Home Blog Page 367

ឥណ្ឌូនេសុី គ្រោងចូលរួមធ្វើសហម្ចាស់ផ្ទះ World Cup ឆ្នាំ២០៤៦

0

ឥណ្ឌូនេសុី ជប៉ុន កូរ៉េខាងត្បូង ចិន និង អូស្ត្រាលី កំពុងពិចារណាដេញថ្លៃធ្វើសហម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០៤៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUde1_rUUV4uBED5P8ZDFbNJ_4OeCVRSB9lT8arfm1eBdewQpWCtU0OfZdMWbW5n5p3Tsu9US4sqYAv3zcXuGEbBJFISmINhwRQNmXfWgu7Gcr5E2w7Guh8MALq7Ogyj-am-lgAXGNpyQNrMm4AgTtf6ilhzD3TsyBfSgoWFh6jITx_V0OSWUc3dPPDVrr/s1920/image_2025-08-01_10-07-33.png
គម្រោងនេះ ត្រូវបានសហការ និងគាំទ្រដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ីបូព៌ា (EAF) និងសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBZGHIruLA7HCplwPmlpE-wsQC-qb-ehXAkNOJcUG_gn6tYv8nrRPrvbbn1EgaRlS3d-Z7xykyj5dCPe8YaeUl5WUlqE6zOakLcYxOCvXLVFsSsrF2Jo8NNFPgTa0IL80H-JSwXYh2y1p17jC8bs7zZ0urxuTfzAwUUKKRmRMeSQmVrlS-6TaZwRmupARI/s1440/image_2025-08-01_10-07-09.png

បច្ចុប្បន្ន ឥណ្ឌូនេសុី ជាក្រុមខ្លាំងមួយប្រចាំតំបន់អាស៊ាន ដែលកំពុងប្រកួតប្រជែងដណ្តើមកៅអី World Cup ឆ្នាំ២០២៦ ហេតុដូច្នេះជប៉ុន កូរ៉េខាងត្បូង ចិន និង អូស្ត្រាលី យល់ឃើញថាពួកគេមានសមត្ថភាពគ្រប់គ្រន់សម្រាប់ការធ្វើជាសហម្ចាស់ផ្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc9ddLxr0d2LuBD0YXDSOJRy8eyQVBmQiC39XTi71g29rvTF-VNDg4_xItF18IbSpZfpCKrSy-ZOliMx-1glW9txN5eB4-DfOlJpVOVY_DAWMec2PypFK24bVcbf7s34LLGDvocmCeroZLm2dF7eB895xEqV_xAQIV_ra5E2PL2GubyMZQL6_G1kqHqGbp/s1200/image_2025-08-01_10-07-12.png

ប្រទេសជប៉ុន ដែលជាស្តេចបាល់ទាត់នៅអាសុី មើលឃើញថា ព្រឹត្តិការណ៍ឆ្នាំ ២០៤២ ឬ ២០៤៦ ជាឆ្នាំដ៏សមស្របបំផុត សម្រាប់ក្រុមប្រទេសនៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ក្នុងការដាក់សំណើដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0K6B5RN4t4BHZTOHWUz7Ml0qcmaqBnmmHlpOqJ7WmhtjTKV2thfGnNQAw1mLBENxXkRTQM4gG3I4d6GanKOdow9zUTTh_yhnYS90ND7gl01KurWjyLvj-440BmaPCtx4G1Px5hVWj-76OTNtah0jrRIMM0jy1RH5p_OrmyjPnBeQNXmyh0rqoYLL9JDbc/s4688/image_2025-08-01_10-07-13.png
ដើមឡើយ ជប៉ុន មានបំណងដេញថ្លៃ ធ្វើសហម្ចាស់ផ្ទះរួមគ្នាជាមួយកូរ៉េខាងត្បូង និងចិន ក្នុងឆ្នាំ២០៣៤ តែត្រូវបានបរាជ័យ ក្រោមការដេញថ្លៃរបស់ប្រទេសមហាអំណាចប្រេងអារ៉ាប៊ីសាអូឌីត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhERN1P1FjmKFZglq4pa-Mn6uaJPnP0eZTyJyVFRPjqNEpP6m4Zu8svHanhPj2eI2gPefdpWYM7zLL3eKOIhMrE_RDFaZLNcYKKhCdhw_SuTgk3DUGN_nq_g_zjY0iYHZXX7_pTx3Bm6xBSdaZUcd4-i20l71yzhshD2qxcDSOXjImQHC6xuYRjih09EBpb/s2560/image_2025-08-01_10-07-10.png

៤.៦ តំបន់ក្បែរប្រាសាទព្រះវិហារ ដែលថៃចិញ្ចឹមចិត្តចង់បានអស់រយៈពេលជិត៧០ឆ្នាំ

0

លាតសន្ធឹងលើផ្ទៃដីទំហំ៤,៦ គីឡូម៉ែត្រការ៉េ តំបន់៤.៦នៅក្បែរប្រាសាទព្រះវិហារ គឺជាតំបន់ក្តៅ ដែលថៃតែងតែចិញ្ចឹមចង់បានមកគ្រប់គ្រងអស់ជាច្រើនទសវត្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8yfymwQJOZgjzpdbPpsoUUWygfL5YzNnpAUbsj06kF3_yBLN9dkgnEyXC6j4nn_PtU2xV9QjRyUQa0Q1GhEeeKhB3tmskKzl2FD62OdX7KutEvvAyG9tvGoceOkmnuZHwNe0bW5u1lsNyFPVZnLX9mhmTuyQ_FZCwTp9Wx3qHvNmMaRzlOERq98hs1ETX/s1280/image_2025-08-01_11-57-37.png

នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ទ័ពកម្ពុជាតែងតែឈរជើងខ្លាំងក្លា នៅតំបន់ចម្រៀកដីទំហំ ៤,៦គ.មការ៉េ ព្រោះតំបន់នេះ ជាស្នូលនៃការឈ្លានពានរបស់ទ័ពថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGK1nV3Qr56VaMhxp-PuBIM7hu3zQ47Xxn6Cb3ykS0WpKcGi6bJjnTE2rEMWjwZywRmT5eCl8hAUxBibWihsijiON9Zm5vmHizicu1-hzgcG8FgEKEfIbA0kiSehmzMqpZwdqdJy1BHhG662ghrYQmDdi6G9QOsd1DA5g2nIAHYGh6bsiDB8b1ol2qPFrv/s750/image_2025-08-01_11-57-40%20(2).png
បើតាមប្រវត្តិសាស្រ្ត និងផ្អែកទៅតាមឯកសារអន្តរជាតិ សុទ្ធតែបញ្ជាក់ថា តំបន់៤.៦ ស្ថិតនៅជាដែនអធិបតេយ្យភាពរបស់កម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA8aWNKAghON5tBguBwA9C1AI_gfOajGqssQTzdfi0vpzV17s64ZQv-Ocmgjb3bdXMNhobTsK0akmg8WRdiKOiuk-3WFMQ8XkBgbeJzwUViqHvuEKbomT8HYk9OKYEyp6ZALopxZ5u5XHg6Bq4MyFSQRBxUx9dTHHirYrCmsrNHxDgf1QtKTAzZJk6vS4b/s1220/image_2025-08-01_11-57-41.png
តំបន់នេះ ត្រូវបានថៃ អះអាងរបស់ខ្លួន ទាំងដែលមិនមានឯកសារបញ្ជាក់ ដោយមានត្រឹមតែផែនទី ដែលថៃគូសជាឯកតោភាគីប៉ុណ្ណោះ។

ថៃ ចាត់ទុកតំបន់៤.៦ ស្ថិតក្នុងទឹកដីរបស់ខ្លួន អំឡុងឆ្នាំ២០០០ បន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិ កំណត់ឱ្យថៃត្រូវតែដកយោធាទាំងអស់របស់ខ្លួន ចេញពីតំបន់មានជម្លោះនៅត្រង់ប្រាសាទព្រះវិហាររបស់កម្ពុជា កាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9WRGgaAqTnfQfQVwocrRdKP2HKcmFSBWnyN-80PFr6NWVF6fhBE4CLJie0-DNckY0TgysvF5G0ouM9Yd0E5O8ERivP6hq0Cxy1PXOGoS9GyPVKJaSw5AduSvZZ95TXQ5lLGmeSJAZdCLGNvu7uTSBpOS97s8PuEkRHgAS2suWdwttSdeEmp9WQg_gRuE0/s1255/image_2025-08-01_11-57-36.png

ចាប់តាំងពីពេលនោះមក ថៃ តែព្យាយាមឈ្លានពានកម្ពុជាជាច្រើនលើកច្រើនសារ ដោយពួកគេមិនទទួលស្គាល់សេចក្តីសម្រេចរបស់តុលាការ៕

បារាំង មិនខ្លាចអាមេរិក ហ៊ានប្រកាសទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋផ្លូវការ

0

ប្រទេសបារាំង គ្រោងនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ នៅខែកញ្ញាខាងមុខនេះ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGBaHcQs4V2-Hj4ZS0s6D2FomDqtyqf8Ko6EwE3Glo5qmyhLQUwcETVeAmt9mTKjzivzjWr07Q3DQ2SvWPaksy55L45rWtwbwxRekPBZsk478uJ3-Fzung1-oZyR7KtnoSuk9i9AHGaGqFkAlSmQo__I5BCMBqWlkY0abiu7XUzj_BWsN2BaE35MdkO7-v/s1024/image_2025-07-31_10-59-51.png

តាមរយៈ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានលើកឡើងថា៖”ការសម្រេចចិត្ត ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺជាការឆ្លុះបញ្ចាំងពីការគាំទ្ររបស់ប្រជាជាតិបារាំង ដើម្បីធានាឱ្យបាននូវសន្តិភាពដ៏យូរអង្វែង និងត្រឹមត្រូវនៅក្នុងតំបន់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglVmgFHMQfk04V9zgr0OkVhm4XDB10p_KxkcVWP_JTN1lmN_l3qRe_a_GCGgmS1kunNOLPtvDcGyV6QIVceQc8hDgg9TXDM1wOpFkvGt2htyVcNXt65zkmmCLInkWpzqg0qfziWabzCTNUxzIa7fTQ0M5e_5GhIIWWBSy3KxqVelev3xqGzzqlwTJHcYdm/s2401/image_2025-07-31_10-59-52.png

តាមរយៈការសម្រេចចិត្តធ្វើបែបនេះ នឹងធ្វើឱ្យប្រទេសបារាំង រងគំនាបជាខ្លាំងពីប្រទេសអ៊ីស្រាអ៊ែល និងសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYcVYXHOAF6TXMo2dLvry1d3GAQ9G8prF7LmHO9i3DTHzbCN-FYSh79F7FQ1r9E_4yvAdlS8md_AC8dMV_W3YoI-ndz5Ke0KosP1yJjs-yYU0UDBR9jRXRXmgM6_WIbmUvDF3pF_4ch7WdbFDvB3Swx7xRxlfo4Rpt5PFe2ez-VV2Glagl44cPD9AZVrFV/s862/image_2025-07-31_10-59-51%20(2).png

កន្លងមក សហរដ្ឋអាមេរិក បានប្រកាស ដោយប្រឆាំងជាដាច់ខាតមិនឱ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជាឯកតោភាគី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjApNp_-tgh5YuxX5IRVlx7WYVOJeLs3KULRmi20Reyd-5Jebazw8AjUtOgU4K34hNfgFEs5DG7sRJbCR5c9HMgkzTiZoBqigOsUiOvCapOMPHNIK5raCTcGdVmEgBkQeJBhuW3aSg4JoxflWf6DTK-SYdAsbFIOzuMbRYoe-q6RuUzpRQJr4uLqI-DDfrl/s1920/image_2025-07-31_10-59-54.png

គួរបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមប៉ាឡេស្ទីន និងអុីស្រាអែល ផ្ទុះឡើង មានតែប្រទេសអៀរឡង់ តែមួយប៉ុណ្ណោះ ដែលស្ថិតនៅក្នុងសមាជិកសហភាពអឺរ៉ុប ប្រកាសជំហរឈរខាងប៉ាឡេស្ទីន និងគាំទ្រ ឱ្យពិនិត្យឡើងវិញនៅច្បាប់ស្តីពីការបង្កើតរដ្ឋអុីស្រាអែល នៅឆ្នាំ១៩៤៨ ដែលបានធ្វើឱ្យប៉ាឡេស្ទីនដែលជាប្រជាជនម្ចាស់ស្រុក បែរជាត្រូវបាត់បង់ទឹកដី អស់ជាង៨០ភាគរយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYGGpkB8OSIDg-cowZBdc9h9F2vW_KxpDQlrz7dDqDKztXlu8naECMgx8xKPfX_1nSun0Nl1tG-Krbm7SnvAUFJ-thpgpn5Fyq6YtYq5mnX0I98etewvRpTnBz21he_M_lusOZ2VcAEXhgc0p-5RDACE9eLjVsaJ8LS7tWHEbNxTlO9N-F1uCDd_9qZcTk/s1341/image_2025-07-31_10-59-51%20(3).png

 

 

កំពូលមេទ័ពឧត្តមសេនីយ៍ឯក ស្រី ឌឹក មិនបានពលីជីវិត ដូចការផ្សាយរបស់ថៃ

0

ថ្មីៗនេះ សារព័ត៌មានថៃជាច្រើនបានធ្វើការផ្សព្វផ្សាយពីការបាត់បង់ជីវិតរបស់ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេទ័ពកំពូលនៅជួរមុខខេត្តព្រះវិហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRCv4QwRXU6UNBoYrdJSGfpJRZyMPJaffbCcR6HeYNETlO_H2LSa1PFO_hDRHqvqVDZUjVt-VrrcHrhJlpPgKq8jPzxW8NeFUIwk4EkzymYqOavxEqQP1WzYOm3eauS0d-FDwuKTCUSqjMVG8U8BAonGZSFJFqj4UTcmcJ_Kw1gsJ9YjsN6Y2XPLTjy0B2/s1080/image_2025-07-31_11-05-15%20(3).png

ជុំវិញករណីនេះ គណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាននិងសាធារណមតិ បានធ្វើការច្រានចោល ដោយបានបញ្ជាក់ថា៖”ការបង្ហោះរបស់បណ្ដាញផ្សព្វផ្សាយថៃ គឺជាព័ត៌មានក្លែងក្លាយ! ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ សូមឈប់ផ្សព្វផ្សាយនិងកុំចែករំលែកព័ត៌មាននេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoVo5PsFXT4ERWiEcmCi60CxuF6slZ_zgpoonxoXvgyN9fQYjxc5Ym1GAO59wn5mUeIwJublLNuCcWxumFIswrQE-X0zV8Oe4oZWg_VIcNG-GvMS54tVlF8MjFKfSuCsY4WZyyHr3T39ceuAWOE4Wn5SEXBAE7IP74d5-Py7U3VBfWx1iCB2X7wXq9t3Gj/s1280/image_2025-07-31_11-05-15%20(2).png

បើតាម សារព័ត៌មានជាតិជាច្រើន បានបង្ហោះរូបភាព ឧត្តមសេនីយ៍ឯក ស្រី ឌឹក នៅរស់រានមានជីវិត ក្រោយពីប្រុយទ្ធជាមួយទ័ពឈ្លានពានថៃអស់រយៈពេល៥យប់៦ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3M4VF7j5p_jgEv2TbpM-o_ido8dHiy1iJIsNPSNfGvkqzzruhILavb8sor2_OJ6bVWEtC3fIywzNtOFhtgiGeR7oTdsr9ayn0tdscfKuyvvqB9qI8EO18CE_UcLEwp3zOyt6u_SA-mkjB333KD4C6mtD1wmNRWNLrXxg9DMWcH36nP-w9VJg-3NpeEjxi/s1280/image_2025-07-31_11-05-15.png

ឧត្តមសេនីយ៍ឯក ស្រី ឌឹក ជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ជាមេទ័ពនៅលេីសមរភូមិជួរមុខ ការពារភ្នំទ្រព្យ មុំបី តាថាវ និង ភ្នំខ្មោច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0wkLxGVT3id1uSJE4Jpcxd8VAQhwhw2H8oFRyNanpwcsREIemXfrfC_ALRzqhiRBRGpLsHE1zQHM_inZWKk4btRvTIwonK2y8F1D5agr15JXTG-uhqT6UKkDJZ1CAHg55u5QQYd_0KdSnrh-qiyHMJd3wyMLiCqvHmpfcARbami8Nmw0AHXGOjxybQEWs/s1080/image_2025-07-31_11-05-16.png

មេទ័ពរូបនេះ ធ្លាប់តតាំង និងបណ្តេញទ័ពឈ្លានពានសៀម២ដងរួចមកហើយ កាលពីឆ្នាំ២០០៨ និង២០១៣ ដែលកាលនោះថៃចញ្ចឹមចង់វាយយកប្រាសាទព្រះវិហារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI6n3sh_PgqsOCQ86UNydvXXXzOaUUPxavMR11HaPYzDG3bbmgInzYvQ8-3HKAlHbgrPLyahZfJDI96NzoMoWF2g_HDlCzhAsbpq08aRcXFCTRS5fcFpT08nqZDofTc1xdDjXgZna5AxWXgxEDEcup2oCz6rJ1f0_YvOB2AKzZ-qJn8tbuw-8Cramay_4o/s1080/image_2025-07-31_11-05-22.png

ដំណឹងបន្ទាន់! ថៃប្រគល់ទាហានចំនួន2នាក់មកឲ្យកម្ពុជាវិញ ដោយម្នាក់ពិ.ការនិងម្នាក់បាត់បង់ស្មារតី

0

ឧត្តរមានជ័យ៖ ទាហានខ្មែរចំនួន២នាក់ក្នុងចំណោមអ្នកផ្សេងៗទៀតដែលត្រូវបានថៃចាប់ខ្លួន ត្រូវបានបញ្ជូនមកដល់ព្រំដែនច្រកអូរស្មាច់ ក្នុងទឹកដីកម្ពុជាវិញហើយនៅម៉ោង ១០:៥៦នាទីព្រឹក។ ចំណែកអ្នកនៅសេសសល់ជាង១០នាក់ទៀត ខាងកម្ពុជាកំពុងដំណើរការនីតិវិធីចរចាជាមួយថៃជាបន្តទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0JTrQkHfpiioV_rbC5n_m_5g1m7kac867enGSd3ay5Q9KsQi_dl-Z5_ZaD62EGmE3WLoz6VCrRqF5F2M8TCOaPN_0fsL77UUiIVz6bivLZ8Nco35JJ-unprGNXC91O9QpNQKd0Tae6xOqv4aEZQBjEcIoGLFNDhW-KCDMAfRkRYPIcCdW-XNtbemMkHOi/s1280/photo_2025-08-01_11-37-41.jpg

គិតមកទល់ម៉ោង១១ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ ទាហានកម្ពុជាចំនួន២រូប ត្រូវបានភាគីថៃប្រគល់ត្រឡប់មកវិញហើយ នៅច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយឡែកនៅសេសសល់គឺកំពុងតែបន្ដនីតិវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpfB68j8qswWQPrklH32btsjqLQFv54a8GC2abQjADLbbyTIlyWRpUoFlRyyNqv4UqjyA0umjbkySWYXYi5X2BXTlEttis2qHfXWFl0nFafHLfLovagFegfqswmKaJzA_O9H7PUHoqGhf1xLib0_Y-K4yzf2-LHJ_l5DGSPssD9QNJ8TOHwAYcaJG80P4T/s1200/photo_2025-08-01_11-37-43.jpg

បើតាមការបញ្ចាក់ អ្នកទាំង២ដែលបានត្រឡប់មកវិញ គឺលោកអនុសេនីយ៍ត្រី អាង អឿង ភេទប្រុស អាយុ៣៧ឆ្នាំ ចំណែកម្នាក់ទៀត លោកពលបាលឯក ម៉ម វុទ្ធី ភេទប្រុស អាយុ៥៣ឆ្នាំ។ ចំពោះស្ថានភាពពួកគាត់នៅពេលត្រឡប់មកវិញ គឺម្នាក់រងរបួសធ្ងន់ធ្ងរមិនអាចដើរបាន ខណៈម្នាក់ទៀតបាត់បង់ស្មារតី សូម្បីស្បែកជើងក៏មិនមានពាក់ផង។ ហេតុនេះ ក្រោយមកដល់ដល់ទឹកដីកម្ពុជាភ្លាម ពួកគាត់ទាំង២ក៏ត្រូវបានដឹកតាមតាមរថយន្តសង្រ្គោះបន្ទាន់ ដើម្បីបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យក្នុងខេត្តឧត្តរមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinSU9YUzInpILQaRs2gM-B7AGqV2ZoOGrfJDo4qkRisoMeKnWwxn-CKzTIl2FGi7TJdxDJ-uiqQCl0z1maRANnFPpDxoFm2XfKYRbiD9UzYYrhuAhkeUcv4mBTBzrvqWHAXlqvUxZpEldAJAj-BP4WDs0B83Z_8rI9_szAFqHNwt08wNTnshHunU9Cgurj/s1280/photo_2025-08-01_11-37-46.jpg

ដោយឡែក កាលពីថ្ងៃទី៣១ ខែកក្កដា ម្សិលមិញ អ្នកនាំពាក្យកងទ័ពថៃបានបញ្ជាក់ថា ចំពោះទាហានខ្មែរចំនួន ១៨នាក់ដែលនៅសេសសល់ នឹងត្រូវពន្យារពេលការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេ ព្រោះការសួរចម្លើយពួកគេកំពុងបន្តនិងមិនទាន់បញ្ចប់នៅឡើយ។ ដូច្នេះលុះត្រាការសួរចម្លើយ និងស៊ើបអង្កេតចប់សព្វគ្រប់អស់ទើបការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេត្រូវបានរៀបចំជាមួយកម្ពុជា។ នេះបើតាមការបញ្ជារបស់បញ្ជាកាកងទ័ពភូមិភាគទី២ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfgIAHzsINxnHXLip9OR1_uoMHT9RosbEypTTMHqM_-2ND0GaUUTmF9CDIESXC6_5d1Tgcdl7jMgQUc9EmiA8vlVdnXD8hlEKbEUkSy6feM-BvshguNEA0sd-4ixlN76oVocsBpXSH8xTE0JaCAzPD9o_Wpbdl6IpHtD483wD8msbF8ohjhigKi9kg2OMo/s1280/photo_2025-08-01_11-37-48.jpg

កម្ពុជាសម្រេចយកពន្ធ0% និងត្រៀមទិញយន្តហោះប៊ូអុីញចំនួន ១០គ្រឿងពីអាមេរិក

0

(ភ្នំពេញ)៖ កម្ពុជាប្រកាសទិញយន្តហោះ Boeing-737 ចំនួន ១០គ្រឿង ពីសហរដ្ឋអាមេរិក និងសម្រេចយកពន្ធ 0% លើទំនិញនានារបស់អាមេរិកដែលនាំចូលកម្ពុជា ស្របពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទម្លាក់ពន្ធនាំចេញកម្ពុជាពី49% មកត្រឹម19%។ នេះបើយោងតាមប្រសាសន៍របស់ឧបនាយករដ្ឋមន្រ្តីកម្ពុជា លោក ស៊ុន ចាន់ថុល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUZibFqzlkpt9E9P9XmHMZlUUbBZBfOnPoLeXjGB77sQQLt86WqtNsOhanu_AC1UM8_TrEbhbju6QbQ2ZM6XNmqzV2cNx-_Jvo9pBwZnkrGdBJUM07M8NeFZWhEFS5u65DACuCVGNJ3KkwwhkDbUkf3P3GsntEmt-h4R061YgaTGbqxC_CIJ1k_cR6oLss/s1440/526490073_1331903235602744_3717153489485161611_n.jpg
ថ្លែងនៅក្នុងសន្និសីតសារព័ត៌មានមួយ ជុំវិញការបន្ធូបន្ថយពន្ធបដិការរបស់អាមេរិកមកលើកម្ពុជា នៅថ្ងៃទី1 ខែសីហា ឆ្នាំ2025 ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា៖ ដោយមានការបន្ធូបន្ថយពន្ធពីអាមេរិកមកលើកម្ពុជា កម្ពុជាសម្រេចនឹងមិនយកពន្ធលើទំនិញនាំចូលពីអាមេរិកចូលកម្ពុជាឡើយ។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ ពន្ធ0% ដែលយកពីអាមេរិកគឺសំដៅលើពន្ធបដិការ ចំណែកពន្ធពិសេសគឺនៅតែមានធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUPBVavAXThJ7G3n0mtCMAKSjVHA62GkQGysKP8EZvjSalKMk01EFk4NA7MbtHPuNcHPt0YjotBBOBzUMMFLjDT_ea6Tk8thWJMgQldFmna1LoxN6W1IleGqTkN3ZaN74YIXQrkpPGx3EPSApuICVNtvbxJUxSjZeDcRi-Pf17Ct8ATMiiOldMLyVHRcxV/s1440/524911584_1331903242269410_4589611059057890997_n.jpg

លោកបានឲ្យដឹងបន្ថែមទៀតថា៖ ក្រៅពីការសម្រេចមិនយកពន្ធនេះ កម្ពុជា ក៏នឹងពិចារណាទិញយន្តហោះ Boeing-737 ចំនួន ១០គ្រឿង និងប្រភេទផ្សេង ១០គ្រឿងបន្ថែមទៀត ពីសហរដ្ឋអាមេរិកផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1DJGU1ILnEtmrNUnmySuLd77O_0KTgzYkOpPllThiT_lc2xUgQCYpCT7XeL4PVlROF48wi1ooaPQ0FCSNcbbFpx6Cwin0DC0eZFZEFIRX504zY26TXwkk31HuMLmB1oKqzX8KOqKZAcDzlTdRO9NFPV7VZx5RswKr_NQpAwKfMVZvDD1HqVGaLNjTb1fg/s1920/image_2025-08-01_10-40-04.png
លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ជាមួយនឹងអត្រាពន្ធ 19% របស់កម្ពុជា វានឹងផ្ដល់ឱកាសឲ្យកម្ពុជាកាន់តែហក់ឡើងខ្ពស់ជាមួយនឹងទីផ្សារប្រកួតប្រជែងនៅក្នុងតំបន់ ព្រមទាំងអាចទាក់ទាញអ្នកវិនិយោគទុនបរទេសបានកាន់តែច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc9Ye2jPfF068sATmwErybhrwY_tNRTFwwl7MKb6PfL4vokk5CLQY9xvRo-kFLRdbe0rSKQrWEXnunbC-gUSAif08DJHfwMgD6LaPQHqfGMEmcl6GaFwyeQPL7Kf9ndbjLWjJabOmgD5fMdd9vM4uqsS0jDDrpYRv6sbp9sLJo3mLUuMQEyzYybM6YbHc2/s5000/image_2025-08-01_10-40-09.png

ជាងនេះទៅទៀត លោក ស៊ុន ចាន់ថុន ក៏បានអំពាវនាវឲ្យពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសទាំងអស់ គួរពិចារណាងាកមកស្វែងរកការងារធ្វើ ឬរកសុីនៅក្នុងស្រុកវិញ ខណៈអត្រាពន្ធបដិកាថ្មីនេះ គឺជាកម្រិតល្អមួយជួយឱ្យកម្ពុជា ដែលនឹងជំរុញឱ្យការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជារីកលូតលាស់បានប្រសើរជាងមុន៕

អ្នកឧកញ៉ា សំអាង វឌ្ឍនៈនិងក្រុមការងារក្រុមហ៊ុន វឌ្ឍនៈ រួមទាំងក្រុមកីឡាករគុនខ្មែរ បានចុះជួយដោយផ្ទាល់ ដល់បងប្អូនជនភៀសខ្លួននៅឧត្តរមានជ័យ

0

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងក្រុមការងារក្រុមហ៊ុន វឌ្ឍនៈ រួមទាំងក្រុមកីឡាករគុនខ្មែរ បានចុះជួយដោយផ្ទាល់ ចែកជូននូវថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដែលបានពីការបរិច្ចាគរបស់បងប្អូន ក្នុងការចូលរួមចំណែកជួយគ្នា ក្នុងស្មារតីខ្មែរតែមួយ ដើម្បីជួយ ដល់បងប្អូនជនភៀសខ្លួននៅឧត្តរមានជ័យ ដែលកំពុងជួបការលំបាក ខ្វះខាត នេះគឺជាផ្នែកដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនជនភៀសសឹកផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEbyrYTzIHFjD0tYvd4ijySUauPL2q9zLbR_HBlsZUk39JNd7Dz_23sfNszgNFKSoJ0nnEQMQpdB-YES0S3NQBFoVD96dqN_et8Odu0fqURX5EYBcbOU2vpTNCxBYmyRMkah9_GiVlwIb7atw7X9hHAJL-53RX6M16INl5nTzaVIjOGNaMgWY8RjxBRal5/s4032/IMG_9800.JPG
ក្នុង #សមារតីខ្មែរតែមួយ សកម្មភាពនេះបានបញ្ជាក់ថា មានតែ ខ្មែរគ្នាឯងទេ ជាពិសេស ក្រុមហ៊ុនខ្មែរ ប៉ុណ្ណោះ ដែលជួយខ្មែរយើង។ ដូច្នេះ សូមបងប្អូនបន្ត គាំទ្រផលិតផលក្នុងស្រុក ជាពិសេសផលិតរបស់ ក្រុមហ៊ុន វឌ្ឍនៈ ដើម្បីរួមចំណែកដល់សេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើន និងសកម្មភាពមនុស្សធម៌ជាច្រើនទៀត ក៏ដូចជុំរុញការងារធ្ចើក្នុងស្រុកចៀសជាងចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVj6KZChGHfan9aS5vfH-o_YQgSHsS6ktKyK-7jGMfWt3TNgisOhmzoJEF6U3Q1lx2-VsAJLprDV2rMRQ3cVQjpUg4g_eKN23S0Skh-CpXioWKk2KB6YzBcFd8DndCGoVajCmZsjZ-hVAuHaU0pUCElyw0Xb0kVA-ota5Huts3zyM0uLflFb90LzUswmUN/s4032/IMG_9801.JPG

 

 

ខ្មែរជួយខ្មែរ! យុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល ជួយគ្រួសារកងទ័ពរបួស និងពលី

0

ប្រទេសជួបសង្រ្គាម គ្មានក្រុមហ៊ុនថៃណាមួយមកជួយខ្មែរឡើយ មានតែក្រុមហ៊ុនខ្មែរទេដែលជួយហើយជួយទៀត ខ្មែរជួយខ្មែរ ដូចក្រុមហ៊ុនប៊ូសស្រ្តងអ៊ីចឹង។ ឥឡូវនេះប៊ូសស្រ្តងបានបង្កើត យុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១,000,000,000៛ ជួយគ្រួសារកងទ័ពរបួស និងពលី។ ដូច្នេះបើបងប្អូនចង់ចូលរួមយុទ្ធនាការនេះ បងប្អូនគ្រាន់តែទិញប៊ូសស្រ្តង ១កំប៉ុង ដូចបានជួយកងទ័ពផ្ទាល់ ១,០០០៛ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKfOQxbvHqcN5D76Pu3Xu4tXe-pyDRQNsY-p5bylywp9IMywIxBG4ko6bpPcYaRRRnpqU08m3cnStt8namc7TOEEDakqjD-jiHfvDnMAGexdaObat9p8WCJQmnV3uvMCmlQKxQYs92om1jr6skeNAL1SkPD3IuQnnethFjv1w4kEyk15gFGnCZGSQ4VbeT/s1280/BS%204.jpg

ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង ជាផលិតផលខ្មែរពិត ១០០% ហើយក៏ជាក្រុមហ៊ុនចិត្តល្អ តែងតែជួយខ្មែរលើគ្រប់វិស័យ ជាពិសេសអំឡុងពេលសង្រ្គាមពីការឈ្លានពានរបស់ទាហានថៃ ក្រុមហ៊ុនប៊ូសស្រ្តងបានជួយដល់បងប្អូនខ្មែរភៀសសឹកយ៉ាងច្រើន ដូចជារៀបចំតង់ស្នាក់នៅ អង្ករសរុប ២២០តោន, ភេសជ្ជៈ៦០០០កេស, កន្ទេល ១០០០០ និងភួយ ១០០០០។ បន្ថែមពីលើនេះ ប៊ូសស្រ្តងក៏បានជួយដល់គ្រួសារកងទ័ពរបួស និងពលី ១,000,000,000៛ ក្នុងនោះក៏មានចំណែកបងប្អូនខ្មែរទាំងអស់ ដែលរួមគ្នាទិញប៊ូសស្រ្តង ក្នុងយុទ្ធនាការប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ១,000,000,000៛។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMxZdCE3HUnfdsLmDvSz45Mi0vt30NWxOwG16i-XXmUyG37M7eCe8sIDnCpKJ3EKrMpdN9R2ARVCulqLnfcKeeQDYPzQIYtzSp7phLoctxmiLVsA2BNwrwBGZ1phiw3Tdn7_vkmcy7bAfU41H9O4X2K8xJpdlF_1CYA3Qnphibd0SSs8XRi2c7jcvgEBPH/s1280/BS%205.jpg

បងប្អូនខ្មែររួមគ្នាគាំទ្រផលិតផលខ្មែរ ឈប់គាំទ្រផលិតផលថៃ។ ខ្មែររួមគ្នាតែមួយ ខ្មែរខ្លាំង!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB7hbkpfld7PtoS3-8yxC_qpJg8UlpGA821g4cEQWJviTC6FJstqTaQoyCl5SmuCJ5jRYER6FpSFTp6cEpKRromHbU0S0Ft0jETWk6FxjHdFz_l4yAX13Zv_wvA6XH2VceI7yuOCn6GxRSwcIhq52yQbxSdgDSEZJrmT0BcMhdeVneYAyLBIqfG5DSrcDo/s6000/BS%206.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0g1JZhE3N5l0Dmw5W7wRQ4aoSJEAqsD9KiUROPwNTQ7f8o9LoLdaeZZvmo4Ffi6GvU8lhwDb_pGeQOksEYhpTNoqTUBSa8dH9E7Q_nIUZLGe9yRnB3TU1Er2EmfBe6vz7ckDYxk1slehm_nDlj6dPNsDNrTey_Hkc5ZxxGSFEwFw-MCpVFvgeEeUJ-Irp/s7087/BS%202%20(3).JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTJlwOIinEfl1M53pv9BYAoK6tC3okNdOm45etwWFvJ4XKDED5z1EwkiS1QF_G8LOs6sHVzNtPRUG0pW5VGsyqDquwzUXq4YNbSSOFPrNMUX12tJRQxtpKoz-1o4tm3Gp9jTyJWNlkjwgICCowD_8TAeiSldBiJSwYrzbDLe0tUTUSEAxJ2xC3pRaNGh8M/s1280/BS%203%20(3).JPG

កម្ពុជាយល់ព្រមប្ដូរទីតាំងប្រជុំ GBC តាមសំណើររបស់ថៃ ប៉ុន្តែទាមទារឲ្យមានប្រទេស៣ទៀតចូលរួមដែរ

0

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជាឯកភាពតាមសំណើរបស់ថៃ ក្នុងការផ្លាស់ប្ដូរទីតាំងនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC ) ពីប្រទេសកម្ពុជាទៅម៉ាឡេស៊ីវិញ ប៉ុន្តែលើសពីការប្រជុំទ្វេភាគី កម្ពុជាស្នើសុំឲ្យមានតំណាងប្រទេសម៉ាឡស៊ី អាមេរិក និងចិន ចូលរួមស្ដាប់នៅក្នុងកិច្ចប្រជុំនេះជាមួយកម្ពុជា និង ថៃផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU5j245GLUfuR6hP2ZheVApLJF3pFBxgcD_-YuNaEedwGSDO9q5N7rlCgSgbMzjC4HFWBnkEQLjt5y0HAC9FLky29bdtW-ltroYPXrIv4YGPFANIL6ww_nl3Nc_PezFfFd69yNbY0_4J53JpamWAnPtUy2enJq6kWybSYfekFqGfTFneZUBuAPA1llP7OH/s960/photo_2025-08-01_09-13-13.jpg
យោងតាមក្រសួងការជាតិកម្ពុជា នាល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា កម្ពុជាយល់ព្រមតាមសំណើររបស់ភាគីថៃ ដែលបានស្នើសុំឱ្យមានការផ្លាស់ប្ដូរទីតាំងរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ(GBC) ដែលតាមគ្រោងទុកគឺនឹងធ្វើនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នៅកម្ពុជា ទៅធ្វើនៅប្រទេសម៉ាឡេស៊ីវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmxXK_fAkpOQoPnUJfoH6cw86sLz9SIWFANVUyhWon3gMDBKEUje2K-gTLjpdw8ZWZplI0H6M7MVc6agrP5N4Et2sCnc11nu9jAKR19Lig3hU6lVDCax-M_FYQatXkQRM8uakl85MR4uLN80p9JOTUL2Ki0HyPW9w1vR2eOyMOz7w-DLRp5TDS1of_bXjl/s1000/photo_2025-08-01_09-13-14.jpg

បើតាមលិខិតចេញផ្សាយដោយកាសែតថៃ Khaosod English នាយឧត្តមសេនីយ៍ ណាត់ថាក់ផុង ណាកផានីច រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃបានស្នើសុំទៅរៀបចំនៅប្រទេសម៉ាឡេស៊ី ដោយហេតុថាស្ថានភាពក្នុងប្រទេសទាំងពីរកំពុងឡើងកម្ដៅ ដូច្នេះជារឿងល្អប្រសើរប្រសិនបើធ្វើឡើងនៅទីតាំងអព្យាក្រឹត្យមួយផ្សេងទៀត។ ក្រសួងការពារជាតិថៃថាបានទាក់ទងទៅខាងម៉ាឡេស៊ីរួចហើយ ហើយក៏ទទួលបានការអនុញ្ញាតពីម៉ាឡេស៊ីដែរ ដែលនឹងផ្ដល់ទីតាំងសម្រាប់រៀបចំកិច្ចប្រជុំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBQjDI8d6FWQHT59jKzxmnL-vkjFuRxvAT3mCCAInzdxJkMI9GJEAE98-oOMRoobX4G8KVbRdDlCKCPJ0dEgqj8BgLQ05aVPP8F1l8QJPKicN8EgCwQHFtchrxFW4N4EU1OLEtaBCcMAkzvAQcZOB8TAE-HHX43oTuguw4PpCiTiuN_703vV2AJPPP4EuY/s1280/photo_2025-08-01_09-13-12.jpg

ទន្ទឹមនឹងការយលស្របខាងលើនេះ ក្រសួងការពារជាតិកម្ពុជា បានស្នើឱ្យមានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិន ចូលរួមជាអ្នកសង្កេតការណ៍ក្នុងកិច្ចប្រជុំ GBC នេះជាមួយកម្ពុជានិងថៃដែរ ដោយហេតុថា ប្រទេសទាំងបីខាងលើជាតួអង្គសំខាន់ក្នុងការ សម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងបទឈប់បា.ញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង ពូត្រារៃយ៉ា កន្លងទៅ។

ដំណឹងល្អ! ពន្ធខ្ពស់ដែលអាមេរិកដាក់លើកម្ពុជា 49% ពេលនេះថយមកត្រឹម 19% ប៉ុណ្ណោះ

0

(ភ្នំពេញ)៖ នៅថ្ងៃទី1 ខែសីហា ឆ្នាំ2025 សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់អាមេរិក ពី49% មកនៅត្រឹម 19% ក្រោយផ្ដួចផ្ដើមឱ្យមានបទឈប់បា.ញ់រវាងកម្ពុជា-ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEpxzGVuqRzvHXIxxWTPsFGejFqbdEHz0jEMnA9z_WsMRzNwYQpXDa7e5Q__4enc-Cy2Rca-vHN_T_zvvB0QxMqBJAbSwVTqZeWe4RrSzv3tq7kB6HrmA3YjrKXrDKxCraFKtOhUcbGWb0PTWIi0kJkOk-rsmWCGMTFw6NqnHmryOQiUkDVoNlo-WCp6KV/s1280/510190714_1041519858175054_1952615487865566899_n.jpg

សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅលើទំព័រហ្វេសប៊ុកបានឲ្យដឹងថា សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម 19% (ពីអត្រាដំបូង 49% និងបានចុះត្រឹម 36% ជំហានទី1)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKId4EdFK3tZypLz0yZMjIR_pflsyFKV9VNcm_WkxurC_6-m9HNWVWMnhGSXKqm2bs0qp5Xyl36PoP4AvkyOlhHWmpFtMW_9RPZ58ky4bPAL8Zw5lEdDcD-8skaOu-PAkqk8Kx4SSKkbj4yvcLL3GEzHKW_MGJsU7fYOtMXNQAuOCGrSpMVvhm8frouWtp/s2048/524135887_1065860052407701_6890553721695315823_n.jpg

សម្ដេចបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ចំពោះការស្នើសុំរបស់ខ្ញុំពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពពន្ធ ឯកឧត្តមប្រធានាធិបតីអាមេរិកបានប្រាប់ខ្ញុំ កាលពីថ្ងៃទី ២៨ កក្កដាថា នឹងពិនិត្យសម្រេចដោយឯកឧត្តមបានប្រាប់ខ្ញុំថានឹងធ្វើឲ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy)។ ថ្ងៃនេះគឺឯកឧត្តមបានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម 19%»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8UAgx6cR6ovLYofDq6ERePouLqqORDFlYXDFos0Xg6zXgrx7tr-VM1iDDIhwerwLUo93XzHJFLDljb6_880nOcfATbfATcFKX1Aa84yC6AEM0m5-bEwCj3CxW_IzMBuo2t5Y1UeKOnGYNIpw18U9Zu8O-OiDuwnbw_lLyrkGp6yqeHUFfOfRm0gW6X71S/s1020/photo_2025-08-01_08-42-29.jpg

ឆ្លៀតក្នុងឱកាសនេះ សម្ដេចធិបតីបានសម្ដែងការកោតសរសើរចំពោះក្រុមការងារចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលល្អប្រសើរនៅពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8DFklzdUiWGUOHesyJOjDgS80ihRM1hhqQzrgIbSctNFGGXYR4SMz5SBCNTO1aRzedaY7j39e4SChbjJ4p58zWkV4LOCQN_QWqzgPMpL5irPaaCPU-3vJa0IUVv7T5prSH-op3EZHqY9EIbmKWedjX_F8w8Cdtql7cGoqnLbIH6QLhmFSLT7GqIMi5gIY/s1024/photo_2025-08-01_08-42-29%20(2).jpg

គួរឲ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី1 ខែសីហា ឆ្នាំ2025 អត្រាពន្ធគយដែលអាមេរិកបានកែប្រែចុងក្រោយថ្មីបំផុតមកលើប្រទេសអាស៊ានទាំង10 រួមមាន៖ ប្រទេសសិង្ហបុរីស្ថិតនៅលំដាប់ទី1 ដែលមានអត្រាពន្ធទាបជាងគេក្នុងកម្រិត10%, លំដាប់ទី2 គឺកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និង ហ្វីលីពីន ដែលមានអត្រាពន្ធ 19%, លំដាប់ទី3 វៀតណាម មានអត្រាពន្ធ 20%, លំដាប់ទី4 ព្រុយណេ មានអត្រាពន្ធ 25% និងលំដាប់ទី5 ដែលខ្ពស់ជាងគេបង្អស់គឺ ប្រទេសឡាវ និង មីយ៉ាន់ម៉ា ក្នុងអត្រាពន្ធ 40%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMbMj7Nh9BYnT4JDqly0q8wgkzdasZa1EYeog6sSSUHisfB0rfHia1trKe3aEIKWVEpQ_iYC4KVBLpmPTIqxvgZqyuCwEW_hlUbe2sGguFhEmcTXmKeuDEFeLUtXWhKQIV7EjOn1TFh2KC6IwY7LC2zrBPT6MmUYJgWQJ5E-RF6hYnEzh2lW_0vMnQyzsK/s990/photo_2025-08-01_08-42-30.jpg

នេះគឺជាជោគជ័យមួយទៀតសម្រាប់កម្ពុជា ក្នុងចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដើម្បីទទួលបានការបន្ធូបន្ថយអត្រាពន្ធ ពី49% មកនៅត្រឹម 19% ពោលគឺថយចុះសរុបចំនួន 30% ដែលកត្តានេះនឹងជម្រុញឲ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងប្រទេសកាន់តែប្រសើរឡើង៕