Home Blog Page 35

របកគំហើញថ្មី! ប្រូតេអ៊ីនត្រីបាឡែនអាចជួយមនុស្សឱ្យរស់នៅបានរហូតដល់ ២០០ឆ្នាំ

0

អ្នកណាខ្លះមានក្ដីស្រមៃចង់រស់នៅឲ្យបានលើសពី 100ឆ្នាំ? ឥឡូវនេះវាអាចនឹងក្លាយមកជាការពិតបានហើយ ឲ្យតែអ្នកមានធនធានចំណាយគ្រប់គ្រាន់ ព្រោះបើតាមលទ្ធផលសិក្សារបស់អ្នកវិទ្យាសាស្រ្តនាពេលថ្មីៗនេះបានបង្ហាញថា ប្រូតេអ៊ីនដែលមាននៅក្នុងខ្លួនរបស់ត្រីបាឡែនមួយប្រភេទអាចជួយទប់ស្កាត់ភាពចាស់របស់មនុស្សបាន ហើយគេជឿជាក់ថា ថ្ងៃណាមួយមនុស្សអាចរស់នៅបានរហូតដល់ 200 ឆ្នាំបានដោយប្រើប្រូតេអ៊ីនទាំងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRjI5MmX7N9XNSKrgCxiGjrjX8308CCuI5EtgHIemqAGotcKDlubY-oKT5oRM-aWnOeoc16xrmKi3Lxc5knqw_UqMWIRWw0EoLX0TFQ8fRMzMIxM1YLC3dYKmoylXVkqysBEfCIWkE8zVEaUKbt6Dyn7OoWJSTY684EzGrdZsPiQTTzdozjWTud5aAHh-H/s1024/photo_2026-03-16_15-54-01%20(2).jpg
យោងតាមអត្ថបទដែលចេញផ្សាយដោយគេហទំព័រព័ត៌មានបច្ចេកវិទ្យា The MES Times និង NDTV បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Rochester នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានសិក្សាអំពីត្រីបាឡែន Bowhead ជាប្រភេទសត្វដែលគេស្គាល់ថារស់នៅបានដល់ជាងពីរសតវត្ស មានផ្ទុកនូវសារធាតុជីវសាស្រ្តពិសេសដែលការពារពួកគេពីជំងឺកាចសាហាវដូចជាមហារីក, ជួសជុល DNA ដែលខូចខាត និងពន្យាភាពចាស់ច្រើនជាងថនិកសត្វដទៃប្រហែលជាង 100 ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilT_Kq8o8tlS1kOGTX0Ql1r2lpsFoxtPCNldAsVZeuQsHeadNEK-MxD622ONoxKc-M_D4tzsNu4FX02QoR4hJ10-rPv8oSFabe3CcKVtZSXDZs9lwxruSbTaR4NwlNtOy30YLKYo_V-YZvT-r6jxLtoOHQzh29VWuIX0PStzgZ0ysuJlRB-kgGZNaPcNtP/s768/photo_2026-03-16_15-54-01%20(3).jpg

ដើម្បីសាកល្បងលើរបកគំហើញថ្មីនេះឲ្យកាន់តែលម្អិតបន្ថែមទៀត អ្នកវិទ្យាសាស្ត្របានយកប្រូតេអ៊ីនរបស់ត្រីបាឡែនប្រភេទនេះទៅដាក់បញ្ចូលជាមួយកោសិកាមនុស្ស និងសត្វ ដែលក្រោយមកលទ្ធផលបានបង្ហាញពីការជួសជុល DNA កាន់តែប្រសើរឡើងចំពោះកោសិកាមនុស្ស ហើយចំពោះសត្វរុយថែមទាំងអាចរស់នៅបានយូរជាធម្មតាទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW2ga5pBjwpq4X97Vu4SIJ3mi2qlgeoXc_x_QvV20mMRsyxZhFtdMsd2DLfhTPmyvn9RGYowwbvBKTFmQK9OCK7hELzoHD3VaTHgy6NRZ8Wrf_g_wvvA8C1pp8Rkrm-svwnQgkp4nTgA3xu3rZHvjLkvzcdUinzfGygitxwboAREH358IcP1BqmSfJltGo/s1200/photo_2026-03-16_15-54-01%20(4).jpg

ទន្ទឹមនឹងការរកឃើញនេះ អ្នកវិទ្យាសា្រស្តចាត់ទុកថាវាជាលទ្ធផលដ៏ត្រចះត្រចង់មួយដែលអាចបើកលទ្ធភាពថ្មីសម្រាប់ការស្រាវជ្រាវនាពេលអនាគត ដែលមានគោលបំណងបន្ថយដំណើរការចាស់ និងអាចពន្យារអាយុកាលរបស់មនុស្សលោក។ តែទោះជាយ៉ាងណា អ្នកវិទ្យាសាស្ត្រក៏បានសង្កត់ធ្ងន់ផងដែរថា ការស្រាវជ្រាវនេះនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ហើយការអនុវត្តជាក់ស្តែងសម្រាប់មនុស្សអាចចំណាយពេលច្រើនឆ្នាំសម្រាប់ការធ្វើតេស្ត និងការអភិវឌ្ឍបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5ABrHn1gplIKQJ8RHWrBhyphenhyphenhcVB-HEqLBqNCHjusOBJGWScDbYEAAJH8CVM7YpAiWQAk8MFFMeWK2d39vtdPOwYshAdbtQrjDP32_7mXSLTcHStr1N8mHMK3i96Tk_wT_dttJj4njSV_iFa9UxCmOXONs_o63zjlY0DtALEhvSjeH0XM1Jw7XZt5pod9en/s1200/photo_2026-03-16_15-54-01.jpg

តទៅនៅថ្ងៃអនាគត ប្រសិនបើការសាកល្បងលើមនុស្សទទួលបានជោគជ័យ នោះពិភពលោកអាចទទួលបានអត្ថប្រយោជន៍ធំៗជាច្រើន ព្រោះអាយុកាលវែងអាចអនុញ្ញាតឱ្យមនុស្សមានពេលវេលាកាន់តែច្រើនសម្រាប់ការអប់រំ ការច្នៃប្រឌិត និងការកសាងបទពិសោធន៍ ដែលអាចនាំឱ្យមានវឌ្ឍនភាពវិទ្យាសាស្ត្រលឿនជាងមុន សេដ្ឋកិច្ចកាន់តែរឹងមាំ និងចំណេះដឹងកាន់តែស៊ីជម្រៅពីមួយជំនាន់ទៅមួយជំនាន់។ ប៉ុន្តែទន្ទឹមនឹងនោះ វាក៏នឹងផ្ដល់មកនូវបញ្ហាធំៗសម្រាប់សង្គមជាច្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijQHqC6DOoa_RsHo2hy5Qx2DlgufdWbDbBvafZo1zqhfPaCK_kniFUranpSzSGDtxuxT2fgySp-0X9W5Gq4B0fUSFMcQSKuzrQhmc4auEAvCGbhdIrMo8M8h6guVko9eiNrpPtEjpLXxasxB-ntkTFQdTpNxmfSXzaoFKRgBavVqFxWhXhuviPRqXsT2AJ/s1280/photo_2026-03-16_15-54-02.jpg

ដូច្នេះចុះសម្រាប់លោកអ្នកវិញតើយល់ឃើញយ៉ាងណាដែរ? តើចង់រស់នៅឲ្យបានរហូតដល់ 200 ឆ្នាំដូចត្រីបាឡែននេះដែរឬទេ? ហើយព្រោះហេតុអ្វី?

ប៊ី សុធារី ពេជ្រ វត្តីសារ៉ាវឌ្ឍី និងបវរកញ្ញាផ្សេងទៀតបំផុសគំនិតលេងល្បែងប្រជាប្រិយខ្មែរ

0

បន្ទាប់ពីពួតដៃគ្នាបង្ហាញពីតំបន់ទេសចរណ៍និងវប្បធម៌ខ្មែរពេលនេះបវរកញ្ញា ប៊ី សុធារី ពេជ្រ វត្តីសារ៉ាវឌ្ឍី ចន សុទីម៉ា ហុក សារិតុលា រួមទាំង សុខ ស្រីណា បានធ្វើឱ្យអ្នកគាំទ្រសម្តែងការកោតសរសើរនៅពេលពួកគេបានបំផុសគំនិតនាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ បោះអង្គញ់ ស្វាដណ្តើមស្លឹកឈើ ក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxC2DkC46UlAZvrGZtQzHSzHIP7gLtEBOIPvVFwPazcMv_Tno4Bou5yQenCC2QI2TSISuTTlJ-zZPyTsCaFx4Cl8kPryS51d36dXLJF6aj434PkpSIzKiKhjYyHhD4NZsbZOs-T6sIXfJKGGMW03wNnFS6hwj-J52UCXIN5EniRkhRfurFYbZEsTf5MiYj/s2048/image_2026-03-16_15-33-58.png
តាមប្រសាសន៍របស់ថ្នាក់ដឹកនាំពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះមិនឱ្យលេងបាញ់ទឹកនិងប៉ាតម្សៅ ដូចឆ្នាំមុនៗឡើយ ប៉ុន្តែត្រូវធ្វើក្នុងអត្ថន័យលើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណីជាតិ តាមរយៈល្បែងរបាំប្រជាប្រិយ និងពិធីសាសនា ផ្សារភ្ជាប់ជាមួយការរម្លឹកគុណវីរយុទ្ធជនជួរមុខ និងការចុះសួរសុខទុក្ខជនភៀសសឹក ដោយថវិកាមួយផ្នែកនឹងត្រូវចែកជូនដល់ពួកគាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitXcq70yYXJLXU2JkP2b1PWbfsUzVeOXHi8rVjISvcMUUJkkUkEn3EVYOIMTCxWKqmWco4wWb8IYk-ObK-VMlXzTDI5KCpJMrSSUFTESLWgqBbFm27r4U5GXZ6TwksWB-EJtp11l6i_en6s3cNd6RM1rN42mecl6_cbdub16hz8svug4ScfY6YPKhIPlcD/s2048/image_2026-02-19_15-22-36.png
ស្របពេលក្នុងឆ្នាំនេះពុំមានការលេងបាញ់ទឹកនិងបាតម្សៅ គេបានឃើញបវរកញ្ញាខ្មែរ៥រូបបានបំផុសគំនិតលេងល្បែងប្រជាប្រិយខ្មែរលើកស្ទួយពិធីបុណ្យចូលឆ្នាំខ្មែរនេះបានធ្វើឱ្យមានមតិកោតសរសើរជាច្រើន។ ប៊ី សុធារី ពេជ្រ វត្តីសារ៉ាវឌ្ឍី ចន សុទីម៉ា ហុក សារិតុលា រួមទាំង សុខ ស្រីណា បាននាំគ្នាស្លៀកពាក់បែបប្រពៃណីខ្មែរយ៉ាងសមសួនបង្កបរិយាកាសសប្បាយរីករាយក្នុងការលេងល្បែងប្រជាប្រិយខ្មែរ បោះអង្គញ់ និងស្វាដណ្តើមស្លឹកឈើ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW6O5b5egAlo8WInVS_vZRgfmJU0gc0Mg7hW5nfW0jVqK3Q2Q_tMKQJOCzKwH3bhJ4AZAIHq2-cCbRwEQTM-c5DbOt5dgKXTMtmzPGIe0LfU7d87XKYN7B2dmBpBsA-lOeKdX42-ZeIRsmlxOkrcx1JvRTN6chxgZFCuw660A4s0673BoznaJ7chBx2U6q/s1920/image_2026-03-16_15-34-00.png
វីដេអូនេះបានជំរុញឱ្យមានមតិសរសើរជាច្រើនមកកាន់ពួកគេហើយការបង្ហាញនេះនឹងជះឥទ្ធិពលបន្ថែមក្នុងការឱ្យយុវជន យុវនារី ខ្មែរងាកមកលេងល្បែងកម្សាន្តបែបនេះនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ។
គួរបញ្ជាក់ថា ល្បែងប្រជាប្រិយខ្មែរមានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលកូនខ្មែរគ្រប់រូបមិនត្រូវបំភ្លេចចោលជាដាច់ខាតដូចជា ល្បែងព្រ័ត្រ លាក់កន្សែង លោតអន្ទាក់ បោះអង្គញ់ ពង្រត់កូនក្រមុំ វាយក្អម ស្តេចចង់ ចោលឈូង រុញអង្រែ ល្បែងគ្របមាន់ រាំដណ្តើមកៅអី ល្បែងរាវបង្កង ល្បែងបិតពួន ចាប់កូនខ្លែងប្រឡែងកូនមាន់ជាល្បែងប្រជាប្រិយខ្មែរផ្សេងទៀត៕

តារាចម្រៀង ពេជ្រ សោភា បង្ហាញទស្សនីយភាពដ៏ត្រជាក់ភ្នែក

0

តារាចម្រៀង ពេជ្រ សោភា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីសម្តែងបទចម្រៀង «មកុដស្រ្តី» អមមកជាមួយនឹងទស្សនីយភាពបង្ហាញពីវប្បធម៌ខ្មែរនៃរបាំអប្សរា និង ល្ខោនខោល ជាមួយនឹងសិល្បករ សិល្បការិនីបុរាណចំនួន៥០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3mSRaa5aCwLB1U_vgYhn-WrB5q_kXlrUMCxEPxqWR466PwUynSIzhpXVf30DEIIjXxqwlOCNIdUFSRX8piXuWSgMZQz6dDsXBhRkW8jpr6HKyVii0vKXNE9Ca0X48saR4rPx9eABzB66DfB0YW9EVXoIvC4-iC7E5xv0hFnEobuOJsgfvAgh3WeSIRoqT/s2048/image_2026-03-16_14-17-54%20(2).png

នៅយប់ថ្ងៃទី១៤ ខែមីនា កម្មវិធី The Amazing Star រដូវកាលទី១នាំមកជូនជាពិសេសដោយ ស្រាបៀរ GANZBERG-IDOL Strawberry Drink តែទឹកឃ្មុំ FRESHY បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រដោយម្ចាស់ជ័យលាភី គឺបានទៅលើ នួន ស្រីនាង អតីតលំដាប់រងទី៣ Miss Cambodia 2024។ ជាមួយនឹងការបង្ហាញរបស់បេក្ខនារីដែលចូលរួមប្រកួតក្នុងកម្មវិធីនេះក៏មានតារាកិត្តិយសអ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង ពេជ្រ សោភា និង កញ្ញា សុខ សីឡាលីន បានចូលរួមបង្កើនបរិយាកាសកាន់តែរំភើប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE-bATwSVGqWfjS6FV-Intrh6Xs7igmLmSs15qN8gU2rSRv5q-z9nPQJ1xFZrRuZm7CLt8fAb1whiNloTcLhYZMDLzU8QFQa7ZZk-EFkVZZz7GkOmJM_v9JW1-D0xkkTfZ9wS6nuu8ZNA5MkaYiuMypnpTxjslnOCXATMQ6AEDQu1ucImRTj1wJjcbwBB0/s1440/image_2026-03-16_14-17-57.png

ការសម្តែងរបស់តារាចម្រៀង ពេជ្រ សោភា ដែលមានចំណងជើងថា «មកុដស្រ្តី» បូករួមជាមួយនឹងផ្ទាំងទស្សនិយភាពធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ សិល្បករ សិល្បការិនីចំនួន៥០នាក់បានសម្តែងរបាំអប្សរា និងល្ខោនខោលដោយមានស្វាទាំង១៩ពណ៌និងម៉ូតសក់អប្សរាគ្រប់ម៉ូតនៅលើឆាក។ ទស្សនីយភាពដ៏ពិសេសនេះបានធ្វើឱ្យទស្សនិកជនបញ្ចេញមតិសរសើរជាច្រើនហើយអ្នកដែលស្រលាញ់វប្បធម៌ពិតជាយល់ច្បាស់នៃការសម្តែងដ៏ត្រជាក់ភ្នែកនេះឆ្លុះបញ្ចាំងពីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCNzD8cOpJIwZ-6dVedqw6OHWAAq2ibHdY2GrOflEZgrNSaNIPgDd-8L4OxG1eOEN1nqZwOK6of6azplBrtUXfctNyV8DbYIUKPX1Se1QebZNxHs4i3KHMvkbWwPspPVB9VZsTWLGSJTw6Y0ieoQ4PpH51JVAdb13wWtE3iMGr0TXhHmjzAmpGo-P5y9tm/s1440/image_2026-03-16_14-17-55.png

ក្រៅពីចំណេញខាងវប្បធម៌បង្ហាញទៅកាន់អ្នកជំនាន់ក្រោយ សិល្បករ សិល្បការិនីផ្នែកបុរាណក៏នឹងទទួលបានប្រាក់កម្រៃពីការសម្តែងដែលបច្ចុប្បន្នពុំសូវទូលំទូលាយដូចសិល្បៈសម័យផងដែរ៕

វីតូ ឆ្លើយតបនឹង ប្រូលីន ដែលចោ.ទប្រកាន់ថា JAYX Diss ក្រសួង

0

ការលើកយកប្រធានបទអំពីសារៈសំខាន់នៃអង្ករនិងតម្លៃស្រូវរបស់ JAYX បានក្លាយជាប្រធានបទពិភាក្សាយ៉ាងច្រើនសូម្បីតែឯកឧត្តម ហ៊ុន ម៉ានី ក៏ចាប់អារម្មណ៍និងកោតសរសើរយុវជននេះដូចគ្នា។ ទោះជាយ៉ាងណា ប្រូលីន ដែលគេស្គាល់ថាជាអ្នកធ្វើ Reaction មួយរូបបានចោទប្រកាន់ JAYX Diss Track ក្រសួងរហូតដល់ វីតូ ដែលជា Captain បានចេញឆ្លើយតបភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-WIV-8N3Bv8ETMhcQiAjdfz9JYG29_6mVBo32psvszulmVL7DSz3yVezJiMXaHfCEx9JZw6in66Na9ScWcazgAhgPKVrXdFdXtS76XqG-pH47Anps2sbBjfOGauXG2NNnQAPoR32daTKFWMLyk8CH-s-zVTABk2CIgPyxeJVRdlSC0bOyZUuIxYBKJMdk/s2048/image_2026-03-16_13-28-03.png
Vito ដែលជាសិល្បករនិងជាអផលិតករនៅពីក្រោយបទល្បីៗរបស់ វណ្ណដា និងសិល្បករជាច្រើនទៀតបានបង្ហោះឆ្លើយតបទៅកាន់ Bro Lin Reaction ថា «នេះជាអ្វីដែលខ្ញុំតបទៅគាត់ :បងនិយាយមានបានប្រើខួរក្បាល 10 20% ដែរឬអត់? មួយបទដែលខ្ញុំជាគ្រូបានដាក់ប្រធានបទទៅឱ្យ JAYX នេះគឺមានគោលបំណងចង់លើកស្ទួយអោយតម្លៃស្រែស្រូវនិងកសិករ ហើយនិងចង់ដាស់ស្មារតីប្រជាជនជុំវិញពិភពលោកឱ្យបានយល់ពីតម្លៃស្រែស្រូវនិងកសិករដូចគ្នា»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmHdODiRHrr21GDQl9xpLfMYvACYL0ezwVLZpxOC1SI6R53NhKvGmQOMtencesQPT4NBDwbqMDwufnA7WDvSTR9fqpmIYsCX0mIBeY1El1LThAKphAT8hXjcd_pDR5hN4pYh_e_NmNUZsgnWEzIhKMFmtKPLyFeU6g2S1Sk0RmUoJIj5s3q68MRMB62mq2/s2048/image_2026-03-16_13-28-10.png

វីតូ ឆ្លើយតបទៅកាន់អ្នក Reaction រូបនេះទៀតថា «បងស្តាប់ទៅមួយបទនេះបើបងចេះស្តាប់ភាសាខ្មែរស្គាល់ឧបករណ៍តន្ត្រីខ្មែរប្រហែលបងមិនប្រើពាក្យ Diss to kasoung អញ្ចឹងទេ។ ហើយឈ្មោះ Bro Lin ហ្នឹងល្មមប្តូរចេញទៅចាស់ហើយកុំឱ្យក្មេងហៅ Bro ច្រើនពេកណាមួយពាក្យខ្មែរអត់មានពាក្យ Bro ហ្នឹងទេអរគុណ។ហើយអ្វីដែលខ្ញុំទទួលបានមកវិញគឺ : គេថាគេហើយណុងហ ហាហាមនុស្សចាស់អាចនិយាយពាក្យហ្នឹងមកបានដែរ ? បើបងនិយាយល្អបងមិនលុបខំមិនចោលទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfbmSsC61YNB1L6GupO_AybcWdNsgmnKF3j4NBeN9XID_UHd6mLvtLbI53C949XVN20O2nb1la8LDoANNZCVWuF7q1NZXvLGQW1Jk9QwyMj7Fr5imVTKYRhcJDjAsJQscPQ290VxXDEIse_0G5YmF0NqXJUNVgVY5jZCRFY2GibHM5qgX37F8QMXNC2GkV/s1284/image_2026-03-16_13-28-02.png

ក្រោយពី វីតូ បានចេញមកប្រតិកម្មចំពោះសំណេររបស់ ប្រូលីន ដែលចោទប្រកាន់ JAYX Diss Track ក្រសួងនេះហើយបានធ្វើឱ្យអ្នកបណ្តាញសង្គមពិភាក្សាយ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixjn6rdq3v-TU3fv23Rp-vrbq0e4U0n8CKLbSxEF3Jzz5mbO4GeBKLAumCljM7aeEyNV2kyUMiE8k8sTNLRZJBE9VrjoGWX-DvJDJSSV5ko52HRU_ontkFDeDV5XLF6ywuccKujNqns8AlVw61y-iVMwlwLuGR-TopdIb1sYNi3kytmNehRQUTRLRGaIUz/s1908/image_2026-03-14_13-38-22.png

ងាកទៅកាន់ JAYX វិញបានបញ្ជាក់ទៅកាន់អ្នកធ្វើ Reaction រូបនេះថា «ខ្ញុំសរសេរចម្រៀងលើប្រធានបទស្រែស្រូវចង់លើកស្ទួយនិងឱ្យតម្លៃ កសិករ និង Story ខ្លះៗរបស់ខ្ញុំ ខ្ញុំអត់បាន Diss ក្រសួងទេបង បងស្ដាប់ហើយគិតពីអត្ថន័យបទនេះម្ដងទៀតណាបង»៕

Heeseung មិនត្រឡប់ចូលក្រុម ENHYPEN វិញនោះទេ

0

យោងទៅតាមការប្រកាសរបស់ផលិតកម្ម Belift Lab បានបញ្ជាក់ជាថ្មីថា Heeseung នឹងមិនវិលត្រឡប់មក ENHYPEN វិញទេ ទោះបីជាមានអ្នកគាំទ្រទូទាំងពិភពលោកបន្តតវ៉ាប្រឆាំងនឹងការសម្រេចចិត្តចាកចេញពីក្រុមនេះក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4eY3Y0xnRmeZd3LGkjuoeUBbe1wiqILNc10GsVdFwFFYHpiuBdPjmffyg7ItBJ2Go6UAjTUKMQsy8po1VMMimW6QWRi7W3evGuuQnfHyP6zosq3zWcEujPUWeqn8XIzfc8FSjhTmSGc5X4p4I_tACxrqvD_C_oTNb7bNquZ9-cisvYPZsVL9H4hLlwK-E/s1046/image_2026-03-16_10-46-32.png
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកជាមួយ The Korea Herald ភ្នាក់ងារបានពន្យល់ថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីពិចារណាលើទិសដៅសិល្បៈរបស់តារាចម្រៀងរូបនេះ។ អ្នកតំណាងក្រុមហ៊ុនម្នាក់បាននិយាយថា Heeseung មានចក្ខុវិស័យច្បាស់លាស់សម្រាប់ផ្លូវដែលលោកចង់បន្តតាមវិស័យតន្ត្រី ហើយថាភ្នាក់ងារបានសម្រេចចិត្តគោរពជម្រើសរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1uQRm2FmYH1dy7joKAR370d8l2iGcBf0ZRUHg6frGtF0dsK0vxW-kfCmQ0aCpPeJWsPKQZYLOfHn304CA4uVaFlj_rmIxbNQ3kqnlORjPqLSZspYjvFJ1lQYPu840JChrBGeBFjo4ZTIgcv3Sd3BTAsBfvPEbVg1Nbhk-69goopZJXRLXmHjPIMfC6jDL/s1222/image_2026-03-16_10-46-34%20(2).png
បន្ទាប់ពីប្រកាសថា Heeseung ចាកចេញពីក្រុម ENHYPEN អ្នកគាំទ្ររបស់ក្រុមនេះដែលត្រូវបានគេស្គាល់ថា Engene បានរៀបចំការតវ៉ា និងគំនិតផ្តួចផ្តើមតាមអ៊ីនធឺណិតជាបន្តបន្ទាប់។ អ្នកគាំទ្របានបង្កើតញត្តិតាមអ៊ីនធឺណិត ផ្តល់មូលនិធិដល់យុទ្ធនាការផ្ទាំងប៉ាណូឌីជីថល និងបានធ្វើបាតុកម្មដើម្បីទាមទារឱ្យ Heeseung នៅតែជាផ្នែកមួយនៃក្រុម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg2G9GRMOStsg6c8Ict2GmTE20rORoOUFl736Fo_Z_ptU2NamjSZ8xxXz248Si84A5hZhQKIckw785ZCmUw7ixT5z_6KZH18bm7Gp4oGQiP_mXCEtG32Kt2PQD8nSJXbWtkqXO29aoSGRY-_Owk9vnQ6-xpmtz66sI2vP080V4NVWaJrXWJZaKGwotZX4a/s1024/image_2026-03-16_10-46-33.png

ដោយចាប់ផ្តើមនៅថ្ងៃទី ១១ ខែមីនា ឡានដឹកទំនិញតវ៉ាដែលបង្ហាញសារដែលអំពាវនាវឱ្យ Heeseung ត្រឡប់មកវិញត្រូវបានគេឃើញនៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ HYBE ក្នុងទីក្រុងសេអ៊ូល។ ពួកគេបានចង្អុលបង្ហាញថា សិល្បករ K-pop ជាច្រើនបានចេញអាល់ប៊ុមទោលដោយជោគជ័យ សហការលើគម្រោងឯករាជ្យ និងស្វែងរកអាជីពជាលក្ខណៈបុគ្គល ខណៈពេលដែលនៅតែរក្សាសកម្មភាពក្រុម។ទោះជាយ៉ាងណាក៏ដោយ Belift Lab បានពន្យល់ថា កាលវិភាគរបស់ ENHYPEN មមាញឹកខ្លាំងណាស់ពេញមួយឆ្នាំ ដែលធ្វើឱ្យសមាជិកពិបាកគ្រប់គ្រងគម្រោងផ្ទាល់ខ្លួនទ្រង់ទ្រាយធំ ខណៈពេលដែលបន្តការផ្សព្វផ្សាយជាក្រុមពេញលេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzMExORF66c2GikVx4THSOuk7rDL4bK2nuSoXW6YjLWuYsSGKWJMqsWMHF53Hd-D-iJXyNF6MjLj3dmIqg4D09O3vKljiLSHbAxMv2qNHsWEi2kSsVN0lvC8chVaLCkqRHVZ6G8MdQamHCwP_bEpUulbzKGpMsRU5RknoK0hcXdgN5KOnuF50fIUZFppUP/s1200/image_2026-03-16_10-46-34.png
យោងតាមភ្នាក់ងារ ការអនុញ្ញាតឱ្យ Heeseung បន្តអាជីពទោលឯករាជ្យគឺជាដំណោះស្រាយជាក់ស្តែងបំផុតសម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។បើទោះបីជាមានការពន្យល់បែបនេះក៏ដោយ អ្នកគាំទ្រជាច្រើននៅតែមានការសង្ស័យអំពីរបៀបដែលការសម្រេចចិត្តត្រូវបានធ្វើឡើង។ អ្នកគាំទ្រមួយចំនួនជឿថាក្រុមហ៊ុនអាចនឹងលាក់បាំងព័ត៌មានលម្អិតសំខាន់ៗជុំវិញការចាកចេញរបស់តារាចម្រៀងរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFqDOwTtoZ_WLKWitLZt7LRR8sF8q4zP_ByGiuHVvkHEW0f9Awhs_wqXrFz6bOwz2oyI9ZS2v3bRK1MC5rsfMU8giOR78GyiMdkqpjlNusgkyWW00WFOFI6fEbnRVYcPp-nyEHItn8OfKqjnwiW4OhN1dEqvmPQiMEtFrBMVePXyzzb-lPw_EiZHH3e0ZQ/s700/image_2026-03-16_10-46-32%20(2).png
អ្នកគាំទ្រក៏បានចង្អុលបង្ហាញពីសញ្ញាជាច្រើនដែលបង្ហាញថាការសម្រេចចិត្តនេះអាចត្រូវបានធ្វើឡើងភ្លាមៗដែលនាំឱ្យអ្នកគាំទ្រមួយចំនួនសួរថាតើការសម្រេចចិត្តនេះជាការស្ម័គ្រចិត្តទាំងស្រុងឬអត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXhajzKuEH_9g4ZKnut3d2WJogjH8bIZMNXJfNLJcnPz7HttlszsQ9Nt9gGSutFjg7bCYgkVUzbHYrR__HP8nGuJeSuB1p1zZDMNIXyh3lYlVb-m237cK4ORXuV9fd71swF7cY4QN2Gc8bhETzlt8SXQ2Gj7Tw40ZbZ2UIsG5dp0Q6gzkTyHxS5lPFJtW9/s874/image_2026-03-16_10-46-32%20(4).png
ទន្ទឹមនឹងនេះ សមាជិកដែលនៅសេសសល់របស់ ENHYPEN មិនទាន់បានដោះស្រាយស្ថានភាពនេះជាសាធារណៈនៅឡើយទេ។ អ្នកគាំទ្រមួយចំនួនជឿថាភាពស្ងៀមស្ងាត់នេះអាចបណ្តាលមកពីការរឹតបន្តឹងការទំនាក់ទំនងដែលដាក់ដោយក្រុមហ៊ុនគ្រប់គ្រង។ការតវ៉ារបស់អ្នកគាំទ្រកំពុងកើតឡើងមិនត្រឹមតែនៅទីក្រុងសេអ៊ូលប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងត្រូវបានគ្រោងទុកនៅជិតការិយាល័យរបស់ HYBE ក្នុងទីក្រុងឡូសអាន់ជឺឡេសផងដែរ។ បាតុកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃទី ២១ខែមីនា៕

ឃើញហើយចង់សាក! ប៊ូសស្រ្តង កំប៉ុងថ្មី ប្លែកជាងមុន

0

រឿងនឹកស្មានមិនដល់ ដែលកំពុងវែកញែក បន្ទាប់ពីមានការបែកធ្លាយ កំប៉ុងថ្មីប៊ូសស្រ្តង ព័ណ៌បៃតងយ៉ាងទាក់ទាញ និងប្លែកជាងមុន ដោយមនុស្សភាគច្រើននិយាយថា ឃើញហើយចង់ភ្លក់រសជាតិភ្លាមៗ ហើយចាប់អារម្មណ៍ថា ប៊ូសស្រ្តង អាចនឹងនាំយកអ្វីពិសេស និងប្លែកជាងមុនមកបង្ហាញដល់អ្នកគាំទ្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSshYjsc5uvRb9ugWU6Ep1Zbxc93-OweMg6EoE5C7GdbJNxQ9SEhdWykEMcLZeyl1nGdeqmcCHMJVW-U1FOG-TUcqHV-t457F14xwE6e2k09aPaU14hT7QN1Aam5fD-sR-r1TjkDvSflrIdWw5CB3QY_oR0VoSmMhrJEUCaID0db_fcXNrgvfLkO8OWjMI/s1280/BS%201%20(17).jpg

ប៊ូសស្រ្តងកំប៉ុងថ្មីនេះ មិនត្រឹមតែមានរូបរាងថ្មីប៉ុណ្ណោះទេ ថែមទាំងមានរសជាតិឆ្ងាញ់ ដិតជ្រៅខ្លាំងជាងមុន ធ្វើឱ្យអ្នកផឹកមានអារម្មណ៍ស្រស់ស្រាយ កាន់តែមានកម្លាំងជាងមុន និងស្វាំងចែសភ្លាមៗតែម្ដង។ ដូច្នេះអ្នកគាំទ្រប៊ូសស្រ្តង ត្រៀមសាករសជាតិកំប៉ុងថ្មីប៊ូសស្រ្តងទាំងអស់គ្នា ហើយកុំភ្លេចពិនិត្យក្រវិលកំប៉ុងផង ប្រយ័ត្នត្រូវរង្វាន់ធំ ព្រោះប៊ូសស្រ្តងមានរង្វាន់ច្រើនណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhttqQTDxTwb5SkF-Pha5tMKoM7dTesQ7Z4cupJDZ1rp4kQMgfFwsYY9_IgcZrZQo2n4ul-OF3NVbja5hEptoPDnfVpyF-e9xq4TG9PVsFz_pPxBBvzK3IXaNLJqF651l-X0TjzNg3UuLDBt2AwOwmpgl3YoUL5n3AKvj9uDtsBR6JH2SY99qKzgPNq6uT_/s1280/BS%202%20(15).jpg

ប៊ូសស្រ្តងឆ្ងាញ់ រសជាតិដិតជ្រៅ មានរង្វាន់សេដ្ឋីក្មេងកែប្រែជីវិតភ្លាមៗ! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh7Mvy1sPU2WcyHz4_oO-sN3svsnsmHcog3e14FemTIGmoNGJv8ceToFHYVffrQhfl_s-spyQDjHZNXXaaceHA7eS3drd1ILJgCscU6BJ8c4We8DKa8s19pYArh0U8XV72ZJ-mg-VMmzTkaoC0KO0Ssq68znDf62Nx8g2uoRUMFMRkZQcPoc83QUoW4mxl/s1280/BS%203%20(16).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuA71ZRQ39FCZpEIm9VpEBEoswVmjs2z9LW9iQGnFeKhDvlOCRrM1OTW5xrwqPvq1Kumyz0NqY4boPaepCHzphKOCqm7uOfpz3QfQLeFHlv8I6hu3nt9tnbPDRcUIGaFYUWjgqsLyovu2oqcKyD4504U5sSn39CqJxuj78fQGNN3dASC-vDfBK3PhfoWFI/s2048/IMG_1710%20(2).JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsSZQzGZkmhqBh7J3EUNvAmyOvZ4f_LPpB544wryPVtlEHtowiC2Gi7mZZNaJJDfhlgYEQ3eRFW_636WlsSIPFDS96DsQX_3chK5YAJEPABcaPRr-VE0jw_D9xQtOShiQFuJgOgChsJrVF4GhG4xKuSdJybggpcZVzUWak_moWTRpZG62g-v_G8cwtF1Dg/s2048/IMG_1711%20(2).JPG

Tian Xuning រងការចោ.ទប្រកាន់ថាផិ.តក្ប.ត់

0

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បណ្តាញសង្គមចិនមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការផ្សាយផ្ទាល់របស់អ្នកសរសេរប្លុក Jiu Chengmei ដែលក្នុងនោះនាងបានបង្ហាញព័ត៌មានជាច្រើនទាក់ទងនឹងទំនាក់ទំនងស្នេហារបស់នាងជាមួយតារាសម្តែង Tian Xuning ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijRE7FTopmmrs4eIAPH6uJLCpjp6emUl7I6OaWJ82lWcrrj-70a57-eqSokrNitNbCCdl2824eN3X1jgZc20usRFzdhpZU8zyO0NnIAEixaih4onHIfiQD3_bZ7b4fIzjugAaA8b19mvjfibMrYG6Xjjtbe6-AJLhK0xsZGBnadWiNtn5PxHujLsZIHcZx/s2048/image_2026-03-16_10-22-29.png

យោងតាម Jiu Chengmei ដែលនាង និង Tian Xuning បានចាប់ផ្តើមទាក់ទងគ្នានៅឆ្នាំ២០២៣ ហើយបានបែកគ្នានៅដើមឆ្នាំ ២០២៤។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីទំនាក់ទំនងបានបញ្ចប់ នាងបានអះអាងថាបានរកឃើញការពិតជាច្រើនដែលលាក់កំបាំងក្នុងអំឡុងពេលដែលពួកគេនៅជាមួយគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbi2kEPSCDBBGkkaFp56IogW75g-_C2063GWtsp1IQSzTkQnWgrjX9H3Bp-w0xeNebQx9dlOc3iY-_6FZGVuRe2xYh6eQAR734RVnx1MbaJHpkYfZvYw1uXrhv-LFOuIze6VgMXJ8aSxy66r0doW096TNHhFrnWs4GFKUe6gu8IUSAyJColfYHKENWwbiC/s2048/image_2026-03-16_10-22-28.png

នៅក្នុងការផ្សាយផ្ទាល់នៅថ្ងៃទី ១៣ ខែមីនា អ្នកសរសេរប្លុករូបនេះបានបង្ហាញអារម្មណ៍ថា តារាសម្ដែងរូបនេះត្រូវបានគេសង្ស័យថាមានទំនាក់ទំនងច្រើនក្នុងពេលតែមួយ ហើយថែមទាំងលាក់បាំងការពិតដែលថាលោកមានកូនទៀតផង។នាងអះអាងថា កូនរបស់តារាសម្តែងរូបនេះបានកើតមុនពេលនាងនិង Tian Xuning បែកគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrlrvqCiCDtcUz6vfScmV0Y2JuHQMMbFFi_3FkfVtt4j2XtLDRC3IpdtB3Ud7hKLpRIIIhdRmgSho4icriT51iTULIRZt_LlQpTZUOttL7H8UhFnKPp6DLmUS46LtE7wPxXuFw4hmT2FeIivq1wtzmOtGo0oSxnOFY4G_470_smzrgo9_DwQOcyklwQciL/s640/image_2026-03-16_10-22-26%20(2).png

«វាប្រែថាទំនាក់ទំនងរយៈពេលពីរឆ្នាំរបស់ខ្ញុំគឺជាការកុហកទាំងអស់» Jiu Cheng Mei បាននិយាយនៅក្នុងការផ្សាយផ្ទាល់មួយ ដោយក្នុងពេលដំណាលគ្នាបានចេញផ្សាយរូបថតអេក្រង់នៃសារ និងបន្ទាត់ពេលវេលាជាច្រើនដើម្បីបញ្ជាក់ពីការចោទប្រកាន់របស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtgbSf30IZbbJfnXnT613b7JCStBB51x2C6eDQ3AqnrPB8kO4FVVpJMDJ2rzM2aitf41DhlADm5EH_N-a8bvztShPEX4RTBa0PJ7aMDmYITFOmoG7JhJBdhH9vkdIlFYg33vnVnhPhTd-wzsdrbhk_5q0UJfJIB8Squb2Efy-PLBbrosepGVvnSjcx5h12/s1152/image_2026-03-16_10-22-28%20(3).png
ការផ្សាយផ្ទាល់នេះបានទាក់ទាញអ្នកទស្សនារាប់រយរាប់ពាន់នាក់យ៉ាងឆាប់រហ័ស ដែលជំរុញឱ្យប្រធានបទទាក់ទងនឹង Tian Xuning ឡើងដល់កំពូលនៃនិន្នាការស្វែងរកកម្សាន្តនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលហេតុការណ៍នេះបានរីករាលដាល អ្នកលេងអ៊ីនធឺណិតជាច្រើនបានចាប់ផ្តើមសួរអំពីភាពត្រឹមត្រូវនៃភស្តុតាងដែលបានបង្ហាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8uYND3_jQtNxInkQL2D6AA0aSzGD_pBXwnxr7VupyP10VAdgOTJJD7BHqR2MKb4nZo5Um_9K2Em1FkE2Ns36qp_JoAERTZnhsEm5vrmqxDyio3bw0reonybb1yPjk5UPqPeQbgZPdZNx1MeoB5kF5sYLBAPHVrKVJTDVG6F2L6udLrBzwegtgESEAsgcl/s1024/image_2026-03-16_10-22-27.png

វីដេអូ និងរូបភាពស្និទ្ធស្នាលមួយចំនួនដែលត្រូវបានចោទប្រកាន់ថាស្ថិតនៅចន្លោះបុគ្គលទាំងពីរត្រូវបានរិះគន់ចំពោះមុខមិនច្បាស់ ចលនាមិនធម្មតា និងព័ត៌មានលម្អិតមិនធម្មតា។ នេះបានធ្វើឱ្យមានការសង្ស័យថាខ្លឹមសារនេះអាចត្រូវបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ បន្ទាប់មក វេទិកាផ្សាយផ្ទាល់បានចាក់សោ ផ្សាយផ្ទាល់ដែលពាក់ព័ន្ធពីបទរំលោភលើគោលការណ៍ណែនាំខ្លឹមសារ និងត្រូវបានចោទប្រកាន់ថាបានផ្សព្វផ្សាយព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់។ វីដេអូចម្រូងចម្រាសទាំងនោះក៏មិនបានរីករាលដាលយ៉ាងទូលំទូលាយនៅទូទាំងវេទិកាសំខាន់ៗដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuFMAW6O0PVmth66pIEfzXskNhdNk4SG3dtDxliLs2EJBWtwCqXVa-YTX-5QY-D7fr9kX26xxqNpueEuXdQoL8ZosqFIiq00g6cU1HYyaCgagzz131ph8xEH4-iq7toK17MSWmjvhJdgijPKbq_iIM6XpD0pgsI-5-2Rysh_bSwRYWUH8L711-arCRbAt1/s916/image_2026-03-16_10-22-32.png

ទោះយ៉ាងណា នៅថ្ងៃទី១៤ ខែមីនា ភាគីរបស់ Tian Xuning បានប្រកាសថាស្ទូឌីយូរបស់តារាប្រុសរូបនេះបានប្រគល់ភារកិច្ចឱ្យក្រុមមេធាវីមួយក្រុមរួចហើយដើម្បីប្រមូល និងធានាភស្តុតាងទាក់ទងនឹងការរំលោភបំពានដែលពាក់ព័ន្ធ ហើយកំពុងរៀបចំដាក់ពាក្យបណ្តឹងទៅតុលាការប្រជាជនស្របតាមច្បាប់។ ជារឿយៗតារាសម្ដែងរូបនេះធ្លាប់មានពាក្យចចាមអារ៉ាមជាច្រើនទាក់ទងនឹងអាពាហ៍ពិពាហ៍ ការមានកូន ឬការមិនស្មោះត្រង់។ នៅឆ្នាំ ២០២៥ ក្រុមហ៊ុនគ្រប់គ្រងរបស់គាត់បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា តារាសម្ដែងរូបនេះនៅលីវ ហើយពាក្យចចាមអារ៉ាមទាំងអស់អំពីអាពាហ៍ពិពាហ៍ ឬកូនគឺជាការប្រឌិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXGmi_tK8MfxJ5M7uq7OzQL-rg7O2cf41fa3XWLYiSGeLAXLQEHSQiY-DB83-uR7vQxTrw-oUDGFPJskSg2TAQQlyAKrl31mkTxEZbB_JpX-3laFyTHESw2AR3IwzFh5B60KQzVjRAOH1pGQcZCnbsCZESeLWVVDG75PfpfjRGz3YyHbJr1_g1yBGG169E/s2048/image_2026-03-16_10-22-30.png
យោងតាមក្រុមគ្រប់គ្រង ពួកគេបានប្រមូលភស្តុតាង ហើយកំពុងបន្តចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងគណនីដែលត្រូវបានចោទប្រកាន់ថាបានផ្សព្វផ្សាយព័ត៌មានមិនពិត រួមទាំងខ្លឹមសារដែលពាក់ព័ន្ធនឹងរូបភាពដែលត្រូវបានកែសម្រួល ឬការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបង្កើតពាក្យចចាមអារ៉ាម។ បណ្តឹងជាច្រើនមុនៗត្រូវបានគេរាយការណ៍ថាបានបញ្ចប់ដោយជនល្មើសបានចេញការសូមទោសជាសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi46l6Biu87X8QWLzEgCgp6b-Y_mUz8601SYW3gPszBh3xD2zuRMFwQWbN0Eo5gDqZqQqIvDiT-JwS3V8jd05uS61p1AU4xfGKAsYbfifd_qu1DFZEOVm1aIiTGQNfc0LaolwWSFZCjwIWYN7Ncq1Rj0OQ45t20YeimvmQeOhdLGZU9gJ4c0AJn2ad-cRdv/s1125/image_2026-03-16_10-22-28%20(2).png
បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង សហគមន៍អនឡាញត្រូវបានបែងចែកជាពីរក្រុម។ ក្រុមមួយបានអាណិតអាសូរដល់ Jiu Chengmei ដោយអះអាងថា ប្រសិនបើអ្វីដែលនាងនិយាយជាការពិត នាងប្រាកដជារងរបួសផ្លូវចិត្ត។ ទន្ទឹមនឹងនេះ មនុស្សជាច្រើនទៀតមានការសង្ស័យលើហេតុផលរបស់អ្នកសរសេរប្លុកនេះ ដោយបានបង្ហាញថាការបង្ហោះនេះគឺដើម្បីទាក់ទាញចំណាប់អារម្មណ៍៕

Trump ស្នើឱ្យចិន និងប្រទេសនានាជួយបញ្ជូននាវាចម្បាំងទៅការពារច្រកសមុទ្រ Hormuz

0

ដើម្បីផលប្រយោជន៍រួម! ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានជំរុញឱ្យមហាអំណាចពិភពលោក ដែលមានទាំងចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងចក្រភពអង់គ្លេស ជួយបញ្ជូននាវាចម្បាំងរបស់ពួកគេទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីធានាការដឹកជញ្ជូនទំនិញសំខាន់ៗតាមផ្លូវទឹកដែលត្រូវបានបិទដោយសារសង្គ្រាមជាមួយអ៊ីរ៉ង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGJZIyOx145ML73Dl_mgba0bw27_rXZ-o_WjXC_rLImiVK4h8sIaBkU_LT6N3eVOBeodG18fq1WR9hp58XvJrOEMtzj7DOTbfWPI5StneYsUhMQwsmGTtgLKSKlxCL0X9KkMZVajEcIR8Xalj3t5JB8nyH6kfBRiSwiRbb0UyPbVt1FsxldAU3CHsJpUWg/s1280/photo_2026-03-16_08-55-42.jpg
តាមរយៈសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើបណ្តាញសង្គម លោក ដូណាល់ ត្រាំ បានអំពាវនាវចំៗទៅកាន់មហាអំណាចពិភពលោក រួមមាន ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងចក្រភពអង់គ្លេស ឱ្យបញ្ជូននាវាចម្បាំងរបស់ពួកគេទៅកាន់តំបន់មជ្ឈិមបូព៌ា។ ការអំពាវនាវនេះធ្វើឡើងក្នុងគោលបំណងឱប្រទេសដែលរងផលប៉ះពាល់រួមដៃគ្នាជាមួយសហរដ្ឋអាម៉េរិក ដើម្បីធានាសន្តិសុខ និងសេរីភាពនៃការធ្វើនាវាចរណ៍តាមច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ថាមពលសកល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8UiSZXEom-UFxmy0YsNZOM6om7jRdY1-AT1YngdFOdwu_lruWZIato9myEhGljgZyfOEJqN7omXittYv1cql4v3OTLtsigXaVtoiXStzNgPeqemRnRygAAXFDY0IGftBDCVP2xKwq9GWofPzznvVjcnpqP_lkiCvHZwzqvGv_tkxUY_pb0lF4PJd3qmLj/s1280/photo_2026-03-16_08-55-39.jpg

ទន្ទឹមនឹងការអំពាវនាវនេះ លោក ត្រាំ បានគូសបញ្ជាក់ឡើងវិញថា «ទោះបីជាសហរដ្ឋអាមេរិកបានយកឈ្នះអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែប្រទេសដែលទទួលបានប្រេងតាមរយៈច្រកសមុទ្រ ក៏នៅតែត្រូវតែថែរក្សាផ្លូវដឹកជញ្ជូននោះដូចគ្នា ហើយយើងនឹងជួយ»។ លោកបានព្រមានថា កងកម្លាំងអាម៉េរិកនឹងមិនដកថយឡើយ ហើយនឹងបន្តយុទ្ធនាការ «ទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ» លើតំបន់ឆ្នេរ និងកម្ទេចរាល់នាវាអ៊ីរ៉ង់ណាដែលបង្កការរំខាន រហូតទាល់តែច្រកសមុទ្រ Hormuz ត្រឡប់មកមានសុវត្ថិភាព និងសេរីភាព ១០០% ឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOWm6ohSkluZjR6JcQ7uISVvOc8bgwJxcy4_sSo7WQSy7i_k4Cm726vkYz1_-YLty2ypWR4jSuOzMgT5h4Ek5xRZWTWwOHF6wto5C1oWD4WC-YFu2AbqEPqKrF7pepn7mYE9UsCPHun32Fx7y0FRv6xInoHfQ9Ff1raNPCwkwsp8zBN0NXaFDh5n-EOtGA/s1280/photo_2026-03-16_08-55-40%20(2).jpg

គួរជម្រាបថា បើទោះជាមានការប្រកាសរបស់ប្រធានាធិបតីអាមេរិក ដូចខាងលើនេះក៏ដោយ ប៉ុន្តែនៅមិនទាន់មានភាគីណាមួយបានបញ្ជាក់ថា ពួកគេនឹងបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រនេះឬអត់នោះទេ។ តួយ៉ាង អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបាននិយាយថា តើប្រទេសនេះមានគម្រោងដាក់ពង្រាយសម្ភារៈកងទ័ពជើងទឹក ទៅកាន់តំបន់នេះឬអត់នោះឡើយ ដោយចិនបានត្រឹមតែអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះអរិភាព ហើយថា គ្រប់ភាគីទាំងអស់មានការទទួលខុសត្រូវ ក្នុងការធានាការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមិនមានឧបសគ្គ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQNbPNpoQh93HY7egiCAjsgOUXUOQPr3fzx37t5PGOjuuh6k8c5jgq-LfzCk8IAbE_q_c7k2FFRA3-LE0sMynOqj5Y4iVjb761ANDULHxwroijZ_994b459BciFGNBOnqChcrEIKsAjehhyNzPUnTrM5YlBOx_iNC5Bke4nmhtl52CwDknu8EKBMHQ0iy4/s1280/photo_2026-03-16_08-55-40.jpg
សេចក្តីថ្លែងការណ៍នេះក៏បានគូសបញ្ជាក់ផងដែរថា «ក្នុងនាមជាមិត្តស្មោះត្រង់ និងជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសនៅមជ្ឈិមបូព៌ា ប្រទេសចិននឹងបន្តពង្រឹងទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ រួមទាំងភាគីនៃជម្លោះ និងដើរតួនាទីស្ថាបនាសម្រាប់ការបន្ធូរបន្ថយភាពតានតឹង និងការស្តារសន្តិភាពឡើងវិញ»៕

ថៃ នៅតែបន្តឲ្យកប៉ាល់ដឹកទំនិញឆ្លងកាត់ផ្លូវទឹកគ្រោះថ្នាក់ បើទោះមានការព្រ.មានពីអ៊ីរ៉ង់

0

ចិត្តសឿងមិនធម្មតា! បើទោះជាបានដឹងហើយលឺហើយថាការធ្វើនាវាចរណ៍តាមផ្លូវទឹកនៅតំបន់មជ្ឈិមបូព៌ាប្រឈមនឹងហានិភ័យខ្លាំងយ៉ាងណា ក៏ប្រទេសថៃ នៅតែអនុញ្ញាតឲ្យកប៉ាល់ខ្លួនធ្វើដំណើរឆ្លងកាត់តាមតំបន់នោះដើម្បីដឹកជញ្ជូនទំនិញដដែរ ដោយគ្រាន់តែព្រ.មានឲ្យក្រុមហ៊ុននាវាចរណ៍ថៃទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់តែប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUE9bMahOU3bBAfBYgaGRZBn8qhV_RG-aHD8IXXDtfZK7wRRmMajStY7Nq4VBn471wUkjl-oZozNn3Ung86ZmNiGWlfiJYA9XTWt7uOMlE1llzETE-p5YWQicplCRozlDnjYsDEIBnozwZ20mlIhX2vYBF6-g13LWQW-jEj5M9PpfkyY_snvdSQp6_lWVC/s960/photo_2026-03-16_10-39-15%20(4).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីថ្ងៃទី ១៤ ខែមីនា បានឲ្យដឹងថា អាជ្ញាធរនៅក្នុងប្រទេសថៃបានចេញការព្រ.មានដល់នាវាថៃដែលកំពុងប្រតិបត្តិការនៅមជ្ឈិមបូព៌ា ជាពិសេសនៅជុំវិញច្រកសមុទ្រហ័រមូស ដោយសារតែហានិភ័យនៃ «មីនបណ្ដែតទឹក» របស់កងទ័ពជើងទឹកអ៊ីរ៉ង់ត្រូវបានដាក់ពង្រាយកាន់តែច្រើនឡើង ហើយគ្រាប់ទាំងនេះអាចធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូនពាណិជ្ជកម្ម ជាពិសេសនៅជិតច្រករបៀងដឹកជញ្ជូនប្រេងយុទ្ធសាស្ត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMm_pnHyrv09Lw9i6kjBdMiHKEuxy0qefiomENKX7d1_biM1vD7GU3SbecUde6cWhFIdYYs-D2ptOGv5QKBcCD8Tc7UHEvstBuuydI8zlFqTbxfEErBk1aA2zic8EngtjFwmzdhyphenhyphenFP_fhkqcwb4O5lDRnwEMN7CNnL1DrenfpdbU93SgTrJuT3fwlwnmiO/s1280/photo_2026-03-16_10-39-15%20(5).jpg

ការជូនដំណឹងនេះធ្វើឡើងនៅពេលដែលជម្លោះដែលរវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានគំរាមកំហែងដល់ផ្លូវពាណិជ្ជកម្មផ្លូវសមុទ្រដ៏សំខាន់បំផុតមួយរបស់ពិភពលោក ខណៈដែលសកម្មភាពយោធាបានកើនឡើងកាន់តែខ្លាំង និងរីករាលដាលនៅទូទាំងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzyYo_4iw89oLEIR49Z8Wl7nuR0WQIMGo7fZkr7lyXRks4sP35Gj-3AcJ2MhAYZ5l0-NZr3n2Fa3RqZSDbmtN4DATLFAvkzHcCwwzRuQe2hf8LjTNFIXy343Kp_4mxqR8cEEEPDsQNTye2zldZ79oDTanpLJtrOLNShyphenhyphenU1S3dB98OIFCHHJ2TWIThqHWob/s616/photo_2026-03-16_10-39-15.jpg

ស្របពេលដែលការធ្វើនាវាចរណ៍មានឆ្លងកាត់ផ្លូវទឹកនៅមជ្ឈិមបូព៌ាមានសភាពគ្រោះថ្នាក់ លោក Paraj Ratanajaipan អ្នកនាំពាក្យកងទ័ពជើងទឹកថៃ បានជំរុញឲ្យប្រតិបត្តិករកប៉ាល់ទាំងអស់ បន្តការដឹកជញ្ជូនទំនិញតាមនាវាដោយអនុវត្តតាមពិធីសារសន្តិសុខឲ្យបានម៉ឺងម៉ាត់បំផុត ហើយថែមទាំងអះអាងថា កងទ័ពជើងទឹកនឹងបន្តតាមដាននិងវាយតម្លៃស្ថានភាព ហើយនឹងចេញសេចក្តីព្រមានបន្ថែមជាបន្ទាន់ ប្រសិនបើចាំបាច់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7MUHbK2o4RAKrwvQI5A5LOqMPNe1fwxvLTLq68ul_mBvw2KqEmQ4EfgniMhClq3rW__Q_Mo2WDgzRP8A_Kum0yyG-LEotjk028kb-GpT0kWjcFZRJfR2v8H7aITD_CFdo3T9n2U9ddlkmBsskEwLEivWCOuj7NKAvmxKye_vzaYt55x89nuSZymSL-Nzf/s1280/photo_2026-03-16_10-39-16.jpg
នៅក្នុងការថ្លែងសុន្ទរកថាមួយ លោក Paraj បាននិយាយថា អាទិភាពរបស់រដ្ឋាភិបាលគឺធានាសុវត្ថិភាពរបស់នាវិកថៃ និងកាត់បន្ថយការរំខានដល់ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសថៃក្នុងអំឡុងពេលវិបត្តិមជ្ឈិមបូព៌ាដែលកំពុងកើនឡើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5Zo2lvGnbquPw0v7DgL0brpYI3dwDf28O63Ngm4vNf7G4pZcKduOGZVw4mu5oyAQZUxVEtegrxmEeFeXYVkjY-9Ka2Rm_vd2Bsf5mk4KSp1ayDS0SOEe-pu_MOrilmyET1bas0QjNVkFdTx2Tcvt5SxU4M8f3KE85URjbyTdoO0pMcmnvkc4Ad0n2iSZd/s1280/photo_2026-03-16_10-39-15%20(2).jpg

គួររម្លឹកផងដែរថា កាលពីថ្ងៃពុធទី១១ខែមីនា នាវាដឹកទំនិញ Mayuree Naree ដែលដោតទង់ជាតិថៃបានរងការវាយប្រហារ អំឡុងពេលធ្វើដំណើរចេញពីកំពង់ផែ ខាលីហ្វា នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា បណ្ដាលឲ្យនាវិកចំនួន ២០នាក់ ត្រូវបានជួយសង្រ្គោះ ខណៈ ៣នាក់ បាត់ខ្លួននៅក្នុងសមុទ្ររកមិនទាន់ឃើញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7Up3j7_12LZ3DiQvqEGVDBb_wVwu6wzy-TMCRa44NMZIEsejXtZszmym9Z7LbOQcdGaHSNT0MkLnR-BplkMhIDcpzR992veC8LnU13L38EsHK_-sgnlLgfGuQTJYq18orjo9NafqfZLs96KhzWJwd5pkOZtDrCGIfIU4plp6aFIB80GzAyQUgtOfkHpJw/s1280/photo_2026-03-16_10-39-15%20(3).jpg

ក្រោយកើតមានហេតុការណ៍ដ៏រន្ធ.ត់នេះ ក្រសួងការបរទេសថៃបានទាមទារឲ្យអ៊ីរ៉ង់ធ្វើការសុំទោស ប៉ុន្តែត្រូវបានអ៊ីរ៉ង់ច្រានចោលដោយបញ្ជាក់វិញថា ការណ៍ដែលបា.ញ់នាវាថៃខាងលើនោះ គឺដោយសារតែនាវានោះមិនអើពើនឹងការព្រ.មានរបស់ខ្លួន ហើយបើកបរចូលតំបន់ហាមឃាត់ដោយខ្លួនឯង៕

អ៊ីស្រាអែលច្រានចោលព័ត៌មានការបាត់បង់ជីវិ.តរបស់នាយករដ្ឋមន្ត្រី Netanyahu

0

ស្របពេលសង្គ្រា.មនៅតំបន់មជ្ឈិមបូព៌ាបន្តឆាបឆេះយ៉ាងខ្លាំងដែលបង្កឡើងដោយអាមេរិក និងអ៊ីស្រាអែល សារព័ត៌មានយ៉ាងច្រើនបានចុះផ្សាយពីការបាត់បង់ជីវិ.តរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលដោយសារការវាយប្រ.ហាររបស់អ៊ីរ៉ង់ ហើយអ្វីដែលកាន់តែសង្ស័យបំផុត គឺក្នុងវីដេអូ លោក Benjamin Netanyahu មានម្រាមដៃរហូតដល់៦ម្រាម ទើបមហាជនជឿថា លោកបាត់បង់ជីវិ.ត ហើយវីដេអូនេះបង្កើតដោយបច្ចេកវិទ្យា AI ។ បន្ទាប់មក នាយករដ្ឋមន្ត្រីអ៊ីស្រាអែលក៏បង្ហោះវីដេអូថ្មីមួយទៀតបង្ហាញម្រាមដៃតែ៥ម្រាម ដើម្បីច្រាលចោលព័ត៌មាននេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifvzIEsItJg7uqVDXqq0NfsTkOiMv6Jb80zoyiHEqPO2Non3ySUSBnvGAey0DQSJF_YVIXV0Jw_nZxfvq644mz71trQAk705ZtgA8l6Q3t-Grpbokpu6-0jeBK-ShrlxrHNNtHIgBVFZIll9YpXAo2-imKgtt0z_vZ2HGKwS_qKZ2FCI1OSuxHFLkNXZOd/s864/photo_2026-03-16_13-59-33.jpg
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានច្រានចោលព័ត៌មានផ្សព្វផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដែលថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាត់បង់ជីវិ.តក្នុងប្រតិបត្តិការរបស់អ៊ីរ៉ង់ដើម្បីសងសឹកចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក និងអ៊ីស្រាអែល ។ មន្ត្រីការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបញ្ជាក់ថា វាជាព័ត៌មានក្លែងក្លាយ លោក Benjamin Netanyahu នៅមានជីវិត ប៉ុន្តែមិនបានបញ្ជាក់លម្អិតបន្ថែមទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpxEMeihrkclS_J950MpFugARsrccHwc2gnuCNEmI0luVK_n1S9rmMCWsokYp-UF7LaZZu3XzkQeaLWVmzCLbw9sY4xVXn3DJd0XNXFREjjOwariCFCh4xSDpPWG8VSqTpwTJLYlCSxhs4JX-4X-TaN56hUdJ4FEgJbh2t0mrOfzcXGYxzmbREsCoBUcfE/s750/photo_2026-03-16_09-27-37.jpg

ថ្មីៗនេះ សារព័ត៌មានជាច្រើនបានផ្សព្វផ្សាយវីដេអូនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu និយាយសុន្ទរកថា ដែលមហាជនសន្និដ្ឋានថា លោកបាត់បង់ជីវិត ហើយវីដេអូនេះបង្កើតឡើងដោយបច្ចេកវិទ្យា AI ពីព្រោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែលមានម្រាមដៃរហូតដល់៦ម្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfHB26kcf1gMN5WqHePuqn0455PM47_6lbl6SxAxsaTzd-S6jEh3_BtAKqqTLGxNN8Q9mPMxX3iDwqAbwrreI1jmDJ38xSreWAkTM2q9R-Wp1XrmbCj2Fok70EpuizyirqomUUap0bZWexDba9-q0o4Awn7vXXrYkH8pWk3CNpktDXHwzZ-DLfU9Y7ZDVP/s1280/photo_2026-03-16_09-27-38.jpg

បន្ទាប់ពីមហាជនដាក់ការសង្ស័យ កាលពីថ្ងៃទី១៥ ខែមីនា លោក Netanyahu ក៏បង្ហោះវីដេអូថ្មីមួយទៀតក្នុង Instagram ដើម្បីបដិសេធពាក្យចចាមអារ៉ាមថា លោកបាត់បង់ជីវិតដោយសារការវាយប្រហាររបស់អ៊ីរ៉ង់ ស្របពេលស្ថានការណ៍តានតឹងនៅតំបន់មជ្ឈិមបូព៌ា ហើយលោកថែមទាំងបង្ហាញម្រាមដៃតែ៥ម្រាម មិនមែន៦ម្រាមទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBk60q1xU9NzaRERfuvuNFJjLG6EA3LfI3c4Dntao5KUUf8UsPHgaZ8U-qZTb27w6-zqO4DxMEefA7FcGxyDS_ZSyp17BI2pSOvhOwemR2ME2gT4InngjbGr6LZN2gNIckhaAy4Gt22NRNjKDWqw-GSnnp0iCuWiJG2dKBKQ_55kIZt8xMlxUEW_jyuZ-q/s1280/photo_2026-03-16_13-59-25.jpg

វីដេអូថ្មី គឺលោក Netanyahu ស្ថិតនៅហាងកាហ្វេមួយកន្លែងក្នុងទីក្រុងយេរូសាឡឹម និងនិយាយថា លោកសុខចិត្តស្លាប់ដើម្បីពលរដ្ឋអ៊ីស្រាអែល តើពួកអ្នកចង់រាប់ចំនួនម្រាមដៃរបស់ខ្ញុំមែនទេ? បន្ទាប់មក លោកក៏រាប់ម្រាមដៃខ្លួនឯងម្តង១ ដើម្បីបដិសេធពាក្យចចាមអារ៉ាមនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz5QK6ihhOBq0sXxz-9lM8ALrT6kT4xogwsHyZUzvXg7Il-LccIJGx9881dzn7fNb8HdojTxCDw6mY43Qx1JvZrYrxTzlmyqF6FHh9de8NfQ0PnJj-eGUJEK8MLhVvslz76lS7pjdcKLQzGRK7upZvOoDTW7hXktjE5nk5LGUQBavmbT0yIOSBGIBVtgzg/s1024/photo_2026-03-16_13-59-33%20(2).jpg

គួរបញ្ជាក់ថា ព័ត៌មានការបាត់បង់ជីវិតរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានល្បីល្បាញយ៉ាងខ្លាំងលើពិភពលោក បន្ទាប់ពីសង្គ្រាមរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល ឡើងកំដៅកាន់តែខ្លាំង ដោយមហាជនសង្ស័យក្នុងវីដេអូ គឺនាយករដ្ឋមន្ត្រីអ៊ីស្រាអែលមានម្រាមដៃច្រើនខុសធម្មតា ។ មហាជនសន្និដ្ឋានថា លោកបាត់បង់ជីវិតដោយសារការវាយប្រហាររបស់អ៊ីរ៉ង់ បន្ទាប់ពីលោកគំរាមផ្តាច់ជីវិតមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ គឺលោក Mojtaba Khamenei ៕