Home Blog Page 363

ថៃ គ្រោងធ្វើឃាតសម្តេចតេជោ និងសម្តេចធិបតី តាមរយៈដ្រូនទម្លាក់គ្រាប់

0

ថៃមានផែនការប្រើប្រាស់យន្តហោះ AT6 TH light attack បំពាក់ដោយគ្រាប់ Korean GPS Guided bomb ដែលងាយគេច ដើម្បីធ្វើឃាតសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។

តាមព័ត៌មានចារកម្មរបស់បរទេសមួយបានយកការណ៍ថា ថៃបានទទួលយន្តហោះចំនួន ៨គ្រឿងនិងគ្រាប់ចំនួន២០០គ្រាប់ និងប្រភេទយន្តហោះផ្សេងទៀតចំនួន ៤ គ្រឿងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលយកទៅជួសជុល និងទិញគ្រាប់ពីប្រទេសកូរ៉េខាងត្បូង។

ការប្រើយន្តហោះនេះ ដឹកនាំដោយកងទ័ពអាកាសថៃ ដោយគ្រោងនឹងប្រើសាកល្បងនៅភ្នំទ្រព្យជាមុនសិន
ហើយពីថ្ងៃ៤ ខែសីហា ឆ្នាំ២០២៥ ពួកគេរង់ចាំការសិក្សាពីសមរភូមិតាមព្រំដែនជាបន្តទៀត។

នៅក្នុងករណី ពួកថៃពុំអាចវាយកាន់កាប់តំបន់ទាំង៨ បាននោះទេ គឺថៃនឹងប្រើយន្តហោះ AT6 TH light attack ហោះចេញពីខេត្តត្រាត ដោយរង់ចាំការផ្តល់ ទីតាំងពីចារកម្មខាងក្នុងកម្ពុជា រកចំណុចគេហដ្ឋានរបស់សម្តេចហ៊ុន សែន និង សម្តេចហ៊ុន ម៉ាណែត ឱ្យបានគឺប្រើឱកាសបាញ់គ្រាប់បែកនេះធ្វើឃាដឱ្យបានសម្រេចតែម្តង៕

ពលរដ្ឋថៃចង់ប្តឹងគ្រូទាយល្បីដែលទាញថា ២ថ្ងៃទៀតនឹងមានសង្គ្រាមរវាងកម្ពុជា-ថៃខ្លាំងមុន

0

ប្រទេសថៃ ៖ រយៈពេលប៉ុន្មានថ្ងៃនេះ ពលរដ្ឋថៃរិះគ.ន់យ៉ាងខ្លាំងទៅលើអ្នកស្រី ប្រាយ ក្រាស៊ីប គឺជាគ្រូទាញដ៏ល្បីល្បាញនៅប្រទេសថៃ ដែលទាយថា២ថ្ងៃទៀតនឹងមានសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃខ្លាំងជាងមុន ដោយការប្រើប្រាស់អាវុធត្រៀមទុកមានកម្លាំងខ្លាំង ។ ការទស្សន៍ទាយនេះត្រូវបានពលរដ្ឋថៃចែកចាយយ៉ាងច្រើនក្នុងបណ្តាញសង្គម និងចង់ដាក់ពាក្យប្តឹងអ្នកស្រី ដោយសារធ្វើឱ្យពលរដ្ឋថៃភ័យខ្លាច ពុំហ៊ានត្រឡប់មកផ្ទះសម្បែងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDLuh_UaCIhYY6U8AeoZHKYhe20tUKbJkJtvyFdtwddnGfy4EU3brjcwAKGiDi8uIyWHl6uk5BNRcBODnQ9PMnBS_ST095a1pDkjXbwYbt7PWreIfk9ryL-yycMIz7a-iZTJrYZh898hNmBJe_T-be_FeMcbAinVetJdulxeLOwY_FYvvZGz6DVTkc0Ey4/s811/photo_2025-06-25_10-58-52.jpg

លើសពីនេះ ការទស្សន៍ទាញរបស់អ្នកស្រី ប្រាយ ក្រាស៊ីប ធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋថៃរស់នៅជម្រកបណ្តោះអាសន្នដែលបម្រុងត្រឡប់មកផ្ទះសម្បែង ហើយពួកគេពុំហ៊ានត្រឡប់មកផ្ទះវិញទេ ។ ពលរដ្ឋថៃជាច្រើននិយាយថា បើការទស្សន៍ទាយនេះពុំត្រឹមត្រូវ ហើយកម្ពុជា-ថៃគ្មានសង្គ្រាមជាថ្មីទេនោះ តើគួរតែប្តឹងចាប់គ្រូទាយដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9I2Aq-ZFgSAsYXJ6QMmEYxcyb_rVl3fCl60MJzODZQIQIESW88RlmKV3iTJBO5TZnsTT3ojF2Vw2mhm4fKHqbGzEjcIqQJkalWhnyWHx3XGTMutamLbx_rLuleNHBDeXGfon_JwKSQRFkrwibwWKtxflNASDWnCoLvGpExCDpBuHTxo1GohlTipugfZqd/s822/photo_2025-06-25_10-59-14.jpg

កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ពលរដ្ឋថៃបានចែកចាយការទស្សន៍ទាយរបស់អ្នកស្រី ប្រាយ ក្រាស៊ីប ក្នុង TikTok ដែលអ្នកស្រីនិយាយថា នឹងមានសង្គ្រាមខ្លាំងជាងមុនរវាងកម្ពុជា-ថៃរយៈពេល១ថ្ងៃ ឬ២ថ្ងៃនេះ ហើយអ្នកស្រីប្រាប់ឱ្យពលរដ្ឋថៃបារម្ភពីខ្លួនឯងជាមុន កុំទាន់បារម្ភរឿងផ្ទះសម្បែង ។ នៅខែកញ្ញា ឆ្នាំ២០២៥ នឹងមានការធ្វើឱ្យប្រទេសទាំងពីរបញ្ចប់សង្គ្រាម ពីព្រោះប៉ះពាល់ដល់ទំនាក់ទំនងការទូតប្រទេសផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpu0xJe0U5HX9QQBptX88yIQ8_ykZW8HJjdTCExxdiYNRsWc4vBshMEJk89vKeFATLXZJOZWptjE5lMW3lg3mUZaMyifXJ5w51whhdbwnlw9XanlmH9JirK0-8xq-6KCCZzmNPGs3wkYn5i5T8kFR_tFFzBYacgsVVZ-qmq3SRvpqvcpp3u2UUkQylX-ST/s700/photo_2025-06-25_11-45-33%20(2).jpg

អ្នកស្រីពុំចង់ឱ្យការទស្សន៍ទាយរបស់ខ្លួនកើតឡើងពិតប្រាកដទេ ហើយអ្នកស្រីក៏ពុំចង់ឱ្យកើតរលកយក្សស៊ូណាមិនៅប្រទេសថៃដែរ ។ លោកស្រីសូមឱ្យការប៉ះទង្គិចគ្នាពេលនេះជំនួសការផ្ទុះភ្នំភ្លើង ពីព្រោះពលរដ្ឋថៃនឹងជួបគ្រោះភ្នំភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvZIPwvLKePZQLnWZgJgbYfyRdGGBu711ibnJLky28CoRvP8VedCKc1FInp9atr2lSX5A6U9yGQiN_N4iwG_ICRkwSbmvSA0mZJFldMrZ-3W4CRepAd2u8HtmDWL8D0Ob5ZqEGHtMlW2SjXrR5IGUr8Wv7WvKUhyUdbLUAWyBAsZLQfbnJhFdf2dmKDCOK/s800/image_2025-07-26_08-21-42%20(2).png

ពលរដ្ឋថៃនិយាយថា ការទស្សន៍ទាយបែបនេះធ្វើឱ្យពលរដ្ឋភ័យខ្លាច បើសង្គ្រាមពុំកើតឡើងពិតប្រាកដ តើគ្រូទាយនឹងទទួលខុសត្រូវដូចម្តេច? ពីព្រោះការទស្សន៍ទាយរបស់អ្នកស្រីធ្វើឱ្យប៉ះពាល់សុខភាពផ្លូវចិត្ត ខណៈអ្នកខ្លះទៀតថា អ្នកស្រីគ្មានចំណេះដឹងក្នុងខ្លួន ។ បើអ្នកស្រីទាយបែបនេះ ពលរដ្ឋនឹងដាក់ពាក្យប្តឹងពីបទនិយាយមិនពិតក្នុងប្រព័ន្ធកុំព្យូទ័រមិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWA6MQSNC4avpFxL-6tHjtqrFTBu3Ri4Fcsj01olXQnIxKOIrRlneLGJGtkkwKreskyLDb6B_Sk_ysekbUT472I-o53kXeV-XV_3zJydoBAn-6M23Lc1SSPFCDa7oby0McATOya6F6DcXze38kXprn0Un0cqbfHrKvDUC2hjGxsRO1VAfytYINNuemJlXW/s1000/image_2025-07-26_08-21-42.png

គួរបញ្ជាក់ថា អ្នកស្រី ប្រាយ ក្រាស៊ីប ត្រូវបានពលរដ្ឋថៃទទួលស្គាល់ថា ការទស្សន៍ទាយរបស់អ្នកស្រីត្រឹមត្រូវស្ទើរទាំងអស់ ដោយសារកន្លងមក អ្នកស្រីធ្លាប់បានទាយពីគ្រោះរញ្ជួយដីកើតឡើងនៅប្រទេសថៃ និងគ្រោះធម្មជាតិផ្សេងៗ ៕

គណបក្សនយោបាយថៃមួយនេះហ៊ានថាខ្លួនអាចនាំកងទ័ពដណ្តើមប្រាសាទតាក្របីរបស់កម្ពុជាដោយពុំចាំបាច់ប្រើប្រាស់កម្លាំង

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រធានគណបក្សនយោបាយមួយរបស់ថៃបានណែនាំកងទ័ពខ្លួនដណ្តើមប្រាសាទតាក្របីរបស់កម្ពុជាដោយពុំចាំបាច់ប្រើប្រាស់កម្លាំង គឺការបញ្ជូនសមត្ថកិច្ចថៃទៅឡាមព័ទ្ធផ្លូវ និងរារាំងការបញ្ជូនស្បៀងឱ្យកងទ័ពកម្ពុជាឈរជើងនៅប្រាសាទតាក្របី ដើម្បីឱ្យកងទ័ពកម្ពុជាដាច់ពោះស្លា.ប់ ។ ប្រធានគណបក្សនយោបាយជឿជាក់ថា វិធីនេះនឹងធ្វើឱ្យកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាក្របីយល់ព្រមចុះចាញ់ ។

លោក សេរីផិសូត តេមីយ៉ាវេត ប្រធានគណបក្សសេរីរួមថៃ និងជាអតីតអគ្គស្នងការនគរបាលជាតិបាននិយាយលើវេទិកាក្នុងពេលក្រុមរួមកម្លាំងការពារអធិបតេយ្យប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅទីក្រុងបាងកក ថា លោកបានចូលនិវត្តន៍ពីការងារ១៨ឆ្នាំហើយ ប៉ុន្តែនៅតែបារម្ភពីប្រទេសជាតិ ។ លោកឃើញការធ្វើការរបស់រដ្ឋាភិបាល និងការលំបាករបស់ពលរដ្ឋថៃ ទើបលោកសម្រេចចិត្តឡើងនិយាយលើវេទិកា ។

លោកថា បច្ចុប្បន្ន ថៃមានរដ្ឋាភិបាល គឺដូចជាគ្មានអីចឹង ពីព្រោះរដ្ឋាភិបាលថៃពុំគិតធ្វើអ្វីឡើយ ។ នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទាំងឡាយបានឡើងកាន់តំណែងដោយសារការទិញ អ្នកណាមានប្រាក់ គឺយកទៅប្រគល់ឱ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃដែលមានកូនស្រី គឺលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ រហូតដល់គណបក្សភូមិចៃថៃដកខ្លួន គណបក្សផ្សេងៗក៏នៅបន្ត ។ ហេតុនេះ ការលក់តួនាទីក្នុងរដ្ឋាភិបាល គឺរដ្ឋមន្ត្រីជាច្រើនរូបគ្មានធ្វើអ្វីទេ តើឱ្យទៅទប់ទល់ជាមួយកម្ពុជាដូចម្តេច?

ខ្ញុំជាមនុស្សដំបូងដែលបានប្រកាសថា រដ្ឋាភិបាលពុំចាំបាច់ជជែកជាមួយកម្ពុជាទេ គឺត្រូវវាយយករាជធានីភ្នំពេញតែម្តង ។ មនុស្សខ្លះគាំទ្រនឹងការលើកឡើងបែបនេះ ខណៈអ្នកខ្លះទៀតពុំគាំទ្រ ពីព្រោះមនុស្សម្នាក់ៗគិតពុំដូចគ្នា ។ ពេលមានជម្លោះរវាងកម្ពុជា-ថៃ ខ្ញុំថា កងកម្លាំងកម្ពុជាពុំអាចប្រៀបធៀបជាមួយថៃបានទេ ទើបខ្ញុំប្រាប់ឱ្យវាយយករាជធានីភ្នំពេញ ប៉ុន្តែរដ្ឋាភិបាល និងកងទ័ពថៃបណ្តែតបណ្តោយរហូតដល់មានការប៉ះទង្គិចតាមព្រំដែន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា ហើយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោក Trump ក៏ស្នើឱ្យកម្ពុជា-ថៃធ្វើកិច្ចព្រមព្រៀងឈប់បាញ់ ។

លោក សេរីផិសូត តេមីយ៉ាវេត ប្រធានគណបក្សសេរីរួមថៃ បន្តថា សង្គ្រាម៥ថ្ងៃ កងទ័ពថៃបានវាយដណ្តើមគ្រប់គ្រងតំបន់ស្ទើរទាំងអស់ លើកលែងតែប្រាសាទតាក្របី ដោយសារមានកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់នៅយប់ថ្ងៃទី២៨ ខែកក្កដា ។ លោកចោទប្រកាន់ថា កងទ័ពកម្ពុជាបានបង្កប់គ្រាប់មីននៅតំបន់ប្រាសាទតាក្របី ហើយលោកធ្លាប់មានបទពិសោធន៍ចង់ណែនាំថា គួរតែបញ្ជូនសមត្ថកិច្ចថៃទៅឡាមព័ទ្ធផ្លូវ និងរារាំងការបញ្ជូនស្បៀងឱ្យកងទ័ពកម្ពុជាឈរជើងនៅប្រាសាទតាក្របី ដើម្បីឱ្យកងទ័ពកម្ពុជាដាច់ពោះស្លាប់ ។ ពេលនោះ កងទ័ពកម្ពុជានឹងយល់ព្រមចុះចាញ់ ហើយថៃនឹងអាចដណ្តើមប្រាសាទតាក្របីបានដោយពុំចាំបាច់ប្រើប្រាស់កម្លាំងទ័ព ។

ប្រធានគណបក្សនយោបាយរូបនេះនិយាយបំភ្លឺការពិតថា ប្រាសាទតាក្របី ឬប្រាសាទតាខ្វាយ គឺជារបស់ថៃ ពីព្រោះតាខ្វាយ ជាឈ្មោះតាមភាសាថៃ ។ ហេតុនេះ លោកជឿជាក់ថា ថៃនឹងអាចយកប្រាសាទតាក្របីពីកម្ពុជា កងទ័ពថៃអាចពិភាក្សាជាមួយលោកបានពាក់ព័ន្ធនឹងរឿងនេះ ៕

ឌីជេ ណាណា សុំចូលខ្លួនធ្វើជាហ្វេនរបស់ វណ្ណដា បន្ទាប់ពីបទចម្រៀង «១ សីហា»

0

បទចម្រៀង «១ សីហា » របស់តារាចម្រៀងរ៉េប វណ្ណដា មិនត្រឹមតែទស្សនិកជនក្នុងស្រុកមានភាពឈឺចាប់អួលណែនប៉ុណ្ណោះទេងាកទៅកាន់ទស្សនិកជនក្រៅប្រទេសវិញគឺបានជ្រួលជ្រាបពីទំហឹងឈឺចាប់របស់ប្រទេសកម្ពុជាតាមរយៈតន្រ្តី។ ជាមួយគ្នានេះ ឌីជេ ណាណា គឺបានសុំចូលខ្លួនជាហ្វេនរបស់ វណ្ណដា ខណៈបទ «១ សីហា» ស្តាប់១០ដងយំទាំង១០ដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdtBIc5EmFHVPerAZp4plZQ9ZUSyHT5YRYwC8lb3vGHu7Sw6-VLcQHVa7CeFT2tlow37qxHrGXw9GkVyuOjyLghQ2v7-7z0qkqiPLBJKOocltHGgANWRw8Kku636vc76gCv1ZxCKm9HN497wef5GbH9G1EAZedMPjjsp3e2EU9F2zMB-ouEfy2lAIH-oWi/s2048/image_2025-08-04_11-29-06.png
បន្ទាប់ពី វណ្ណដា ទម្លាក់បទ «១ សីហា» គឺបានធ្វើឱ្យមានការសាយភាយយ៉ាងខ្លាំងនៅឯក្រៅប្រទេសដោយបានជនបរទេសជាច្រើនបានធ្វើការ Reaction ទៅលើបទចម្រៀងនេះនិងបានយល់ពីភាពឈឺចាប់របស់ប្រទេសកម្ពុជា ហើយប្រទេសកម្ពុជាមិនចង់បានអ្វីក្រៅតែពីសន្តិភាពប៉ុណ្ណោះទេ។ ជនបរទេសជាច្រើនបានយល់ពីការឈឺចាប់របស់ប្រទេសកម្ពុជា ការព្រាត់ប្រាសដោយសារតែសង្គ្រាមក្នុងបុព្វហេតុការពារទឹកដីមិនឱ្យសត្រូវចូលមកឈ្លានពានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmGRqIv3Y_CLt216YZLMVfdAVl_u25-tv20dCkrG8iGK2wJf9vUp7B4KyGKABHHP9F2eVnvDN6GCY9QHDgX37DJPNmnYIVs45EetTa787zYZ4QK0rUXxRmmPsm7P9fgvegV4Q9rdoP2B1lk4IUwznLxmDFOrVNa5PqKNNaUAC809RhnZP-TFx3MawwsRIg/s2048/image_2025-08-04_11-29-11.png

ចម្រៀងដែលស្តែងពីភាពឈឺចាប់របស់ពលរដ្ឋខ្មែរទូទាំងនគរតាមរយៈខ្លឹមសារបទ «១ សីហា» ក៏ជំរុញឱ្យឌីជេ ណាណា សុំចូលខ្លួនធ្វើជាហ្វេនរបស់ វណ្ណដា តែម្តង។ អ្នកនាង បានចែករំលែកបទចម្រៀង វណ្ណដា និងភ្ជាប់មកជាមួយនឹងសម្តីថា «មួយបទនេះ សុំចូលខ្លួនជាហ្វេន វណ្ណដា ដែរ។ សូមអរគុណ ស្តាប់១០ដង យំ១០ដង»។ មិនត្រឹមតែប៉ុណ្ណោះ ស្វាមីរបស់ ឌីជេ ណាណា ក៏គោរពទៅកាន់ វណ្ណដា និងបាននិយាយថា «បទចម្រៀងមួយបទដែលពណ៌នា និងកំណត់ពីព្រឹត្តិការណ៍សំខាន់មួយនៃជំនាន់នេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCgB_aHloOk5rI5cwA5cyNytCWMkRncEusL56Cuw17EMnMofoSKV5v2LUvG-69vLFtjwwmxB5iynOwKKwrsAcRg-akstZsKAEfIUf4JtWobyhxe4t_u1JkFHE_b_0u9UxpDGl4srnBiSkpdixPCynTk1qb34owrfRb-8bQ_OFXEKwEo42zzZJvWGR0qhWo/s2048/image_2025-08-04_11-29-08.png

គួរបញ្ជាក់ផងដែរថាកាលពីខែ សីហា ឆ្នាំ២០២៤ បន្ទាប់ វណ្ណដា បង្ហាញខ្លួនក្នុងការសម្តែងបទ «Time To Rise» នៅឯពិធីបិទកីឡាអូឡាំពិកប៉ារីស ឌីជេ ណាណា បានកោតសរសើរទេពកោសល្យតន្រ្តីនិងសមត្ថភាពរបស់ តារារ៉េប វណ្ណដា ប៉ុន្តែបានបង្ហាញការមិនចូលចិត្តលើទៅលើរូបភាពបង្ហាញបារីនិងគ្រឿងស្រវឹង។ ក្នុងនោះពិធីការិនីរូបនេះចង់ឱ្យអ្នកមានឥទ្ធិពលទាំងឡាយព្យាយាមបង្ហាញគំរូល្អៗដល់ក្មេងជំនាន់ក្រោយ៕

ធ្វើអ្វីមិនកើត ណាវ៉ាត់ ប្រកាសដក Title តែ ពេជ្រ វត្តីសារ៉ាវឌ្ឍី តបវិញថាវាគ្មានតម្លៃទេសងតែលុយញើសឈាមនាងមក

0

ប្រិយមិត្តតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាស្ថាប័ន Miss Grand International ក្រោយការដឹកនាំដោយ ណាវ៉ាត់ បានប្រកាសដកតំណែងលំដាប់រងទី៥របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី។ ទោះយ៉ាងណា តំណែងនេះវាលែងមានតម្លៃសម្រាប់នាងនិងប្រជាជនកម្ពុជាទៀតហើយ។ អ្វីដែលកាន់តែចាប់អារម្មណ៍ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានតបវិញថាបើអាចជួយសងលុយកំលាំងញើសឈាមនាងមកវិញផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRB5TeIu-KLa7A26y2X0YPafjW4PHrn9HIpXQeDdD9o9h05NBahbXz9IMqI-IDBsSRJVBTfPwBVNgiG-pn1AKk2LEKrynMjNwVN4vqkNqaEbKP_LhtV9ZV7hn-YwFbriYfnc15ibm4ko83EWmEttyKzLv6M8zGxQL82iFd38WEIwEvjQBJfk-O6GjwrIh_/s2048/image_2024-10-11_09-04-56.png
កាលពីកន្លងមកនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ភឹម ស្រីនោ បាន Live នៅលើបណ្តាញសង្គមតបតទៅកាន់ ណាវ៉ាត់ អ៊ីសារ៉ាក្រៃសីល បន្ទាប់ពីបុគ្គលអគតិរូបនេះបានប្រើប្រាស់វេទិកាបវរកញ្ញាចក្រវាលថៃវាយប្រហារមកកាន់ប្រមុខថ្នាក់ដឹកនាំកម្ពុជា។ មិនត្រឹមតែព្រលះចាស់ដៃប៉ុណ្ណោះទេប៉ុន្តែអ្នកទាំងពីរក៏បានបង្ហើបពីគំនិតអាក្រក់របស់ ណាវ៉ាត់ ក្នុងពេលមកប្រទេសកម្ពុជាចង់ស៊ីប្រុសក្មេង ប៉ុន្តែត្រូវបានគេបដិសេធ។ រងនូវការអាម៉ាស់ ហើយមិនដឹងតបយ៉ាងមិចស្រាប់តែស្ថាប័ន Miss Grand International ប្រកាសដកតំណែង ពេជ្រ វត្តីសារ៉ាវឌ្ឍី ខណៈនាងបានបញ្ចប់តំណែងនេះតាំងពីយូរមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrbmfSiD3lXRjFO4ApVa5ocz6Zbw2YQcvMe0lqR3x25pvVM_ZuzG5cdFalVQU7v4X9kqDSuoIw__K5X-KZm0ubrO8_ES8d0hQCxxQZUrO31xTG6jyU9EO4nTTCSKNFXZGiY-jC45GR0EZqCsShmUkGThFTe_a9-H2NmaOiIMf-_R0H37J_drisaVnwDNin/s2048/image_2025-05-27_09-59-41.png

កាលពីថ្ងៃទី ២ សីហា អង្គការ Miss Grand International បានប្រកាស ដកហូតតំណែង និងសិទ្ធិពាក់ព័ន្ធទាំងអស់របស់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្ចាស់ជ័យលាភីលេខ៥ MGI 2022 ដោយសារការបំពានយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌របស់អង្គការ រួមទាំងការផ្សព្វផ្សាយព័ត៌មានមិនពិត និងបរិហារកេរ្តិ៍ជាសាធារណៈ។ ទោះយ៉ាងណា វាមិនបានធ្វើឱ្យអ្នកគាំទ្រឈឺចាប់ស្អិតទ្រូងអ្វីនោះទេ ប៉ុន្តែបែរជាអស់សំណើចទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOSZrecCidPONVY8WFNuQhi7Z6EeI-8V8ku95nQKPQtyzCoAUMN7ZAcFXWfk5ooWURMRawjV2xADa_ViNvBRT0D1BHxYq1eXnEfrNXgmLf_r1b7SFXHDflGesDMAqNGCvCNkdJ6xTpM2tDn6yi8IU_yw_ZO0Zv6Qq_9MaXjgoyO2drMLp74VkAcUm7NaIO/s1039/image_2025-05-27_09-59-34%20(2).png

ការដកតំណែងជាលំដាប់រងទី៥ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយដែរថា ណាវ៉ាត់ គ្មានអ្វីហែកហួរនាងមកធ្វើជាដកតំណែង។ នាងបានសរសេរនៅលើបណ្តាញសង្គមថា « សូមទោសណាលោកអ៊ំ ចង់អ៊ំដករឺមិនដកមិនសំខាន់ទេ តែតំណែងមួយនឹងអត់មានតម្លៃជាមួយខ្ញុំនិងប្រជាជនខ្ញុំយូរហើយ ហើយបើអាចជួយសងលុយកំលាំងញើសឈាមខ្ញុំមកវិញផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhyzIry4Ws2ZPrkxi7Cl0KfKiJXlErJQ6KHjpLJcKCxDKfYxP9-AOvr4_tG7oXaRGrylbq52CvwYTJRYmNzsleElecCRmq9k9iw724b-vnxPWrqmWtZAo71BWV5EJGl0XLlkldsonjES6g6pEZVEZDvezHq_MZRCV8CBVZgkaAZpp5X5vyaUToTfdL3Tn4/s2048/image_2025-08-04_10-55-40.png

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចែករំលែកទៀតថា «អ៊ំខឹងតីតីព្រោះតីតីអត់ព្រមនៅខាងអ៊ំ ហើយមកប្រកាសដកអីគេ ខ្ញុំអត់មានកុងត្រាជាមួយអ៊ំទៀតផង មើលទៅអ៊ំប្រហែលច្រឡំថាមានសិទ្ធិជាមួយខ្ញុំមួយជីវិត…»៕

Zhao Lusi ចេញមុខ Live ក្រោយមានសង្គ្រា.មពាក្យសម្តីរឿងកុងត្រាជាមួយក្រុមហ៊ុនគ្រប់គ្រង

0

កាលពីល្ងាចថ្ងៃទី២ ខែសីហា Zhao Lusi ស្រាប់តែបង្ហោះអត្ថបទមួយបរិហារក្រុមហ៊ុនគ្រប់គ្រងរបស់នាង ចំពោះការជិះជាន់នាង ធ្វើឱ្យនាងរងនូវភាពអយុត្តិធម៌ និងខាតបង់ផ្លូវចិត្ត និងហិរញ្ញវត្ថុជាច្រើននាពេលថ្មីៗនេះ។ Zhao Lusi បានសង្កត់ធ្ងន់ថា នាងត្រូវតែសងការខូចខាតដែលបណ្តាលមកពីការលុបចោលកិច្ចសន្យាផ្សាយពាណិជ្ជកម្ម និងការរំសាយក្រុមការងារភាពយន្ត «Almost Lover» អំឡុងពេលដែលនាងធ្លាក់ខ្លួនឈឺភ្លាមៗ (តាំងពីខែធ្នូ ឆ្នាំ២០២៤)។ ក្រុមហ៊ុនគ្រប់គ្រងបានសន្យាថានឹងទទួលខុសត្រូវ ប៉ុន្តែនៅទីបំផុតមិនមានដំណោះស្រាយដែលពេញចិត្តឡើយ។ Zhao Lusi ទាមទារឱ្យបញ្ចប់កិច្ចសន្យា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0UovLkc3L2DJaIKej8sKMs7eYwJbNYYDhYUEfMwKtSH1KBC55MvBXV_1Fa6eVwK_ek86wDlBSJdP3v9P-FpWFA8OMTBnyYlG13fpKpNnQjjKSz-x8rj95y_IEdUwUhL5HEfKI-7TC1zEnk8wmYx1oYJO2bOqj0_BoUctdsHz711D-x55S72dfN77k3E70/s1080/image_2025-08-04_16-14-16%20(2).png
ជាការឆ្លើយតប Galaxy Cool Entertainment បានបង្ហោះការពន្យល់ជាលាយលក្ខណ៍អក្សរដោយប្រកាសថា ក្រុមហ៊ុនតែងតែខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចជាក្រុមហ៊ុនគ្រប់គ្រង និងគាំទ្រយ៉ាងពេញទំហឹងចំពោះអាជីពរបស់ Zhao Lusi ក៏ដូចជាដោះស្រាយការងាររបស់តារាសម្តែងផងដែរ។ ក្រុមហ៊ុនកត់សម្គាល់ជាពិសេសថា តារាស្រីគឺជាបុគ្គលសាធារណៈ ហើយរាល់ពាក្យសម្ដី និងសកម្មភាពត្រូវតែមានការប្រុងប្រយ័ត្ន ដើម្បីកុំឱ្យប៉ះពាល់ដល់មុខមាត់របស់នាង និងដៃគូរបស់នាង។ Galaxy Cool សង្ឃឹមថា Zhao Lusi នឹងមិនបង្ហោះខ្លឹមសារមិនច្បាស់លាស់លើអ៊ីនធឺណិតទៀតទេ ដែលអាចនាំឱ្យមានការប៉ាន់ស្មានមិនពិតបានយ៉ាងងាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-z7eNNAlXucUldc4M7WzAsKeEAz32WsJnLAJYKv1jD5KCD9JWkMIEfK9W3q7M_WBAJ676ex42SUpk95QTm58GjFxurYN8iqpCFhS0pF9KV3V2tvT8sBa1sxh0TAteXRWxoVTz7m8nwrgKD5ZtqfU7qHXGTIqu1nJ-XDUcVqgMnEqAXlVbIhabmbg3Gnb-/s1024/image_2025-08-04_16-14-15.png
ទោះជាយ៉ាងណាក៏ដោយ Zhao Lusi បានបដិសេធភ្លាមៗដោយចោទប្រកាន់ក្រុមហ៊ុនថាមិនបានទាក់ទងនាងយ៉ាងសកម្មដើម្បីដោះស្រាយជម្លោះនោះទេ។ តារាស្រីរូបនេះបានប្រកាសថា នាងសុខចិត្តរង់ចាំពាក្យបណ្ដឹងជាមួយក្រុមហ៊ុន បើទោះបីជានាងដឹងថា វាអាចជាដំណើរការដ៏យូរ និងនឿយហត់ក៏ដោយ។ បន្ទាប់ពីសង្គ្រាមពាក្យសម្តីរវាង Zhao Lusi និង Galaxy Cool តាមរយៈការបង្ហោះតាមអនឡាញ មហាជនក៏មានមតិចម្រុះផងដែរ។ ទស្សនិកជនមួយផ្នែកបានគាំទ្រការតស៊ូរបស់តារាស្រីរូបនេះដើម្បីបញ្ចប់កុងត្រា។ ផ្ទុយទៅវិញ អ្នកមើលជាច្រើនជឿថា Zhao Lusi ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងមានស្មារតីមិនស្ងប់។ នាងមិនមានព័ស្តុតាងផ្លូវច្បាប់ច្បាស់លាស់ទេ ហើយចេះតែនិយាយៗដើម្បីស្វែងរកការអាណិតជាសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlnMguI6pAKmS3thPktJ0DQI-qHiFpK68bO74czs5JSjZ7YLvuV85Amxruw3EeAfRslVLvq0l8h76wv5iorus97rBxcmzJsWwT-J0BKc_6Z5q_r7Q0tECGoPVA2u2EYHQh0ikxCH8cH0nNJVnLISFXgAMcukWVDDLx3tKUb5zHCigyOB0rJEKfjxZLawWO/s1440/image_2025-08-04_16-14-16%20(3).png

ឆ្លើយតបនឹងប្រតិកម្មអវិជ្ជមាន នៅរសៀលថ្ងៃទី៣ ខែសីហា ភ្លាមៗនោះ Zhao Lusi បានចាប់ផ្តើមការផ្សាយបន្តផ្ទាល់នៅលើ Douyin។ ពាក្យគន្លឹះ «Zhao Lusi livestream» បានឡើងយ៉ាងលឿនទៅពាក្យគន្លឹះពេញនិយមលេខ១ នៅលើ Weibo ។ Zhao Lusi បាននិយាយថានាងបានបើកការផ្សាយបន្តផ្ទាល់ដើម្បីបញ្ជាក់ថានាង ស្ងប់ស្ងាត់និងមិនដូចដែលពាក្យចចាមអារ៉ាមជាច្រើនបានផ្សព្វផ្សាយ។ នាងសុខចិត្តទទួលយកតម្លៃដើម្បីចរចាជាមួយក្រុមហ៊ុន ទោះមានបញ្ហាយ៉ាងណានោះ តារាស្រីរូបនេះនឹងធ្វើតាមរហូតដល់ទីបញ្ចប់។ Zhao Lusi សង្ឃឹមថាគ្រប់គ្នានឹងមិនត្រូវបានគេដឹកនាំដោយព័ត៌មានអវិជ្ជមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLHm6pyL7KLPxjr9iG6cMcei-mQN-Y0KKrWTjO2Lps05UtZJX0M1D20KAMfNRg8IYNKBdo1uZhilB0QirwVbQyjgHpZrvPBVNIU1CN3LGXAu97sGlyfE88dm5GchpQNgwq11FSeOSQX9Jw1z43mE2iag71Bg3_niq_k790XIVhzVU9L0q7Sf_SiapiDZdY/s1562/image_2025-08-04_16-14-16%20(4).png
ការផ្សាយបន្តផ្ទាល់របស់ Zhao Lusi ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅចំណុចមួយមានមនុស្សប្រហែល ១.៤ លាននាក់កំពុងមើលក្នុងពេលតែមួយ។ ការផ្សាយបន្តផ្ទាល់មានរយៈពេលតិចជាង ១ម៉ោង និងមានអ្នកមើលជាង ៣០ លាននាក់។ គណនី Douyin របស់តារាស្រីរូបនេះបានកើនឡើង ២៨០K ក្រោយការផ្សាយផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6U7YjKI8Kha4KSR1rIycO8cPEkV0dQPxAE1hjLYpjUCFOOjWSL7BZJUn1JagVQ6CW-38n11Y-JKjTo1XFjm9CyauF1PotztSPNgcdrVgDPZ2ryJk1DI1w8V8ftclQ-2nHHbYz7LJeeJjScSccrhu6eV4NkqondZ2CHXNSErBJGf6BXjdbp8W5OgFeSfU2/s1627/image_2025-08-04_16-14-14%20(2).png

នៅរសៀលថ្ងៃដដែល ការបង្ហោះមួយបានអះអាងថា Zhao Lusi «ចង់ទាញយកប្រយោជន៍ពីមតិសាធារណៈ និងសហគមន៍អនឡាញ ដើម្បីសម្រេចបាននូវគោលដៅនៃការលុបចោលកិច្ចសន្យា» ដោយណែនាំនាងឱ្យដោះស្រាយបញ្ហាតាមរយៈច្បាប់។តារាស្រីរូបនេះបានឆ្លើយតបនឹងការអធិប្បាយថា«ពាក្យសម្ដី និងការប្រព្រឹត្តនឹងមានផលវិបាក»៕

ព្រះមហាក្សត្រម៉ាឡេស៊ី នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅរុស្ស៊ី តាមការអញ្ជើញរបស់លោក ពូទីន

0

គូឡាឡាំពួរ៖ ព្រះមហាក្សត្រម៉ាឡេស៊ីនឹងធ្វើដំណើរទស្សនកិច្ចដ៏សំខាន់មួយទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ខណៈដែលប្រទេសទាំងពីរសម្លឹងមើលការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ចំពេលមានការផ្លាស់ប្តូរជាសកល។ នេះបើយោងតាមសារព័ត៌មាន CNA។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2XAZYSeajj-HLaGROkZGdUvyHYEnFc0iLnJBlPAzaq8rGK2YgaDjVrJWq3jQESYgf5bfIMlcAMrlQVi3tsH_vIo_UhcUKsho6iyO-3p0YMNU-VFCF6AYGJ3S4yfw_1IprBPmg12sTLYFraT5xwY_bMZ6FDhM8_GHu4sSRHLOo6vFTUJSA4ct-tEc_oOvX/s1140/image_2025-08-04_16-28-25%20(2).png

ព្រះរាជវាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ដំណើររបស់ស្តេចស៊ុលតង់ Ibrahim Sultan Iskandar នឹងធ្វើឡើងចាប់ពីថ្ងៃអង្គារ (ថ្ងៃទី ៥ ខែសីហា) ដល់ថ្ងៃទី ១០ ខែសីហា គឺតាមការអញ្ជើញរបស់ពូទីន ដែលមានទីតាំងនៅវិមានក្រឹមឡាំងក្នុងទីក្រុងមូស្គូ។ វានឹងក្លាយជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ព្រះមហាក្សត្រម៉ាឡេស៊ីទៅកាន់ប្រទេសរុស្ស៊ីចាប់តាំងពីទំនាក់ទំនងការទូតត្រូវបានបង្កើតឡើងរវាងប្រទេសទាំងពីរក្នុងឆ្នាំ ១៩៦៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqRaMhp0GQ65fjx8hEXQV4l_qvXWCqxb3ZUh5AGQYMrfGcGXGpP4gWWpSV6ts0dlV20XQJRHPrlPqh-_2uxUc75wv4wRmFOAxG8nXWLPFWNaivYVUmDzOqOUyZtTAhKlEjsqCF6aZYknOhW-RUEzCymj9xgYwLiArmv3RaGqYMeSCKroebw_6jtYRrm-vd/s1600/image_2025-08-04_16-28-27%20(2).png

លោក Istana Negara បាននិយាយថា ដំណើរទស្សនកិច្ចនេះក៏ឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់រាជាធិបតេយ្យម៉ាឡេស៊ី ក្នុងការជំរុញការទូតរបស់ប្រទេសនេះផងដែរ”។ លោក បន្ថែមថា វាក៏អាចបើកផ្លូវថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងពាណិជ្ជកម្ម បច្ចេកវិទ្យា និងការអប់រំឧត្តមសិក្សាផងដែរ។ បន្ថែមពីនេះ វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ការអភិវឌ្ឍន៍បន្ថែមទៀតនៃទំនាក់ទំនងរុស្ស៊ី-ម៉ាឡេស៊ី ក៏ដូចជា “បញ្ហាអន្តរជាតិ និងតំបន់មួយចំនួន” នឹងស្ថិតនៅក្នុងរបៀបវារៈក្នុងអំឡុងពេលកិច្ចចរចនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2o9RVPwVsK1ArAQe2etgDDs6UnblhUTpjZ5YFmmJqeGKu9lKLHDDkEDCVAJvZrNS4KV4DrYmY8oTjPJPA-cZT-DxRwdcD6A78WTQvEx7vS62wKM5AUuCETe6WV6jMnOuZPK2qCY1jDDKKrdnFSyxhefeec_RCeCDcac3U3qNtggHaMJoym1g1c6qlISxe/s1020/image_2025-08-04_16-28-25.png
យ៉ាងណាមិញ ក្នុងនាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ានបច្ចុប្បន្ន) ម៉ាឡេស៊ីក៏នឹងដើរតួយ៉ាងសំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ជាពិសេសក្នុងបរិបទនៃឋានៈរបស់រុស្ស៊ីជាដៃគូសន្ទនាអាស៊ានចាប់តាំងពីឆ្នាំ ១៩៩៦ មក។ គួររំលឹកថា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនាពេលខាងមុខរបស់ព្រះមហាក្សត្រម៉ាឡេស៊ី ធ្វើឡើងបន្ទាប់ពីមានការផ្លាស់ប្តូរថ្មីៗរវាងប្រទេសទាំងពីរ រួមទាំងដំណើរទស្សនកិច្ច និងការបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Anwar Ibrahimផងដែរ។ លោក Anwar បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​បី​លើក​ទៅ​រុស្ស៊ី​ក្នុងរួចមកហើយ ដោយ​ការ​ធ្វើ​ដំណើរ​ចុងក្រោយ​របស់​លោក​គឺ​នៅ​ក្នុង​ខែ​ឧសភា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8tcL0w8JVD_29Fd0MIn1Nex3IjMnHlN3coS8yEQcoxJe_33QRcAaUuLt0I1eKULaTiOrjGqOeDby8F0ppSXiF08D-xEeMdVG5RzmhyphenhyphenPzCILwZ6G4rgufuyeAkks9uMu6BI2a3LL-v2CXwS4HXGV99de6gSdr6GrQWiBANFljKJ8Hy80XIb7lkM_38Xqqe/s862/image_2025-08-04_16-28-27.png
លើសពីការសម្លឹងមើលការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លោកក៏បាននិងកំពុងជំរុញការពង្រឹងទំនាក់ទំនងរវាងរុស្ស៊ី និងអាស៊ានផងដែរ។ ដូចគ្នានេះ លោក Anwar បានអញ្ជើញលោក Putin ឱ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងខែតុលាផងដែរ ប៉ុន្តែនៅមិនច្បាស់ទេថា តើមេដឹកនាំរុស្ស៊ីនឹងទទួលបានដីកាចាប់ខ្លួនដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែរឬទេ ប្រសិនបើលោកធ្វើដំណើរមកចូលរួម។ ទោះជាយ៉ាងណា ម៉ាឡេស៊ីមិនមែនជាប្រទេសហត្ថលេខីរបស់ ICC ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcO7AJF2FuX9-s6pAsDeoyunJ89-7PFvRfYgx6UzoBy3FzzDKJ3s4yO3D_xSeaz10VnexmfFGiv-0wg5HQ7bATKXL56IUViSVCpy4Kfsj_BkkVwPdnerz-S1-eOhqQT_oVAHq7gzl9KOO6LVTtjXmgctLs5pQuRYeHJsrpqiTMYEvJSKWKC8CyIdXOGKN8/s700/image_2025-08-04_16-28-26.png

អ្នកវិភាគពីមុនបានប្រាប់សារព័ត៌មាន CNA ថាការសម្រេចចិត្តរបស់លោក អាន់វ៉ា ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-រុស្ស៊ី អាចធ្វើឱ្យប្រទេសសមាជិក និងដៃគូសន្ទនាមួយចំនួន មានការធូរស្បើយ រួមទាំងសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត៕

ថៃចង់លេងល្បិចឲ្យកម្ពុជាផ្ទុះអាវុ.ធមុន ដោយបញ្ជូនកម្លាំងកងទ័ព និងរាយបន្លាលួសលើទឹកដីកម្ពុជាយ៉ាងព្រ.ហើន!

0

នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រ ចូលក្នុងតំបន់អានសេះ និងតំបន់ផ្សេងទៀត ដែលជាដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងកម្ពុជាក៏ដោយ។ តើនេះឬ? ជាការគោរពតាមកិច្ចព្រមព្រៀងឈប់បា.ញ់ និងត្រូវការសន្តិភាពដែលថៃនិយាយ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieAm7v_oV7BToDby-5mz9ioR1UwQOFOZwC-phLkZYgOXmuMYhsOP-AJMBwjgn36gzx1zVFy7qZ45eYv9W9PRu0uhzwfuabhg5O3tsDhsfzLwOvL1Uf1vWLNtMl4HJQOsM-C9CHcW3v0MMCwAsQzAtuPzvPOdC6HAhxQSTcmIq5ELpQjXRA2lJ4ZvbOnq4g/s1280/527609227_1227706026060392_7266977582120717230_n.jpg
គួររំលឹកថា កម្ពុជាទើបតែបានរៀបចំនូវដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាបរទេស ប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងនោះកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលនោះបញ្ជាក់យ៉ាងច្បាស់ថា ទីនោះគឺជាដែនអធិបតេយ្យរបស់កម្ពុជា។ ទង្វើរបស់ថៃនេះ គឺជាការរំលោភបំពានដល់បទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខនៅតាមតំបន់បណ្តោយព្រំដែននៃប្រទេសទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ0FQ3Af2CsBrvNdFP-GJwy8QBoR8zgzUut4y8oUU09-EDDkhpd2kfTNg8MmyJDyZh2_VpaS9xnqY-LSDv4VyKFTECwpZhg2FdQlUw4zT95yYuwsi9NsasiFvH7u444UiUj93puBoaqq62bmM9Rhb7cllV7C9dVB6g1rbRwx2Y0gEYw9ezln5OfsuwaOSp/s1280/528092665_1227706039393724_2204935368127138249_n.jpg
ដោយឡែកនៅមុននេះបន្តិច មេទ័ពភូមិភាគ២ថៃ លោក Boonsin Padklang បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃថា យោធាថៃនឹងនៅតែប្រកាន់ជំហរការពារអធិបតេយ្យភាព និងមិនព្រមដកថយជាដាច់ខាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib_CE7pvkWnH_Dzvx67pfosZAES4aQ92Z9hMrpG6WiVQKocJTv_Wx5QHJesPErKqltR_SfUj9HCJDndfEgn0fSov7fG80l3DsCBBCQncsUYe-kHUUgvPabertiUFgNIHYzd8yPEqvzL8v_sMU6aY1hredCMORFN0aNNCILYYHaWojdhMykiZtj9b-aWc-u/s1280/photo_2025-08-04_15-53-49.jpg
ស្របពេលដែលមេទ័ពរូបនេះប្រកាសពីការរក្សាជំហរមិនដកថយទ័ព ខណៈពេលដែលយោធាថៃចាប់ផ្ដើមបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ គ្រឿងចក្រ និងរាយបន្លាលួស ចូលមកកាន់ទឹកដីកម្ពុជាបែបនេះ តើជាការរក្សាជំហរការពារអធិបតេយ្យភាពថៃ ឬជាការរក្សាជំហរឈ្លានពានកម្ពុជាឲ្យប្រាកដ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyZbP8GI3tH4xGtSmxYlSzZ8VgIfyP5fdPrhW8BfsNPy8XjvIe8iv6uXZLADX5fFe7YBSBcf17MOGsqyBruar6ZamYWmJTjcKCc7cT53tGW4jr2j15chGlWPqP1FXbkAZjOB_bx0N04fIMKxDIyVkxA-Xc2RfqTHW8IQS5kI_9NSXzThPQTY8WmKjZvI-0/s1280/photo_2025-08-04_15-53-50%20(2).jpg

យ៉ាងណាមិញ កម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបានបទឈប់បាញ់ដ៏លំបាកមួយនេះ ហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញ់មួយនេះត្រូវបានអនុវត្តដោយពេញលេញ និងប្រកបប្រសិទ្ធភាព ទាមទារឱ្យថៃបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនជាបន្ទាន់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ជាពិសេសអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk0KfbcEY1Jb4IkYGiYoczYzCOhPagS4VVfM-3FHB3aaoKGTob3XvgXqv6yonNAXKvARYPwy_joVwTiDq-P5JwDhdxkylGpqFogrMcO9to-AW-4i9w6E3mn7tPhyphenhyphenUjUn1Q-1l1rdAUJQJ3ep4Tu3_OvMXdqEDmA4tyVRAh4BbcWMtu5zMgGyUMFa8TFbAX/s1280/photo_2025-08-04_15-53-50.jpg

អ្នកជំនាញថៃណែនាំឲ្យរដ្ឋាភិបាលបង្កើតទំនាក់ទំនងជិតស្និតជាមួយម៉ាឡេសុី ដើម្បីGBCមានប្រសិទ្ធភាព

0

(បាងកក)៖ អ្នកជំនាញផ្នែកសន្តិសុខ និងកិច្ចការបរទេសថៃ បានជំរុញឲ្យរដ្ឋាភិបាលថៃ បង្កើតក្រុមទំនាក់ទំនងឯកទេស និងធ្វើការឲ្យបានជិតស្និទ្ធជាមួយម៉ាឡេស៊ី ដើម្បីគ្រប់គ្រងការចរចាររបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ជាមួយប្រទេសកម្ពុជាប្រកបដោយប្រសិទ្ធភាព និងមានតម្លាភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi94paBnbaUz__5BNUed0B0SM8yM6UukGMGFDCWiN7hsL3cRbrv_Fn_bCakbuFN5cvTcC6-vzutI_Wchczwlax7FqgKlPPVyHPD1nLSS7svZeRypSXPyG0bl4TImtJRXPajVKkkbu2aBQQnl8ItG7lcaCpqtyFlcXvg0SHjUH7VGmKGNCPAB3zr5_XudhB/s1280/photo_2025-08-04_13-35-09.jpg

យោងតាមសារព័ត៌មាន The Nation នាថ្ងៃទី4 ខែសីហា ឆ្នាំ2025 នេះបានឲ្យដឹងថា អ្នកជំនាញផ្នែកសន្តិសុខ និងកិច្ចការអន្តរជាតិរបស់ថៃ លោកសាស្ត្រាចារ្យបណ្ឌិត Panitan Wattanayagorn បានជំរុញឱ្យរដ្ឋាភិបាលថៃ បង្កើនយុទ្ធសាស្ត្របន្ថែមទៀត ក្នុងការដោះស្រាយព័ត៌មានមិនពិត ក្នុងអំឡុងពេលចរចាព្រំដែនជាមួយកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-4sYePSWCt2Vt33-xURlKd6821n70m5Dhj9-GUpD1N5uXEHvYpR88kvV4J9mIOvdCFskQ97zNVrw-BF6GIpnMl0ZzKXdYw7IrXb0uEwvIn9ceQTMZPHvgWYb0WsJKvJTuFX1-hQYjnkvvAS8XaI8-L09sNEvyt7SLrHLOK5di1oUoBdr3-J4Fh66-c6T-/s960/photo_2025-08-04_13-35-09%20(2).jpg

លោក Panitan Wattanayagorn ចាត់ទុកព័ត៌មានភាគច្រើនដែលមានប្រភពមកពីកម្ពុជា ថាជារឿងមិនពិត ដូច្នេះលោកបានសង្កត់ធ្ងន់ឲ្យរដ្ឋាភិបាលថៃ ធ្វើយ៉ាងណាក្រុមឯកទេសទំនាក់ទំនងមួយដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនហៅថាជារឿងប្រឌិតនោះ ជៀសវាងការប៉ះពាល់ដល់កិច្ចពិភាក្សាគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ អ្នកជំនាញផ្នែកសន្តិសុខរូបនេះក៏បានផ្តល់យោបល់ឱ្យអាជ្ញាធរថៃ ឲ្យធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សានេះ ដើម្បីជួយរៀបចំរបៀបវារៈ និងគ្រប់គ្រងព័ត៌មានសំខាន់ៗ ដែលគួរចែកចាយទៅកាន់សាធារណៈជន និងសហគមន៍អន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg16oRKJDX82MVG-OE75zXUCn7iP4X33HrTGJ331DYh5xstlASTnktzO5bTCVRmh8gFo97VNwUHKsBLQMIbEObVFCd6SbiGDvTbA4WVHpqNmgLZHlPTWAKN_RlyLzyJ-FN5bJfH8PPlZfNosBihJdXz3hLE5Z4a1yhLv1vwbsnXKH3-F3mnOG6CS5kqbPNI/s960/photo_2025-08-04_13-35-09%20(3).jpg
បន្ថែមពីនេះ លោកបានស្នើឱ្យមានការចូលរួមពីប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក និងចិនជាអ្នកសង្កេតការណ៍ក្នុងការចរចា ដោយជឿថាវត្តមានរបស់ពួកគេនឹងផ្តល់នូវតុល្យភាព និងកាត់បន្ថយភាពលំអៀងដែលអាចកើតមាន។ អនុសាសន៍ទាំងនេះឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងដែលថាព័ត៌មានមិនពិតរបស់កម្ពុជាអាចនឹងមានឥទ្ធិពលលើមតិអន្តរជាតិ ឬលទ្ធផលការទូត ដែលអាចធ្វើឲ្យថៃក្លាយជាប្រទេសដែលលែងគួឲ្យទុកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrGm_WwIpV_7PRkICs5cLNuMjnVgVD9xOTLnsc382E3xIeBe5OJ1i1o4BvJ-KBDXmI16Z8GRxh2Cm_2ro7gpz9udTAWsoywgPSz8ZfkmKOxuQvsW4rlOAcPGJv0UjY57T26fgy6We-BV3Ts9Aq71gu34glVuTlk5Lg0ecFAQZkVjjC1zpy9NdeIWIIBmh-/s864/photo_2025-08-04_13-35-10.jpg
គួរជម្រាបថា ការលើកឡើងខាងលើរបស់អ្នកជំនាញថៃរូបនេះ គឺជាការឆ្លុះបញ្ជាំងពីក្ដីបារម្ភរបស់ថៃក្នុងការចរចានៃកិច្ចប្រជុំពិភាក្សា GBC ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី4 ដល់ទី7 សីហាខាងមុខ ដោយមានវត្តមានអាមេរិក ចិន និងម៉ាឡេសុីចូលរួមក្នុងនាមជាអ្នកសង្កេតការ ព្រោះយល់ថាប្រទេសទាំងបីអាចនឹងលំអៀងមកខាងកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB2XPFLLJO5pzCx_mPWdV3jud-hK-c4Yznn0_xYlRPALHEZ1pA-YU08RZg74DbEbAsiV3FEj-qUt9kI3_oyF8G3rh7HjQouQoI5sgga8v7J3pXJS8GkCfAbrNxIa3bNFHfLU2LA8ZRdKdRQZph1hjlDZCZGBaFrbx069or8hWcAwJFi2dyb_tAN3ODxtrL/s1024/photo_2025-08-04_13-35-10%20(2).jpg

ថៃនឹងដោះលែងកងទ័ពកម្ពុជាចំនួន១៨នាក់ លុះត្រាតែស្ថានការណ៍ស្ងប់ស្ងាត់ និងអនុវត្តបទឈប់បា.ញ់ទាំងស្រុង

0

ប្រទេសថៃ ៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យរងកងទ័ពជើងគោកថៃ លោក រិឆា សុខសុវ៉ាណុន និយាយថា ក្រោយកម្ពុជា និងថៃអនុវត្តកិច្ចព្រមព្រៀងបទឈប់បា.ញ់បន្ទាន់ កងទ័ពថៃក៏បានចាប់ខ្លួនកងទ័ពកម្ពុជាចំនួន២០នាក់ និងបញ្ជូនមកឃុំឃាំង ដោយកងទ័ពថៃបានថែទាំកងទ័ពកម្ពុជាតាមគោលការណ៍មនុស្សធម៌ បន្ទាប់មក កងទ័ពថៃបានដោះលែងកងទ័ពកម្ពុជា២នាក់ឱ្យត្រឡប់ទៅប្រទេសវិញ ។ រីឯកងទ័ពកម្ពុជា១៨នាក់ទៀត កងទ័ពថៃនឹងដោះលែង លុះត្រាតែស្ថានការណ៍ស្ងប់ស្ងាត់ និងអនុវត្តបទឈប់បា.ញ់ទាំងស្រុង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6TYn7LQp63XTxzOnSSUdNsembLuPC9nLDwID0sQZ7IZf5yAY62u78Hvm68dIVZW1POVHylagKIwqmHbvYH43bCoC23Oz3-i0gFpgx2pyKoMMRki9RSJKLROqLLqL21m7MkONNRQzlY7CJ4D-S66hq8b4ppEIoCK7jBqT0v1s7uTY6B54dp0p9zz2CY7zM/s1300/image_2025-08-04_15-07-25.png
ការចាប់ខ្លួនកងទ័ពកម្ពុជាត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ហើយអ្នកនាំពាក្យរងកងទ័ពជើងគោកថៃ លោក រិឆា សុខសុវ៉ាណុន ចោទប្រកាន់ថា កម្ពុជាបានផ្សព្វផ្សាយព័ត៌មានទម្លាក់កំហុសលើថៃពាក់ព័ន្ធនឹងការចាប់ខ្លួនកងទ័ពកម្ពុជាមកធ្វើបាប ។ ហេតុនេះ កងទ័ពថៃសូមបញ្ជាក់ថា កងទ័ពកម្ពុជាទាំងអស់ដែលថៃចាប់ខ្លួន គឺទទួលបានការថែទាំតាមច្បាប់អន្តរជាតិក្នុឋានៈជាអ្នកទោសសង្គ្រាម ហើយថៃអនុវត្តតាមអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ដែលកម្ពុជា និងថៃ គឺជារដ្ឋភាគីនៃអនុសញ្ញានេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXgj5RNN9-BCqbkKMxc6xe4PLzuhqHxPQTBmenV6WtX7Rraj1Iyw6ddbDPAPtdTH16rrzUwjGShlBNiJ2OO2IKX5R8mp1yNfZH5jmV9yDFyF39A51n-f8c6mZIpIX_bOwpgE9hmdzap5d4Y34pbIuT8t3ZTGSS4Zw6IP2n9ITFDwOrVNLNPVMw_dnsUVTy/s1300/Gxe9UW1akAAHUcv.jpg

អ្នកនាំពាក្យរងកងទ័ពជើងគោកថៃបន្តថា ក្រោយការចាប់ខ្លួនកងទ័ពកម្ពុជាដែលថៃចាត់ទុកជាអ្នកទោសសង្គ្រាម គឺកងទ័ពថៃបានបញ្ជូនពួកគេចេញពីតំបន់គ្រោះថ្នាក់ពីការប្រយុទ្ធទៅកាន់កន្លែងសុវត្ថិភាពក្រោមការទទួលខុសត្រូវរបស់កងទ័ពភូមិភាគ២ ។ យើងបានផ្តល់អាហារ ទឹក សម្លៀកបំពាក់ដល់កងទ័ពកម្ពុជា រួមទាំងមានក្រុមគ្រូពេទ្យត្រួតពិនិត្យសុខភាព រួមទាំងអនុវត្តចំពោះកងទ័ពកម្ពុជាដោយគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH2bHL1x-BLfUd8EstQUZcf0fpUeIcnrucgT_znk04B4Zzjjy9bZ-otfCrt94r_ELkLjSjy-35qtAulRq3DBFHhyy_895jD2Lz5f9x7e7g-BIrBCdV2JUzEjgB6WP4ZKZMuM1Lz0OkMSnmx2yru-9doCgdreFQYgobILb3049NExBD1LgUBMAyA2ylNf4p/s1280/photo_2025-07-31_08-52-57.jpg

កាលពីថ្ងៃទី១ ខែសីហា កងទ័ពថៃបានដោះលែងកងទ័ពកម្ពុជាដែលរងរបួសឱ្យត្រឡប់មកប្រទេសវិញតាមច្រកព្រំដែនឆងចម ខេត្តសុរិន្ទ (ទល់មុខច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ) ក្រោយពីកងទ័ពទាំង២រូបទទួលបានការព្យាបាលពីភាគីថៃ ។ រីឯកងទ័ពកម្ពុជា១៨នាក់ទៀត គឺថៃនៅតែបន្តឃុំខ្លួនក្នុងឋានៈជាអ្នកទោសសង្គ្រាម ថៃនឹងដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ លុះត្រាតែស្ថានការណ៍ផ្ទុះអាវុធស្ងប់ស្ងាត់ ហើយកម្ពុជា-ថៃអនុវត្តបទឈប់បា.ញ់ទាំងស្រុងតាមការកំណត់ក្នុងអនុសញ្ញាទីក្រុងហ្សឺណែវ ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យរងកងទ័ពជើងគោកថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxSRQ64WFayjee2bL-aDeZnRM965bvin0c4CEczICJaqDDkqcecG50L10DxHr9KFy8xxMLgQ3BrueN4E1m6MtcRtRcL-n0ZnC95yqpD7Elzonq4hGvSms3vK98JbRT8-CJDBq4Edv3CqmhaJ7kMg9V6qK8uPIxwEw-GL0SJ3luDRT6rMkvYSTpvAPOwpKr/s1280/photo_2025-07-31_08-52-56.jpg

ចំណែកកម្ពុជាអាចនឹងពឹងពាក់កាកបាទក្រហមអន្តរជាតិឱ្យជួយរំដោះកងទ័ពកម្ពុជាទាំង១៨នាក់ ដែលកងទ័ពថៃកំពុងឃុំឃាំង ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបង្ហោះសារក្នុងហ្វេសប៊ុកថា កម្ពុជាឈានទៅរកការពឹងពាក់លើកាកបាទក្រហមអន្តរជាតិដើម្បីជួយដល់កងទ័ពកម្ពុជាទាំង១៨នាក់ដែលថៃចាប់ក្រោយបទឈប់បាញ់ ពីព្រោះថៃពុំទាន់បញ្ជូនមកឱ្យកម្ពុជាវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7pQBLvtjBEXkOpp5-F5MbRt9NYhNAF0BHU_kTHXttN80d3xDVO4qDIkSrpd6y7gBImQQNdcfxRr8WknDXB4UUHza2V4TjgVLRws_EklCGObLCfTfoYCIs93DQI0RYHVnEUwTAVJlbSEcMHW65tsAsPD-trimuLZTkPJV5_Yg6O0scMim3PLzlkfa2Kf_I/s1477/525959182_1078641631034142_7620832616565517949_n.jpg

គួរបញ្ជាក់ថា ការចាប់ខ្លួនកងទ័ពកម្ពុជានេះ គឺជាការបំពានបទឈប់បាញ់របស់ភាគីថៃ ដែលខ្លួនបានព្រមព្រៀងជាមួយកម្ពុជាអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌ ។ ហេតុអ្វីថៃរង់ចាំរហូតដល់ស្ថានការណ៍ស្ងប់ស្ងាត់ និងអនុវត្តបទឈប់បា.ញ់ទងស្រុង ទើបដោះលែងកងទ័ពកម្ពុជា១៨នាក់ ឬមួយថៃមានល្បិចអ្វីម្យ៉ាង?