Home Blog Page 35

ថៃសុំជួបកម្ពុជានៅក្រៅកិច្ចប្រជុំកំពូលអាស៊ានដែលមានហ្វីលីពីនចូលរួម ដើម្បីស្តារទំនុកចិត្តមុនជំនួប GBC

0

រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឱ្យដឹងថា ថៃបានសុំជួបកម្ពុជានៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា នៅប្រទេសហ្វីលីពីន ដែលមានហ្វីលីពីនជាម្ចាស់ផ្ទះចូលរួមផងដែរ ហើយលោកសង្ឃឹមកម្ពុជានឹងទទួលយកការអញ្ជើញរបស់ហ្វីលីពីន ដើម្បីស្តារទំនុកចិត្តមុនចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) របស់រដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរ ។

កាលពីថ្ងៃទី៤ ខែឧសភា នៅទីស្នាក់ការគណបក្សភូមិចៃថៃ លោក Sihasak រដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយពីថៃស្នើសុំជួបកម្ពុជានៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ គឺជាការជួបក្នុងលក្ខណៈត្រីភាគី ហើយហ្វីលីពីនក្នុងឋានៈជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កំពុងតែសម្របសម្រួលឱ្យមានការជជែកត្រីភាគីរវាងកម្ពុជា-ថៃ-ហ្វីលីពីន ហើយលោកសង្ឃឹមថា កម្ពុជានឹងយល់ព្រមតាមការអញ្ជើញ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ។

ចំណែកភាគីថៃវិញបានត្រៀមខ្លឹមសារ និងព័ត៌មានលម្អិតសម្រាប់ជជែកជាមួយកម្ពុជារួចហើយ ប៉ុន្តែការជជែកលើកនេះ នឹងមិនទាន់លម្អិតពីបញ្ហាស៊ីជម្រៅនៅឡើយទេ ។ គោលបំណងចម្បងនៃជំនួបនេះ គឺដើម្បីស្តារទំនុកចិត្តរវាងភាគីទាំង២ឡើងវិញ មុនឈានដល់ការជជែកពិភាក្សាលម្អិតអំពីបញ្ហាព្រំដែនក្នុងកិច្ចប្រជុំ GBC ហើយជំនួបនេះដែរ នឹងជជែកផ្តោតលើវិធានការផ្សេងៗដែលនឹងជួយលើកកម្ពស់ និងជំរុញទំនាក់ទំនងល្អរវាងប្រទេសទាំង២ ជាមុនសិន ហើយកិច្ចប្រជុំ GBC គឺជាជំហ៊ានបន្ទាប់ ។

ស្របពេលថៃស្នើសុំជួបកម្ពុជា ភាគីកម្ពុជាបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន ។ ប៉ុន្តែក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាចេញនៅថ្ងៃទី៥ ខែឧសភានេះ មិនបានលើកឡើងពីការសុំជួបត្រីភាគីជាមួយថៃ និងហ្វីលីពីនឡើយ ហើយមិនបញ្ជាក់ថា កម្ពុជានឹងចូលរួមឬអត់ទេ ។

គួរបញ្ជាក់ថា ការសុំជួបត្រីភាគី កើតឡើងស្របពេលគណៈរដ្ឋមន្ត្រីថៃបានអនុម័តលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ ជាមួយកម្ពុជា លើការទាមទារដែនសមុទ្រត្រួតស៊ីតគ្នា ដោយថៃអះអាងថា MOU នេះមានអាយុកាល២៥ឆ្នាំហើយ ប៉ុន្តែពុំទទួលបានលទ្ធផលជាក់លាក់ណាមួយឡើយ ហើយថៃចង់ប្តូរមកប្រើប្រាស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ជំនួសវិញ ៕

ជាផ្លូវការ! ថៃបានលុបចោល MOU ២០០១ ជាមួយកម្ពុជាចាប់ពីពេលនេះតទៅ

0

នៅទីបំផុត! អនុស្សរណៈនៃការយោគយល់គ្នាអាយុកាល ២៥ឆ្នាំ រវាងកម្ពុជា-ថៃ ត្រូវបានថៃរំលាយចោលដោយឯកតោភាគីបានសម្រេចជាផ្លូវការ ដោយលោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរៈគុល បានបញ្ជាក់ថា ការលុបចោលនេះនឹងមិនប៉ះពាល់ដល់ស្ថិរភាពព្រំដែនរវាងប្រទេសទាំងពីរឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Khaosod របស់ថៃនៅរសៀលនេះ។

នៅថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ គណៈរដ្ឋមន្ត្រីថៃបានអនុម័តការលុបចោលអនុស្សរណៈយោគយល់គ្នា (MOU) ឆ្នាំ ២០០១ ជាមួយកម្ពុជាលើការទាមទារដែនសមុទ្រដែលត្រួតស៊ីគ្នា ដែលពួកគេអះអាងថា យន្តការនេះបានអូសបន្លាយអស់រយៈពេល ២៥ឆ្នាំមកហើយ ប៉ុន្តែពុំទទួលបានលទ្ធផលជាក់លាក់ណាមួយឡើយ ហើយថៃបានចង់ប្តូរមកប្រើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ជាមូលដ្ឋានជំនួសវិញ ក្រោយលុបចោលអនុស្សរណៈនេះ។

នាយករដ្ឋមន្ត្រីថៃ អនុទីន បានសាទរចំពោះការលុបចោលបានសម្រេចនេះ ជាមួយនឹងការលើកឡើងថា ៖ ចាប់ពីពេលនេះតទៅ “MOU44 គឺលែងមានទៀតហើយ” សម្រាប់ភាគីថៃ។ ដោយបញ្ជាក់ថា ប្រសិនបើមានការចរចានៅពេលក្រោយ វានឹងត្រូវធ្វើឡើងក្នុង “បរិបទថ្មី” និងក្របខ័ណ្ឌថ្មី (ដូចជា MOU70 ជាដើម)។

ជុំវិញសំណយររបស់អ្នកកាសែតអំពីការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ដែលថាការលុបចោល MOU នេះអាចធ្វើឱ្យជម្លោះកាន់តែខ្លាំង លោក អនុទីន បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ដោយគ្រាន់តែប្រាប់ឱ្យអ្នកកាសែតទៅសួរភាគីកម្ពុជាដោយផ្ទាល់វិញចុះ។ សេចក្ដីថ្លែងការណ៍ទាំងនេះបង្ហាញថា ថៃចង់បញ្ចប់យន្តការទ្វេភាគីចាស់ រួចងាកមកប្រើយន្តការថ្មីដែលខ្លួនយល់ថាខ្លួនឯងមានប្រៀបជាង។

ទោះជាយ៉ាងណាគួរជម្រាបថា ការដកខ្លួនជាឯកតោភាគីរបស់ថៃ ពី MoU ឆ្នាំ២០០១ នៅពេលនេះ មិនប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជា លើដែនសមុទ្ររបស់កម្ពុជានោះឡើយ។ បើយោងតាមគោលការណ៍ច្បាប់អន្តរជាតិ និងការបញ្ជាក់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា ការសម្រេចចិត្តរបស់ថៃនៅថ្ងៃនេះ គ្រាន់តែធ្វើឱ្យការចរចាមានភាពស្មុគស្មាញ និងចំណាយពេលយូរជាងមុន ប៉ុន្តែវាមិនបានធ្វើឱ្យកម្ពុជាបាត់បង់ម្ចាស់ការលើការទាមទារដែនសមុទ្រដែលជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួននោះឡើយ។

ដូចគ្នានេះផងដែរ ប្រមុខការទូតកម្ពុជាបានបញ្ជាក់ថា កម្ពុជានឹងជ្រើសរើសយកយន្តការផ្សះផ្សារដោយបង្ខំក្រម UNCLOS របស់UN ក្នុងការដោះស្រាយគ្រប់វិវាទទាំងអស់ជាមួយប្រទេសជិតខាងដោយសន្តិវិធី និង ផ្អែកទៅលើច្បាប់អន្តរជាតិ៕

Song Hye Kyo និងតារាចិន Shawn Dou មានទំនាក់ទំនងដ៏មិននឹកស្មានដល់មួយ

0

ថ្មីៗនេះ Shawn Dou បានក្លាយជាតួអង្គគួរឱ្យចាប់អារម្មណ៍ទោះបីជាលោកមិនមានខ្សែភាពយន្តថ្មីចាក់ផ្សាយក៏ដោយដោយសារតែលោកគឺជាតួអង្គលេចធ្លោនៅក្នុងរឿងភាគ «Princess Agents » ខណៈស្នាដៃរដូវកាលថ្មី «Rebirth» ប្រឈមនឹងភាពចម្រូងចម្រាសយ៉ាងខ្លាំង។ នៅពេលក្រឡេកមើលស្នាដៃរបស់ Shawn Dou វិញ អ្នកទស្សនាជាច្រើនមានការភ្ញាក់ផ្អើលនៅពេលដឹងថាលោកធ្លាប់បានសហការជាមួយតារាស្រីកូរ៉េ Song Hye Kyo។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl9TmqdSktVusMHrbRXH6kOWBjiOFcR9kgcDPCtzNxEyLvg2MFMWpMTZ63GA2bfGezYgbgFM06kDhY-vZLKlIUQBMhf3ZtmzzhNDeeBd8LgmsxkwDw1Mk6YH5iE_zb3ZRhD1IrC2R1iO4o48U8IpRFvMl-7JsukptQQOc1A-NtEDCu2dkWkiNiNLlI8UQ/s1442/image_2026-01-06_11-19-36%20(3).png
នៅក្នុងរឿងភាគ «The Queens» ក្នុងឆ្នាំ ២០១៥ Song Hye Kyo និងតារាចិន Shawn Dou ថែមទាំងបានចែករំលែកឈុតឆាកស្និទ្ធស្នាលដែលមិនអាចបំភ្លេចបាន។ រឿងនេះ វិលជុំវិញជីវិត ស្នេហា និងដំណើរឆ្ពោះទៅរកភាពពេញវ័យរបស់ស្ត្រីបីនាក់នៅក្នុងបរិយាកាសទីក្រុងទំនើប ទាក់ទាញ និងតានតឹង ដែលសម្តែងដោយ Song Hye Kyo, Shawn Dou និងអ្នកដទៃទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZlDRL9nqGXqCg9PEUr7be51tWlx4cOHsk45GMKfHIkamrB5eZHwDge57owjr0ZsQVDqgEfrbu8OZT7assYtgfxALJ_VVOneCvUPpebF8C-zYBHhb3SMmlP80bqKu0p0qpLp0fhkSZ3nBPbu_AOod7CAUfqbNRy3lZ3SlejG4JlrMclesMfTkJYScyePg/s801/image_2025-10-13_15-50-48.png

Song Hye Kyo ដើរតួជា Annie ដែលជាតារាសម្តែងដ៏ស្រស់ស្អាតម្នាក់ដែលប្រឈមមុខនឹងឧបសគ្គជាច្រើនទាំងក្នុងអាជីព និងជីវិតស្នេហារបស់នាង។ នាងត្រូវតែប្រឈមមុខនឹងការក្បត់ និងភាពឯកា ខណៈពេលដែលកំពុងរកឃើញតម្លៃខ្លួនឯងឡើងវិញ។ Shawn Dou ដើរតួជាជាបុរសវ័យក្មេងម្នាក់ដែលមានទំនាក់ទំនងស្នេហាមួយរយៈពេលខ្លីជាមួយ Annie ។ ទោះបីជាមានទំនាក់ទំនងស្នេហារយៈពេលខ្លីក៏ដោយ ក៏តារាសម្តែងទាំងពីរនៅតែមានឈុតឆាកស្នេហាផ្អែមល្ហែមជាច្រើន និងសូម្បីតែឈុតឆាកស្និទ្ធស្នាលខ្លះទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx5XFeqjyFye9i-NoClwh3MLVv8rHOrBkJgHDOGWl5i3xQ0ODvhtIpaJs4RtBCdf0s-sQnKU1NieqbFEFdbTGZZkJ884pO4oJLka4U0rlCAGk5alOZqFn5995ZMmcTmZrTDuGNhEZhe4_23i8TU9iTMI_UJ4r-GwzaK8BVJ3OmfyMUrtPZkH8yJFTu3oo/s1200/image_2026-05-05_08-30-16%20(2).png

វីដេអូឃ្លីបមួយពីខ្សែភាពយន្ត «The Queens» បាននឹងកំពុងលេចចេញជាថ្មីនៅលើបណ្តាញសង្គម ដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទស្សនា។ គូស្នេហ៍ដ៏សំខាន់មួយគូនេះកំពុងត្រូវបានគេសរសើរចំពោះភាពស៊ីសង្វាក់គ្នាទោះបីជាមានអាយុខុសគ្នាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPZ1c6MHFXM1yZFslTOcFB2H7R1Cbuv98Kr2f9G5yrXBg0pNKznbgvcXJollA-xZWZLFuqVYtaGmLetvDtvNw7pZNBdAjzoTNixfgWDN7atOe7AIo3qaMLwN5zBX2CZ6WSNEPK3UIR_PTViHFwOo_NJo0of3W7g9pCIEo8a-DsTk1v9A51NXvBEmOXl7c/s1200/image_2026-05-05_08-30-16.png

Song Hye Kyo ត្រូវបានគេសរសើរយ៉ាងទូលំទូលាយថាជាតារាស្រីដ៏ស្រស់ស្អាតម្នាក់ ជាពិសេស ពេញមួយអាជីពសម្ដែងរយៈពេល ៣០ ឆ្នាំរបស់ខ្លួន Song Hye Kyo កម្រសម្ដែងក្នុងឈុតឆាកស្និទ្ធស្នាលណាស់ ដូច្នេះពេលវេលាស្និទ្ធស្នាលរបស់នាងជាមួយតារាសម្តែងរូបនេះ ដែលមានអាយុតិចជាង ៧ ឆ្នាំ គឺកាន់តែគួរឱ្យភ្ញាក់ផ្អើល។ យ៉ាងណាសម្រាប់ខ្សែភាពយន្តនេះពុំទទួលបានភាពជោគជ័យខ្លាំងនោះទេ៕

ក្រោយលេចព្រះរាជវត្តមានរបស់ស្ដេចថៃ ស៊ុយអែតជួបប្រទះនឹងការលួ.ចដាក់គ្រាប់បែ.កផ្អើលទីក្រុង

0

តើនេះជារឿងចៃដន្យ ឬស្ដេចថៃពិតជាផ្កាយដុះកន្ទុយ? ក្រោយដំណើរយាងទៅជាពិសេសដើម្បីចូលរួម ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះចៅ Carl XVI Gustaf នៃប្រទេសស៊ុយអែតកាលពីថ្មីៗនេះ ស្រាប់តែ ស៊ុយអែត កើតមាននូវហេតុការណ៍លួចដាក់គ្រា.ប់បែកបំផ្ទុះផ្អើលពេញទីក្រុង។ នេះមិនមែនជាលើកទី១ឡើយ ដែលរឿងរ៉ាងអាក្រ.ក់ៗតែងតែកើតមាននៅក្នុងប្រទេសមួយ ក្រោយព្រះរាជវត្តមានស្ដេចរាមាទី១០ របស់ថៃបង្ហាញឡើងនៅក្នុងប្រទេសនោះ ខណៈកន្លងមកចិន និងឡាវក៏ជួបប្រទះនឹងរឿងអកុសលដូចគ្នានេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeT0hTvHEuvHTGgEr0CcspGlUIyxSTdkp61U-pbULXQCbolD-0jk6w78JgJUmmEKxeQmMAChjwLxtBLImaktLPtKR6Nk_vsKCKdbIGD6sGouwreokuGrc5TB-1Geri4kexbNtkLbe2GyS1lnZP6xsIltYEnUVmv9KUSifyZeT_GGCbEVft5aMUHvI7giY/s1280/photo_2026-05-05_11-59-50%20(2).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃទី១ ខែឧសភា អាជ្ញាធរស៊ុយអែត បានរកឃើញគ្រាប់បែ.កដៃ ដែលជនអនាមិកបានបង្កប់នៅក្បែរផ្លូវ Amiralsgatan ដែលជាតំបន់មមាញឹក និងសំខាន់មួយក្នុងទីក្រុង Malmö ដោយបង្កភាពភ័យខ្លាចដល់ប្រជាជន និងចលាចលទូទាំងតំបន់ ព្រោះទីក្រុងនេះគឺជាតំបន់ដែលមានមនុស្សរស់នៅច្រើន មានសុវត្ថិភាព និងមិនធ្លាប់កើតមាននូវភាពវឹកវរដូចនេះនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHCjIIlv5e9F6SMQImd8v6O48RR5hVvy0G3l7VhFb7CN8t_rk2TcuRtAKWUOAYhQD8xEiSkqZf4ZWDiJiDj_2kuNaJJE_0UPZQckTzXUPxIDVFEuWILDfDERnG41fSm3mz1cKH4vslZDgLJzyA9Aa1JkF_PVHbABL3CLHUymP-RVbTo91THGxOi0JFX7Y/s1280/photo_2026-05-05_11-59-50.jpg
អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍នោះគឺត្រង់ថា ហេតុការណ៍ភរវកម្មដ៏នឹកស្មានមិនដល់នេះ បានកើតឡើងនៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីព្រះបាទ មហា វជិរ៉ាឡុងកន និងអគ្គមហេសីឈានជើងឡើងយន្តហោះត្រឡប់ទៅប្រទេសថៃវិញ។ បើទោះជាទីតាំងដែលកើតហេតុការណ៍បំផ្ទុះគ្រាប់បែ.កស្ថិតនៅឆ្ងាយពីទីតាំងគង់នៅរបស់ស្ដេចថៃ ប៉ុន្តែវានៅតែសបញ្ជាក់ពីភាពគាប់ជួនអំពីព្រះរាជវត្តមានរបស់ព្រះអង្គ តែងតែនាំមកនូវគ្រោះចង្រៃដល់ប្រទេសណាដែលទ្រង់យាងទៅជានិច្ច។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd_LxAKP0vd_DJmSz5U7rmCv6mjcIocD_QiXIowSE_7yhti9u0O-CsLC0vVAW9kykCRE6bGPDJptSWKP8IBeLoiZn9BARDUzN6uiBTiWr_UHJMT-kQ6b8TxPUJZQWIO7uOYbTS1lOTkgwkLPJmRtsGjjzIfSqb0ekoJEdM7tKpUHxrXBMmGXniGaaX9wM/s1024/photo_2026-05-05_11-59-51%20(2).jpg

    ជាក់ស្ដែងហេតុការណ៍គ្រោះអគ្គិភ័យដ៏រន្ធត់មួយ ដែលបានឆាបឆេះបំផ្លាញ ព្រះវិហារចិនបុរាណ អាយុកាលរាប់រយឆ្នាំមួយកន្លែង បានកើតមានត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ មុនពេលដែលស្ដេចរាមាទី១០ របស់ថៃយាងមកបំពេញទស្សនកិច្ចនៅប្រទេសចិន។ ក្នុងអំឡុងពេលនោះ ប្រជាជនមួយចំនួនបានលើកឡើងពីជំនឿក្បួនហុងស៊ុយមកនិយាយថា នេះអាចបណ្ដាលមកពីស្ដេចថៃមានចំហាយថាមពលអាក្រ.ក់ ទើបនាំឲ្យរឿងអាក្រ.ក់ធ្លាក់លើប្រទេសរបស់ពួកគេបែបនេះ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB5rJHWq-rMIC_5-NGR8-j3U2ti71vEKjQj4YFbRm_ZcpIwCa1oVfeh_3Hk79hxKqkDwW4yEHNusRnoGo1nn2c2wK90LqtZsyAlkjGrC7oqtuytW27Ea55nslQVXk_1RUy4cloyXqAdt8ctGmVul2wwqtNNp-au9YFbrKTKa-rA_zIGxZ8LljHYmtr7Hk/s670/photo_2026-05-05_11-59-51%20(3).jpg
    ងាកចេញពីចិនមកមើលជិតៗកម្ពុជាយើងឯណេះ ប្រទេសឡាវទើបតែបានជួបប្រទះនឹងព្យុះទឹកកកដ៏សាហា.វមិនធ្លាប់មានជាប្រវត្តិសាស្រ្ត ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ប្រជាជន, ខូចខាតទ្រពសម្បត្តិ និងយានជំនិះ ព្រមទាំងបង្ករបួសស្នាមដល់មនុស្សម្នារច្រើននាក់ផងដែរ។ ហេតុការណ៍គ្រោះធម្មជាតិនេះ ត្រូវបានគេកត់សម្គាល់ថា កើតមានត្រឹមតែ ៤ថ្ងៃប៉ុណ្ណោះបន្ទាប់ពីស្ដេចថៃ និងអគ្គមហេសី យាងទស្សកិច្ចនៅប្រទេសឡាវ ក្រោយខានបានមកអស់រយៈពេល ៣២ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUWUH7i6vQXwnv6R2I-gYO2Ttup9Y0XzoezhTnWEka_tlBSFqrcbdyVaP51LVjw11d4yE4CW5L1Zjg3byCJlzuckyAVd5F0XPqYe2oTajn15xytHjRPtL5cXnIqNg2WRN1z2ubxqQKfcbM95LSFwG2BYMguPPgt_uEb1arfPHVKbLhp8uAaD1GxP6UoBk/s1280/photo_2026-05-05_11-59-51.jpg

    ដោយផ្អែកលើឧប្បត្តិហេតុដែលបានកើតឡើងដូចបានរៀបរាប់ខាងលើនេះ មនុស្សជាច្រើនមិនថាតែជនជាតិខ្មែរ ឬបរទេសនោះទេ បាននាំគ្នាចោ.ទជាសំណួរដោយងឿងឆ្ងល់ថា តើព្រះមហាក្សត្រថៃគឺជាអ្នកមានបុណ្យ ឬក៏ជាផ្កាយដុះកន្ទុយ? ហេតុអ្វីតែងនាំគ្រោះចង្រៃដល់ប្រទេសដែលទ្រង់យាងទៅបែបនេះ?

ខ្យល់ព្យុះដ៏កាចសាហា.វវាយប្រ.ហារប្រទេសថៃបណ្តាលឱ្យបង្គោលភ្លើងជាច្រើនដើមបាក់រលំសង្កត់រថយន្ត និងផ្ទះសម្បែង

0

ខ្យល់ព្យុះបានវាយប្រ.ហារបណ្តាខេត្ត-ក្រុងរបស់ថៃជាបន្តបន្ទាប់ ហើយកាន់តែសាហា.វខ្លាំងឡើង ដែលធ្វើឱ្យនាយកដ្ឋានឧតុនិយមថៃប្រកាសអាសន្នទៅកាន់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងតាមដានព័ត៌មានគ្រោះធម្មជាតិ ។ ខេត្តណាខនប៉ាធុម ក៏រងការវាយប្រ.ហារពីខ្យល់ព្យុះដែរ កាលពីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ខ្យល់ព្យុះដ៏សាហា.វបានបោកបក់មកលើខេត្តនេះបណ្តាលឱ្យបង្គោលភ្លើងចំនួន១៨ដើមបាក់រលំ ក្នុងនោះបង្គោលភ្លើងខ្លះបាក់សង្កត់លើរថយន្តកំពុងបើកបរនៅតាមផ្លូវ បង្គោលភ្លើងខ្លះទៀតបាក់សង្កត់លើដំបូលផ្ទះពលរដ្ឋជាច្រើនខ្នងនៅតាមផ្លូវ បណ្តាលឱ្យដាច់អគ្គិសនី និងមនុស្សរងរបួសធ្ងន់-ស្រាល ៣នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibIyFLSZchxLSnY-6E8oO8v58ey1IHE9eGQkkAz_TDlw1pmoCPHK0pGL0Cl5nMRUvj8zItdpR07YnmtTUnF9uGUWrz69071xh7ofL_Xuqq1BtxNs_CNyyYqNjgn5kXHcMqknAtt9dH8AJvI2BaDxbkmyJjSILcxi2EK8w1cKUhFLjPGO7BAC8rsxXDZUE/s600/photo_2026-05-05_09-30-48%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន Daily News គឺខ្យល់ព្យុះយ៉ាងខ្លាំងក្លាបានវាយប្រហារឃុំក្រាធុមឡម និងឃុំរ៉ៃឃីង ស្រុកសាមប្រាន ខេត្តណាខនប៉ាធុម កាលពីល្ងាចថ្ងៃទី៤ ខែឧសភា បណ្តាលឱ្យបង្គោលភ្លើងខ្ពស់ៗចំនួន១៨ដើម បាក់រលំនៅខាងមុខបរិវេណស្ថានីយប្រេងឥន្ធនៈ ក្នុងនោះបង្គោលភ្លើង១ដើមបានបាក់សង្កត់លើរថយន្ត Toyota ពណ៌ស បណ្តាលឱ្យខូចខាតខ្ទេចខ្ទី ។ ក្រៅពីនេះ ក៏មានម៉ូតូ និងរថយន្តជាច្រើនគ្រឿងទៀតត្រូវបង្គោលភ្លើងបាក់សង្កត់លើដែរ បណ្តាលឱ្យអ្នកដំណើរ៣នាក់ជាប់ក្នុងរថយន្ត រងរបួសធ្ងន់ស្រាល ដែលធ្វើឱ្យសមត្ថកិច្ចបិទផ្លូវធ្វើដំណើរភ្លាមៗដើម្បីសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdFfFijooGh2GkzId4fy9YuuEHlRCicqCPU4SeQmAYGnz2caVC7spz8_02lmaqKWQwVCku3ea8MASvZVpMtyB7zzSIM0TVXAArPSAjFZSMNc3pXLE7NJCvp0jvCGphlr8g3t50_7dNBMsPfnhOiekbdTsXwOG_KroweJcrZUm8BO-Z_OjoQ4Fx6PuFbnE/s1280/photo_2026-05-05_09-30-48.jpg
ហេតុការណ៍នេះកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងបណ្តាលឱ្យស្ទះចរាចរណ៍ដោយសារបង្គោលភ្លើង និងរថយន្តខូចខាតពេញផ្លូវ អាជ្ញាធរមិនអាចយកចេញភ្លាមៗបាន ។ រីឯមនុស្សរងរបួសចំនួន៣នាក់ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrnGgEo8as9a342qz5uO8yynAgHexeblO7iFNRG3FLqtatO9TvZ5XTLZPnhxHyRxadmNVpo3s7eVwSPgIx0xWnwrzsU3pupfAyootgRrG_wCl8FfsLblhl4iqnbwoAA4xETsmvETPtt09fvuAqLygZs-w_57wL_uCK7Di2OzQZxBaZgaoH4UXJm_tveb0/s1280/photo_2026-05-05_09-30-49.jpg

ប្រធានអាជ្ញាធរអគ្គិសនីខេត្តណាខនប៉ាធុម លោក ផិឆេត អារុណម៉ាស ឱ្យដឹងថា នៅថ្ងៃដដែល នៅភូមិ១ និងភូមិ៦ ឃុំបាងលួង ស្រុកបាងសែន ក៏រងការវាយប្រហារពីខ្យល់ព្យុះដែរ បណ្តាលឱ្យបាក់ដើមឈើជាច្រើនកន្លែង ។ សរុបការខូចខាត គឺខ្យល់ព្យុះបានបំផ្លាញបង្គោលភ្លើងកម្ពស់២២ម៉ែត្រ ចំនួន១៨ដើម, បង្គោលភ្លើងទាបៗ ចំនួន៣ដើម, ផ្ទះសម្បែង ១២ខ្នង, រថយន្ត ៦គ្រឿង, ម៉ូតូ ២គ្រឿង, មនុស្សរងរបួសធ្ងន់-ស្រាល ៣នាក់ និងបណ្តាលឱ្យផ្ទះពលរដ្ឋជាង១០០គ្រួសារ ដាច់អគ្គិសនី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibl9P7mv7E5FpLFii_3sFEhmz7Nhg_E7NF6Vifg3d5CgmZBtrXwBgU3ZHgoGWdqPmqaxLaR15mjbwJ3rEFp_E-uTnwt9gxGOCgqUR3AXNe6WA8d_TJH5b0E2xQuy5fJtC04Z8hPQp7Dll9TeHx3pyqmEH6q75miWhur6_wJCf8LgQ8li5gFMZqONkhJY4/s1280/photo_2026-05-05_09-30-50.jpg
បន្ទាប់ពីខ្យល់ព្យុះស្ងប់ស្ងាត់ អាជ្ញាធរអគ្គិសនីខេត្តក៏បានបញ្ជូនគ្រឿងចក្រមកដឹកជញ្ជូនបង្គោលភ្លើង និងប្រមូលកំទេចកំទីចេញពីផ្លូវ ព្រមទាំងតភ្ជាប់បណ្តាញអគ្គិសនីដើម្បីឱ្យពលរដ្ឋមានអគ្គិសនីប្រើប្រាស់ឡើងវិញ ។ អាជ្ញាធរអគ្គិសនីបានប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ដែលកើតឡើងដោយសារការបាក់បង្គោលភ្លើង និងផ្ទាំងប៉ាណូធំៗពេលមានខ្យល់កន្ត្រាក់ខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifNhqAMxwUusUxlozGHZea7ht4EoAjfv0jTx61xO4HcpsZsX0q4-Z2JabUq55t7K2trYSzEu3vuyQUqPJrViMtuMzZusiqKc0yf3t_V4SboBTNlrOg6LoLwtxFUhdkHiI5CmwP5egkH8utZRHKsyN1r4d6Ll7ZbyIpFkaVY_29OJQWkk9K6JZ_u7WlGs4/s951/photo_2026-05-05_09-30-51%20(2).jpg
នេះជាគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរបំផុតដែលបានកើតឡើងនៅប្រទេសថៃ ស្របពេលថៃកំពុងប្រកាសអាសន្នឱ្យពលរដ្ឋនៅតាមបណ្តាខេត្តជាង៤០ខេត្ត ប្រុងប្រយ័ត្នការវាយប្រហាររបស់ខ្យល់ព្យុះរដូវក្តៅដ៏ធ្ងន់ធ្ងរនៅខែឧសភា ជាពិសេស នៅភាគខាងត្បូង ទីក្រុងបាងកក និងតំបន់ជុំវិញ ។ នាយកដ្ឋានឧតុនិយមថៃបានប្រកាសទៅកាន់ពលរដ្ឋ កុំចេញទៅខាងក្រៅពេលមេឃងងឹតខ្លាំងដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតឡើង និងយកចិត្តទុកដាក់តាមដានព័ត៌មានគ្រោះធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj75-bioGFaPMQt-NpVWC_9UKAnSsNTezPn9Cm9dmnZQoeWq3Ius8kwGQZbQgeBpYXI7uq8xba3k5oK2E8BwpG8h51DirpTmk8Re851qknlXCJI8poaLLTchal0fZlhcM4tv6QzMDT-k_RUgchpeBrQdjwYDTxcTeDKNztkpHJK5qWC178OOVM3yaaWVzI/s1280/photo_2026-05-05_09-30-51.jpg

សូមរំឭកថា ក្រៅពីរងការវាយប្រហារដោយសារខ្យល់ព្យុះជាបន្តបន្ទាប់ ប្រទេសថៃក៏មានរលកកំដៅយ៉ាងខ្លាំងផងដែរនៅភាគខាងជើង និងភាគកណ្តាល ព្រមទាំងប្រឈមនឹងគ្រោះរាំងស្ងួត ខ្វះខាតទឺកប្រើប្រាស់រយៈពេលវែង ៕

ខ្យល់ព្យុះសង្ឃរាវាយប្រ.ហារចម្ការទុរេននៅប្រទេសថៃផ្ទួនៗគ្នាបំផ្លា.ញផ្លែទុរេនជាច្រើនតោន

0

ខ្យល់ព្យុះពិតជាមិនប្រណីប្រទេសថៃមែន បានបំផ្លាញសព្វគ្រប់ និងបំផ្លា.ញរហូតដល់ចម្ការទុរេន ធ្វើឱ្យកសិករថៃខាតបង់ដើមទុនយ៉ាងច្រើន ដែលបានចំណាយលើការថែទាំ ដាក់ជី និងជួលកម្មករ ។ តាំងពីដើមខែឧសភា ឆ្នាំ២០២៦ ចម្ការទុរេនថៃបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារឥទ្ធិពលខ្យល់ព្យុះ និងខ្យល់កន្ត្រាក់ ដែលបោកបក់មិនឈប់ឈរ ក្នុងនោះចម្ការទុរេនជាច្រើនកន្លែងនៅខេត្តណាខនផានុម និងខេត្តនគរាជសីម៉ា ត្រូវបានខ្យល់ព្យុះបំផ្លា.ញគ្មានសល់ កសិករបានត្រឹមតែប្រមូលបោះចោល និងដង្ហើយសុំជំនួយពីរដ្ឋាភិបាល ស្របពេលតម្លៃទុរេនកំពុងធ្លាក់ចុះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUtOMNREB42hxIJLEUemTCdHJp6EZ2XS42SYa94wel1QK3hLe3JP3S7vMCai9xA4O6VtoI0tY-WDR9PSo9L4LQQNP1UzRNSJu_5wj6n3anBYXcFRCS6S0bbskySgG53Qk6EumhLb27XtwdpuGpxjOPcgdvJWYh5zSAH72NqJZlekcs3o4FiWTNf5ZazRs/s1280/photo_2026-05-05_11-30-27.jpg
តាំងពីដើមខែឧសភា ឆ្នាំ២០២៦ ខ្យល់ព្យុះបានវាយប្រ.ហារចម្ការទុរេនថៃនៅតាមបណ្តាខេត្តបណ្តាលឱ្យដើមទុរេនបាក់រលំ ជ្រុះផ្លែពីដើមគ្មានសេសល់ ទាំងដែលទុរេនទាំងនេះជិតដល់ពេលប្រមូលផលលក់ទៅហើយ ។ កសិករដាំទុរេនសោកស្តាយយ៉ាងខ្លាំងដែលបានចំណាយដើមទុនអស់រាប់លានបាតក្នុងការថែទាំដំណាំនេះ បែរជារងការបំផ្លិចបំផ្លា.ញដោយសារខ្យល់ព្យុះត្រឹមតែមួយប៉ព្រិចភ្នែក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMiwjShIt9Esj8zW2zFqxRmeE8mJ-hTtp2kN1MV7sK_tlEHGkHYpjwM_E8QrYyQ01bh_xpupbGumCzwruEQLbuICcayoG79XbdQImT0EeFdAHKmWO5B2ST0yi5n2T2mTbqvkUeVfK4OU8-x9OYP3HtEKkLcFsTque-yTRm0dCaB1S3arepL5Smo8dMmzg/s1280/photo_2026-05-05_11-30-28.jpg
សារព័ត៌មាន Matichon រាយការណ៍ថា កាលពីថ្ងៃទី៤ ខែឧសភា ខ្យល់ព្យុះបានបោកបក់បំផ្លាញចម្ការទុរេន ចំនួន៣កន្លែង នៅឃុំសាមផុង ស្រុកស៊្រីសង់ក្រាម ខេត្តណាខនផានុម បណ្តាលឱ្យខាតបង់ដើមទុនសរុបអស់រាប់លានបាត ដែលធ្វើកសិករដាំទុរេនកើតទុក្ខធំ ដោយសារខ្វះតែ៦ថ្ងៃទៀតប៉ុណ្ណោះ ដល់ពេលប្រមូលផល ។ បើតាមកសិករខេត្តណាខនផានុន គឺខ្យល់ព្យុះវាយប្រហារត្រឹមតែ៥នាទី ស្រាប់តែដើមទុរេនម៉ន់ថង បាក់រលំ ជ្រុះផ្លែពីដើមគ្មានសល់ ដែលទុរេនក្នុង១ចម្ការ ស្មើចាប់ពី១,០០០ផ្លែ ទៅ៣,០០០ផ្លែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT0bqIOUEKMttYsWjZyey_AZZ8_caSaE_Re3UaX8QqMoos92GyqeiTWvXXl-36Z75LRpelb22XdQNuCUFrXOsfulxzxe0i_SC4G2V2GO5ovO1KPGh7lW6TMXz1jJVnnn2apvCgq2Yk5Vq4_FQ_0h-OC3gOYyPkkcdxWYx281TADyOnfOO0ukGfenquudU/s696/photo_2026-05-05_15-38-53%20(2).jpg

ដូចគ្នានេះ កសិករដាំទុរេននៅស្រុកសើងសាង ខេត្តនគរាជសីម៉ា ក៏ខាតបង់ដើមទុនដែរ បន្ទាប់ពីខ្យល់ព្យុះវាយប្រហារចម្ការទុរេនកាលពីថ្ងៃទី២ ខែឧសភា បណ្តាលឱ្យជ្រុះផ្លែមានទម្ងន់សរុបជាង៤តោន ក្នុងពេលជិតដល់ការប្រមូលផល ។ ទុរេនខ្ចីដែលជ្រុះពីដើមមានទាំងផ្លែធំ ផ្លែតូច ត្រូវបានប្រមូលជាគំនរដូចភ្នំ មិនអាចយកទៅកែច្នៃធ្វើអ្វី ឬយកទៅធ្វើជាទុរេនក្រៀមបានទេ បានត្រឹមតែបោះចោលទាំងសោកស្តាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRwLmnL63X_Qzk5mC_AsgiXC0r6rU1WAhJIEz0wi-PRcJRlnvrSb1lGiLrr7OVdp4dqXTaaNo4mw1qLSvNdNBmH4V33WG6Yp4z1Iez4QPSsUxFAdiIw9E0FZLfGX7LYvK7s5bmehvI7TBsEx4csbSLWNmYELWmJHF4J5UVsWNp7LR2KM2jf3_5xCICU1o/s700/photo_2026-05-05_15-38-53%20(3).jpg
បើតាមកសិករដាំទុរេននៅស្រុកសើងសាង ខេត្តនគរាជសីមា គឺខ្យល់ព្យុះបានវាយប្រហារទុរេនរបស់ខ្លួនត្រឹមតែរយៈពេល១៥នាទីប៉ុណ្ណោះ បណ្តាលឱ្យខូចខាតទុរេនរហូតដល់ជាង៤តោន បន្ទាប់ពីខ្យល់ព្យុះស្ងប់ស្ងាត់ ខ្លួនក៏ដើរទៅមើលទុរេនក្នុងចម្ការ ឃើញវាជ្រុះផ្លែពេញទាំងអស់ ដែលទុរេនទាំងនេះដាំបានរយៈពេល៨០ថ្ងៃហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil9PL37Bko4G75BKILJ9JaXHJcSWG4vwRimc5l3ZLL0eVzDZbztWEa_HZI1tMmFwRfZsDmBtvBOZFubTE23YztQ4cRGMDELazBQm6SQud31BpWytQqglXrC8UHjZk-lBHMdhhh01nVNrHKaRBAjl3AIrMRMxhvKPzhntENxKcWxyPMYeN9hyphenhyphenqI_j_G4uQ/s1280/photo_2026-05-05_15-38-53%20(4).jpg

កសិករដាំទុរេននៅខេត្តទាំងពីរនេះបានសំណូមពរទៅកាន់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ឱ្យប្រញាប់ចុះមកជួយពួកគេដែលរងការខូចខាតដោយសារខ្យល់ព្យុះ ពីព្រោះបានចំណាយដើមទុនអស់ច្រើនទៅលើការជួលកម្មករថែទាំ ថ្លៃជី ទឹកស្រោច ប្រសិនបើគ្មានការជួយពីរដ្ឋាភិបាលទេ កសិករពិតជាលំបាកខ្លាំងមិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ1DtV5GoAFyLGKaOuzrM4Va3nUZ4SjXQD-Nd5duD-bVR2-Hvnbowv0pjh266afRZo-RL6PKLRk6Yv4x6r6EKicwXC3PMV-ZVLV-kS5zWn7Eko4aLIDIdzgyHVEH-G5hoCoCZoD4xI9_qlTwJSeCnmwE1BAceMNGIVnKY9zK0r_LIN-dVa1Huf-khx63o/s1280/photo_2026-05-05_15-38-53.jpg

គួរបញ្ជាក់ថា បច្ចុប្បន្ន តម្លៃទុរេនថៃកំពុងធ្លាក់ថ្លៃខ្លាំងមកនៅត្រឹម១ម៉ឺនរៀលក្នុង១ផ្លែ ឬថោកជាងនេះ ។ នៅពេលមានគ្រោះធម្មជាតិ កសិករថៃបង្ខំចិត្តប្រមូលផល ឬលក់ចេញនូវទុរេនដែលរងផលប៉ះពាល់ក្នុងបរិមាណច្រើន ទើបធ្វើឱ្យការផ្គត់ផ្គង់លើសតម្រូវការទីផ្សារ ។ អាជ្ញាធរថៃបានរឹតបន្តឹងហាមមិនឱ្យម្ចាស់ទុរេនលួចលាក់យកទុរេនខ្ចី ឬទុរេនខូចគុណភាពដោយសារខ្យល់ព្យុះ បញ្ចូនទៅលក់ក្នុងស្រុក ឬនាំចេញទៅប្រទេសជិតខាង ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងគុណភាពទុរេនថៃ ៕

ក្រុម BLACKPINK បង្ហាញខ្លួននៅក្នុងកម្មវិធី Met Gala

0

នៅថ្ងៃទី៥ ខែឧសភា (ម៉ោងនៅកម្ពុជា) កម្មវិធី Met Gala 2026 បានប្រព្រឹត្តទៅក្រោមប្រធានបទ សិល្បៈសំលៀកបំពាក់ និង ម៉ូតគឺជាសិល្បៈ ដើម្បីអបអរសាទរទំនាក់ទំនងរវាងម៉ូដ និងសិល្បៈ។ ព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាពិធីជប់លៀងម៉ូតប៉ុណ្ណោះទេប៉ុន្តែវាបានផ្តុំតារាល្បីៗ តារាម៉ូដែល និងអ្នកមានឥទ្ធិពលមកពីជុំវិញពិភពលោក។ ក្រុម BLACKPINK បានបង្កើតប្រវត្តិសាស្ត្រជាមួយនឹងការបង្ហាញខ្លួនជាក្រុមរបស់ពួកគេ។ ពួកគេមិនបានធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេខកចិត្តឡើយ ដោយផ្តល់នូវរូបរាងដ៏ទាក់ទាញ និងរូបភាពដ៏អស្ចារ្យ ដែលបង្ហាញថាពួកគេជារូបតំណាងឈានមុខគេនៅក្នុងឧស្សាហកម្មកម្សាន្ត និងម៉ូតសកល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmdMXU3o0BqDBo8tWn9qz_x84izKAkFXBR0zynIvs2jB8ndOwSZ9nH3FCbSwYCI0w2DFl2ksm6GgHRlUEGBoxtVtob4v_ixtbSyoz9Om0k66U5MXck5lcF-Is8f0fu9d80lKo_n0tusLcLuXaUOpTP1Dt_wTdfR8JZzHW9R86H0R_exOj55tekhAgQnJw/s1160/image_2026-05-05_08-39-36.png
Rosé នៅតែជារក្សាទម្រង់របស់ខ្លួនជានារីសាមញ្ញម្នាក់។ Rosé បានបង្ហាញខ្លួនក្នុងរ៉ូបពណ៌ខ្មៅវែងគ្មានខ្សែ មិនសូវមានការរចនាស្មុគស្មាញពេកទេ ប៉ុន្តែគួរឱ្យចាប់អារម្មណ៍ជាមួយនឹងការតុបតែងលម្អដោយត្បូងពេជ្រភ្លឺចែងចាំងនៅចង្កេះ ដែលបង្កើតជាចំណុចលេចធ្លោដ៏គួរឱ្យចាប់អារម្មណ៍។ នាងបានផ្គូផ្គងវាជាមួយនឹងខ្សែកពេជ្រធំមួយ ដោយបន្លិចស្មាទទេ និងស្បែកដ៏ស្រស់ស្អាតរបស់នាង។ សក់ពណ៌ទង់ដែងដ៏លេចធ្លោរបស់នាងត្រូវបានតុបតែងដោយធម្មជាតិ ដែលបង្កើតបានជារូបរាងរួមដ៏ចុះសម្រុងគ្នា និងទំនើប។ មួយក្នុងចំណោមរឿងដែលទាក់ទាញចំណាប់អារម្មណ៍បំផុតពីអ្នកគាំទ្រគឺការបង្ហាញខ្លួនរបស់ Rosé នៅក្នុងព្រឹត្តិការណ៍នេះ។ បើប្រៀបធៀបទៅនឹងការបង្ហាញខ្លួនលើកដំបូងរបស់នាងនៅលើ Met Gala (ឆ្នាំ ២០២១) រូបរាងរបស់ Rosé មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheiLePQGCfIijaXmly-eNv1n2CxX2kiPSFgwnCMJjzq7RALs92P3PzimBIF5E4nQ5tyQ2wUMZKavnb6aZpn5mLNX-4GwkccC5I7IbOIxjIVUH6y0jLSPiSXc_YW8wTmH5PVFjxHLt0N74NOFa8UgF-l6envnj3nEqzOmHOL1rln8xEr1bcNU-CB9FtXDk/s2048/image_2026-05-05_08-39-40.png

ម្ចាស់បទ «APT» នាងមើលទៅហាក់ដូចជាមានសុខភាពល្អ និងរស់រវើកជាងមុន។ មុខរបស់តារារូបនេះបានបញ្ចេញពន្លឺចែងចាំង ដែលរារាំងនាងពីការត្រូវបានគ្របដណ្ដប់ដោយបរិយាកាសដ៏រំភើប និងអ៊ូអរនៃព្រឹត្តិការណ៍នេះ។ នេះបង្ហាញពីការរៀបចំយ៉ាងហ្មត់ចត់ និងស្ថានភាពផ្លូវចិត្តដ៏ល្អឥតខ្ចោះរបស់ Rosé មុនពេលដើរលើកំរាលព្រំក្រហម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS8mSjgCsDFcF5fwPcLjj0D09gZ6whIcNEfJ15Wb0T27FsZewW29UeEFLlIwT-p4Pvuw1SQdCAlJ3hZPwbbPJLjwSYnGigvN7Fa9fluCWvdX07-7r-DjR2wY5p5Lk64Woy5oGtVY9b1dDenkpHanvdf4BeAglu5HU0sgVtHVCmo3MSJvvNwpT-q8BzMZw/s2048/image_2026-05-05_08-39-43.png
ទោះបីជាទទួលបានការសរសើរជាច្រើនចំពោះសម្រស់របស់នាងក៏ដោយ រូបរាងរបស់ Rosé នៅតែបង្កឱ្យមានការជជែកវែកញែកទាក់ទងនឹងលក្ខណៈប្លែករបស់វា។ មនុស្សជាច្រើនអះអាងថា Rosé យល់ពីចំណុចខ្លាំងរបស់នាង ហើយការរក្សារចនាប័ទ្មតិចតួចបំផុតជួយនាងរក្សារូបភាពនៃរូបតំណាងម៉ូតលំដាប់ខ្ពស់ ដែលខុសប្លែកពីអ្នកដទៃ។ផ្ទុយទៅវិញ មនុស្សជាច្រើនរិះគន់នាងថាខ្វះភាពច្នៃប្រឌិត។ នៅក្នុងព្រឹត្តិការណ៍ដូចជា Met Gala ដែលទាមទារភាពច្នៃប្រឌិតយ៉ាងខ្លាំង ការស្លៀករ៉ូបពណ៌ខ្មៅបុរាណអាចធ្វើឱ្យ Rosé មើលទៅហាក់ដូចជាសាមញ្ញ និងមិនសូវមានភាពល្បីល្បាញបើប្រៀបធៀបទៅនឹងមិត្តរួមក្រុមរបស់នាង ឬតារាអន្តរជាតិដទៃទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSVdZ2fPEwuu4VWg5gI__lmeqDsJ4UPUKUAdnXSfcYqqbVeC-Ca4iJxb9wdkzxw5V3QRhmIDKdYSsTNjEnW0O01iM2p9MXzDDDV29mvPgCElU-5sTFZTMRbJYt2qYEmBqPzULONQtggk4P6-RSAVjfSZWaKqTxiOYJvg2gOEdG-r6GYXaoUA0x12KqQRU/s1440/image_2026-05-05_08-39-44.png
Jisoo ស្លៀកពាក់ដូចព្រះនាង ជំនាញទំនាក់ទំនងភាសាអង់គ្លេសរបស់នាងបានប្រសើរឡើងគួរឱ្យភ្ញាក់ផ្អើល។ Jisoo បានបង្ហាញរូបភាពដ៏ភ្លឺស្វាង និងផ្អែមល្ហែម។ នាងបានជ្រើសរើសការរចនាបែបស្ត្រីដែលបញ្ជាក់ពីសម្រស់ឆើតឆាយ និងបុរាណរបស់នាង ដែលបានក្លាយជាពាណិជ្ជសញ្ញាផ្ទាល់ខ្លួន. ជាមួយនឹងរ៉ូបពណ៌ផ្កាឈូកវាលខ្នងដ៏ទាក់ទាញដែលតុបតែងដោយត្បូងពេជ្រ នាងបានផ្គូផ្គងវាយ៉ាងប៉ិនប្រសប់ជាមួយនឹងខ្សែកដ៏ក្រាស់ដែលត្រូវគ្នា និងស្ទីលម៉ូតសក់ឡើងលើដែលបង្ហាញពីស្មាទទេស្ដើងរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpdFYo_sH_tiURhpI4aWJ3QNRkKKZJjJ23nSL_Uaw6tomj4-NIf6HltrkTuFrBu0RszjIOEwink9mvXl-TX3Jot8Dvp-4v9vzYm-iIVlXOhu8KDN73z8ZAQWqxsE_sJS6BH441gyqTdoCENpY1jXnXtVlzP0ys4WPxrP312deA6sKMxrvM_R5X0YMrExw/s1954/image_2026-05-05_08-39-45.png
ខណៈពេលដែលសម្រស់របស់ Jisoo គឺមិនអាចប្រកែកបាន សម្លៀកបំពាក់របស់នាងបានបង្កឱ្យមានមតិពីរយ៉ាងដ៏ខ្លាំងក្លា។ អ្នកគាំទ្រ និងសាធារណជនទូទៅភាគច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសម្រស់ដ៏ទន់ភ្លន់ និងឆើតឆាយរបស់នាង។ ពួកគេមានអារម្មណ៍ថានាងមិនចាំបាច់ស្លៀកពាក់ហួសហេតុពេកដើម្បីលេចធ្លោនោះទេ។ ភាពទាក់ទាញ និងមុខមាត់ដ៏ល្អឥតខ្ចោះរបស់នាងគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ Jisoo។ ទោះជាយ៉ាងណាក៏ដោយ អ្នកចូលចិត្តម៉ូតសម្លៀកបំពាក់មួយចំនួនមានអារម្មណ៍ថាជម្រើសនេះ មានសុវត្ថិភាពពេក។ ក្រៅពីសម្លៀកបំពាក់របស់នាង អ្វីដែលពិតជាធ្វើឱ្យអ្នកលេងអ៊ីនធឺណិតភ្ញាក់ផ្អើល និងទទួលបានការសរសើរពី Jisoo គឺជំនាញទំនាក់ទំនងដ៏រីកចម្រើនរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJOMxmX0snhVAKRFRJkOX67FjxXE7EGG9fli0oHvbF2XnvT3CXYJmcNzJ9i4pjDIg5GuPIBZGQREE_oJtqDbt2r-I5LFsxogH4g7gSzsE9yMoDpo0qhzcEVwUdAZkUOj5tUutEyNE8Kw29Qm1U6-zijZXTJi3WlNKzzAmhS7vPQHbSv6BuTc1pg-9BItc/s2048/image_2026-05-05_08-39-50.png

នៅក្នុងវីដេអូសម្ភាសន៍លើកម្រាលព្រំក្រហម និងវីដេអូក្រោយឆាក Jisoo បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយឆ្លើយសំណួរពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិយ៉ាងស្ទាត់ជំនាញ និងធម្មជាតិជាភាសាអង់គ្លេស។ ភាពខ្មាសអៀន និងការពឹងផ្អែកលើអ្នកបកប្រែពីមុនបានបាត់ទៅហើយ។ ការកែលម្អជំនាញភាសាគួរឱ្យកត់សម្គាល់របស់នាងទទួលបានពិន្ទុខ្ពស់បំផុតសម្រាប់បុគ្គលិកលក្ខណៈតារាលំដាប់ពិភពលោករបស់ Jisoo ដែលលុបបំបាត់ការសង្ស័យពីមុនអំពីឧបសគ្គភាសាដែលសមាជិកច្បងរបស់ BLACKPINK ប្រឈមមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8hJs49W3eydzFCpd75oBk1IxrFI2Fyz8BFQsFyCo7j41N_3W6Sknh-bhtbltul7uuZIhpiMLSx0LsKZdsUxXBTCnopZtUDvWkOoNjfmjc5h5bLUUQVA6tV5cTdCkpdAvK_dkCtBi4LFCIU7KeRJl4ZO9bA37RljRCizSw6hrSGbTZb5C3s_qyEHAXwFY/s2048/image_2026-05-05_08-39-37%20(2).png

សម្រស់របស់ Jennie បានប្រែក្លាយជានាងមច្ឆា ប៉ុន្តែការតុបតែងមុខរងនូវមតិប្រតិកម្មចម្រុះ។ សម្រាប់ការវិលត្រឡប់មកវិញនេះ Jennie បានបង្ហាញរូបភាពដ៏សិចស៊ី និងទាក់ទាញ ប៉ុន្តែក៏បានបង្កឱ្យមានភាពចម្រូងចម្រាសជាមួយនឹងជម្រើសនៃការតុបតែងមុខ និងស្ទីលម៉ូតសក់របស់នាង។ Jennie បានស្លៀករ៉ូបវែងគ្មានខ្សែ ដែលគ្របដណ្ដប់ដោយអង្កាំភ្លឺចែងចាំងរាប់ពាន់គ្រាប់។ ពណ៌ខៀវប្រាក់ភ្លឺចែងចាំងបានបង្កើតឥទ្ធិពលឆ្លុះបញ្ចាំងពន្លឺដ៏ល្អឥតខ្ចោះនៅក្រោមពន្លឺភ្លើង ដែលប្រែក្លាយ Jennie ទៅជា នាងមច្ឆា សម័យទំនើបដែលលេចចេញពីជម្រៅនៃមហាសមុទ្រ។ រ៉ូបដែលសមឥតខ្ចោះបានបញ្ជាក់ពីរូបរាងរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwOqnjZsumDCOnsF7-a4exvxevJeY4XrOwCM5IvJHFCFkgCjkNri4aUjyV5NyFgdjHth7AMRCD6Y3mliBhYZ8YpvOtvo8eW9FQ5vY3WsrIhiqZb5Fi_FEwayZmbdakLYAOTi0srpwA5DerzUHjTIrWB04L43kwpSSAd69yqz-Y5wbUyjMIO42wZP7b_0Y/s2048/image_2026-05-05_08-39-51.png
ទោះជាយ៉ាងណាក៏ដោយ ការតុបតែងមុខរបស់ Jennie គឺជាទិដ្ឋភាពដ៏ចម្រូងចម្រាសបំផុតនៃរូបរាងរបស់នាង។ នាងបានជ្រើសរើសចិញ្ចើមស្តើងខ្លាំង និងមានពណ៌ស្រាល ជានិន្នាការបុរាណ ប៉ុន្តែវាពិបាកធ្វើតាមណាស់។ មានមតិជាច្រើនបានលើកឡើងថា ស្ទីលចិញ្ចើមនេះធ្វើឱ្យសម្រស់របស់ Jennie ហាក់ដូចជា ថយចុះ និងមិនស្អាតនៅលើកំរាលព្រំក្រហម។ ស្ទីលម៉ូតសក់រាងមូលខ្ពស់របស់នាងក៏ត្រូវបានគេចាត់ទុកថាផ្តល់ឱ្យនាងនូវរូបរាងចាស់ជាងបន្តិច។ ខណៈពេលដែលនេះជាការប៉ុនប៉ងដើម្បីធ្វើឱ្យមិនធម្មតា និងសមនឹងស្មារតីសិល្បៈនៃកម្មវិធី Met Gala វាមិនអាចប្រកែកបានទេថាវាបានបង្ហាញពីចំណុចខ្វះខាតមួយចំនួននៅលើមុខរបស់តារារូបនេះដោយអចេតនា៕

មិនឱ្យចាញ់ចិត្ត វីតូ បោះសម្តីម៉ាត់ៗក្រោយមានមតិរិះគន់ថាល្បីមួយបទមានកូនក្រុមលើកពាន

0

ដូចប្រិយមិត្តជ្រាបមកហើយថាកូនក្រុមរបស់ វីតូ បានក្លាយជាម្ចាស់ពានក្នុងកម្មវិធីប្រលងចម្រៀងរ៉េបនិងទទួលបានមតិវិជ្ជមានជាច្រើនពីសំណាកទស្សនិកជន។ យ៉ាងណាមិញសម្រាប់ វីតូ ដែលជា Captain មួយរូបបានបោះសម្តីយ៉ាងចាក់ដោតទៅកាន់មនុស្សមួយចំនួនដែលអង្គុយចាំតែរិះគន់អ្នកដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9Kf4zl_bfyssB-nVqIfIJ6VwH_p2lWxcteUlUjKFccrQd0PGs3GUHMeP5xtYsZgx_8QdWLewKzSlGSeCeNK0SMU8W7rRYOBgamjUigzjh-izQAvT1qfUQ-wDN5h-YiF-D1iEXkhmqx63UeymF19XAU3nMqBabqqU_I4DJKSmvO81hWrTOORDiFDEBAT8/s2048/image_2026-05-05_10-35-15.png

កាលពីរាត្រីថ្ងៃផ្តាច់ព្រ័ត្រ(១ ឧសភា ) ក្នុងកម្មវិធីប្រលងចម្រៀងរ៉េបមួយទស្សនិកជនមានការរំភើបចិត្តយ៉ាងខ្លាំងបន្ទាប់ពីឃើញទិដ្ឋភាព Jay X, Finn និង Vansak បានរួបរួមគ្នាទិញខ្សែកពេជ្រដែលមានឈ្មោះ វីតូ ជូនទៅដល់ Captain របស់ខ្លួនដែលធ្វើឱ្យ វីតូ រំភើបចិត្តរលីងរលោងទឹកភ្នែកចំពោះការដឹងគុណរបស់សិល្បករជំនាន់ក្រោយនេះ។ មែនទែនទៅ វីតូ គឺជាសិល្បករជើងខ្លាំងមួយរូបដែលនៅពីក្រោយបទល្បីៗរបស់សិល្បករជាច្រើនរួមទាំងតារាចម្រៀង វណ្ណដា ផងមិនមែនលោកគ្មានសមត្ថភាពហើយបានធ្វើជា Captain នៅក្នុងកម្មវិធីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnB7kZiStCM9JLzP3v9DMLY_k59Ncy01SPQx7cVtUC2GJc6kqaq-_mZa-5oaBZK1fHPDbHDYcEHNwz58C5TUQ8GI1AhpaE-zW-kM8jNsRArej8Fle_qanhRlWMNLBpCQwD5mxk7r2v_xFHIRBDr_fEXBb03IomoqNBA06fpQ00sJPSe-hIorlRlhRKllQ/s2048/image_2026-05-05_10-35-16.png

យ៉ាងណាក៏ដោយនៅពេលមនុស្សមួយចំនួនបានបញ្ចេញមតិថា វីតូ ជានរណា ឬល្បីតែមួយបទឡើងធ្វើជា Captain នោះ វីតូ មិនឱ្យចាញ់ចិត្តពាក្យសម្តីទាំងនេះនោះទេ ហើយលោកក៏បានបង្ហោះវីដេអូផ្លែផ្កាទៅកាន់អ្នកទាំងនោះដូចគ្នា។ ជាក់ស្តែងមិនត្រឹមតែឆ្លើយតបដោយកំប្លែងប៉ុណ្ណោះទេ ប៉ុន្តែ វីតូ ថែមទាំងបង្ហោះសំណេរមួយទៀតថា «អ្នកដែលចាំដើរថាឱ្យគេហ្នឹងរកស៊ីអី??ម៉េចទំនេរម្ល៉េះ ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy9yI36RMqiOlgn8pTaono33qwP9QHaSuYb2vEgMTKNmtx70l2fig9rVuSNLIqG4PlLDnVNMn4QZivBuBFbTlSSKORZmNimn9vTuH8WgVBPowNERNyO5sY1pcsaFaiTtfLVefKqe54XV2ZlDTCoS0-KOiNgVXZk2V4RWXd_0TkYoUFuQdqlL3LVcW_BMc/s2048/image_2026-05-05_10-37-06.png

ប្រយោគខ្លីនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ជាច្រើននិងចាត់ទុកថាការឆ្លើយតបរបស់ វីតូ គឺធ្វើឱ្យអ្នកដែលអង្គុយរិះគន់នោះចុកចាប់មិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguyfMic_WGrluIMjJ32AgzjbA5Z8pnb17-9EqxwkGOVYTuwrlzYXISBZTEoJLrtP45cLFRIzypj1pTuOxYMlBmZzVxNCmtauz79VF6bH68j-5aZ_kgzY5W044tBTE9haQz5w4x1DzORLhAx0MtaXH7kiGTLULfFdLORPkuGgadU2GwGba8nDnKX_qB5r8/s1554/image_2026-05-05_10-37-08.png

គួរឱ្យដឹងថាថ្មីៗកន្លងមកនេះនេះ វីតូ ទើបបញ្ចេញស្នាដៃបទថ្មីមានចំណងជើងថា «ត្រែះ» ដែលធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ជាច្រើនរហូតមកទល់ពេលនេះមានការស្តាប់ជាង១លានដងនៅលើយូធូប។ លោកគឺជាមនុស្សម្នាក់ដែលខ្លាំងខាងភ្លេងនិងបានចូលរួមក្នុងចម្រៀងល្បីៗរបស់ វណ្ណដា មានដូចជា « U KNOW U KNOW» «J+O ZERO III » «BUSINESS CLASS» «NEW LIFE» និងស្នាដៃជាច្រើនទៀត៕

Jennie ប្រកាសយក ដេវិដ អ៊ឹងហាវ មកធ្វើជាប្តីឱ្យបាន

0

Jennie Vee ដែលជាអ្នកបង្កើតមាតិកានិងធ្លាប់ធ្វើជាអ្នកបម្រើការងារនៅលើយន្តហោះ បានប្រកាសថារូបនាងនឹងយកតារាប្រុស ដេវិដ អ៊ឹងហាវ មកធ្វើជាប្តីឱ្យបាន។ ពាក្យសម្តីនេះមិនបានធ្វើឱ្យអ្នកគាំទ្រប្រតិកម្មនោះទេផ្ទុយទៅវិញពួកគេមានតែពេញចិត្តចំពោះគូស្នេហ៍នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi20VmQqMCrleTWZcRiqWgt2xVpyxO7-wx1gm3p9nttBJdLTb35YYwQhXxpNcFUilOZCbkOgcH2Ghey1a6uw4YDQWhBviqj-ACVw657BunXaFETcDDy-xTe4ttfCFKPemx5Jle7ysGnzEf9mQ_10WWbL6joVSGUIWGu020hmMWBe5SXZ2dJ-BzSSMA5Fr0/s1554/image_2026-05-05_08-49-25%20(2).png
ប្រិយមិត្តមួយចំនួនអាចដឹងហើយថាសម្ព័ន្ធភាពរវាង Jennie និង ដេវិដ អ៊ឹងហាវ លើសពីមិត្តភាពធម្មតាបើទោះបីជាអ្នកទាំងពីរមិនបង្ហាញភាពផ្អែមល្ហែមឬនិយាយដោយបើកចំហរចំពោះគ្នាយ៉ាងណាក៏ដោយ។ យូរៗបញ្ចេញភាពផ្អែមល្ហែមម្តង Jennie បានធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងដោយសារសម្តីក្លាហានរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4vMdt888LQL8tIXSlzTLKEgs4GPdNzTQx-reGLvC2k2a3chpzwXM_z3QllFonR2f7MT5aND5UjtnCGaFd3wz7U43TMfvTbo31ymJFUZqdIz-8_rivsbscfszoFgTV_uzHAFubxWaJY4BBaJlKQq4UAieeQxXn-ffhSh1bS-1zADCLVsWNLaE0k9nzijg/s2048/image_2026-05-05_08-49-25.png

នៅយប់ថ្ងៃទី៣ ខែឧសភា Jennie Vee បានបង្ហោះរូបស្និទ្ធស្នាលជាមួយនឹង ដេវិដ អ៊ឹងហាវ ប៉ុន្មានសន្លឹកអមដោយហាសថេកសម្តីម៉ាត់ៗថា «ហេវ ស្រលាញ់ខ្លាំងបានឈ្លោះ យកបងធ្វើប្តីឱ្យបាន បណ្តាសាអ៊ឹងហាវ»។ សម្តីក្លាហាន លះៗរបស់ Jennie បានធ្វើឱ្យទស្សនិកជនគាំទ្រយ៉ាងខ្លាំង។ អ្នកគាំទ្របានបញ្ចេញមតិថា អ្នកទាំងពីរគឺជាគូស្នេហ៍ដ៏គួរឱ្យស្រលាញ់ និងគាំទ្រយ៉ាងពេញទំហឹងឱ្យ Jennie យក ដេវិដ អ៊ឹងហាវ មកធ្វើប្តីឱ្យបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjDdM2-XaGXN88NRg83rttGAkU1iJvkn8PIGxxd-0YRY0DK4xPZtRd8AgxIT2mbt2nXJkTvtLr7qsSr9QGNkmK0TXl8pNDWbgrDtSncamCuxDAH2xM1fAzBibaYM6EToPf_SP-0N2L37ZXJDNcrTMVAehoy4UAVWNjcBzHz2U80bfgocPyXM5uNOZH0Os/s2048/image_2026-05-05_08-49-29.png
កន្លងមក Jennie និង ដេវិដ អ៊ឹងហាវ បានឃ្លាតឆ្ងាយពីគ្នាមួយរយៈដោយមិនបញ្ចេញសកម្មភាពស្និទ្ធស្នាលគ្នាឡើយ ប៉ុន្តែក្រោយមកពួកគេចាប់ផ្តើមមានទំនាក់ទំនងស្និទ្ធស្នាលគ្នាឡើងវិញ។ រាល់ពេលអ្នកទាំងពីរបញ្ចេញភាពផ្អែមល្ហែមតែងតែទទួលបានការគាំទ្រពីទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZwL-cCwckvGP_TmBOVijM89XNQa65EAST2V_PpbDZKNuT4_WDgsTNW_oqRubISuFiIWpokNYyUnT8OqXLjeLSNGaWTXCGdu53kQRRujI4RrG6wc6vAq9YDTgbDmhh__NvgNiFsN6sk0RLLxWQjroyRsem2rKgDy3XT9Too1ghXkjUstcHEnFba17PnvU/s1500/image_2026-05-05_08-49-24.png
Jennie បានសាងប្រជាប្រិយភាពតាមរយៈការចូលរួមជាមួយនឹង Team Veesa ដោយបង្កើតមាតិកាជាច្រើននិងបានក្លាយជា Influencer ដ៏មានប្រជាប្រិយមួយរូបផងដែរ។ ក្រៅពីមានរូបសម្បត្តិស្រស់ស្អាតកន្លងមក Jennie ក៏បានបំពេញក្តីស្រលាញ់របស់ខ្លួនដោយធ្លាប់ធ្វើការនៅលើយន្តហោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlar2GxlISgd299qyZs3DZusp9XogZ4SMeSVBxQN7N3ehhY7x8RfBm7YVWv10tPhhUKB1R8lMjnpUyL-ptHGG6TMY2s4uMZtyBaEIuVsPJu803yjr1kQ9hQkl2Up1nBN35OyAFg29vg3gaCb5nBoc6OhicNWbm09TKB3UW98T-MC2ZjFPqzrnfc9PnJjY/s2048/image_2026-05-05_08-49-31%20(2).png

ងាកមកកាន់ ដេវិដ អ៊ឹងហាវ វិញកេរ្តិ៍ឈ្មោះរបស់លោកកាន់តែល្បីល្បាញដោយបង្ហាញខ្លួនក្នុងកម្មវិធីប្រ៊េនៗជាច្រើនទាំងក្នុងប្រទេសនិងក្រៅប្រទេស។ មិនត្រឹមតែមានរូបរាងសង្ហាប៉ុណ្ណោះទេប៉ុន្តែលោកក៏ចេញផ្សាយបទចម្រៀងផ្ទាល់ខ្លួនរួមទាំងគ្រងតំណែងជាតួឯកក្នុងខ្សែភាពយន្តខ្នាតធំទៀតផង៕

ប្រធានាធិបតីរុស្ស៊ី ចាប់ផ្ដើមភ័យខ្លួន ចំណាយពេលច្រើនដេកក្នុងលេណដ្ឋាន

0

រដ្ឋធានីមូស្គូ៖ ប្រភពចារកម្មរបស់អឺរ៉ុប បានរាយការណ៍ អំពីវិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី កំពុងតែព្រួយបារម្ភយ៉ាងខ្លាំង អំពីការវាយប្រហារដោយដ្រូន និងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ចាប់តាំងពីខែមីនា រហូតមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFcTgxwnfsU3U9uSReDT0Q9YeqtZFOC-lO75Ze3TaSwDI1ZRg1bJJAUyt4PI5s6pj1dJ58gQs7F-pZJ7NbWTjN9X_8gdXPGNQExzC8XuALuVcLP5f_i1NDg4FbM0jyUYhj6w_m0IFsoxeekTQlQ7aNjmCkuqMwsH0xb-FTIxVRqTPaGa9PF2WpjZShdyI/s1280/photo_2026-05-05_14-07-38%20(2).jpg
សារព័ត៌មាន i24 News បានផ្សាយ កាលពីថ្ងៃទី៤ ខែឧសភា ថា រុស្ស៊ី បានបង្កើនសន្តិសុខ សម្រាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចំពេលមានការភ័យខ្លាច កាន់តែខ្លាំងឡើង អំពីការធ្វើឃាត ដោយសេវាការពារសហព័ន្ធន៍ បានរឹតបន្តឹងយ៉ាងខ្លាំង នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ ខណៈលោកពូទីន ចំណាយពេលកាន់តែច្រើន នៅក្នុងលេណដ្ឋានក្រោមដី និងពង្រីកការផ្តាច់ខ្លួន កាន់តែខ្លាំងពីកិច្ចការស៊ីវិល។ នេះបើតាមរបាយការណ៍របស់សារព័ត៌មាន មានអាយុកាលជាង១០០ឆ្នាំរបស់អង់គ្លេស Financial Times (FT) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkEZWrPFHRmkyGaZkyX_10oZVe8b9oqR9l3gF4RGlHnhyphenhyphenZ0IDy3wNqzqkmmVnIacUlRyUjmfjR8Ni5QmLJvzet9Yn2MemBC4HbcTa1PZvoBeqxSeX5p1CIBFASYN-li54P6ttWUWK5cRWRUdnkQnwdZyGfVOOhE3sEy67L2xSYq6lk1-CEK5wLmKJsvPk/s1024/photo_2026-05-05_14-07-38%20(3).jpg

បើតាមប្រភពស្និទ្ធនឹងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អឺរ៉ុប ដែលបានដកស្រង់ ដោយ FT បានឲ្យដឹង ថា ការព្រួយបារម្ភរបស់វិមានក្រឹមឡាំង ជុំវិញការប៉ុនប៉ងធ្វើរដ្ឋប្រហារ នាពេលខាងមុខ ឬការប៉ុនប៉ងធ្វើឃាត ជាពិសេស ពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើកឬដ្រូននោះ បានកើនឡើងយ៉ាងខ្លាំង គិតចាប់ពីខែមីនា ឆ្នាំ២០២៦ រហូតមក។ ភាពតក់ស្លុត សម្រាប់ប្រតិបត្តិការដោយយន្តហោះគ្មានមនុស្សបើក ឬដ្រូនរបស់អ៊ុយក្រែន Spiderweb នៅតែមានបុគ្គលម្នាក់ដែលស្គាល់លោកប្រធានាធិបតី ពូទីន បានប្រាប់កាសែត ដោយសំដៅលើការវាយប្រហារ ដោយដ្រូនរបស់អ៊ុយក្រែន ពីលើអាកាសយានដ្ឋានរុស្ស៊ី ហួសពីរង្វង់អាកទិក កាលពីឆ្នាំមុន។ ការភ័យខ្លាចផ្នែកសន្តិសុខ ត្រូវបានជំរុញបន្ថែមទៀត ក្រោយពេលកងទ័ពសហរដ្ឋអាមេរិក បានឆ្មក់ចាប់មេដឹកនាំវេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) កាលពីខែមករា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigt7V1F4pc5Jw9iPLURQGunv43txjz_OuNkBgHfPq9gOTpi2E35HQbH4DdrwTB3x5ChcFn2Vrqr0X94ilYPXp0qnQ3fi32HklHY2Wd3IG9XppeCmiwajhJyzQEIhYd-Z5MBvJhoMrBGqoJT34q3VFRFRyeCJQ8npCcxoWbY4Jg1eW1RLrkUxvXF7f45Rw/s1280/photo_2026-05-05_14-07-38%20(4).jpg

ជាការឆ្លើយតបនឹងការព្រួយបារម្ភអំពីសុវត្ថិភាពនោះ លោកប្រធានាធិបតី ពូទីន បានកាត់បន្ថយដំណើរទស្សនកិច្ចរបស់គាត់ និងរឹតបន្តឹងការត្រួតពិនិត្យសន្តិសុខ សម្រាប់អ្នកចូលជួបគាត់ដោយផ្ទាល់។ គាត់ និងគ្រួសាររបស់គាត់ បានឈប់ទៅលេងគេហដ្ឋានរបស់ពួកគេ នៅតំបន់មូស្គូ និងភាគពាយព្យ នៃវ៉ាល់ដាយ (Valdai) ហើយឥឡូវនេះលោក ពូទីន កំពុងចំណាយពេលយូរ នៅក្នុងលេណដ្ឋាន រួមទាំងនៅតំបន់ក្រាស្នូដា (Krasnodar) នៅភាគខាងត្បូង នៃប្រទេសរុស្ស៊ី ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ប្រើប្រាស់វីដេអូ ដែលបានថតទុកមុន សម្រាប់ការចាក់ផ្សាយ។ បុគ្គលិកនៅជុំវិញរបស់គាត់ រួមទាំងចុងភៅ អ្នកថតរូប និងអង្គរក្ស ត្រូវហាមឃាត់ មិនឱ្យប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ ទូរស័ព្ទដៃ ឬឧបករណ៍ដែលប្រើអ៊ិនធើរណេត នៅក្នុងពេលមានវត្តមានរបស់គាត់ ហើយប្រព័ន្ធឃ្លាំមើល ត្រូវបានដំឡើងនៅក្នុងផ្ទះរបស់ពួកគេថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdI9j8_xPn2wNo-sRZ-xlYHY3MTCBAXhjI3QURHIHOVGjdD3YdZ45mEAnzub1ZbG96pfGgPp_xDSgOVEL6sHwg467ZyWRfwESlqP2qPXmkjjk_KMKZIZA_zHH1G8uhw2LIpKMp0B-VxhDPobvHSA8WSLvwrXpkXzlUJlpdM2E-D1YpxWFmMu-NFNolA1U/s960/photo_2026-05-05_14-07-38.jpg

ទីភ្នាក់ងារសេវាកម្មការពារសហព័ន្ធន៍ (Federal Protective Service) ហៅកាត់FSO ឥឡូវនេះកំពុងតែឆែកឆេរទ្រង់ទ្រាយធំ ដោយប្រើប្រាស់សត្វឆ្កែ ហើយត្រូវបានឈរជើងនៅតាមបណ្តោយច្រាំងទន្លេមូស្គូ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកឬដ្រូន។ សារព័ត៌មាន FT ក៏រាយការណ៍ផងដែរ ថា ការបិទអ៊ិនធើរណេត នៅក្នុងទីក្រុងមូស្គូ កាលពីពេលថ្មីៗ ក៏នៅមានយ៉ាងហោចណាស់ មានផែ្នកទំនាក់ទំនងទៅនឹងវិធានការការពារសន្តិសុខ និងប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើករបស់ពូទីន ផងដែរ៕