ថ្មីៗនេះបន្ទាប់ពីមានការវាយប្រហារតាមបែបចិត្តសាស្ត្ររបស់ថៃក្នុងប្រព័ន្ធឌីជីថល មានទាំងការលួចចូលអាខោនរបស់ពលរដ្ឋខ្មែរ និងការបង្កើតអាខោនក្លែងបន្លំធ្វើជាពលរដ្ឋខ្មែរ ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីបំបាក់ទឹកចិត្តប្រជាជន រួមទាំងកងទ័ពជួរមុខដែលកំពុងបំពេញភារកិច្ចការពារជាតិនោះ ពេលនេះក្រុមអ្នកជំនាញ IT កម្ពុជាចេញមកប្រាប់ពីរបៀបដាក់ 2FA លើ Account ដើម្បីការពារ Account Facebook ពីការវាយប្រហារតាមប្រព័ន្ធឌីជីថលរបស់ថៃ។
តាមរយៈអាខោនហ្វេសប៊ុករបស់អ្នកជំនាញ IT ឈ្មោះ Heng Makara ដើម្បីការពារអាខោនរបស់អ្នកពីការ Hacked របស់ជនខិលខូចថៃសូមអនុវត្តតាមជំហានដូចខាងក្រោម
-ជាដំបូងចូលទៅក្នុងអាខោន Facebook របស់អ្នក
-បន្ទាប់មកចុចលើពាក្យ Setting
-រួចហើយចុចលើពាក្យ Password and Security
-ចុចយកពាក្យ Two-factor authentication
– ចុចលើឈ្មោះ Facebook របស់អ្នក
– បន្ទាប់មកដាក់លេខទូរសព្ទ័ ឬ email ហើយបញ្ចូលលេខសម្ងាត់ដែលបានផ្ញើរទៅលេខទូរសព្ទ័ ឬ email របស់អ្នក និងជាចុងក្រោយគ្រាន់តែចុចពាក្យ Confim ជាការស្រេច។ ធ្វើដូចនេះ ពេលដែលមានអ្នកណាព្យាយាមចូលក្នុង Account Facebook របស់អ្នក វានឹងតម្រូវអោយយើងបញ្ចូលលេខកូដសម្ងាត់ដែលផ្ញើរមកតាមសារ ឬ email របស់អ្នក ហើយពួកជនខិលខូចទាំងនោះនឹងមិនអាចទទួលបានលេខសម្ងាត់នោះបានទេ។
យ៉ាណាមិញ មិនត្រឹមតែប្រាប់ពីគន្លឹះដើម្បីការពារអាខោនអ្នកពីការហេករបស់ក្រុមជនខិលខូចថៃប៉ុណ្ណោះទេ អ្នកជំនាញ IT ខាងលើ បានចេញមកធានាផងដែរ សម្រាប់ Account ឬ Page ដែលកំពុងវាយប្រហារបែប Digital និងចិត្តសាស្ត្រទៅកាន់ថៃ ហើយត្រូវបានពួកគេវាយប្រហារមកវិញ លោកនឹងផ្តល់ជូននូវការរៀបចំ Verified Blue Tick ជូនដោយឥតគិតថ្លៃ ។
លើសពីនេះ លោកបានបន្តថាប្រសិនបើត្រូវបានភាគីថៃ Hacked Page លោកនឹងធានាជួយទាញយកមកវិញជាមួយនឹងការរៀបចំប្រព័ន្ធសុវត្ថិភាពជូនដោយមិនគិតថ្លៃអ្វីទាំងអស់ទៀតផង ។ ដូចនេះ សម្រាប់បងប្អូនដែលជាអ្នកផលិតមាតិកា Videos វាយប្រហារតាមឌីជីថលទៅកាន់ថៃហើយបារម្ភខ្លាចភាគីថៃ Report ឬយកទៅ Claim Copyright ហើយមិនមាន RM ដើម្បីការពារ អាចទាក់ទងទៅលោកភ្លាមៗ លោកនឹងផ្តល់ជូនការការពារចេញពី RM របស់លោកដោយឥតគិតថ្លៃ
ហើយមិនចាំបាច់បារម្ភពីបញ្ហាភាគីថៃ Report នឹងវាយប្រហារវិញទៀតឡើយ។
ហេតុដូចនេះ ដើម្បីជៀសវាងការហេក ពីសំណាក់ភាគីជនខិលខូចថៃ លោកអ្នកអាចអនុវត្តតាមជំហានដូចខាងលើ ឬប្រសិនបើអាខោនត្រូវបានភាគីថៃហេកបានហើយ សូមទាក់ទងទៅកាន់អ្នកជំនាញខាងលើភ្លាមៗ ដើម្បីទទួលបានដំណោះស្រាយ ជៀសវាងបាត់បង់អាខោនដោយសារទង្វើរដ៏ស្មោគគ្រោករបស់ភាគីថៃ៕










