Home Blog Page 362

ទោះធ្លាប់សហការគ្នា វណ្ណដា ព្រលះ Youngohm ចាស់ដៃលែងទុកមុខឱ្យទៀត

0

ពេលនេះចូលទៅដល់សង្គ្រាមតារារ៉េបខ្មែរនិងថៃវិញម្តងទោះបីជាកន្លងមកនេះតារារ៉េប វណ្ណដា ធ្លាប់សហការនិងសរសើរពី Youngohm ក្តី ប៉ុន្តែពេលនេះអ្វីៗបានប្រែប្រួលព្រោះតែអំពើរបស់ថៃធ្វើមកលើកម្ពុជា។ វណ្ណដា បានព្រលះចាស់ដៃដាក់ Youngohm និងបានលុបបទចម្រៀងដែលធ្លាប់សហការគ្នាដោយមិនស្តាយស្រណោះអ្វីឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX97G6q4vkDxl7ivSl0HGyDxwnVHTPxRTvuqX5BZLggCnvrPaYjKXM6EOuaGwEtlIwIgHYIttqo7e5vAGcBVMzxZH6C9-ixDT6VQGyElepl5QCs1IiNAxsBE8wqLnhdmglCef6rIF7rzLeYXrMgeyRrD6e4nfyqKQbxr5KQsejUYazLJJfrd1c2cwQu_vU/s2048/image_2025-05-08_10-10-19.png
កាលពីថ្ងៃទី២៧ កក្កដា Youngohm បានចេញចម្រៀង Diss Track មកខាងកម្ពុជាបន្ទាប់ពីមានជម្លោះព្រំដែនខ្មែរថៃយ៉ាងក្តៅគគុកចាប់តាំងពីថ្ងៃទី២៤ កក្កដា មក។ ទោះជាយ៉ាងណា បារ៉ូលរបស់ Youngohm ត្រូវបានអ្នកគាំទ្រកម្ពុជាចំអកថាសាបៗគ្មានរសជាតិមិនសមនឹងឈ្មោះថាជាតារារ៉េបល្បីប្រចាំប្រទេសថៃទាល់តែសោះ។ មិនត្រឹមតែប៉ុណ្ណោះ Youngohm ថែមទាំងជេរមកកាន់ វណ្ណដា ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzLgUlFP4uU99ZFtnMPhCfYuEFGU9vafcapKF_c-JuX1TNoJULBQ1DTXcH9gsLFJdG0oPqd-_nr0ofbrnUpwzaSFUe5Gv1aMJE-zwjR6n5iu7o8d3ZZaRzeZ2RaRT_jPJbkgn_puA4S2MLPkJhFsFqQi9W8BR4wZe1O01ValsnSCS8yke5dbJsmjOX31l3/s2048/image_2025-05-08_10-10-16.png
ឃើញបទចម្រៀងសាបៗពីអតីតដៃគូសហការបែបនេះ វណ្ណដា បានព្រលះវិញថា «អាលាមកអើយ មានអាលើហ្នឹងអត់? អញស្មានតែខ្លាំង»។ មិនត្រឹមតែពោលពាក្យនេះប៉ុណ្ណោះទេ វណ្ណដា គឺបានមេនសិន Youngohm ចំៗខុសពី Youngohm ជេរ វណ្ណដា សរសេរតែឈ្មោះមិនហ៊ានមេនសិនគណនីបណ្តាញសង្គមឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQAte3LJDJx-Nn9quuZEmn21zG32D79KIKi7ArtUDKLMcKOsLi6SY6BmQi-SJ6taxmWeKTbrpWaZ4Uoj5QWzMsK25nEBFFayOZuTQsuPmq6JJIMiUaZ_tf5OM16c5M2jn4g1LkDybmdvBBqVCy-_25AP-RQm9aM3eEiHpV1aW6_aQYb-pJAnviy7B1uzB4/s2048/image_2025-03-06_08-35-27.png

អ្វីដែលគួរឱ្យចាប់អារម្មណ៍បន្ថែមទៀត វណ្ណដា ក៏បានពោលពាក្យយ៉ាងចាក់ដោតឱ្យទស្សនិកជនថៃឈឺចិត្តផងដែរគឺបានបង្ហោះថា «ទៅអាម៉េរិកទិញ micថ្លៃៗ ទុកវ៉ៃមាត់ឆ្កែហ្នឹងហ្អា»។ លើសពីនេះទៅទៀត វណ្ណដា ក៏បានចាប់ដៃគូចាស់គឺសង្ហា ជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំពីស្នាដៃរបស់អ្នកទាំងពីរទៅកាន់ Youngohm និងសៀម។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNhgZo6qAHlxYbGfgrF-3BnrrXaPI9Rs9CPoCz2hyphenhyphenBq9fu8UswjPIbc72oqEWW9Dk7SasXisBg65y5_VDZema3dSbzp-_0jIAaiIrZJ0YAS7JjB8c11ve1fE1NGjhDcXx2wjCH_M01t8YKmMghxpqPF5OLc5uS9OLGLVBOrkRvGDitdNtBrm88iMjbqz0A/s2048/image_2025-05-08_10-10-20.png

    មានការឈ្លោះប្រកែកគ្នាជាសាធារណៈបែបនេះហើយ វណ្ណដា ក៏មិនខ្ចីទុកបទចម្រៀងដែលធ្លាប់សហការគ្នាជាមួយនឹង Youngohm មានចំណងជើងថា «smoke up» ដែលបានទម្លាក់ MV កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ កន្លងមកនេះ៕

តារាចម្រៀង ឆាយ វីរៈយុទ្ធ អំពាវនាវកុំឱ្យអ្នកលក់ទំនិញឡើងថ្លៃ ខណៈលោកចូលរួមផ្តល់ស្បៀងអង្ករជាច្រើនតោន

0

ដ្បិតការបង្ហោះសាររបស់ខ្លួនធ្វើឱ្យមានការអក់អន់ចិត្តពីអ្នកក្នុងចង្កោមសិល្បៈនិងអ្នកគាំទ្រពិតមែន ប៉ុន្តែតារាចម្រៀង ឆាយ វីរៈយុទ្ធ ក៏បានចូលរួមផ្តល់អង្ករជាច្រើនតោនទៅដល់កងទ័ពជួរមុខនិងជនភៀសសឹកដែលរងគ្រោះពីអំពើឈ្លានពានរបស់សៀម។ មិនត្រឹមតែប៉ុណ្ណោះតារាចម្រៀងក្នុងទ្រនំសាន់ដេរូបនេះបានអំពាវនាវដល់អ្នកលក់ដូរទាំងឡាយកុំឆ្លៀតឡើងថ្លៃក្នុងពេលប្រទេសជាតិកំពុងជួបការលំបាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSIRWe6Ja6WHAOb2vWk16RFb-wqz1wfHWkxdXmm2wDpZmpAs-k2nuQGCf18bQ81kjz-vA90f4H54RWcGwi5oIbO5QscJpB7uEVldZURwU7QNKlKVjVkzF5JXSoswgylRMUj556KAnDFYhDm2TOWNaCh2Wxen9whI9OWLQBvhQnll2_rlwufQa-sR_018sJ/s2048/image_2025-07-28_14-37-40.png
កាលពីព្រឹកថ្ងៃទី២៥ កក្កដា តារាចម្រៀង ឆាយ វីរៈយុទ្ធ និងភរិយា បានប្រកាសចូលរួមស្បៀងអង្ករដល់ ប្រជាពលរដ្ឋ ភាសសឹក នៅស្រុកសំរោង ខេត្តឧត្តរមានជ័យ ចំនួន ២០០បេ។ នៅថ្ងៃបន្ទាប់(២៦ កក្កដា) តារាចម្រៀងរូបនេះបានប្រកាសចូលរួមចំនួន២០០បេបន្ថែមទៀតដល់ជនភៀសសឹក ស្រុកគូលែន ខេត្តព្រះវិហារ ហើយការជួយរបស់លោកទាំងពីរលើកនេះគឺតាមរយៈលោក Sean Chandara ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpvPdrPn1QXAh11f96uR6jKfRPSjI-_QEMBfvGAPnsN_2B44u-NQtiPhuSNI3ckWvGq4IAuy67d1BhAeHEeglHjILgaq9nRw6SzXQtzcCPRxhKHCtC0oHeZL0sk0b0bcdMpzx7yDzAUXq7bns3jdotw0HoYC-yrzbUw64p7iNPYwZ-Pl9mo5tnohSzrRve/s2048/image_2025-07-28_14-37-42%20(3).png
ស្របពេលសប្បុរសជនជាច្រើនចូលរួមយ៉ាងសកម្មជួយទៅដល់ជនភៀសសឹក និងកងទ័ពជួរមុខដែលកំពុងឈរជើងយ៉ាងរឹងមាំបូជាឈាមស្រស់ សាច់ស្រស់ ស្រាប់តែលោក តាំង គីមឡេង បានត្អូញត្អែថាអ្នកលក់មួយចំនួនគឺឆ្លៀតឱកាសឡើងថ្លៃ។ ឃើញអ្នកលក់ដូរឡើងថ្លៃបែបនេះ តារាចម្រៀង ឆាយ វីរៈយុទ្ធ បានអំពាវនាវកុំឱ្យអាជីវករឡើងថ្លៃស្របពេលប្រទេសជាតិកំពុងជួបទុក្ខលំបាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTWfJm6OSJRb-n18Qbmb49t1RqXW0Q_QJcnDaLK0tBCb-OiYxhfh8m4k77oCXLKSUQ4y-KitrkfDOqlFqE7jK4TQ7MD0809DdMxNC3qPu_EDAxyGGdxbVefgMTnkmijpmyOq3fyz1c2IGYz-92GQA6PPRRvmVI0HzuCDhq5c4UeldtsrO_SAL5Omr0rL34/s734/image_2025-07-28_14-37-43.png
លោក ឆាយ វីរៈយុទ្ធ បានសរសេរយ៉ាងដូច្នេះថា «កម្លាំងសាមគ្គីជាតិខ្មែរ សូមបងប្អូនលក់ទំនិញមេត្តាកុំឡើងថ្លៃអី ក្នុងគ្រាដ៏លំបាកនេះដើម្បីជាតិនិងប្រជាជនយើងទាំងអស់គ្នា សូមអរគុណបងប្អូនដោយក្តីអនុគ្រោះពីខ្ញុំបាទ ឆាយ វីរៈយុទ្ធ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1R09jE3DjhGQ17KKhk6J_870oZx6g969CPiQHOgq-hUvuszhwEkbqYxJICV1TSgKOBmj7GpeJS_oGsW8wFDDW9J0VuB1J4eUZ_4L-5BU1gHZJyLqVd1VdQGt7_FRwN07FIEx7ynoICD6j_7uUtepe_4DNHDLzDSVLz8d36O4rrLWd9lY8FScin8ZMpx2V/s2048/image_2025-07-28_14-37-39.png
មិនត្រឹមតែចូលរួមផ្តល់ស្បៀងចំនួន៤០០បេដល់ជនភៀសសឹកខាងលើនេះប៉ុណ្ណោះទេ នៅថ្ងៃទី២៧ កក្កដា តារាចម្រៀង ឆាយ វីរៈយុទ្ធ គឺបានប្រកាសចូលរួមអង្ករចំនួន១តោនដល់មូលនិធិដើម្បីទ្រទ្រង់កងទ័ពកម្ពុជាការពារព្រំដែន។ នៅថ្ងៃទី២៨ ខែកក្កដា តារាចម្រៀង ឆាយ វីរៈយុទ្ធ និងភរិយា គឺបានចូលរួមអង្គរដល់ទៅ២តោនបន្ថែមទៀតផងដែរ៕

ក្នុងអំឡុងពេលប្រទេសកំពុងតែវឹកវរពីការឈ្លានពានរបស់ថៃ សូមបងប្អូនជនរួមជាតិខ្មែរផ្អាកធ្វើរឿងទាំងនេះសិន

0

បើគិតមកដល់ថ្ងៃទី ២៨​ ​ខែ​កក្កដា ​នេះស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ នៅមិនទាន់បានធូរស្រាលនៅឡើយទេ ដោយភាគីថៃនៅតែបន្តប្រើប្រាស់អាវុធធន់ធ្ងន់វាយប្រហារមកកាន់កម្ពុជាឥតឈប់ឈរ បើទោះបីជាការចូលតុចរចានៅម៉ាឡេស៊ី នៅថ្ងៃជាមួយគ្នាក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUYHW3GJYqshOHEoFGmG7drQHJflxzEcugnXMOHsBikWXfb-gCr-4W43SUgDL3d8o-3spUjWhTUdBEaFKmtr-0GjcRfCyjm8zyd3Qa_2Wec8tqQOvY3fJdewpzP4YGHT87YyAJ1IeZ3tJ_HlTlmd8tVVhp9fnn7VvWqpIZh3nHNQndq-RSgUOUt1kqk5o0/s2048/image_2025-07-28_10-53-32%20(2).png
ជាមួយគ្នានេះផងដែរ គេឃើញថាមានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន មិនបន្ថយដៃនោះឡើយ ក្នុងការពាំនាំយកជំនួយជួយដល់បងៗកងទ័ពជួរមុខ ដែលកំពុងតែតស៊ូយ៉ាងអង់អាចក្លាហានការពារបូរណភាពទឹកដីពីចោរឈ្លានពាន ព្រមទាំងជួយប្រជាជនភៀសសឹករាប់ម៉ឺននាក់នៅជំរំភៀសខ្លួន មិនថាជាថវិកា ស្បៀងអាហារ ថ្នាំសង្កូវ សម្ភារៈចាំបាច់មួយចំនួន និងអ្វីដែលខ្វះមិនបានគឺកម្លាំងចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit8bKj1mr7ljjsYO_ORhhxctptect61jRSIEBhO83wBZ6ApvLpPSgeLKSbVSo9KHHzSc-Rjscdk6FoDXNqghET2izbMgTIG2vIsgCSJdV7VOy6rVp-uEU817uR0MY6IHYAHjoDJZ13-JOoP6vZEIB4J1XIUjAZV_W_3AR1gprGTQ-fxHwutsW8TmzfMu4C/s2048/image_2025-07-28_10-53-32.png
ដោយឡែក នៅក្នុងស្ថានការណ៍ប្រទេសកំពុងតែជួបទុក្ខបែបនេះ បងប្អូនជនរួមជាតិខ្មែរគ្រប់រូបគូរតែបញ្ឈប់ ឬផ្អាកសកម្មភាពខាងក្រោមនេះសិន ដើម្បីជាការផ្ដល់កម្លាំងចិត្តដល់បងៗកងទ័ពជួរមុខ ក៏ដូចជាទុកជាការចូលរួមកាន់ទុក្ខដល់កងវីរៈជនកម្ពុជាដែលបានពលីជីវិតជូនជាតិមាតុភូមិ ការពារទឹកដីពីការឈ្លានពានយ៉ាងគឃ្លើនរបស់ថៃ:
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlbLIdnH7zd-3wGtdRrqnTjDR34r2CI8x3naHUK_HWeDYqIBvDmhtRGbq7vNW-IDrGCwBWCfgcOOTmMTcjd2RA7FnNUFhMnfIobrtANoUOlXH01Q4svMBYD8v1nZJ3r4U2HQCOHIfOjNpiHSE6tGYJuKYpytv76LSqeqFWC20c70rC3G1lO8vodWuWv5Kd/s1280/photo_2025-07-28_16-18-23.jpg
១.ផ្អាកការជួបជុំផឹកស៉ីសប្បាយទាំងឡាយ: ស្របពេលដែលបងៗកងទ័ពជួរមុខកំពុងតែតស៊ូការពារអធិបតេយ្យភាពទឹកដី ព្រោះវាប្រៀបដូចជាមិនផ្ដល់តម្លៃដល់ការលះបង់របស់វីរៈជនកម្ពុជាឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpk52L5ooHeqmSpwCYV2zrHH8qV36gy6mSImOatcMGmMSOhuooJkcGi5pdJTzPHu5uh6D3Wz_v63VYJR4574Rxp0sPE8nG7y0f2A7MUPnL_vn0GHUWFxwLHTJOnTnQrbyU0YnsEni6iCJ6dPBa9DJBGNBAoX5nH_IF4SRZcRZGZJEluxTq57GOZfo0S25l/s600/photo_2025-07-28_16-18-24.jpg
២.ផ្អាកបង្ហាញរូបភាព ឬវីឌីអូពីម្ហូបអាហារសម្បូរហូរហារក្នុងបណ្ដាញសង្គមសិន: មិនហាមឃាត់ទេប្រសិនបងប្អូនបរិភោគឆ្ងាញ់ គេងស្រួល តែក្នុងកាលៈទេសៈនេះ ងាកទៅកាន់បងៗកងទ័ព និងពលរដ្ឋភៀសសឹកវិញ ពួកគាត់ស្ទើរតែគ្មានពេលទទួលទានអាហារឲ្យបានសមរម្យឡើយ ឬមួយចំនួនមិនមានសូម្បីទីជម្រកស្នាក់នៅ​ និងអាហារហូបចុកគ្រប់គ្រាន់ឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-MBxZTWtcYwZ3eZRBAHlOv2oXnm0Xn_AOHwj8CW6HL35pr9KYAMjqMe_jeB4gqOrotJINx6DWeUs2S2JwKHQpG586MIIDVdd0wn70q-vCfo0zL_sxkT8vy0Cs7stG-pfMWJdb5DNN3i283_3JSwi7jlmXX2eOOSfdWEoVi4NN0wQmJqSnEpB-DVTdvqoM/s768/photo_2025-07-28_16-18-23%20(3).jpg
៣.ផ្អាកការបង្ហាញរូបភាពសើចសប្បាយរីករាយខុសកាលៈទេសៈ ស្របពេលដែលប្រជាជនខ្លះ​ត្រូវបាត់បង់ផ្ទះសម្បែង បាត់បង់សមជិកគ្រួសារ និងខ្វះខាតស្បៀងអាហារ ប៉ុន្តែងាកទៅកាន់បងប្អូនឈាមខ្មែរមួយចំនួន បែរជាមានទឹកមុខរីករាយពោរពេញទៅដោយស្នាមញញឹមទៅវិញ នេះស្ដែងឱ្យឃើញថាដូចជាគ្មានមនុស្សធម៌ក្នុងខ្លួនបន្តិចសោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvEuNV34P3mRfhGqNwL8126bD-R7QAKzA6pCHuygvaT6P1-w_nh5lZ8tFGUk-v1peRYj4dLysu3AhIKZC0_DgYtTb6_WwZ_9_eaEMab5VV1n-xZtp23dcB61E7zB7XP5uwLCl74XN05DA8g5cqgdyJNEJOur9u-33lA0gWPVTN8I4tVIQPtDQvtdQZBKBb/s643/photo_2025-07-28_16-18-24%20(3).jpg

យ៉ាងណាមិញ សកម្មភាពខាងលើមិនមែនជាការបំបិទសិទ្ធិក្នុងការប្រើប្រាស់សកម្មភាពប្រចាំថ្ងៃឡើយ គ្រាន់តែជាការក្រើនរំលឹកថា ពេលប្រទេសជាតិជួបការលំបាក ប្រជាជនខ្មែរគួរចេះសាមគ្គីគ្នា ទាំងកម្លាំងកាយ និងកម្លាំងចិត្ត មិនមែនជាពេលដែលត្រូវសប្បាយសារទេនឹងសង្រ្គាមឡើយ។ ម៉្យាងវិញទៀត វាគ្រាន់តែតែជាសកម្មភាពដែរគួរផ្អាកសិន មិនមែនជាការបិទទាំងស្រុងឡើយ ដូច្នេះបងប្អូនអាចបន្តសកម្មភាពទាំងនេះវិញជាធម្មតា នៅពេលណាដែលប្រទេសជាតិមានសុខសន្តិភាពឡើងវិញ៕

ទ័ពស្រួចឌីជីថលកម្ពុជា ប្រាប់ពីរបៀបការពារ Account Facebook ពីការលួច Hacked ចូលរបស់ជនខិលខូចថៃ

0

ថ្មីៗនេះបន្ទាប់ពីមានការវាយប្រហារតាមបែបចិត្តសាស្ត្ររបស់ថៃក្នុងប្រព័ន្ធឌីជីថល មានទាំងការលួចចូលអាខោនរបស់ពលរដ្ឋខ្មែរ និងការបង្កើតអាខោនក្លែងបន្លំធ្វើជាពលរដ្ឋខ្មែរ ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីបំបាក់ទឹកចិត្តប្រជាជន រួមទាំងកងទ័ពជួរមុខដែលកំពុងបំពេញភារកិច្ចការពារជាតិនោះ ពេលនេះក្រុមអ្នកជំនាញ IT កម្ពុជាចេញមកប្រាប់ពីរបៀបដាក់ 2FA លើ Account ដើម្បីការពារ Account Facebook ពីការវាយប្រហារតាមប្រព័ន្ធឌីជីថលរបស់ថៃ។

តាមរយៈអាខោនហ្វេសប៊ុករបស់អ្នកជំនាញ IT ឈ្មោះ Heng Makara ដើម្បីការពារអាខោនរបស់អ្នកពីការ Hacked របស់ជនខិលខូចថៃសូមអនុវត្តតាមជំហានដូចខាងក្រោម

-ជាដំបូងចូលទៅក្នុងអាខោន Facebook របស់អ្នក
-បន្ទាប់មកចុចលើពាក្យ Setting
-រួចហើយចុចលើពាក្យ Password and Security
-ចុចយកពាក្យ Two-factor authentication
– ចុចលើឈ្មោះ Facebook របស់អ្នក
– បន្ទាប់មកដាក់លេខទូរសព្ទ័ ឬ email ហើយបញ្ចូលលេខសម្ងាត់ដែលបានផ្ញើរទៅលេខទូរសព្ទ័ ឬ email របស់អ្នក និងជាចុងក្រោយគ្រាន់តែចុចពាក្យ Confim ជាការស្រេច។ ធ្វើដូចនេះ ពេលដែលមានអ្នកណាព្យាយាមចូលក្នុង Account Facebook របស់អ្នក វានឹងតម្រូវអោយយើងបញ្ចូលលេខកូដសម្ងាត់ដែលផ្ញើរមកតាមសារ ឬ email របស់អ្នក ហើយពួកជនខិលខូចទាំងនោះនឹងមិនអាចទទួលបានលេខសម្ងាត់នោះបានទេ។

យ៉ាណាមិញ មិនត្រឹមតែប្រាប់ពីគន្លឹះដើម្បីការពារអាខោនអ្នកពីការហេករបស់ក្រុមជនខិលខូចថៃប៉ុណ្ណោះទេ អ្នកជំនាញ IT ខាងលើ បានចេញមកធានាផងដែរ សម្រាប់ Account ឬ Page ដែលកំពុងវាយប្រហារបែប Digital និងចិត្តសាស្ត្រទៅកាន់ថៃ ហើយត្រូវបានពួកគេវាយប្រហារមកវិញ លោកនឹងផ្តល់ជូននូវការរៀបចំ Verified Blue Tick ជូនដោយឥតគិតថ្លៃ ។

លើសពីនេះ លោកបានបន្តថាប្រសិនបើត្រូវបានភាគីថៃ Hacked Page លោកនឹងធានាជួយទាញយកមកវិញជាមួយនឹងការរៀបចំប្រព័ន្ធសុវត្ថិភាពជូនដោយមិនគិតថ្លៃអ្វីទាំងអស់ទៀតផង ។ ដូចនេះ សម្រាប់បងប្អូនដែលជាអ្នកផលិតមាតិកា Videos វាយប្រហារតាមឌីជីថលទៅកាន់ថៃហើយបារម្ភខ្លាចភាគីថៃ Report ឬយកទៅ Claim Copyright ហើយមិនមាន RM ដើម្បីការពារ អាចទាក់ទងទៅលោកភ្លាមៗ លោកនឹងផ្តល់ជូនការការពារចេញពី RM របស់លោកដោយឥតគិតថ្លៃ
ហើយមិនចាំបាច់បារម្ភពីបញ្ហាភាគីថៃ Report នឹងវាយប្រហារវិញទៀតឡើយ។

ហេតុដូចនេះ ដើម្បីជៀសវាងការហេក ពីសំណាក់ភាគីជនខិលខូចថៃ លោកអ្នកអាចអនុវត្តតាមជំហានដូចខាងលើ ឬប្រសិនបើអាខោនត្រូវបានភាគីថៃហេកបានហើយ សូមទាក់ទងទៅកាន់អ្នកជំនាញខាងលើភ្លាមៗ ដើម្បីទទួលបានដំណោះស្រាយ ជៀសវាងបាត់បង់អាខោនដោយសារទង្វើរដ៏ស្មោគគ្រោករបស់ភាគីថៃ៕

ក្នុងរយៈពេលត្រឹមតែ ១ថ្ងៃ អាចមានពលករខ្មែរចំណាកស្រុកវិលចូលប្រទេសវិញប្រមាណ ១៥ ម៉ឺននាក់

0

យោងតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា រហូតមកដល់ថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២៥ ពលករខ្មែរបានវិលត្រឡប់ពីប្រទេសថៃវិញមានចំនួនប្រមាណ ២០៣ ៧០៦ នាក់ ដោយឡែកកាលពីថ្ងៃម្សិលមិញមានពលរដ្ឋខ្មែរចំនួន ១២០ ៤៣៨ នាក់ដែលបានវិលចូលប្រទេសកម្ពុជាវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm1DSPywnZDzvVyiHSRZVQ4Zw8T4mNruqFuLCKeX22TPrkGHEle2hycn522tgEgeSZHQLPdciS5kIl8AyZ1urTvT6XXsb_YU8rLFRgg8N_3_7TK2yBB253y-OJbm1nryekEeRyk6Jlu03DxXOG1NZmx8rb8puoGwYSsJJbfkqYXKogNiyCseY49Z-uS6jp/s1280/photo_2025-07-28_09-27-53%20(2).jpg
នៅថ្ងៃទី ២៨ នេះ ក្រសួងការពារជាតិរំពឹងថានឹងមានពលករវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាប្រមាណជាង ១៥ម៉ឺននាក់។ ដូច្នេះក្នុងរយៈពេល ៥ ថ្ងៃនេះ(រាប់ចាប់ពីថ្ងៃទី ២៤ ដល់២៨) ពលករខ្មែរបានវិលត្រឡប់មកកាន់កម្ពុជាវិញប្រមាណជិត ៤០ ម៉ឺននាក់ ហើយចំនួននេះនឹងត្រូវកើនឡើងបន្ថែមទៀត ប្រសិនបើការប្រយុទ្ធគ្នានៅតែបន្តកើតមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8X2KCz2N55HdU1MnHnV4rhoSo6nbUEzM7l8KJ70BBuTQo78qyR_cy6Bk2bPB_LD2vx4uwaQCV5KstKs2BwRus8wf3IOVcFvRy4eVY1vYg6Q5szTMWUN-npJnm-KvnYCb9VbM7Gcff0A4lOoSi1smAQathMBzmHlAF2xP-DS1qesYKqmouNJZ_Ztf5ZuET/s1280/photo_2025-07-28_09-27-53%20(3).jpg
យ៉ាងណាមិញ គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ជនភៀសសឹកដែលបានជម្លៀសមកទីទួលសុវត្ថិភាព និងផ្ទះសាច់ញាតិមានចំនួន ៤ ខេត្ត មានចំនួនសរុប ៣៩ ៨២៨ គ្រួសារស្មើនឹង ១៣៤ ៧០៧ នាក់រាប់ទាំងកុមារ ស្ត្រីមានផ្ទៃពោះ ចាស់ជរា និងជនពិការ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4SH6UW7vR2AL5xfX1GL1KSF4x02S0UpB-4a5lw2fLxxRw2M4zcu2C5pe5_TpcHiEaiU03_qPNSDGAqu1HnulmPF37gOWzLzrxRzaIWRqQe0nFYEcPZCTK0oAVlIvvQdXvDu8Lsui1RFAumb7BJowh0cJNkqJM_apC7drhTEjG1r4ULzseYft5FAgWKvAQ/s1280/photo_2025-07-28_09-27-53.jpg

សមមុខ! ពលរដ្ឋថៃនៅខេត្តសុរិន្ទស្រែកជេរនាយករដ្ឋមន្ត្រីព្យួរតំណែងថា «ចិត្តអាក្រក់ខ្លាំងណាស់»

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី ផេងថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃព្យួរតំណែងបានចុះសួរសុខទុក្ខពលរដ្ឋនៅខេត្តសុរិន្ទ ដែលរងគ្រោះដោយសារសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយសារកងទ័ពឈ្លានពានថៃ ស្រាប់តែស្ត្រីថៃម្នាក់បានមកសុំនិយាយជាមួយលោកស្រី ផេថងថាន ដោយផ្ទាល់ ប៉ុន្តែលោកស្រីពុំឆ្លើយតប ទើបស្ត្រីរូបនេះស្រែកខ្លាំងៗថា «លោកស្រីចិត្តអាក្រក់ខ្លាំងណាស់» ។

ស្ត្រីរូបនេះបានឈរប្រជ្រៀតគ្នាជាមួយមនុស្សជាច្រើនទៀតព្រោះតែចង់និយាយជាមួយលោកស្រី ផេថងថាន ប៉ុន្តែលោកស្រី ផេថងថាន ពុំឆ្លើយតប ។ អ្នកស្រីក៏និយាយជាមួយសារព័ត៌មានថា អ្នកស្រីរំភើបពេលឃើញលោកស្រី ផេថងថាន ចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយសារសង្គ្រាម ប៉ុន្តែពលរដ្ឋនៅព្រំដែនឈឺចាប់ខ្លាំងណាស់នឹងពាក្យសម្តីរបស់លោកស្រី ផេថងថាន ។

លោកស្រី ផេថងថាន ដោះស្រាយបញ្ហាយឺតយ៉ាវខ្លាំងណាស់ ពលរដ្ឋថៃនៅតាមព្រំដែនប្រឈមនឹងការស្លាប់ដោយសារសង្គ្រាម ហើយទង្វើលោកស្រីធ្វើឱ្យពលរដ្ឋឈឺចាប់ទូទាំងប្រទេស ពុំមែនឈឺចាប់តែអ្នករស់នៅព្រំដែនទេ ពលរដ្ឋទាំងអស់ឈឺចាប់នឹងទង្វើលោកស្រីយ៉ាងខ្លាំង ។

ហេតុនេះ សូមលោកស្រីគិតឱ្យបានគ្រប់ជ្រុងជ្រោយថា ទង្វើរបស់លោកស្រីធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិ និងពលរដ្ឋទូទាំងប្រទេស ។ តើអ្នកទាំងអស់គ្នាដឹងទេថា លោកស្រី ផេថងថាន បានធ្វើអ្វីខ្លះ? ពលរដ្ឋគ្រប់រូបសូមប្រាប់ទៅលោកស្រីថា ពួកយើងឈឺចាប់ ប៉ុន្តែពុំដឹងធ្វើដូចម្តេច ដូច្នេះ សូមមេដឹកនាំទាំងអស់ស្តាប់សំឡេងរបស់ពលរដ្ឋផង ។

លោកស្រីសំណូមពរទៅលោកស្រី ផេថងថាន សូមកុំធ្វើបែបនេះ ពួកយើងយល់ពីផលប្រយោជន៍ជាតិ ប៉ុន្តែសូមលោកស្រីគិតពីពលរដ្ឋរងគ្រោះ ។ ពលរដ្ឋសូមអង្វរឱ្យលោកស្រីគិតឡើងវិញពីរឿងជម្លោះព្រំដែនដើម្បីប្រទេសជាតិ ពីព្រោះលោកស្រីបានធ្វើអ្វីកន្លងមក គឺលោកស្រីបានដឹងខ្លួនឯងច្បាស់ ។

គួរបញ្ជាក់ថា បើទោះជាពលរដ្ឋថៃនៅទូទាំងប្រទេសបណ្តេញលោកស្រី ផេថងថាន ឱ្យលាលែងពីតំណែងក្តី ក៏លោកស្រីនៅតែក្រាញននៀលពុំចុះចេញពីតំណែងឡើយ ។ លោកស្រីជឿជាក់ថា នឹងអាចត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីឡើងវិញ ដោយព្យាយាមយកចិត្តពលរដ្ឋ ព្យាយាមយកចិត្តព្រះមហាក្សត្រ និងអំពាវនាវឱ្យពលរដ្ឋសហការជាមួយរដ្ឋាភិបាលតស៊ូធ្វើសង្គ្រាមជាមួយកម្ពុជា និងលាបពណ៌កម្ពុជាប្រាប់ពិភពលោក ៕

ឈប់ឆ្ងល់ទៅហេតុអ្វីបានជាថៃវង្វេងប្រវត្តិសាស្រ្តចង់បានទឹកដីខ្មែរតជំនាន់

0

បវរកញ្ញា ភឹម ស្រីនោ ដែលកើតនិងធ្លាប់រៀននៅប្រទេសថៃបានបញ្ជាក់យ៉ាងច្បាស់ៗថា សៀ.មគឺបានបង្រៀនប្រវត្តិសាស្រ្តដល់ប្រជាជនខ្លួនគ្រប់ជំនាន់ថាប្រទេសខ្មែរជាអ្នកដណ្តើមទឹកដីសៀមជាពិសេសប្រទេសនេះចិញ្ចឹមចិត្តលើទឹកដីព្រះវិហារដោយថាជារបស់សៀម។ ការបំភ្លៃប្រវត្តិសាស្រ្តនេះហើយទើបបានជាសៀមតែងតែចង់បានទឹកដីខ្មែរគ្រប់ជំនាន់ ចូលមកឈ្លានពានទឹកដីខ្មែរដោយមិនមានក្តីអៀនខ្មាសយករបស់គេមកធ្វើជារបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtitd7vdeVJ45evuUX6i-bq3YhUseK5EWbW-YZ9bX4lBJzxKRyCXxwBrr61pKsbZxT4nuPtHjiq2K6MmKbSRMV5nVGPyg3Ft2MHpTH6UaC7dG9bh0Aai5HDR9xzSC4sYQWEutZ2xTcWVOBNagkZ1LNd2fi3j1LKArZ7-6RgrfvwaN0ik64Yf2eMSftksfv/s1567/image_2025-07-28_11-58-32.png
កាលពីយប់ថ្ងៃទី២៧ កក្កដា ភឹម ស្រីនោ បានធ្វើឱ្យអ្នកតាមដានវិស័យបវរកញ្ញាពេញចិត្តយ៉ាងខ្លាំងបន្ទាប់ពីនាង Live នៅលើបណ្តាញសង្គមហ្វេកប៊ុកជេរយ៉ាងចាស់ដៃទៅកាន់បវរកញ្ញាភ្នែកស្រឡេង នាងម៉ាលីន និងតាណាវ៉ាត់។ នៅក្នុងការ Live នេះ ភឹម ស្រីនោ ក៏បាននិយាយពីចរិតរបស់សៀមគឺបានបំភ្លៃប្រវត្តិសាស្រ្តបង្រៀមកូនចៅជំនាន់ក្រោយថាខ្មែរជាអ្នកដណ្តើមទឹកដី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA4ON-4Cir369pRKQ4g1yGww93RRHjxtsV7hkIPwQiEwkyP-FacUvR5_oJ8S5v7jC_54kTrJEhXgkT6vUbPWrQQYZYIawrAPJrHjMjKGpX_Lf7vsHxPcD6657U-gdG2-mMBOW_mAfdfG-7i5qDPp4OzbsmSRjyG74HIxxktCXg2ueKYpiZnP2WDKDzvDzm/s2048/image_2025-07-28_11-58-25%20(2).png
កើតនិងធ្លាប់រៀននៅប្រទេសថៃ ភឹម ស្រីនោ បាននិយាយថាសៀមគឺបានបង្រៀនកូនចៅជំនាន់ក្រោយពីប្រវត្តិសាស្រ្តថា ខ្មែរដណ្តើមទឹកដីសៀមពីឆ្នាំណាដល់ឆ្នាំណា សូម្បីតែទឹកដីព្រះវិហារក៏សៀមបានបង្រៀនកូនចៅថាជារបស់វាដែរ។ ភឹម ស្រីនោ បានសារភាពត្រង់ៗថាកាលពីមុននាងមិនដឹងអ្វីនោះទេព្រោះនាងរៀននៅទីនោះ(ប្រទេសថៃ) គឺទទួលបានបែបនេះ។ ភឹម ស្រីនោ ថានាងជាកូនខ្មែរមួយដែលល្ងង់ពីព្រោះកាលពីមុននាងមិនដឹងអ្វីពីខ្មែរ ប៉ុន្តែនាងគ្រាន់តែមានអារម្មណ៍គិតថាសម័យនេះហើយហេតុអ្វីបានជាឈ្លោះគ្នា ដណ្តើមទឹកដីគ្នា យករបស់គ្នា។ ស្រីនោ បានបញ្ជាក់ទៀតថា សៀមបានបង្រៀនឱ្យកូនចៅជំនាន់ក្រោយស្អប់ខ្មែរ ហើយនាងមានភាពងឿងឆ្ងល់យ៉ាងខ្លាំងកាលពីឆ្នាំ២០១១-២០១២ហេតុអ្វីបានជាខ្មែរធ្វើបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtIvmpQX3kaPN3-lPoG_5FSoywamSDFxXi9QzsdZrGt1p7UodF0owLjw0foq0MF3LfBht3maFgQg1_K_EQcgMao7MLwXIZWuTnvpDkXCujOFkDKkibQOQVJobFHox942OixIr5dpsMX_uqlSQfd9vLedZx4iB-mnWqGyO5VI4X1fZ1hoPfr9GFeBg9qOcy/s2048/image_2025-07-28_11-58-25.png

ទោះជាយ៉ាងណា ភឹម ស្រីនោ ថាបន្ទាប់ពីមករស់នៅក្នុងប្រទេសខ្មែរក្នុងឆ្នាំ២០១២-២០១៣ រហូតមកដល់ពេលនេះទើបនាងយល់គ្រប់យ៉ាង។ បវរកញ្ញាខ្មែររូបនេះថា ការបំភ្លៃប្រវត្តិសាស្រ្តថៃបែបនេះហើយបានជាជនជាតិថៃខ្លះភ្លើ មិនដឹងអ្វីជារបស់ខ្លួនឯង មិនដឹងអ្វីជារបស់គេ ដូច្នេះនាងមិនសូវខឹងនោះទេព្រោះនាងយល់ពីព្រោះប្រទេសជាតិរបស់សៀមគឺបង្រៀនបែបនេះតែម្តងរបស់គេក៏ថាជារបស់ខ្លួនឯងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhuXfNAfBFWOcZse5i2rF1ALAIx-y1EoOoCUs6Mrd_Ef3WGq0VGP5sfSUK8wrZxxoB4ilnv4hA8-V8fVXXqdL_bqKgbz7ZBgA95mROEOPcq2zWpX9G0rOYntg2i6DtZL4jXk0gtXQjPSb2zLONNAosc1PEfxiOKIlBiUpSAjKDGUAFpan2R4M0zUs6pP6u/s2048/image_2025-07-28_11-58-27%20(2).png
ក្នុងនោះ ភឹម ស្រីនោ ក៏បាននិយាយអំពីស្បៃដែលប្រទេសទាំងពីរតែងមានវិវាទគ្នាលើបញ្ហាវប្បធម៌ នេះ។ ស្រីនោ ថាខ្មែរចេះបែងចែកថាមួយណាជាស្បៃខ្មែរមួយណាជាស្បៃរបស់គេប៉ុន្តែថៃមិនមែនអ៊ីចឹងទេឱ្យតែជាស្បៃគឺជារបស់សៀមទាំងអស់៕

ទទួលកម្មពៀរភ្លាមៗ! ជ.នជាតិថៃបា.ញ់គ្នាឯងស្លា.ប់ជាច្រើននាក់ក្នុងផ្សារនៅទីក្រុងបាងកក

0

ប្រទេសថៃ ៖ សារព័ត៌មាន Khaosod រាយការណ៍ថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បុរសជ.នជាតិថៃម្នាក់បានបា.ញ់រះក្នុងផ្សារនៅតំបន់ចាក់តុចាក់ ទីក្រុងបាងកក បណ្តាលឱ្យសន្តិសុខស្លា.ប់ជាច្រើននាក់ រួមទាំងអាជីវករផងដែរ បន្ទាប់មក ខ្មាន់កាំភ្លើង.ក៏បានបា.ញ់សម្លាប់ខ្លួនឯងតាមក្រោយដើម្បីគេចពីការចាប់ខ្លួន ។ ក្រោយកើតហេតុ សមត្ថកិច្ចក៏បានមកកាន់កន្លែងបា.ញ់រះដើម្បីប្រមូលភស្តុតាង និងស្រាវជ្រាវមូលហេតុពិតប្រាកដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUvVm8dk3jOMzgY7CoVuLE-_VO-pLdwxPFxzls5ES_X29IpEUislrDKR566pmbM3LRLNd-9ShEptP7lrgu8x5nWZkWro4L94Q2CJ8d8Y205AtFdt60FaSDhFwqwBlpUumnRqAXgnMfjx_g6NIBEQ4yVwBbDpFUOUc8Ueg1H9-LYfrr8NaV9KOV6tnhzNmp/s800/image_2025-07-28_16-15-12.png

ខ្មាន់កាំភ្លើងបានពាក់អាវពណ៌ខ្មៅ ស្លៀកខោខ្លី និងស្ពាយកាបូបដើរចូលទៅកន្លែងកើតហេតុ និងបាញ់រះតែម្តង ក្រោយពីបង្កសកម្មភាពរួច ខ្មាន់កាំភ្លើងក៏បានបញ្ចប់ជីវិតរបស់ខ្លួនក្នុងផ្សារ ។ ហេតុការណ៍នេះបណ្តាលឱ្យសន្តិសុខស្លាប់ ចំនួន៤នាក់, អាជីវករស្លាប់ម្នាក់ សរុបចំនួន៦នាក់ (បូករួមទាំងខ្មាន់កាំភ្លើង) ព្រមទាំងមានស្ត្រី២នាក់រងរបួស ហើយសមត្ថកិច្ចបានបញ្ជូនស្ត្រីទាំង២ទៅព្យាបាលនៅមន្ទីរពេទ្យ ។

តាមការត្រួតពិនិត្យបឋមឃើញថា ខ្មាន់កាំភ្លើងបានដាក់អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃជាប់ខ្លួន ឈ្មោះ ណយ អាយុ៦១ឆ្នាំ មានស្រុកកំណើតនៅខេត្តនគរាជសីម៉ា ។ ខ្មាន់កាំភ្លើងធ្លាប់ធ្វើការជាសន្តិសុខក្នុងក្រុមហ៊ុនជាមួយសន្តិសុខ៤នាក់ដែលស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVPuJ_fCf7YCIepKSqAp9BbzEeyZg8UZk5dWH8djCuG4_cpEZjiDgxvj1iOxi0ulK7-XJEcVoVZBJCLuxrf_-bGrGxVCM9z9maX1RQCwBUWfyHv_K8xMumbUHTyRSEx0bp96BPU-KZmkji86YxLE1WpDftdNhjgtIGmq3DthY2KDFGbTbvxtqungbw_mxR/s800/photo_2025-07-28_15-37-57%20(2).jpg

សមត្ថកិច្ចពុំទាន់ប្រាប់ពីមូលហេតុពិតប្រាកដនៃការបាញ់រះទេ ប៉ុន្តែហេតុការណ៍នេះបានបង្កការភ័យស្លន់ស្លោយ៉ាងខ្លាំងដល់អាជីវករ និងពលរដ្ឋថៃ ហើយមានការសន្និដ្ឋានថា ខ្មាន់កាំភ្លើងជាសន្តិសុខអាចមានទំនាស់ជាមួយសន្តិសុខទាំង៤នាក់ដែលធ្វើការក្នុងក្រុមហ៊ុនជាមួយគ្នា ទើបឈានទៅបង្កហេតុបែបនេះ ។

បច្ចុប្បន្ន ប្រទេសថៃសម្បូរក្រុមស្ទាវ និងក្រុមជ្រុលនិយមដើរបង្ករឿងកាប់ចាក់ធ្វើបាបពលករខ្មែរស្លូតត្រង់ រហូតដល់មានការអំពាវនាវពីរដ្ឋាភិបាលថៃឱ្យក្រុមជ្រុលនិយមបញ្ឈប់សកម្មភាពជាបន្ទាន់ ។ ប៉ុន្តែហេតុការណ៍នេះ គឺជនជាតិថៃបាញ់សម្លាប់ជនជាតិថៃគ្នាឯងដោយគ្មានខ្លាចញញើតច្បាប់ និងសមត្ថកិច្ច ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUJVdkB0kVfumuXRkVCw7K5i9I6Fk_Q8q07CMKZQKAiZBWPZZ8Ia2viG4zP1dLyXa4tTG7pRVyanyEpZtzdrJiUcobbQnA9nllZ_ndMzCcLuMyHl_z2-0lum-x0rFScbSPWcMMhgFZ3tCVLUS3JXdaYZwIzBBoJnjdO80-PJc3SE3Zg4jEad4xxeeo9qqt/s800/photo_2025-07-28_15-37-57.jpg

ខ្លាំងជាងកងទ័ពទៀត! សមត្ថកិច្ចថៃគំរា.មកម្ទេ.ចរាជធានីភ្នំពេញ បើពលរដ្ឋថៃរងគ្រោះដោយសារសព្វាវុធ PHL-03

0

ប្រទេសថៃ ៖ ថ្មីៗនេះ សារព័ត៌មានថៃបានផ្សព្វផ្សាយពីសព្វាវុធ PHL-03 របស់កម្ពុជា ដែលអាចបា.ញ់បានចម្ងាយជាង១០០គីឡូម៉ែត្រ ហើយបើកម្ពុជាប្រើប្រាស់អាវុធនេះដើម្បីទប់ទល់នឹងការឈ្លានពានរបស់ថៃមែននោះ គឺវានឹងប៉ះពាល់ដល់ខេត្តជាច្រើនរបស់ថៃ ។ ក្រោយការផ្សព្វផ្សាយបែបនេះធ្វើឱ្យអាជ្ញាធរខេត្តមួយចំនួនរបស់ថៃនៅជាប់ព្រំដែនកម្ពុជាបារម្ភ និងជម្លៀសពលរដ្ឋខ្លួនទៅកន្លែងមានសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivnkLQ5_bt7DN8uNesBLNU2WbbjH4vxj9U_AT244SYZLQL7CGMDf95gLw7hNe6eTnQgG6fGX106jNuea0J-azi_RTGAaz3NQVBz8bwDzN174W6D-ZjEP7GVBtCIA5m97ZlOwvkiw6lwVG7PWoU_AFvddiPhuC7tB9X1F5OZLIgH0HJz6sDEJP1Z_AqVe62/s1280/photo_2025-07-28_14-35-06.jpg
កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ លោក រុណាក់កន រតនៈផន សមត្ថកិច្ចថៃបានជូនដំណឹងឱ្យពលរដ្ឋថៃរកកន្លែងជម្លៀសខ្លួន និងប្រុងប្រយ័ត្នសុវត្ថិភាព ពីព្រោះកម្ពុជាអាចប្រើប្រាស់សព្វាវុធ PHL-03 បាញ់បានចម្ងាយរហូតដល់១៣០គីឡូម៉ែត្រ ។ បើកម្ពុជាប្រើប្រាស់សព្វាវុធនេះមែន វានឹងមានគ្រោះថ្នាក់ដល់ខេត្តជាច្រើនរបស់ថៃ ដូចជា ៖ ខេត្តឧប៊ុនរ៉ាជថានី សុរិន្ទ ស៊ីសាកេត បុរីរាំ និងតំបន់ខ្លះក្នុងស្រុកមហាឆាណៈឆ័យ និងស្រុកខរវាំង ខេត្តយៈសូថន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUFGwmnuRWcZdqTMYagb44OHPbNExt0DV7Akg_ICKohgKwOL2YdlzTtOJe1JzFmgGF66dRro0e_kV72YVZY3wUZrVJhXWUv-Jh-HN8Y3d9kOA84ioL0ukqH06IBQ1Aaz3eshbcYE9bvRvnmJHTqCfRZp67puMfNWEIxNzplvd3mfUiFuhN3v_rOrODLpeb/s1280/photo_2025-07-28_14-35-06%20(2).jpg

វានឹងមានគ្រោះថ្នាក់ដល់ស្រុកមឿងសួង ស្រុកសុវណ្ណភូមិ ស្រុកផូនសាយ ស្រុកផានុមព្រៃ ស្រុកណងហ៊ី ស្រុកក្សេតវិស័យ និងសរុកប៉ាធុមរ៉ាត់ ខេត្តរ៉យអេត ។ ក្រៅពីនេះ ស្រុកផាយ៉ាក ខេត្តមហាសារ៉ាខាម និងស្រុកជាច្រើនទៀតក្នុងខេត្តនគរាជសីម៉ា ក៏មានគ្រោះថ្នាក់ដោយសារសព្វាវុធនេះដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJN4UVMxfF-VMqfjB5vZt5iHMzWwGKDSy6p9GZvv7wA0i5YH2I0lF16rrMAaI9vIs3zPbZ7R11xMqQGpqlwMLfrABKcQC7Z_1ElO1Vc7dPQUKkWb4rhe0xm358_vHDMv3XUh0fx5GbwaLY1PzZqZEAPVvyFh3sVt3gQOW5-ElgPMG4fd92kpQWc298pab1/s1200/image_2025-07-26_14-54-52.png

សមត្ថកិច្ចថៃរូបនេះបានបង្ហោះរូបយន្តហោះចម្បាំង F-16 និងយន្តហោះចម្បាំង Gripen ដើម្បីគំរាមកំហែងកម្ពុជា ហើយសរសេរថា ៖ «ប្រសិនបើសព្វាវុធ PHL-03 បាញ់ត្រូវពលរដ្ឋថៃពេលណា រាជធានីភ្នំពេញនឹងខ្ទេចពេលនោះ ។ ដូច្នេះ ចូរគិតឱ្យបានច្បាស់លាស់ ពីព្រោះជនជាតិថៃស្រឡាញ់សន្តិភាព ប៉ុន្តែមិនកំសាកក្នុងការប្រយុទ្ធទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglCnx5UV9GNo-AdtXQmg9Wy8vudDFUG6Q0_SeUExs-dgfhxdk0yrjUAz6ZM7EWXEh8xlcliYlibEJSlLydxIAFDYA6e3rKSSnLjN21goVMZJzyQ82cEbYZvnA5-KztM4wd0Ui-vEpXUqiLmjqCui_993O07UEyKJc3ud_wpTdf69RI2Dnwn1omWQpwAMp9/s2560/image_2025-07-26_14-54-53.png

គួរបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ម្តងហើយម្តងទៀតថា មកទល់ពេលនេះ កម្ពុជាមិនទាន់មានភាពចាំបាច់ណាមួយត្រូវប្រើប្រាស់សព្វាវុធ PHL-03 ឡើយ ពីព្រោះអាវុធនេះបានកំពុងបង្កភាពភ័យខ្លាច និងបង្កើតការស្លន់ស្លោទាំងកងទ័ព និងពលរដ្ឋថៃ ៕

ក្រសួងការពារជាតិផ្ដាំថៃកុំទាន់ភ័យខ្លាំងពេក កម្ពុជាមិនទាន់ដល់ពេលត្រូវប្រើ PHL 03 នោះទេ

0

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានប្រកាសច្រានចោលការចោ.ទប្រកាន់ពីសំណាក់ភាគីថៃ ថាកម្ពុជាបានប្រើប្រាស់ប្រព័ន្ធបា.ញ់មីសុីលចម្ងាយឆ្ងាយ PHL 03 បា.ញ់ចូលទឹកដីថៃ ដោយក្រសួងបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ កម្ពុជា មិនទាន់បញ្ចេញ និងប្រើអាវុធដ៏មានសក្តានុពល PHL 03 របស់ខ្លួននៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqJnftbs9GKNDz70byvLjdI8bk2cAVUIQsPPpe7eW64DInmiGei4ZgvDuxPulFB9rbbRu7jY8KFxQxv2JZq7VSC6_XP_wagIfXhqoeJJNY1ZPz_V1irGdNiko0gxbaisuoXUuk2N5DoLPQNrY_3FSEEOzqvLa1WvOT3kVf7HDdTRPXZNT-ZBq5INx3_ctg/s1280/photo_2025-07-28_14-01-32.jpg
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា “ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោស និងច្រាលចោលចំពោះការចោ.ទប្រកាន់ខុសពីការពិត និងមានចេតនាទុច្ចរិត របស់ភាគីថៃ ដែលបានចោ.ទប្រកាន់ថាកម្ពុជាបានប្រើប្រាស់ម៉ីស៊ីលរយៈចម្ងាយឆ្ងាយ PHL 03 បា.ញ់ចូលទឹកដីថៃ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRRYGLwPv85FYVEVK940-arptUXu9C3fyRlWAUQRZanJ6lLFdwS7tQO7c0OD1tqIVRXhAemmo_jeov3VfWWGcikqOqMLYe4kCiEZ2zxaMlDwffBzWVbw3vLADlVSbvYFH-K-BODW1aiyXssIKFVyK3JrKsS4BuWwqwJtrQtSWa-tFUjv1Qk3ouOsnpOXGx/s1000/photo_2025-07-28_14-55-09.jpg
ស្របពេលជាមួយនឹងការប្រកាសបដិសេធចំពោះការចោ.ទប្រកាន់នេះ ក្រសួងក៏បានបញ្ជាក់ជាថ្មីថា គិតមកដល់ថ្ងៃទី២៨ ខែកក្កដានេះ កម្ពុជានៅមិនទាន់បានប្រើប្រាស់ និងមិនទាន់ដល់ពេលប្រើ ម៉ីស៊ីលរយៈចម្ងាយឆ្ងាយ PHL 03 នៅឡើយទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtHV8kAx7R0QOWDZlXFAm7DqzIx3safhmif6Ce88WIgyyDslmYMH-kKgrPOB1mTFqampYQAzLOloMZFquFRCWo2E0vt1aojn88R08iWXnVSY7NQHpWqHTVZrTaxT1pWgUKvJjR_B-7qw1YT4bRZrg2NTkOpVrHopYzyxgdOLDC3W3a024UWhNSTlW4GIfT/s925/photo_2025-07-28_14-55-11.jpg

គួរជម្រាបថា ការចោ.ទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃ ដើម្បីខ្លួនអាចតម្លើងកម្រិតនៃការប្រើប្រាស់អាវុធកាន់តែសាហាវព្រៃផ្សៃជាងមុន ឃោរឃៅជាងមុន អមនុស្សធម៌ជាងមុន ក្នុងការវា.យប្រហារមកលើដែនអធិបតេយ្យភាពកម្ពុជា ដែលការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនេះ គឺដើម្បីបំភ័ន្តប្រជាជនខ្លួនឯងផង និងសហគមន៍អន្តរជាតិផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipdPZZGzQjKl97Xx-9VymTBBmkVzU7Fc-y4ly_btvLHGA9f7UZb5j3Km5AT9KQH2JvJhA1tXfu27QOx8hfXIqZD-3XrgCr2QuTGepI9tu-zVNu4kUTToNjn3xMF6hq_qvfaG_45Sa9N5WZzCJbmh0k6J0T1ptXJbp2dr91tVPLo9Dn59ZCgEyRqSAIY9uA/s1280/photo_2025-07-28_14-55-06.jpg