ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថា សុវត្ថិ មុន្នីនាគ ឬ N.John ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់និងមានការវែកញែកមិនសំចៃក្រោយពេលលោកទម្លាក់បទប៉ះចំតែថ្ងៃមិនល្អមានរឿងក្តៅគគុកនៅតាមបន្ទាត់ព្រំដែន។ ដ្បិតថាមហាជនមានការមិនពេញចិត្តច្រើនប៉ុន្តែក្នុងនាមលោកឧកញ៉ា ព្រាប សុវត្ថិ ជាឪពុកវិញគឺពោលចង់ឃើញ N.John ទម្លាក់ MV ឆាប់ៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjod3iLJYJYmu5HeI38KZpUjyL39oiLk2WuZ9QY5dBoUtZyWGyCRXnr024yECGCqY-rzNRXsBCPetzP6es8XgHc2BiCs7Bx5S0zwDPqzw3F96SPiNlr79FnNCE8mq6coPAfF2Y1PUzrjBTmotQetr_HVxcy4vGQ-XihzD2AxGv8npLs8p2BtBurCdtUQGy0/s1354/image_2025-09-27_08-32-31.png
កាលពីពេលកន្លងមកថ្មីៗនេះបទចម្រៀង «FEEL LIKE THIS» របស់ N.John មានវាសនាមិនខុសគ្នាប៉ុន្មានពីបទចម្រៀង «Sweet Love » នោះទេដែលរងការរិះគន់ពីមហាជន។ អ្នកមួយចំនួនថែមទាំងស្នើដល់ឧកញ៉ា ព្រាប សុវត្ថិ ជាឪពុកជួយមើលកូនប្រុស និងប្រាប់កុំឱ្យចេញបទចម្រៀងខុសកាលៈទេសៈបែបនេះ។ អ្នកខ្លះក៏លើកឡើងពីភាពស៊យរបស់ N.John ព្រោះជាច្រើនដង ហើយដែលអ្នកកាន់ផេកដាក់ថ្ងៃចេញបទចម្រៀងចំតែថ្ងៃដែលថៃឈ្លានពានខ្មែរមានរឿងក្តៅគគុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKdZWsltaxnrsZHGFg9erf_yKD9oIBj3656dqgSK_gQLz5U-3gnTEa3T1JrKPRqSYi2UPt-OsjPDdLTzKlnyEHcpINanPQEIIMbL6X9m3tI4azy8905iIfBo00OJF7jWv1gteVmeCpAIkt2uMxrR1FUUkk5g1uqI_q97DF9_CboCh8JzLbH4pBMGrqKvIL/s2048/image_2025-09-27_09-04-43.png

ទោះបីជាមានការរិះគន់ចំពោះខ្លួន N.John នៅបន្តសកម្មភាពរបស់ខ្លួនយ៉ាងមោះមុតទៅតាមកាលកំណត់ដោយថ្មីៗនេះលោកក៏បានបង្ហោះរូបភាពមួយចំនួនក្នុងការថត MV បទចម្រៀងខាងលើនេះ ខណៈ Official Audio ក៏បានចេញជាផ្លូវការ។ នៅយប់ថ្ងៃទី២៦ ខែកញ្ញា ម៉ោងនៅកម្ពុជាក្រុមការងារ N.John ក៏បានបង្ហោះវីដេអូខ្លីពីការថត MV ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUkh9-oB-P0zjbIdLqJKLIp1r6n-mqxvx2WFOz8VPiLutrLBF15l30yMVTqYUhbdXwA47f1WXA80Y3rSs07HYY_DwYfTOuJ8rhTFIsfHo2dO9PIhxBPrqZne1uIEOupNdNxlo9d48o7S7ftvxluQS-UokPnfIXYo8dH0TOyQ-QXnbKW5S1oxNUR6LNjUf6/s763/image_2025-09-27_08-27-43.png

បន្ទាប់ពីឃើញពីការខិតខំប្រឹងប្រែងរបស់កូនប្រុសតស៊ូលើវិថីសិល្បៈរស់នៅស្រុកគេឆ្ងាយពីគ្រួសារ ក្នុងនាមជាឪពុក តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ បន្តជំរុញលើកទឹកចិត្តកូនប្រុស។ ទំព័រផេកឧកញ៉ា ព្រាប សុវត្ថិ បានចែករំលែកវីដេអូ N.John អមមកជាមួយនឹងពាក្យពេចន៍ថា «លោកពុកចង់មើល MV ចេញឆាប់ៗ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6RZXaAuQCYI-WFJrIsmtajSG3WEuSzzZQs6-mDwr_Sy-AB_OWaP9ZMHCjW_gnRRyh-ZhEOyeX5LAFOXSyTjXCr6E5Zn7LdUrg8yTuje3zwr7CqpwnODs28gEuErrmnSIMahIjk6wEtPotmBKhhK1lCKv1qPK_od78-YQatlqZozsjmlyXg01UafPUUe0n/s2048/image_2025-09-27_09-04-44%20(2).png

ជាការកត់សម្គាល់តាមរយៈរូបភាពដែល N.John បង្ហោះនៅលើបណ្តាញសង្គមក្នុងការថត MV «FEEL LIKE THIS» គឺអាវរបស់លោកមានភ្ជាប់មកជាមួយនឹងទង់ជាតិកម្ពុជាផងដែរ។ នេះមានន័យថាពីមួយជំហានទៅមួយជំហានការខិតខំរបស់ N.John មិនត្រឹមតែសម្រេចក្តីស្រមៃខ្លួនឯងប៉ុន្តែក៏លើកស្ទួយពីមុខមាត់ប្រទេសកម្ពុជាជាកូនខ្មែរមួយរូបដែលមានសមត្ថភាពដូចនេះ៕