ប្រទេសថៃ ៖ អ្នកជំនាញថៃម្នាក់បានលើកឡើងពីមូលហេតុ ៧ចំណុចដែលថៃគួរតែបើកព្រំដែនដឹកទំនិញជាមួយកម្ពុជាដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន ហើយអ្នកជំនាញរូបនេះក៏បានដាស់តឿនពលរដ្ឋថៃជ្រុលនិយមផងដែរកុំឱ្យខឹងសម្បារ និងស្ពប់ខ្ពើ.មពលរដ្ឋខ្មែរហួសហេតុ រហូតដល់មើលរំលងផលប៉ះពាល់សេដ្ឋកិច្ចថៃរយៈពេលយូរ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS5f7DJCLDXlT2Q2XcKMH1I2JV_-khYPyS_QAdblFqcY9JD8uEKVzKM19SRb7viNBlF5QJ40GhivqXoBkOPFplY_3RBcWNODo33mFJneBj8DolQKV2UNC0OcLJKhdTR_VFb_E6mYh52D3Y1obkijX5XoKb5qSqIiJmIdW1Qk1ePreEahk_4O6e_9_YbBn9/s1280/photo_2025-09-13_16-32-44.jpg
នៅថ្ងៃទី១២ ខែសីហា អ្នកស្រី ភួងថង ផារ៉ាកផាន់ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យជុឡាឡុងកន បានសរសេរក្នុងហ្វេសប៊ុករបស់ខ្លួនដើម្បីសំណូមពរឱ្យពលរដ្ឋថៃយល់ពីការបើកព្រំដែនកម្ពុជា-ថៃដើម្បីដឹកទំនិញរវាងប្រទេសទាំងពីរ គឺជាផលប្រយោជន៍សេដ្ឋកិច្ចរបស់ថៃខ្លួនឯង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEhNK9foZMCKaQrHfL-UTmeRFLmhPrfVN9jPb9oeyc0HiPlYBh9U6LhY5343ViRCGfZM3tmVv6j5jCuNkj4UpdKcmKnq7_HjWZnDLv7l8HB4_NLd3oEP1D2vTPFco_GBxBh69WRlDlpsU10kVWNQNMQ1ikUHC57GuJtm3AgQ1kjj-2ppY7K-SoKobtgL6g/s1200/photo_2025-09-13_16-32-44%20(2).jpg
មន្ត្រីស្ថានទូតជប៉ុនប្រចាំប្រទេសថៃបានសំណូមពរឱ្យរដ្ឋាភិបាលថៃបើកព្រំដែនជាមួយកម្ពុជាដើម្បីដឹកទំនិញ ប៉ុន្តែបែរជាត្រូវក្រុមជ្រុលនិយមថៃរិះគន់យ៉ាងចាស់ដៃ ពីព្រោះយល់ថា ការនាំចេញទំនិញថៃនឹងធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ ។ ពលរដ្ឋថៃចង់ដាក់សម្ពាធកម្ពុជាដោយការបំផ្លាញសេដ្ឋកិច្ច ហើយគិតថា ថៃពុំរងផលប៉ះពាល់អ្វីសោះ គឺអ្នកជំនាញថៃថា ការគិតបែបនេះខុសទាំងស្រុង និងលើកឡើងពីមូលហេតុ ៧ចំណុចដែលថៃគួរបើកព្រំដែន រួមមាន ៖

១-ទំនិញដែលក្រុមហ៊ុនជប៉ុនត្រូវការឱ្យឆ្លងដែនកម្ពុជា-ថៃ ពុំមែនជាទំនិញប្រើប្រាស់ប្រចាំថ្ងៃទេ ប៉ុន្តែជាទំនិញឧស្សាហកម្មដែលផលិតនៅប្រទេសមួយ និងនាំចេញទៅដំឡើងនៅប្រទេសមួយទៀត ។ ហេតុនេះ ការបិទព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យក្រុមហ៊ុនជប៉ុនរងផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaHVKQ9PLRqf7uKfub6h7x9pWPywCKK7DfyEZc0MfrsdgGJSXEII5NL0IPMpQJlXR7KUzDlOjvEbTmwBS0pQsBSJmuKGSVFa1-MaUi_9kp4ASCMwoAS1M0vVrMRvtVpQZJfD7WSOv7cN9hQrf4Ho32-1k3H6K6_UNnsXZdGOCGCoJbot_qrnsO54Cb8K_Q/s1024/image_2025-09-11_16-19-58%20(2).png

២-ស្ថានទូតជប៉ុនថា ក្រុមហ៊ុនជប៉ុនរងផលប៉ះពាល់ដោយសារការបិទព្រំដែន ពីព្រោះក្រុមហ៊ុនជប៉ុនបានវិនិយោគនៅថៃ និងកម្ពុជា តាមគោលនយោបាយ Thailand Plus ដែលបង្កើតតាំងពីឆ្នាំ២០១៩ ឬបង្កើតពេលលោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រី ។ គោលនយោបាយនេះលើកទឹកចិត្តឱ្យវិនិយោគិនបរទេសដែលរងផលប៉ះពាល់ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក-ចិន ឱ្យងាកមកវិនិយោគនៅតំបន់អាស៊ីអាគ្នេយ៍កាន់តែច្រើន ។

ពេលនោះ ថៃស្នើឱ្យក្រុមហ៊ុនបរទេសផលិតគ្រឿងបម្លាស់ឧស្សាហកម្មនៅកម្ពុជា ពីព្រោះប្រាក់ឈ្នួលនៅថៃខ្ពស់ជាង បន្ទាប់មក ក្រុមហ៊ុនបរទេសអាចបញ្ជូនគ្រឿងបម្លាស់ឧស្សាហកម្មមកដំឡើងនៅថៃដោយទទួលការលើកលែងពន្ធ ដើម្បីទាញយកផលប្រយោជន៍ពីតំបន់ពាណិជ្ជកម្មសេរី ។

៣-កាលពីឆ្នាំ២០២៤ រដ្ឋាភិបាលថៃបាននាំវិនិយោគិនបរទេសជាង២០នាក់ ទៅពិនិត្យមើលតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា ក្នុងគោលបំណងទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគនៅថៃតាមគោលនយោបាយ Thailand Plus ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAj9OvFlQ7p3t-BplGRC1Tid-WKfNF59k4t6xQD6ilx3ikMMLeFJjoaUFpH08_bGRnEd6H2GKFQfXZDSxQr3lZfnuViM4paoN2j4t_rb5IDKWfTJoMJMlawF50GmRRXWBdQ4ZXqV_jRhdfBxOYsVRgUs8EudDTam5Ubnizbh7KcnDPN6YPs_V8cdGTsnQ1/s1280/image_2025-09-11_16-19-57%20(2).png

៤-ការបិទព្រំដែនកម្ពុជា-ថៃបានប៉ះពាល់ដល់ការផលិតរបស់ក្រុមហ៊ុនផ្សេងៗ ហើយក្រុមហ៊ុនថៃក៏រងផលប៉ះពាល់ដែរ ប៉ុន្តែពួកគេពុំហ៊ាននិយាយ ។ ការបិទព្រំដែនផ្លូវគោកធ្វើឱ្យក្រុមហ៊ុនជប៉ុនងាកទៅដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវទឹកវិញ ដែលធ្វើឱ្យក្រុមហ៊ុនជប៉ុនចំណាយលើការដឹកជញ្ជូនទំនិញខ្ពស់ជាងមុនរាប់រយលានបាតក្នុង១ខែ ។

ជប៉ុនពុំពាក់ព័ន្ធនឹងជម្លោះទេ ប៉ុន្តែជប៉ុនមកវិនិយោគនៅថៃ ព្រោះជឿថា រដ្ឋាភិបាលថៃនឹងផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនជប៉ុនតាមការព្រមព្រៀងគ្នា ប៉ុន្តែរដ្ឋាភិបាលថៃបែរជាបិទព្រំដែនធ្វើឱ្យពិបាកដល់ក្រុមហ៊ុនជប៉ុន ក្រោមមូលហេតុជាតិនិយម និងស្ពប់ខ្ពើមពលរដ្ឋខ្មែរ ។ ជប៉ុននឹងធុញទ្រាន់ថៃ ហើយឆាប់ៗនេះ ជប៉ុននឹងយល់ថា ថៃពុំអាចផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុនខ្លួនទៀតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicY0Tfdi0Mqc9TgPjzMQp7AQz927biEX2MGtnVwYpN3c3T5SjjrOJebIkOi_qEjiw-Tb9vEEcE0PX0eTePnsh5bLTrCPoDk02f4yTEjePtVvxNlSTZ95Hs9aUoVM5kW8xTAyozvceb7ZwmERaBVSpl9w6KM48iRYElhP2R93adfZWYVMPDMmEGPgPDomqE/s1024/image_2025-09-11_16-19-57.png

៥-ការបិទព្រំដែនប៉ះពាល់ដល់ការផលិតទំនិញក្នុងឧស្សាហកម្មថៃ ទោះជាទំនិញរបស់ក្រុមហ៊ុនជប៉ុន ប៉ុន្តែប្រាក់ចំណូលពីការនាំចេញជាប្រាក់ចំណូលរបស់ប្រទេសថៃផងដែរ ពីព្រោះជនជាតិថៃកាន់ភាគហ៊ុនជាមួយក្រុមហ៊ុនជប៉ុន ហើយកម្មករធ្វើការក៏ជាជនជាតិថៃ ។

៦-អ្វីគួរចាប់អារម្មណ៍ គឺលោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិបានយល់ច្បាស់ពីផលប៉ះពាល់សេដ្ឋកិច្ចថៃ និងមានចំណេះដឹងច្រើន ទើបលោកសុំកម្ពុជាបើកព្រំដែនឡើងវិញ ។ ប៉ុន្តែកូនចៅរបស់លោក គឺលោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ ដែលរស់នៅព្រំដែនរហូតមក ពុំយល់ពីផលប៉ះពាល់សេដ្ឋកិច្ចថៃ បែរជាមានគំនិតផ្ទុយពីថ្នាក់លើ ដោយសារលោក ប៊ុនស៊ីន ចេះដឹងផ្នែកសង្គ្រាមច្រើនជាងសេដ្ឋកិច្ច ។ លោក ប៊ុនស៊ីន គួរឈ្វេងយល់ពីសេដ្ឋកិច្ច នយោបាយ និងទំនាក់ទំនងបរទេសឱ្យច្រើនជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ_VmhnRMxfzpTntP3wi8J1R0cOUSewNKA9RzKfTsqAFG2DaQwri1zAEOKdIXALJv6vLc_ffnnjyQRZrPE4nYviqttwh7ovDZF_E-vlFnEJcGddEmz05hXQ1TRLwkzkM8iORll9gn1XHLAPsJtkcIKUat3vPMQxCSjlPUdbLBdngxJwk5pH5P4PHajJ2Ba/s1024/image_2025-09-11_16-19-56.png

៧-ថៃនាំចេញទំនិញទៅកម្ពុជាក្នុង១ខែៗស្មើទឹកប្រាក់ជាច្រើនម៉ឺនលានបាត ទោះជាមានការហាមឃាត់នាំចេញទំនិញសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃទៅកម្ពុជា ប៉ុន្តែថៃបានរងផលប៉ះពាល់សេដ្ឋកិច្ចខ្លាំងជាង គឺប៉ះពាល់ទាំងម្ចាស់រោងចក្រ និងពលករថៃដោយសារការបិទព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMo_bBRzPcK0nXkkXsQ3cO0vSCsCgIufnsHuVg0anFv-sPJNO0LHDlbRBb1dzlbD5ZQRzcsJQZziI3MxSKk7FI5go4AQSLDLghpS02n9VYLrrYtpJy6MSu2blcVPqzxZa7zhkKMF7DBvJua19DNyZDXfO6-iUeVHOIq9xoCfm-UsfRpAzLC9RITxLTERG5/s640/photo_2025-09-13_16-32-44%20(3).jpg

កម្ពុជាអាចទិញទំនិញពីវៀតណាម និងចិន ដែលទំនិញប្រទេសទាំងពីរមានតម្លៃថោកជាងទំនិញថៃ គឺថៃបាត់បង់ទីផ្សារនៅកម្ពុជា ខណៈអ្នកជំនាញថៃបានចំណាយពេលរហូតដល់ជាង៣០ឆ្នាំ ទម្រាំអាចបង្កើតទីផ្សារកម្ពុជាបាន ។ តើយើងយល់ព្រមឱ្យបាត់បង់ទីផ្សារកម្ពុជាមែនទេ? តើជនជាតិថៃខឹងសម្បាររហូតមើលរំលងផលប៉ះពាល់សេដ្ឋកិច្ចដែលកើតឡើងមកលើខ្លួនឯងរយៈពេលយូរ ឬក៏យ៉ាងណា?