បាងកក៖ រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានសម្តែងពីការត្រៀមខ្លួនរួចរាល់ ក្នុងការជួបពិភាក្សាជាមួយកម្ពុជាជុំវិញបញ្ហាព្រំដែន ប៉ុន្តែបានបញ្ជាក់ថា ថៃត្រូវការភាពស្មោះត្រង់ពីកម្ពុជាដើម្បីការចរចាគ្នាមានលក្ខណៈច្បាស់លាស់ និងមានសន្តិភាពយូរអង្វែង។ នេះបើតាមសារព័ត៌មាន The Nation កាលពីថ្ងៃទី៣០ ខែកញ្ញា។
.jpg)
ថ្លែងនៅក្នុងសភាក្នុងអំឡុងសន្និសីទសង្ខេបគោលនយោបាយ លោក Sihasak បាននិយាយថា ប្រទេសថៃកំពុងស្វែងរកការសន្ទនាក្នុងគោលបំណងរក្សាស្ថិរភាពជាមួយកម្ពុជា មិនមែនជាការពិចារណាឡើងវិញលើការទាមទារទឹកដីនោះទេ។ យ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា ការចរចាលើកមុនៗជាមួយកម្ពុជាតែងមានភាពមិនស៊ីសង្វាក់គ្នាជានិច្ច នេះក៏ព្រោះតែកង្វះភាពស្មោះត្រង់របស់កម្ពុជា។

រដ្ឋមន្ត្រីការបរទេសថៃរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើការចរចាចាប់ផ្តើមឡើងវិញម្ដងទៀត ប្រទេសថៃរំពឹងថាការពិភាក្សានឹងផ្តោតតែលើអាទិភាពចំនួនបីរួមមាន៖ បទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដកអាវុធធុនធ្ងន់ និងគ្រាប់មីនចេញពីតំបន់ជម្លោះ និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងព្រំដែនរវាងប្រទេសទាំងពីរ។ ឥឡូវនេះ ប្រទេសថៃកំពុងរង់ចាំសញ្ញាឆ្លើយតបពីរដ្ឋាភិបាលកម្ពុជាវិញ ថាតើកម្ពុជាសុខចិត្តដើរទៅមុខក្រោមលក្ខខណ្ឌទាំងនេះដែរឬទេ។.jpg)
គួរជម្រាបថា រាល់ការលើកឡើងទាំងឡាយរបស់រដ្ឋមន្រ្តីថៃដូចខាងលើនេះ គឺគ្រាន់តែជាការនិយាយយកល្អសម្រាប់ប្រទេសថៃខ្លួនឯងតែប៉ុណ្ណោះ។ កន្លងមកឲ្យតែរៀងរាល់ពេលដែលកិច្ចប្រជុំត្រូវបានបញ្ចប់ហើយគណៈប្រតិភូថៃត្រឡប់ទៅដល់ស្រុកវិញ កិច្ចព្រមព្រៀងតែងត្រូវបានផ្លាស់ប្តូរជាឯកតោភាគីដោយសារតែគំនិតផ្ទុយគ្នានៅក្នុងប្រព័ន្ធផ្ទៃក្នុងរបស់ថៃជានិច្ច។ រឿងនេះពុំមែនទើបកើតឡើងម្ដង ឬពីរដងនោះទេ ពោលគឺសឹងតែគ្រប់ពេលទៅហើយដែលថៃប្រែក្រឡាស់សំដីមិនអាចយកជាការបានបែបនេះ។

បន្ថែមពីនោះ ក្រៅពីភាពរញ៉េរញ៉ៃខាងការទូតហើយ ងាកទៅខាងយោធាឯណោះក៏បង្កចលាចលមិនចេះចប់ផងដែរ។ តាមការកត់សម្គាល់ មិនថាមានកិច្ចប្រជុំពិភាក្សាថ្នាក់គណៈកម្មាធិការព្រំដែនចម្រុះ ព្រំដែនរួម ឬថ្នាក់យោធភូមិភាគនោះទេ នៅរាល់ពេលមានព្រមបឲព្រៀងឯកភាពគ្នាលើចំណុចផ្សេងៗដោយសន្តិវិធីរួច យោធាថៃដឹងតែបង្កើតសាច់រឿងថ្មីដើម្បីរករឿងកម្ពុជាដូចជារឿងមីន ការល្មើសចូលអធិបតេយ្យ ឬបំពានបទឈប់បា.ញ់ជាដើម។ ក្បួនដដែលៗបែបនេះ ត្រូវបានថៃយកមកអនុវត្តលើកម្ពុជាជាប្រចាំ ប៉ុន្តែពេលនេះបែរជាមកសម្ដែងធ្វើជាត្រឹមត្រូវ ចោ.ទកម្ពុជាមិនស្មោះត្រង់ទៅវិញ៕









