Home Blog Page 34

Bai Lu និង Esther Yu ប្រឈមនឹងពាក្យចចាមអារ៉ាមថារក្សាគម្លាតពីគ្នា

0

ថ្មីៗនេះប្រភពពីអ្នកថតរូបក្នុងឧស្សាហកម្មកម្សាន្តបានបង្ហាញថា Bai Lu និង Esther Yu បានផ្តាច់ទំនាក់ទំនងរបស់ពួកគេ ហើយបានបែកបាក់គ្នាទាំងស្រុងដោយសារតែការប្រកួតប្រជែងដណ្តើមធនធានក្នុងឧស្សាហកម្មភាពយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx7JXp2BNiEX6lynww3HDLk-EnMBhCYMQoBM0cLVCYNSeqem60i6rkNpW_fZjeuKpPNOGEJbY57oXN5TyTu0WFPIdbcEEHpKlJaUfeIYDKImzuUV3jaCcnZCrdiwHwrjmh_dI_Le4UR8JLqMmDe9yGcCJ8s9cpB1pmkLCAbodw9p341Xumn_mAN84uSYdl/s1080/image_2026-03-17_11-35-35%20(2).png

យោងតាមប្រភពព័ត៌មាន តារាស្រីទាំងពីររូបនេះសុទ្ធតែជាតារាស្រីកំពូលៗដែលមានរចនាប័ទ្ម និងរូបភាពរបស់ពួកគេនៅក្នុងខ្សែភាពយន្ត និងម៉ូតសម្លៀកបំពាក់គឺស្រដៀងគ្នាខ្លាំងណាស់ ដែលនាំឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងសម្រាប់ធនធាន។ នៅទីបំផុតនេះបានធ្វើឱ្យទំនាក់ទំនងឯកជនរបស់ពួកគេត្រជាក់ចុះ ហើយពួកគេថែមទាំងបានជៀសវាងគ្នាទៅវិញទៅមកដោយចេតនាទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMGKCwQjXG8sV5PZl2ZWrxHVcnhO1tipD9G2jrTimaKLO7gUfGv7gVxZ4mlPbskGeSfWBA-z1honcxwY_r3mUUj01zYX6ldliggDAE5fgyUhVHhrSoeO9BLO3N2IsFTadDVGvNzJ2WMjG524ziipbukcfsZHHO9KmcR-ZZ_YOzg9JVbnhfrtP3kWqVzPls/s1280/image_2026-03-17_11-35-37%20(3).png
ព័ត៌មានលម្អិតមួយដែលត្រូវបានលើកឡើងយ៉ាងជាក់លាក់នោះគឺថា នៅក្នុងព្រឹត្តិការណ៍ជាក់លាក់មួយ Bai Lu ត្រូវបានគេរាយការណ៍ថាបានស្នើសុំមិនឱ្យចែករំលែកឆាក ឬអង្គុយក្នុងជួរតែមួយជាមួយ Esther Yu ហើយថែមទាំងបានជៀសវាងការអង្គុយជិតគ្នានៅលើកំរាលព្រំក្រហមដើម្បីការពារការបង្ហាញខ្លួនក្នុងស៊ុមតែមួយ។ ចម្ងាយនេះគឺខុសគ្នាទាំងស្រុងពីទំនាក់ទំនងជិតស្និទ្ធពីមុនរបស់ពួកគេ។ ប្រភពដដែលក៏បាននិយាយផងដែរថា នៅពេលដែល Esther Yu បានដឹងអំពីរឿងនេះ នាងបានសុំឱ្យនរណាម្នាក់សាកសួរជាមួយ Bai Lu អំពីមូលហេតុនៃការឃ្លាតឆ្ងាយពីគ្នារបស់ពួកគេ ប៉ុន្តែមិនបានទទួលចម្លើយច្បាស់លាស់នោះទេ។ ជាលទ្ធផល ទំនាក់ទំនងរបស់ពួកគេបានឈានដល់ភាពជាប់គាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS17DIvZXXTMnUE-xWNxcjcFrjxdR4tG1J65SRYXN-EkzM0sBpgSOMC7VkMEIXZGmVyxogl1mQRFtpAYf5wuFIT0vdfBHJIf9XsIQalnvSWAEROdQg6qI1B4AVGX7ULno1bAbTRgURKB3NSsiIPyW-vsyMRQNiyeFSQ0Yvgy8-gz1Co-oRhqRCvWgLYExr/s1260/image_2026-03-17_11-35-37.png
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកថតរូបមិនបានផ្តល់ភស្តុតាងជាក់ស្តែងណាមួយឡើយ៖ មិនមានរូបថតរបស់មនុស្សដែលកំពុងគេចពីព្រឹត្តិការណ៍នេះទេ ហើយក៏មិនមានការបញ្ជាក់ណាមួយពីក្នុងឧស្សាហកម្មនេះដែរ។ ដូច្នេះហើយ អ្នកលេងអ៊ីនធឺណិតជាច្រើនមានការសង្ស័យអំពីភាពជឿជាក់នៃពាក្យចចាមអារ៉ាមនេះ ព្រោះវាជារឿងធម្មតាទេនៅក្នុងវិស័យសិល្បៈចិន ដែលក្រុមអ្នកថតរូបបំផ្លើស ឬប្រឌិតព័ត៌មានដើម្បីទទួលបានការចាប់អារម្មណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj1i34mH_PX8WGrP_xO-uRWnUoINMS02bKYhwnh2IsUHDICcKKS3LRwF7KC5XYT8AYKth8-Zn4RF3u9gQ9o0DfwXfzb6JiyHo-DT2uKCya4utpWxw2XvXsY-uGtQAdjrBodMeYrc9SMnRafMdfn9H2ddEuKJLkua_-9rj_nj45oeUsntdtRs95QekMlJbO/s1280/image_2026-03-17_11-35-38.png
ប្រភពដដែលក៏បានលើកឡើងផងដែរថាទំនាក់ទំនងរបស់ Bai Lu និង Esther Yu ពីមុនមិនឃ្លាតឆ្ងាយពីគ្នាទេ។ ឧទាហរណ៍ ក្នុងអំឡុងពេលកម្មវិធី Keep Running អ្នកទាំងពីរបានទូរស័ព្ទជាមួយគ្នាយ៉ាងកក់ក្តៅ។ ក្នុងជីវិតពិត ពួកគេថែមទាំងហៅគ្នាទៅវិញទៅមកថា «baby» ដែលបង្ហាញពីទំនាក់ទំនងជិតស្និទ្ធខ្លាំង។អ្នកគាំទ្រជាច្រើនបានបង្ហាញភស្តុតាងដែលបង្ហាញថាមិត្តភាពរបស់តារាសម្តែងស្រីទាំងពីរនាក់នេះនៅតែមិនផ្លាស់ប្តូរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0T7LqTapjuR_BoR7Eb05xDkE5bLS8sWp3cNnjPoVgr5GEA2yE0n35G-528hlahWEMTKTr04gp038OTaeb5dt9iHxfLyLKdKbyO2YaoASiIS3ydWcU_es8DeJLQ2ryVPhw4vwjJR41cENHZdVM1-7bp4F795UKBa3Mea5QcBKs5GHgy_F5ygAxW74b91Ci/s1080/image_2026-03-17_11-35-34.png
ជាឧទាហរណ៍ ក្នុងខែមករា ឆ្នាំ២០២៦ អំឡុងពេលថត Keep Running កាមេរ៉ាបានថត Bai Lu កំពុងផ្លាស់ប្តូរកៅអីយ៉ាងសកម្ម ដើម្បីឱ្យកាន់តែជិត Esther Yu ជាមួយនឹងទឹកមុខខ្មាសអៀនបន្តិច ដែលមិនដូចនរណាម្នាក់ដែលព្យាយាមគេចពីនាងទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx3S35FWsRKz7o5mlw-bh59EOsCt5HbqAdtctxsys530sKMcvO7UqtabilPyDpN6qJX6V6xnU98k94c0zL0cwHpcFpnJ86g0isKdz7fjBl-qcsSk-bTVFrv-PixkVFw5N5Dru1Rbl6WdIO4v17GEskfZxHCG4MRQN0OeLLBMwZOSEuuCdb_j-RRcBWSz63/s690/image_2026-03-17_09-53-50%20(2).png
នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ រូបភាពរបស់អ្នកទាំងពីរឈរជាមួយគ្នានៅពីក្រោយឆាកនៅក្នុងព្រឹត្តិការណ៍មួយត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម។ នៅក្នុងរូបថតទាំងនោះ ពួកគេញញឹមដោយធម្មជាតិ ហើយថែមទាំងមានអន្តរកម្មតូចៗមួយចំនួនទៀតផង ដោយមើលទៅហាក់ដូចជាធូរស្រាល និងមិនបង្ហាញសញ្ញានៃចម្ងាយឡើយ។
មិត្តភាពរបស់ពួកគេកាន់តែច្បាស់ថែមទៀតកាលពីអតីតកាល។ Bai Lu ធ្លាប់បានទិញអាល់ប៊ុមរបស់ Esther Yu ចំនួន ២០០ ច្បាប់ដើម្បីគាំទ្រតន្ត្រីរបស់នាង។ Esther Yu ក៏បានផ្សព្វផ្សាយខ្សែភាពយន្តថ្មីរបស់ Bai Lu ច្រើនដងផងដែរ។ ការសន្ទនារបស់ពួកគេនៅក្នុងកម្មវិធីទូរទស្សន៍ក៏មានភាពជិតស្និទ្ធគ្នាខ្លាំងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu5D36P79rzSR7d1CEU3G5nSVcJb3U_RihRsvX-y4IwzEHRW64DowPGEURI3xbrnyTcNvrDE7ex9Fm-osMqLgg5xQcPK58UFA_5wzaYJDRYOKe3megdqluEsMEcdAEECEzPMM8dV1lwUbMmabpxkQY3NiVwj6i2jSP8Sdh3QVr_gvuKOQGhbcZ2KTW4jd0/s660/image_2026-03-17_09-53-50.png

ជាមួយគ្នានេះ អ្នកដែលជឿពាក្យចចាមអារ៉ាមរបស់អ្នកថតរូបក៏ផ្តល់ហេតុផលផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។ ពួកគេអះអាងថា នៅក្នុងឧស្សាហកម្មកម្សាន្តចិនមិត្តភាពដែលមានរយៈពេលយូរគឺជារឿងធម្មតាណាស់ ហើយការប្រកួតប្រជែងដើម្បីធនធានតែងតែប៉ះពាល់ដល់ទំនាក់ទំនងផ្ទាល់ខ្លួន។ ទាំង Bai Lu និង Esther Yu មិនទាន់បានឆ្លើយតបដោយផ្ទាល់ចំពោះពាក្យចចាមអារ៉ាមអំពីការបែកបាក់របស់ពួកគេនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយចិនបានកត់សម្គាល់ថា ដោយពិចារណាលើព័ត៌មានដែលមានទាំងអស់ រឿងរ៉ាវនៃ «Bai Lu និង Esther Yu ឈ្លោះប្រកែកគ្នា»ទំនងជាគ្រាន់តែជាការអះអាងបំផ្លើសដែលខ្វះភស្តុតាង៕

មហាមិត្តជប៉ុន និងអូស្ត្រាលីមិនចូលរួមសហការតាមការស្នើសុំរបស់លោកត្រាំ ក្រោមហេតុផលដូចខាងក្រោមនេះ!

0

ស្ថានការណ៍តានតឹងរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែលបានឡើងកំដៅខ្លាំង បន្ទាប់ពីអ៊ីរ៉ង់សម្រេចចិត្តបិទខ្ទប់ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោកដ៏សំខាន់ និងជាផ្លូវដឹកជញ្ជូនប្រេងរហូតដល់១ភាគក្នុងចំណោម៥ភាគ ទើបធ្វើឱ្យមេដឹកនាំអាមេរិកស្នើឱ្យប្រទេសសម្ព័ន្ធមិត្តនានាបញ្ជូននាវាចម្បាំងទៅកាន់ច្រកនេះដើម្បីការពារសុវត្ថិភាពផ្លូវទឹក ។ ប៉ុន្តែអូស្ត្រាលី និងជប៉ុនប្រកាសមិនបញ្ជូននាវាច.ម្បាំងឡើយ ក្រោមហេតុផលមិនមែនជាកាតព្វកិច្ច និងប៉ះពាល់អនាគតរបស់អង្គការណាតូ (NATO) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1EkJVs3l7rI-yToAOCiQhOiHHOsmj77Am-30D08e2lXZIz2LXiYcgllgqpXeWr3IeabKYjSettZBV474ZYUOyQ6xYOTQv8z2kZp3fh6tF-mml4Z4DCK8CN5Tt84-uO4uWI5Ow4uiKUR0YuY823qEIqFi57bEVyVI945j90Zy3o6ADTs7RDIJd_oGgpur3/s770/photo_2026-03-16_12-57-29.jpg

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងគមនាគមន៍អូស្ត្រាលីប្រកាសមិនបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រ Hormuz ខណៈរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនក៏បដិសេធដូចគ្នាថា គ្មានការបញ្ជូននាវាចម្បាំងទៅជួយបើកច្រកនេះឡើយ ។ ការបដិសេធរបស់ប្រទេសទាំងពីរ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ជំរុញឱ្យមហាអំណាច រួមទាំងសម្ព័ន្ធមិត្តនានារបស់អាមេរិក បញ្ជូននាវាចម្បាំងទៅការពារច្រកសមុទ្រដើម្បីបើកផ្លូវការដឹកជញ្ជូនប្រេងឥន្ធនៈ និងទំនិញ ដែលត្រូវបានអ៊ីរ៉ង់បិទខ្ទប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifceTcEoL70ArpqSyJZ9-DBJCcG-rtsSlfLGAHR8R8NImQqrMoNtYmWr97ohL0jb5MDu3te1J8zpnzIGJqb_cBWFh6PMp_SmuuscyekdKmrIA_XPfQpDekklkj-xsTW4LmgLXJls8yP32dgl4m5W8X1-8VvEAV_KZ3f2ZFMRvd8De6i6Ak5V_wAyaAQT7P/s810/photo_2026-03-16_12-57-29%20(2).jpg

រដ្ឋមន្ត្រីក្រសួងគមនាគមន៍អូស្ត្រាលី អ្នកស្រី Catherine King បាននិយាយនៅថ្ងៃទី១៦ ខែមីនា ថា អូស្ត្រាលីនឹងមិនបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រ Hormuz ដែលត្រូវបានអ៊ីរ៉ង់បិទតាំងពីចាប់ផ្តើមសង្គ្រាមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ។ យើងដឹងថា ការបញ្ជូននាវាចម្បាំងទៅច្រកនេះសំខាន់កម្រិតណា ប៉ុន្តែវាមិនមែនជាអ្វីដែលអូស្ត្រាលីត្រូវតែយល់ព្រមតាមសំណើ ឬជាកាតព្វកិច្ចត្រូវចូលរួមចំណែកទេ ។

លោកប្រធានាធិបតី Trump បានស្នើឱ្យមហាអំណាចពិភពលោក រួមទាំងសម្ព័ន្ធមិត្តនានារបស់អាមេរិកជួយបញ្ជូននាវាចម្បាំងទៅច្រកសមុទ្រ Hormuz ដើម្បីបើកច្រកនេះឡើងវិញជាផលប្រយោជន៍រួម ក៏ដូចជាការពារមិនឱ្យកើតហេតុការណ៍អាក្រក់ផ្សេងៗ ប៉ុន្តែអូស្ត្រាលីគិតថា ការបញ្ជូននាវាចម្បាំងទៅទីនោះ នឹងប៉ះពាល់យ៉ាងខ្លាំងដល់អនាគតរបស់អង្គការណាតូ (NATO) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0wR9A7ed-QPL9HmIAUITA1AjokOJCRWCOFsxwn8Q2vzpttZFui7ag52xose37-Yq67FXZWqykCAHbKPRMrJ5r8_dGbpC43SwCcl_mhUwrV_NBw8r4x3DQBUMMkVtGwjg1JfJ4lZlA6wYKRYsi3-xseYkHNn1MuTQHs2uQpezr2a4GC7icA3VymRttuWk5/s1280/photo_2026-03-16_12-57-29%20(3).jpg
ចំណែកជប៉ុន នៅថ្ងៃទី១៦ ខែមីនា បានប្រកាសមិនបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅជួយបើកច្រកនៅពេលនេះទេ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjirō Koizumi និយាយទៅកាន់រដ្ឋសភាថា ៖ «យោងតាមស្ថានការណ៍សង្គ្រាមអ៊ីរ៉ង់នាពេលបច្ចុប្បន្ន យើងមិនទាន់ពិចារណាពីប្រតិបត្តិការរក្សាសន្តិសុខនៅដែនសមុទ្រទេ» ។

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ថា ជប៉ុនគ្មានផែនការបញ្ជូននាវាចម្បាំងទៅការពារនាវាដឹកប្រេងឥន្ធនៈនានាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ឡើយ ។ លោកស្រីថា ៖ «យើងមិនទាន់បានសម្រេចចិត្តអ្វីទាំងអស់ពីការបញ្ជូននាវាចម្បាំង និងកំពុងពិចារណាថា តើជប៉ុនអាចធ្វើអ្វីបានខ្លះដោយឯករាជ្យ និងធ្វើអ្វីបានក្នុងក្របខ័ណ្ឌច្បាប់ ។ រដ្ឋាភិបាលជប៉ុនពិចារណាពីវិធានការតបតរចាំបាច់ ព្រមទាំងវិធីការពារនាវា និងនាវិកជប៉ុនដែលឆ្លងកាត់ច្រកនេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOWm6ohSkluZjR6JcQ7uISVvOc8bgwJxcy4_sSo7WQSy7i_k4Cm726vkYz1_-YLty2ypWR4jSuOzMgT5h4Ek5xRZWTWwOHF6wto5C1oWD4WC-YFu2AbqEPqKrF7pepn7mYE9UsCPHun32Fx7y0FRv6xInoHfQ9Ff1raNPCwkwsp8zBN0NXaFDh5n-EOtGA/s1280/photo_2026-03-16_08-55-40%20(2).jpg

ការបដិសេធរបស់ប្រទេសពីរមិនបញ្ជូននាវាចម្បាំងទៅច្រកសមុទ្រ Hormuz ដោយសារ​បារម្ភពី​គ្មាន​​នាវាចម្បាំងគ្រប់គ្រាន់ដើម្បីការពារប្រទេសរបស់ពួកគេ​ ដូចពេល​កន្លង​មក​ អាមេរិកប្រកាសដកប្រព័ន្ធការពារមីស៊ីល Patriot (PAC-3) ចេញពីកូរ៉េខាងត្បូងទៅកាន់មជ្ឈិមបូព៌ាដើម្បីការពារមូលដ្ឋានទ័ពអាមេរិកពីការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់ ។

វាធ្វើឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងពិបាកសម្រេចចិត្ត ព្រោះការដកប្រព័ន្ធការពារមីស៊ីលនេះធ្វើឱ្យសមត្ថភាពការពារប្រទេសខ្លួនចុះខ្សោយ ស្របពេលកូរ៉េខាងជើងកំពុងបង្កើនការបាញ់សាកល្បងមីស៊ីល និងត្រៀមជួយអ៊ីរ៉ង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQNbPNpoQh93HY7egiCAjsgOUXUOQPr3fzx37t5PGOjuuh6k8c5jgq-LfzCk8IAbE_q_c7k2FFRA3-LE0sMynOqj5Y4iVjb761ANDULHxwroijZ_994b459BciFGNBOnqChcrEIKsAjehhyNzPUnTrM5YlBOx_iNC5Bke4nmhtl52CwDknu8EKBMHQ0iy4/s1280/photo_2026-03-16_08-55-40.jpg

គួរបញ្ជាក់ថា លោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social កាលពីថ្ងៃទី១៤ ខែមីនា អំពាវនាវឱ្យមហាអំណាចពិភពលោក និងសម្ព័ន្ធមិត្តនានាសហការជាមួយអាមេរិក រួមមាន ៖ ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង អង់គ្លេស និងប្រទេសនានា ជួយបញ្ជូននាវាចម្បាំងទៅច្រកសមុទ្រ Hormuz ដើម្បីធានាសន្តិសុខ និងសេរីភាពនៃការឆ្លងកាត់របស់នាវា ដោយសារច្រកនេះជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់លើពិភពលោក ។

ការស្នើឱ្យប្រទេសនានាបញ្ជូននាវាចម្បាំងទៅច្រកសមុទ្រ Hormuz ត្រូវបានចាត់ទុកថា ពាក់ព័ន្ធនឹងផែនការរបស់អាមេរិកដែលមានបំណងគ្រប់គ្រងច្រកនេះឡើងវិញ និងអាចឈានដល់ការវាយប្រហារប្រឆាំងអ៊ីរ៉ង់នាពេលបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzyYo_4iw89oLEIR49Z8Wl7nuR0WQIMGo7fZkr7lyXRks4sP35Gj-3AcJ2MhAYZ5l0-NZr3n2Fa3RqZSDbmtN4DATLFAvkzHcCwwzRuQe2hf8LjTNFIXy343Kp_4mxqR8cEEEPDsQNTye2zldZ79oDTanpLJtrOLNShyphenhyphenU1S3dB98OIFCHHJ2TWIThqHWob/s616/photo_2026-03-16_10-39-15.jpg

ការបិទខ្ទប់ច្រកកំពុងតែគំរាមកំហែងសន្តិសុខស្បៀងអាហារពិភពលោកដោយសារការវិបត្តិខ្វះខាតប្រេងយ៉ាងខ្លាំង ខណៈប្រេងដ៏ច្រើនលើពិភពលោក បានឆ្លងកាត់ច្រកនេះ ។ វាថែមទាំងធ្វើឱ្យពលរដ្ឋរាប់លាននាក់ប្រឈមនឹងហានិភ័យ ប្រសិនបើនាវាមិនអាចដឹកជញ្ជូនជំនួយមនុស្សធម៌ដោយសុវត្ថិភាព ៕

អ៊ីស្រាអែលកំណត់ផែនការវាយប្រ.ហារអ៊ីរ៉ង់៣សប្តាហ៍ទៀតដើម្បីកំទេ.ចគោលដៅរាប់ពាន់កន្លែង

0

សង្គ្រា.មរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល បានឈានចូលសប្តាហ៍ទី៣ និងឡើងកំដៅកាន់តែខ្លាំងឡើង នៅពេលអ៊ីស្រាអែលប្រកាសកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ថា មានគោលដៅវាយប្រ.ហារអ៊ីរ៉ង់រាប់ពាន់កន្លែងទៀតដើម្បីបំផ្លា.ញសមត្ថភាពកងទ័ពអ៊ីរ៉ង់ ហើយ​ចំណាយពេលយ៉ាងហោចណាស់ ចំនួន៣សប្តាហ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBNfRRUAuGws24uO7GTHnXH_WW__49rmzS5D_OSxheJEckT0d-xNshi0iW7CsDcWp26RTTES1B_SwIoMdfEXNgtlbKfakBQb2BgzqCUuR-6W-RqI-a9Y7H4ozlfZgxxfkS64ymRrfDNj65t9kPemOm8qHyK3P_lOIkyEmUua1fWEKbUySQVN6NaINiwTpr/s860/photo_2026-03-18_08-27-22%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៥ ខែមីនា អ៊ីស្រាអែលមានផែនការវាយប្រហារអ៊ីរ៉ង់បន្តទៀត យ៉ាងហោចណាស់ក៏ រយៈពេល៣សប្តាហ៍ដែរ ដោយសារអ៊ីស្រាអែលបានកំណត់គោលដៅវាយប្រហារអ៊ីរ៉ង់រាប់ពាន់កន្លែងបន្ថែមទៀត ខណៈអ៊ីរ៉ង់ប្រកាសទៅកាន់ប្រទេសជិតខាងកុំចូលរួមក្នុងសង្គ្រាមដែលកំពុងឡើងកំដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8h1YXqPVaSq-_QLW28Wz4cb94bXh_2BpA6wCeRp2rFWr-iLAzSw_kV0Obt4MNmvEu2S70tAmic1k-hnC4o9tGIhyphenhyphenSo9Wja6ifbZRkYnn9rvAOQV0Mb9fnI-f_r9Aop7iBXjf7MvdGbh1Vv3oHu7cz_u6STyL0X2-Ijjs69HdsB-kVabpC28GZbChVO8if/s1280/photo_2026-03-18_08-27-21.jpg

កាលពីថ្ងៃទី១៥ ខែមីនា អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយមកកាន់សារព័ត៌មាន CNN ថា កងទ័ពអ៊ីស្រាអែលកំណត់គោលដៅបន្តវាយប្រហារអ៊ីរ៉ង់ រយៈពេល៣សប្តាហ៍ទៀត ដោយសារនៅសល់គោលដៅរាប់ពាន់កន្លែងដែលអ៊ីស្រាអែលមិនទាន់វាយប្រហារ ។ យើងបានទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអាមេរិកកំណត់គោលដៅជាបន្តបន្ទាប់ ព្រមទាំងមានផែនការស៊ីជម្រៅបន្ថែមបន្ទាប់ពីបញ្ចប់ការវាយប្រហាររយៈពេល ៣សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD322HkDgB05t3OASsMK6CgVVDZRJSDVMKZTHhF4SjcmRPj4Jn4b8fSYpgDskM0b-hUIlNNLhX70gN3pXqn0pt71EwrtiqMxTv4icmNp_Vx4hNQ2LSUYXTFXYjseHeNyTZcx_pnl1OOj_wXCL7kd0AmojeW4XwdwKQ6G5xrtjRGe67d4mfnAaZ0_CwUitT/s700/photo_2026-03-18_08-27-22%20(3).jpg

ទិន្នន័យរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បង្ហាញថា តាំងពីសង្គ្រាមចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ កងទ័ពអាកាសអ៊ីស្រាអែលបានធ្វើប្រតិបត្តិការកំទេចគោលដៅប្រមាណ៤០០កន្លែងនៅភាគខាងលិច និងភាគកណ្តាលប្រទេសអ៊ីរ៉ង់ ដោយកងទ័ពអ៊ីស្រាអែលផ្តោតលើការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងកម្ចាត់មន្ត្រីអ៊ីរ៉ង់សំខាន់ៗ ។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) មិនបានធ្វើការដោយកំណត់ម៉ោង ឬកាលវិភាគទេ យើងធ្វើការដើម្បីសម្រេចគោលដៅ គឺផ្តួលរំលំអំណាចគ្រប់គ្រងអ៊ីរ៉ង់ ។ អាមេរិក និងអ៊ីស្រាអែលរួមគ្នាវាយប្រហារអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរ ទើបជំរុញឱ្យក្រុម Hezbollah នៅប្រទេសលីបង់សម្រេចចិត្តចូលរួមក្នុងជម្លោះនេះ ដែលខុសគ្នាពីសង្គ្រាមចំនួន១២ថ្ងៃកាលពីខែមិថុនា ឆ្នាំ២០២៥ ពួកគេមិនចូលពាក់ព័ន្ធឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfB7ZW3WY3H8YG9Bp67ItXEtKdI1ZBDOtgnqQidlsRbmZHkKEeyPRxFUQrmFiKGPyBjfuuWZS-3bVRNRYsYle-w5JkjrgPDGhY6f_Q1GNFjREf7PmsuXptaroFKWD2kjsq6crMbR41Px0smlrkRQ8ldF66qt4wtBo7sDHCrIItdSmHKk6a1Y4VWymYJ0iw/s1280/photo_2026-03-18_08-27-22.jpg

គួរបញ្ជាក់ថា អ៊ីរ៉ង់ហាមប្រទេសជិតខាងចូលរួមក្នុងសង្គ្រាម បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មូលដ្ឋានកងទ័ពអាមេរិក និងអ៊ីតាលីនៅប្រទេសគុយវ៉ែត រងការវាយប្រហារដោយដ្រូនអ៊ីរ៉ង់ ។ អ៊ីរ៉ង់ថា ខ្លួនមានភស្តុតាងគ្រប់គ្រាន់បង្ហាញពីអាមេរិកយកមូលដ្ឋានកងទ័ពនៅប្រទេសជិតខាងធ្វើជាកន្លែងធ្វើប្រតិបត្តិការផ្លូវអាកាសប្រឆាំងអ៊ីរ៉ង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAWLmuIeL1qPs2Y4Nzo280Bz_sqyV13NTvLyKED8ahSdKsqxLNpHqmX4E15PYO3IKOeeTA0nz1cdl6bOHnmIiFpMfcMgb82xEJBRSMqhnp75qNUxhQp23GqR29w8nTnvc9F2iKhdNnOByGSfvGfYyLNPjPtAYVarER4PaajbBFMcb4TKYZtgq2vTGHExaS/s750/photo_2026-03-18_08-27-52.jpg

អ៊ីរ៉ង់បន្តបិទច្រកសមុទ្រ Hormuz គឺជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់លើពិភពលោក ដែលជំរុញឱ្យស្ថានការណ៍តានតឹងកាន់តែរាលដាលខ្លាំងឡើងពេញតំបន់ ទាំងការបង្កើនប្រតិបត្តិការកងទ័ព ទាំងការប៉ះពាល់ផ្លូវដឹកជញ្ជូនថាមពលលើពិភពលោក ៕

ការលក់ដូរនៅផ្សាររុងក្លឿទៅមុខលែងរួចហើយដោយសារការបិទព្រំដែនកម្ពុជា-ថៃ

0

អាជីវករនៅផ្សាររុងក្លឿ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ថា មិនអាចបន្តការលក់ដូរទៀតទេ ពីព្រោះការបិទព្រំដែនកម្ពុជា-ថៃធ្វើឱ្យពួកគេរងផលប៉ះពាល់ដោយផ្ទាល់ បាត់បង់ប្រាក់ចំណូលទាំងស្រុង បើស្ថានការណ៍ព្រំដែននៅតែបែបនេះយូរទៀត មុខជាប៉ះពាល់សេដ្ឋកិច្ចខេត្តស្រះកែវ មិនខាន ។ ទោះយ៉ាងណា ពួកគេនៅតែមានក្តីសង្ឃឹមថា ព្រំដែនប្រទេសទាំងពីរនឹងបើកឡើងវិញនាពេលឆាប់ៗ បន្ទាប់ពីស្ថានការណ៍ធូរស្រាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIZ3M5opSh7BM7SfZpP9e68fNqvfrImcoFc7Orc-tplfTn2DKLHl1Evyd7MSAwU926JJxUvhn0nkKtRMDVVOW41_wtVUpGaSqyTApZ6GRZjSi7kdKdc1Je7jDTbn8BSgNAbgPS_I34I0gaWAfLlQqY9JiOha-hL0QxPA8qctJikVlH5WNjGYF0TPJGrCNu/s750/photo_2026-03-18_08-24-30.jpg
ការបិទព្រំដែនផ្លូវគោកទាំងអស់ជាមួយកម្ពុជា ជាឯកតោភាគីតាំងពីខែមិថុនា ឆ្នាំ២០២៥ ពីសំណាក់កងទ័ព និងរដ្ឋាភិបាលថៃ បានធ្វើឱ្យដល់ប៉ះពាល់សេដ្ឋកិច្ចថៃនៅតាមបណ្តោយព្រំដែនយ៉ាងខ្លាំង ជាក់ស្តែង អាជីវករថៃនៅផ្សាររុងក្លឿ ខេត្តស្រះកែវ ដង្ហែរគ្នាបិទតូបលក់ដូរ និងប្រកាសលក់តូបជាបន្តបន្ទាប់ ដោយសារស្ងប់ស្ងាត់គ្មានភ្ញៀវទេសចរ ។ អាជីវករទាំងនេះត្អូញត្អែរពីការបាត់បង់ប្រាក់ចំណូលទាំងស្រុង និងគ្មានលទ្ធភាពសងបំណុលធនាគារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpXqPnH2iC2zlGj5o-ST6jGeBDDFTcMqRXTVUSgphJwHAvTuI5350N2JA5SpHpjhShEui7rsIrAyHhbuQWK7WYR4Urz6QO1BeNRNH6ayUcw0k8IMAwvXABjOUCMOjPWeQH9AoBINWoqAzdlQZPr6VmGpltuaiO0loHi1WbHuUaRrb8zozAzy6C8XD9kGgm/s1024/photo_2026-03-18_08-24-30%20(5).jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី១៤ ខែមីនា ការលក់ដូរនៅផ្សាររុងក្លឿងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលត្រូវបានចាត់ទុកជាផ្សារព្រំដែនដ៏ធំបំផុតនៅប្រទេសថៃ ពេលនេះ លែងមានសភាពអ៊ូអរដូចមុនទៀតហើយ បរិវេណផ្សារទាំងមូលស្ងាត់ជ្រងំ បន្ទាប់ពីស្ថានការណ៍តានតឹងកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi93hLI7NMsRfvRifX44juokHf4mgjXxvJG-d8y4IJSUGTC_EdRW03pBKL3Va-iYnnLElkib-Jl31NbRBqapPLkJgI7P00KIZuvsQkgu_usOBKeNRqgAr2jK8aPAVzSWO6qUGzCWmyHiFxD2zLp7FAYMELCTj5nwMkD6lR9vJLwhskHJa7FLS52m-XHicoX/s750/photo_2026-03-18_08-24-30%20(4).jpg
បច្ចុប្បន្ន ផ្សាររុងក្លឿ កាន់តែស្ងប់ស្ងាត់ខ្លាំងឡើង ម្ចាស់តូបនានាប្រាប់ថា មិនអាចបន្តការលក់ដូរទៀតទេ និងត្រូវផ្លាស់ប្តូរមុខរបរ ។ តូបជាច្រើនក្នុងផ្សារនេះត្រូវបានបិទទ្វារជារៀងរហូត ហើយតូបមួយចំនួនធំទៀតលើកស្លាកលក់ឱ្យម្ចាស់ផ្សេង ដោយសារគ្មានភ្ញៀវទេសចរមកទិញទំនិញធ្វើឱ្យពួកគេរងផលប៉ះពាល់ដោយផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhasZOIRUKftdMBG-HxQdhc0XLWzNo3ODTgq2G1DQAwiENPz85Hqbb4XZWuPnYkz7NPFbcuv8z6kEuJzD59YKvXsh2Cz4NOSq_DXaVYbThGeQL9M9bb9pog6I0JpLpWF-YAcvRnhaek69Z6xEQjERDXAblRmY_64pE_rYq779-yRZVnRmUXDd7xpb7fgmoV/s1000/photo_2026-03-18_08-24-30%20(3).jpg

បើតាមអាជីវករនៅផ្សាររុងក្លឿ គឺមុនពេលមានស្ថានការណ៍តានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ការលក់ដូរនៅផ្សារនេះលក់ដាច់ខ្លាំងណាស់ ប្រាក់ចំណូលចូលហូរហែ ប៉ុន្តែពេលបិទព្រំដែន ប្រាក់ចំណូលក៏ធ្លាក់ចុះយ៉ាងខ្លាំង គ្មានប្រាក់បង់ឈ្នួលតូប គ្មានប្រាក់ចំណាយក្នុងជីវភាពប្រចាំថ្ងៃ ទើបពួកគេសម្រេចបិទបិទទ្វារតូប ។ ប្រសិនបើស្ថានការណ៍ព្រំដែននៅតែអូសបន្លាយបែបនេះ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចខេត្តស្រះកែវមិនខាន អាជីវករត្រូវទៅលក់ដូរនៅកន្លែងផ្សេង ឬផ្លាស់ប្តូរមុខរបរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho4_KSfaHFn-z7hLaBBIyPssz-6c6RLJcMIoYACunqQXMnMgAy7v7CTkC1Ph9LsJFCBY6UxDwCOQ5DvTHo5Np4edCR45hstUCLPBj79HF3pC8RpBhAak1_rFNmZLhiSj2TEJwtIZIDYXp0aYklge4OXQWhHdN9nReTBiOwVGzZvpZhn3wlckll6XQXeb09/s750/photo_2026-03-18_08-24-30%20(2).jpg

ទោះយ៉ាងណា អាជីវករថៃផ្សាររុងក្លឿ និងពលរដ្ឋថៃមួយចំនួននៅតែមានក្តីសង្ឃឹមថា ស្ថានការណ៍ព្រំដែនរវាងកម្ពុជា-ថៃនឹងល្អប្រសើរឡើងវិញនាពេលឆាប់ៗនេះឈានទៅបើកព្រំដែន ដើម្បីឱ្យការប្រកបរបររកស៊ីដំណើរការដូចមុន ដោយពួកគេតាមដានស្ថានការណ៍ព្រំដែនជានិច្ច ៕

BTS បង្កឱ្យមានមតិវែកញែកនៅលើអ៊ីនធឺណិតមុនការសម្តែងដ៏អស្ចារ្យក្នុងប្រវត្តិសាស្រ្ត

0

ការប្រគំតន្ត្រីដែលមានចំណងជើងថា «BTS the comeback live: Arirang» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមីនា នៅឯទីលានប្រវត្តិសាស្ត្រ Gwanghwamun ក្នុងចំណុចកណ្តាលនៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ប៉ូលិស និងអាជ្ញាធរក្រុងរំពឹងថាអ្នកគាំទ្ររហូតដល់ ២៦០,០០០នាក់នឹងប្រមូលផ្តុំគ្នាដើម្បីទស្សនាការសម្តែងរបស់ BTS។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA_i0h13rN-tV63tGKVYRNgNim2gAe_NWBu2fSS4evRecplt8G9QbfUe-oovqBpa_J_vQ_E4uAllQu8lePYW8rQWoxc6Fre08q7mRYrPKTaOAbhERINM9Y8wEc35IKMbanTX2-Qk3TJ4yjHudbwlvNOrkRgcA7_mqQMmX07k3kD4yP0V-AUmHd88V1xr9z/s1280/image_2026-03-17_10-26-16%20(2).png
ដើម្បីត្រៀមខ្លួនសម្រាប់ហ្វូងមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ មន្ត្រីបានកំណត់អគារចំនួន ៣១ នៅជិតទីលានជាចំណុចត្រួតពិនិត្យអាទិភាព។ អាជ្ញាធរក៏បានបញ្ជាឱ្យបិទច្រកចូលអគារដោយផ្នែក និងរឹតត្បិតការចូលទៅកាន់ដំបូល និងជាន់ខាងលើផងដែរ។វិធានការទាំងនេះមានគោលបំណងទប់ស្កាត់ហានិភ័យនៃការធ្លាក់ពីកន្លែងខ្ពស់ៗ និងបញ្ឈប់អ្នកទស្សនាឥតគិតថ្លៃពីការទស្សនាការប្រគំតន្ត្រីពីលើដំបូលផ្ទះក្បែរៗដោយគ្មានសំបុត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAbSHnSRPp_Mja8K_i4oF6CawtiemIYNFrGCTaEpztNYDFdUBelgXK15uQHZV0Zzm_N9G828coDfUAs5Ud7ndGz2R_EN9dbpxT-wtB_d3Jc5QtE8KSH1omN85M9E7eUwk-f1yrfAWN8cZ-hUbQ-oC9hYGo0CQkUSBOe2vn3BwSEtZdVvma2UpS4WI5EiZk/s1170/image_2026-03-17_10-26-13.png
ការរៀបចំសន្តិសុខកំពុងត្រូវបានអនុវត្តយ៉ាងល្អិតល្អន់ ដោយមានមន្ត្រីប៉ូលិសជាង ៦,៥០០នាក់មកពីអង្គភាពផ្សេងៗ – រួមទាំងប៉ូលិសបង្ក្រាបកុបកម្ម អង្គភាពចរាចរណ៍ អ្នកស៊ើបអង្កេត ក្រុមបង្ការឧក្រិដ្ឋកម្ម និងកងកម្លាំងពិសេស – នឹងត្រូវដាក់ពង្រាយ។ ឧបករណ៍រាវរកលោហៈក៏នឹងត្រូវបានដំឡើងនៅច្រកចូលផ្លូវការចំនួន ៣១ ដើម្បីត្រួតពិនិត្យអ្នកចូលរួមផងដែរ។វិធានការត្រួតពិនិត្យចរាចរណ៍ក៏នឹងផ្លាស់ប្តូរតំបន់កណ្តាលទីក្រុងយ៉ាងខ្លាំងផងដែរ។ ផ្លូវ Sejong-daero ដែលជាផ្នែករវាង Gwanghwamun និងសាលាក្រុងសេអ៊ូល នឹងត្រូវបិទចរាចរណ៍យានយន្តចាប់ពីម៉ោង ៩ យប់ ថ្ងៃទី ២០ ខែមីនា ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី ២២ ខែមីនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxXJyYX3IkHmlK7P6CtDDj8hvJtIx78pYQkjygZNU1-8FqFMizd59lXoeqtDpiVGOoXEfgEVDK7ZynoSLy7MfWtQGbX2emimE8F6Pxtpp5RpnnH9yXrEd3TzlS3SvvtCii-MK8U3JVj0PvAxuxb7kGWphmB6d2BLvWv3Ia-o2FqwLZYV5aCsRiNhimvdJS/s736/image_2026-03-17_10-26-16%20(3).png
ប្រតិបត្តិការរថភ្លើងក្រោមដីក៏នឹងរងផលប៉ះពាល់ផងដែរ។ នៅរសៀលថ្ងៃទី ២១ ខែមីនា រថភ្លើងនៅលើខ្សែរថភ្លើងក្បែរៗនោះនឹងមិនឈប់នៅស្ថានីយ៍ Gwanghwamun សាលាក្រុង និង Gyeongbokgung ទេ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ទោះជាយ៉ាងណាក៏ដោយ ការរិះគន់បានចាប់ផ្តើមរីករាលដាលតាមអ៊ីនធឺណិត នៅពេលដែលព័ត៌មានលម្អិតនៃផែនការសន្តិសុខសម្រាប់ការប្រគំតន្ត្រីរបស់ BTS ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEQKhvYm1n9VIItbrglQJ6STyU4mdBsx2dgL30kZtnGxKumhowbO-q5NTEBgHh5seueTQRTneHpz0D7ugY2879HUumOX2BQTvCw9WOShwt9PjPzRCTukHAOSBmhb8t-MWAczKbDyhCriHUUqoRwc8P-deSrL790-LNRH9h9vdEVNdQw7giQrgFj3FEIGQg/s1200/image_2026-03-17_10-26-14%20(2).png
មនុស្សមួយចំនួនអះអាងថា វិធានការទាំងនេះគឺ «ហួសហេតុពេក» ។ មានមតិយោបល់មួយសរសេរថា៖ «ប្រសិនបើវាស្មុគស្មាញយ៉ាងនេះ ចូរធ្វើវានៅក្នុងរោងមហោស្រពទៅ។ ហេតុអ្វីបានជាបិទផ្លូវ និងហាងដ៏មមាញឹកសម្រាប់តែការប្រគំតន្ត្រី?» ក្រុមមួយទៀតបានសួរអំពីជម្រើសនៃទីតាំង ដោយកត់សម្គាល់ថាទីលាន Gwanghwamun ដែលជារឿយៗត្រូវបានប្រើសម្រាប់ការជួបជុំសាធារណៈ និងការប្រារព្ធពិធីជាតិ មានទីតាំងស្ថិតនៅក្នុងតំបន់រដ្ឋបាល និងពាណិជ្ជកម្មដ៏មមាញឹកបំផុតមួយរបស់ទីក្រុងសេអ៊ូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFCFVbswHIibRdCyHpmcTUaQHNuiAE6N50jG62-bd4HYt-8Wc28dcI8GHmsD2MfbgHUwyMtwZF86olTLpksCz3pyNz2TfytSA5Vl7rTGUyEZck7hO-QzIXPiQSiUGyluXBxMqyVReo33r9UvhfhCI33bZW6ZfbRYny4yV0N9w7EtsKWsCtbRKA7RKiz0ZA/s1170/image_2026-03-17_10-26-14.png

ពីមុនអ្នករៀបចំកម្មវិធីបានឆ្លើយតបទៅនឹងចំណុចមួយទៀតនៃការជជែកវែកញែក៖ ការប្រគំតន្ត្រីនេះមានរយៈពេលតែមួយម៉ោងប៉ុណ្ណោះ ដែលអ្នកគាំទ្រមួយចំនួនចាត់ទុកថាខ្លីពេក។ក្រុមហ៊ុនគ្រប់គ្រងរបស់ BTS គឺ HYBE បាននិយាយថា ការសម្រេចចិត្តនេះមិនត្រូវបានស្នើសុំដោយរដ្ឋាភិបាលក្រុងទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុនបានពិចារណាលើលក្ខណៈប្លែកនៃទីធ្លាសាធារណៈក្រៅផ្ទះ សុវត្ថិភាពទស្សនិកជន ការគ្រប់គ្រងហ្វូងមនុស្សនៅនឹងកន្លែង ភាពងាយស្រួលនៃការដឹកជញ្ជូនសាធារណៈ និងការព្រួយបារម្ភអំពីសំឡេងរំខាននៅពេលយប់ជ្រៅ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYlRAl0bIOYB9c4EWpgBjSMLXg0fiCN4BxtTokFojV7kDSLjiX3QsILPr0tm0M8Gq3nHu2DYngsVCACVQj15eeMWHmo40VCL5B9SSVGtAsoI7mv_Q1DzXsinaxp6_lYVZlpg0fLYm12tjtOIYMbEDwkt1zjY7DGPTvXPIFIF1yVekuPBjS02bnbCegqX4c/s2048/image_2026-03-17_10-26-15.png

អគារជាច្រើននៅក្បែរនោះក៏កំពុងចាត់វិធានការបង្ការផងដែរ។ អគារ KT West ដែលមានទីតាំងនៅជាប់នឹងទីលាន Gwanghwamun ត្រូវបានគេរំពឹងថានឹងបិទទាំងស្រុងនៅថ្ងៃប្រគំតន្ត្រីដោយសារហេតុផលសុវត្ថិភាព។ ភោជនីយដ្ឋាន និងហាងកាហ្វេនៅក្នុងអគារក៏នឹងបញ្ឈប់ប្រតិបត្តិការជាបណ្តោះអាសន្នផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEmRDP99FXGHzub5bl48_YX6JRYRu6mwOiCfWIbr1CiT_qjt7AjwyJKgUTRN6b11AfY-ybvq8co5Wp1hCg8-NSPUp9wu2GG9v5rXDBrOFWGbzNifCRaxDHEHv_3TIAPLX6kCBSvpIuL5jvAfdzCugL881D_baJUJGjwNDbl3CaKUexgf-4Sd_eLPz2_JMg/s1280/image_2026-03-17_10-26-16.png

ទន្ទឹមនឹងនេះ ពិធីមង្គលការមួយដែលគ្រោងនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសារព័ត៌មានកូរ៉េ កំពុងដំណើរការទៅតាមការគ្រោងទុក ប៉ុន្តែភ្ញៀវនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខបន្ថែមដោយប្រើម៉ាស៊ីនស្កេនដៃ។បើទោះបីជាមានការត្អូញត្អែរជាច្រើនក៏ដោយ ក៏ទស្សនិកជនមួយផ្នែកនៅតែជឿថា វិធានការសុវត្ថិភាពយ៉ាងតឹងរ៉ឹងគឺចាំបាច់ដោយសារតែទំហំនៃព្រឹត្តិការណ៍នេះ។ មនុស្សជាច្រើនរំលឹកឡើងវិញនូវសោកនាដកម្មរត់ជាន់គ្នាដ៏គួរឱ្យរន្ធត់នៅឯពិធីបុណ្យហាឡូវីនមួយក្នុងទីក្រុងសេអ៊ូល ដែលបានសម្លាប់មនុស្សជាង ១៥០ នាក់ ជាការរំលឹកថា ការគ្រប់គ្រងហ្វូងមនុស្សត្រូវតែយកចិត្តទុកដាក់យ៉ាងខ្លាំង។

សំបុត្រសម្រាប់ការប្រគំតន្ត្រីរបស់ BTS នៅទីលាន Gwanghwamun ត្រូវបានលក់អស់ភ្លាមៗបន្ទាប់ពីដាក់លក់ ដែលបង្ហាញពីប្រជាប្រិយភាពដ៏យូរអង្វែងរបស់ក្រុមនេះទូទាំងពិភពលោក។ព្រឹត្តិការណ៍នេះក៏នឹងត្រូវបានផ្សាយផ្ទាល់ទូទាំងពិភពលោកតាមរយៈ Netflix ផងដែរ៕

លោក ទៀ ស្យាម ពន្យល់ពីមូលហេតុដែលតម្លៃប្រេងនៅកម្ពុជាថ្លៃជាងនៅប្រទេសថៃ

0

លោក ទៀ ស្យាម ប្រធានក្រុមប្រឹក្សាភិបាល និងជាស្ថាបនិកនៃក្រុមហ៊ុន ភីស ភេត្រូលៀម បានធ្វើការពន្យល់បកស្រាយពីមូលហេតុដែលប្រទេសថៃអាចលក់ប្រេងក្នុងតម្លៃទាបជាងនៅកម្ពុជាឲ្យប្រជាពលរដ្ឋថាបណ្ដាលមកពី«កត្តាគុណភាព»ព្រោះប្រភេទប្រេងនៅកម្ពុជា និងនៅប្រទេសថៃ មិនដូចគ្នានោះទេ។ ការបកស្រាយនេះ ធ្វើឡើងក្រោយមានមតិជាច្រើនបានចោ.ទសួរអំពីមូលហេតុដែលកម្ពុជាលក់ប្រេងក្នុងតម្លៃថៃ្លជាងនៅប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieectYVY9pUV15IGGUXUDcs5cyqYN1ofhzRiRTNrpCx_TnLfPacxrpjqYmvhYYvUakna-g89W5SRknh699HhN-mQpynDczYAulnrVTJfFaAECOELaQxju_HDMODSU4XE9iIlcuvGPRGvoEM6pwoQFZMIJa8pDOfwCLsWCxbwnLK94A6mOUryj2bfUznmer/s1280/photo_2026-03-17_10-35-45.jpg

យោងតាមសំណេរដែលបានបង្ហោះនៅទំព័រហ្វេសប៊ុកនាយប់ថ្ងៃចន្ទ ទី១៦ ខែមីនា លោក ទៀ ស្យាម លើកឡើងយ៉ាងដូច្នេះថា ករណីប្រេងនៅថៃមានតម្លៃថោកជាងប្រេងនៅខ្មែរ គឺដោយសារលាយethanol ឬ biodiesel ដើម្បីកាត់បន្ថយថ្លៃដើម។ លោកបានពន្យល់ថា នៅកម្ពុជា ប្រេងដែលយើងប្រើជាទូទៅមាន ប្រេងសាំង ៩២, ប្រេងសាំង 95 និងប្រេងម៉ាស៊ូត (Diesel) ប៉ុន្តែនៅប្រទេសថៃ ភាគច្រើនគេប្រើប្រេងប្រភេទផ្សេងដូចជា៖ Gasohol 91, Gasohol 95, E20, E85 និងDiesel B7/B20ប្រេងប្រភេទទាំងនេះខុសពីប្រេងដែលយើងប្រើនៅកម្ពុជា ហើយតម្លៃក៏ខុសគ្នាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTAQzuQGDP9NHDBbv-2Q3DzwEOff5MlkwSDFM0PbpY_SUEM1RsIPV4a41zCyhHjHrnX0fT16PjB5wSaD3xTYt4-WG9KN093KehGY-8z_Qsa945mXeD9TxxO3iE18e-qhnk9bpHkpBcWg7ezR0aga6_tIsARCc04HmEr-Q5nTMKN0H_29s60rjUSh8_ogz0/s1024/photo_2026-03-17_10-35-45%20(2).jpg
ភាពខុសគ្នានៃតម្លៃនេះ គឺដោយសារតែប្រេងប្រភេទ Gasohol ឬ Diesel B7/B20 មានការលាយជាមួយសារធាតុផ្សេងៗ ដូចជា Ethanol (សម្រាប់ Gasohol) និងBiodiesel (សម្រាប់ Diesel) ដែលEthanol អាចផលិតពីដំណាំដូចជា អំពៅ ឬដំឡូងមី ដូច្នេះវាមានថ្លៃដើមថោកជាងប្រេងសាំងធម្មតា ហើយអាចធ្វើឱ្យតម្លៃលក់ទាបជាងបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9feEoYTtPFiDD7Qronac3iTNjQi4vl1AQ3A0pJ1sUMV01kCy6WSMxq3OK-5YnhK6aDCYPGXDJI4749Zs0mEV8V99hySkpmjgJYN1-20j6-juxhpVRAxtDyu71pfNM38bmIXwwgX_fECZsVGiguvWAInhyCCS1eVBbMw6QlCZ3gEcHq7J9o1p0jz8hOzys/s1280/photo_2026-03-17_10-35-47.jpg
តាមការបញ្ជាក់របស់លោក តាមពិតមូលដ្ឋានប្រេងគឺនៅតែដូចគ្នា ប៉ុន្តែព្រោះមានការលាយ ethanol ចូល អាចធ្វើឱ្យការប្រើប្រាស់ប្រេងច្រើនជាងបន្តិច ចំណែករថយន្តចាស់ៗខ្លះអាចត្រូវការកែប្រែប្រព័ន្ធប្រេង។ ប៉ុន្តែបច្ចុប្បន្ននេះ រថយន្តសម័យថ្មីភាគច្រើនអាចប្រើប្រេងប្រភេទនេះបានរួចហើយ។ ហេតុអ្វីបានជាកម្ពុជាមិនប្រើប្រេងបែបនេះ? លោកបន្ថែមថា ការប្រើប្រេងប្រភេទនេះត្រូវការរចនាសម្ព័ន្ធជាច្រើន ដូចជា៖ រោងចក្រចម្រាញ់ប្រេង ការផលិត Ethanol ក្នុងប្រទេស ប្រព័ន្ធលាយប្រេងក្នុងបរិមាណធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIAeq2vT6XV0xyueAJZQnTx-A0FKCWMfMaEVFTkEr5hXqOE7kUw3PaGErann8r4cmnLp6K062bomFDP2mC9peIcp0dhZO1LOvLyvniPvDVbP0DJan61pWI3jf6Bj5Dd1pToGIujYfrTnW0JEBP-AW6nZuLj8QzVMiREoXCxDvddhQLOCHfkYRx-ZbS488L/s1280/photo_2026-03-17_10-35-46%20(2).jpg

ដូច្នេះ តម្លៃប្រេងនៅកម្ពុជា មិនមែនថ្លៃជាងប្រទេសផ្សេងៗទេ ប៉ុន្តែប្រទេសខ្លះប្រើវិធី លាយ ethanol ឬ biodiesel ដើម្បីកាត់បន្ថយថ្លៃដើម។ ហើយនេះជាមូលហេតុដែលធ្វើឱ្យតម្លៃប្រេងរបស់ពួកគេមើលទៅថោកជាង។ នេះជាការបន្ថែមរបស់លោក ទៀ ស្យាម សហស្ថាបនិកក្រុមហ៊ុន Peace Petroleum៕

អុីរ៉ង់ ប្រើប្រាស់មីសុីលមានល្បឿនលឿនជាងសំឡេង១៣ដង វាយប្រហារអុីស្រាអែល

0

ក្រោយត្រូវបានអាមេរិក និងអុីស្រាអែល វាយប្រហារមិនដកដៃ ប្រទេសអុីរ៉ងបានចាប់ផ្តើមប្រើប្រាស់មីសុីលប៉ាលីស្ទិកអន្តរទ្វីប ឆ្លើយតបទៅវិញ ដែលធ្វើឱ្យពិភពលោកកំពុងសម្តែងការព្រួយបារម្ភ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCMjSDvEJCzzu68Y8jyVJfJL_VOM9foV3g5MSCmNnsnF592mHHe4aTNS5LqVS6CjfPxCYT6hNo4r8CaCv9TgXRSr87-uXnzit6aBeRyTtu379F4_hF0q8i9XxIGw6ms8BBaNk-vZKT0ukosSUUVsjib-73QJ6-NUp6bDwHlirZUfudbgzNMrr6brlZSSt6/s800/image_2026-03-17_09-49-25%20(3).png
Sejjil គឺជាមីសុីលប៉ាលិស្ទិករយៈចម្ងាយមធ្យម ដែលបានអាចបាញ់បានចម្ងាយ២០០០គីឡូម៉ែត្រ ទៅ២៥០០គីឡូម៉ែត្រ ដោយអាចផ្ទុកក្បាលគ្រាប់បានទម្ងន់១៥០០គីឡូក្រាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVD8bO-oN0eE1tvbYcLc6mw-ywlvLIOpE8NBYy3lN9gti8c-yk5qczpnGy_Tz7G32ROwDDV8QqqMEw3cM5EAl4beRbUBD2ESQQfQqaA8h0rdajhrKosopCMQUrfcQWpRL75lkP24Znk-nZxATFIRe3vALNriSp2qaMA8bVB8yH2CvkRoDnqmriR25ZHPFI/s1200/image_2026-03-17_09-49-25%20(2).png
មីសុីលនេះ មានល្បឿនលឿនជាងសំលេងដល់ទៅ១៣ដង ពោលអាចហោះបានចេញពីអុីរ៉ង់ សម្តៅទៅលើអុីស្រាអែល ចាយពេលត្រឹម៧នាទីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipXPnWeqYKrRnkfhxnB49KUuoTNp9vNRdW9wP4crno7fnAlkOjeg55gNiQxmpzFLAPhgRV54P6THxVpWVGKE3VOp7MXHwN-8_TWFuvUvEr_mqePwZL61fY1C6QIPWrcLX0abYwBIZE6SLRe-AvVFANDk3FxKemU55ktvNyDsEzCHsdEjT0evkuSTiiQHPr/s1920/image_2026-03-17_09-49-24.png

ជាមួយល្បឿនដល់លឿន មីសុីល Sejjil ត្រូវបានគេអះអាងថាអាចទម្លុះខែលការពារដែនអាកាស Iron Dome របស់អុីស្រាអែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB8AKJPlUVPdoFU2zuqT2h44B7hD6NqL1LqOFU4Qqh2aS11-RR4g9hdFah4go-7rAvE8wyDUoLhMCSXxU2eqYBsAKvniATJro12OPKs7cowjA6Te2SRFp6JiCtd77vZjj9jGNadmVUWneKv5Hb-a1xNQPciLn3SuDm61ynBRzofW61CdMY8RmSxt98XGNa/s1138/image_2026-03-17_09-49-25.png

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា អុីរ៉ង់បានបាញ់មីសុីលនេះ ដោយសម្តៅលើទីក្រុង Tel Aviv និងមូលដ្ឋានទ័ពអាកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVt4msUQRTkMUQhOnyIPfxN30pr0FqlUTb30XTdKm0nb3eyQvYE80zL0wPLey9ZmXN2uhbQYUD6K59dQtFZwJziTN3u-CPSPK0G1wXGBj4GJf2B-5lFZpmdxpo1_wozedXRr-aky7B0dS-lUJ_ApVuPllNa_r-0yU2K9rYoXHzYx20F2ZaCr5md4MNPO6J/s1200/image_2026-03-17_09-49-25%20(4).png

សូមរំលឹកថា ចាប់តាំងពីអុីរ៉ង់ រងការវាយប្រហារពីអាមេរិក និងអុីស្រាអែលមក រដ្ឋអុីស្លាមមួយនេះបានប្រើប្រាស់មីសុីលអន្តរទ្វីបជាច្រើនប្រភេទរួមមានមីសុីល Emad, Ghadr-110, Kheibar Shekan, និង Shahab-3B៕

កូរ៉េខាងត្បូង និងជប៉ុន កំពុងសង្ក្រៀតធ្មេញដាក់គ្នា ជុំវិញការគ្រប់គ្រងកោះដុកដូ

0

ជប៉ុន និងកូរ៉េខាងត្បូង បានបង្ហាញភាពតានតឹងដាក់គ្នាជាថ្មីម្តងទៀត ក្រោយពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអ៊េ តាកាអ៊ីឈិ (Sanae Takaichi) ប្រកាសទាមទារប្រជុំកោះដុកដូ (Dokdo)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDTw3HjWnn9-ZxgcakMuneqdB3jBdm8iwwTRIBc2OJYkuSofd6DI_C022zEE8RmjWqimeBRRv4vxGG6UYSNAY-tTPkCuK2GecDbM1-aIG4bKFmTUMEz5yNTndAZtvvQ5blXs7uBdno_1hMy-O7ux5yYHbeh2kyR9AjdmO6u-44FlVgDXpQq-klilAl3Ufp/s3175/image_2025-04-09_16-16-54.png
នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានថ្លែងថា៖”ប្រជុំកោះដុកដូ (Dokdo) ឬជប៉ុនហៅថាប្រជុំកោះ តាកេស៊ីម៉ា(Takeshima) គឺស្ថិតនៅក្រោមដែនអធិបេតេយ្យភាពរបស់ជប៉ុន ដែលបានទទួលស្គាល់ពីអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPrg_fTHcshrFioyqcicborSWmzhoxxkep4nHj7gwHUmXPhBN10NX5B73wC1cc0BR8PTdUAsWkZ7HcwrMiyAR_sai0rm9uJoC-t9mBANtVhO3b5PVjgRf1K567kSmyK4dpAqzYjqhj3R3faHxExlfHBvgNvUqc1PrIsQRYDYVN4RwoNWw2FhmYsZz-UISC/s1280/image_2025-04-09_16-16-57%20(2).png
ជុំវិញបញ្ហានេះ កូរ៉េខាងត្បូង បានបញ្ជាក់ច្បាស់ៗថា៖”យោងតាមប្រវត្តិសាស្ត្រ កូរ៉េខាងត្បូង បានគ្រប់គ្រងទីប្រជុំនេះ ចាប់ពីឆ្នាំ១៩៤៥មក ពោលគឺនៅពេលអាណានិគមជប៉ុន នៅឧបទ្វីបកូរ៉េដួលរលំ “។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJjxrQ0PVEj_Jlgjq1qo81mycCZxVQODUZZ3vTNVEk-QzLS_5Q6oThKXZ8wzOw95YFPOelcaiN9ejm7cdIM4o0GS5RCyU03qSstI9aXnWVmwVysViqCsps2kWk6oI2BuR4JsaFYCIydiMdJZLAb6zAz9rXRxNZAtFU9TM6z4caGkTSDMWZVU44Hc4Dt0Sc/s735/image_2025-04-09_16-16-57.pngជប៉ុន ធ្លាប់បានប្តឹងឡើងទៅតុលាការអន្តរជាតិចំនួន៤ដង ក៏ប៉ុន្តែកូរ៉េខាងត្បូងមិនព្រមចូលខ្លួន ហេតុដូច្នេះតុលាការអន្តរជាតិ មិនមានសិទ្ធសម្រេចសេចក្តីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghchTfiQi5SZ1ImlDwMkLOrvSSyMF4p94zvS64tkDI-xANGqClb2FMXqVB6c3gEZxgTTktoNA269uND5Mz1ZCLLLQFpQAVWjG5SmKbDO2UO0kTHUJMvxmIfJNMGDc9ffpo7h8n9IHXkP6YrzwpU6BXSh3TovUM33mXtkQxxYJoFR1zOo7AjaDD-SUTCgeD/s1000/image_2025-04-09_16-16-58.pngបើក្រឡេកមកមើលពីទីតាំងភូមិសាស្ត្រ កោះនេះ ស្ថិតនៅចម្ងាយប្រមាណជា២១១គីឡូម៉ែត្រពីដែនទឹកជប៉ុន ធៀបនឹងកូរ៉េខាងត្បូងមានចម្ងាយដល់ទៅ២១៦គីឡូម៉ែត្រ៕

 

នេះជាមូលហេតុដែលលោក ទេព រិនដារ៉ូ ចូលចិត្តថតរូបដោះអាវបង្ហោះនៅលើបណ្តាញសង្គម

0

ថ្មីៗនេះតារាសម្តែងជើងចាស់លោក ទេព រិនដារ៉ូ បានធ្វើឱ្យវិស័យភាពយន្តរំជួលចិត្តនិងពេញចិត្តចំពោះខ្សែភាពយន្តខ្មែរមានចំណងជើងថា «ចាស់កំព្រា» ដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ។ ស្របពេលភាពយន្តនេះកំពុងទទួលបានការចាប់អារម្មណ៍លោក ទេព រិនដារ៉ូ ក៏បានលេចមុខក្នុងកិច្ចសម្ភាសន៍របស់ ខេ ខណៈលោកបានទម្លាយការពិតមួយដែលអ្នកមួយចំនួនអាចនឹងចង់ដឹង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdiTmuEJ25LFDJtuaK_NjTds4o3csEG43enlZYlUZqLvuB9zlX7vhysyxXLCjr9gzOJatyVK57IQgwqb2W8msWE6q8ZurtvabdOyo5hazeyWwZz2DiN25t3QYnkiMpwMgY_Mm2qtuKup0kPTdvyFaa0o-Cr_eHYS8c_9d7s_CbtdKN0sgdm5We7ow5xOtd/s2048/image_2026-03-17_08-54-07%20(2).png
នៅក្នុងកិច្ចសម្ភាសន៍លោក ទេព រិនដារ៉ូ បានឆ្លើយតបនឹងសំណួររបស់ខេថា មូលហេតុដែលលោកឧស្សាហ៍ថតរូបដោះអាវបង្ហោះនៅលើបណ្តាញសង្គមដោយសារតែការបង្ហោះបែបនេះទាក់ទាញទស្សនិកជនឱ្យចុច Like បានច្រើន។ តារាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាពរូបនេះបន្តទៀតថានៅពេលពាក់អាវត្រឹមត្រូវនៅពេលបង្ហោះទៅមិនសូវមានអ្នកមើលនោះទេ។ លោកក៏បានបន្ថែមដែរថា មិនមែនលោកចូលចិត្តមើលរូបខ្លួនឯងដោះអាវនោះទេប៉ុន្តែការធ្វើបែបនេះគឺដើម្បីផ្គាប់ចិត្តរបស់អ្នកទស្សនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivzVBK3Macws9og4-pxpqF5LmaJItYrREydXfA2DmWJ6jBMXxdcSxotIXtHes3cTtSEiK-nXX6Iv9XGnNjZ-Rd2QkrQF8Yj6znCJhcMIWkTmMSRw78HKwmSs5UDJYBct8Eph22lpbdc9N1EXrva6eC6qOMVnxg5UwMxkOg15FqtA7EUBcltwstLzqt2JT8/s1249/image_2026-03-17_08-54-07.png
ចំពោះការសម្តែងវិញលោក ទេព រិនដារ៉ូ បានបញ្ជាក់ថាលោកចូលចិត្តកុនតាំងពីវ័យក្មេងហើយចំពោះអាយដលនៅក្នុងដួងចិត្តវិញគឺមានដូចជាអ្នកស្រី ឌី សាវ៉េត លោក គង់ សំអឿន និងសិល្បករ សិល្បការិនី ជាច្រើនរូប។ ចំពោះតារាសម្តែងស្រករក្រោយដែលលោក ទេព រិនដារ៉ូ មានការពេញចិត្តចំពោះការសម្តែងនោះគឺ ប្រុសខួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkohdC5056j23ZmIAxcXF2qc4UI8CC2mKLliHyKzq7uR06Ra9_CAoHue7U_jYrbte3y8qCdVCru-ujspXNBGx6dkw4jweZt6ZegxxzTwVBFb4LkKm3XeW3dpvDM5Y4sWEk6Q9o3xptrrnFARA1NaNKhazYHWZddEudNg7UZteypaF1t7Aphyphenhyphenp50lzcLbfM/s2048/image_2026-03-17_08-54-06.png

លោក ទេព រិនដារ៉ូ បានបញ្ជាក់ថាការសម្តែងរបស់ ប្រុសខួច គឺមានភាពស៊ីសង្វាក់គ្នា ដាក់អារម្មណ៍ជាមួយគ្នាសម្តែងបានល្អ។ ក្រៅពីប្រុសខួច សិល្បករជំនាន់ក្រោយដែលលោកលើកយកមកនិយាយផ្សេងទៀតមានដូចជា ខាត់ វៃហាំង សេង មង្គល ជាដើម។ ចំពោះសិល្បការិនីវិញលោក ទេព រិនដារ៉ូ បានលើកយកឈ្មោះ ជេស៊ីកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUQxwlVZtkmPzUdCEdFQHoUJbsHs1HcbAROsSNjWOyapdAN7TLSsK-l-a_4bE56g-4hh4k0zqSUoeraBpiPUg9FkymCsG5FVAad1bEqK3ujIwNIOsdbAQSX5W0P-qZQdWQ8MkwKq7IXT4wAe2meKgQBeTF1REvfahtISML1rhakVGeJoTKbJ_b-TCKEWXa/s2048/image_2026-03-17_08-54-04.png

គួរបញ្ជាក់ផងដែរថា ក្រៅពីការងារសិល្បៈទាក់ទិននឹងជីវិតឯកជនពេលនេះលោក ទេព រិនដារ៉ូ ពុំមានភរិយានោះទេ ប៉ុន្តែលោកគឺមានគូស្នេហ៍នៅឯក្រៅប្រទេស៕

 

 

រឿង K-pop demon hunters ឈ្នះពានរង្វាន់អូស្ការឆ្នាំ២០២៦

0

ខ្សែភាពយន្តគំនូរជីវចល K-pop demon hunters បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅឯពានរង្វាន់ Academy Awards លើកទី៩៨ ដោយបានយកឈ្នះលើបេក្ខជនខ្លាំងៗជាច្រើនដើម្បីឈ្នះពានរង្វាន់ «Best original song» និង «Best Animated Feature Film»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyY5diF_J2WNVok2p2rb-JEwkecVjyR-i8ZGQOUFukMyFGIWeWn0De5MoIqMtwpDe7WtdiCwb48omrrwxHznpwPfuPdLwyVdpHL-68cS-MWKOrKMntKfEe-pHJq0Y_v7vMRshcWcZIwPcRSuAIYEy-R9kTvCDWMKPL1mqEBmJgSxXJIz2pPsTTc07UgK2A/s1899/FB_IMG_1773642941414.jpg

ខ្សែភាពយន្តនេះធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាមួយនឹងរូបភាពដ៏រស់រវើក សាច់រឿងដ៏សម្បូរបែប និងឈុតឆាកប្រយុទ្ធដ៏អស្ចារ្យ។ វារៀបរាប់ពីរឿងរ៉ាវរបស់អ្នកចម្បាំងវ័យក្មេងដែលកំពុងប្រយុទ្ធប្រឆាំងនឹងកម្លាំងងងឹតដើម្បីការពារពិភពលោក ខណៈពេលដែលក៏ស្វែងយល់ពីអំណាចនៃមិត្តភាព និងភាពក្លាហានផងដែរ។ ចំណុចខ្លាំងរបស់ K-pop demon hunters ស្ថិតនៅលើរូបភាពដែលបង្កើតឡើងយ៉ាងល្អិតល្អន់ ជាមួយនឹងរចនាបថគំនូរជីវចលទំនើប ពណ៌រស់រវើក និងឈុតឆាកប្រយុទ្ធដ៏អស្ចារ្យ។ ក្រៅពីតម្លៃកម្សាន្តរបស់វា ខ្សែភាពយន្តនេះក៏បានទាក់ទាញទស្សនិកជនជាមួយនឹងរឿងរ៉ាវដ៏សម្បូរបែបផ្នែកអារម្មណ៍អំពីការធំឡើង ការលះបង់ និងជំនឿលើសេចក្តីល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtCisHjcdYs9acGkbEHO9p98r9O2j0rMd0KqZNSxHEg40lW0DR888f58f2dVUv5obUnspAkGgZfVBuVn0bJtlgrFCaRtdmtS0EVtvyzh03DnXsp-A7I7G3ypDSdsI4E2arlCbqjdKMZRkLQQ2l_59gIgat6DQ_w-itndlt-Zt8ILdtNZXxG1OZl2Zb4xak/s1916/image_2026-03-16_13-11-34.png

ជ័យជម្នះរបស់រឿង K-pop demon hunters បង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងឡើងនៃខ្សែភាពយន្តគំនូរជីវចលនៅក្នុងឧស្សាហកម្មភាពយន្ត។ មិនត្រឹមតែសម្រាប់កុមារប៉ុណ្ណោះទេ ខ្សែភាពយន្តគំនូរជីវចលជាច្រើននាពេលបច្ចុប្បន្ននេះក៏មានខ្លឹមសារស៊ីជម្រៅ និងសារមនុស្សធម៌ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWyX7Ddfzyyf1d7jmRQxfh2Th33Id_C0xfQbAcxA1T5M70ZVLIQfVnbtm3ILCWoUpBXkrKXnMA_HzdO8I70so_VO9KuwPrtxtDbkJPFv1HZdKqZ3qb3PHBaYTOLmdgZNEJLK2TNbXS5Wni02qPjQBWLUoyUklqHvF5LbnuhRRPCETVG2DyXQNz4uSo83ny/s1080/image_2026-03-16_15-03-07.png
ជាមួយនឹងការឈ្នះពានរង្វាន់ Academy Awards ដ៏មានកិត្យានុភាពរបស់ខ្លួនខ្សែភាពយន្តនេះត្រូវបានចាត់ទុកថាជាខ្សែភាពយន្តគំនូរជីវចលដ៏គួរឱ្យកត់សម្គាល់បំផុតមួយប្រចាំឆ្នាំ ដែលពង្រឹងជំហររបស់ប្រភេទនេះបន្ថែមទៀតនៅលើឆាកភាពយន្តពិភពលោក៕