Home Blog Page 373

វៀតណាមនឹងចាប់ផ្តើមបង្រៀនភាសាឡាវនៅសាលារៀនចាប់ពីឆ្នាំ ២០២៦ តទៅ

0

ហានូយ៖ ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានដាក់ស្នើសាលារៀនទូទាំងប្រទេសឲ្យចាប់ផ្តើមបង្រៀនភាសាឡាវ ចាប់ពីឆ្នាំ ២០២៦ តទៅ ដើម្បីជាការបន្តអនុវត្តកម្មវិធីបង្រៀនភាសាបរទេសដែលមានរួចទៅហើយ សម្រាប់ភាសាប្រទេសជិតខាង ដូចជា ភាសាខ្មែរ ថៃ និងឥណ្ឌូនេស៊ី ក៏ដូចជាការផ្លាស់ប្ដូរវប្បធម៌ផងដែរ។ នេះបើតាមសារព័ត៌មានក្នុងស្រុក VnExpess ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtwBPtlPnUrUGbRPoKvcGIYkpezfPXhjzSzZYd0XQ6SdekbIKbnb5EV71u73c22gySwPifs0Bol_pB0IbENq3TQTml7n9oXYM8mZro7l5RdrBnEJOSRfsRvOMwpzNrrZRQivnGC9JgQdGrPFD9-vo1jLDccZdQCVtpRYXmXXVrcyqWIoBhHG8IqAa2jc6s/s1000/photo_2025-09-15_13-30-36%20(2).jpg
គួរឲ្យដឹងថា នេះគឺជាផ្នែកមួយនៃ កម្មវិធីបង្រៀនភាសាបរទេសរយៈពេល ១០ ឆ្នាំ(២០២៦-២០២៣៥) ដែលបានប្រកាសកាលពីចុងសប្តាហ៍មុន។ ក្នុងនោះ ក្រសួងមានផែនការបង្រៀនភាសាខ្មែរនៅឆ្នាំ ២០២៨ និងភាសាថៃ និងឥណ្ឌូនេស៊ីចាប់ពីឆ្នាំ ២០៣០ ដើម្បីជួយសម្របសម្រួលកិច្ចព្រមព្រៀងសហប្រតិបត្តិការណ៍ជាមួយប្រទេសជិតខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEXJWoyap4bAKJQmRZzirPSMTMncnRk4mk9muXPXgzV0ZCKPY3jfpNWRY0erFn1MwMUkVEfaGdtqPQfAjUZrt8cdeSGB8b5IbyQRGTYHBJsIey99Q3a9Pudi6a-2OqcLss5d-PLRjje_Zq-lZDLa9499U5aJyriFu6C4uf3WQ8F7HMwbdZ1W5TGsOww9aL/s1199/photo_2025-09-15_13-30-36%20(3).jpg

លោក Nguyen Kim Son រដ្ឋមន្ត្រីក្រសួងអប់រំវៀតណាម បានលើកឡើងថា កិច្ចប្រឹងប្រែងនេះត្រូវបានពិភាក្សាកាលពីដើមខែមិថុនា ជាមួយលោក Khamphao Ernthavanh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឡាវ។ យ៉ាងណាមិញ កម្មវិធីនេះនឹងចាប់ផ្តើមសាកល្បងនៅតំបន់ជាប់ព្រំដែនឡាវ ហើយនឹងពង្រីកបន្ថែមនៅពេលមានគ្រូបង្រៀនគ្រប់គ្រាន់។ សព្វថ្ងៃនេះមានសិស្សជាង ១៤ លាននាក់ មកហើយដែលក្នុងនោះចាប់ពីថ្នាក់ទី១ ដល់ទី១២ ដែលបានជ្រើសរើសភាសាបរទេសសម្រាប់រៀន រួមមាន អង់គ្លេស រុស្ស៊ី បារាំង ចិន អាល្លឺម៉ង់ ជប៉ុន និងកូរ៉េជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjYdcN7FXiJ2_XiHOtDB9s4fa8kZ2XzCWXnLicQs182DF7r1BtMp7Nuz030S1SIAPl6QQ0CMLZKv_CntACP4LxcOg_VK5HZa7PHoyMHJEUI80Xaxj0DaWyjnK-a2qI1-eicoel0BO1MZO0VM0ixCnDul9Kg54l2ynUid49__ReG5TCiv73l_YblaBJ6Yjo/s680/photo_2025-09-15_13-30-36%20(4).jpg

ភាសាអង់គ្លេសត្រូវបានបង្រៀនគ្រប់ខេត្ត-ក្រុង ហើយមាន ៤០ ខេត្តក្នុងចំណោម ៦៣ បានបញ្ចូលកម្មវិធីនេះជាផ្លូវការ ចាប់តាំងពីខែកក្កដាមក។ ខណៈដែលភាសាបារាំងមានចំនួនសិស្សច្រើនបំផុត ៣០,៧០០ នាក់, ជប៉ុន ២០,៨០០ នាក់ និងចិន ១៤,៤០០ នាក់។ សិស្សទាំងនេះរួមមានអ្នកចុះឈ្មោះក្នុងកម្មវិធីសិក្សា ៧ និង១០ឆ្នាំ, អ្នករៀនភាសាបរទេសទីពីរ និងអ្នកនៅក្នុងកម្មវិធីសាកល្បង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVGFKZ-8fTM3Rec-XkyJjFSXk6tfdZBJgCyZVzQJVKNhzHAsfXyNOjNd0Haw2lXNkyHvFYNQwYlF1juETD_fcFEThccQEKWfF_4NcML7E4j0kPAkvMQzI40tJDdVTJsDC3B13i1EpynZRT941Eipc9ONyREL-3E2r2b0C09qjZOYTGdmODGpr1C2PnWtrI/s680/photo_2025-09-15_13-30-36.jpg
គួរបញ្ជាក់ថា ដើម្បីបន្ថែមភាសាបន្ថែម និងលើកកម្រិតការបង្រៀនភាសាបរទេស ក្រសួងអប់រំវៀតណាមមានផែនការជួលគ្រូបន្ថែម រួមទាំងគ្រូជនជាតិដើមផងដែរផង។ ក្រៅពីនេះ កម្មវិធីនេះក៏មានគោលបំណង ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យា និងវេទិកាបញ្ញាសិប្បនិម្មិត ក្នុងការសិក្សាផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_pj6zKYX_DstZtowlnS8i3Y-sv7EP2WrqlnMVPb2sr2TAlgYiqr11_Ezv1dU2g9E4JMPi8yKbynCJVkH4wwwSee4cRk_7MIX329rEGcahxgmSqaoki9Ep5VV3mOVahw5o35Q2iMe1THMDA2_svz1iWLx9ofMfIfjBuUK4P7tM_c6Udh-MA4QPuzreqTZw/s512/photo_2025-09-15_13-30-37.jpg

ផ្ទុះមតិប្រតិកម្មសារជាថ្មី! ក្រោយអ្នកនាំពាក្យក្រសួងការពារជាតិថៃប្រើសំដីមាក់ងាយមកកាន់កម្ពុជា

0

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះបានធ្វើការរិះគ.ន់យ៉ាងចាស់ដៃលើនាងប៊ូម ប៉ាណាដា អ្នកនាំពាក្យក្រសួងការពារជាតិថៃជាថ្មីម្ដងទៀត ក្រោយនាងបាននិយាយនៅចំពោះមុខអ្នកកាសែតថៃថា នៅក្នុងអំឡុងពេលមកប្រជុំGBCនៅកម្ពុជា នាងមិនហ៊ានសូម្បីផឹកទឹកដែលកម្ពុជារៀបចំឲ្យ ព្រោះខ្លាចមានអ្វីមិនប្រក្រតីនៅក្នុងនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6GRfDoSRp2r-H3U66-Hhn7LxY5RzGif2vbPm9G2qMz1tTy1-GD8zBufSG_-6VCihO4AvksVvl8TehBSWx22YdrIvAMSIrfOEfKdrVacRuckVdoAT61JijHYWCJ_thTBJ9BVnspqs6us5Ux3XoeJh_q3AiRa6KHd3URIuVOJsnIH9AGGS1nGyjtsBJtDOf/s1280/photo_2025-09-15_14-38-55.jpg
តាមរយៈវីដេអូផ្ដល់ការសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅក្នុងប្រទេសថៃពាក់ព័ន្ធនឹងការចូលរួមក្នុងកិច្ចប្រជុំ GBC នៅខេត្តកោះកុងក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីថ្មីកន្លងទៅ អ្នកនាំពាក្យក្រសួងការពារជាតិថៃថ្មីថ្មោង នាងប៊ូម ប៉ាណាដា បានលើកឡើងយ៉ាងដូច្នេះថា៖ នាងបានកាន់ដងទឹកសុទ្ធCAMBODIA នៅនឹងដៃ ហើយអ្នកនៅក្បែរខ្លួននាងបានប្រាប់ថា កុំផឹកទឹកនោះអីក្រែងមានអីមិនប្រក្រតីនៅក្នុងនោះ។ ហើយនាងក៏បានធ្វើតាម ដោយមិនផឹក ឬបរិភោគអ្វីដែលខាងកម្ពុជារៀបចំទទួលនោះទេ។

អ្វីដែលកាន់តែធ្វើប្រជាពលរដ្ឋកម្ពុជាស្ដាប់ហើយហួសចិត្តនោះគឺនាងបាននិយាយយ៉ាងអស់សំណើចថា នាងស្រេចទឹកខ្លាំងណាស់ទម្រាំចប់ប្រជុំ ហើយបានទៅដល់ប្រទេសថៃវិញ ព្រោះនាងមិនហ៊ានផឹកទឹកនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAhANl2f7o8CawcIXQ-O2n_UwnADvFoUUZ8JOpuQnLPBAuKiQWCN_xknWpP1Wp8k9NtVwn1TLwFo1rxHzSZlKpqmS3a1SZWnweB-rA9EIxBNW8Fa8KcgcpLHHONTLdLGR-F51_Po_ehnVvwggGYcnT8ghjuJOvY2JuoyxXV7ubBKgPEwHxSuKB5QMj-0Mo/s1280/photo_2025-09-15_14-38-54.jpg
ពាក្យសំដី និងឥរិយាបថរបស់អ្នកនាំពាក្យថៃរូបនេះ បានបង្ហាញពីការគិតយ៉ាងអគតិមកលើកម្ពុជា មានចេតនារើសអើងជាតិសាសន៍ ព្រមទាំងជាការមើលងាយផលិតផលកម្ពុជាថាគ្មានគុណភាព មិនដូចផលិតផលថៃដែលមានពលរដ្ឋខ្មែរមួយចំនួននៅតែទុកចិត្តហើយចង់ប្រើប្រាស់នោះទេ។

ទង្វើរបស់នាងប៊ូម ប៉ាណាដា គឺជារឿងដែលប្រជាជនកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត ដ្បិតកាលពីកន្លងទៅថ្មីៗនេះ នាងក៏ទើបតែបង្ហាញការមិនគោរពដល់កិច្ចប្រជុំGBC តាមរយៈការចុចទូរស័ព្ទថតវីដេអូ និងប្រកាសស្វែងរកវត្តមានរបស់លោកជំទាវ ម៉ាលី សុជាតា ថាមិនឃើញមកចូលរួម ស្របពេលដែលកិច្ចប្រជុំកំពុងតែដំណើរការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKifpWys2OlDgB1T86BtgWfdf1YgfXb4tVDa0fKGioCLQQ8YknzYilyEQdbJIJUmPyoND6WUlJ75oA9q1hmOCjC3J_5_SzFmHklZyPkjPXgeZBGskJmsAK6W7934zCMI2kDJBpvK-W_YULk6yHyV0sOi9cArjUPxiZvMx_8fBYMSp4tvNCAFB1ETFL3ERC/s1280/photo_2025-09-15_14-38-55%20(2).jpg

អាកប្បកិរិយារបស់នាង គឺប្រៀបបាននឹងការមិនគោរពដល់កិច្ចប្រជុំ(GBC)កម្ពុជា-ថៃ នៅខេត្តកោះកុង ដោយសម្ដែងចេញនូវឥរិយាបថគ្មានការអប់រំ គ្មានវិជ្ជាជីវៈ និងរៀបឫកពារមិនស័ក្តិសមជាមួយតួនាទីក្នុងនាមជាមន្រ្តីដែលបម្រើការក្នុងជួររដ្ឋាភិបាលទាល់តែសោះ៕

Goofy ប្រតិ.កម្មខ្លាំងៗទៅកាន់អ្នកដែលប្រមា.ថកូនស្រីរបស់ខ្លួន គុ.កក៏លែងខ្លាច

0

ក្នុងនាមជាឪពុក Goofy បានចេញមកប្រតិកម្មយ៉ាងខ្លាំងទៅកាន់អ្នកលេងបណ្តាញសង្គមដែលបានប្រើពាក្យមិនសមរម្យមកកាន់កូនស្រីរបស់ខ្លួន។ អ្នកចម្រៀងរ៉េបរូបនេះថាខ្លួនជិះតែម៉ូតូទេតែបើដល់ដំណាក់កាលមួយគុកក៏មិនខ្លាចដែរ។ Goofy ថាប្រមាថលោកបានតែហ៊ានប៉ះប្រពន្ធកូនលោកឱ្យសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8cO_tYJDe1d1dok9-GHldN0vyG-bqGJL_7QR-SFWM2kBHF5kMkj1kYlcyNvcgOtLp8hlvuF_LZbjV4IGnzEYfdaLB1y-xPA7HFelgtgUDa1-_H0IVn0RxNtk-rH3nUcU-R6V6qoOi-3N6JgnOEgpQR_pAFb_1xIfEomlFEKLJlssvQKkxoUoVHgIy1O27/s2048/image_2025-09-10_14-17-52%20(2).png

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថា Goofy និងគូស្នេហ៍បានស្វាគមន៍កូនស្រីរបស់ខ្លួនកាលពីថ្ងៃទី១១ ខែកញ្ញា មានទាំងអ្នកចូលរួមអបអរសាទរ មានអ្នករិះគន់ក្រោមហេតុផលអ្នកទាំងពីរពុំទាន់រៀបការ។ ទោះយ៉ាងណា គូស្នេហ៍ Goofy បានចេញមកប្រតិកម្មទាំងសរសៃខ្ចីដោយនិយាយថាការឬមិនការជារឿងរបស់អ្នកទាំងពីរសំខាន់ពួកគេមានទំនួលខុសត្រូវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpFLiPQXJC8x_aCWRysyMR46kjVDRE_m6fsammoi2zV2VB4g-t2BcPudPA6TiKkAUyZlJcI-QI989HNKH7c7Izay5lvEZq-UESJq0jqj4knn66Q3qjJZOR0b3Kg3PHmjGsgbCFA_J3EX6uUacE_u_udFmGU9M-pmybcdz8_JbMXw_akXDdBPgPKaq_zwae/s1900/image_2025-09-10_14-17-57.png
យ៉ាងណាមិញ អ្វីដែលកាន់តែធ្វើឱ្យមានភាពក្តៅគគុកថែមទាំងនោះគឺអ្នកលេងបណ្តាញសង្គមបានប្រើពាក្យមិនសមរម្យមកកាន់កូនស្រី Goofy ដែលទើបតែឃើញពន្លឺថ្ងៃរហូតធ្វើឱ្យអ្នកចម្រៀងរ៉េបរូបនេះអត់ទ្រាំមិនបានចេញមកប្រតិកម្មយ៉ាងខ្លាំង ដោយនិយាយថាគុកក៏មិនខ្លាច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixhDLCkRwc6VmpeI80KPFmmkla4RACMp8vAX2Z7h3BuSTXL9y0CBYG95cS896Li45Z93cUT1BcuzJsAzOgdlciFK5vL_VfNtbCvWzM0uFrzkKsahNMonLa5hlKljhtUOPnMFQQ09aJ80JUYQsfHhTMOMMeqk0n0OLsn0hKf_WsuQCug7mpTaaJBNEm7Dt7/s2048/image_2025-09-13_14-18-58.png

Goofy បាននិយាយថាខ្លួនមិនដែលខ្វល់សម្តីអ្នកណានោះទេ ចង់ថាឱ្យលោកយ៉ាងមិចក៏បានព្រោះខ្លួនជាមនុស្សប្រុសគឺរឹងមាំអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបាន ប៉ះពាល់ប្រពន្ធលោក លោកក៏មិនសូវថាអ្វីដែរគ្រាន់តែថាមួយម៉ាត់ៗនោះទេ តែនេះជាកូនស្រី លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2-TsH7VmAiVySnXCc1J4w0L4-X0lcOoqhA9onEUWaxdeXve9cjifsf256vPspr-Udq_jM6yxvA1ok9BjguaYexm73bxUimH20AXQHXUMpVgG-sKW6uhL5Zg7vNWmuQH4waHGs0X9si4Bv946CEAWnV7Dkj_ND6Qokl_f3yEMjVv85gp39xn0-JbrZbHnk/s2048/image_2025-09-15_10-14-39.png

Goofy ថាជាមនុស្សប្រុស មិនមែនឃើញគេធ្វើដាក់ប្រពន្ធកូនហើយឈរនៅស្ងៀមនោះទេ ប៉ះលោកបានតែកុំប៉ះប្រពន្ធកូនគ្រួសារលោក ទោះបីជាបុគ្គលនោះមានឋានៈប៉ុណ្ណា ជិះអ្វីក៏ដោយ ខ្លួនជិះតែម៉ូតូទេតែបើខ្លួនចង់ធ្វើអីក៏បានដែរបើសិនជាស្គាល់។ Goofy ថាដល់ដំណាក់កាលនេះហើយ គុកក៏មិនខ្លាចដែរ ប្រពន្ធកូនគឺជាអ្វីៗទាំងអស់សម្រាប់លោក គ្មានសិទ្ធិមកអារកាត់ប្រពន្ធកូនលោកឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL5w1c0aucOl8RQ3APnFeMzk6BuW3sOzDFvlCdnJKQA0fUL2HhiNJAfhyphenhyphenL0fJzL3fVkdhlmsbKEPpNRhLvWtFfkqLfL6zWikfIzAh0doS4JukhC8vhkP0jwkTD1otsROfgn-jlCKjxMG6NSnDPEjQQMURrUc-wW5kNGc6XLnGfuEw9xwWfBXixexilFYO2/s2048/546509165_1467666307800689_8614850516358902377_n.jpg

តាមរយៈវីដេអូផ្សេងទៀតដែលបង្ហោះនៅលើទិកតុក Goofy បាននិយាយខ្លាំងៗថាខ្លួនបាននិយាយជាមួយគ្រួសារទាំងសងខាងហើយ ពេលលោកមានលុយច្រើនបានការ ហើយសំខាន់លោកនិងគូស្នេហ៍មានទំនួលខុសត្រូវ៕

ពិតឬទេ! ត្រឹមអាចម៍ផ្កាយមួយគ្រាប់ អាចបំផ្លាញជីវិតសត្វដាយណូស័រឱ្យផុតពូជ

0

កាលពី៦៦លានឆ្នាំមុន មានអាចម៍ផ្កាយមួយបានបានវាយប្រហារភពផែនដីដោយបានផ្តាច់ពូជពពួកសត្វដាយណូស័រ និង ជីវិតដទៃទៀត ៧៥ ភាគរយនៅលើភពផែនដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp8X4lr5u5IKZ0akKsSK79meklwS9-MPTg-hrcFY98DjpINRyiiMfbHnL4nfVrWY3Ap1VnI8nEiO5pua3PWKpuZ2UFnIl3rUTFHvfV6Wg-Pr4TUbyhPzZyHP1p1LV2gpy3lXpfrQm0R5WBDZIRMn25AlP2mnLG-ZzxQqf2onZ8EvVHp2dSkj2l1ASwVh1i/s2048/image_2025-09-15_14-10-44.png

អាចម៍ផ្កាយនេះមានឈ្មោះថា “ឈីកសឹលឹប (Chicxulub)” ធ្លាក់មកពីតំបន់ខ្សែក្រវ៉ាត់អាចម៍ផ្កាយ នៅចន្លោះភពព្រហស្បតិ៍ និងភពអង្គារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqTOlvjE-oZ_xgV-R3qggeMV40qncRFCO2eQhonRiN3zWSvIY25OZ_997yU-GGDB21Qr3u4n9def9XTRatwZEDlxPnlq2Lceg1FwOI3cnmm2R1Wy_ETVnU51Uw_kzSo43cqXV3YE9CrUKT1H-890BFUR8W1JUp17t876qbXHSjFa7jjPgCDBUqwf3_HxSE/s1792/image_2025-09-15_14-10-40%20(2).png

ឈីកសឹលឹប (Chicxulub) បានបុកផែនដីនៅឆ្នេរសមុទ្រនៃឧបទ្វីប យូកាតាន់ (Yucatán) ក្នុងប្រទេសម៉ិកស៊ិកបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidq-NxluGJog1x3iqeoK_Cd0BZ3ei_fKtblyJrPF0XOmGZxkmvNyS9ypzE2TP90DFbw6Ogkdq054QPMuBbFKTwAV96_i3HOqayWK_R_02J7plLVsQod4OlXbTQW_BbzfYSTF1GGvDjKQP7DRzRSp3pkMDYamWV6dfYjyg3gnxoQC2rlz1OdAm-Zoyb7XPy/s1024/image_2025-09-15_14-10-40.png

តាមរយៈសំណល់ដែលត្រូវបានបន្សល់ទុក ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញសមាសធាតុគីមីដ៏កម្រម្យ៉ាងឈ្មោះ រូថេនៀម (Ruthenium) ដែលជាអាចម៍ផ្កាយច្រើនមាននៅតំបន់ចន្លោះភពព្រហស្បតិ៍ និងភពអង្គារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSCvbQL6_370jfSia9MW05aQsBVOVR3T_uiSL1m_iXbniT2gfJc6siKUmdhxVCi4Az550-1V8SPYB4-Kne8VyUylwDymihBGmPoAhxaW5bzjr34F2wuRX8UcaC50CKeMm71CfnqDfHA1HsLO5PaVJp_QHubc0yMbof1v3MNAJTdKCqGU-Q8lvsmuOLlcbp/s1920/image_2025-09-15_14-10-41.png
មកទល់ពេលនេះ ក្រុមអ្នកវិទ្យាសាស្ត្រ នៅតែអាចបញ្ជាក់បានថា តើអាចម៍ផ្កាយនេះបានផ្តាច់ពូជសត្វដាយណូស័រដោយរបៀបណានោះទេ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgrAg56TaHG1SFSxoM9LqeZhJRXTFc6QiPDZA2wFkq9vs-2Q3tr2p4R0uHwVmj3TGWdb9h4bvidTHO_ShfHiIocyFTkPCT9UJtrQWF98QORZT-c_eQUkColZk13hWf-n9H8v4s03H0UOmLNcLFfYnQ-wc-_XQwCckD2EdJoOM6NEEFxgEIZ4A9mZVqzv55/s1280/image_2025-09-15_14-10-43.png

    ក៏ប៉ុន្តែ មានការស្រាវជ្រាវថ្មីៗខ្លះបង្ហាញថា សត្វដាយណូស័រត្រូវបានសម្លាប់ដោយសារដុំថ្មធំៗ ដែលសល់នៅលើដីនៃសំណល់អាចម៍ផ្កាយ៕

សិង្ហបុរីដាក់បញ្ចូលបារីអេឡិចត្រូនិកក្នុងបញ្ជីគ្រឿងញៀន ខណៈនៅកម្ពុជា យុវជនកាន់ជក់ពេញៗដៃ

0

ថ្មីៗនេះ សិង្ហបុរី បានដាក់បញ្ចូលបារីអេឡិចត្រូនិកក្នុងបញ្ជីគ្រឿងញៀនថ្នាក់C និងបន្ថែមការដាក់ពិន័យលើអ្នកនាំចូល និងអ្នកប្រើប្រាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8V1ZuXXPobLZlgN4VuSjHX7g4GSg3cD-eHkzmMAcBj06473o09NKbT_QWmZAJfAcYHjyiIuNU176QfQzIfkvCaa9Vu9sVoQc75GrQ6g0CnuyIddVqk0Punm3lrWYLdqz2HwTxEV3P-uVEra-VNez6mnmVyEW1Q7lXKt_eRps3dWPpqTiDutBaMRztTCcy/s1920/image_2025-09-15_14-01-55.png
សិង្ហបុរី បានរឹតត្បិតខ្លាំងលើបារីអេឡិចត្រូនិកនេះ ដោយអ្នកនាំចូលនឹងត្រូវជាប់ពន្ធនាគារចាប់ពី៣ឆ្នាំ ដល់២០ឆ្នាំ ខណៈអ្នកចាកចែយបន្ត ត្រូវជាប់ពន្ធនាគារ ចាប់ពី២ឆ្នាំដល់១០ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq6Wly-n-e_VjYRzFrzf6QKKTrsuZtWcQJ-cy4-fzlf1DEpC0nByRQ6yFY_G7YVnH4GhfEcWFJWkGCu2eXBZVYrX5XoZm5fyh3J8sozdNB594yqW5Iu4mlLnuRZEqbS-j0oNZOy1FFogoj23WQ9Hdvmnfp_HajZ4BybWp9zYjbr3Hsyrb5cA9GRdM9_Dpf/s1280/image_2025-09-15_14-01-56%20(2).png
ចំពោះអ្នកប្រើប្រាស់វិញអាចរងពិន័យពី ៣០០ដុល្លារសិង្ហបុរី (ប្រមាណ២៣៤ដុល្លារអាមេរិក) ទៅ៧០០ដុល្លារ(ប្រមាណ៥៤៦ដុល្លារអាមេរិក)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVConJEzE58zU9ig_7wvhF1c81YWiju239oEPI456yiu9nA1HFpPvLNkDBweAGcWXVBME1NJ-fK8-BEN5HgvkGzjQEOZ64nNd5SHb_mOZ6FUKvvgOhPeoCZ84O6inw4y-4mY7IxgNUpwPi0VYS0EqmwSKbNq3lWrnpbIhXBjFLlWSRdFzzdoqpfIzwvfh3/s1920/image_2025-09-15_14-01-57%20(2).png

ដោយឡែកមន្ត្រីរាជការ និងកងកម្លាំង ដែលរពាក់ព័ន្ធបារីអេឡិចត្រូនិក នឹងត្រូវទទួលទម្លាក់ឋានៈនិងបណ្តេញចេញពីក្របខណ្ឌ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJQCDO9QM71zj8gFfuix1X-oAd4pLa3CE39XZC9pp209AAcBeEinK14GIRR4rrEaMHZ1BjuukFo-ZqpmsrALFBGJ9hx3tb0zGOJDFAcVPwxvgXGEcP0NRJDN6p4C3o9MST4JenkJJZkhvCYvltykDTi4Qq7OjrPmSeDBurXesDwZ92Upz-xwru9TFEa9NY/s1200/image_2025-09-15_14-01-57.png

ក្រឡេកមកមើលកម្ពុជាវិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់បារីអេឡិចត្រូនិក មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងចំណោមកុមារនិងយុវជន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHBWQqIvjeF26bLskM8DVx3sjRlSf5JXNVop1lV-zDkV_iyxEQ7o2XX6U7qfPQd1DjVqPqer0rPzUZtg53eAYv5JQi8N4FhsQYypmerfOF1MjFUiod9tfcLI7GyO2h83FWx22apai5mYB6c9LrmkwjFAI0jV9dYJtvN8NABMvUk1S1TEQYE6J0HViAOWL1/s1280/image_2025-09-15_14-01-58%20(2).png

កាន់តែក្តៅ! កងទ័ពចិនប្រាប់ហ្វីលីពីនឈប់ប្រព្រឹត្តទង្វើញុះញង់នៅសមុទ្រចិនខាងត្បូងកុំឱ្យប្រឈមមុខគ្នា

0

ប្រទេសចិន ៖ កងទ័ពចិនបានដាស់តឿនហ្វីលីពីនឈប់បង្កហេតុឈានទៅបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូងជាបន្ទាន់ រួមទាំងឈប់ដាក់ពង្រាយកម្លាំងកងទ័ពពីក្រៅប្រទេស ហើយចិនចាត់ទុកជាការប្រឹងប្រែងពុំទទួលបានលទ្ធផលរបស់ហ្វីលីពីន ។ ចិនមិនចង់ឱ្យហ្វីលីពីនបង្កហេតុរហូតឈានទៅប្រឈមមុខគ្នានៅសមុទ្រចិនខាងត្បូងដែលកំពុងតានតឹងទេ គឺការដាស់តឿនរបស់ចិនក្រោយពីហ្វីលីពីនទើបធ្វើសមយុទ្ធកងទ័ពនៅសមុទ្រជាមួយអាមេរិក និងជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHapxYx2Y5JJfi33lHDFbw2G71ami9EsdiarkrS7oKS2j_pSWFDjKPHldoOZw2i-l13K_WuxMxZOqGYuzRMZqsMhF14mebvUsVFqVQfnCOlfl0E_oceTB9e5huky4MMN_PQ-eL74EEW1Ya4ZPq3Db1uDdbX3VeglrPHezEKYeZfr7bwCJGzTe23wM1JrGo/s3000/image_2025-09-15_13-33-40.png

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា កងទ័ពចិនបានដាស់តឿនហ្វីលីពីនឱ្យឈប់ធ្វើសកម្មភាព ពីព្រោះចិនចាត់ទុកថា បង្កហេតុឈានទៅប្រឈមមុខគ្នានៅសមុទ្រចិនខាងត្បូងដែលកំពុងតានតឹង ខណៈបច្ចុប្បន្ន ខណៈមានការបន្តល្បាតនៅសមុទ្រចិនខាងត្បូង និងអនុវត្តតាមផែនការដើម្បីគ្រប់គ្រងតំបន់នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaVTdvR4a-pphj1sZ8-RUCRr5V5EFjNJgIRV7-b5eQ-8-33SboEA23TrQQdavccOP8bS0QwZ3gvOOcqy2NJT1LdvEKA2lXy_sNPCmP0cUc6cwKqBJFjSh911vPew11u-DdA-zE9z3jrD7iMfhMlI9HAkP_4dI5lDE5RX3yWf0nbsT2mbgrEfeN1b9R31pB/s1110/image_2025-09-15_13-33-39.png

អ្នកនាំពាក្យកងទ័ពចិនដែលគ្រប់គ្រងនៅតំបន់ភាគខាងត្បូងបានចេញសេចក្តីថ្លែងការណ៍ទៅហ្វីលីពីន ក្រោយពីហ្វីលីពីនធ្វើសមយុទ្ធកងទ័ពជាមួយអាមេរិក និងជប៉ុន ក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅសមុទ្រចិនខាងត្បូង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ។ សេចក្តីថ្លែងការណ៍មានខ្លឹមសារថា ៖ «ចិនសូមដាស់តឿនហ្វីលីពីន ចូរឈប់បង្កហេតុបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូងជាបន្ទាន់ រួមទាំងឈប់បង្កើនកម្លាំងកងទ័ពបរទេសក្នុងតំបន់ ពីព្រោះវាជាការប្រឹងប្រែងពុំទទួលលទ្ធផល» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGsjWgOntNtDXURjVuSQbZzJvmJyMqd7gUuGoQ4ZGGqbI6dNGx3fKq6yD1Ryc0RTiIaJfDOzi4I_V3ONzUkE_UHEqo_aYMlFndDy0Ivs-fnMfM608DOLOnJzhPKpkpgLng64j1o7iHpT_eYnTRNHmKufl6P7i8kwWHAX4FXF4I_LL4v96LEfT058OuGFBN/s3000/image_2025-09-15_13-33-36.png

ចំណែករដ្ឋាភិបាល និងកងទ័ពហ្វីលីពីន ពុំទាន់និយាយអ្វីពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍របស់កងទ័ពចិនទេ ប៉ុន្តែកន្លងមក មន្ត្រីអាមេរិកនិយាយថា ការធ្វើសមយុទ្ធកងទ័ពអាមេរិកជាមួយហ្វីលីពីន និងជប៉ុន គឺដើម្បីបង្ហាញឱ្យឃើញថា ប្រទេសទាំងអស់មានសិទ្ធិ និងសេរីភាពបើកកប៉ាល់ ឬយន្តហោះលើដែនអាកាសអន្តរជាតិដោយស្របច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDZH9bX6DJNqKl8HRxgjtSjZItvvYNY47tpLumnn4QSoKqQBc2kWhx_ZVhtRrcc9KHZR7_AU3MZIZrxtkRjlSeJWgx6PwsBHZ6sEhLyRGmTBvejd56PRVZKb5uD-tW8YsnycpGFm0R02B_AtG2-s4SCIVHgrJxvAHOhyphenhyphenmoO8ATu1ZVinDnfAiciUjuvp6G/s800/image_2025-09-15_13-33-44.png

សមុទ្រចិនខាងត្បូងជាតំបន់ជម្លោះដែលចិនអះអាងថាខ្លួនជាម្ចាស់កម្មសិទ្ធិស្ទើរទាំងអស់ ដែលធ្វើឱ្យចិនមានជម្លោះជាមួយប្រទេសជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ ដូចជា ៖ ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី និងវៀតណាម ដែលប្រទេសនេះបានអះអាងកម្មសិទ្ធិលើសមុទ្រចិនខាងត្បូងដូចគ្នា ពីព្រោះវាជាផ្លូវដឹកជញ្ជូនតាមសមុទ្រដ៏សំខាន់ ។ នេះពុំមែនជាការដាស់តឿនលើកទី១ទេ គឺកងទ័ពចិនបានដាស់តឿនហ្វីលីពីនជាច្រើនលើកកន្លងមក ហើយកងទ័ពទាំងពីរធ្លាប់មានបញ្ហាជាមួយគ្នានៅសមុទ្រចិនខាងត្បូងផងដែរ ៕

ទំនប់ទន្លេចៅប្រាយ៉ាបង្ហាញសញ្ញាខុសប្រក្រតី ធ្វើឲ្យអាជ្ញាធរថៃព្រ.មានពីគ្រោះទឹកជំនន់លើតំបន់ជាច្រើន

0

ប្រទេសថៃ៖ បើទោះជាធូរស្បើយពីព្យុះ ប៉ុន្តែស្ថានភាពទឹកជំនន់នៅក្នុងប្រទេសថៃហាក់មិនទាន់ថមថយទៅណាឡើយ ដោយថ្មីៗនេះទំនប់ចៅប្រាយ៉ាដែលជាទំនប់ទឹកដ៏ធំមួយរបស់ថៃ បានបង្កើនការបញ្ចេញទឹករហូតដល់2,000ម៉ែត្រគូបក្នុងមួយវិនាទី ដែលលើសពីកម្រិតធម្មតារបស់វាត្រឹម 1,400 ទៅ 1,500ម៉ែត្រគូបក្នុងមួយវិនាទីប៉ុណ្ណោះ។ កត្តានេះបានជំរុញឲ្យអាជ្ញាធរថៃប្រកាសឲ្យខេត្តចំនួន 5 ត្រៀមខ្លួនទប់ទល់និងផ្លាស់ទីទៅរកកន្លែងសុវត្ថិភាពជាបន្ទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOB2zHTvm9t132hwU8dJmMwCpIHKJhbgCVpnuLSmIZESYX1SSn5ll_ejJnQzWV0HLjOqvb8XbntblZlzlZ0DyhR0AYCKoeVVEJaLAyFpYoeK3i3p924ivL44bGvzPwn8U5y-7H35_whdoUozex9rYih9t9lhQ64xVFZ5ZZdVFLQsOnTBUpfgd9o6XXjAnD/s2000/image_2025-09-15_11-49-29.png

យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation នៅថ្ងៃទី14 ខែកញ្ញា ឆ្នាំ2025 បានឲ្យដឹងថា នាយកដ្ឋានធារាសាស្ត្រ (RID) បានបង្កើនអត្រាបញ្ចេញទឹកពីទំនប់ Chao Phraya ក្នុងខេត្ត Chainat ដល់ 2,000 ម៉ែត្រគូបក្នុង 1 វិនាទី ដើម្បីគ្រប់គ្រងបរិមាណដ៏ច្រើននៃទឹកជំនន់ដែលចូលមកពីភាគខាងជើងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyIZiqd9USiRk-h_4RLg6LxFTMILEO1vCR7bHpAKMMyOPj7mLkeL0eHlopn_M4coI1Oam4c-vXFiR8flOxBRQ8-bosnhvtOVR7mTDR_zm1FdBofoOAibcF3GykhM9-6X0bwRIE8YChEDlOLOwIBAa3HWnmtjFpP_TO1LfGvv2OTn1M74PldU2DCPPPCu2I/s1920/image_2025-09-15_11-49-25.png

គិតត្រឹមម៉ោង 6:00ព្រឹកថ្ងៃដដែល ការវាស់វែងបានបង្ហាញស្ថានភាពផ្លាស់ប្ដូរចុងក្រោយថា ទឹកនៅផ្នែកខាងលើនៃទំនប់មានកម្ពស់រហូតដល់ទៅ 17.31ម៉ែត្រ ខណៈទឹកខាងក្រោមមានកម្ពស់ 14.68 ម៉ែត្រ។ ជាមួយគ្នានោះនាយកដ្ឋាន RID បានព្រមានថា ទំនប់នៅខាងក្រោមទឹកចំនួន ៥ ដែល នឹងរងមានហានិភ័យនៃទឹកជំនន់មានដូចជា៖

នៅស្រុក Tambon នៅក្នុងខេត្ត Ang Thong, ស្រុក Klong Phong Pheng ខេត្តអាយុធ្យា, ឃុំ Bang Bal និង Hua Wiang នៅក្នុងស្រុក Sena, Talad Chid និង Tha Din Daeng នៅក្នុងស្រុក Phak Hai (Ayutthaya)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8V_udz_CO0T1k0fH3vJ6la7NR0PsYfgR2wSbUA73BZaByr2HlPOsij1joSvyiy6vkOT8bh4EcUa99CQJBvhAkKIWee3zA3A29lBKFwGxVlJqG1PEPWtyDg7Hcg1jmQPgF2LRXSRghQr-lexxxtu9U6HKd6R7S4X9fwXc7plu6wm0xIGmvD5BPmeUfhmWU/s1500/image_2025-09-15_11-49-27%20(2).png

បន្ថែមពីនោះ នាយកដ្ឋាន RID បាននិយាយថា ស្ថានភាពភ្លៀងធ្លាក់ និងទឹកជំនន់នឹងមានបន្តកាន់តែច្រើន ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើងទាំងយប់ទាំងថ្ងៃដើម្បីបញ្ចៀសទឹក និងដែរក្សាសុវត្ថិភាពប្រជាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZCfXQxXhfk6MVcGlPV0e7I1tnmZ_RNOVSvfIYqjiphCxZzGEekPTgoP7sfAWFOO0IQQ7n_Kogn8MIGLHKhIJF1knSLejFdUfZsjdOm60CI5-Z3GO01TvAR4jCpxdGBHKMWFB3X9nHKs8RzL42wA1CLMtp_t6WSehSrC3l7sIpVm4YC_YTBt97ZH8Ulc-a/s1300/image_2025-09-15_11-49-27.png

គួរជម្រាបផងដែរថា ក្រៅពីការកើនឡើងនៃទឹកទន្លេ នាយកដ្ឋានឧតុនិយមថៃក៏បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះខ្លាំងនៅថ្ងៃចន្ទ ទី១៥ ខែកញ្ញា ដោយទីក្រុងបាងកក ភាគខាងកើត និងភាគខាងត្បូងប្រឈមមុខនឹងការធ្លាក់ភ្លៀងរហូតដល់ ៧០%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmJaUk1ow8ye2SNJXohCG5HWVf_IVDON6c-Oq4YcQX42sdywLoDHd6eaLHG1FGNqZoyYbZ7J-B9Kq6fzzTs7KLjyLEJeciqwVUhtLqYWbPUeUPmgGT1_oLGizzDjbwTgBTxVqBUgXgQSOpJjvrysnu6nOvHH5SpV4sOGQo8icX5D48W2ocQOMgZL9bgdVz/s960/image_2025-09-15_11-49-28.png

ការព្យាករណ៍ចុងក្រោយបង្អស់បានបង្ហាញថា ក្នុងរយៈពេល 24 ម៉ោងបន្ទាប់ ភូមិភាគឦសាន តំបន់កណ្តាល រួមទាំងទីក្រុងបាងកក និងតំបន់ជុំវិញ ខាងកើត និងខាងត្បូងនឹងបន្តមានភ្លៀងធ្លាក់ខ្លាំង ហើយស្ថានភាពនេះគឺបង្កឡើងដោយខ្យល់មូសុងដែលឆ្លងកាត់តំបន់ភាគកណ្តាល ភាគខាងត្បូង និងខាងកើតរបស់ប្រទេសថៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIdMyz3saMqagCYtsTVBWwomN4VQoJIl1ebwIGZGW_CoXRA2hyphenhyphenR1tD65b8H7MXPIBMYGGgJajLgxmN5ypVJoDqdUNVXqXHxHmKoTT-M2HRfIE8Q7E3GgQPdxdS7nvdZPP2oeQyloXu5uXT7mwjV6h9Bvut7HzMHygmAeAoKctqMlAQc0hqhGcp8wyXDIAs/s1500/image_2025-09-15_11-49-29%20(2).png

Seak ចេញមុខបញ្ជាក់ថាគូស្នេហ៍របស់ខ្លួនមិនមែនជាជនទី៣

0

ថ្មីៗនេះនៅលើបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះជីវិតឯកជនរបស់អ្នកបង្កើតមាតិកាល្បីឈ្មោះ Seak បន្ទាប់ពីគេឃើញលោកនិងនារីម្នាក់នៅជិតគ្នាប្រៀបដូចជាគូស្នេហ៍។ ការចាប់អារម្មណ៍នេះដោយសារតែអ្នកគាំទ្រភាគច្រើន Ship លោកជាមួយនឹងតារាចម្រៀង Mina ប៉ុន្តែនារីដែលនៅក្បែរ Seak ពេលនេះមិនមែនជា Mina ទៀតឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX_k5MgcwYEOyfHlCaw2FDXVHnRVB4UQdzooyRbDGffel_1GMi64rMVO38msKreCkyy6NYLK1AynO-qK8vJ2UWSOwJMOBXMLxBYx5Gop_Kv9nLUnZZIx_kJUFPQ28Z85DvuFQa-20RWbQcYHH6bTCVLLFZuWkUjbKOIbPiucpM3oc-EgaITPBaUBZROX-P/s1355/image_2025-09-15_08-47-55.png
ទន្ទឹមនឹងរឿងនេះបានរីករាលដាល ស្របពេល Mina បានចេញបទចម្រៀងថ្មីជាមួយនឹងតារាចម្រៀង ស៊ូ លីផេង ទើបធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនប៉ាន់ស្មានទៅរឿងជាច្រើនរហូតដល់ Seak ចេញមកការពារមិត្តស្រីរបស់ខ្លួនថារូបនាងមិនមែនជាជនទី៣ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpciXY7BrVHAOcBvprnIwshPmXQiYuP1DKnwjw_xrcxPKq78BTnlkg_bPaP4CU_Un9nozsqMmA0VFEURWBYdocZuVzukC5GEJ56jRUhQL1XY5KzBDt8obvbBmKdlJ9LysJvsHq1SWjqnDjxFyjSL5XiF_zK0PbULyAmZJ_Y5fqt3cOQPWdiVLcL2u1rlYq/s2048/image_2025-09-15_08-47-56.png

អ្នកបង្កើតមាតិការូបនេះបានបង្ហោះសំណេរនៅលើបណ្តាញសង្គមហ្វេកប៊ុកកាលពីយប់ថ្ងៃទី១៤ កញ្ញា ថា «សួស្តីអ្នកទាំងអស់គ្នា ប៉ុន្មានថ្ងៃមុននេះឃើញប្អូនស្រីម្នាក់ថតខ្ញុំនិងមិត្តស្រីខ្ញុំរួចក៏បង្លោះលើ TikTok ដោយគ្មានការអនុញ្ញាតក៏ប៉ុន្តែគាត់ក៏បានលុបរួចរាល់ហើយដែរ ។ ខ្ញុំសូមចេញមុខមកបញ្ជាក់ថាខ្ញុំនិងមិត្តស្រីខ្ញុំបានទាក់ទងគ្នាយូរមកហើយគ្មានជនទី៣អ្វីនោះទេ ចឹងសូមបងប្អូនទាំងអស់គ្នាកុំមានការយល់ច្រលំបន្តទៀត។ សូមអរគុណសម្រាប់ការស្រលាញ់និងរាប់អាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiux22U3rwA3xc26sj0qIV2l5Rjo0K-3QbfIj94AChUOExxnIyEUU8Og5mQ9DWZwC1yNgSkn6MnpJKbTI8vBsi8Ly8Kd4ql2DqG7Lz-bxZcyLRXo_ABl0t_Npi_pn1HNWmEboAcrS3uFA-t3X8ov0O5vV5EureRXy5eJhh7ViTjBdKCJ6ckaeKYZ7DcA1JP/s1440/image_2025-09-15_09-01-30.png

Seak បានបញ្ជាក់បន្ថែមទៀតថា មិនមាន comment ច្រើនទេដែលថាគូស្នេហ៍ខ្លួនជាជនទី៣តែដោយសារតែលោកចង់ការពារកិត្តិយសគូស្នេហ៍ទើបលោកចេញមុខបកស្រាយឱ្យច្បាស់ កុំឱ្យមានការយល់ច្រលំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ4KNm4BvlH4EodUKtnEEMdl7Uzd-fbh2RmxwJlgjopciIkw5sLEv7lTtYIHh9ZOtFIGNOcbD_SLboCaq6pOTw7jp5dFlUAsTlpV69_W1oCExAGT-HYB9aWI8GNNYH57zyVW4cMI-b4Dzimb4rQpJTog5NUm9mGgzFNiYi8rgnzJav2GEwgMksCsYuUUMy/s718/image_2025-09-15_09-00-42.png

គួរដឹងថាបន្ទាប់ពីបែកធ្លាយវីដេអូ Seak បណ្តើរគូស្នេហ៍ មានអ្នកគាំទ្រជាច្រើនគឺបានបង្ហាញការខកចិត្តខ្លះដែរព្រោះតែការ Ship របស់ពួកគេរវាង Seak និង Mina ដែលធ្លាប់តែផ្អែមល្ហែមកន្លងមកគឺបានបញ្ចប់ហើយ។ ទំនាក់ទំនងផ្ទាល់ខ្លួនគឺអាស្រ័យទៅលើសាម៉ីខ្លួនផ្ទាល់ មិនអាចបង្ខំធ្វើតាមអ្វីដែលអ្នកគាំទ្រចង់បាននោះទេ ហើយជីវិតឯកជនគួរតែឱ្យសាមីខ្លួនជាអ្នកសម្រេចចិត្ត៕

អ្នកជំនាញថៃលើកឡើងពីមូលហេតុ៧ចំណុចដែលថៃគួរបើកព្រំដែនដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន

0

ប្រទេសថៃ ៖ អ្នកជំនាញថៃម្នាក់បានលើកឡើងពីមូលហេតុ ៧ចំណុចដែលថៃគួរតែបើកព្រំដែនដឹកទំនិញជាមួយកម្ពុជាដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន ហើយអ្នកជំនាញរូបនេះក៏បានដាស់តឿនពលរដ្ឋថៃជ្រុលនិយមផងដែរកុំឱ្យខឹងសម្បារ និងស្ពប់ខ្ពើ.មពលរដ្ឋខ្មែរហួសហេតុ រហូតដល់មើលរំលងផលប៉ះពាល់សេដ្ឋកិច្ចថៃរយៈពេលយូរ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS5f7DJCLDXlT2Q2XcKMH1I2JV_-khYPyS_QAdblFqcY9JD8uEKVzKM19SRb7viNBlF5QJ40GhivqXoBkOPFplY_3RBcWNODo33mFJneBj8DolQKV2UNC0OcLJKhdTR_VFb_E6mYh52D3Y1obkijX5XoKb5qSqIiJmIdW1Qk1ePreEahk_4O6e_9_YbBn9/s1280/photo_2025-09-13_16-32-44.jpg
នៅថ្ងៃទី១២ ខែសីហា អ្នកស្រី ភួងថង ផារ៉ាកផាន់ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យជុឡាឡុងកន បានសរសេរក្នុងហ្វេសប៊ុករបស់ខ្លួនដើម្បីសំណូមពរឱ្យពលរដ្ឋថៃយល់ពីការបើកព្រំដែនកម្ពុជា-ថៃដើម្បីដឹកទំនិញរវាងប្រទេសទាំងពីរ គឺជាផលប្រយោជន៍សេដ្ឋកិច្ចរបស់ថៃខ្លួនឯង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEhNK9foZMCKaQrHfL-UTmeRFLmhPrfVN9jPb9oeyc0HiPlYBh9U6LhY5343ViRCGfZM3tmVv6j5jCuNkj4UpdKcmKnq7_HjWZnDLv7l8HB4_NLd3oEP1D2vTPFco_GBxBh69WRlDlpsU10kVWNQNMQ1ikUHC57GuJtm3AgQ1kjj-2ppY7K-SoKobtgL6g/s1200/photo_2025-09-13_16-32-44%20(2).jpg
មន្ត្រីស្ថានទូតជប៉ុនប្រចាំប្រទេសថៃបានសំណូមពរឱ្យរដ្ឋាភិបាលថៃបើកព្រំដែនជាមួយកម្ពុជាដើម្បីដឹកទំនិញ ប៉ុន្តែបែរជាត្រូវក្រុមជ្រុលនិយមថៃរិះគន់យ៉ាងចាស់ដៃ ពីព្រោះយល់ថា ការនាំចេញទំនិញថៃនឹងធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ ។ ពលរដ្ឋថៃចង់ដាក់សម្ពាធកម្ពុជាដោយការបំផ្លាញសេដ្ឋកិច្ច ហើយគិតថា ថៃពុំរងផលប៉ះពាល់អ្វីសោះ គឺអ្នកជំនាញថៃថា ការគិតបែបនេះខុសទាំងស្រុង និងលើកឡើងពីមូលហេតុ ៧ចំណុចដែលថៃគួរបើកព្រំដែន រួមមាន ៖

១-ទំនិញដែលក្រុមហ៊ុនជប៉ុនត្រូវការឱ្យឆ្លងដែនកម្ពុជា-ថៃ ពុំមែនជាទំនិញប្រើប្រាស់ប្រចាំថ្ងៃទេ ប៉ុន្តែជាទំនិញឧស្សាហកម្មដែលផលិតនៅប្រទេសមួយ និងនាំចេញទៅដំឡើងនៅប្រទេសមួយទៀត ។ ហេតុនេះ ការបិទព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យក្រុមហ៊ុនជប៉ុនរងផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaHVKQ9PLRqf7uKfub6h7x9pWPywCKK7DfyEZc0MfrsdgGJSXEII5NL0IPMpQJlXR7KUzDlOjvEbTmwBS0pQsBSJmuKGSVFa1-MaUi_9kp4ASCMwoAS1M0vVrMRvtVpQZJfD7WSOv7cN9hQrf4Ho32-1k3H6K6_UNnsXZdGOCGCoJbot_qrnsO54Cb8K_Q/s1024/image_2025-09-11_16-19-58%20(2).png

២-ស្ថានទូតជប៉ុនថា ក្រុមហ៊ុនជប៉ុនរងផលប៉ះពាល់ដោយសារការបិទព្រំដែន ពីព្រោះក្រុមហ៊ុនជប៉ុនបានវិនិយោគនៅថៃ និងកម្ពុជា តាមគោលនយោបាយ Thailand Plus ដែលបង្កើតតាំងពីឆ្នាំ២០១៩ ឬបង្កើតពេលលោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រី ។ គោលនយោបាយនេះលើកទឹកចិត្តឱ្យវិនិយោគិនបរទេសដែលរងផលប៉ះពាល់ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក-ចិន ឱ្យងាកមកវិនិយោគនៅតំបន់អាស៊ីអាគ្នេយ៍កាន់តែច្រើន ។

ពេលនោះ ថៃស្នើឱ្យក្រុមហ៊ុនបរទេសផលិតគ្រឿងបម្លាស់ឧស្សាហកម្មនៅកម្ពុជា ពីព្រោះប្រាក់ឈ្នួលនៅថៃខ្ពស់ជាង បន្ទាប់មក ក្រុមហ៊ុនបរទេសអាចបញ្ជូនគ្រឿងបម្លាស់ឧស្សាហកម្មមកដំឡើងនៅថៃដោយទទួលការលើកលែងពន្ធ ដើម្បីទាញយកផលប្រយោជន៍ពីតំបន់ពាណិជ្ជកម្មសេរី ។

៣-កាលពីឆ្នាំ២០២៤ រដ្ឋាភិបាលថៃបាននាំវិនិយោគិនបរទេសជាង២០នាក់ ទៅពិនិត្យមើលតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា ក្នុងគោលបំណងទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគនៅថៃតាមគោលនយោបាយ Thailand Plus ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAj9OvFlQ7p3t-BplGRC1Tid-WKfNF59k4t6xQD6ilx3ikMMLeFJjoaUFpH08_bGRnEd6H2GKFQfXZDSxQr3lZfnuViM4paoN2j4t_rb5IDKWfTJoMJMlawF50GmRRXWBdQ4ZXqV_jRhdfBxOYsVRgUs8EudDTam5Ubnizbh7KcnDPN6YPs_V8cdGTsnQ1/s1280/image_2025-09-11_16-19-57%20(2).png

៤-ការបិទព្រំដែនកម្ពុជា-ថៃបានប៉ះពាល់ដល់ការផលិតរបស់ក្រុមហ៊ុនផ្សេងៗ ហើយក្រុមហ៊ុនថៃក៏រងផលប៉ះពាល់ដែរ ប៉ុន្តែពួកគេពុំហ៊ាននិយាយ ។ ការបិទព្រំដែនផ្លូវគោកធ្វើឱ្យក្រុមហ៊ុនជប៉ុនងាកទៅដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវទឹកវិញ ដែលធ្វើឱ្យក្រុមហ៊ុនជប៉ុនចំណាយលើការដឹកជញ្ជូនទំនិញខ្ពស់ជាងមុនរាប់រយលានបាតក្នុង១ខែ ។

ជប៉ុនពុំពាក់ព័ន្ធនឹងជម្លោះទេ ប៉ុន្តែជប៉ុនមកវិនិយោគនៅថៃ ព្រោះជឿថា រដ្ឋាភិបាលថៃនឹងផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនជប៉ុនតាមការព្រមព្រៀងគ្នា ប៉ុន្តែរដ្ឋាភិបាលថៃបែរជាបិទព្រំដែនធ្វើឱ្យពិបាកដល់ក្រុមហ៊ុនជប៉ុន ក្រោមមូលហេតុជាតិនិយម និងស្ពប់ខ្ពើមពលរដ្ឋខ្មែរ ។ ជប៉ុននឹងធុញទ្រាន់ថៃ ហើយឆាប់ៗនេះ ជប៉ុននឹងយល់ថា ថៃពុំអាចផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុនខ្លួនទៀតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicY0Tfdi0Mqc9TgPjzMQp7AQz927biEX2MGtnVwYpN3c3T5SjjrOJebIkOi_qEjiw-Tb9vEEcE0PX0eTePnsh5bLTrCPoDk02f4yTEjePtVvxNlSTZ95Hs9aUoVM5kW8xTAyozvceb7ZwmERaBVSpl9w6KM48iRYElhP2R93adfZWYVMPDMmEGPgPDomqE/s1024/image_2025-09-11_16-19-57.png

៥-ការបិទព្រំដែនប៉ះពាល់ដល់ការផលិតទំនិញក្នុងឧស្សាហកម្មថៃ ទោះជាទំនិញរបស់ក្រុមហ៊ុនជប៉ុន ប៉ុន្តែប្រាក់ចំណូលពីការនាំចេញជាប្រាក់ចំណូលរបស់ប្រទេសថៃផងដែរ ពីព្រោះជនជាតិថៃកាន់ភាគហ៊ុនជាមួយក្រុមហ៊ុនជប៉ុន ហើយកម្មករធ្វើការក៏ជាជនជាតិថៃ ។

៦-អ្វីគួរចាប់អារម្មណ៍ គឺលោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិបានយល់ច្បាស់ពីផលប៉ះពាល់សេដ្ឋកិច្ចថៃ និងមានចំណេះដឹងច្រើន ទើបលោកសុំកម្ពុជាបើកព្រំដែនឡើងវិញ ។ ប៉ុន្តែកូនចៅរបស់លោក គឺលោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ ដែលរស់នៅព្រំដែនរហូតមក ពុំយល់ពីផលប៉ះពាល់សេដ្ឋកិច្ចថៃ បែរជាមានគំនិតផ្ទុយពីថ្នាក់លើ ដោយសារលោក ប៊ុនស៊ីន ចេះដឹងផ្នែកសង្គ្រាមច្រើនជាងសេដ្ឋកិច្ច ។ លោក ប៊ុនស៊ីន គួរឈ្វេងយល់ពីសេដ្ឋកិច្ច នយោបាយ និងទំនាក់ទំនងបរទេសឱ្យច្រើនជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ_VmhnRMxfzpTntP3wi8J1R0cOUSewNKA9RzKfTsqAFG2DaQwri1zAEOKdIXALJv6vLc_ffnnjyQRZrPE4nYviqttwh7ovDZF_E-vlFnEJcGddEmz05hXQ1TRLwkzkM8iORll9gn1XHLAPsJtkcIKUat3vPMQxCSjlPUdbLBdngxJwk5pH5P4PHajJ2Ba/s1024/image_2025-09-11_16-19-56.png

៧-ថៃនាំចេញទំនិញទៅកម្ពុជាក្នុង១ខែៗស្មើទឹកប្រាក់ជាច្រើនម៉ឺនលានបាត ទោះជាមានការហាមឃាត់នាំចេញទំនិញសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃទៅកម្ពុជា ប៉ុន្តែថៃបានរងផលប៉ះពាល់សេដ្ឋកិច្ចខ្លាំងជាង គឺប៉ះពាល់ទាំងម្ចាស់រោងចក្រ និងពលករថៃដោយសារការបិទព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMo_bBRzPcK0nXkkXsQ3cO0vSCsCgIufnsHuVg0anFv-sPJNO0LHDlbRBb1dzlbD5ZQRzcsJQZziI3MxSKk7FI5go4AQSLDLghpS02n9VYLrrYtpJy6MSu2blcVPqzxZa7zhkKMF7DBvJua19DNyZDXfO6-iUeVHOIq9xoCfm-UsfRpAzLC9RITxLTERG5/s640/photo_2025-09-13_16-32-44%20(3).jpg

កម្ពុជាអាចទិញទំនិញពីវៀតណាម និងចិន ដែលទំនិញប្រទេសទាំងពីរមានតម្លៃថោកជាងទំនិញថៃ គឺថៃបាត់បង់ទីផ្សារនៅកម្ពុជា ខណៈអ្នកជំនាញថៃបានចំណាយពេលរហូតដល់ជាង៣០ឆ្នាំ ទម្រាំអាចបង្កើតទីផ្សារកម្ពុជាបាន ។ តើយើងយល់ព្រមឱ្យបាត់បង់ទីផ្សារកម្ពុជាមែនទេ? តើជនជាតិថៃខឹងសម្បាររហូតមើលរំលងផលប៉ះពាល់សេដ្ឋកិច្ចដែលកើតឡើងមកលើខ្លួនឯងរយៈពេលយូរ ឬក៏យ៉ាងណា?

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា តែងតាំងលោក Dat Pham ជាអគ្គនាយកថ្មី

0

ភ្នំពេញ ប្រទេសកម្ពុជា – [ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥] – ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានសេចក្ដីរីករាយក្នុងការប្រកាសតែងតាំងលោក Dat Pham ជាអគ្គនាយកថ្មីរបស់ខ្លួនជាផ្លូវការចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៥តទៅ។ ការចាប់ផ្ដើមមួយនេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែលបានផលិត និងវិនិយោគនៅប្រទេសកម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំ។ លោក Dat ធ្លាប់បម្រើការងារនៅប្រទេសកម្ពុជាក្នុងតួនាទីជានាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២២ ដែលនៅពេលនោះលោកបានដើរតួនាទីដ៏សំខាន់ក្នុងការជួយក្រុមហ៊ុនអំឡុងពេលវិបត្តិកូវីដ១៩ និងធានាបាននូវកំណើន និងភាពរឹងមាំនៅផ្នែកហិរញ្ញវត្ថុ។

លោក Dat ឡើងកាន់ដំណែងជំនួសលោក Andy Hewson និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ លោក Uday Sinha ដែលជានាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) នៃក្រុមហ៊ុនហ៊ិននីគែន។ ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ លោក Andy បានពង្រឹងកេរ្តិ៍ឈ្មោះក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅប្រទេសកម្ពុជា  ដោយលោកបានផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើផ្នែកនិរន្តរភាព និងការប្រកបអាជីវកម្មប្រកបដោយទំនួលខុសត្រូវ ក៏ដូចជាបានដាក់ចេញគំនិតផ្តួចផ្តើមជាច្រើនដើម្បីលើកកម្ពស់ផ្នែកចក្រាវិស័យបរិស្ថាន កាត់បន្ថយផលប៉ះពាល់បរិស្ថាន និងពង្រឹងសុវត្ថិភាពនៅកន្លែងធ្វើការ។

លោក Dat បានមានប្រសាសន៍ថា៖ “ខ្ញុំមានកិត្តិយសដែលបានចូលកាន់តួនាទីជាអគ្គនាយកនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និងបន្តកសាងកេរ្តិ៍ដំណែលដ៏ឆ្នើមដែលបន្សល់ទុកដោយលោក Andy។ ទីផ្សារនៅប្រទេសកម្ពុជា ​គឺជាទីផ្សារដែលមានការរីកលូតលាស់ និងពោរពេញដោយសក្តានុពល។ ហើយខ្ញុំពិតជាមានសេចក្ដីរំភើបរីករាយ ក្នុងការធ្វើការជាមួយក្រុមការងារដែលមានទេពកោសល្យ និងពោរពេញទៅដោយការប្តេជ្ញាចិត្តមួយនេះ ក្នុងគោលបំណងនាំអាជីវកម្មរបស់យើងទៅកាន់ភាពរីកចម្រើនថ្មីមួយទៀត។ ក្រុមហ៊ុនហ៊ិននីគែន បានប្រតិបត្តិការនៅប្រទេសកម្ពុជាអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ហើយក្រុមហ៊ុន នឹងនៅតែបន្ដដើរតួនាទីជាអ្នកវិនិយោគអន្តរជាតិដែលមានការប្តេជ្ញាចិត្តខ្ពស់ និងជាដៃគូក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។”

ជាមួយនឹងបទពិសោធន៍ការងារជាងមួយទស្សវត្សជាមួយក្រុមហ៊ុនហ៊ិននីគែន ទាំងនៅទ្វីបអឺរ៉ុប និងអាស៊ី និងរួម​បញ្ចូលបទពិសោធន៍ការងារនៅប្រទេសកម្ពុជាផងនោះ លោក Dat នឹងនាំមកជាមួយនូវទស្សនវិស័យជាសកល និងការ​យល់​ដឹង​យ៉ាងជ្រាលជ្រៅ​អំពីទីផ្សារនៅប្រទេសកម្ពុជាក្នុងតួនាទីថ្មីមួយនេះ។ លោក គឺជាអ្នកដឹកនាំជនជាតិអាស៊ីជំនាន់ក្រោយ ដែលត្រូវបានគាំទ្រជាផ្នែកមួយនៃកម្មវិធីភាពជាអ្នកដឹកនាំសកលរបស់ក្រុមហ៊ុនហ៊ិននីគែន។

មុនពេលត្រឡប់មកបម្រើការនៅទីក្រុងភ្នំពេញជាថ្មីម្ដងទៀត លោក Dat បម្រើការជាអគ្គនាយក​ ក្រុមហ៊ុនហ៊ិននីគែន ឡាវ។ នៅក្នុងតួនាទីនោះ លោកបានដើរតួនាទីដ៏សំខាន់ក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរផ្នែកពាណិជ្ជកម្ម និងប្រតិបត្តិការប្រកបដោយជោគជ័យ។ ក្រោមការដឹកនាំរបស់លោក Dat ក្រុមហ៊ុនហ៊ិននីគែន ឡាវ បានក្លាយជាក្រុមហ៊ុន ដែលរីកចម្រើនលឿនបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០២៤ និង ២០២៥ និងបានក្លាយជាទីផ្សារធំជាងគេទីបួននៅក្នុងតំបន់។ ជាងនេះទៅទៀត លោកក៏បានជួយឱ្យក្រុមហ៊ុនហ៊ិននីគែន ឡាវ បង្កើនចំណែកទីផ្សាររបស់ខ្លួនទ្វេដង និងសម្រេចបានកំណត់ត្រាការលក់ថ្មីមួយ។

ក្នុងនាមជាអគ្គនាយក ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា​​​  អាទិភាពរបស់លោក Dat គឺបន្ដជំរុញការរីកចម្រើនតាមរយៈការធ្វើឱ្យអ្នកប្រើប្រាស់នៅប្រទេសកម្ពុជា ទទួលបានតែភាពរីករាយជាមួយផលិតផលស្រាបៀរលំដាប់អន្តរជាតិរបស់ក្រុមហ៊ុនហ៊ិននីគែន។ លោកប្តេជ្ញាចិត្ដពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអតិថិជន និងដៃគូអាជីវកម្ម ក៏ដូចជាចូលរួមចំណែកជាវិជ្ជមានដល់គោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេសកម្ពុជា។  ជាមួយនឹងការប្តេជ្ញាចិត្តអភិវឌ្ឍន៍អ្នកដឹកនាំជនជាតិអាស៊ី លោក Dat មានគោលបំណងបំផុសគំនិតអ្នកដឹកនាំជំនាន់ក្រោយដែលជាជនជាតិខ្មែរនៅក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា  និង​នៅទីកន្លែងផ្សេងៗទៀត ដែលការធ្វើបែបនេះ បានចូលរួមពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនហ៊ិននីគែន ក្នុងការជួយជំរុញភាពជាអ្នកដឹកនាំជនជាតិអាស៊ីនៅគ្រប់ទីតាំងប្រតិបត្តិការរបស់ខ្លួននៅទូទាំងពិភពលោក។

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេនៅលើពិភពលោក ដែលជាក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនវិនិយោគបរទេសដំបូងគេនៅកម្ពុជាតាំងពីឆ្នាំ១៩៩៤។ ជាមួយគោលបំណងបង្កើតការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជម្រុញពិភពលោកមួយកាន់តែប្រសើររ  ក្រុមហ៊ុនហ៊ិននីគែន ហ៊ិននីគែន ខេមបូឌា មានម៉ាកយីហោស្រាបៀរចំនួន ៥ រួមមាន ស្រាបៀរ Heineken ® ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ក្រុមហ៊ុនមាននិយោជិតប្រមាណ ៧០០នាក់ និងផ្តល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ៦៦,០០០នាក់នៅទូទាំងសង្វាក់ផលិតកម្មរបស់ខ្លួន។ តាមរយៈយុទ្ធសាស្ដ្រ «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្ដេជ្ញាចិត្ដចូលរួមនិរន្ដរភាពបរិស្ថាន និង ព្រមទាំងសង្គម និងការពិសាប្រកបដោយការទទួលខុសត្រូវ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយ heinekencambodia.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

អ្នកនាង ហេង ហេឡែន

ប្រធានផ្នែកទំនាក់ទំនង និងផ្នែកនិរន្តរភាព

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

អ៊ីមែល៖ helen.heng@heineken.com

លេខទំនាក់ទំនង៖ ៨៥៥​ ៩៣​ ៦៦០ ៣០៥​​​