQ41wFClpW6SnVw2TyNZc6NVC029zTRZPrL_dlfVRpZ-4PFPog083aLzfXQh876BS0msC4lp_/s960/image_2025-07-28_13-55-10%20(2).png

នៅក្នុងការប្រើប្រាស់ភាសានិងសំឡេងរបស់ ព្រះនាងនរោត្ត ចេណ្ណា ទ្រង់បានបញ្ជាក់ទៅកាន់ពិភពលោកថាកម្ពុជាមិនត្រូវការសង្គ្រាមនោះទេ កម្ពុជាត្រូវការតែសន្តិភាពប៉ុណ្ណោះ។ វីដេអូរបស់ ព្រះនាង ចេណ្ណា គឺពិតជាមានឥទ្ធិពលយ៉ាងខ្លាំងហើយនេះជាផ្នែកមួយជួយជំរុញឱ្យក្រសែភ្នែកបរទេសបានដឹងបានយល់ថាកម្ពុជាមានគោលជំហរបែបណាមិនដូចអ្វីដែលខាងភាគីថៃបានចោទប្រកាន់ លាបពណ៌ សព្វគ្រប់បែបយ៉ាងមកខាងភាគីកម្ពុជា៕

ទោះធ្លាប់សហការគ្នា វណ្ណដា ព្រលះ Youngohm ចាស់ដៃលែងទុកមុខឱ្យទៀត

0

ពេលនេះចូលទៅដល់សង្គ្រាមតារារ៉េបខ្មែរនិងថៃវិញម្តងទោះបីជាកន្លងមកនេះតារារ៉េប វណ្ណដា ធ្លាប់សហការនិងសរសើរពី Youngohm ក្តី ប៉ុន្តែពេលនេះអ្វីៗបានប្រែប្រួលព្រោះតែអំពើរបស់ថៃធ្វើមកលើកម្ពុជា។ វណ្ណដា បានព្រលះចាស់ដៃដាក់ Youngohm និងបានលុបបទចម្រៀងដែលធ្លាប់សហការគ្នាដោយមិនស្តាយស្រណោះអ្វីឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX97G6q4vkDxl7ivSl0HGyDxwnVHTPxRTvuqX5BZLggCnvrPaYjKXM6EOuaGwEtlIwIgHYIttqo7e5vAGcBVMzxZH6C9-ixDT6VQGyElepl5QCs1IiNAxsBE8wqLnhdmglCef6rIF7rzLeYXrMgeyRrD6e4nfyqKQbxr5KQsejUYazLJJfrd1c2cwQu_vU/s2048/image_2025-05-08_10-10-19.png
កាលពីថ្ងៃទី២៧ កក្កដា Youngohm បានចេញចម្រៀង Diss Track មកខាងកម្ពុជាបន្ទាប់ពីមានជម្លោះព្រំដែនខ្មែរថៃយ៉ាងក្តៅគគុកចាប់តាំងពីថ្ងៃទី២៤ កក្កដា មក។ ទោះជាយ៉ាងណា បារ៉ូលរបស់ Youngohm ត្រូវបានអ្នកគាំទ្រកម្ពុជាចំអកថាសាបៗគ្មានរសជាតិមិនសមនឹងឈ្មោះថាជាតារារ៉េបល្បីប្រចាំប្រទេសថៃទាល់តែសោះ។ មិនត្រឹមតែប៉ុណ្ណោះ Youngohm ថែមទាំងជេរមកកាន់ វណ្ណដា ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzLgUlFP4uU99ZFtnMPhCfYuEFGU9vafcapKF_c-JuX1TNoJULBQ1DTXcH9gsLFJdG0oPqd-_nr0ofbrnUpwzaSFUe5Gv1aMJE-zwjR6n5iu7o8d3ZZaRzeZ2RaRT_jPJbkgn_puA4S2MLPkJhFsFqQi9W8BR4wZe1O01ValsnSCS8yke5dbJsmjOX31l3/s2048/image_2025-05-08_10-10-16.png
ឃើញបទចម្រៀងសាបៗពីអតីតដៃគូសហការបែបនេះ វណ្ណដា បានព្រលះវិញថា «អាលាមកអើយ មានអាលើហ្នឹងអត់? អញស្មានតែខ្លាំង»។ មិនត្រឹមតែពោលពាក្យនេះប៉ុណ្ណោះទេ វណ្ណដា គឺបានមេនសិន Youngohm ចំៗខុសពី Youngohm ជេរ វណ្ណដា សរសេរតែឈ្មោះមិនហ៊ានមេនសិនគណនីបណ្តាញសង្គមឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQAte3LJDJx-Nn9quuZEmn21zG32D79KIKi7ArtUDKLMcKOsLi6SY6BmQi-SJ6taxmWeKTbrpWaZ4Uoj5QWzMsK25nEBFFayOZuTQsuPmq6JJIMiUaZ_tf5OM16c5M2jn4g1LkDybmdvBBqVCy-_25AP-RQm9aM3eEiHpV1aW6_aQYb-pJAnviy7B1uzB4/s2048/image_2025-03-06_08-35-27.png

អ្វីដែលគួរឱ្យចាប់អារម្មណ៍បន្ថែមទៀត វណ្ណដា ក៏បានពោលពាក្យយ៉ាងចាក់ដោតឱ្យទស្សនិកជនថៃឈឺចិត្តផងដែរគឺបានបង្ហោះថា «ទៅអាម៉េរិកទិញ micថ្លៃៗ ទុកវ៉ៃមាត់ឆ្កែហ្នឹងហ្អា»។ លើសពីនេះទៅទៀត វណ្ណដា ក៏បានចាប់ដៃគូចាស់គឺសង្ហា ជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំពីស្នាដៃរបស់អ្នកទាំងពីរទៅកាន់ Youngohm និងសៀម។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNhgZo6qAHlxYbGfgrF-3BnrrXaPI9Rs9CPoCz2hyphenhyphenBq9fu8UswjPIbc72oqEWW9Dk7SasXisBg65y5_VDZema3dSbzp-_0jIAaiIrZJ0YAS7JjB8c11ve1fE1NGjhDcXx2wjCH_M01t8YKmMghxpqPF5OLc5uS9OLGLVBOrkRvGDitdNtBrm88iMjbqz0A/s2048/image_2025-05-08_10-10-20.png

    មានការឈ្លោះប្រកែកគ្នាជាសាធារណៈបែបនេះហើយ វណ្ណដា ក៏មិនខ្ចីទុកបទចម្រៀងដែលធ្លាប់សហការគ្នាជាមួយនឹង Youngohm មានចំណងជើងថា «smoke up» ដែលបានទម្លាក់ MV កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ កន្លងមកនេះ៕

តារាចម្រៀង ឆាយ វីរៈយុទ្ធ អំពាវនាវកុំឱ្យអ្នកលក់ទំនិញឡើងថ្លៃ ខណៈលោកចូលរួមផ្តល់ស្បៀងអង្ករជាច្រើនតោន

0

ដ្បិតការបង្ហោះសាររបស់ខ្លួនធ្វើឱ្យមានការអក់អន់ចិត្តពីអ្នកក្នុងចង្កោមសិល្បៈនិងអ្នកគាំទ្រពិតមែន ប៉ុន្តែតារាចម្រៀង ឆាយ វីរៈយុទ្ធ ក៏បានចូលរួមផ្តល់អង្ករជាច្រើនតោនទៅដល់កងទ័ពជួរមុខនិងជនភៀសសឹកដែលរងគ្រោះពីអំពើឈ្លានពានរបស់សៀម។ មិនត្រឹមតែប៉ុណ្ណោះតារាចម្រៀងក្នុងទ្រនំសាន់ដេរូបនេះបានអំពាវនាវដល់អ្នកលក់ដូរទាំងឡាយកុំឆ្លៀតឡើងថ្លៃក្នុងពេលប្រទេសជាតិកំពុងជួបការលំបាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSIRWe6Ja6WHAOb2vWk16RFb-wqz1wfHWkxdXmm2wDpZmpAs-k2nuQGCf18bQ81kjz-vA90f4H54RWcGwi5oIbO5QscJpB7uEVldZURwU7QNKlKVjVkzF5JXSoswgylRMUj556KAnDFYhDm2TOWNaCh2Wxen9whI9OWLQBvhQnll2_rlwufQa-sR_018sJ/s2048/image_2025-07-28_14-37-40.png
កាលពីព្រឹកថ្ងៃទី២៥ កក្កដា តារាចម្រៀង ឆាយ វីរៈយុទ្ធ និងភរិយា បានប្រកាសចូលរួមស្បៀងអង្ករដល់ ប្រជាពលរដ្ឋ ភាសសឹក នៅស្រុកសំរោង ខេត្តឧត្តរមានជ័យ ចំនួន ២០០បេ។ នៅថ្ងៃបន្ទាប់(២៦ កក្កដា) តារាចម្រៀងរូបនេះបានប្រកាសចូលរួមចំនួន២០០បេបន្ថែមទៀតដល់ជនភៀសសឹក ស្រុកគូលែន ខេត្តព្រះវិហារ ហើយការជួយរបស់លោកទាំងពីរលើកនេះគឺតាមរយៈលោក Sean Chandara ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpvPdrPn1QXAh11f96uR6jKfRPSjI-_QEMBfvGAPnsN_2B44u-NQtiPhuSNI3ckWvGq4IAuy67d1BhAeHEeglHjILgaq9nRw6SzXQtzcCPRxhKHCtC0oHeZL0sk0b0bcdMpzx7yDzAUXq7bns3jdotw0HoYC-yrzbUw64p7iNPYwZ-Pl9mo5tnohSzrRve/s2048/image_2025-07-28_14-37-42%20(3).png
ស្របពេលសប្បុរសជនជាច្រើនចូលរួមយ៉ាងសកម្មជួយទៅដល់ជនភៀសសឹក និងកងទ័ពជួរមុខដែលកំពុងឈរជើងយ៉ាងរឹងមាំបូជាឈាមស្រស់ សាច់ស្រស់ ស្រាប់តែលោក តាំង គីមឡេង បានត្អូញត្អែថាអ្នកលក់មួយចំនួនគឺឆ្លៀតឱកាសឡើងថ្លៃ។ ឃើញអ្នកលក់ដូរឡើងថ្លៃបែបនេះ តារាចម្រៀង ឆាយ វីរៈយុទ្ធ បានអំពាវនាវកុំឱ្យអាជីវករឡើងថ្លៃស្របពេលប្រទេសជាតិកំពុងជួបទុក្ខលំបាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTWfJm6OSJRb-n18Qbmb49t1RqXW0Q_QJcnDaLK0tBCb-OiYxhfh8m4k77oCXLKSUQ4y-KitrkfDOqlFqE7jK4TQ7MD0809DdMxNC3qPu_EDAxyGGdxbVefgMTnkmijpmyOq3fyz1c2IGYz-92GQA6PPRRvmVI0HzuCDhq5c4UeldtsrO_SAL5Omr0rL34/s734/image_2025-07-28_14-37-43.png
លោក ឆាយ វីរៈយុទ្ធ បានសរសេរយ៉ាងដូច្នេះថា «កម្លាំងសាមគ្គីជាតិខ្មែរ សូមបងប្អូនលក់ទំនិញមេត្តាកុំឡើងថ្លៃអី ក្នុងគ្រាដ៏លំបាកនេះដើម្បីជាតិនិងប្រជាជនយើងទាំងអស់គ្នា សូមអរគុណបងប្អូនដោយក្តីអនុគ្រោះពីខ្ញុំបាទ ឆាយ វីរៈយុទ្ធ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1R09jE3DjhGQ17KKhk6J_870oZx6g969CPiQHOgq-hUvuszhwEkbqYxJICV1TSgKOBmj7GpeJS_oGsW8wFDDW9J0VuB1J4eUZ_4L-5BU1gHZJyLqVd1VdQGt7_FRwN07FIEx7ynoICD6j_7uUtepe_4DNHDLzDSVLz8d36O4rrLWd9lY8FScin8ZMpx2V/s2048/image_2025-07-28_14-37-39.png
មិនត្រឹមតែចូលរួមផ្តល់ស្បៀងចំនួន៤០០បេដល់ជនភៀសសឹកខាងលើនេះប៉ុណ្ណោះទេ នៅថ្ងៃទី២៧ កក្កដា តារាចម្រៀង ឆាយ វីរៈយុទ្ធ គឺបានប្រកាសចូលរួមអង្ករចំនួន១តោនដល់មូលនិធិដើម្បីទ្រទ្រង់កងទ័ពកម្ពុជាការពារព្រំដែន។ នៅថ្ងៃទី២៨ ខែកក្កដា តារាចម្រៀង ឆាយ វីរៈយុទ្ធ និងភរិយា គឺបានចូលរួមអង្គរដល់ទៅ២តោនបន្ថែមទៀតផងដែរ៕

ក្នុងអំឡុងពេលប្រទេសកំពុងតែវឹកវរពីការឈ្លានពានរបស់ថៃ សូមបងប្អូនជនរួមជាតិខ្មែរផ្អាកធ្វើរឿងទាំងនេះសិន

0

បើគិតមកដល់ថ្ងៃទី ២៨​ ​ខែ​កក្កដា ​នេះស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ នៅមិនទាន់បានធូរស្រាលនៅឡើយទេ ដោយភាគីថៃនៅតែបន្តប្រើប្រាស់អាវុធធន់ធ្ងន់វាយប្រហារមកកាន់កម្ពុជាឥតឈប់ឈរ បើទោះបីជាការចូលតុចរចានៅម៉ាឡេស៊ី នៅថ្ងៃជាមួយគ្នាក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUYHW3GJYqshOHEoFGmG7drQHJflxzEcugnXMOHsBikWXfb-gCr-4W43SUgDL3d8o-3spUjWhTUdBEaFKmtr-0GjcRfCyjm8zyd3Qa_2Wec8tqQOvY3fJdewpzP4YGHT87YyAJ1IeZ3tJ_HlTlmd8tVVhp9fnn7VvWqpIZh3nHNQndq-RSgUOUt1kqk5o0/s2048/image_2025-07-28_10-53-32%20(2).png
ជាមួយគ្នានេះផងដែរ គេឃើញថាមានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន មិនបន្ថយដៃនោះឡើយ ក្នុងការពាំនាំយកជំនួយជួយដល់បងៗកងទ័ពជួរមុខ ដែលកំពុងតែតស៊ូយ៉ាងអង់អាចក្លាហានការពារបូរណភាពទឹកដីពីចោរឈ្លានពាន ព្រមទាំងជួយប្រជាជនភៀសសឹករាប់ម៉ឺននាក់នៅជំរំភៀសខ្លួន មិនថាជាថវិកា ស្បៀងអាហារ ថ្នាំសង្កូវ សម្ភារៈចាំបាច់មួយចំនួន និងអ្វីដែលខ្វះមិនបានគឺកម្លាំងចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit8bKj1mr7ljjsYO_ORhhxctptect61jRSIEBhO83wBZ6ApvLpPSgeLKSbVSo9KHHzSc-Rjscdk6FoDXNqghET2izbMgTIG2vIsgCSJdV7VOy6rVp-uEU817uR0MY6IHYAHjoDJZ13-JOoP6vZEIB4J1XIUjAZV_W_3AR1gprGTQ-fxHwutsW8TmzfMu4C/s2048/image_2025-07-28_10-53-32.png
ដោយឡែក នៅក្នុងស្ថានការណ៍ប្រទេសកំពុងតែជួបទុក្ខបែបនេះ បងប្អូនជនរួមជាតិខ្មែរគ្រប់រូបគូរតែបញ្ឈប់ ឬផ្អាកសកម្មភាពខាងក្រោមនេះសិន ដើម្បីជាការផ្ដល់កម្លាំងចិត្តដល់បងៗកងទ័ពជួរមុខ ក៏ដូចជាទុកជាការចូលរួមកាន់ទុក្ខដល់កងវីរៈជនកម្ពុជាដែលបានពលីជីវិតជូនជាតិមាតុភូមិ ការពារទឹកដីពីការឈ្លានពានយ៉ាងគឃ្លើនរបស់ថៃ:
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlbLIdnH7zd-3wGtdRrqnTjDR34r2CI8x3naHUK_HWeDYqIBvDmhtRGbq7vNW-IDrGCwBWCfgcOOTmMTcjd2RA7FnNUFhMnfIobrtANoUOlXH01Q4svMBYD8v1nZJ3r4U2HQCOHIfOjNpiHSE6tGYJuKYpytv76LSqeqFWC20c70rC3G1lO8vodWuWv5Kd/s1280/photo_2025-07-28_16-18-23.jpg
១.ផ្អាកការជួបជុំផឹកស៉ីសប្បាយទាំងឡាយ: ស្របពេលដែលបងៗកងទ័ពជួរមុខកំពុងតែតស៊ូការពារអធិបតេយ្យភាពទឹកដី ព្រោះវាប្រៀបដូចជាមិនផ្ដល់តម្លៃដល់ការលះបង់របស់វីរៈជនកម្ពុជាឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpk52L5ooHeqmSpwCYV2zrHH8qV36gy6mSImOatcMGmMSOhuooJkcGi5pdJTzPHu5uh6D3Wz_v63VYJR4574Rxp0sPE8nG7y0f2A7MUPnL_vn0GHUWFxwLHTJOnTnQrbyU0YnsEni6iCJ6dPBa9DJBGNBAoX5nH_IF4SRZcRZGZJEluxTq57GOZfo0S25l/s600/photo_2025-07-28_16-18-24.jpg
២.ផ្អាកបង្ហាញរូបភាព ឬវីឌីអូពីម្ហូបអាហារសម្បូរហូរហារក្នុងបណ្ដាញសង្គមសិន: មិនហាមឃាត់ទេប្រសិនបងប្អូនបរិភោគឆ្ងាញ់ គេងស្រួល តែក្នុងកាលៈទេសៈនេះ ងាកទៅកាន់បងៗកងទ័ព និងពលរដ្ឋភៀសសឹកវិញ ពួកគាត់ស្ទើរតែគ្មានពេលទទួលទានអាហារឲ្យបានសមរម្យឡើយ ឬមួយចំនួនមិនមានសូម្បីទីជម្រកស្នាក់នៅ​ និងអាហារហូបចុកគ្រប់គ្រាន់ឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-MBxZTWtcYwZ3eZRBAHlOv2oXnm0Xn_AOHwj8CW6HL35pr9KYAMjqMe_jeB4gqOrotJINx6DWeUs2S2JwKHQpG586MIIDVdd0wn70q-vCfo0zL_sxkT8vy0Cs7stG-pfMWJdb5DNN3i283_3JSwi7jlmXX2eOOSfdWEoVi4NN0wQmJqSnEpB-DVTdvqoM/s768/photo_2025-07-28_16-18-23%20(3).jpg
៣.ផ្អាកការបង្ហាញរូបភាពសើចសប្បាយរីករាយខុសកាលៈទេសៈ ស្របពេលដែលប្រជាជនខ្លះ​ត្រូវបាត់បង់ផ្ទះសម្បែង បាត់បង់សមជិកគ្រួសារ និងខ្វះខាតស្បៀងអាហារ ប៉ុន្តែងាកទៅកាន់បងប្អូនឈាមខ្មែរមួយចំនួន បែរជាមានទឹកមុខរីករាយពោរពេញទៅដោយស្នាមញញឹមទៅវិញ នេះស្ដែងឱ្យឃើញថាដូចជាគ្មានមនុស្សធម៌ក្នុងខ្លួនបន្តិចសោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvEuNV34P3mRfhGqNwL8126bD-R7QAKzA6pCHuygvaT6P1-w_nh5lZ8tFGUk-v1peRYj4dLysu3AhIKZC0_DgYtTb6_WwZ_9_eaEMab5VV1n-xZtp23dcB61E7zB7XP5uwLCl74XN05DA8g5cqgdyJNEJOur9u-33lA0gWPVTN8I4tVIQPtDQvtdQZBKBb/s643/photo_2025-07-28_16-18-24%20(3).jpg

យ៉ាងណាមិញ សកម្មភាពខាងលើមិនមែនជាការបំបិទសិទ្ធិក្នុងការប្រើប្រាស់សកម្មភាពប្រចាំថ្ងៃឡើយ គ្រាន់តែជាការក្រើនរំលឹកថា ពេលប្រទេសជាតិជួបការលំបាក ប្រជាជនខ្មែរគួរចេះសាមគ្គីគ្នា ទាំងកម្លាំងកាយ និងកម្លាំងចិត្ត មិនមែនជាពេលដែលត្រូវសប្បាយសារទេនឹងសង្រ្គាមឡើយ។ ម៉្យាងវិញទៀត វាគ្រាន់តែតែជាសកម្មភាពដែរគួរផ្អាកសិន មិនមែនជាការបិទទាំងស្រុងឡើយ ដូច្នេះបងប្អូនអាចបន្តសកម្មភាពទាំងនេះវិញជាធម្មតា នៅពេលណាដែលប្រទេសជាតិមានសុខសន្តិភាពឡើងវិញ៕