ភ្នំពេញ៖ ប្រជាជនថៃកើតទុក្ខមិនសុខចិត្ត ខឹ.ងនឹងប្រធានអ្នកសង្កេតការណ៍ម៉ាឡេសុី ថាលម្អៀងកាន់ជើងមកកាន់កម្ពុជា និងសម្ដែងការខកចិត្តថាម៉ាឡេសុី និងកម្ពុជាគុបគិតគ្នាជាបក្ខពួកតែមួយ ក្រោយប្រធានអ្នកសង្កេតការណ៍រូបនេះ បដិសេធមិនទៅត្រួតពិនិត្យមើលកន្លែងប៉ូលិសថៃបា.ញ់អ្នកភូមិខ្មែរ ដោយប្រាប់ថៃឲ្យរក្សាស្ថានការណ៍នៅដដែល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigupogBNAJXOO-ZCB2hza2aYMgkT0wwl_7vOCS4V9ltU3GZtKJW3qYpbKbqC86_6_w4yRL_XXBGMxDYYVALJz3apMq2hqlDT3EEjusq03hOIomPvbxGsNfURWnBUknBIn03e0Xzp2Hmg0sWz8qFKkg7BtbjoNzlWb1ntF5CVAdYmVIKjgOwg-R8x_Rhizn/s1024/photo_2025-09-18_13-58-45%20(2).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod របស់ថៃនាព្រឹកថ្ងៃទី១៨ ខែកញ្ញា បានឲ្យដឹងថា លោក សាមសុល រីហ្សាល់ ប៊ីន មូសា (Samsul Rizal Bin Musa) អនុព័ន្ធយោធាជំនួយការម៉ាឡេស៊ី និងជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំប្រទេសថៃបានជំរុញឱ្យប្រទេសថៃរក្សាភាពស្ងប់ស្ងៀម និងបញ្ឈប់រាល់សកម្មភាពនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅទល់មុខតំបន់ បានណង យ៉ាកែវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL1b2WxLmLv35zaM-eOn2DANx4MtMGmvgYMunbSYRpwueGtfmbiCxkOgMARcJuNSt55kF2CLZ8C4XuxpG1fyckVWkt8vBECntDyhzZNrc1Tus16eNlMXsqb_5k707KD_bc3_yZbCz5ZnJcz_id43EU-YUj4ZYqUcn2wt6DfRfetEJwicgCdzt7fG7vizp_/s990/photo_2025-09-18_13-58-45.jpg
នៅក្នុងវីដេអូដែលអ្នកសារព័ត៌មានថៃបានសម្ភាសន៍លោក សាមសុល បាននិយាយថា៖ សូមរក្សាភាពស្ងៀមស្ងាត់នៅទីនេះ នោះអ្វីៗនឹងល្អ គ្មានបញ្ហាទេ ហើយយើងរង់ចាំរហូតដល់កិច្ចប្រជុំ JBC និងរង់ចាំការសម្រេចចិត្តបន្ទាប់។ វានឹងមិនអីទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIHQDQGw1GDN30S9gIb4blj0nVtPQQG7oI4iT0XV535R44bog6YbI1ED9Q-Y8Ez8i0LpQw4qg6Zc6T3UwVsEoM1TcrZ1hGFcDWCCsQ7EDVVx5mjMHvQPzJJfpEPJ5DqbnIIc-mEFfcmC5izWhilGbkYoXXWevZx_9TE26f4kAha0OfRtEp8nmLWFIuUk8P/s1280/photo_2025-09-18_13-58-46.jpg

បន្ថែមពីនោះ លោកសាមសុល ក៏បានគូសបញ្ជាក់ក្នុងនាមជាអ្នកសង្កេតការណ៍ផងដែរថា៖ កងកម្លាំងប្រដាប់អាវុធថៃមានស្តង់ដារខ្ពស់ណាស់ក្នុងការក្លាយជាទាហាន ដូច្នេះវាមិនគួរឲ្យបារម្ភថានឹងមាននរណាម្នាក់អាចមកបៀតបៀនបាននោះទេ។ ប្រធានក្រុម IOT រូបនេះហាក់ចង់សំដៅថា លោកមិនបារម្ភឡើយថានឹងមានអ្នកណាហ៊ានចូលមកឈ្លានពានថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPtEQxV6lYtNOxFk4b3wtoPv00DcYEY5u1CEWxFv4xmS21RHJ5UAPnCLD8xNByYRNQHydKadB9GG-i-BiTeBxbYh_T_S082UQjKmyxz1W0njnuj4l0Xgz4Q2na3k9CMfbSyp_XL1jgoOhW5yuNJJYbEN8P6Uls-fduvb0euji3CvobMJAPDIOBRoKt_tzq/s1280/547995733_24043886821953139_7742408605910626400_n.jpg

ការបដិសេធមិនចូលត្រួតពិនិត្យស្ថានភាពព្រំដែនតាមការអញ្ជើញរបស់ថៃ និងការប្រាប់ឲ្យថៃរក្សាភាពស្ងៀមស្ងាត់ដើម្បីរង់ចាំដោះស្រាយនៅកិច្ចប្រជុំ JBC ខាងមុខនេះ បានធ្វើឲ្យប្រជាពលរដ្ឋថៃកើតក្ដីក្ដៅក្រហា.យជាខ្លាំង ដោយពួកគេយល់ថាប្រទេសខ្លួនកំពុងត្រូវបានបរទេសប្រងើយកន្តោយដាក់ និងចា.ញ់ប្រៀបកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCSrib3Ztug86v8n2ujOmixDz1vcCPU1Va7veZYyufBNzinlGlWLZygTgIbJk4LXLdwC4hwETjxAwd0jFdUutH4U27_dpDrUH5n4a1B36A2ja2FvsugA9TV9LGY8wns_Joj0G2uydP78e16ZDocsiXrIU2U5jUntWWMCP9OIij1KgcTrzDZqfoBGSm17Gy/s1280/548628857_24043887171953104_5014203927899532964_n.jpg

នៅក្នុងការបង្ហោះរបស់ Khaosod ប្រជាជនថៃបាននាំគ្នាចូលទៅខមិនបែបមិនពេញចិត្តថា «ថៃមិនគួជឿទុកចិត្តនរណម្នាក់ឡើយ ជាពិសេសប្រទេសដែលជាភាគីទី៣។» «ស្ងៀមស្ងាត់ៗ ឲ្យថៃស្ងៀមស្ងាត់រហូត ចុះអ្នកវិញកំពុងធ្វើអ្វី? ជិត៣ខែហើយមិនឃើញមានអ្វីប្រែប្រួលសោះ» «អ្វីទៅជាកិច្ចប្រជុំ JBC? និយាយមកដូចជាដឹងរឿងច្បាស់ណាស់អញ្ចឹង។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitmF3QpQEueQcPOOv5n5CdHv62fSo0qq5OYxyTGfLL7dJU0w86am3xpSliSpchKLoFLndJm9d7lnc_d9ZCWMR6tZKuJW4RUArKijLPLOHvTAHZ-JfsJ3yP_WL0NBgoaA6jR4wzT2WJFo0IZWcEZFmZSmnqazN5-k9emeus1B8Nq7KbUPDq1v9p75xo8g6B/s1280/549169989_24043887005286454_2946349398074809839_n.jpg

គួរជម្រាបថា ករណីនៅភូមិព្រៃចាន់ និងភូមិជោគជ័យនៅកម្ពុជា ដែលភាគីថៃទាមទារ គឺជាចំណុចក្តៅចុងក្រោយនៃតំបន់ជម្លោះព្រំដែន។ កាលពីល្ងាចថ្ងៃពុធទី ១៧ ខែកញ្ញា ម្សិលមិញនេះ ពលរដ្ឋកម្ពុជជិត ៣០ នាក់ រួមទាំងព្រះសង្ឃ បានរងរបួសនៅពេលដែលប៉ូលិសបង្ក្រាបបាតុកម្មថៃប្រដាប់អាវុធ និងទាហានថៃប្រដាប់អាវុធ បានយកខ្សែលួសបន្លាមកដាក់នៅភូមិព្រៃចាន់ និងបានប៉ះទង្គិចជាមួយអ្នកភូមិកម្ពុជា៕