ស្រោចស្រង់លែងបានហើយ! មិនត្រឹមតែធ្វើឲ្យព្រះសង្ឃរបួសប៉ុណ្ណោះទេ ពេលនេះថៃថែមទាំងចោ.ទប្រកាន់ថា ព្រះសង្ឃដែលទៅចូលរួមការតវ៉ាជាមួយអ្នកភូមិនៅភូមិព្រៃចាន់ គឺជាសង្ឃក្លែងក្លាយ ដែលជាទាហានបន្លំខ្លួនមកបង្កើតស្ថានការណ៍នាំឲ្យមានភាពវឹកវរ ដើម្បីឲ្យកម្ពុជាប្រាប់អន្តរជាតិថាថៃរករឿងកម្ពុជាមុនប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ Khaosod។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFA1brzyf_lGYVwntHLBO_YVnUUmYGm0zLccn-HxzgH07S_g3a9BH9CGVaTLO1tLDoTxE4c1b2sf7_v_p1ogTYURYQQxVVoHxQTJnXPhaNQbC8B-tQ23GQvh1bxl4Cs_YpSoKrhjiqQKnD4q39zZZ3Y06Q4NhRXldjRUzYpAIiIr7ReLqjFhjNH3yso7t3/s1280/547765054_24043872511954570_3924083188129401015_n.jpg

នៅថ្ងៃព្រហស្បត្តិ៍ ទី១៨ កញ្ញា ឧត្តមសេនីយទោ Surawit Daengjan នាយសេនាធិការនៃកងទ័ពភូមិភាគទី១ និងជាអ្នកនាំពាក្យ បានធ្វើសន្និសីទសារព័ត៌មានទាក់ទងនឹងឧបទ្ទវហេតុដែលពលរដ្ឋខ្មែរបានទម្លុះរបងលួសបន្លានៅឯ Ban Nong Ya Kaew ក្នុងខេត្តស្រះកែវថា ឧប្បត្តិហេតុកាលពីម្សិលមិញ បានផ្ទុះឡើងដោយសារតែការវា.យប្រហា.រពីសំណាក់ជនសុីវិលកម្ពុជាមកលើកងកម្លាំងសន្តិសុខថៃ និងបានធ្វើឲ្យមន្រ្តីថៃរងរបួសជាច្រើននាក់ដោយសារការគប់ដុំថ្ម និងការបា.ញ់គ្រាប់ជំពាម ដែលជំរុញឱ្យកងកម្លាំងថៃប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូដើម្បីឆ្លើយតបវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivYrcMafTAqAoD6Hr16wwkNDK2gYlUhFMOAI8BNBh2ECKWnYJGJ0JTuiB_A7vEXoldk-GVMMNM_U8zd3OD-_qgOF02ahKt3VBINnsSg12zc7tjdQKDS2qVUGrOrSgZTk8Bo_lIzdwhVGdSYw0Dj138E5zA9TGJZ_3N9jKRq-qq6Q-qhAVKRFmAP9mC7ebJ/s1042/548318949_1219886563513297_6467958816314578618_n.jpg

អ្នកនាំពាក្យរូបនេះបានលើកឡើងថា «ខ្ញុំសូមថ្កោលទោសថ្នាក់ដឹកនាំកម្ពុជា ដែលអនុញ្ញាតឲ្យស្ថានការណ៍នេះកើតឡើងលើទឹកដីអធិបតេយ្យភាពរបស់ថៃ ដោយយកកុមារ ស្ត្រី និងព្រះសង្ឃជាអ្នកញុះញង់។ កម្ពុជាចង់បង្កើតរូបភាពថា ប្រទេសថៃអមនុស្សធម៌ និងកំពុងធ្វើសកម្មភាពយ៉ាងគឃ្លើនដោយមិនខ្វល់ពីអារម្មណ៍ ឬសុវត្ថិភាពរបស់ជនសុីវិលកម្ពុជា។ សូមបញ្ឈប់ការញុះញង់នេះ ហើយឈប់លាក់ខ្លួននៅពីក្រោយស្ត្រីទៀតទៅ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_-BCEI714ek_8iwHk_t_RJUzV3i_UEobbAhBj6tfJmWWneSN15k91Ifdf1zgFgIr2hm7ja0DkMqKaZ4fnoPoOqEpFlsAfD4hfNtzmARM0G88CUH79Twu4Vu2oXym9rQoUBvFx0C_2tI4ZRoB-UiosH4b-jINmljnpNN09iNWFWtDV0mt5XMDxNYaz83R1/s1670/548209874_1219888646846422_7784667854102793894_n.jpg
មិនតែប៉ុណ្ណោះ លោក Surawit បាននិយាយឌឺដងកកាន់ព្រះសង្ឃកម្ពុជាដែលចូលរួមក្នុងចលនាតវ៉ាដើម្បីការពារទឹកដីជាមួយពលរដ្ឋយ៉ាងដូច្នេះថា ប្រសិនបើអ្នកចង់ធ្វើបាតុកម្មបែបនេះ អ្នកគួរតែទៅសឹកហើយចូលបម្រើជាទាហានទៅល្អជាង ដើម្បីមកតតាំងជាមួយពួកយើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-xjypDPFre05zemPwrZlUPCvR3HUBVUHgw_w7CTYIj6CCB3RS5dw9q6lHYK4LzeC2DK2qMEM3dXd7JbhyphenhyphenLQ6e1oUn7zOdZ5_UEa-Tdx0WHLwtQ3KZvIjVnYXAT5UYjvnKPaGibhLmUZgMR3BLG3T35YAIhBh4M_CJpWmtTGgsBSwoHu73yzHiw5KjKI5m/s1920/548305345_1219908390177781_2265475558266051099_n.jpg

លើសពីនេះ បើតាមការចុះផ្សាយរបស់ Khaosod ដោយផ្អែកលើមតិរបស់សារណជនថៃមួយចំនួនពួកគេបានអះអាងថា មុខព្រះសង្ឃខ្មែរដែលចូលរួមក្នុងចលនានេះ ប្រហាក់ប្រហែលនឹងទាហានខ្មែរម្នាក់ ដែលយូរៗទៅវាបានក្លាយជាប្រធានបទសម្រាប់ពលរដ្ឋ និងក្រុមជ្រុលនិយមថៃនាំគ្នាយកមកអះអាងថា កម្ពុជាចាត់ឲ្យទាហាន សម្ដែងធ្វើជាសង្ឃដើម្បីបង្កើតសេណារីយ៉ូភូតកុហកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijKvNUXxzMNH-K4-u57-Hmq5O5lEIL_lPC3MPUb6NmUrsHFQYnc5-9A9DZtqiWeg5Q48ZfZ8tHtPP1Pa1ItWcpg8qufjytcOVVSua8Wt8drW3iI4uVVAIfUuwjk1ldGtEzKPwz57LX6_CXz86YvBqlDAStImOfkIwu381FDaOAvAIcW71CUc_qtOk7kKBL/s1920/548310743_1219908273511126_6399810325672370658_n.jpg

គួរបញ្ជាក់ថា នៅក្នុងការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋកម្ពុជា និងទាហានប្រដាប់ងាវុ.ធថៃកាលពីថ្ងៃទី១៧ ខែកញ្ញា ម្សិលមិញបានបណ្ដាលឲ្យជនសុីវិល និងព្រះសង្ឃប្រមាណជិត៣០នាក់រងរបួស ដោយសារគ្រាប់កាំភ្លើងជ័រ រួមទាំងបាត់បង់ស្មារតី ពិបាកដកដង្ហើមដោយសារគ្រាប់បែ.កផ្សែង និងត្រូវបញ្ជូនមកសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZB_7b8K-6MdejapxDg1K1zz3VF5Pajk6OnH0VObM0UwVdI-6jnHBNRK_L1a7lEaXDsRBR5RGP8XYmAu86LOt_BI6AIvjxfAWUF-H8HBTxF7ctoQzKvRHKMiv3EicHTBQK6dOA5AmD5o569nuMHXutNeSnqIMmmKurzvEyd34TXfw_Z2bv3_Vciljvdyo8/s1280/547995733_24043886821953139_7742408605910626400_n.jpg

ជាមួយគ្នានេះ វាបង្ហាញយ៉ាងច្បាស់ពីទង្វើឈ្លានពានរបស់យោធាថៃ និងសកម្មភាពបង្រ្កាបបាតុកម្មដោយហិង្សាដ៏អមនុស្សធម៌មកលើប្រជនស្លូតត្រង់ កងកម្លាំងដែលគ្មានអាវុ.ធ រួមទាំងព្រះសង្ឃ ដែលមានបំណងចង់ត្រឹមការពារអធិបតេយ្យទឹកដី ផ្ទះសម្បែង ដីស្រែសម្ការរបស់ពួកគាត់តែប៉ុណ្ណោះ៕