Home ព័ត៌មានអន្តរជាតិ ថៃបង្ក្រាបទីតាំងផលិតអាហារបំប៉នសម្រកទម្ងន់ក្លែងក្លាយក្រោយរកឃើញមានអ្នកស្លា.ប់

ថៃបង្ក្រាបទីតាំងផលិតអាហារបំប៉នសម្រកទម្ងន់ក្លែងក្លាយក្រោយរកឃើញមានអ្នកស្លា.ប់

92
0

កុំទាន់អាលទិញ បើមិនចង់មានគ្រោះថ្នា.ក់ដល់ជីវិត! កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ សមត្ថកិច្ចថៃបានរកឃើញទីតាំងមួយកន្លែងនៅខេត្តនុនថៈបុរី ដែលផលិតអាហារបំប៉នសម្រកទម្ងន់ល្បីៗប្រមាណជាង ១០ម៉ាក ដោយប្រើប្រាស់សារធាតុគីមីដែលពិភពលោក ហាមឃាត់។ ក្រុមជនខិលខូចបាន Live លក់ព្រោងព្រាតក្នុងបណ្តាញសង្គមអស់រយៈពេល ១ឆ្នាំមកហើយ ទម្រាំសមត្ថកិច្ចរកឃើញ ក្រោយពីអតិថិជនម្នាក់ស្លា.ប់ភ្លាមៗដោយសារអាហារបំប៉ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi981W3ERk6aSJTk7B_3hLb7kSoGjQhaGoAmTSBRzTThgELfc-esgbnqkrf7urUiZ9b4tcxunOSJdskZoRkEnhcwipDpF_LC_RCfNLTK0znpqQuKOlscsZ18P7VfNSUBQIG2MZfXz-gozk4Ixeswnimwg9xYpJRtVz1-idmLocjeKVMwpumBs01AX0KYs0/s800/photo_2026-07-08_09-47-28%20(3).jpg

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod និង Ch3 Plus កាលពីថ្ងៃទី៧ ខែកក្កដា សមត្ថកិច្ចថៃសហការជាមួយមន្ត្រីរដ្ឋបាលចំណីអាហារ និងឱសថ (FDA) បានចុះឆែកឆេរ និងបង្ក្រាបរោងចក្រខុសច្បាប់ដ៏ធំមួយកន្លែងនៅឃុំបាងមេណាង ស្រុកបាងយៃ ខេត្តនុនថៈបុរី ដែលលួចលាក់ផលិតអាហារបំប៉នសម្រកទម្ងន់ក្លែងក្លាយម៉ាក «Baschi»បន្ទាប់ពីស្ត្រីម្នាក់នៅទីក្រុងបាងកក បានកុម្ម៉ង់ទិញអាហារបំប៉ននេះតាមអនឡាញមកទទួលទាន ហើយបាត់បង់ជីវិតកាលពីខែកុម្ភៈ។ បន្ទាប់មក ក្រុមគ្រួសារសព បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឱ្យបើកការស៊ើបអង្កេត រហូតឈានដល់ការបង្ក្រាបទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkcybtmptrC0A3AB93GTPOtw6_31auU3j1PCr6Nd6updbGH4sfomqxJ2FJl2gWesOksMKI6zY-XK823Cs8K2H0OeUyHTUgE2LANCgNuNpBkvQ4Nu5cS0t57B7-SXxR3-kFzuCIiT-_wNLFnLhzSSs2sJ-rAjNVR17eB4JJHtey5IeC8kIp9huO2fABrRw/s800/photo_2026-07-08_09-47-28.jpg
សមត្ថកិច្ចបានដកហូតអាហារបំប៉នក្លែងក្លាយ, គ្រឿងម៉ាស៊ីនផលិត, សារធាតុគីមីផ្សំ និងសម្ភារៈវេចខ្ចប់អាហារបំប៉នសម្រកទម្ងន់ផ្សេងៗគ្នា ចំនួន ១០ម៉ាក ព្រមទាំងឃាត់ខ្លួនជនជាតិមីយ៉ាន់ម៉ា ចំនួន ៣នាក់ ដែលត្រូវបានគេជួលឱ្យមកមើលការខុសត្រូវក្នុងរោងចក្រ។ ក្រុមជនខិលខូចបានប្រើប្រាស់ Facebook TikTok និងកម្មវិធី Line ដើម្បីផ្សព្វផ្សាយលក់ និង Live វីដេអូបោកប្រាស់អតិថិជន ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកបណ្តាញដឹកជញ្ជូនដើម្បីតាមចាប់មេខ្លោងធំនៅពីក្រោយខ្នង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7e4IFKRpsx4_6oGnAzH0x_Y6BA9zKlGG_XCvsIp-EEYvFgJ7L406txdm_bvsm-bJigjSCIlGoDUYAykS-jdIkfaQPt_VU7R8eYMgcUZ0ugVROVYRWdK1B5XfUTFikE3CU2VxEYmEtZ6ctZC3fNKREpgIZinjDrKaGW30MfCmdnSbmOJaRbAsvpQLp9X4/s1189/photo_2026-07-08_09-52-50.jpg

ជនជាតិមីយ៉ាន់ម៉ាទាំង ៣នាក់ សារភាពថា រោងចក្រនេះបានបើកដំណើរការដោយលួចលាក់អស់រយៈពេលជាង ១ឆ្នាំមកហើយ ហើយពួកគេមកធ្វើការក្នុងរោងចក្រដោយម្នាក់ៗទទួលបានប្រាក់ឈ្នួលចំនួន ៤០០បាតក្នុងមួយថ្ងៃ ពួកគេមិនដឹងថា ការផលិតក្នុងរោងចក្រខុសច្បាប់ទេ។ ក្រៅពីរោងចក្រផលិតអាហារបំប៉នក្លែងក្លាយ គឺមានទីតាំងមួយកន្លែងទៀតសម្រាប់ស្តុកទុកវត្ថុធាតុដើម និងវេចខ្ចប់ត្រៀមបញ្ជូនទៅឱ្យអតិថិជន។

ក្រោយយកវត្ថុតាងទៅពិនិត្យនៅមន្ទីរពិសោធន៍ អាជ្ញាធរបានរកឃើញអាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-fMJDPe1styZKQtP1An8B53hB955lxREm1zIY7_Sgd3o4N3qv4gxPbcD0CpDWgMV718-9ZPoqpq3XLTRb2phIRRI-2UKGaBsPluMs6pYgz-wZGpHNuxDtb6G3bf28iuSxrgbKwibSq472pZTvNQ6ABUZGUXwt6VxCZaFyQjhE5g-0eqRiwuie48mZoJs/s1186/photo_2026-07-08_09-53-15.jpgហារបំប៉នសម្រកទម្ងន់ទាំង ១០ម៉ាកនោះ ផ្ទុកសារធាតុស៊ីប៊ុយត្រាមីន (Sibutramine) ដែលជាសារធាតុត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ដាច់ខាតនៅលើពិភពលោក ដោយសារប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ បេះដូងដើរញាប់ខុសប្រក្រតី បង្កើនហានិភ័យដាច់សរសៃឈាមខួរក្បាល និងស្ទះសរសៃឈាមបេះដូងបណ្តាលឱ្យស្លាប់ភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQWbn1YcokQHe-E-L6LNv1aadFJi8oK7ENd_FHe-GZ2XmAnjc3wrU1z9tGpCMv_WmL7XQ-PQk9UC4jDMJNC0Qh4NXi2MyxSz0L6ArVchnX5Nj59AGlcNikaeU8Ix4HjOwd_gGfDr3Qd1_fOdxwQWAdzNJNJzeaCKgfZdW9iLiU11M3dkdppvq-dys0O6M/s800/photo_2026-07-08_09-47-28%20(2).jpg

មន្ត្រីរដ្ឋបាលចំណីអាហារ និងឱសថ (FDA) បានចេញសេចក្តីព្រមានដាច់ខាតដល់សាធារណជនឱ្យបញ្ឈប់ការទិញអាហារបំប៉នសម្រកទម្ងន់ ឬថ្នាំសម្រកទម្ងន់តាមអនឡាញ ដែលគ្មានប្រភពច្បាស់លាស់ និងគ្មានការចុះបញ្ជីត្រឹមត្រូវ៕