Home Blog Page 368

លោក ណុប បាយ៉ារិទ្ធ ថារឿងលើកនេះចាំមួយជីវិតហើយបានបង្រៀនមេរៀនជាច្រើន

0

ទន្ទឹមនឹងតារាថៃបង្ហាញទង្វើហាក់ដូចជាសើចចំអកមកខាងកម្ពុជាតារាចម្រៀង ណុប បាយ៉ារិទ្ធ ថាកន្លងមកនេះយើងឱ្យតម្លៃតារាផ្ទះលេខ២រហូតលែងឃើញតម្លៃតារាខ្លួនឯង ប៉ុន្តែពេលនេះគ្មានអាយដលអ្វីទៀតទេ និងចងចាំមួយជីវិត។ តារាចម្រៀងរូបនេះក៏លើកចំណុចមួយចំនួនដែលទទួលបានពីការឈ្លានពានថៃលើកនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP0XMXAOd3o5fw1lhh-FGdpjKyV68LRCPew1mdsmEUK1gslzWayQWBEdVBLTHRxVQoII-ZlnIGzv5iVAf2cw0CTuKJrRxC5n-moQWBaD8C9vuVqXjZq-bJsnzYM2K3TNAGcWpqkjdRte8v1HM-sBBaLKn9LHcLAM-nZqnAufEKLQGfJntxvyfp6h7DVfmw/s2016/image_2025-07-31_14-10-39.png
លោក ណុប បាយ៉ារិទ្ធ បានសរសេរនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «កន្លងមកយើងឱ្យតម្លៃតារាប្រទេសនោះលើសលុបពេកហើយ រហូតពេលមើលលែងឃើញតម្លៃតារាខ្លួនឯង ។ ល្មមៗគេទៅជួលថៃ គេអត់យកយើងទេ ហើយជួលថៃអត់តថ្លៃមួយម៉ាត់ទេ ជួលហើយតថ្លៃដូចទិញនំ។ ទទួលស្គាល់អាចថាយើងមិនស្អាតដូចគេ សមត្ថភាពមិនដល់គេ តែកាលៈទេសៈនេះឃើញច្បាស់និងភ្នែកហើយ ដូច្នេះបើបងប្អូន អូនៗនៅតែស្រលាញ់តារាគេជាងតារាប្រទេសខ្លួនឯង ក៏ស្រលាញ់ចុះ ខ្ញុំមិនច្រណែន មិនអន់ចិត្តទេ តែសម្រាប់ខ្ញុំសូមគូសហើយ។ Rip no more Idol no more favorites អីទៀតទេ តែប៉ុណ្ណឹងចោះខួរចាំមួយជីវិត អត់បានញុះញុងអ្នកណាឱ្យរើសអើងជាតិសាសន៍ជាមួយខ្ញុំទេ តែពិចារណាខ្លួនឯង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3w4wcbmw5Xfrk5fH_YY5HkQ0u99YFlGwRzxkQX658kmczgW2LstFHFKX8BECKIiN3MT7CgF9AB5SJFSaFTyz2J4lPA39C-UT4zxc6aDHAIafuvzyo635l49KaNg1KU62CafXA9PsfL6706BQpoIpOq9pMifEL8rUVHmf2KiYLE9N91vqgcth4rZPj-9ig/s1280/image_2025-07-31_14-10-41.png
ជុំវិញមន្ទីរពេទ្យថៃមួយចំនួនបានប្រកាសផ្អាកទទួលអ្នកជំងឺជាប្រជាជនកម្ពុជា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះបានលើកឡើងថា «សៀមប្រកាសឈប់ទទួលអ្នកជំងឺកម្ពុជា កម្ពុជាប្រកាសថាឈប់ឈឺទៀត ទុកឱ្យប្រជាជនសៀមឈឺឱ្យច្រើន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjewcEacBWajDFrDpwx3sEzBpSIT7InGD_2JvWQ80emY9LyZ4Z2MawUEXxx3QYnyQAbGM2sToqyd_zDntPbgdIUJMzGXGK5mqXtmuRWM7V-yhoEdh53Ly3Xd23SLO6Z4Wm85n1ZIrLC6N6pkzM_zdfwGjHioEqHfiGzj2YsAtiH5yprFK2sxwR5GVS9VlnK/s1440/image_2025-07-31_14-10-42%20(2).png

រយៈពេល៥ថ្ងៃចាប់តាំងពីថ្ងៃទី២៤ កក្កដា ដល់ថ្ងៃទី២៨ កក្កដា ដែលថៃឈ្លានពានទឹកដីខ្មែរ តារាចម្រៀង ណុប បាយ៉ារិទ្ធ បានចែករំលែកថាសង្គ្រាមមួយនេះបង្រៀនយើង៖
បណ្តុះឆន្ទៈជាតិនិយមឱ្យកាន់តែខ្លាំង។ គោរពដឹងគុណនិងកាន់តែជឿជាក់លើប្រមុខថ្នាក់ដឹកនាំកំពូល។ គោរពដឹងគុណពីវិរៈភាពរបស់កងទ័ព។ ទោះមិនបានកាន់អាវុធក្នុងសមរភូមិ តែក៏ត្រូវតែក្លាហានធ្វើសមរភូមិប្រយុទ្ធទៅតាមចំណេះជំនាញ។ រួមកម្លាំង រួមស្មារតី កម្លាំងសាមគ្គីជាតិខ្មែរ ខ្មែរតែមួយ។ មិនបោះបង់ចោលគ្នាក្នុងគ្រាលំបាក។ ក្លាហានក្នុងការបង្កើតជាសម្លេងពិតទៅកាន់ពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8F-WFdlFeFmNl1BL-m3-lMw-pbsZ01ASRByBgo107fkz351QYXnxE8I66vgNajjzWWEnqMK1xaUC1ziLhlnEvZPx8vTfigj_fKCVKlkmmE8F5e1tyFRdjzXOIjoJQt855P0nLG5wwPhxZIvz_VYj61Z3asirH1zIcOF4bDAhPOnG_I9tHgQFdKVjNlmeo/s1440/image_2025-07-31_14-10-45.png

លោក ណុប បាយ៉ារិទ្ធ បានលើកឡើងថា «បើទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយឱ្យតែយើងរួមគ្នា ចេះស្រលាញ់គ្នា ចេះជួយគ្នា សាមគ្គីគ្នា នោះគ្មានសត្រូវណាមួយអាចយកឈ្នះយើងបានឡើយ ។ ការដឹងគុណគឺជាកាតព្វកិច្ចដ៏មិនអាចខ្វះបាន មកដល់ពេលនេះម៉ោងនេះទោះសម្លេងគ្រាប់កាំភ្លើងបានស្ងាត់ ស្ថានភាពវឹកវរបានស្រាកស្រាន្ត តែយើងនៅតែត្រូវការនៅភាពយុត្តិធម៌សម្រាប់ប្រទេសដ៏កម្សត់របស់យើង សូមឱ្យកម្ពុជាទទួលបាននៅភាពយុត្តិធម៌ សូមឱ្យពិភពលោកបែងចែកនិងកាត់សេចក្តីប្រកបដោយគុណធម៌ និង យុត្តិធម៌ រវាង ជនឈ្លានពាន និង ជនរងគ្រោះ៕

កញ្ញា ឡូរ៉ា ម៉ម ថាអាវុ.ធដ៏អស្ចារ្យបំផុតរបស់ខ្មែរគឺសាមគ្គី ខណៈសង្គ្រាមឌីជីថល ម្ខាងទៀតព្យាយាមបំបាក់

0

កញ្ញា ឡូរ៉ា ម៉ម CEO ផលិតកម្មបារមី បានលើកឡើងនៅលើបណ្តាញសង្គមថាអាវុ.ធដ៏អស្ចារ្យបំផុតរបស់ប្រទេសកម្ពុជាគឺសាមគ្គីភាព ហើយសង្គ្រាមឌីជីថលនេះ ដែលត្រូវបានធ្វើឡើងយ៉ាងឃោរឃៅពីខាងមួយទៀតនោះមានគោលដៅមួយគឺបំបាក់ដួងព្រលឹងរបស់យើង ធ្វើឱ្យយើងសង្ស័យគ្នាទៅវិញទៅមក ធ្វើឱ្យយើងឈ្លក់ក្នុងកំហឹង និងធ្វើឱ្យយើងបែកបាក់សាមគ្គីពីខាងក្នុង ហើយការភ័យខ្លាចដ៏ធំបំផុតរបស់ពួកគេគឺសាមគ្គីភាពរបស់យើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX_QlxaZ-8qtcXaFvGelQC9OR3ctHg0hYBrAZ10MWzPZm02zd91GXHUIDENHyAETcyGXuEc0KD5UfrayGAGHIInnhoSR4mMcBkYH9-Y63HhUKMETK8-U87SAT3xJqpMv1GpDn5TtFV4IWOY7ozXO2bDspFYsnW07Z39wM1wiJQjra2NFv35SDUJsNsAFAW/s2048/image_2025-07-31_10-46-07.png
នៅព្រឹកថ្ងៃទី៣១ កក្កដា កញ្ញា ឡូរ៉ា ម៉ម បានបង្ហោះរូបភាពពីរសន្លឹកក្នុងន័យតំណាងពីការសាមគ្គីគ្នា និងបានរៀបរាប់យ៉ាងដូច្នេះថា «កាលពីម្សិលមិញ នាងខ្ញុំបានអង្គុយនៅក្នុងបន្ទប់មួយជាមួយនឹងបុគ្គលិកទាំងអស់ របស់ផលិតកម្ម បារមី។ បុគ្គលម្នាក់ៗ គឺជាអ្នកដឹកនាំ អ្នកបង្កើត អ្នកដែលមានក្ដីស្រមៃ។ ពួកគាត់បានចែករំលែកពី អម្រែកនៃការឈឺចាប់នៅក្នុងចិត្ត ការខកចិត្ត និងកំហឹងដែលកប់ក្នុងជម្រៅចិត្ត។ ពួកយើងមានការសន្ទនាចេញពីបេះដូង ដោយឥតលាក់បាំង។ ហើយក្នុងពេលនោះ មានអ្វីមួយដែលស្រស់ស្អាតបានកើតឡើង។ ក្រោមទំហំនៃអារម្មណ៍ឈឺចាប់របស់យើង យើងបានរកឃើញភាពធូរស្រាល។ ហើយនៅក្នុងភាពធូរស្រាលនោះ ខ្ញុំបានរកឃើញភាពច្បាស់លាស់មួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT7isv6Wse4Mywo30RFFboiCANb0ExinSJb3NlWh4OJxTE6uPu-Pz1LaepHIDWFBRxd6H4h-C9JMyTY4F79IhPlEcL9sW70yBRrXHLd6WP_SWJYo6UYcLoM1O6ezIn49_jY9VkaSQG1ye7nDQ-9mfM8-9A_pJkVp8rL9Zl9gTjnx4L0MKQuDBd4hbx85Lf/s2048/image_2025-07-31_10-46-08.png

សង្គ្រាមឌីជីថលនេះ ដែលត្រូវបានធ្វើឡើងយ៉ាងឃោរឃៅពីខាងមួយទៀតនោះ មានគោលដៅមួយ៖ គឺបំបាក់ដួងព្រលឹងរបស់យើង ធ្វើឱ្យយើងសង្ស័យគ្នាទៅវិញទៅមក ធ្វើឱ្យយើងឈ្លក់ក្នុងកំហឹង និងធ្វើឱ្យយើងបែកបាក់សាមគ្គីពីខាងក្នុង។ ប៉ុន្តែអ្វីដែលខ្ញុំបានឈ្វេងយល់ បានចែករំលែកជាមួយក្រុមការងាររបស់ខ្ញុំ និងឥឡូវនេះ ចង់ប្រាប់ទៅកាន់បងប្អូនជនរួមជាតិខ្មែរទាំងអស់គ្នា គឺ៖ ការភ័យខ្លាចដ៏ធំបំផុតរបស់ពួកគេគឺសាមគ្គីភាពរបស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipp27uUUQRjTQreApda8jOLaDjSoMpDewvnnODIjWNM3zteC6G_iNYlINxx8bL1L57oYJfpm5DQHryowZeXkannjhe6uZiO2jJw1_NaQG3R7xJ0sUnKNbwHxBGIfFEvJJM39SISiot-D_aD-1ga1V_duVM15HFHWc6O4LxdvKxzDd_Kb_Xb-1i8kru7HBg/s2048/image_2025-07-31_10-46-09.png

កញ្ញាបន្តទៀតថា «រាល់ពេលដែលយើងជ្រើសរើសការឈរតតាំងរួមគ្នាពោរពេញទៅដោយគោលដៅ និងគោលជំហររឹងមាំ ការគាំទ្រគ្នាទៅវិញទៅមក ដើម្បីរៀបចំផែនការ និងតតាំងទៅពួកគេវិញ ពួកយើង គឺកំពុង តែបំផ្លាញមូលដ្ឋាននៃអំពើយង់ឃ្នងរបស់ពួកគេ។នៅពេលដែលពួកគេឃើញ យើងពួតដៃគ្នា លើកតម្កើងគ្នា និងពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងជាមួយសហគមន៍របស់យើង ឯនាយសមុទ្រ និងជុំវិញពិភពលោក ពួកគេមើលឃើញ ការពិតនៃអត្តសញ្ញាណយើង។ ហើយពួកគេចាប់ផ្តើមភ័យខ្លាច។ ពីព្រោះគ្មានព័ត៌មានបន្លំ ក្លែងក្លាយ ឬការរំលោភបំពានណាមួយអាចលុបចោលអំណាចនៃប្រជាជនមួយដែលសាមគ្គី និងដឹងពីតម្លៃរបស់ខ្លួនបានឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz_NWnLmeMmAowaiJd3MnGLmw2dEsxhOS8eQEAGSLbHNNmCVlDJjOiy0uy1IyfUEZzV3FljwFJ6qCdYniw5kjKqlbXib1wpvodIw0A35W6bZ_OSTb3Ipy6E-82Z3ZJ0BPheiftOb-8cecm5JLM_F_ZCHSbRP6neVgDVng9mS5KcNGRa_1EHhswZ1emb5BQ/s2048/image_2025-07-31_10-46-10%20(2).png

ជាមួយគ្នានេះដែរ កញ្ញា ឡូរ៉ា ម៉ម បានអំពាវនាវទៅកាន់ជនរួមជាតិខ្មែរទាំងអស់គ្នាសូមធ្វើ អោយពួកគេ មើលឃើញយើងស្រលាញ់គ្នាឱ្យខ្លាំងជាងនេះ។ ឱ្យពួកគេឃើញយើងប្រឹងប្រែងធ្វើការរួមគ្នាឱ្យខ្លាំងជាងនេះ។ ដើម្បីយុត្តិធម៌ ដើម្បីវប្បធម៌ ដើម្បីសេចក្ដីពិត។ ឱ្យពួកគេឃើញថា សាមគ្គីភាពរបស់យើងមិនងាយបំបែកបំបាក់បានឡើយ។
ហើយដូចឃ្លាដែល Khmer Renaissance តែងតែនិយាយថា៖ បន្តដំណើរទៅមុខទៀត កូនខ្មែរ។ពីព្រោះរាល់ជំហានដែលយើងដើររួមគ្នា គឺជាជំហានខិតកាន់តែជិតទៅរកសេរីភាព និងសុខសន្តិភាព »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxxQwfRtVpeKBHCcC6gZr3LtGcgqWSt2EVwWNBh61JGjbgRh_AX6Ebt_fHZgN2hZ7BJHOB0jaG6fO1_m6TwgQ05krrK49FHsC5tO7pcWnj6nId_fnaorOhWMbzFRtZn2eSYeCyFZDw8vTTFMLcw-GMR3WKTU__i4mSmb2rMD0O83aGisCGa_qrPqHl_jqO/s821/image_2025-07-31_10-38-25.png
គួរបញ្ជាក់ផងដែរថា ភាគីថៃតែងតែបង្កើតព័ត៌មានចោទប្រកាន់មកកាន់ខាងកម្ពុជា ហើយតារាល្បីៗក្នុងប្រទេសនេះគឺបានចូលរួមយ៉ាងសកម្មភាពក្នុងការទម្លាក់កំហុសមកកាន់ខាងកម្ពុជាបើទោះបីមានបទឈប់បាញ់ក៏ដោយ៕

មាលា ហួសចិត្តនឹងទង្វើរបស់បេក្ខភាពបវរកញ្ញាចក្រវាលថៃពេកលើកឡើងចំៗបែបនេះ

0

តារាម៉ូដែលខ្មែរកាត់បារាំង មាលា បានលើកឡើងចំៗទៅកាន់បេក្ខភាពបវរកញ្ញាចក្រវាលថៃដែលយកវេទិកានេះមកបញ្ឆេះកំហឹងមិនរកផ្លូវសន្តិភាព ខណៈដែលកម្ពុជាត្រូវការសន្តិភាពមិនត្រូវការប្រយុទ្ធឡើង។ ក្នុងនោះមាលាក៏បានលើកឡើងដែរថាប្រទេសទាំងពីរគឺបាត់បង់ជីវិតគ្រប់គ្រាន់ហើយប៉ុន្តែពេលនេះព័ត៌មានក្លែងក្លាយបានជំរុញឱ្យស្អប់គ្នាកាន់តែច្រើនជារៀងរាល់ថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfBk5scFNX5hUiULVKRVRNdilCy77xAtfXF7GIQr78n69gr-5dpwVcd919yDyRIuCuyPPoO50VT1LDrZ5EAC0bM55vjx4HzX-wkiOrSqWPcmkiZmoZC0vZ7P7hdwGBTVaa0w0dXg5UtJov2X9KRrAsLmfhzE-Eibp7U7_t5A90aC62pBOOB5gfQtDD5vqp/s1698/image_2025-07-31_11-31-13.png
កាលពីល្ងាចថ្ងៃទី៣០ កក្កដា មិនត្រឹមតែ ណាវ៉ាត់ ប៉ុណ្ណោះទេយកវេទិកាស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនវាយប្រហារមកកាន់ថ្នាក់ដឹកនាំកម្ពុជាក្នុងនោះបេក្ខភាពនៅក្នុងកម្មវិធីនេះក៏បាននិយាយចោទប្រកាន់មិនបានគិតពិចារណាឡើយ។ ឃើញបេក្ខភាពរបស់ប្រទេសថៃនិយាយស្តីមិនសមទំនង មាលា ស្រាប់តែបានបញ្ចេញទស្សនៈតែម្តង។ មាលាបានលើកឡើងថា គួរឆ្លៀតពេលដើម្បីអប់រំខ្លួនឯងអំពីការពិត មុននឹងនិយាយក្នុងនាមប្រជាជាតិទាំងមូល។ នាងថា នាងពិតជាគោរពប្រជាជនថៃ ប៉ុន្តែនាងមិនអាចគាំទ្រការផ្សព្វផ្សាយការស្អប់ខ្ពើម ឬព័ត៌មានមិនពិតបានទេ។ ការនិយាយឡើងគឺសំខាន់ ប៉ុន្តែវាគួរតែផ្អែកលើការពិត មិនមែនការសន្មត់នោះទេ។ ខ្មែរមិនដែលចង់ប្រយុទ្ធទេ មិនចង់ផ្សព្វផ្សាយការស្អប់យើងគ្រាន់តែចង់បានសន្តិភាព។ហើយយើងបានបញ្ជាក់យ៉ាងច្បាស់តាំងពីដើមដំបូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7tu3yOLbTOAJ_G816G2s13vSUUwLAXdUAFnxsSseWoSk-39Ba0WLElDm0kmOh_QxcJTpHrL9lzjX6P7y4RFwynh_tQEceXJp0nbdFQQXEC7gSH5g50Kz4gxJtIbHDOPa3yANDqGZN_guXLOObJ7NaOdF7yzZYyxULkbvGf63OhQDylBjkOodBtiBLF2H4/s1280/image_2025-07-31_11-31-08.png

មាលា បានបន្តទៀតថា នាងយល់ថាអាចមានការភ័ន្តច្រឡំលើភាគីទាំងសងខាង ការយល់ខុសដែលបង្កឡើងដោយអារម្មណ៍ និងព័ត៌មានក្លែងក្លាយ សម្រាប់ភាគីទាំងពីរ។ប៉ុន្តែនេះមិនមែនជាការប្រកួតប្រជែងទេ។ហើយវាពិតជាគួរឱ្យសោកស្ដាយណាស់ ដែលមិនមានការជឿជាក់ចង់ស្វែងយល់ពីភាគីម្ខាងទៀត…ហើយជាធម្មតាក្នុងនាមជាបេក្ខនារី
តើពួកគេមិនគួរឈរដើម្បីសន្តិភាពឬ? នាងពិតជាមិនយល់ទាល់តែសោះ តើអាចបញ្ឈប់ការមិនសមហេតុផលទាំងអស់នេះបានទេ?»។ មាលា ថាប្រទេសទាំងពីរ(ខ្មែរ-ថៃ) បានបាត់បង់ជីវិតគ្រប់គ្រាន់ហើយ។ ហើយឥឡូវនេះ ជាមួយនឹងព័ត៌មានក្លែងក្លាយទាំងអស់បានរីករាលដាលដូចជាភ្លើងឆេះព្រៃ។យើងត្រូវបានជំរុញឱ្យស្អប់គ្នាកាន់តែច្រើនជារៀងរាល់ថ្ងៃ។សើចចំអកពីភាគីទាំងពីរ,ការឈឺចាប់ទាំងសងខាងគ្មាននរណាម្នាក់ឈ្នះពិតប្រាកដទេ។អ្វីគ្រប់យ៉ាងត្រូវបានសាងឡើងដោយការកុហក និងមោទនភាព។ ទន្ទឹមនឹងនេះជនស្លូតត្រង់ត្រូវបានទុកឱ្យឈឺចាប់ និងបង្ខំឱ្យកើតទុក្ខ៕

ភឹម ស្រីនោ ព្រលះចាស់ដៃទៅកាន់ ណាវ៉ាត់ ខណៈ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ចូលរួមនិងបានបកស្រាយរឿងកុងត្រា

0

បន្ទាប់ពីប្រធានស្ថាប័នសម្រស់ MGI និង MUT ចេញមកនិយាយយ៉ាងគន្លើនពីថា្នក់ដឹកនាំខ្មែរ ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនអាចអត់ធ្មត់តទៅទៀតចេញមកថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គលអគតិណាវ៉ាត់។ មិនត្រឹមតែប៉ុណ្ណោះ ភឹម ស្រីនោ និងពេជ្រ វត្តីសារ៉ាវឌ្ឍី បបានពួតដៃគ្នាដាក់មួយចាស់ដៃទៅកាន់បុគ្គលនេះខណៈ វត្តី ក៏បានបកស្រាយអំពីរឿងកុងត្រាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn02pgxajRMv5JO-oFHdhfT4CHv4E9UrGmHUbUW1vLkNfOgn5hNaM5i7xwrVPW9qRnFYjiUOqXw83Hn89keaoYZgvsB96Poo6mtW9SC9PWxl2gPINTnp-cUvVYNwp50jkW5LN2CnF7RTKY1_CR_mC_jm7NoGr8RqmIb2tDpwFSCqYaulPPZZOWD5tjzPDl/s960/image_2025-07-28_11-58-26.png
កាលពីយប់ថ្ងៃទី៣១ តាមរយៈការ Live នៅលើហ្វេកប៊ុកផ្ទាល់ខ្លួនរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី នាងបានបកស្រាយរឿងរ៉ាវមួយចំនួនដែលពុំធ្លាប់បាននិយាយកាលពីកន្លងមក ខណៈនាងមិនអាចស្ងប់ស្ងាត់បន្តទៀតបានដោយសារតែបុគ្គលម្នាក់នោះហ៊ានប៉ះពាល់ដល់ថ្នាក់ដឹកនាំ។ បវរកញ្ញារូបនេះថា កាលពី ណាវ៉ាត់ ចង់រៀបចំកម្មវិធី Miss Grand International 2024 ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះពាក់កណ្តាលគឺនាងមិនចង់ឱ្យរៀបចំនោះទេ ព្រោះគេឆ្វែលអស់ហើយមិនថាវៀតណាម ឥណ្ឌូនេស៊ី និង មីយ៉ាន់ម៉ា សុទ្ធតែមកចង់រៀបចំ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា ណាវ៉ាត់ ចង់រៀបចំនៅប្រទេសដទៃគឺមិនចង់ចំណាយលុយច្រើននៅលើប្រទេសរបស់ខ្លួន ហើយសូម្បីតែរឿងបន្តិចបន្តួចនាងមិនទៅគេងសណ្ឋាគារ ដោយសារតែផ្ទះជិតហ្នឹងក៏ ណាវ៉ាត់ ខឹងរឿងចំណុចតូចៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUPJB3aZNZiQ6sIY_e-Eb5jy4jIFrSvoePhEjjH22uScBfQCuwvzipKstPwrEjT1rgQ0oLAVK45TpaK3i41Df29NzCx8mR00VphiZ7oYY6d3utXdgoTO91G76FkceVjQFJvvtVn6dXRQ95ZfWev4EH-W0NNP5VGsKeaoVubm8QmAD5OBvdRU-HMBU6fugq/s1024/image_2025-07-31_15-18-31%20(2).png

ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានបញ្ជាក់ថាបន្ទាប់ពីប្រទេសមានរឿងភ្លាមគឺនាងលុប Title តែម្តងហើយការទុកនោះគឺនាងមោទនភាពអ្វីដែលនាងខិតខំមិនមែនមោទនភាពដោយសារតែឈ្មោះកម្មវិធីនោះទេ។ មិនត្រឹមតែប៉ុណ្ណោះបវរកញ្ញារូបនេះថាប្រជាជនថៃមួយចំនួនគឺមិនគាំទ្រ ណាវ៉ាត់ នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfjZLAIVz1bMXNV1eWEpa0teS2AV0iQ9ujIvJJIZjcVenMSKuJ1Q8JAn5VS06PTVppYMy3uWwe0aYpm0eFOxTSFhmDWkW66qWy9khhmzfavT2atYJbfXWcYVw3cqup2ZGH323wg53KQNi1W1BNpLpxtX7CxB6LverfBTg6sniZXqStU718xe6g-ae90m1M/s2048/image_2025-07-28_11-58-27%20(2).png

ជាមួយគ្នានេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានបកស្រាយអំពីរឿងកុងត្រារបស់ ណាវ៉ាត់ គឺមានចំនួនពីរគឺ Miss Grand Thailand និង Miss Grand International ។ ចំណុចនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានបន្ទោសខ្លួនឯងថាល្ងង់ជាប់ក្នុងកម្មវិធីគេហើយគេឱ្យស៊ីញ៉េក៏ស៊ីញ៉េ ទៅក្នុងស្ថាប័ន Miss Grand Thailand ដែលអាចកាត់លុយនាងបានចំនួន៦៥%ទាំងពន្ធចូលទៅក្នុងរដ្ឋាភិបាល។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថានាងមិនអាចយកកុងត្រាមកតវ៉ាអ្វីបានទេពីព្រោះតែនាងស៊ីញ៉េរួចហើយ ហើយកុងត្រានោះគឺមិនមាននៅក្នុងដៃនាងនោះទេគឺនៅជាមួយនឹង ណាវ៉ាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmo8BBMH5jSsf8JuW6CC2EwBDi_u-xal712-5V1-IZQ4PPK21AxmlQ5aBnO6BJ2PfyCYmcFtPk2uWJMl8k7ROzbImUeAuOzFTxi62OstDT7pcWQSKbEA7-K2041WRPcI5YsCZTXhOZfOlrM6GCN6MWIw_uQfLN4YEQwtT8tECOdsL0ifP9fpFFT7p5LBy8/s2048/image_2025-07-25_12-26-39.png

ជាមួយគ្នានេះដែរ ភឹម ស្រីនោ បានប្រើសំឡេងរបស់ខ្លួនដែលនាងចេះភាសាថៃ គឺបានព្រលះចាស់ដៃទៅកាន់ ណាវ៉ាត់ យ៉ាងឈឺៗនិងបង្ហើបរឿងអាស្រូវរបស់បុគ្គលអគតិរូបនេះផងដែរ៕

ថៃស្នើសុំកម្ពុជាប្តូរទីតាំងប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅម៉ាឡេស៊ីវិញ នាថ្ងៃទី៤ ខែសីហាខាងមុខនេះ

0

ទន្ទឹមនឹងតារាថៃបង្ហាញទង្វើហាក់ដូចជាសើចចំអកមកខាងកម្ពុជាតារាចម្រៀង ណុប បាយ៉ារិទ្ធ ថាកន្លងមកនេះយើងឱ្យតម្លៃតារាផ្ទះលេខ២រហូតលែងឃើញតម្លៃតារាខ្លួនឯង ប៉ុន្តែពេលនេះគ្មានអាយដលអ្វីទៀតទេ និងចងចាំមួយជីវិត។ តារាចម្រៀងរូបនេះក៏លើកចំណុចមួយចំនួនដែលទទួលបានពីការឈ្លានពានថៃលើកនេះ។

លោក ណុប បាយ៉ារិទ្ធ បានសរសេរនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «កន្លងមកយើងឱ្យតម្លៃតារាប្រទេសនោះលើសលុបពេកហើយ រហូតពេលមើលលែងឃើញតម្លៃតារាខ្លួនឯង ។ ល្មមៗគេទៅជួលថៃ គេអត់យកយើងទេ ហើយជួលថៃអត់តថ្លៃមួយម៉ាត់ទេ ជួលហើយតថ្លៃដូចទិញនំ។ ទទួលស្គាល់អាចថាយើងមិនស្អាតដូចគេ សមត្ថភាពមិនដល់គេ តែកាលៈទេសៈនេះឃើញច្បាស់និងភ្នែកហើយ ដូច្នេះបើបងប្អូន អូនៗនៅតែស្រលាញ់តារាគេជាងតារាប្រទេសខ្លួនឯង ក៏ស្រលាញ់ចុះ ខ្ញុំមិនច្រណែន មិនអន់ចិត្តទេ តែសម្រាប់ខ្ញុំសូមគូសហើយ។ Rip no more Idol no more favorites អីទៀតទេ តែប៉ុណ្ណឹងចោះខួរចាំមួយជីវិត អត់បានញុះញុងអ្នកណាឱ្យរើសអើងជាតិសាសន៍ជាមួយខ្ញុំទេ តែពិចារណាខ្លួនឯង»។

ជុំវិញមន្ទីរពេទ្យថៃមួយចំនួនបានប្រកាសផ្អាកទទួលអ្នកជំងឺជាប្រជាជនកម្ពុជា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះបានលើកឡើងថា «សៀមប្រកាសឈប់ទទួលអ្នកជំងឺកម្ពុជា កម្ពុជាប្រកាសថាឈប់ឈឺទៀត ទុកឱ្យប្រជាជនសៀមឈឺឱ្យច្រើន»។

រយៈពេល៥ថ្ងៃចាប់តាំងពីថ្ងៃទី២៤ កក្កដា ដល់ថ្ងៃទី២៨ កក្កដា ដែលថៃឈ្លានពានទឹកដីខ្មែរ តារាចម្រៀង ណុប បាយ៉ារិទ្ធ បានចែករំលែកថាសង្គ្រាមមួយនេះបង្រៀនយើង៖
បណ្តុះឆន្ទៈជាតិនិយមឱ្យកាន់តែខ្លាំង។ គោរពដឹងគុណនិងកាន់តែជឿជាក់លើប្រមុខថ្នាក់ដឹកនាំកំពូល។ គោរពដឹងគុណពីវិរៈភាពរបស់កងទ័ព។ ទោះមិនបានកាន់អាវុធក្នុងសមរភូមិ តែក៏ត្រូវតែក្លាហានធ្វើសមរភូមិប្រយុទ្ធទៅតាមចំណេះជំនាញ។ រួមកម្លាំង រួមស្មារតី កម្លាំងសាមគ្គីជាតិខ្មែរ ខ្មែរតែមួយ។ មិនបោះបង់ចោលគ្នាក្នុងគ្រាលំបាក។ ក្លាហានក្នុងការបង្កើតជាសម្លេងពិតទៅកាន់ពិភពលោក។

លោក ណុប បាយ៉ារិទ្ធ បានលើកឡើងថា «បើទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយឱ្យតែយើងរួមគ្នា ចេះស្រលាញ់គ្នា ចេះជួយគ្នា សាមគ្គីគ្នា នោះគ្មានសត្រូវណាមួយអាចយកឈ្នះយើងបានឡើយ ។ ការដឹងគុណគឺជាកាតព្វកិច្ចដ៏មិនអាចខ្វះបាន មកដល់ពេលនេះម៉ោងនេះទោះសម្លេងគ្រាប់កាំភ្លើងបានស្ងាត់ ស្ថានភាពវឹកវរបានស្រាកស្រាន្ត តែយើងនៅតែត្រូវការនៅភាពយុត្តិធម៌សម្រាប់ប្រទេសដ៏កម្សត់របស់យើង សូមឱ្យកម្ពុជាទទួលបាននៅភាពយុត្តិធម៌ សូមឱ្យពិភពលោកបែងចែកនិងកាត់សេចក្តីប្រកបដោយគុណធម៌ និង យុត្តិធម៌ រវាង ជនឈ្លានពាន និង ជនរងគ្រោះ៕

ក្លិបអ្នកកសែតកម្ពុជា ទទូចឲ្យសារព័ត៌មានថៃប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងផ្សព្វផ្សាយតែព័ត៌មានពិត

0

(ភ្នំពេញ)៖ ក្រោយឃើញសារព័ត៌មានធំៗរបស់ថៃដូចជា Khaosod និង The Nation Thailand រួមជាមួយសារព័ត៌មានជាច្រើនផ្សេងទៀតតែងចុះផ្សាយពីព័ត៌មានមិនពិត និងមានចេតនាញុះញង់ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានអំពាវនាវទៅកាន់សារព័ត៌មានទាំងនោះប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ជៀសវាងមានការភាន់ច្រលំរវាងប្រទេសទាំងពីរ និងឈានទៅដល់ការស្អ.ប់ ឬរើសអើងជាតិសាសន៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9kskMgdg9ELxtURX01B-gVXZQrMMNHfAlHEAjWtJAZd1xBHXVwwmkhCOSZQC-tBN_M3EQPeuZbyj1Sr36iiKE8x6x8fZI_b4PhOuAgw5_9_SpQSzvaX3TvnfREEnkpVKU8cQ-M_6104pKLhsjOJUcS1M5Msp5K-SvKjmSiOJI_LBQMrL4YgJBUFy5ePSs/s967/photo_2025-07-31_15-06-40.jpg
យោងតាមសេចក្ដីថ្លែងការណ៍មួយ ចេញនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅតែកត់សម្គាល់ឃើញថា ការផ្សព្វផ្សាយព័ត៌មានមួយចំនួន នៅតែផ្សាយខុសពីការពិតទាក់ទងទៅនឹងស្ថានការណ៍នៃជម្លោះតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ ពិសេសទាក់ទងនឹងបទឈប់បាញ់ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPBqYXWjPBj10QdtATv5lICTJPFPlJ6QZ65YliebRr-_d6qYjFLxvPvbdERGbguLICY-Sqhv2HFN80fxwrW5f4HXMF5ZdgSkRNgpbmysz2s80UCbRdPQc_XiT6V6BSYaGYCu9LwSLGiatcrDQRvOwX2n7kJ-NS7nrpEAc_sMccIWVhqtrGxZz09rCQSHB-/s1074/photo_2025-07-31_15-06-35.jpg
គួរជម្រាបថា ក.អ.ក បានតាមដានដោយយកចិត្តទុកដាក់ ហើយកត់សម្គាល់ឃើញថា ការផ្សាយដោយសារ ព័ត៌មានមួយចំនួននៅប្រទេសថៃ ដូចជា Khaosod និង The Nation Thailand បាននឹងកំពុង ផ្សព្វផ្សាយព័ត៌មានខុសពីការពិត ហើយការផ្សាយបែបនោះមិនគ្រាន់តែបង្ហាញឱ្យឃើញពីការខ្វះវិជ្ជាជីវៈ ដែលនាំឱ្យទៅដល់ការបាត់ជំនឿលើសារព័ត៌មាននៅក្នុងកាលៈទេសៈដ៏សំខាន់នេះទេ ប៉ុន្តែវានាំឱ្យមានការ ភាន់ច្រឡំ និងប៉ះពាល់ដល់ស្ថានភាពពិតទៅតាមតំបន់ព្រំដែន និងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំង ពីរក្នុងការស្វែងរកដំណោះស្រាយសន្តិភាពដោយមានការគាំទ្រពីអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIWrH3X6gSJDpwGGwyjyU3yUfJowQc88M-DoPAjPQnxnxql0HvDZ9n_EXgfhOINSgscA5nwDjFM58dAf7tgOgUHDyLvsV1p_SsDcDN4eBoQhJaeJUJx90x_27Fl5PZJfFg2lLMZmi8sA7PQP1hV1NmngZxzUJX26u4gfZP7yTVMH_Pu7QcGW77t9F6u4Ym/s700/photo_2025-07-31_15-06-39.jpg

យ៉ាងណាមិញ ក.អ.ក ក៏សូមអំពាវនាវដោយទទូចដល់សារព័ត៌មានថៃមួយចំនួននោះ សូមប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ត្រួតពិនិត្យប្រភពព័ត៌មាន និងផ្ទៀងផ្ទាត់ដោយការប្រុងប្រយ័ត្ន និងចូលរួមកាត់បន្ថយភាពតានតឹងនៃជម្លោះ តាមរយៈអត្ថបទព័ត៌មានដែលមិនញុះញង់បែបជាតិនិយម ឬប្រកាន់ពូជសាសន៍ជាដើម ប៉ុន្តែអាចជួយជំរុញ និងលើកទឹកចិត្តដល់ការសន្ទនា ឬការព្រមព្រៀងជាវិជ្ជមានរវាងប្រទេសទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgliDvKQqIH1g9jD8C67-OSK6FgJRC5lrNyXUpbKLq75tpz8OAp6_9h1xC0nwKyVmSpeu_mQkmQxRDjf_1vd-5o8LgW_7hbA8xEzlmFBtbHfodqZ2nHr4f5jfEp2hJXe6_XP3azKadGzIsnEoywnzdJCqssd4SaDFkhmpMpbraL8pWupix27yUTCid_hgTP/s1280/photo_2025-07-31_15-06-37.jpg
ជាមួយគ្នានេះដែរ ក្លិបអ្នកកាសែតកម្ពុជា នឹងបន្តចូលរួមជាមួយអ្នកសារព័ត៌មានទាំងពីរប្រទេសដែលកំពុងធ្វើការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ និងបន្តការប្តេជ្ញាចិត្តក្នុងការការពារសេរីភាពសារព័ត៌មាន និង ប្រឆាំងព័ត៌មានមិនពិត (ព័ត៌មានក្លែងក្លាយ)៕

គណបក្សនយោបាយថៃបន្ទោសមន្ទីរពេទ្យនៅព្រំដែនពុំព្យាបាលអ្នកជំងឺខ្មែរ គឺខុសគោលការណ៍មនុស្សធម៌ និងខូចឈ្មោះប្រទេសថៃ

0

ប្រទេសថៃ ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ គណបក្សប្រជាជននៅប្រទេសថៃបានស្តីបន្ទោសមន្ទីរពេទ្យថៃមួយនៅខេត្តឧប៊ុនរ៉ាជថានី ឈ្មោះ «Sunpasitthiprasong Hospital» ក្រោយពីមន្ទីរពេទ្យនេះចេញសេចក្តីប្រកាសបន្ទាន់ផ្អាកព្យាបាលអ្នកជំងឺខ្មែរ ។ គណបក្សប្រជាជនយល់ឃើញថា ការធ្វើបែបនេះ គឺខុសនឹងគោលការណ៍មនុស្សធម៌ និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសថៃនៅលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEgyBqYDZ2UbXP7vCU6K3PGa8qfuTlyGi5ePSD5Ttd4swgTV66Em0LHRGhZw62xEBu6t6QF5sBy7hUE1W3oQDI7w2i97lRaPszI1occZsZ3xUEmQxJ27LXu9GndgwUIxZIp0o7VOLNzpMXlH49WcHJaKuin1WVaZI12vOslt7QP8_UgRxtsuPRX8lgCwR1/s1200/image_2025-07-31_10-22-40.png

គណបក្សប្រជាជនបានចេញសេចក្តីថ្លែងការណ៍មួយថា វីធីតែមួយគត់ដែលថៃអាចធ្វើបាន គឺត្រូវតែប្រកាន់យកនូវគោលការណ៍មនុស្សធម៌ស្របតាមច្បាប់អន្តរជាតិ និងលុបចោលជាបន្ទាន់នូវការរើសអើងជាតិសាសន៍ ។

គណបក្សប្រជាជនយល់ឃើញថា ប្រទេសថៃអាចឱ្យពិភពលោកមើលក្នុងផ្លូវល្អ ជាពិសេស ពេលមានស្ថានការណ៍ប៉ះទង្គិចជាមួយប្រទេសជិតខាង លុះត្រាតែថៃប្រកាន់យកគោលការណ៍មនុស្សធម៌ និងគោរពច្បាប់អន្តរជាតិយ៉ាងម៉ឺងម៉ាត់ ទើបធ្វើឱ្យប្រទេសថៃពុំចាញ់ប្រៀបលើឆាកអន្តរជាតិ ជាពិសេស អនុសញ្ញាទីក្រុងហ្សឺណែវ ចំនួន៤ច្បាប់ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf34JXzdPsHpAZfDcpAOxz9EgWh9zN3iL_mOy8ZYQ67Sq112BACoChjp2uYPDbcpAWYn7wM9taLWCzp1wKGPh_9Y2osnhYgakiF0BZKRxlt85cnmCMUjoIyw_N_92S3HyWf-kCL5ayn2vlsOJod5L4qFee-Z3qgxoBYuEIBXSY5owzIfHPg5s4YTa_0zQk/s800/image_2025-07-31_10-22-41.png

ប្រទេសថៃបានចុះហត្ថលេខាក្នុងអនុសញ្ញានេះនៅឆ្នាំ១៩៥៤ ដែលបញ្ជាក់ថា កងទ័ព និងបុគ្គលណាមួយដែលរងរបួស ឬឈឺថ្កាត់ គឺថៃត្រូវតែព្យាបាលបុគ្គលទាំងនេះតាមគោលការណ៍មនុស្សធម៌ ដោយពុំគិតពីលក្ខណៈគ្រោះថ្នាក់ និងគិតពីភាពខុសគ្នារវាងភេទ ជាតិសាសន៍ សញ្ជាតិ សាសនា ការយល់ឃើញផ្នែកនយោបាយ ឬមូលហេតុផ្សេងៗស្រដៀងនេះ ។

ការរើសអើងជាតិសាសន៍របស់មន្ទីរពេទ្យក្នុងការព្យាបាលអ្នកជំងឺ ចាត់ទុកថា ថៃប្រឆាំងនឹងគោលការណ៍ «International Humanitarian Law» ដែលនឹងធ្វើឱ្យថៃខូចកេរ្តិ៍ឈ្មោះលើពិភពលោក ព្រមទាំងប្រឈមត្រូវកម្ពុជាយកបញ្ហាមន្ទីរពេទ្យថៃរើសអើងអ្នកជំងឺខ្មែរប្រាប់ទៅពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZz5Tc8wUo1B4pWbYNaVdnP3qEKuGEMPjHdZj3RQolqzYzGwocza_vptMYlEp0Eo9BxFoxQvswGphqJ2_CLXiRa9mahWcYiciav4cWJQMNVCZWFKV5sRlOqUXE1IuhV8Elzo5gxtHtS9HT8F5LLRoLwMs69BB1cafyyy9RF2HNYcnGtj0WTKDu32qHrBD8/s1280/photo_2025-07-31_09-52-51.jpg

គណបក្សប្រជាជនទទួលបានព័ត៌មានថា ក្រសួងសុខាភិបាល និងក្រុមប្រឹក្សាវេជ្ជសាស្ត្រ រួមទាំងមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានទទួលជូនដំណឹងពីមន្ទីរពេទ្យថៃរើសអើងអ្នកជំងឺខ្មែររួចហើយ ។ ហេតុនេះ សូមឱ្យភ្នាក់ងារពាក់ព័ន្ធទាំងអស់ពន្លឿនការចេញសេចក្តីណែនាំច្បាស់លាស់ស្របតាមគោលការណ៍អន្តរជាតិ ។

គណបក្សប្រជាជនសូមបញ្ជាក់ឡើងវិញថា សង្គ្រាមកម្ពុជា-ថៃនេះ គឺជាសង្គ្រាមរវាងរដ្ឋ និងរដ្ឋ យើងពុំត្រូវការឱ្យជម្លោះនេះរាលដាលនាំឱ្យមានការស្អប់ខ្ពើមរវាងពលរដ្ឋទេ ពីព្រោះនៅទីបំផុត កម្ពុជា និងថៃ នៅតែមានទំនាក់ទំនងផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គមបន្តទៀត ៕

លោក Trump នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពួរ នាខែតុលាខាងមុខនេះ

0

ប្រទេសម៉ាឡេស៊ី ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាខែតុលាខាងមុខ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពីសម្ភាសន៍ជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3FjnzUKHec5J5A4ck4icpDnJoUrwSLF1lBsFQv42sQ67aowZzmg7jJx6GSvTnXwq4DtTp7BLOVCcF4S6DuuzkvjwNvSKNCd4SOxPOu9vpDDM8RKxzR8mHmnB01MAD4ilWZYhRHmn6fO__3edUyVpoeC7h2GUkeluHMbFn3uQstOzfKm8dSSS-pVnyZx1K/s1020/image_2025-07-31_15-28-56.png
លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិយាយមកកាន់សារព័ត៌មានថា ប្រធានាធិបតីអាមេរិក លោក Trump បាននិយាយទូរស័ព្ទជាមួយលោកនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ដោយលោក Trump សរសើរម៉ាឡេស៊ីយ៉ាងខ្លាំងដែលបានធ្វើជាម្ចាស់ផ្ទះ និងសម្របសម្រួលការចរចាកិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌ ដើម្បីជួយដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrhc_HeuebJwM7WoGovOQ5KzKamdbDlZEC8B9yXaBaXuEvur94FVPgEAaJ1OhpMctLIiWXhZqr_nyzyHQWdI3ET8ETe0FE9gqjVV_kprDPCThfCD_4JpabgCKBu7xDSim8s6f-utCNmw_2j0qsX48XcC1gaLkjZ9HtsnwX85FQRVWd6IHLu6nwP7Mui3eZ/s1110/image_2025-07-31_15-28-57.png
ក្រៅពីនេះ លោក Trump ក៏បាននិយាយជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអំពីពាណិជ្ជកម្ម ពន្ធទំនិញ និងការចរចាដែលកំពុងបន្តរវាងក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម (MITI) ព្រមទាំងនិយាយពីតំណាងពាណិជ្ជកម្មអាមេរិក និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក ។ លោក Trump បានសម្រេចចិត្តពិនិត្យមើលអត្រាពន្ធឡើងវិញនៅថ្ងៃទី១ ខែសីហា ដែលអាមេរិកកំណត់ជាមួយម៉ាឡេស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs0g6g4dEtEheflZY2jqtHeRyWXowxSKW5dcKAZ6WH6UYhWlumlpaKYLt4jUJyxKalQCxCCtSqC9n03p6VnetkqNVTIMkNWYaIvSyAl5Vlx5m26pBi-TNcGYXyko5Rod4olK0YfiyYY5MWRRJLoTvFbvvQJ60KYyhXJWg2a68K2syktJJrU6AbSRqKT9p-/s1383/image_2025-07-31_15-28-55.png
ចំណែកលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ដែលកំពុងស្ថិតនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនៅខែកក្កដា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៨ ក្រោមការរៀបចំរបស់ម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០២៥ និយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងកំណត់ថ្ងៃសម្រាប់ដំណើរទស្សនកិច្ចរបស់លោក Trump មកកាន់ម៉ាឡេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoX6aYXQEjoxtqQuUErx8ViaQSIak_hMng2coerBNjTQlTvUJM3ds8D9AweENj0_jCmS0fzpi_wneZZIKN8wLE7MpeBXbrqvLTD30LQJfi1IM3zxwlDodVW6GdumetEdF4ZdHKLWuSvYZgOlDLOW83qCrfzbrJXqhBjOVvJg-Hjiz7OFrvgPcyLqRzMXye/s1500/image_2025-07-31_15-28-56%20(2).png

កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១៣ គ្រោងធ្វើឡើងស្របពេលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ ផងដែរ ។ កន្លងមក លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនិយាយថា លោក Trump នឹងធ្វើដំណើរមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន (Asean Summit) លើកទី៤៧ នាខែតុលាខាងមុខ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfKeqYZR3VKU05kg6dxTi2ZQ1aShg2wXL9cJTngswSuZ-J8VC6qR_HQfyB28qUqJG6nzgfVLrxm0a2ETpKUDi8jopxEYzCy6XBjijQnzegXTTdK1DOV-DMGpf6KuLcdkXaxHlFza_wApgBuSznXkGzNn0Gk4Ws32s6ISDdJI-h-wFuDJOiIR-7fjSVs54y/s1000/image_2025-07-31_15-28-58.png
សារព័ត៌មានម៉ាឡេស៊ីរាយការណ៍ថា លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានអញ្ជើញប្រធានាធិបតីអាមេរិក លោក Trump ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ៕

ទីក្រុងសៀងហៃរងការគំរាមកំហែងផ្ទួនៗពីព្យុះត្រូពិច Co-May និងរលកយក្សស៊ូណាមិ

0

ក្រុងស៊ាងហៃ៖ ទីក្រុងសៀងហៃបានធ្លាក់ចូលទៅក្នុងរបៀបអាសន្ននៅថ្ងៃពុធ (ទី ៣០ ខែកក្កដា) ដោយសារព្យុះត្រូពិច Co-May បានវាយលុកភាគខាងកើតប្រទេសចិន ខណៈដែលការរញ្ជួយដីដ៏ធំមួយនៅឧបទ្វីប Kamchatka របស់រុស្ស៊ីបានបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិពាសពេញតំបន់ប៉ាស៊ីហ្វិក រួមទាំងនៅតាមឆ្នេរសមុទ្ររបស់ប្រទេសចិនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwDdjtaFDsc6QGgVP4AlRcqJUYU2RdaeMrUb6BzG0FAATlm8xnYc4HllwlHH6v6IiSYQFcOsnSgkNjw3rN-CtHp-iQH0K93jokRelBf9AhrKMZop3HuLZYmwYW2pbP8wHz7iekKQbOJRkPmzqQuLXmy1wwIKnG5tN6breqWxkJlT-hw4ymbBBRs02kWoBB/s1199/image_2025-07-31_14-32-48.png
ពលរដ្ឋជាង ២៨០,០០០ ត្រូវបានជម្លៀសពីតំបន់ងាយរងគ្រោះ ខណៈដែលអាជ្ញាធរបានទប់ទល់នឹងផលប៉ះពាល់នៃព្យុះ Co-May ដែលបានវាយប្រហារនៅ Zhoushan ខេត្ត Zhejiang នៅព្រឹកព្រលឹម។ ព្យុះនេះបានបោកបក់តំបន់នេះជាមួយនឹងកម្លាំងខ្យល់បក់ខ្លាំង រហូតដល់ ៨៣ គីឡូម៉ែត្រក្នុងមួយម៉ោង និងភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបានជន់លិចតំបន់ទំនាប។ នៅទីក្រុងសៀងហៃ ទឹកភ្លៀងបានឡើងដល់ ១០០ មីលីម៉ែត្រ ក្នុងរយៈពេល ៦ម៉ោង ដែលស្មើនឹងកម្ពស់ទឹកភ្លៀងមួយខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqyZRzEb03sOObDuchpJqoSt_d8Cm_bto15JIAb6uPsytY-5e8P9gCnWq5a41hR_8n9b2UKDlgFdipPMxf4TpknxUFD2Sq1kC6oSnkbGah3mZvXRh_UPfrCERkOMBs4ZiZhpOUea4Vhk3D7sV3nq2S_oD1dl81IWteT4a5_mtpKnBuOp7RAdlbvdVJlA_P/s1000/image_2025-07-31_14-32-49%20(2).png

ជាមួយគ្នានេះ អាជ្ញាធរបានប្រកាសបិទដំណើរការជើងហោះហើរជាង ៦៤០ ជើង ដោយមាន ៤១០ នៅអាកាសយានដ្ឋានអន្តរជាតិ Pudong និង ២៣០ នៅ Hongqiao ។ សេវាដឹកជញ្ជូនផ្លូវទឹកត្រូវបានផ្អាក ខណៈចរាចរណ៍ផ្លូវគោកត្រូវបានដាក់កម្រិតល្បឿនត្រឹម ៦០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅលើផ្លូវហាយវេ និងល្បឿនរថភ្លើងក៏ត្រូវបន្ថយមកត្រឹម ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCJenaMlR8Pla0Fp9xV5Kkd5u2R3SQwCusO71Dj_MbCRRTW14bOhcTqmjN4DY6ftoT6HaCwpAJHuaqVqPTAlhFtJeJlpqSMDLIgxYK1Mp0pz-a-01ooQsCpp2Ew5rPNvWZzuoB0yS19Pe0M5RTHhtYrd7Db5eoFTHBvCdrJUFYhFQNfySdNHj2YnZJYe-u/s828/image_2025-07-31_14-32-49%20(3).png
នៅពេលដែលខ្យល់របស់ព្យុះ Co-May បានបក់បោកឆ្នេរសមុទ្រ វិបត្តិទីពីរក៏បានកើតមានឡើងផងដែរ។ គ្រោះរញ្ជួយដីកម្រិត ៨.៨រ៉ិចទ័រ បានវាយប្រហារនៅមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរឧបទ្វីប Kamchatka របស់រុស្ស៊ី ដែលមានចម្ងាយជាង ៤,០០០គីឡូម៉ែត្រពីទីក្រុងសៀងហៃ។ ការរញ្ជួយនេះបានបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិនៅទូទាំងប្រទេសជាច្រើន រួមទាំងប្រទេសចិន ជប៉ុន និងសហរដ្ឋអាមេរិកផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0cZa7mTLwdf57-lOzcbvJIF20_1r7Lfyg0_H0bQl42zqAAXyCe_dKm-wyq1wDaz_q11OUcRrw78Ojy9oMxQ14eLjcpVZ8D3el6xc5TYUGtljT_x5lqoGlsSgyQJEJzZAbR4XFWuEt5Il-LB7-U_w7QqO_gw9wAJGynD3Ni9QKt7QcSkZzFmuB4Bg-BJ8N/s885/image_2025-07-31_14-32-49%20(4).png
មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិរបស់ប្រទេសចិនបានចេញការប្រកាសអាសន្នកម្រិតពណ៌លឿង ដោយព្យាករណ៍ថា រលកអាចមានកម្ពស់ចន្លោះពី ០,៣ ទៅ ១,៨ ម៉ែត្រ។ ទោះជាយ៉ាងណា បន្ទាប់មកអាជ្ញាធរបានបញ្ជាក់ថា ទឹករលកដែលប៉ះទីក្រុងសៀងហៃ មិនអាចលើសពីកម្រិតគ្រោះថ្នាក់នោះទេ ហើយការប្រមាននោះត្រូវបានលុបចោលវិញនៅថ្ងៃដដែលនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis5ste64ekKH7CywdOZaFNGtBYZ3Clg4j9zLKlwVZrJlXyxfhsd33DeCReeiNve3FX9RCOH11vNT1B4TnGLvAIs5t7u64yuf6scG94llTRU5FmFRDlSXUfNEmmUmCzeHKrzHJ-yMR9YZtRZYho7KdTuD8utjMZ2T4z0UU6PcW9JuCYmVPvu_1a7K04hgPT/s830/image_2025-07-31_14-32-49.png
យ៉ាងណាមិញ ទោះបីជាមានការគំរាមកំហែងពីគ្រោះធម្មជាតិពីរជាប់គ្នាក៏ដោយ ក៏មិនមានសេចក្ដីរាយការណ៍អំពីអ្នករងគ្រោះ ឬមានការខូចខាតធ្ងន់ធ្ងរឡើយ។ ប៉ុន្តែតំបន់ឆ្នេរក្នុងទីក្រុង Zhoushan បានជួបប្រទះនូវទឹកជំនន់ និងដាច់ចរន្តអគ្គិសនី តែស្ថានភាពនៅតែស្ថិតក្រោមការគ្រប់គ្រងបាន។ មន្ត្រីបានជំរុញឲ្យអ្នកស្រុករក្សាការប្រុងប្រយ័ត្ន ព្រោះអាកាសធាតុអាចនឹងមិនមានស្ថិរភាពទេនៅប៉ុន្មានថ្ងៃខាងមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgF0N4LB8s_mHmmWMgq9fLNWi40HOznJiAjm6pg15NkF4GGXP2xlcEuLbEAJWRL0xlt7cW1vazMsJyl4Uc5wOmP-ztsk44zGwfpNRcThbGX-yEqEVaaWIsrMwz1kPXyjFzXthgrWZ6XsezqvvypH-I1YaQA8F2Zpwm1OPi0Pxg7xmi5FnUF6aKH1O4oQt-/s1020/image_2025-07-31_14-32-50.png
ការឆ្លើយតបយ៉ាងឆាប់រហ័ស និងសមស្របរបស់អាជ្ញាធរ ក្រុងសៀងហៃ បានបង្ហាញពីសមត្ថភាពបង្ការគ្រោះអាសន្ន និងការសហការជាឯកភាពរវាងមន្ទីរសង្រ្គោះ អាជ្ញាធរដឹកជញ្ជូន និងមន្ទីរប្រយុទ្ធគ្រោះមហន្តរាយ ដើម្បីការពារសុវត្តិភាពប្រជាជនដែលមានជាង ២៥លាននាក់ នៅក្នុងទីក្រុង៕

ក្ដៅៗ មេទ័ពភូមិភាគ២ថានឹងដោះលែងទាហានខ្មែរវិញ លុះត្រាតែដំណើរការផ្លូវច្បាប់ចប់សព្វគ្រប់សិន

0

ថៃ៖ Boonsin Padklang មេបញ្ជាការតំបន់កងទ័ពទី២ បានបញ្ជាក់ថា ថៃនឹងដោះលែងកងកម្លាំងទាហានខ្មែរចំនួន១៨នាក់ឲ្យវិលមកមាតុភូមិវិញ នៅពេលដែលដំណើរការនីតិវិធីច្បាប់អន្តរជាតិបានបញ្ចប់រួចសព្វគ្រប់ ប៉ុន្តែមិនទាន់អាចបញ្ជាក់បានថានៅពេលណានោះទេ។ នេះបើយោងតាមសារព័ត៌មាន Khaosod។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7pQBLvtjBEXkOpp5-F5MbRt9NYhNAF0BHU_kTHXttN80d3xDVO4qDIkSrpd6y7gBImQQNdcfxRr8WknDXB4UUHza2V4TjgVLRws_EklCGObLCfTfoYCIs93DQI0RYHVnEUwTAVJlbSEcMHW65tsAsPD-trimuLZTkPJV5_Yg6O0scMim3PLzlkfa2Kf_I/s1477/525959182_1078641631034142_7620832616565517949_n.jpg

នៅថ្ងៃព្រហស្បត្តិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីបញ្ជាការកងទ័ពភូមិន្ទថៃ ឧត្តមសេនីយ៍ទោ Winthai Suvaree អ្នកនាំពាក្យកងយោធពលភូមិន្ទថៃ បានលើកឡើងពីបញ្ហារបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានទាមតារឱ្យមានការដោះលែងចំណាប់ខ្មាំងដែលជាទាហានកម្ពុជាចំនួន១៨នាក់ឲ្យត្រឡប់មកមាតុភូមិវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFlNzB1UTUPQ-JfKiuKxlQoJnpcWaSn5_nCXKiEOSMGWbvA9wcFBi_z0jyeEu4IxROZuy2TthQ-5DcWpqjvokTjCW84_qn-jLN2eJtAqhCt4d1xtdBc2F3OH3i-w2kAR7uHmhj9A5ddlDx1xcMb6c6KerwZH30LyKeDlTuhBw9JkO5owSI0qY765-VmP-c/s1280/photo_2025-07-31_08-52-54.jpg
ជាមួយនឹងការទាមទារនេះ លោក Winthai បានបញ្ជាក់ថា លោក Boonsin Padklang មេបញ្ជាការកងទ័ពតំបន់ភូមិទី២ បានបំភ្លឺជូនលោកឧត្តមសេនីយ៍ Dato’ Mohammad Nizam Jaafar អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ីរួចហើយ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែកក្កដា ថាពួកគេនឹងប្រកាន់ខ្ជាប់នូវលក្ខខណ្ឌច្បាប់អន្តរជាតិ ហើយនឹងពន្លឿនការធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជា នៅពេលដំណើរការផ្លូវច្បាប់បានបញ្ចប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGOXFi5CnKep9DvAc9LlPMDzzFM_YI8HEWfC-XA5sx1Z-vdb5pq7deH_OuJtqEiQST121mXENi1nxn2lpkc6Ig7Qxlg04rcL0PdSjcKWbIiWf564zJLekRZN5CTBirmMwXvlhdzpeIOq_Nd4ia25dfM3Jag0CJFjrY-1C8rm83Y4L2OZA2qSP8QXxJpzml/s1440/525177879_1330868832372851_2788049085344782875_n.jpg

ប៉ុន្តែនៅពេលសួរថា តើវាអាចនឹងសម្រេចនៅពេលណា? លោក Winthai មិនអាចបញ្ជាក់ថានឹងត្រូវចំណាយពេលប៉ុន្មាននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxSRQ64WFayjee2bL-aDeZnRM965bvin0c4CEczICJaqDDkqcecG50L10DxHr9KFy8xxMLgQ3BrueN4E1m6MtcRtRcL-n0ZnC95yqpD7Elzonq4hGvSms3vK98JbRT8-CJDBq4Edv3CqmhaJ7kMg9V6qK8uPIxwEw-GL0SJ3luDRT6rMkvYSTpvAPOwpKr/s1280/photo_2025-07-31_08-52-56.jpg
គួរជម្រាបថា បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា នៅថ្ងៃនេះបានបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាទទួលបានស.ពទាហានចំនួន១រូប និងនៅសល់២០រូបទៀត ខណៈភាគីថៃអះអាងថានៅសល់តែ១៨នាក់ទៀតប៉ុណ្ណោះ ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH2bHL1x-BLfUd8EstQUZcf0fpUeIcnrucgT_znk04B4Zzjjy9bZ-otfCrt94r_ELkLjSjy-35qtAulRq3DBFHhyy_895jD2Lz5f9x7e7g-BIrBCdV2JUzEjgB6WP4ZKZMuM1Lz0OkMSnmx2yru-9doCgdreFQYgobILb3049NExBD1LgUBMAyA2ylNf4p/s1280/photo_2025-07-31_08-52-57.jpg

យ៉ាងណាក៏ដោយ នេះគឺជារឿងដែលគួរឲ្យឈឺចាប់បំផុត ព្រោះទាហានខ្មែរទាំងអស់នោះ ត្រូវបានកងកម្លាំងថៃព័ទ្ធចាប់ខ្លួន ក្រោយពេលបទឈប់បា.ញ់បានចូលជាធរមានទៅហើយ នាម៉ោង៧:៥០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ក្រសួងការពារជាតិកម្ពុជា ក៏បានអំពាវនាវឲ្យភាគីថៃមើលថែរក្សាកងកម្លាំងកម្ពុជាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឲ្យបានល្អ និងឆាប់ដោះលែងពួកគាត់វិញឲ្យបានឆាប់រហ័សបំផុត ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ៕