Home Blog Page 36

Jennie ប្រកាសយក ដេវិដ អ៊ឹងហាវ មកធ្វើជាប្តីឱ្យបាន

0

Jennie Vee ដែលជាអ្នកបង្កើតមាតិកានិងធ្លាប់ធ្វើជាអ្នកបម្រើការងារនៅលើយន្តហោះ បានប្រកាសថារូបនាងនឹងយកតារាប្រុស ដេវិដ អ៊ឹងហាវ មកធ្វើជាប្តីឱ្យបាន។ ពាក្យសម្តីនេះមិនបានធ្វើឱ្យអ្នកគាំទ្រប្រតិកម្មនោះទេផ្ទុយទៅវិញពួកគេមានតែពេញចិត្តចំពោះគូស្នេហ៍នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi20VmQqMCrleTWZcRiqWgt2xVpyxO7-wx1gm3p9nttBJdLTb35YYwQhXxpNcFUilOZCbkOgcH2Ghey1a6uw4YDQWhBviqj-ACVw657BunXaFETcDDy-xTe4ttfCFKPemx5Jle7ysGnzEf9mQ_10WWbL6joVSGUIWGu020hmMWBe5SXZ2dJ-BzSSMA5Fr0/s1554/image_2026-05-05_08-49-25%20(2).png
ប្រិយមិត្តមួយចំនួនអាចដឹងហើយថាសម្ព័ន្ធភាពរវាង Jennie និង ដេវិដ អ៊ឹងហាវ លើសពីមិត្តភាពធម្មតាបើទោះបីជាអ្នកទាំងពីរមិនបង្ហាញភាពផ្អែមល្ហែមឬនិយាយដោយបើកចំហរចំពោះគ្នាយ៉ាងណាក៏ដោយ។ យូរៗបញ្ចេញភាពផ្អែមល្ហែមម្តង Jennie បានធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងដោយសារសម្តីក្លាហានរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4vMdt888LQL8tIXSlzTLKEgs4GPdNzTQx-reGLvC2k2a3chpzwXM_z3QllFonR2f7MT5aND5UjtnCGaFd3wz7U43TMfvTbo31ymJFUZqdIz-8_rivsbscfszoFgTV_uzHAFubxWaJY4BBaJlKQq4UAieeQxXn-ffhSh1bS-1zADCLVsWNLaE0k9nzijg/s2048/image_2026-05-05_08-49-25.png

នៅយប់ថ្ងៃទី៣ ខែឧសភា Jennie Vee បានបង្ហោះរូបស្និទ្ធស្នាលជាមួយនឹង ដេវិដ អ៊ឹងហាវ ប៉ុន្មានសន្លឹកអមដោយហាសថេកសម្តីម៉ាត់ៗថា «ហេវ ស្រលាញ់ខ្លាំងបានឈ្លោះ យកបងធ្វើប្តីឱ្យបាន បណ្តាសាអ៊ឹងហាវ»។ សម្តីក្លាហាន លះៗរបស់ Jennie បានធ្វើឱ្យទស្សនិកជនគាំទ្រយ៉ាងខ្លាំង។ អ្នកគាំទ្របានបញ្ចេញមតិថា អ្នកទាំងពីរគឺជាគូស្នេហ៍ដ៏គួរឱ្យស្រលាញ់ និងគាំទ្រយ៉ាងពេញទំហឹងឱ្យ Jennie យក ដេវិដ អ៊ឹងហាវ មកធ្វើប្តីឱ្យបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjDdM2-XaGXN88NRg83rttGAkU1iJvkn8PIGxxd-0YRY0DK4xPZtRd8AgxIT2mbt2nXJkTvtLr7qsSr9QGNkmK0TXl8pNDWbgrDtSncamCuxDAH2xM1fAzBibaYM6EToPf_SP-0N2L37ZXJDNcrTMVAehoy4UAVWNjcBzHz2U80bfgocPyXM5uNOZH0Os/s2048/image_2026-05-05_08-49-29.png
កន្លងមក Jennie និង ដេវិដ អ៊ឹងហាវ បានឃ្លាតឆ្ងាយពីគ្នាមួយរយៈដោយមិនបញ្ចេញសកម្មភាពស្និទ្ធស្នាលគ្នាឡើយ ប៉ុន្តែក្រោយមកពួកគេចាប់ផ្តើមមានទំនាក់ទំនងស្និទ្ធស្នាលគ្នាឡើងវិញ។ រាល់ពេលអ្នកទាំងពីរបញ្ចេញភាពផ្អែមល្ហែមតែងតែទទួលបានការគាំទ្រពីទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZwL-cCwckvGP_TmBOVijM89XNQa65EAST2V_PpbDZKNuT4_WDgsTNW_oqRubISuFiIWpokNYyUnT8OqXLjeLSNGaWTXCGdu53kQRRujI4RrG6wc6vAq9YDTgbDmhh__NvgNiFsN6sk0RLLxWQjroyRsem2rKgDy3XT9Too1ghXkjUstcHEnFba17PnvU/s1500/image_2026-05-05_08-49-24.png
Jennie បានសាងប្រជាប្រិយភាពតាមរយៈការចូលរួមជាមួយនឹង Team Veesa ដោយបង្កើតមាតិកាជាច្រើននិងបានក្លាយជា Influencer ដ៏មានប្រជាប្រិយមួយរូបផងដែរ។ ក្រៅពីមានរូបសម្បត្តិស្រស់ស្អាតកន្លងមក Jennie ក៏បានបំពេញក្តីស្រលាញ់របស់ខ្លួនដោយធ្លាប់ធ្វើការនៅលើយន្តហោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlar2GxlISgd299qyZs3DZusp9XogZ4SMeSVBxQN7N3ehhY7x8RfBm7YVWv10tPhhUKB1R8lMjnpUyL-ptHGG6TMY2s4uMZtyBaEIuVsPJu803yjr1kQ9hQkl2Up1nBN35OyAFg29vg3gaCb5nBoc6OhicNWbm09TKB3UW98T-MC2ZjFPqzrnfc9PnJjY/s2048/image_2026-05-05_08-49-31%20(2).png

ងាកមកកាន់ ដេវិដ អ៊ឹងហាវ វិញកេរ្តិ៍ឈ្មោះរបស់លោកកាន់តែល្បីល្បាញដោយបង្ហាញខ្លួនក្នុងកម្មវិធីប្រ៊េនៗជាច្រើនទាំងក្នុងប្រទេសនិងក្រៅប្រទេស។ មិនត្រឹមតែមានរូបរាងសង្ហាប៉ុណ្ណោះទេប៉ុន្តែលោកក៏ចេញផ្សាយបទចម្រៀងផ្ទាល់ខ្លួនរួមទាំងគ្រងតំណែងជាតួឯកក្នុងខ្សែភាពយន្តខ្នាតធំទៀតផង៕

ប្រធានាធិបតីរុស្ស៊ី ចាប់ផ្ដើមភ័យខ្លួន ចំណាយពេលច្រើនដេកក្នុងលេណដ្ឋាន

0

រដ្ឋធានីមូស្គូ៖ ប្រភពចារកម្មរបស់អឺរ៉ុប បានរាយការណ៍ អំពីវិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី កំពុងតែព្រួយបារម្ភយ៉ាងខ្លាំង អំពីការវាយប្រហារដោយដ្រូន និងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ចាប់តាំងពីខែមីនា រហូតមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFcTgxwnfsU3U9uSReDT0Q9YeqtZFOC-lO75Ze3TaSwDI1ZRg1bJJAUyt4PI5s6pj1dJ58gQs7F-pZJ7NbWTjN9X_8gdXPGNQExzC8XuALuVcLP5f_i1NDg4FbM0jyUYhj6w_m0IFsoxeekTQlQ7aNjmCkuqMwsH0xb-FTIxVRqTPaGa9PF2WpjZShdyI/s1280/photo_2026-05-05_14-07-38%20(2).jpg
សារព័ត៌មាន i24 News បានផ្សាយ កាលពីថ្ងៃទី៤ ខែឧសភា ថា រុស្ស៊ី បានបង្កើនសន្តិសុខ សម្រាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចំពេលមានការភ័យខ្លាច កាន់តែខ្លាំងឡើង អំពីការធ្វើឃាត ដោយសេវាការពារសហព័ន្ធន៍ បានរឹតបន្តឹងយ៉ាងខ្លាំង នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ ខណៈលោកពូទីន ចំណាយពេលកាន់តែច្រើន នៅក្នុងលេណដ្ឋានក្រោមដី និងពង្រីកការផ្តាច់ខ្លួន កាន់តែខ្លាំងពីកិច្ចការស៊ីវិល។ នេះបើតាមរបាយការណ៍របស់សារព័ត៌មាន មានអាយុកាលជាង១០០ឆ្នាំរបស់អង់គ្លេស Financial Times (FT) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkEZWrPFHRmkyGaZkyX_10oZVe8b9oqR9l3gF4RGlHnhyphenhyphenZ0IDy3wNqzqkmmVnIacUlRyUjmfjR8Ni5QmLJvzet9Yn2MemBC4HbcTa1PZvoBeqxSeX5p1CIBFASYN-li54P6ttWUWK5cRWRUdnkQnwdZyGfVOOhE3sEy67L2xSYq6lk1-CEK5wLmKJsvPk/s1024/photo_2026-05-05_14-07-38%20(3).jpg

បើតាមប្រភពស្និទ្ធនឹងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អឺរ៉ុប ដែលបានដកស្រង់ ដោយ FT បានឲ្យដឹង ថា ការព្រួយបារម្ភរបស់វិមានក្រឹមឡាំង ជុំវិញការប៉ុនប៉ងធ្វើរដ្ឋប្រហារ នាពេលខាងមុខ ឬការប៉ុនប៉ងធ្វើឃាត ជាពិសេស ពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើកឬដ្រូននោះ បានកើនឡើងយ៉ាងខ្លាំង គិតចាប់ពីខែមីនា ឆ្នាំ២០២៦ រហូតមក។ ភាពតក់ស្លុត សម្រាប់ប្រតិបត្តិការដោយយន្តហោះគ្មានមនុស្សបើក ឬដ្រូនរបស់អ៊ុយក្រែន Spiderweb នៅតែមានបុគ្គលម្នាក់ដែលស្គាល់លោកប្រធានាធិបតី ពូទីន បានប្រាប់កាសែត ដោយសំដៅលើការវាយប្រហារ ដោយដ្រូនរបស់អ៊ុយក្រែន ពីលើអាកាសយានដ្ឋានរុស្ស៊ី ហួសពីរង្វង់អាកទិក កាលពីឆ្នាំមុន។ ការភ័យខ្លាចផ្នែកសន្តិសុខ ត្រូវបានជំរុញបន្ថែមទៀត ក្រោយពេលកងទ័ពសហរដ្ឋអាមេរិក បានឆ្មក់ចាប់មេដឹកនាំវេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) កាលពីខែមករា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigt7V1F4pc5Jw9iPLURQGunv43txjz_OuNkBgHfPq9gOTpi2E35HQbH4DdrwTB3x5ChcFn2Vrqr0X94ilYPXp0qnQ3fi32HklHY2Wd3IG9XppeCmiwajhJyzQEIhYd-Z5MBvJhoMrBGqoJT34q3VFRFRyeCJQ8npCcxoWbY4Jg1eW1RLrkUxvXF7f45Rw/s1280/photo_2026-05-05_14-07-38%20(4).jpg

ជាការឆ្លើយតបនឹងការព្រួយបារម្ភអំពីសុវត្ថិភាពនោះ លោកប្រធានាធិបតី ពូទីន បានកាត់បន្ថយដំណើរទស្សនកិច្ចរបស់គាត់ និងរឹតបន្តឹងការត្រួតពិនិត្យសន្តិសុខ សម្រាប់អ្នកចូលជួបគាត់ដោយផ្ទាល់។ គាត់ និងគ្រួសាររបស់គាត់ បានឈប់ទៅលេងគេហដ្ឋានរបស់ពួកគេ នៅតំបន់មូស្គូ និងភាគពាយព្យ នៃវ៉ាល់ដាយ (Valdai) ហើយឥឡូវនេះលោក ពូទីន កំពុងចំណាយពេលយូរ នៅក្នុងលេណដ្ឋាន រួមទាំងនៅតំបន់ក្រាស្នូដា (Krasnodar) នៅភាគខាងត្បូង នៃប្រទេសរុស្ស៊ី ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ប្រើប្រាស់វីដេអូ ដែលបានថតទុកមុន សម្រាប់ការចាក់ផ្សាយ។ បុគ្គលិកនៅជុំវិញរបស់គាត់ រួមទាំងចុងភៅ អ្នកថតរូប និងអង្គរក្ស ត្រូវហាមឃាត់ មិនឱ្យប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ ទូរស័ព្ទដៃ ឬឧបករណ៍ដែលប្រើអ៊ិនធើរណេត នៅក្នុងពេលមានវត្តមានរបស់គាត់ ហើយប្រព័ន្ធឃ្លាំមើល ត្រូវបានដំឡើងនៅក្នុងផ្ទះរបស់ពួកគេថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdI9j8_xPn2wNo-sRZ-xlYHY3MTCBAXhjI3QURHIHOVGjdD3YdZ45mEAnzub1ZbG96pfGgPp_xDSgOVEL6sHwg467ZyWRfwESlqP2qPXmkjjk_KMKZIZA_zHH1G8uhw2LIpKMp0B-VxhDPobvHSA8WSLvwrXpkXzlUJlpdM2E-D1YpxWFmMu-NFNolA1U/s960/photo_2026-05-05_14-07-38.jpg

ទីភ្នាក់ងារសេវាកម្មការពារសហព័ន្ធន៍ (Federal Protective Service) ហៅកាត់FSO ឥឡូវនេះកំពុងតែឆែកឆេរទ្រង់ទ្រាយធំ ដោយប្រើប្រាស់សត្វឆ្កែ ហើយត្រូវបានឈរជើងនៅតាមបណ្តោយច្រាំងទន្លេមូស្គូ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកឬដ្រូន។ សារព័ត៌មាន FT ក៏រាយការណ៍ផងដែរ ថា ការបិទអ៊ិនធើរណេត នៅក្នុងទីក្រុងមូស្គូ កាលពីពេលថ្មីៗ ក៏នៅមានយ៉ាងហោចណាស់ មានផែ្នកទំនាក់ទំនងទៅនឹងវិធានការការពារសន្តិសុខ និងប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើករបស់ពូទីន ផងដែរ៕

ចិនចេញច្បាប់ថ្មី ហាមឃាត់ក្រុមហ៊ុនមិនឲ្យយក AI មកជំនួសការងារមនុស្សពិតជាដាច់ខាត

0

បើទោះជាបច្ចេកវិទ្យាជឿនលឿនយ៉ាងណាក៏ដោយ ប៉ុន្តែការបំពេញការងារដោយកម្លាំងមនុស្សពិតនៅតែជាអទិភាពខ្ពស់! ថ្មីៗនេះតុលាការនៅទីក្រុងហាំងចូវ ប្រទេសចិន បានអនុម័តច្បាប់ថ្មីមួយដោយកំណត់ថា ការបញ្ឈប់បុគ្គលិកជាមនុស្សពិត រួចជំនួសតួនាទីវិញដោយបច្ចេកវិទ្យា AI ដើម្បីសន្សំសំចៃថ្លៃចំណាយលើបុគ្គលិក ត្រូវបានចាត់ទុកថាជារឿងខុសច្បាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmWY4j7ZLCzmcKLA0Oyu4AdRUmj0eBVgGIjz2nMhj8wwI25YND9VIwKKGv9TwqdoE5ZNO8Y52ykQyv4dR7kGuNSEKYtOHaaHnZIbSQRQWHQ3h4kyjI89FyhFq7x5xKO4swGgJ9rppRryStU-l9cDyHnmTQ_a2Ctb9Xa_GRsYwIsjFhh1OEJZNehyOq5o8/s1200/photo_2026-05-05_13-39-15.jpg
យោងតាមការចុះផ្សាយរបស់ The Business Times កាលពីថ្មីៗនេះបានឲ្យដឹងថា ប្រទេសចិនបានដាក់ចេញនូវច្បាប់ថ្មីដែលមានគោលបំណងការពារសិទ្ធិអ្នកធ្វើការ តាមរយៈការធ្វើឲ្យវាក្លាយជារឿងខុសច្បាប់សម្រាប់ក្រុមហ៊ុន ក្នុងការបញ្ឈប់បុគ្គលិកដែលជាមនុស្ស រួចជំនួសពួកគេវិញដោយបញ្ញាសិប្បនិម្មិត ឬ AI ដើម្បីកាត់បន្ថយថ្លៃដើមទៅលើប្រាក់ខែរបស់បុគ្គលិក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdjROUUfkMh8Kmk5zqAIag95zfV2FgsvkRdXIfoMNAMt3FxdUEkcLdiOYMQc7XzCtq8BDVhSaS_gpjAAHJAi0eiJDHZCZAf0TAUS77aULt4E-oKBC2segMG03H70RvGI92yeRT-nF8K3xmurNq1ODSt3lUzfrKbD08daXyJ2FjA8kFnEO3KUSm1DgiZu4/s1280/photo_2026-05-04_15-53-28.jpg

សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពីមានករណីក្រុមហ៊ុនមួយបានព្យាយាមបញ្ឈប់បុគ្គលិកផ្នែកបច្ចេកវិទ្យាម្នាក់ដោយលើកឡើងថា AI អាចបំពេញការងារបានដោយមានមានប្រសិទ្ធភាព និងតម្លៃកម្លាំងពលកម្មទាបជាងការជួលមនុស្សពិតមកធ្វើការ។ បន្ទាប់ពីដាក់ពាក្យបណ្ដឹងតវ៉ាតាមផ្លូវច្បាប់ បុគ្គលិករូបនោះទទួលបានការកាតសេចក្ដីឲ្យឈ្នះ ដោយតុលាការបានគូសបញ្ជាក់ថា បច្ចេកវិទ្យា AI គឺជាឧបករណ៍ជំនួយដល់ផលិតភាពនៃការងាររបស់មនុស្ស ប៉ុន្តែមិនអាចយកវាមកធ្វើជាលេសដើម្បីលុបបំបាត់តួនាទីរបស់មនុស្សបានឡើយ។ បន្ថែមលើនោះ តុលាការក៏បានបង្ខំឱ្យក្រុមហ៊ុនដែលបញ្ឈប់បុគ្គលិកដោយខុសច្បាប់នោះ ត្រូវផ្តល់សំណង ឬទទួលបុគ្គលិកឱ្យចូលបម្រើការងារវិញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi40C0J9yp2CPc4aV9ypRVPsqGvMafBL_E1bTcgPgEyaQ2lTrbvr5lvSoxgqhPgFi6oJblhoExzdHzpgoHVkp-0ckEMvVZY7z86oQBtRFritbuSGFUoYQJXtELyL4Wq2Nv57TcsumeHqgVW5NWZ_68RERDCz3WeUpir2Ml7QDMmtkle9XJv2NxVgxDto4o/s1240/photo_2026-05-04_15-53-38%20(2).jpg

វិធានការនេះឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោក អំពីស្វ័យប្រវត្តិកម្ម និងឥទ្ធិពលរបស់ AI ទៅលើការងាររបស់មនុស្ស។ ក្នុងនោះវាបានបង្ហាញឲ្យឃើញថា ក្រៅពីអាចជំរុញផលិតភាពការងារ AI ក៏បង្កើនការភ័យខ្លាចចំពោះភាពអត់ការងារធ្វើទ្រង់ទ្រាយធំផងដែរ ជាពិសេសនៅក្នុងវិស័យផលិតកម្ម សេវាកម្មអតិថិជន និងរដ្ឋបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMVxrYPifFWNkw4gkpt7VOKzL3vix-vRbguv8x0mfvf0cafE79dwsfR-YoM8jj_6nOzH71E0GNoWNrNQTSzAFKGGjj7XqH5wrIHOHPwltCoee3JVfqVlRmraXdxZLtLzijPDe8Vk5AvADI-J3lYebZcTaT-PQVhhM7aiOPoG5ebjC7HXpyMPH7v788ZkY/s1280/photo_2026-05-04_15-53-38.jpg

ទោះជាយ៉ាងណា ចំពោះវិធីសាស្រ្តអនុម័តច្បាប់ថ្មីរបស់ប្រទេសចិន បានក្លាយជាគំរូមួយសម្រាប់បណ្តាប្រទេសផ្សេងៗទៀត ដែលកំពុងប្រឈមមុខនឹងការរីកចម្រើនយ៉ាងរហ័សនៃ AI នៅក្នុងកន្លែងធ្វើការ។ វាសបញ្ជាក់ឱ្យឃើញថា ទោះបីជាបច្ចេកវិទ្យាអាចធ្វើការងារបានច្រើន និងថោកជាងក៏ដោយ ប៉ុន្តែតម្លៃនៃ ពលកម្មមនុស្ស និង កិច្ចសន្យាការងារ នៅតែមានទម្ងន់ផ្លូវច្បាប់ដែលត្រូវគោរព៕

ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ២ ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ី សម្រាប់ឆ្នាំ២០២៦

0

(ភ្នំពេញ)៖ សូមអបអរសាទរ! ប្រាសាទអង្គរវត្តរបស់កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ ជាគោលដៅទាក់ទាញទេសចរណ៍ ក្នុងចំណោមទីតាំងទេសចរណ៍ទាំង២៥ ដែលល្អបំផុតនៅអាស៊ី។ នេះបើយោងតាម TripAdvisor ដែលជាគេហទំព័រផ្សព្វផ្សាយពី គោលដៅទេសចរណ៍នៅទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwJIBmpMn63l6JqAhbi8r_MvcuIYkZ4gfkrJJaSn33lcu7kNiwcCmSPnE-DMiODE_GSVJVGzK0yFWSxVjN2gcR5R56o_PFiiWJlp3s4az2EdhU15cUUAfuUDvT4ZCdDUj8otDMp_ynslWHmko_x0Gf_RpSMoAGoT7TSxR054Ap4FL4ZZKDBpgWEtphnVE/s1280/photo_2026-05-05_13-24-58.jpg

របាយការណ៍ចុងក្រោយរបស់គ្រឹះស្ថានអង្គរសម្រាប់រយៈពេល ៤ខែដំបូង ឆ្នាំ២០២៦ (ខែមករា ដល់ខែមេសា) បានបង្ហាញថា ខ្លួនរកចំណូលបាន ១៥ ៤៩៧ ៣៣៨ ដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ជូនភ្ញៀវទេសចរអន្តរជាតិចំនួន ៣២២ ០០៤ នាក់។ ទន្ទឹមនេះ ក្នុងរយៈពេល ៤ខែនេះ គ្រឹះស្ថានអង្គរបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាចំនួន ៦៤៤ ០០៨ដុល្លារ ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh47SZX8fEj3ezixLJm3sfQ_sdXUvGLvW6fYGlJVMktCPwPNcxHdw_9FxSuFUGBt8zuKn0ZhiLGzWW95iYDzL5s8S40lg8AZB7fZLt_h0XBWO8anxUSirz-g2IlygYvwTc8Y95MGTyFih4uVcxiYHgHb-Ov6vaPWPS-rScy44aU1_YLG4TVu-PRLpaGjdo/s1280/photo_2026-05-05_13-24-57%20(2).jpg
បើយោងតាមអ្នកប្រវត្តិសាស្ត្រ ប្រាសាទអង្គរវត្តត្រូវបានស្ថាបនាឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (វ្រះបាទធូលីជេងវ្រះកម្រតេងអញស្រីសូយ៌្យវម៌្មទេវៈ) ចាប់ពីឆ្នាំ១១១៣-១១៥០ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងពេលដែលព្រះអង្គនៅមានព្រះជន្ម និងសម្រាប់ជាព្រះរាជផ្នូរក្រោយពេលព្រះអង្គសោយទិវង្គត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZKSrrBdJoGfGA91fZslheoBYW1K_DSrH1tIqhtbtMG0KDmPjaj14x5rliGBnHYadLz7siMQM3LuGrDGPZU5O7cWs7lfyINHRXrLfdYg29B-cvlJ9Q5wuha_hw49D5sc2PEwIQDXADx-47iI4H4pdoYT-m0t7qyongQ2LB_8Nn2rXK_590AEXiTckb8gk/s750/photo_2026-05-05_13-24-57%20(3).jpg

សូមជម្រាបថា មហាប្រាសាទនេះ ត្រូវបានចាត់ទុកជាទីសាសនដ្ឋានធំជាងគេបំផុតនៅលើពិភពលោកផងដែរ ព្រមទាំងបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោកឱ្យមកទស្សនាជាហូរហែជាប់ឥតដាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTL0_7g4NscIM4O1CB1lywUB2FFjxH4YB7sKrZ06LXI94qmj1rVFUAPO6YVY-ZqSfNu3MHu3fNFYQrQzab1pEFTj3JX6xnPKP3fZqNOwlKH0an65Z0kix162luiSX5384mRm5GlUWzVhY0uxHXrc-NZamjclmW9fNw4G4vNAyikUMVgnRrYokI8X7g4FI/s1280/photo_2026-05-05_13-24-57.jpg

ក្រៅពីចំណាត់ថ្នាក់លេខ២ ដែលបានទៅលើប្រាសាទអង្គរវត្ត ទីតាំងបុរាណដ្ឋាន និងតំបន់ប្រវត្តិសាស្រ្តរបស់កម្ពុជាចំនួន ៣ ផ្សេងទៀតក៏មាននៅក្នុងបញ្ជីខាងលើនេះផងដែរ។ ក្នុងនោះរួមមាន ប្រាសាទបាយ័ន ទទួលបានចំណាត់ថ្នាក់លេខ ១៣, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ចំណាត់ថ្នាក់លេខ ២០ និងប្រាសាទតាព្រហ្ម ជាប់ចំណាត់ថ្នាក់លេខ ២៣ ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ី សម្រាប់ឆ្នាំ២០២៦៕

ថោ.កជាងថៃ៤ដង! ទុរេនរបស់វៀតណាមធ្លាក់ចុះតម្លៃសល់ត្រឹមជាង ៣០០០រៀល/គីឡូ

0

សង្ឃឹមថានេះមិនមែនជាឱកាសក្នុងការសម្រុកនាំចេញមកកម្ពុជាទៅចុះ! ទុរេន Ri6 ដែលជាពូជ«ស្ដេចទុរេន»លេខ១របស់វៀតណាម បានធ្លាក់ចុះតម្លៃដល់កម្រិតទាបបំផុតមិនធ្លាប់មានជាប្រវត្តិសាស្រ្ត ដោយសល់មិនដល់ ១ដុល្លារផងក្នុងមួយគីឡូក្រាម។ កត្តានេះត្រូវបានគេមើលឃើញថា បណ្ដាលមកពីជ្រៀតចូលទីផ្សាររបស់ទុរេនថៃ និងបញ្ហាការនាំចេញទៅកាន់ទីផ្សារចិន ដោយសារទុរេនវៀតណាមមានផ្ទុកនូវសារធាតុគីមីច្រើនលើសលប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhua2B2LvtiFB-m9iY-24q83JJ233F_OngC7E5ALvx2nJtrixIKbvA8UGddYUbrsDkK9gLyU1d0Dvjy9XVa0mw-92NVfdgbBMm3pE_1oeQ_VEyNzYxoi9PCIniTrkjsDYpw_cO3lKJOSV1EaBb7jkbs9nwpg6KU5wXeZXT3zem-Ev5IFenY91oibGAv6Fw/s1280/photo_2026-05-05_09-39-09.jpg
យោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានក្នុងស្រុកវៀតណាម VNExpress បានឲ្យដឹងថា នៅដើមរដូវប្រមូលផលផ្លែទុរេន ដែលគេរំពឹងថានឹងលក់បានក្នុងតម្លៃថ្លៃ តម្លៃផ្លែទុរេន Ri6 បែរជាធ្លាក់តម្លៃមកនៅត្រឹមតែ ២០,០០០–៣៥,០០០ ដុង (៣,០០០ – ជាង ៥,០០០រៀល) ប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ជាមួយនឹងតម្លៃនេះ កសិករវៀតណាមមិនត្រឹមតែមិនចំណេញ ឬរួចថ្លៃដើមនោះទេ ប៉ុន្តែក៏ត្រូវខាតបង់លើថ្លៃជី កម្លាំងពលកម្ម និងថ្នាំកសិកម្មផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3IxKIStFdzEp-rB3yiVqREe-tA1xZy0LYjpw9dLXxrUQ_9jwouS_Uv2968yO3DkRFg2pxSqYGW0if7FAkWcuHf0kUHYOcL5LXiGdm4PSlhhKPzrHvSCVzlF6MlAWJVZrzh7v6ttRPqtiBinx1GqOLWl1WBrjB7mlfI8oTPoqICyNklHgNSCtTqlZN5Q4/s730/photo_2026-05-05_09-39-09%20(2).jpg

ការធ្លាក់ចុះយ៉ាងគំហុករបស់ Ri6 នៅពេលនេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាបណ្ដាលមកពីការប្រកួតប្រជែងខ្លាំងរបស់ទុរេនថៃ ដែលហូរចូលក្នុងប្រទេសវៀតណាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ចំពេលដែលប្រជាជនវៀតណាមមានការពេញចិត្តចំពោះពូជទុរេន ម៉ាន់ថង របស់ថៃ ដែលមានសាច់ច្រើន និងគ្រាប់តូចជាងពូជទុរេន Ri6 ដែលដាំដុះនៅក្នុងប្រទេសរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7jb9hJ_uRAMAZG-U3wK1Yt871tQTfBimmCnqJ6xPvpgw8TP6s-bYO1CV9_MD0IbhLEvIMMpgJWRjSzjisir8eHu8LjBTHj_D6QnYzkKMafbMuixP6-CtctQY1Cpe0Jw7vpGVqqCRL2iQN8Ad62fC1NGQrIj08Tm46W-25UJxDD3Aj6RQM8bt6DJFilYI/s1280/photo_2026-05-05_09-39-08.jpg
កត្តាដែលសំខាន់មួយទៀត គឺប្រទេសចិនដែលជាទីផ្សារធំជាងគេ និងគ្របដណ្ដប់ប្រមាណពី ៩០-៩៧% សម្រាប់ការនាំចេញទុរេនរបស់វៀតណាមត្រូវបានរឹតបន្តឹង ក្រោយអាជ្ញាធរចិនបានត្រួតពិនិត្យឃើញសារធាតុគីមីពណ៌លឿងហាមឃាត់ និងសារធាតុ Cadmium នៅក្នុងផ្លែទុរេនដែលនាំចូលពីវៀតណាម។ ដោយសារតែការដកដង្ហើមតាមច្រមុះរបស់ចិនបែបនេះហើយ ទើបនៅពេលដែលចិន រឹតបន្តឹងគុណភាព នៅច្រកព្រំដែន តម្លៃទុរេននៅក្នុងប្រទេសវៀតណាម (ដូចជា Ri6) ធ្លាក់ចុះភ្លាមៗនិងសល់គពេញចម្ការតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6ePBQr_IEA_Ow14KnCzMelQYMcfXrsXjDXxaCayq6G5kyn9859lYCNYz91ZnQ-emmx2ZdMNGS-qVWXZFq2bTI7Y4MMEiRmLKGXxsWu829_li37m_KSqtDm2Tlqq8-vFuOtaKdMZI0lzBUV2A9CKDG-gZr4ylL0CFDE7xS2rmxg9Ym8Lh1rnv1dDvMfP8/s1000/photo_2026-05-05_09-39-08%20(2).jpg

បច្ចុប្បន្នអាជ្ញាធរវៀតណាមកំពុងចាត់វិធានការមួយចំនួនដើម្បីដោះស្រាយបញ្ហានេះជាបន្ទាន់ រួមមានការរឹតបន្តឹងលើគុណភាពដាំដុះ, ហាមឃាត់កសិករមិនឲ្យប្រើប្រាស់សារធាតុគីមី, ជំរុញប្រជាជនឲ្យគាំទ្រផលិតផលក្នុងស្រុក, សម្របសម្រួលជាមួយគយចិន និងពង្រីកទីផ្សារថ្មីដើម្បីគាំទ្រដល់យុទ្ធសាស្រ្តរយៈពេលវែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-ogHkq9qqrrq30GAU1qLe5JnRYaE-ePnAZqmNs6nNemBOBtfKtzp8kreDy9xONULrWbItCuHikW9qQHhNJlwgD8gmSAfBPifgjMSbvTw_JC6yKyASF9DVrcr5V_cTKqHp5qSWg-wNr9T4sWnZ8zHMrcRyIFr-9zbIGVsVbcquXHxEyQ03kY4A2QcbBVY/s1200/photo_2026-05-05_09-39-06.jpg

ទោះជាយ៉ាងណាយើងសង្ឃឹមថា ការថយចុះនៃតម្លៃរបស់ទុរេនវៀតណាមនៅទីផ្សារក្នុងស្រុកដូចខាងលើ ពុំមែនជាឱកាសក្នុងការសម្រុកចូលមកកម្ពុជាទៅចុះ ដ្បិតកម្ពុជាយើងក៏មានពូជទុរេនល្អៗ និងកំពុងឈានដល់រដូវការប្រមូលផលឆាប់ៗនេះផងដែរ៕

សោភាទេពី រងការចោ.ទប្រកាន់ពីស្រ្តីម្នាក់ក្នុងរឿងដ៏ធំមួយ

0

គណនីបណ្តាញសង្គមមួយបានបង្ហោះចោទប្រកាន់មកកាន់តារាចម្រៀង ញឹមសួន សោភាទេពី ដែលព្យាយាមបបួលប្តីរបស់ខ្លួនមកថតនៅក្នុងរោងកុនឯកជនដែលមានតែពីរនាក់ឆ្លៀតឱកាសពេលដែលនាងកំពុងតែទម្ងន់កូនក្នុងផ្ទៃ៦ខែ។ ការបង្ហោះយ៉ាងក្តៅគគុកនេះ សោភាទេពី បានព្រមានចាត់វិធានការផ្លូវច្បាប់ ខណៈនាងអះអាងថានាងត្រូវបានគេរៀបគម្រោងធ្វើស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnKYz1xzRXMIakwTEP8c7Ymtmi6l4weVll9NJf4ZV39neOxFMFvq4X1koFbH0e0T_6yzOrgWDrbA6tGkQmLc1ZAAEMmT4hneKoRYcQfgt6A6eoTqOHQfPwrcC1SYUY0p8MjFNAZ2Uc1A1fxvXkcftaJsjwicjSMq6Lvxs-RprytEQPcTez-2lsRZo6aGU/s2048/image_2026-05-04_15-59-21.png
នៅថ្ងៃទី៣ ខែឧសភា គណនីមួយឈ្មោះថា «Ti sava» បានបង្ហោះរូបភាពរបស់តារាចម្រៀង សោភាទេពី អមដោយគណនីឈ្មោះផ្សេងៗគ្នាតែជារូបរបស់តារាចម្រៀងរូបនេះ។ អ្នកបង្ហោះបានធ្វើការចោទប្រកាន់មកកាន់ សោភាទេពី ថា «ពោះធំ៨ខែ អ្នកចម្រៀងម្នាក់ចូលចិត្តយកបទគេច្រៀងតាម វាឆាតមកហៅប្តីយើងថត តែថតនៅ Movie Private(កន្លែងមើលកុន)ទើបដឹងថាកន្លែងហ្នឹងតែមានតែ២នាក់មានពូកមានខ្នើយ មានស្រា ហើយយកថ្នាំសម្រើបដាក់ក្នុងស្រាឱ្យប្តីយើងផឹក វាថាផឹកបាននិយាយការងារចេញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA3V2R1cj2wl7WoMbYCC9Jo-qN_7KHIT2AozkOchoefsWKlNraTaFuYsYQQ54qljm7M50PFdp2wKhW4QG5XyvI95z8QH09HrtjN-_f2jqYZZAn4hK634sBUaQ6a6WBFwOOfvVKHUtYJzv40N2FyjF4Oq67pSRIdD_kDeOXZ2rBajkDMoh9IVrzFV94huM/s856/image_2026-05-04_13-22-36.png

គណនីខាងលើនេះបានរៀបរាប់ទៀតថា «មកដល់ផ្ទះគាត់ប្រាប់ខ្ញុំទាំងអស់ ខ្ញុំគិតថាកន្លែងមើលកុនវាទៅមានគ្នាបានឲ្យប្តីទៅ មានអីវាទៅតែឯង ប្តីយើងក៏តែឯង ប្តីខ្ញុំផឹក២កំប៉ុងក៏ចេញមកវិញថាប្រញាប់ តែខ្ញុំមិនជឿថាអត់បានធ្វើទេ…មុខអាក្រក់ប៉ុណ្ណាតែត្រូវថ្នាំសម្រើបហើយអាចទេថាអត់? វាផុសថេកឈ្មោះប្តីយើងទឹកមុខដូចអត់ឃ្លានមកពីណាចឹង វាថាបើផុសពីវាវានិងសម្លាប់ខ្លួន វាថាវាមិនដឹងអីទាំងរូបភស្តុតាងវាចេញវីដេអូនិយាយពីប្តីយើងថាប្តីយើងស្អាតចេះចុះ រូបវាជាមួយប្តីយើងមានទាំងអស់ អីក៏អត់ឃ្លានប្តីខ្ញុំមែសបើវាយកនាងឯងខ្ញុំឱ្យ បើសិនវាជ្រុលធើធ្វើនាងហើយខ្ញុំអត់ប្រឡាក់ទេ នាងមិនខ្ពើមខ្ញុំបាននាងចង់ស៊ីប្តីខ្ញុំ តែខ្ញុំខ្ពើមនាងហើយក៏មិនចេះប្រើរបស់រួម មើលមុខឃ្លានប្តីគេឆ្លៀតឱកាសប្រពន្ធគេពោះធំឱ្យហើយទៅ ញឹមសួន សោភាទេពី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE_TSJy-0fjaJJeJ7n-IywBFKYRsCmgJLhNM6YcJnw8BlM9PBOmWP5C2-lFKokD0Crp96jm5aZzqZNDxivlQNZ1KRUuv_ErY4EpyY0ZSpKHaToqEQw1Iru_6cFohTPFvuHoHJ5Lbbs48roTNeFS8b_sgDY6MUBscMfl1k4H7SlxkbsWSxIVPvDLc42Rac/s788/image_2026-05-04_13-27-21%20(2).png

ការបង្ហោះនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជជែកវែកញែកយ៉ាងច្រើននិងចង់ដឹងការពិតថាអ្វីដែលគណនី «Ti sava» បង្ហោះនេះជាការពិតឬមានអ្នកក្លែងបន្លំអាខោន សោភាពី មកប្រព្រឹត្តរឿងខុសឆ្គង។ យ៉ាងណាមិញ បន្ទាប់ពីមានការចោទប្រកាន់ សោភាទេពី បានបង្ហោះសំណេរនៅលើ Story Facebook ព្រមទាំងព្រមានចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiABmzQxrgUsQXnS9dIEFMpxP0i0DPCiuRmWQp1Odh08he554fASaJYTQVp0owXxcdHSoK2WaJgiC_Q-IIv5eIA3riRF6dYanGzE8wEuK1jKTDM0OtHihntfo0oMYuSD5bEr502_K8f7DelABOZhvEfZhA2AEzTO5EeQ0KiLuy3yeoMUyBnosKsF3HuK0/s938/image_2026-05-04_15-59-17.png

សោភាទេពី បានបង្ហោះថា «សុំខ្លាចហើយមនុស្សសម័យនេះរៀបគម្រោងការធ្វើសុំព្រោះតែការស្អប់»។ អ្នកចម្រៀងរូបនេះបានបង្ហោះសំណេរមួយទៀតថា «ប្រយ័ត្នខ្ញុំលេងផ្លូវច្បាប់ប្តឹងពីបទបរិហាកេរ្តិ៍ខ្ញុំនិងជេរប្រមាថឪពុកម្តាយខ្ញុំជាច្រើនដងទាំងដែលខ្លួនឯងបង្កើតសាច់រឿងដើម្បីបានជាន់ខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZXYl4sex8EE8XAvJCN-dxZWn0mKCod5W_OUwzl66GS_BejOE6TFicG-63TVzyZJ0Na1odFhyvRmfMoCun3mR_LoiCWRHgTTopGQztBFZXjjE2WZ55nT8lJH1IYK9jI9jlj_ogR_N37T7neIXf1i3TIRkMPzvUolmR85_kVCAM4fYK1RdfhHL-n0Qw_3g/s2048/image_2026-05-04_15-59-18.png

នៅរសៀលថ្ងៃទី៤ ខែឧសភា ញឹមសួន សោភាទេពី បានចេញវីដេអូឆ្លើយតបទៅនឹងការចោទប្រកាន់ដោយបញ្ជាក់ជាមួយនឹងសំណេរថា «យករឿងមានផ្ទៃពោះឥឡូវមកបង្កើតសាច់រឿងថ្មីធ្វើស៊ីខ្ញុំ បំផ្លើសកុហក់ថាខ្ញុំស៊ីប្តីគាត់ និងចេះតែedit videoចាស់តាំងពីមួយឆ្នាំមុនដែលខ្ញុំធ្លាប់ស្រលាញ់គ្នាទាំងដែលពួកគាត់បែកគ្នាដាច់ស្រាច់អស់៣ខែទើបខ្ញុំនឹងម្នាក់នឹងទាក់ទងគ្នា។ ប៉ុន្តែឥឡូវនេះម្នាក់ប្រុសនឹងម្នាក់នឹងគំរាមខ្ញុំជិត១ឆ្នាំហើយពេលគេត្រូវគ្នាចូលដៃជើងគ្នា ដើម្បីជាន់ខ្ញុំ អ្នកណាដែលចូលដៃជើងប្រយត្ន័ផងខ្ញុំចាត់វិធានការតាមផ្លូវច្បាប់។ត្រូវចងចាំមាសសុទ្ធមិនខ្លាចភ្លើងទេខ្ញុំអះអាង10000% ហើយយករឿងការងារខ្ញុំមកផុសបានន័យថាមានបំណងចង់បំផ្លាញការងារខ្ញុំ គំរាមថាបំផ្លាញការងារនឹងកេរិ៍ឈ្មោះខ្ញុំអ្នកផ្ទះខ្ញុំក៏ដឹងឮគ្រប់គ្នា តែខ្ញុំប្លុកចោលរហូត…»៕

រឿងរបស់ ឡុងហួរ និង ធីយៀន មិនទាន់បញ្ចប់ទេខណៈមានមនុស្សម្នាក់ចេញមកទម្លាយពីមូលហេតុនេះ

0

ជុំវិញការបែកបាក់អាពាហ៍ពិពាហ៍រវាង ឡុងហួរ និង ធីយៀន ដែលមានរយៈពេលត្រឹមតែ៣ខែបានបង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងពីសហគមន៍អនឡាញជាពិសេសនៅប្រទេសវៀតណាមផ្ទាល់តែម្តង។ រឿងរបស់អ្នកទាំងពីរមិនទាន់រសាត់ចេញពីបណ្តាញសង្គមឡើយខណៈមានមនុស្សម្នាក់ចេញមកលាតត្រដាងជុំវិញការបែកបាក់របស់ពួកគេដោយគណនីនោះបានចោទប្រកាន់មកកាន់ ឡុងហួរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwsmCURAZmTyK146vIXQD9XuIUNwtgTQat3kxFOwdTVjVngH3ELHtJd1mYCrpn3_OCg0tU3fwcPFcBVqvK_KFq-XgcDPoW2TH3jWtfllAMF-xyJSTtwSm7PhgDs4chfPQLcdtaKwKqPrI4qeb8pJmOjv9MnV8v4Ue-3rliqmmf4tDuy4ubG8Hs8sg5njY/s930/image_2026-05-04_13-52-20.png
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមបានឱ្យដឹងថា ថ្មីៗនេះ គណនីបណ្ដាញសង្គមមួយដែលមានអក្សរកាត់ថា TN បានទាក់ទាញចំណាប់អារម្មណ៍ដោយអះអាងថាជា អ្នកគាំទ្រម្នាក់និងមានទំនាក់ទំនងជិតស្និទ្ធជាមួយ ធីយៀន។ បុគ្គលនេះបាននិយាយថា ពួកគេបានជួបគ្នាជាញឹកញាប់ ចេញក្រៅជាមួយ និងផ្តល់អំណោយដល់កូនក្រមុំវៀតណាមដោយហេតុនេះបានដឹងព័ត៌មានលម្អិតឯកជនជាច្រើនអំពីជីវិតអាពាហ៍ពិពាហ៍របស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJT5Rd2g_ohN_ToMOjC01evHsiSeIeO5GVlzRmnyYj82aU4XibRU2crFfJ7LWagm2hMqzwHxu5WBS1q0JCfc-78skV5U_BMoYuE-UORwBs-TPQJ0zBr8AhDFZRuGk9q_XXWHGEQCjPVSGZrwwyOw9Oj2lwiPpC5aWnh04_8k33MEHKt9vkmPkPsNFXE84/s880/image_2026-05-04_13-52-17%20(2).png
យោងតាមសារដែលលេចធ្លាយ TN បានបង្ហាញថា ធីយៀន បានបង្ហើបប្រាប់នាងច្រើនដងអំពីអាពាហ៍ពិពាហ៍ដ៏មិនសប្បាយចិត្តរបស់នាង។ នាងបានបង្ហើបថា បន្ទាប់ពីរៀបការរួច ឡុងហួរ មិនបានគាំទ្រប្រពន្ធរបស់ខ្លួនក្នុងអាជីវកម្មរបស់នាងទេ ហើយថែមទាំងបានជួបជុំគ្នា និងជប់លៀងនៅខាងក្រៅជាញឹកញាប់ទៀតផង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺព័ត៌មានលម្អិតដែលម្តាយរបស់កូនក្រមុំត្រូវមើលថែកូនប្រសាររបស់ខ្លួនគ្រប់ជំហាន ខណៈដែល ធីយៀន ទោះបីជារវល់ក៏ដោយក៏នៅតែត្រូវធ្វើការងារផ្ទះ និងបោកខោអាវឱ្យប្តីរបស់នាង។ ការចោទប្រកាន់នេះបានរីករាលដាលយ៉ាងឆាប់រហ័ស ដែលបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក។ អ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនបានអាណិតអាសូរដល់ ធីយៀន ដោយជឿថានាងបានរងទុក្ខក្នុងជីវិតអាពាហ៍ពិពាហ៍របស់នាង។ អ្នកផ្សេងទៀតជាច្រើនបានរិះគន់ ឡុងហួរ ពីភាពគ្មានទទួលខុសត្រូវនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhczJ3J957iSaLLCQLniumIuOj5SJytyBKUkaCdVklmzF-_yKybi20nTkoTA9dMeV1cfPD_iuKJ3hXzaLSuoN2kGkzMAtaBUudkhpVJbj-H6faFzYsUv8SVKpqKe_ISeNSDEHbglVnkCeLar3dwFIGnj4024akQ1PLC_Ml0lnPyyAGrEgs2HjqrBNwns7I/s1304/image_2026-05-04_13-52-18.png
ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើននៅតែមានការប្រុងប្រយ័ត្ន។ ពួកគេជឿថា ព័ត៌មានពីគណនីរបស់ TN មិនត្រូវបានផ្ទៀងផ្ទាត់ទេ ហើយអាចមានភាពលំអៀង ព្រោះវាត្រូវបានចែករំលែកពីទស្សនៈរបស់ក្នុងនាមជាភាគីទីបី។ ជាពិសេសទាំង ធីយៀន និង ឡុងហួរ មិនបានធ្វើអត្ថាធិប្បាយលើសារទាំងនេះទេ ធ្វើឱ្យរឿងនេះកាន់តែពិបាកក្នុងការផ្ទៀងផ្ទាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdAihyLYX6Iu6g3qzUePD4P2taSFp9GGBl9A6PKgsxO8LZk5HokGU36-H__tqkM4bHwEYqGiY0hOkcr4twbKV_WVpdgy_3FFmdrducuW_fLo-6-KmRaxo4HKRtrb5zG7s6EVDq_suVnm_nh6zllTpwSGMN9qAYOMl8dnCU_RR7uWj7_hEduZr8GoUfhoU/s2048/image_2026-05-04_13-52-16%20(2).png

ការបែកបាក់នេះមនុស្សភាគច្រើនបានសម្តែងការសោកស្តាយនិងអាណិតមកកាន់ ឡុងហួរ ច្រើន ខណៈ ធីយៀន រងនូវការរិះគន់ពីអ្នកលេងបណ្តាញសង្គមជាច្រើន។ ធីយៀន បានអះអាងកន្លងមកថា ការបែកបាក់របស់នាងជាមួយនឹង ឡុងហួរ គឺបញ្ចប់ដោយសន្តិវិធី ហើយទំនាក់ទំនងរវាងគ្រួសារទាំងពីរនៅតែរកស៊ីជាមួយគ្នាធម្មតា ហើយឪពុករបស់នាងក៏បានមកជូនដំណើរ ឡុងហួរ ក្នុងពេលអតីតប្តីរបស់នាងវិលមកប្រទេសកំណើតវិញដែរ៕

ទោះបីកម្រិតណា វណ្ណដា នៅតែចង់ឱ្យមានអ្នកជំនាន់ក្រោយខ្លាំងជាងខ្លួនក្នុងវិស័យ Hip Hop

0

ទស្សនិកជនមិនអាចបដិសេធបានទេថាកេរ្តិ៍ឈ្មោះរបស់តារារ៉េប ម៉ាន់ វណ្ណដា បានល្បីសុះសាយទាំងនៅក្នុងស្រុកនិងក្រៅស្រុកមានអ្នកគាំទ្ររាប់លាននាក់។ អ្វីដែលធ្វើឱ្យទស្សនិកជនកំពុងកោតសរសើរទៅកាន់ វណ្ណដា គឺពាក្យពេចន៍ដាក់ខ្លួនរបស់លោកទៅកាន់អ្នកជំនាន់ក្រោយនៅក្នុងវិស័យនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMHc9FnIWJNXtPygVQ6ZGgDbSfu3MIvUcnEt3BOspQ36jixoqOEQ0rASG70bYhE1VB7d07_q65U9kH8Xqh8mLMjoEsUGRkk7w2q8ArWFNtgOPdS_b97uTYG1pAzDYwKMOev3_VCXXaXSM69UulyLQ6UfkPME-gCrDyTLdjszq6R2sovdbRxn3kjLPK60Q/s2048/image_2026-05-04_14-20-17.png

ថ្លែងនៅក្នុងកម្មវិធីដែលទើបបញ្ចប់ថ្មីៗនេះ វណ្ណដា បាននិយាយថារូបលោកពិតជាមានមោទនភាពណាស់ក្នុងនាមជាគណៈកម្មការមួយរូបដែលដឹកនាំអ្នករ៉េបជំនាន់ក្រោយទៅកាន់ជំនាន់ថ្មីមួយទៀត។ ក្នុងពេលជាមួយគ្នានេះ វណ្ណដា បាននិយាយថាវិស័យដ៏ទូលាយនេះមិនអាចជាប់គាំងត្រឹមលោកឬ ឌីជេក្តិប ឬនរណាម្នាក់នោះទេគឺត្រូវតែទៅមុខទាំងអស់គ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRqMFuUyWWTX24XnMs2t2ynS8jFi_OV-90NGMHCPVID9oNqLMckaUvY4pNVi_V8JGF4wIn-2OP8Jf7GJSyIJBqyqLKFWzRNdr69n50E8SZzAWCAxld66YcP18MpkjkSSi8LFbE7QFF2uBVGa3MQW4E00aXnWaHtQH5nNpTEgho-0p8Tdp9meyRZku3HQg/s2048/image_2026-05-04_14-20-12.png

វណ្ណដា បានអះអាងថានេះគឺជាផ្នត់គំនិតរបស់លោកហើយប្រសិនបើជាលោកអាចធ្វើជាគណៈកម្មការណាបន្ទាប់ទៀតលោកពិតជាសប្បាយចិត្តក្នុងការធ្វើវា។ លោកក៏សប្បាយចិត្តដែលប៉ាម៉ាក់លោកបង្កើតលោកមកសម្រាប់លើកទឹកចិត្តមនុស្សគ្រប់គ្នាដែលមានក្តីស្រមៃនៅក្នុងវិស័យតន្រ្តីមួយនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLKFLBLpb4nuBBktLoYiM4yX0VbbU6NjBeq9OLIkMOHr9o2gMj89wLExJaDkZp6a9ne-nH4qlB0ZNFHoTC_ZKktzquu28nt6SwnI1-ggwovLxULP_KApWoCpo-9hlf25Pi9L4geO7uW_TD4ZAtw3JG98VvKVmaELlC-B5QHNNvLwsepDRwvvJdjqUwxlQ/s2048/image_2026-05-04_14-20-13.png

ពាក្យសម្តីរបស់ វណ្ណដា ទទួលបាននូវមតិកោតសរសើរជាច្រើននៅតាមបណ្តាញសង្គមដែលអាចបញ្ជាក់ថាការរីកចម្រើនក្នុងវិស័យតន្រ្តីហ៊ីបហបនៅក្នុងប្រទេសកម្ពុជាមិនអាចបញ្ឈប់ត្រឹមនេះនោះទេត្រូវតែមានអ្នកខ្លាំងឱ្យច្រើន។ ជាពិសេសគឺបានផ្តល់ក្តីសង្ឃឹមនិងលើកទឹកចិត្តអ្នកជំនាន់ក្រោយក្នុងការកសាងស្នាដៃឱ្យល្បីល្បាញមានការទទួលស្គាល់ទាំងជាតិនិងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU4pCTEgkeNPCsRQOzjbiR6P2vGrxX8qCI2Azrdsthr5YbOFay9PuB5-FyDN1QOoYvtIVqGxNGs2OjLbCiJ60o_O71wqlj8HhkvVSkY1FbOq9qE8UPc9wKwltzmQlD30r7IucopcXwpBomzALWxhr9gs5ZvBGt7CRlUUzdIiJddwhRFv_KPw__GWv95_U/s2048/image_2026-05-04_14-20-15%20(2).png

គេចាំបានថា នៅក្នុងការប្រកួតប្រជែងកន្លងមក វណ្ណដា បានពោលពាក្យមិនចង់ឱ្យអ្នកជំនាន់ក្រោយល្បីដូចជាលោកនោះទេ ប៉ុន្តែចង់ឱ្យអ្នកជំនាន់ក្រោយល្បីខ្លាំងជាងលោកទៅទៀត។ នេះអាចបញ្ជាក់ពីផ្នត់គំនិតរបស់តារារ៉េបរូបនេះមិនចង់ល្បីល្បាញតែខ្លួនឯងប៉ុណ្ណោះទេ ផ្ទុយទៅវិញគឺចង់ឱ្យមានធនធានល្អៗកាន់តែខ្លាំងឡើយថែមទៀតដើម្បីប្រទេសកម្ពុជារីកចម្រើនក្នុងវិស័យតន្រ្តីឈរនៅលើឆាកអន្តរជាតិប្រកបដោយមោទនភាពក្នុងនាមជាកូនខ្មែរ៕

ពាក្យសម្តីរបស់ Liu Yuning ជំរុញឱ្យទស្សនិកជនបញ្ចេញមតិប្រតិកម្ម

0

តារាចម្រៀងនិងតារាសម្តែងចិន Liu Yuning បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិប្រតិកម្មវិជ្ជមានចំពោះពាក្យសម្តីរបស់លោកទាក់ទងនឹងទៅលើសមត្ថភាពរបស់តារាសម្តែងក្នុងការទាក់ទាញការវិនិយោគ និងធានាប្រាក់ចំណូលសម្រាប់គម្រោងភាពយន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXtjxG_xuVF0aUerlkc8FxLTDZJzvCKKLEDvGG6bdHbEct9ARxMu-aykj0M7w2vsyzlXzMFzqAJsxDC0M5-MS2ENczIRh_Nylyoo85Ia6dRVRwhCgJFnhLZFezZYGkvIbJ3f7jjYUaNg9vIsxjD_ugWq5hYhpOptptVJZJvN8A4B-ckZO5zlAfgbMghf4/s1542/image_2026-05-04_16-33-45%20(2).png
Liu Yuning ជឿជាក់ថា សាធារណជន និងអ្នកគាំទ្រមិនគួរសង្កត់ធ្ងន់លើសលប់លើតួនាទីរបស់តារាសម្តែងម្នាក់ៗក្នុងការកំណត់ភាពជោគជ័យ ឬបរាជ័យផ្នែកពាណិជ្ជកម្មនៃខ្សែភាពយន្តនោះទេ។ ការទាក់ទាញការវិនិយោគអាស្រ័យលើកត្តាជាច្រើនដូចជា ទំហំដើមទុន គុណភាពស្គ្រីប សមត្ថភាពរបស់អ្នកដឹកនាំរឿង ក្រុមផលិតកម្ម ដំណើរការក្រោយការផលិត និងការសម្របសម្រួលរបស់តួសម្តែងទាំងមូល។ Liu Yuning បានសង្កត់ធ្ងន់ថា «តារាសម្តែងបង្កើតបានតែផ្នែកតូចមួយប៉ុណ្ណោះ» ខណៈពេលដែលណែនាំអ្នកគាំទ្រកុំឱ្យ «អួតអាង» ឬសន្មតសមត្ថភាពរបស់តារាល្បីៗរបស់ពួកគេក្នុងការ «ទទួលបានជោគជ័យផ្នែកពាណិជ្ជកម្ម»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-fsF5qt-BzXX6GlbNypeVBIsKw93Ch6lMOUW_KEy7y5lsK5QPAompYQOARD_6UdTbzxho1VFEnrPnirmM40kIf3QTOb-p1N_M3TY1p0riD2BmdQRV5IFRt33Jrw59TUVd2Xe6J61NhNrB91Pw46S6_5AmqYauuwBEHNH3Lm7g9ZvcB_4oTc1mFLc4a0w/s1576/image_2026-05-04_16-33-45%20(3).png
តារាសម្ដែងរូបនេះបានបញ្ជាក់ថា នៅក្នុងឧស្សាហកម្មកម្សាន្តសព្វថ្ងៃនេះ ចំនួនមនុស្សដែលពិតជាអាចបង្កើតការចាប់អារម្មណ៍គ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលវិនិយោគិនឱ្យផ្តល់មូលនិធិដល់គម្រោងរបស់ពួកគេដោយផ្អែកលើការទទួលស្គាល់ឈ្មោះរបស់ពួកគេគឺកម្រមានណាស់។ ការបង្ហោះនេះទាក់ទាញចំណាប់អារម្មណ៍យ៉ាងឆាប់រហ័សពីសហគមន៍អនឡាញ ព្រោះវាឆ្លុះបញ្ចាំងពីការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងទីផ្សារភាពយន្ត។ នៅក្នុងបរិបទដែលគម្រោងជាច្រើនពឹងផ្អែកលើការយកចិត្តទុកដាក់របស់ប្រព័ន្ធផ្សព្វផ្សាយ និងកិត្តិនាមរបស់តារាសម្តែង ទស្សនៈរបស់ Liu Yuning ត្រូវបានគេមើលឃើញថាមានការប្រុងប្រយ័ត្នខ្ពស់ និងឆ្លុះបញ្ចាំងពីការឆ្លុះបញ្ចាំងខ្លួនឯងលើតួនាទីរបស់លោកផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjomw48QP_6GxxUt7L2C53ytwfKrKiamzay5_M02SqYik-MVLshbqvzeLp51oml16jeo6d6VQJahKy8EmTpC6bTvwvCPD2dtvdLDlOuod5JQ8WW9-MnaIsh4FUyQN9VhfprekwPIrcwQF2sCGvkQ7Tayif_FRKw8DKcpKl_U3OssMFtMeirI63oOwazA3M/s1036/image_2026-05-04_16-33-45.png

Liu Yuning បានទទួលស្គាល់ថា លោកមិនមានគោលបំណងក្លាយជាតារាល្បីផ្នែកពាណិជ្ជកម្មនោះទេ។ ផ្ទុយទៅវិញ លោកផ្ដោតលើការធ្វើឱ្យជំនាញសម្ដែងរបស់លោកល្អឥតខ្ចោះ។ លោកបានចែករំលែកថា «ក្នុងនាមជាតារាសម្ដែង អ្នកគ្រាន់តែត្រូវធ្វើការងាររបស់អ្នកឱ្យបានល្អ សម្ដែងតួអង្គឱ្យបានល្អ បង្ហាញពីភាពទាក់ទាញរបស់តួអង្គនៅក្នុងខ្សែភាពយន្តនេះ»។ Liu Yuning ថាប្រសិនបើតួនាទីមួយទទួលបានការស្វាគមន៍យ៉ាងល្អពីទស្សនិកជន នោះគឺជារង្វាន់ដែលសមនឹងទទួលបានរួចទៅហើយ។ ការចូលរួមក្នុងទិដ្ឋភាពក្រៅពីជំនាញវិជ្ជាជីវៈ ដូចជាសម្ពាធសម្រាប់ភាពជោគជ័យនៃការលក់សំបុត្រ ឬការវិនិយោគ មិនចាំបាច់សម្រាប់តារាសម្តែងនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ0vjvXP-Pnjj0M0Z8sha_ywVVKKmSEquiw3yN5KbkASg9X2Wrer9H8dtHv0I3ZJoZZK44ibAAnR5qGdPizVSC0vdHLawdL0eubFY7FYLPvul-5lqFq7rdkUt4UGGZmad-6vi0ZSa1c127XY85othA1qsbHFuKzKKC0IlD4AoCqOZueHENmPeOOgrGKI0/s2048/image_2026-05-04_16-33-47.png
ទស្សនៈរបស់សិល្បកររូបនេះក៏ទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ ដោយអះអាងថាភាពជោគជ័យនៃខ្សែភាពយន្តគឺជាលទ្ធផលនៃការសម្របសម្រួលនៃកត្តាជាច្រើន ជាជាងការពឹងផ្អែកទាំងស្រុងលើបុគ្គលម្នាក់។ នៅក្នុងបរិបទនៃឧស្សាហកម្មកម្សាន្តដែលសង្កត់ធ្ងន់កាន់តែខ្លាំងឡើងលើវិជ្ជាជីវៈ ទស្សនៈនេះត្រូវបានគេមើលឃើញថាជាការរំលឹកអំពីតួនាទីពិតរបស់តារាសម្តែងនៅក្នុងដំណើរការផលិតកម្ម៕

វៀតណាមជាប់ចំណាត់ថ្នាក់ទី១៨ ជាប្រទេសនាំចេញទំនិញដ៏ច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៥

0

ឆ្នាំ២០២៥នេះ វៀតណាមវ៉ាដាច់ប្រទេសផ្សេងៗក្នុងតំបន់ទាំងមូល ដោយបានឈរក្នុងលេខរៀងទី១៨ ក្នុងចំណោម៣០ប្រទេសនៅលើពិភពលោក ដែលនាំចេញទំនិញលក់ទៅបរទេសបានច្រើនបំផុត ។ នេះបើយោងតាមទិន្នន័យចុងក្រោយបំផុតរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwMWI9AT4Na3y5FpQuh669NE8I7iF1Bki5j3hQ3SOaJ79omQOvF66OeR7sgKmJJWHQA3ip6ANoFsjaQcD56cHSsrIr2iDbHjQSwJNI6mlMRr3MDGKOjO3AbgMyyRWuKAfq54soKSv57jM4hjv2Drp1lh-mROYzMx3RQ3w3rNrOXJU4_LLmKkx65cPJD4Y/s900/photo_2026-05-04_09-40-50.jpg

តាមទិន្នន័យចុងក្រោយរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) វៀតណាមបានឡើងមកឈរនៅចំណាត់ថ្នាក់ទី១៨ ក្នុងចំណោមប្រទេសនាំចេញទំនិញច្រើនបំផុតទាំង៣០ប្រទេសនៅលើពិភពលោកសម្រាប់ឆ្នាំ២០២៥ ដោយសារកត្តាចម្បងៗជាច្រើន ។ រីឯចិននៅតែជាប់ចំណាត់ថ្នាក់ទី១ គឺជាប្រទេសនាំចេញទំនិញច្រើនបំផុតលើពិភពលោក, សហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់ទី២ និងអាល្លឺម៉ង់ ជាប់ចំណាត់ថ្នាក់ទី៣ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlPmFQ-S3c-dVjPLCQSxK5FAnaYCjEwg8R52xRIrISjFiQ2jiAxNTKzAj8LgCVwuBFCSGCs6JAhyphenhyphenIQrKGIBOnRIwbpj7wRlLaQBRDwpzOZZv3GQyrldrhw8mOmk3D1COzyuiic8LGYEHUVlhgi-o6bzIrs22AUFq7-IsONgxjhdvbs9XYcrjljESnabZA/s1280/photo_2026-05-05_08-52-08%20(2).jpg
យោងតាមទិន្នន័យរបស់គេហទំព័រ Statista វៀតណាមបានជាប់ចំណាត់ថ្នាក់ទី១៨ គឺជាប្រទេសនាំចេញទំនិញច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៥ ដោយការនាំចេញទំនិញរបស់វៀតណាមក្នុងឆ្នាំ២០២៥ ស្មើទឹកប្រាក់រហូតដល់ជិត៤សែន ៧ម៉ឺន ៣ពាន់លានដុល្លារ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីខែមេសា ឆ្នាំ២០២៦ ។

ការចាត់ចំណាត់ថ្នាក់របស់គេហទំព័រ Statista ដែលបានពីការប្រមូលទិន្នន័យចុងក្រោយពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) បង្ហាញថា ក្នុងចំណោមប្រទេសនាំចេញទំនិញច្រើនលើពិភពលោកទាំង៣០ប្រទេស ក្នុងនោះមានប្រទេសនៅតំបន់អាស៊ីចំនួន១១ប្រទេសបានជាប់ចំណាត់ថ្នាក់នេះ រួមទាំងប្រទេសសិង្ហបុរីផងដែរបានជាប់ចំណាត់ថ្នាក់ទី១៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6Biduf2j6vwNWRJZ8M1fppiW9hcPohle1tx3F__8bfT4yedyamyImig0hJENNbQamwZyDzA7lTJhUxSAC_OcqQ9b1VwUEHd6GnWI-As5JZGomD3-KudiBlEyryzARkG0P2Mrn1l6BespIfHhE4IzCRTtYQxLYvNVBw-WmzPKVBxZZZNI6ZtiBEh2FG9k/s799/photo_2026-05-05_08-52-08.jpg
ចំណែកចិនជាប់ជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសនាំចេញទំនិញច្រើនបំផុតលើពិភពលោក ដោយការនាំចេញទំនិញរបស់ចិនកាលពីឆ្នាំ២០២៥ ស្មើទឹកប្រាក់ប្រមាណ ៣លាន ៨សែនលានដុល្លារ ដោយសារចិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើន ។

សហរដ្ឋអាមេរិកស្ថិតជាប់ចំណាត់ថ្នាក់ទី២ ដែលការនាំចេញទំនិញរបស់អាមេរិកទៅកាន់ពិភពលោក ស្មើទឹកប្រាក់ជាង២លាន ២សែនលានដុល្លារ ក្នុងនោះការនាំចេញភាគច្រើនរួមមាន ៖ រថយន្ត ប្រេងឥន្ធនៈ សណ្តែកសៀង និងឱសថ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij75c-GcNMJqDR5XL-5feYcgG1ejwH9j08hkhfVIPeLwiFic_EOtoztl6FGsWoA-LE2bWYND14TkCuuQvSnBKXMFSS8vQ4gIXk2Pc2Vs9TlGrk9HYV1y6AHb0DUB4l63kxfKLs_WB0kpnK_sl3JlwwOemf0SoV3L4l4728UnPbnQeN2v1F42qf0qXdgjg/s900/photo_2026-05-05_08-52-09%20(2).jpg

រីឯចំណាត់ថ្នាក់ទី៣ បានទៅប្រទេសអាល្លឺម៉ង់ ដោយការនាំចេញទំនិញអាល្លឺម៉ង់ទៅកាន់ពិភពលោក ស្មើប្រមាណ ១លាន ៨សែនដុល្លារ ។ ចំណាត់ថ្នាក់ជាបន្តបន្ទាប់ គឺប្រទេសហូឡង់ បាននាំចេញទំនិញស្មើ៩សែន ៨ម៉ឺន ៩ពាន់លានដុល្លារ, ហុងកុង ស្មើ៧សែន ៥ម៉ឺន ៤ពាន់លានដុល្លារ, ជប៉ុនស្មើ៧សែន ៣ម៉ឺន ៨ពាន់លានដុល្លារ, អ៊ីតាលី ស្មើ៧សែន ២ម៉ឺន ៦ពាន់លានដុល្លារ និងកូរ៉េខាងត្បូង ស្មើ៧០ម៉ឺន ៩ពាន់លានដុល្លារ ។

ការនាំចេញទំនិញវៀតណាមបានកើនឡើងស្មើទឹកប្រាក់ជិត៤សែន ៧ម៉ឺន ៣ពាន់លានដុល្លារ ជាលើកដំបូងកាលពីឆ្នាំ២០២៥ បន្ទាប់ពីការនាំចេញកើនឡើងជាង១៦% កាលពីឆ្នាំ២០២៤ ហើយវៀតណាមមានអតិរេកពាណិជ្ជកម្ម (នាំចេញច្រើនជាងនាំចូល) ស្មើរហូតដល់ជាង២ម៉ឺនលានដុល្លារកាលពីឆ្នាំ២០២៥ ដែលបានជួយជំរុញដល់ស្ថិរភាពសេដ្ឋកិច្ច ។ ការនាំចេញសំខាន់ៗរបស់វៀតណាម រួមមាន ៖ ឧបករណ៍អេឡិចត្រូនិក, កុំព្យូទ័រ, ទូរស័ព្ទនិងគ្រឿងបន្លាស់, គ្រឿងចក្រ, ផលិតផលកសិកម្ម, ឈើ និងសម្ភារៈនេសាទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCdlWkX-fyPHg7E3gEnRJBXHRG0i3KUn8i4KHXs0ydUVvQid6r__V3JhiWQ2C8f9OvKtFAimHDQrANO1Km4g8hgIUjp3F2U1Z17hAPdvyL25T9eGPdYEUOftLX1sDdbDuZdQSZMOuhjbGcljhLgOaJpjdSaPxDeKQ4qPsW_TDZS2qPGq6Zja7leMGsUqU/s1024/photo_2026-05-05_08-52-09.jpg

ប្រាក់ចំណូលពាណិជ្ជកម្មសរុបរបស់វៀតណាមបានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេល១០ឆ្នាំមកនេះ គឺកើនឡើងពីចំនួន១សែនលានដុល្លារក្នុងឆ្នាំ២០០៩ មកស្មើរហូតដល់៩សែន ៣ម៉ឺនលានដុល្លារក្នុងឆ្នាំ២០២៥ ។ វៀតណាមរំពឹងថា ប្រាក់ចំណូលពាណិជ្ជកម្មសរុបរបស់ខ្លួននឹងកើនឡើងដល់ជិត១លានលានដុល្លារនាពេលឆាប់ៗ បន្ទាប់ពីប្រាក់ចំណូលពាណិជ្ជកម្មចាប់ពីដើមខែមករា រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦នេះ ស្មើជិត៣សែនលានដុល្លារ ។

សូមរំឭកថា មូលហេតុចម្បងៗធ្វើឱ្យវៀតណាមសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ ដោយឈរនៅចំណាត់ថ្នាក់ទី១៨ ក្នុងចំណោមប្រទេសនាំចេញទំនិញច្រើនបំផុតលើពិភពលោកក្នុងឆ្នាំ២០២៥ មានដូចជា ៖ ការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធផលិតកម្មទៅកាន់បច្ចេកវិទ្យាខ្ពស់, ការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs), ការហូរចូលការវិនិយោគផ្ទាល់ពីបរទេស (FDI), តម្រូវការទីផ្សារសំខាន់ៗ រួមទាំងភាពរឹងមាំនៃវិស័យកសិកម្ម និងគ្រឿងចក្រ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4LchOxjhaIvSs0ieLSzt7j112IDLmTWM9wh229nyrdqnbnLUMW1TUHvWvWSpnqYMFV0BHBc9yVh9D5oL13eCasO96407rVpiemEMIE4Qp0SeIxGQuLpmIPS1UC4E31dqAcwaGS_s7RjBBgwHh6ol6Sm8eU-e7u3hSlJ9h63xok_YRu5RKxg1gpFZgqo0/s1280/photo_2026-05-04_09-40-50%20(2).jpg