តាមទំនាមទំលាប់ប្រពៃណីខ្មែរតាំងពីបុរាណកាលមក ពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានគេជ្រើសរើសធ្វើនៅក្នុងកំឡុងពេល ដែលប្រជាពលរដ្ឋខ្មែរយើងសម្រាកដៃ ទំនេរពីដកស្ទូង រង់ចាំស្រូវហុចផល ដើម្បីច្រូតកាត់។ ជាមួយគ្នានេះដែរ យើងឃើញមានបវេណីដ៏សំខាន់មួយ ដែលខ្មែរយើងនិយមជាងគេ គឺពិធីបោះបាយបិណ្ឌ ដើម្បីរំលោះចិត្តបាបនិងចិត្តអកុសល ដោយការធ្វើបុណ្យចំពោះប្រេត អោយប្រេតបានទទួលនូវបុណ្យកុសលនេះហើយបានបែរមកលះចិត្តលះជីវិតជាប្រេត ដើម្បីទទួលកុសល បានទៅចាប់ជាតិជាមនុស្សប្រសើរនឹងគេរិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEindMnZRnXGDDLD2EOU06M_FVTxIshINvXIHnIXl7cfA3KYzPiKj9zrltqGdBUlbOeIUcM2UCCXKggPyKQS9vT9xp_2JlupcByZxclXlaiY9C6hx5rlL2NuZURZ74eQKB41ni1KcobLCpUm9dxfncHU7MSDSJy6f5waFMogMps0eKEoXPfDEu8bRySJNrHA/s1280/photo_2025-09-19_13-44-44%20(2).jpg

ពិធីនេះ ត្រូវបានគេប្រារព្ធធ្វើចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ ដែលអាចស្ថិតនៅចន្លោះខែ កញ្ញា និងខែ តុលា ជារៀងរាល់ឆ្នាំ។ ប្រជាជនខ្មែរមានជំនឿថា រាល់ពេលរដូវកាលបុណ្យភ្ជុំមកដល់ ពពួកប្រេត ឬអមនុស្សស្រេកឃ្លាន ដែលមិនទាន់ទៅចាប់កំណើតរកទីស្ងប់សុខមិនទាន់ឃើញ និងត្រូវបានយមរាជដោះលេងពីឋាននរករយៈពេល ១៥ ថ្ងៃ ដើម្បីមកទទួលម្ហូបអាហារ នំចំណី ឬមគ្គផលដែលកូនចៅ ឬញ្ញាតិសណ្ដានឧទ្ទិលឲ្យ តាមរយៈបាយបិណ្ឌនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmFqiReh6Ekl5b0jM0zP_iLpNE4ZfvQ05jXw2bnKRSPPa20bLQbIjWe5VPD_C0Rc818ohNyFlaW0HDFmZNGuqdSB9uwOirqJlCVMJaLnAbzGTLHKGzJUPGP4R9rdFw91l4eGxqZoKrt5UgUM9y5sj9cgvjO14EuvqX48poenv0fpoErdnQFUJnQREzlwUf/s601/photo_2025-09-19_13-44-44%20(3).jpg

ទោះជាយ៉ាងណា ប្រសិនបើ ពពួកប្រេត ឬអមនុស្សទាំងនោះ ដើររកចំណីគ្រប់ ៧វត្ត ហើយនៅតែមិនឃើញមានបងប្អូនកូនចៅណា ធ្វើបុណ្យឧទ្ទិសកុសលឲ្យនោះទេ ពួកគេនឹងដាក់បណ្ដាសាកូនចៅទាំងនោះ។ ហេតុនេះហើយទើបនៅវេលាម៉ោង ៤ទៀបភ្លឺ គេឃើញមានក្មេងចាស់ប្រុសស្រី តែងដើរហែរហមគ្នា ដោយក្នុងដៃមានកាន់ចានបាយបិណ្ឌ ទៀនធូប ម្នាក់មួយៗ សំដៅទៅវត្តអារាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVvgx_4iq0TKVdW1xBC8JvYcFX9PfcLN2dpPIvUi9IVI_V3ndLwwymoGvweflsEP4O7OWTqCcO3KnlcBDmcMuZWuWIHYG0PUhHYxMPb8plmX0Fs7L9izY8-TLCzAg9ChyphenhyphenwhQecuxGLzSOqtThUHzxcGXiNzAHjnL1pSeYA9vm_wguF9P8JuRzNgwu0VoIf/s650/photo_2025-09-19_13-44-44%20(4).jpg
ចំពោះបាយបិណ្ឌវិញ គេតែងពួតលាយជាមួយសណ្ដែក ល្ង ព្រមទាំងមានផ្លែឈើផ្សេងៗទៀត ដោយមានតែងលម្អជាមួយផ្កាភ្ញីផង និងដោតទង់សនៅលើបាយផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4oLpgjBJZJMcB7xjjyhxmv2TcXP5qvkAS85Fpw3iWtVy62hV_Zedt6Co7XURi0DFjnV8sSouT9B9N59yj8TxoWORnN6opSn24nDN8x2UmprR_Dkvk5YnihjITRij_qiGVu_TOLQk_lc_iQih-mEy5iHr11ZtDczj_nL3TY9cuvX1I-PfBQxgOoaH9npIs/s1280/photo_2025-09-19_13-44-44.jpg

មុនពេលបោះ គេត្រូវសូត្រមន្តបួងសួងឧទ្ទិសកុសលជូនដល់បុព្វបុរស និងប្រេតអនាថាគ្មានញាតិទាំងឡាយណាដែលបានចែកឋានទៅជាមុនសិន។ បន្ទាប់មកគេដើរប្រទក្សិណ ជុំវិញវិហារ រួចហើយយកបាយបិណ្ឌ និងនំចំណី ទៅដាក់នៅកន្លែងដែលគេរៀបចំទុកសម្រាប់ពិធីនេះ ដូចជា គៀនរបងវត្ត ព្រះវិហារ និងក្នុងបរិវេនវត្តផ្សេងទៀតជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3s_dtQfaahpbXhj6pmfs_mJ_ORgZo2QKSAdCYnj4lyGK98X3H-iLLQJ8vfMjSSdfYHVWLZh-K-PZSs_HG5aNsmu9hmU9K_dXb4x-CeL7AR-OGM_xIFhHS3q7lvKIcc2E4J3vUCPrE-AqqTZtVyaDEaqdcUTnsbRLMMrRTeFv49-W9FrHjmOZ47g8_THe7/s970/photo_2025-09-19_13-48-20.jpg

ការបោះបាយបិណ្ឌមិនត្រឹមតែជាជំនឿ លើវិញ្ញាណ ឬពពួកប្រេតអមនុស្សប៉ុណ្ណោះទេ តែក៏បានបង្កប់នូវការអប់រំបែបព្រះពុទ្ធសាសនា អប់រំផ្លូវចិត្តតាមរយៈការស្ដាប់ធម៌ភាវនា។ ទោះបីជាបច្ចុប្បន្ន ក្មេងៗជំនាន់ក្រោយមិនសូវមានចំណាប់អារម្មណ៍ក្នុងពិធីនេះក៏ដោយ តែគេតែងនៅឃើញមានតាមទីវត្តអារាមនានាមួយចំនួន នៅតែមានមនុស្សគោរពធ្វើតាមពិធីទំនៀមទន្លាប់ចែកទានដល់អមនុស្សនេះ៕