នៅថ្ងៃទី១៧ ខែកញ្ញា គេហទំព័រកូរ៉េ Naver បានរាយការណ៍ថា តុលាការកំពូលទីក្រុងសេអ៊ូលបានបើកសវនាការលើបណ្តឹងសាទុក្ខលើកដំបូងសម្រាប់ Taeil អតីតសមាជិក NCT និងបក្ខពួកពីរនាក់។ អ្នកទាំងបីត្រូវបានចោទប្រកាន់ពីបទរំលោភលើច្បាប់ពិសេសស្តីពីការផ្តន្ទាទោសឧក្រិដ្ឋកម្ម ផ្លូវភេទពាក់ព័ន្ធនឹងការរំលោភបូកដែលបានកើតឡើងនៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤ នៅ Itaewon ។
.png)
នៅទីនេះ Taeil បានសារភាពថាបានរំលោភបូក។ នៅក្នុងពាក្យចុងក្រោយរបស់ខ្លួន Taeil បានឱនក្បាល ហើយបានសារភាពកំហុសថា «ខ្ញុំបានបំផ្លាញជីវិតជនរងគ្រោះ និងបំបែកគ្រួសាររបស់ខ្ញុំ។ ខ្ញុំទទួលយកការផ្តន្ទាទោសទាំងអស់ ហើយនឹងចំណាយពេលពេញមួយជីវិតរបស់ខ្ញុំ ដើម្បីកែប្រែ និងរស់នៅក្នុងជីវិតដ៏សុចរិត។ ព្រះរាជអាជ្ញាបានណែនាំឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំសម្រាប់ Taeil ។ ទោះជាយ៉ាងណា ភាគីរបស់ Taeil បានដាក់ញត្តិសុំបន្ថយទោស។ តុលាការកំពុងពិចារណាលើសាលក្រមស្ថាពរនៅក្នុងបណ្តឹងឧទ្ធរណ៍។
តាមការចោទប្រកាន់ បន្ទាប់ពីបានជួបជុំគ្នាផឹកស៊ីជាមួយ ជនរងគ្រោះនៅក្លឹបមួយ ក្រុមរបស់ Taeil បានតាមនារីរងគ្រោះទៅផ្ទះនៅ Bangbae-dong ហើយបានរំលោភសេពសន្ថវៈ ខណៈដែលជនរងគ្រោះស្រវឹងស្រា មិនអាចការពារខ្លួនបាន។ នៅក្នុងសវនាការដំបូងកាលពីខែកក្កដា អ្នកទាំងបីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ៦ ខែ ហើយត្រូវបានចាប់ខ្លួននៅក្នុងតុលាការ។ ទោះជាយ៉ាងណា ទាំងព្រះរាជអាជ្ញា និងភាគីរបស់ Taeil បានប្ដឹងឧទ្ធរណ៍។ ព្រះរាជអាជ្ញាបានស្នើសុំផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំដោយសង្កត់ធ្ងន់ថានេះជាករណីធ្ងន់ធ្ងរដែលបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរដល់ជនរងគ្រោះហើយការកាត់ទោសដំបូងគឺស្រាលពេក។
ជាមួយគ្នានេះ មេធាវីរបស់ Taeil បានប្រកែកថា បទឧក្រិដ្ឋនេះ មិនត្រូវបានគិតទុកជាមុនទេ ដោយអះអាងថា ឧបទ្ទវហេតុនេះ ផ្តើមចេញពីការផឹកស៊ីជាមួយជនរងគ្រោះតែប៉ុណ្ណោះ។ ចុងចោទក៏បានចង្អុលបង្ហាញពីស្ថានភាពលំបាកបន្ទាប់ពីឧបទ្ទវហេតុនេះផងដែរ៖ Taeil ត្រូវបានបង្ខំឱ្យចាកចេញពី NCT បញ្ចប់កិច្ចសន្យាជាមួយ SM Entertainment ហើយត្រូវធ្វើការក្រៅម៉ោងនៅភោជនីយដ្ឋានមួយមុនពេលត្រូវបានឃុំខ្លួន។ គ្រួសាររបស់ Taeil ជាពិសេសម្តាយរបស់អតីតតារាប្រុសរូបនេះក៏រងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។
.png)
ឧបទ្ទវហេតុនេះបន្តធ្វើឱ្យមតិសាធារណៈជនកូរ៉េមានការភ្ញាក់ផ្អើល ដោយលើកឡើងនូវភាពចម្រូងចម្រាសជាច្រើនអំពីទំនួលខុសត្រូវផ្លូវច្បាប់ និងសីលធម៌របស់តារាក្នុងឧស្សាហកម្មកម្សាន្ត៕










