Home Blog Page 357

កាន់តែព្រ.ហើន! ថៃនៅតែបន្តប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ឈូសឆាយផ្លូវទន្រ្ទានចូលទឹកដីកម្ពុជា

0

ព្រះវិហារ៖ គិតត្រឹមថ្ងៃទី5 ខែសីហា នេះកងកម្លាំងប្រដាប់អាវុធថៃ នៅតែបន្តប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រកាយដី (អេស្កាវ៉ាទ័រ) ចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជាយ៉ាងគឃ្លើន មិនគោរពតាមបទឈប់បា.ញ់ដែលបានព្រមព្រៀងគ្នាបន្តិចសោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilotRkuqCHnNknKW6wgu3CDIXttypuDtgWPWyXkMmTjfXl74qCCuUdkDaq8qSIYBR3tXdIXqnBM3Snu3gET6DcBIvicXYBp-EBa_wWkueZhu5_KQDgJWXh5qGt7UhkAUZAGn3Ho4BkmDgWiq5QEvV3oW88GXul7tD8TzLUuXqAgMj5l1JVKgrKUFT3eVSa/s1280/photo_2025-08-05_11-11-05.jpg

យោងតាមឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឲ្យដឹងថា ចាប់តាំងពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី៤ ខែសីហា រហូតមកដល់ព្រឹកថ្ងៃទី៥ ខែសីហានេះ កងកម្លាំងប្រដាប់អាវុធថៃ បន្តប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាង ខ្លាំងពីសំណាក់កងកម្លាំងរបស់យើងយ៉ាងណាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDQaGzAyYhnYB30hd_zcuvrmUbV5NqEgWuPkjHePCZF-ODZpTCNdCkSzuE68htgtpd2WBpzbtIuE8ErV9VP6QgHsqtqUYD8pEPmFnR-5OSF8zPxjUpurssFD40iz7drznKlRmzLrV-9eO_-9Q_kjB-29OLQMCKxV7V74T_9IwhjN5u2iDdlJLNVgaXe_wF/s1280/photo_2025-08-05_11-11-06.jpg

សកម្មភាពនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការរំលោ.ភបទឈប់បា.ញ់ពីសំណាក់ភាគីថៃ បំពានដែនអធិបតេយ្យកម្ពុជា ព្រមទាំងជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខតំបន់រវាងប្រទេសទាំងពីរផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCoe8_Honn-eGoghmAMsRxQEr3GN3lpscElAyopg8orcoIdramjxhm7QwpiO_CeqL8aTSU1AMxiSmbVMQZ5CpuT3iJfiN9CTw3og2GBAMymCUkMOTFXAG99xSRhf2cFnuJI_45MhoxM_pw_fV4KqHwXWmmMY4vkXkAMCnWLEe1J8gSkr6vKAiYaTEM3NjQ/s1280/photo_2025-08-05_11-11-07.jpg
គួររំលឹកថា កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ, អនុព័ន្ធយោធាចំនួន ១៣ ប្រទេសបានចុះទៅពិនិត្យបទឈប់បាញ់នៅលើតំបន់ខាងលើនេះ ដែលជាការបញ្ជាក់យ៉ាងច្បាស់ថាទីតាំងនេះស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់កងទ័ពកម្ពុជា ក្រោយមានបទឈប់បា.ញ់ដែលបានចូលជាធរមាននៅម៉ោង១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid3YzZgur4R-asT1snnN-XRNlz1BpM0H3vjwLTG74VONdemOXTxN4EWi0bzE8bf3GvjO-cDPX3jNKNcmk2oqJVax3D29nqPHkLVMjd9L0-U_9OQzSzp8KAijmgLdeBuhkqWyRAkU7y-jRUiSIm4SCHiPrlvdDfjCaT8foXXdM4la0EIvrzEJzMETq6PT34/s1280/528452890_1335004721959262_2149762590452814214_n.jpg

ដូច្នេះកម្ពុជាមានតែអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបានបទឈប់បាញ់ដ៏លំបាកមួយនេះ ហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញ់មួយនេះត្រូវបានអនុវត្តដោយពេញលេញ និងប្រកបប្រសិទ្ធភាព ទាមទារឱ្យថៃបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនជាបន្ទាន់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ជាពិសេសអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា៕

ក្រុមហ៊ុនប៊ូសស្ត្រង ឧបត្ថម្ភប្រាក់១០លានរៀលដល់វីរៈកងទ័ព ឈ្មោះ ជួប អេង ដែលរងរបួសព្រោះការពារទឹកដី!

0

សូមជួយស៊ែរបន្តអោយបានច្រើន! ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ក្រុមហ៊ុន ប៊ូសស្ត្រង ចិត្តល្អ បានជួយឧបត្ថម្ភប្រាក់ដល់លោក ជួប អេង ដែលជាមន្រ្តីនគរបាលការពារព្រំដែនជើងគោក ការពារប្រាសាទព្រះវិហារនូវទឹកប្រាក់ ១០លានរៀល ក្រោយពីលោកបានត្រូវរងរបួសក្នុងអំឡុងពេលកងទ័ពសៀមចូលឈ្លានពានដែនដីកម្ពុជាយើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqSTPO2v4yLW848bNWQoZmqdHhTOZjb8ds4OqSnBYdxSXjgqp7jpxHnu3b3lmbGG-q2M-eQ685icYk0Wt6ymHD3FpHpH6z4lrk9Lc4GXH_6emE17ZculSAA0axH40oT3eRG1xS_zdJI71aGKiRC2CPW3SRDK2bP7tYocecdAObYgcP7IDJkZYruIwiLECO/s1406/528545584_731273393227165_507091100597064500_n.jpg
លោកជួប អេង បានតស៊ូប្រយុទ្ធរយៈពេល៥ថ្ងៃ៥យប់ ជាមួយកងទ័ពឈ្លានពានសៀម ដោយស៊ូបាត់បង់រូបសម្រស់ បើមើលទៅរូបរាងកាយ និងមុខខ្លោច មើលសឹងមិនយល់ តែលោកក៏មិនព្រមចាកចោលសមរភូមិប្រយុទ្ធ ការពារមិនឱ្យបាត់ទឹកដីឡើយ នេះពិតជាសាកសមជាវីរៈកងទ័ពរបស់កម្ពុជា ដែលកូនខ្មែរគ្រប់រូបមានមោទកភាពចំពោះការលះបង់ដ៏ខ្លាំងខ្លារបស់វីរៈយុទ្ធជនការពារទឹកដីរបស់យើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIdzH6Blod9F8jnb2TC-wpyd-9H-ui9P1w6FU4ewa76Ai2Qs8NMPznpAw9R_mepm9GeCFnhC2DXyszIhewA2nLjGp6zXKdLjPfzkncVQdz5J6OkyLmjomXbTEdulvIr9FaCjFQsuW4SMmC7QIypVtf05snda1FreGsFEoNuoC6DWmLKFEUnVRn1K4HXqYh/s1745/528062781_731273416560496_2964582303806114920_n.jpg

បន្ទាប់ពីទទួលបានដំណឹងតាមរយៈបណ្តាញសង្គមភ្លាមៗ ក្រុមហ៊ុនប៊ូសស្ត្រងបានឧបត្ថម្ភប្រាក់១០លានរៀលភ្លាមៗដល់វីរៈកងទ័ពរបស់យើង។

សូមរំលឹកថាចាប់តាំងពី សង្គ្រាមផ្ទុះបានឡើងដោយការឈ្លានពានពីប្រទេសថៃ មកលើដែនអធិបតេយ្យកម្ពុជា ក្រុមហ៊ុនប៊ូសស្រ្តងបានបង្កើត យុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១,000,000,000៛ ជួយដល់គ្រួសារកងទ័ពរបួស និងពលី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8qpVWGTyPOC3LaTGo6H12B5ZFtTrl2PZiN64KL-cRFBSf_ZDT1pRc0kWCZPoEz-lPIWz9zqX2sAF8Q1spWEqBF8IKI8HJcfY1NegVu_D5iq0M4KTDPm1wXzjerkDvUTXMETwk8DqeqVu5YWRM-z38qwI09kOcspwNPsifFDsTYyTNGAn3GYfpeesBZStb/s2756/IMG_3241.JPG

សម្រាប់បងប្អូនដែលចង់ចូលរួមសកម្មភាពខ្មែរជួយខ្មែរ ចូលរួមយុទ្ធនាការនេះ បងប្អូនគ្រាន់តែទិញប៊ូសស្រ្តង ១កំប៉ុង គឺដូចបានជួយកងទ័ពផ្ទាល់ ១,០០០៛ ផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង គឺជាផលិតផលខ្មែរពិត១០០% ហើយក៏ជាក្រុមហ៊ុនចិត្តល្អ ដែលតែងតែជួយខ្មែរយើងលើគ្រប់វិស័យ ហើយជាពិសេសអំឡុងពេលសង្រ្គាមពីការឈ្លានពានរបស់ទាហានថៃ ក្រុមហ៊ុនប៊ូសស្រ្តងបានជួយដល់បងប្អូនខ្មែរភៀសសឹកយ៉ាងច្រើន ដូចជារៀបចំតង់ស្នាក់នៅ អង្ករសរុប ២២០តោន, ភេសជ្ជៈ៦០០០កេស, កន្ទេល ១០០០០ និងភួយ ១០០០០៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTiDsiaDluJrKs1YzhIuBDU-hW4PcSTLmg8d0uQWXS1npmZ3WcaK4cNu-VKrRGFO8OXjVRfEeS0VYny8_hwRtGH2_Vxe2gvKPAjO-HEEm2GLHmnEdV4wttXI3UVaJW7Y1HwYT00G9UxZE8AGxpIRkHI8gqvsIhes5hCMr4_iUqjOTYp8QoEFaQdCNBPvir/s1200/2-BS.jpg

ហ៊ាននិយាយចឹងបានទៀត ! ថៃហ៊ានប្រាប់អ្នកការទូតអន្តរជាតិថាដ្រូនដែលហោះតាមព្រំដែនភាគច្រើនគឺជាដ្រូនរបស់កម្ពុជា

0

បាងកក៖ ក្រសួងការពារជាតិថៃបានបញ្ចាក់នៅក្នុងសន្និសីតជាមួយអ្នកការទូត និង អង្គការអន្តរជាតិនានាថា យន្តហោះដ្រូនភាគច្រើន ដែលទើបរកឃើញហោះហើរនៅជិតព្រំដែនកម្ពុជា-ថៃ គឺត្រូវបានបញ្ជារឲ្យហោះចេញពីទឹកដីកម្ពុជា ដូច្នេះវាច្បាស់ណាស់ថាជារបស់កម្ពុជា ពុំមែនជារបស់ថៃនោះទេ។ នេះបើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifoZEwTg7Ausl3Id8QsRagx2SLO9LB-5OTjUV0jZzbbITGe93pMxmIetkbbntg72a3y3N-emwjTgRaBLtc0XHJ_gvOhL1QyR6M7keoWDl8zpQKYntZELn1oREh1tffltq0IWcd6OQjtwiZFfMSQuX79_XrPEKYVnx2aaTGwVl6brSgK208Im7xp2OqQU3t/s1280/photo_2025-08-05_09-40-47.jpg
នៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងកាលពីថ្ងៃទី4 ខែសីហា ឆ្នាំ2025 ម្សិលមិញនៅក្រសួងការបរទេស អនុរដ្ឋមន្ត្រីការពារជាតិ លោក Nattaphon Narkphanit បានប្រាប់សមាជិកនៃស្ថាប័នការទូត និងអង្គការអន្តរជាតិថា អាជ្ញាធរថៃបានប្រមូលរូបភាព និងទិន្នន័យសម្របសម្រួលដែលបញ្ជាក់ថា ភាគច្រើននៃដ្រូនដែលគេប្រទះឃើញមានប្រភពមកពីព្រំដែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDSWkPP645T4h0O0eT-DWhREwB08BSCWEdi1_UT0pO9HKfaYK28PzIPbcZ_xC4uX9os3ykxH5G-24lSnFfclNFnnioLjG57pFe-Z_-bnBxO6eIdsTMFiQ3PpYBtSQB5TZdVK3My67yzHYsXkYgZZURZ3hxxUTroPax73qurerj8058N0LKu0qhffgrAQnG/s750/photo_2025-08-05_09-40-48%20(2).jpg
ទោះជាយ៉ាងណា លោកបានទទួលស្គាល់ថា មិនមែនរាល់ដ្រូនដែលហោះនោះសុទ្ធតែជារបស់បរទេសនោះទេ ក្នុងនោះក៏មានដ្រូនរបស់ថៃផងដែរ។ តួយ៉ាងដូចជាដ្រូនដែលគេប្រទះឃើញនៅក្នុងខេត្ត Surin កាលពីល្ងាចថ្ងៃអាទិត្យនោះ វាត្រូវបានគេដាក់ឱ្យដំណើរការដោយកងកម្លាំងសន្តិសុខថៃ ក្នុងគោលបំណងឃ្លាំមើល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaQeO_VJ4Li4hv6wxjyeIS9PghXjZsOLF-Mtk9ZK0OPcjMEA7ry6nXE34LagTd-2oyHe6o3q1BgZfoM12sYVV4ppROEVO55oY8TTz2ctKHkS_1pSczrOa66zoRikaLfKu2xrqEnjlk3rF87EpGd5Uoh3uBUEeLUcSV2e3jUSAIb1ne8CZTOKDV9MUtWPq7/s1280/photo_2025-08-05_09-40-48.jpg

ជាការឆ្លើយតបទៅនឹងការកើនឡើងនៃសកម្មភាពពីលើអាកាស ក្រសួងការពារជាតិថៃបានដាក់បម្រាមបណ្តោះអាសន្នលើការបង្ហោះដ្រូនទាំងអស់នៅតាមព្រំដែន។ ដោយអាជ្ញាធរបានព្រមា.នថា អ្នកបំពាននឹងប្រឈមនឹងការពិន័យតាមផ្លូវច្បាប់ធ្ងន់ធ្ងរ ក្រោមបទប្បញ្ញត្តិរបស់យន្តហោះគ្មានមនុស្សបើក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgV5s5vyI7dJf-bpfkhwxSwBA3BunTeqag9dzbfJ4WYUg154BHgx7htGQ2biJBS17nMuB447q0YHxzl37m5JkBDswKwEFZG46-2ksjAhywNeIhb-tTql7io11GAaYNTMM_fONFJ_7l1ajdej1GQzmzuOJ_ygIGB03E0eGNKFrNxUWxM6G149k6B450FgBJ/s720/photo_2025-08-05_09-40-49.jpg

ជាមួយគ្នានេះ មន្ត្រីសន្តិសុខជាតិបានចាប់ផ្តើមដំឡើងប្រព័ន្ធប្រឆាំងដ្រូន នៅតាមតំបន់រសើប ជាពិសេសនៅខេត្តសុរិន្ទ និងស៊ីសាកេត ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់សកម្មភាពដ្រូនដែលគ្មានការអនុញ្ញាត។ ក្រសួងការពារជាតិថៃ ក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ព្រំដែន ហើយធានាថារាល់សកម្មភាពកំពុងត្រូវបានអនុវត្តស្របតាមបទដ្ឋានអន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ បាងកកប៉ុស្តិ៍៕

ចិន និងរុស្ស៊ីធ្វើសមយុទ្ធកងទ័ពរួមគ្នានៅសមុទ្រជប៉ុនដើម្បីពង្រឹងសម្ព័ន្ធភាពយុទ្ធសាស្ត្រ

0

ក្រសួងការពារជាតិចិនប្រកាសថា ចិន និងរុស្ស៊ីបានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពរួមគ្នានៅសមុទ្រជប៉ុនកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ដើម្បីពង្រឹងសម្ត័ន្ធភាព និងសណ្តាប់ធ្នាប់ពិភពលោក ដែលប្រទេសទាំងពីរមើលឃើញថា ត្រូវបានអាមេរិកត្រួតត្រា ។ ប៉ុន្តែជប៉ុនមើលឃើញការធ្វើសមយុទ្ធនេះនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់ខ្លួនយ៉ាងខ្លាំង ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG8p2PrX8mgauzg-MuZr2PGiBBnoLV1SI35ZZzv8LveMfWbQqInnElPCPSyTfx8r5nSmlR6kS5C5k9UW9Vut3nKZ5THndOb4wWazPt_MGqCyCJcyAmdeaFb97ewZFSeGq7AKdLsQM3jql5UlOTawFXNYo_pm2omR8smm4lME5WVNLz4b2rohln8HpmlKC-/s1280/image_2025-08-05_10-58-21.png
    ក្រៅពីទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងនយោបាយ ចិន-រុស្ស៊ីបានសហការផ្នែកកងទ័ពជាបន្តបន្ទាប់តាំងពីចុងឆ្នាំ២០២៤ ហើយទំនាក់ទំនងនេះកាន់តែស្អិតរមួតថែមទៀតក្រោយពីរុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHfVx3vs5_dBIglTIYYIDZWLCvLJ9Zjez1Z3dv7BmzbUip38pwJ_QLkcpWDVXCUFHnvIZo3opEW34qUrDl7TcZZWqadHV7rkKEHVMQ1rpz06avmN2hAyb_MqspN7HSPDo19cy43-n0O3TV2p6kjaTnA2EBgmy0M7h6hBKxe9xfDOubUXC1-2actM5717Hh/s1439/image_2025-08-05_10-58-22.png

    ការធ្វើសមយុទ្ធកងទ័ពចិន-រុស្ស៊ីមានឈ្មោះថា «Joint Sea-2025» មានរយៈពេល៣ថ្ងៃ នៅដែនទឹកក្បែរទីក្រុងកំពង់ផែកងទ័ព «វ៉្លាឌីវ៉ូស្តុក» របស់រុស្ស៊ី ។ ក្រសួងការពារជាតិចិនបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា កងទ័ពប្រទេសទាំងពីរនឹងរួមគ្នាហ្វឹកហាត់បេសកកម្មជាច្រើន ដូចជា ៖ ការសង្គ្រោះនាវាមុជទឹក ការប្រឆាំងនាវាមុជទឹក ការការពារផ្នែកអាកាស និងប្រឆាំងមីស៊ីល ព្រមទាំងការធ្វើសមយុទ្ធនៅសមុទ្រ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMplaZpfvXrEoIOINaG-ByBPQZw9MMpoepBvqEjJyvEMknEOUiPzMw-BIq6OL2_YiF8UhdrAeeVg_0-1WIYC4tudry_-lKQ1op7_gNsJz88g3r8lfJGXoBvAGI4UThMrA-aet0ULrKSOGoCZnF1mPgi-VatReknfNvqcBfeLoBoBkADhU1V4iu0fDxWzmS/s1080/image_2025-08-05_10-58-23%20(2).png
    ចិនបានបញ្ជូននាវាចំនួន៤គ្រឿង ក្នុងនោះមាននាវាពិឃាតមីស៊ីល Shaoxing និងនាវា Urumgi ដើម្បីហ្វឹកហាត់រួមគ្នាជាមួយរុស្ស៊ីក្រោយបញ្ចប់សមយុទ្ធ ហើយប្រទេសទាំងពីរមានគម្រោងល្បាតដែនសមុទ្រនៅមហាសមុទ្រប៉ាស៊ីហ្វិកផងដែរ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxf4I_ezng-pTyohjCLtcUwUl4bWkT4-dTY_etj8xBwEH-ckmlCGz7scVHieLd76Gqz8SGJwNJ0g1fPIQqpgu8MMAMdxHSETIZt-oGfCPWLZ97DIVXHVKDJ_QkF2N5GK0HfiKxAOki2hUPX2kV1-adpO2nqZMrEvKyKTLjda6qB9ANAP99J_SNzYc2fOfw/s1200/image_2025-08-05_10-58-23%20(3).png
    រយៈពេលជាច្រើនឆ្នាំមកហើយដែលចិន និងរុស្ស៊ី បានធ្វើសមយុទ្ធរួមគ្នាប្រចាំឆ្នាំ ក្រោមការហ្វឹកហាត់ «Joint Sea» ដែលចាប់ផ្តើមដំបូងកាលពីឆ្នាំ២០១២ ។ កាលពីឆ្នាំ២០២៤ ប្រទេសទាំងពីរបានធ្វើសមយុទ្ធកងទ័ពរួមគ្នានៅសមុទ្រភាគខាងត្បូងប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj63uqTrZN6pEHf4kt5jmoOJs1WfLo5lgrtnEJkIcqNqx2ifC-ilzekUyF6RH3lLC9mBIQa8G0QCGzbQFcAMTZymw4l4AMWRrED8KkpapqkCyG_oGPdtEQIFRadq-JGWnQAhSY9bTrp37J02VKJnjaU10VQY1WeYhRhco7BMEkHyfOuHOPTMQ8ysKjGtNKN/s1200/image_2025-08-05_10-58-23.png

    ក្រសួងការពារជាតិចិនបានបញ្ជាក់កាលពីថ្ងៃទី១ ខែសីហា ថា ការធ្វើសមយុទ្ធនៅឆ្នាំ២០២៥ មានគោលបំណងពង្រឹងសម្ព័ន្ធភាពយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ។ រីឯក្រសួងការពារជាតិជប៉ុនបានដាស់តឿនការធ្វើសមយុទ្ធកងទ័ពចិន-រុស្ស៊ីនៅសមុទ្រជប៉ុន និងធ្វើឱ្យជប៉ុនបារម្ភពីប៉ះពាល់សន្តិសុខរបស់ខ្លួនយ៉ាងខ្លាំង ៕

កងទ័ពអាកាសថៃទិញយន្តហោះចម្បាំង Gripen ៤គ្រឿងពីស៊ុយអែត និងគ្រោងទិញបន្តបន្ទាប់ទៀត

0

ប្រទេសថៃ ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Matichon រាយការណ៍ថា លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីបានធ្វើជាប្រធានកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ហើយលោកពិចារណាគម្រោងទិញយន្តហោះចម្បាំង Saab JAS 39 Gripen ឬយន្តហោះ Gripen ប្រភេទ E និង F ពីប្រទេសស៊ុយអែត ដំណាក់កាលទី១ ចំនួន៤គ្រឿង ស្មើនឹង១៩,៥០០លានបាត តាមសំណើរបស់លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិដើម្បីបំពេញតម្រូវការកងទ័ពអាកាសថៃ ។ ថៃនឹងទិញយន្តហោះចម្បាំងជាបន្តបន្ទាប់ទៀតនៅដំណាក់កាលទី២ និងទី៣ រហូតដល់១២គ្រឿង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFVwIcXVxJoczifrkNRiluT882-8ZWcHN2BW36b7JPk1O8XuAhLZlnpxPXne0ihG9plL4EK8bU3BONtmZG8Bw1V6vQUSnaAMmw1G4sm3fgPVAg-CqkTYsC7zs8N57lDWMQdOIPSu6LqIEuDToiQzlHObUGIA53iKC6AcNpL_F1Ea_JNSPoxCqLz4KVUKy0/s960/image_2025-08-05_10-46-57.png
កងទ័ពអាកាសថៃមានគម្រោងទិញយន្តហោះចម្បាំង Saab JAS 39 Gripen ប្រភេទ E និង F គឺជាយន្តហោះផលិតចុងក្រោយបង្អស់របស់ប្រទេសស៊ុយអែត ចំនួន១២គ្រឿង ស្មើនឹង៦ម៉ឺនលានបាត ។ ការទិញយន្តហោះចម្បាំងនេះធ្វើឡើងតាមរយៈរដ្ឋាភិបាលស៊ុយអែត ដោយបែងចែកជា ៣ដំណាក់កាល មានរយៈពេល១០ឆ្នាំ ក្នុងនោះដំណាក់កាលទី១ ថៃទិញយន្តហោះចម្បាំង៤គ្រឿង ស្មើនឹង១៩,៥០០លានបាត ហើយស៊ុយអែតនឹងបញ្ជូនមកឱ្យថៃនៅឆ្នាំ២០២៩ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_WRck0fQNQaSuoREROadTnnk_O9fbeCztaV2wUvCwraQh1m1f7sQdTl86UbYbKFhbnM-G4xaUgaMq1Z9rB3ab5a2FM4Y1ATVeJ7HtqpprMFaqWdgOl0QVRuLdGxymfuxAVh_wFN8W3NZaIxUJ6RCbvGUERBmNnwASoTq0hVJaAUrdaz0FdnQU5_FyPc7d/s1300/image_2025-08-05_10-46-57%20(2).png

គម្រោងទិញយន្តហោះចម្បាំង Gripen បានដាក់សំណើមកកាន់គណៈរដ្ឋមន្ត្រីតាំងពីចុងខែកក្កដា ឆ្នាំ២០២៥ ប៉ុន្តែដោយសារមានបញ្ហារឿងឯកសារ ទើបពន្យារពេលរហូតដល់ថ្ងៃទី៥ ខែសីហានេះ ដើម្បីស្នើសុំការអនុម័តពីគណៈរដ្ឋមន្ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB1dfSf15KGFQQbeniQxvuZwmXEGCQhD3buxh2j8exHreggBv4YDBehfaGzHzt7JKbO0AgmReN2r0ehlpgiEREy2PCGd7a7Ni7rNtQGnd1-a56ER0PaGQHXsXti-dMatEeDcrxQ9MeoQr_neBM_3rGCuWfM_1sbgQxguovNoVBsKqCwdT9e3tCy9nzaahb/s2206/image_2025-08-05_10-46-53.png

កាលពីថ្ងៃទី៤ ខែមិថុនា មេបញ្ជាការកងទ័ពអាកាស លោក ផានភក្តី ផាត់ថាណាគុន និយាយថា យន្តហោះចម្បាំងវាយប្រហារ F-16 របស់ថៃនឹងឈប់ប្រចាំការចាប់ពីឆ្នាំ២០២៨ ដល់ឆ្នាំ២០៣៥ ក្រោយពីថៃបានប្រើប្រាស់រយៈពេល៣៧ឆ្នាំ ។ បើថៃពុំស្វែងរកទិញយន្តហោះចម្បាំងថ្មីមកជំនួសយន្តហោះចម្បាំងចាស់ទេនោះ វានឹងប៉ះពាល់ដល់ការការពារប្រទេស ទើបថៃចាំបាច់ត្រូវទិញយន្តហោះចម្បាំងថ្មីតាមរយៈគម្រោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3ttXxSOOBLOaY21le5pGBFdm6u3nm2i9gjlG77bvA5xklM8pMm_-5v9ZKuTW_4E9YO9og66-szox6SEg833NLe2tnAN9xLKQW4DTaibZVjbX-wBr4IdSFYC5BbLuEh7oM5YI451aA2vIUY-mqoodWbmFwfUD8053rebK55AizyxMWO8JdYEAMIp1wwF6C/s3000/image_2025-08-05_10-46-55.png

ការធ្វើសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ កងទ័ពអាកាសថៃបានប្រើប្រាស់យន្តហោះចម្បាំង Gripen ដើម្បីវាយប្រហារលើគោលដៅកងទ័ពកម្ពុជា ដែលថៃចោទប្រកាន់ថា គំរាមកំហែងសន្តិសុខប្រទេសខ្លួន ។ ក្រៅពីនេះ កងទ័ពអាកាសថៃក៏បានប្រើប្រាស់យន្តហោះចម្បាំងទម្លាប់គ្រាប់បែកលើឃ្លាំងអាវុធ និងទីកន្លែងគ្រប់គ្រងអាវុធកម្ពុជា ដោយយន្តហោះនេះធ្វើប្រតិបត្តិការទាំងថ្ងៃទាំងយប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdfU4LDWVo1bv2NaTCuXsxFwTzde4QZZ-2hAWcL6pp3N5UwWYlcJSx_RblEnH4wrhBqRKsNKxcObrust7cBz_S2tKcWJvY35qtQrU1YUndjNaRaLjBZR1Au2jUuWE-C-qrWXwdfHPKpGED-_PPVO8NnqzsOBobgib3KsJWcxEjOHQRizlvsL2Hcg2x3zT_/s1500/image_2025-08-05_10-46-56.png

ជាមួយគ្នានេះ កងទ័ពអាកាសថៃបានច្រានចោលព័ត៌មានស៊ុយអែតពុំលក់យន្តហោះចម្បាំងឱ្យខ្លួន ដោយកងទ័ពអាកាសថៃអះអាងថា ស៊ុយអែតនឹងលក់យន្តហោះចម្បាំងឱ្យថៃចំនួន១២គ្រឿង ដោយមានគម្រោងបញ្ជូនមកដល់ប្រទេសថៃ ជា៣ដំណាក់កាល ៕

សុីម៉ាក់រកឃើញភស្តុតាងបញ្ជាក់ថាគ្រាប់MK-84 ដែលទើបរកឃើញ គឺជាគ្រាប់ថ្មីរបស់យោធាថៃ

0

ឧត្តរមានជ័យ៖ អង្គភាពសុីម៉ាក់កាលពីថ្ងៃទី4 ខែសីហា ឆ្នាំ2025 បានចុះត្រួតពិនិត្យលំអិតគ្រាប់បែ.ក MK-84 និងប្រទះឃើញថ្ងៃខែឆ្នាំផលិត ដែលជាភស្តុតាងដ៏សំខាន់មួយក្នុងការបញ្ជាក់ថា គ្រាប់នោះគឺជាគ្រាប់ថ្មី ពុំមែនជាគ្រាប់ចាស់ដែលសល់ពីសម័យសង្រ្គា.មលោកលើកទី២ ដូចការអះអាងរបស់ថៃនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha_OcQbkg5rzLv6f4N2sxDy80MbY_JfQrVTI6xyGg6a_fRPxlYPxh-aAXghSfiLSp1Bi4EWy8AgDXMFhsbvmwn5I9nQUH5ampFX5FPBRwtMx76D70AT5ZpyccgWqg-rwVP_HsCV-4tZEOfXgyf8nUTCgB5BoUQy95Z9cMZN7lNFC7rk5RTVlBLonsiyiAW/s1280/photo_2025-08-05_08-44-17.jpg

យោងតាមការបង្ហោះរបស់លោក ហេង រតនា អគ្គនាយកអង្គភាពសុីម៉ាក់បានឲ្យដឹងថា នៅថ្ងៃចន្ទ ទី04 ខែសីហា ឆ្នាំ2025 នៅទីតាំងគ្រាប់បែកMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្រុមជំនាញគ្រាប់បែ.កទម្លាក់របស់អង្គភាពសុីម៉ាក់ អង្គការGolden West និងអង្គការNPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេសគ្រាប់បែ.កនេះជាលំអិត ដោយបានបញ្ជាក់ថា គ្រាប់បែកMK-84នេះ មានលេខLot No. IMI 96G015-11 និងផលិតក្នុងឆ្នាំ1996! ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzpcxM7BxkYcYGUllvqTYZy5MqxejlGsSnHIxaeud3_t91Knaf_DcdURLHWyA0iTTSjQKIDHaSN945_WOy7_nUcfipw7n06hUjkLjiGBfC1GLuYGQ144KRQ_-1Zp0a3_QycXiBL9qxovQV0E6G-tM41dtRwZrdF69YuRgyfV_3chNkct7_456AtYG1Ciw6/s1280/photo_2025-08-05_08-44-13.jpg

លោក ហេង រតនា បានបន្តថា៖ ប្រធានអង្គការGolden West ប្រចាំកម្ពុជានិងជាអតីតៈកងទ័ពម៉ារីនសហរដ្ឋអាមេរិកខាងជំនាញគ្រាប់យុទ្ធភណ្ឌ ជាជំនាញខាងគ្រាប់បែកទម្លាក់ពីយន្តហោះនៃប្រទេសក្នុងតំបន់នេះ បានចូលរួមកំណត់លក្ខណៈបច្ចេកទេសគ្រាប់បែកMK-84នេះ ក៏បានបញ្ជាក់អំពីអត្តសញ្ញាណគ្រាប់បែកMK-84នេះផលិតនៅឆ្នាំ1996 និងមានការសន្និដ្ឋានថា យោធាថៃទំនងជាបានទិញវាពីក្រុមហ៊ុនIMI (Israel Military Industries)របស់អុីស្រាអ៊ែលបានទទួលសិទ្ធផលិតនិងលក់គ្រាប់បែកត្រកូលMKនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirayXynzwdb3PEufDdUCsmmFCSa7f2M3yjyIPnFmDd8G1xVwxXFNytJKhFLXOg4LrIbMBmnlKTaFCIi4Kh4q-KkALOxg9VGoACrVmFYVLi3JLaTeojJ-o53fkdwWkOiKFOD9OuIdAs3Hl731902W204k8KQkAh2iYgez7_2f2ivaTzLwD2WGW1PWcx_CQB/s1280/photo_2025-08-05_08-44-17%20(2).jpg

លោក ហេង រតនា បានសង្កត់ធ្ងន់ថា៖ គ្រាប់បែកMK-84 នេះផលិតក្នុងឆ្នាំ1996 ដូចនេះវាមិនអាចជាគ្រាប់បែកសំណល់ពីការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមឆ្នាំ1970-1973 កេីតទេ!! ខ្ញុំមានជំនឿយ៉ាងមុតមាំថា ពិភពលោកយល់ច្បាស់ណាស់អំពីរឿងនេះ! ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRrQGQWV9xai45Uux-2mzBuGVghexrqBxv6hnc4Ny5zaJEHbYukOSsUvqWQJNWLV9-DOWV6fTKCom9S4GCE59mtEsE0enx-CYYbUa_UC42xlOD60M9vBSuLweygVyROjlgm9rHLQMUzLMp77YcuzIORbZSnhwqvnie12V-vDS6Z0UcFvDrtE3bde69RKaF/s1280/photo_2025-08-05_08-44-18.jpg

គួររំលឹកថា បន្ទាប់ពីសង្រ្គាមរយៈពេល5ថ្ងៃរវាងកម្ពុជា និង ថៃបានបញ្ចប់ទៅ អង្គភាពសុីម៉ាក់បានធ្វើការចុះត្រួតពិនិត្យឃើញមានរណ្ដៅគ្រាប់ដែលបានផ្ទុះ និងគ្រាប់បែ.កទម្លាក់ដែលមិនទាន់ផ្ទុះសរុបចំនួន 9ទីតាំង មានទាំងនៅតាមមូលដ្ឋានជនសុីវិល និងវត្តអារាម ដែលជាស្នាដៃទម្លាក់ដោយកងទ័ពអាកាសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpQGGnXcyUWKN-RBPkKkiNTYaM67jQ4gqTsMSO1oM69IC-3Wf8Pi4kCbH9Dc0EMWwJP8o-EhGeVfYjfwpX6Tqe67u8-yZ9ytzrGCrbHA_45Uhyphenhyphenr_6lxVcuAWOGg0TKeahlggiTY1cRi-PtUs2GDNcCW7904AitlY_norSSHeyLcT2QduKgCUIPiZg6QWIr/s1280/photo_2025-08-05_08-44-12.jpg

ប៉ុន្តែបើទោះជាបានរកឃើញបែបនេះក្ដី ក៏ភាគីថៃនៅតែបដិសេធម្ដងហើយម្ដងទៀត ថាខ្លួនមិនបានវា.យប្រហារលើមូលដ្ឋានជនសុីវិលនោះទេ ហើយគ្រាប់ដែលកម្ពុជាទើបរកឃើញនោះគឺជាគ្រាប់ចាស់សល់ពីសម័យសង្រ្គា.មជាង50ឆ្នាំមុន ដែលអាចជាកម្មសិទ្ធិអាមេរិកមិនមែនជារបស់ថៃទេ។ យ៉ាងណាក៏ដោយ ខណៈសុីម៉ាក់បានរកឃើញថ្ងៃខែឆ្នាំផលិតច្បាស់ៗដែលបញ្ជាក់បានថាវាជាគ្រាប់ថ្មីបែបនេះ យើងមានតែរង់ចាំមើលថាតើថៃនឹងធ្វើការឆ្លើយតប ឬដោះសារយ៉ាងម៉េចទៀត?

ថៃ គ្រោងធ្វើឃាតសម្តេចតេជោ និងសម្តេចធិបតី តាមរយៈដ្រូនទម្លាក់គ្រាប់

0

ថៃមានផែនការប្រើប្រាស់យន្តហោះ AT6 TH light attack បំពាក់ដោយគ្រាប់ Korean GPS Guided bomb ដែលងាយគេច ដើម្បីធ្វើឃាតសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។

តាមព័ត៌មានចារកម្មរបស់បរទេសមួយបានយកការណ៍ថា ថៃបានទទួលយន្តហោះចំនួន ៨គ្រឿងនិងគ្រាប់ចំនួន២០០គ្រាប់ និងប្រភេទយន្តហោះផ្សេងទៀតចំនួន ៤ គ្រឿងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលយកទៅជួសជុល និងទិញគ្រាប់ពីប្រទេសកូរ៉េខាងត្បូង។

ការប្រើយន្តហោះនេះ ដឹកនាំដោយកងទ័ពអាកាសថៃ ដោយគ្រោងនឹងប្រើសាកល្បងនៅភ្នំទ្រព្យជាមុនសិន
ហើយពីថ្ងៃ៤ ខែសីហា ឆ្នាំ២០២៥ ពួកគេរង់ចាំការសិក្សាពីសមរភូមិតាមព្រំដែនជាបន្តទៀត។

នៅក្នុងករណី ពួកថៃពុំអាចវាយកាន់កាប់តំបន់ទាំង៨ បាននោះទេ គឺថៃនឹងប្រើយន្តហោះ AT6 TH light attack ហោះចេញពីខេត្តត្រាត ដោយរង់ចាំការផ្តល់ ទីតាំងពីចារកម្មខាងក្នុងកម្ពុជា រកចំណុចគេហដ្ឋានរបស់សម្តេចហ៊ុន សែន និង សម្តេចហ៊ុន ម៉ាណែត ឱ្យបានគឺប្រើឱកាសបាញ់គ្រាប់បែកនេះធ្វើឃាដឱ្យបានសម្រេចតែម្តង៕

ពលរដ្ឋថៃចង់ប្តឹងគ្រូទាយល្បីដែលទាញថា ២ថ្ងៃទៀតនឹងមានសង្គ្រាមរវាងកម្ពុជា-ថៃខ្លាំងមុន

0

ប្រទេសថៃ ៖ រយៈពេលប៉ុន្មានថ្ងៃនេះ ពលរដ្ឋថៃរិះគ.ន់យ៉ាងខ្លាំងទៅលើអ្នកស្រី ប្រាយ ក្រាស៊ីប គឺជាគ្រូទាញដ៏ល្បីល្បាញនៅប្រទេសថៃ ដែលទាយថា២ថ្ងៃទៀតនឹងមានសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃខ្លាំងជាងមុន ដោយការប្រើប្រាស់អាវុធត្រៀមទុកមានកម្លាំងខ្លាំង ។ ការទស្សន៍ទាយនេះត្រូវបានពលរដ្ឋថៃចែកចាយយ៉ាងច្រើនក្នុងបណ្តាញសង្គម និងចង់ដាក់ពាក្យប្តឹងអ្នកស្រី ដោយសារធ្វើឱ្យពលរដ្ឋថៃភ័យខ្លាច ពុំហ៊ានត្រឡប់មកផ្ទះសម្បែងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDLuh_UaCIhYY6U8AeoZHKYhe20tUKbJkJtvyFdtwddnGfy4EU3brjcwAKGiDi8uIyWHl6uk5BNRcBODnQ9PMnBS_ST095a1pDkjXbwYbt7PWreIfk9ryL-yycMIz7a-iZTJrYZh898hNmBJe_T-be_FeMcbAinVetJdulxeLOwY_FYvvZGz6DVTkc0Ey4/s811/photo_2025-06-25_10-58-52.jpg

លើសពីនេះ ការទស្សន៍ទាញរបស់អ្នកស្រី ប្រាយ ក្រាស៊ីប ធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋថៃរស់នៅជម្រកបណ្តោះអាសន្នដែលបម្រុងត្រឡប់មកផ្ទះសម្បែង ហើយពួកគេពុំហ៊ានត្រឡប់មកផ្ទះវិញទេ ។ ពលរដ្ឋថៃជាច្រើននិយាយថា បើការទស្សន៍ទាយនេះពុំត្រឹមត្រូវ ហើយកម្ពុជា-ថៃគ្មានសង្គ្រាមជាថ្មីទេនោះ តើគួរតែប្តឹងចាប់គ្រូទាយដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9I2Aq-ZFgSAsYXJ6QMmEYxcyb_rVl3fCl60MJzODZQIQIESW88RlmKV3iTJBO5TZnsTT3ojF2Vw2mhm4fKHqbGzEjcIqQJkalWhnyWHx3XGTMutamLbx_rLuleNHBDeXGfon_JwKSQRFkrwibwWKtxflNASDWnCoLvGpExCDpBuHTxo1GohlTipugfZqd/s822/photo_2025-06-25_10-59-14.jpg

កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ពលរដ្ឋថៃបានចែកចាយការទស្សន៍ទាយរបស់អ្នកស្រី ប្រាយ ក្រាស៊ីប ក្នុង TikTok ដែលអ្នកស្រីនិយាយថា នឹងមានសង្គ្រាមខ្លាំងជាងមុនរវាងកម្ពុជា-ថៃរយៈពេល១ថ្ងៃ ឬ២ថ្ងៃនេះ ហើយអ្នកស្រីប្រាប់ឱ្យពលរដ្ឋថៃបារម្ភពីខ្លួនឯងជាមុន កុំទាន់បារម្ភរឿងផ្ទះសម្បែង ។ នៅខែកញ្ញា ឆ្នាំ២០២៥ នឹងមានការធ្វើឱ្យប្រទេសទាំងពីរបញ្ចប់សង្គ្រាម ពីព្រោះប៉ះពាល់ដល់ទំនាក់ទំនងការទូតប្រទេសផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpu0xJe0U5HX9QQBptX88yIQ8_ykZW8HJjdTCExxdiYNRsWc4vBshMEJk89vKeFATLXZJOZWptjE5lMW3lg3mUZaMyifXJ5w51whhdbwnlw9XanlmH9JirK0-8xq-6KCCZzmNPGs3wkYn5i5T8kFR_tFFzBYacgsVVZ-qmq3SRvpqvcpp3u2UUkQylX-ST/s700/photo_2025-06-25_11-45-33%20(2).jpg

អ្នកស្រីពុំចង់ឱ្យការទស្សន៍ទាយរបស់ខ្លួនកើតឡើងពិតប្រាកដទេ ហើយអ្នកស្រីក៏ពុំចង់ឱ្យកើតរលកយក្សស៊ូណាមិនៅប្រទេសថៃដែរ ។ លោកស្រីសូមឱ្យការប៉ះទង្គិចគ្នាពេលនេះជំនួសការផ្ទុះភ្នំភ្លើង ពីព្រោះពលរដ្ឋថៃនឹងជួបគ្រោះភ្នំភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvZIPwvLKePZQLnWZgJgbYfyRdGGBu711ibnJLky28CoRvP8VedCKc1FInp9atr2lSX5A6U9yGQiN_N4iwG_ICRkwSbmvSA0mZJFldMrZ-3W4CRepAd2u8HtmDWL8D0Ob5ZqEGHtMlW2SjXrR5IGUr8Wv7WvKUhyUdbLUAWyBAsZLQfbnJhFdf2dmKDCOK/s800/image_2025-07-26_08-21-42%20(2).png

ពលរដ្ឋថៃនិយាយថា ការទស្សន៍ទាយបែបនេះធ្វើឱ្យពលរដ្ឋភ័យខ្លាច បើសង្គ្រាមពុំកើតឡើងពិតប្រាកដ តើគ្រូទាយនឹងទទួលខុសត្រូវដូចម្តេច? ពីព្រោះការទស្សន៍ទាយរបស់អ្នកស្រីធ្វើឱ្យប៉ះពាល់សុខភាពផ្លូវចិត្ត ខណៈអ្នកខ្លះទៀតថា អ្នកស្រីគ្មានចំណេះដឹងក្នុងខ្លួន ។ បើអ្នកស្រីទាយបែបនេះ ពលរដ្ឋនឹងដាក់ពាក្យប្តឹងពីបទនិយាយមិនពិតក្នុងប្រព័ន្ធកុំព្យូទ័រមិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWA6MQSNC4avpFxL-6tHjtqrFTBu3Ri4Fcsj01olXQnIxKOIrRlneLGJGtkkwKreskyLDb6B_Sk_ysekbUT472I-o53kXeV-XV_3zJydoBAn-6M23Lc1SSPFCDa7oby0McATOya6F6DcXze38kXprn0Un0cqbfHrKvDUC2hjGxsRO1VAfytYINNuemJlXW/s1000/image_2025-07-26_08-21-42.png

គួរបញ្ជាក់ថា អ្នកស្រី ប្រាយ ក្រាស៊ីប ត្រូវបានពលរដ្ឋថៃទទួលស្គាល់ថា ការទស្សន៍ទាយរបស់អ្នកស្រីត្រឹមត្រូវស្ទើរទាំងអស់ ដោយសារកន្លងមក អ្នកស្រីធ្លាប់បានទាយពីគ្រោះរញ្ជួយដីកើតឡើងនៅប្រទេសថៃ និងគ្រោះធម្មជាតិផ្សេងៗ ៕

គណបក្សនយោបាយថៃមួយនេះហ៊ានថាខ្លួនអាចនាំកងទ័ពដណ្តើមប្រាសាទតាក្របីរបស់កម្ពុជាដោយពុំចាំបាច់ប្រើប្រាស់កម្លាំង

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រធានគណបក្សនយោបាយមួយរបស់ថៃបានណែនាំកងទ័ពខ្លួនដណ្តើមប្រាសាទតាក្របីរបស់កម្ពុជាដោយពុំចាំបាច់ប្រើប្រាស់កម្លាំង គឺការបញ្ជូនសមត្ថកិច្ចថៃទៅឡាមព័ទ្ធផ្លូវ និងរារាំងការបញ្ជូនស្បៀងឱ្យកងទ័ពកម្ពុជាឈរជើងនៅប្រាសាទតាក្របី ដើម្បីឱ្យកងទ័ពកម្ពុជាដាច់ពោះស្លា.ប់ ។ ប្រធានគណបក្សនយោបាយជឿជាក់ថា វិធីនេះនឹងធ្វើឱ្យកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាក្របីយល់ព្រមចុះចាញ់ ។

លោក សេរីផិសូត តេមីយ៉ាវេត ប្រធានគណបក្សសេរីរួមថៃ និងជាអតីតអគ្គស្នងការនគរបាលជាតិបាននិយាយលើវេទិកាក្នុងពេលក្រុមរួមកម្លាំងការពារអធិបតេយ្យប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅទីក្រុងបាងកក ថា លោកបានចូលនិវត្តន៍ពីការងារ១៨ឆ្នាំហើយ ប៉ុន្តែនៅតែបារម្ភពីប្រទេសជាតិ ។ លោកឃើញការធ្វើការរបស់រដ្ឋាភិបាល និងការលំបាករបស់ពលរដ្ឋថៃ ទើបលោកសម្រេចចិត្តឡើងនិយាយលើវេទិកា ។

លោកថា បច្ចុប្បន្ន ថៃមានរដ្ឋាភិបាល គឺដូចជាគ្មានអីចឹង ពីព្រោះរដ្ឋាភិបាលថៃពុំគិតធ្វើអ្វីឡើយ ។ នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទាំងឡាយបានឡើងកាន់តំណែងដោយសារការទិញ អ្នកណាមានប្រាក់ គឺយកទៅប្រគល់ឱ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃដែលមានកូនស្រី គឺលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ រហូតដល់គណបក្សភូមិចៃថៃដកខ្លួន គណបក្សផ្សេងៗក៏នៅបន្ត ។ ហេតុនេះ ការលក់តួនាទីក្នុងរដ្ឋាភិបាល គឺរដ្ឋមន្ត្រីជាច្រើនរូបគ្មានធ្វើអ្វីទេ តើឱ្យទៅទប់ទល់ជាមួយកម្ពុជាដូចម្តេច?

ខ្ញុំជាមនុស្សដំបូងដែលបានប្រកាសថា រដ្ឋាភិបាលពុំចាំបាច់ជជែកជាមួយកម្ពុជាទេ គឺត្រូវវាយយករាជធានីភ្នំពេញតែម្តង ។ មនុស្សខ្លះគាំទ្រនឹងការលើកឡើងបែបនេះ ខណៈអ្នកខ្លះទៀតពុំគាំទ្រ ពីព្រោះមនុស្សម្នាក់ៗគិតពុំដូចគ្នា ។ ពេលមានជម្លោះរវាងកម្ពុជា-ថៃ ខ្ញុំថា កងកម្លាំងកម្ពុជាពុំអាចប្រៀបធៀបជាមួយថៃបានទេ ទើបខ្ញុំប្រាប់ឱ្យវាយយករាជធានីភ្នំពេញ ប៉ុន្តែរដ្ឋាភិបាល និងកងទ័ពថៃបណ្តែតបណ្តោយរហូតដល់មានការប៉ះទង្គិចតាមព្រំដែន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា ហើយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោក Trump ក៏ស្នើឱ្យកម្ពុជា-ថៃធ្វើកិច្ចព្រមព្រៀងឈប់បាញ់ ។

លោក សេរីផិសូត តេមីយ៉ាវេត ប្រធានគណបក្សសេរីរួមថៃ បន្តថា សង្គ្រាម៥ថ្ងៃ កងទ័ពថៃបានវាយដណ្តើមគ្រប់គ្រងតំបន់ស្ទើរទាំងអស់ លើកលែងតែប្រាសាទតាក្របី ដោយសារមានកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់នៅយប់ថ្ងៃទី២៨ ខែកក្កដា ។ លោកចោទប្រកាន់ថា កងទ័ពកម្ពុជាបានបង្កប់គ្រាប់មីននៅតំបន់ប្រាសាទតាក្របី ហើយលោកធ្លាប់មានបទពិសោធន៍ចង់ណែនាំថា គួរតែបញ្ជូនសមត្ថកិច្ចថៃទៅឡាមព័ទ្ធផ្លូវ និងរារាំងការបញ្ជូនស្បៀងឱ្យកងទ័ពកម្ពុជាឈរជើងនៅប្រាសាទតាក្របី ដើម្បីឱ្យកងទ័ពកម្ពុជាដាច់ពោះស្លាប់ ។ ពេលនោះ កងទ័ពកម្ពុជានឹងយល់ព្រមចុះចាញ់ ហើយថៃនឹងអាចដណ្តើមប្រាសាទតាក្របីបានដោយពុំចាំបាច់ប្រើប្រាស់កម្លាំងទ័ព ។

ប្រធានគណបក្សនយោបាយរូបនេះនិយាយបំភ្លឺការពិតថា ប្រាសាទតាក្របី ឬប្រាសាទតាខ្វាយ គឺជារបស់ថៃ ពីព្រោះតាខ្វាយ ជាឈ្មោះតាមភាសាថៃ ។ ហេតុនេះ លោកជឿជាក់ថា ថៃនឹងអាចយកប្រាសាទតាក្របីពីកម្ពុជា កងទ័ពថៃអាចពិភាក្សាជាមួយលោកបានពាក់ព័ន្ធនឹងរឿងនេះ ៕

ឌីជេ ណាណា សុំចូលខ្លួនធ្វើជាហ្វេនរបស់ វណ្ណដា បន្ទាប់ពីបទចម្រៀង «១ សីហា»

0

បទចម្រៀង «១ សីហា » របស់តារាចម្រៀងរ៉េប វណ្ណដា មិនត្រឹមតែទស្សនិកជនក្នុងស្រុកមានភាពឈឺចាប់អួលណែនប៉ុណ្ណោះទេងាកទៅកាន់ទស្សនិកជនក្រៅប្រទេសវិញគឺបានជ្រួលជ្រាបពីទំហឹងឈឺចាប់របស់ប្រទេសកម្ពុជាតាមរយៈតន្រ្តី។ ជាមួយគ្នានេះ ឌីជេ ណាណា គឺបានសុំចូលខ្លួនជាហ្វេនរបស់ វណ្ណដា ខណៈបទ «១ សីហា» ស្តាប់១០ដងយំទាំង១០ដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdtBIc5EmFHVPerAZp4plZQ9ZUSyHT5YRYwC8lb3vGHu7Sw6-VLcQHVa7CeFT2tlow37qxHrGXw9GkVyuOjyLghQ2v7-7z0qkqiPLBJKOocltHGgANWRw8Kku636vc76gCv1ZxCKm9HN497wef5GbH9G1EAZedMPjjsp3e2EU9F2zMB-ouEfy2lAIH-oWi/s2048/image_2025-08-04_11-29-06.png
បន្ទាប់ពី វណ្ណដា ទម្លាក់បទ «១ សីហា» គឺបានធ្វើឱ្យមានការសាយភាយយ៉ាងខ្លាំងនៅឯក្រៅប្រទេសដោយបានជនបរទេសជាច្រើនបានធ្វើការ Reaction ទៅលើបទចម្រៀងនេះនិងបានយល់ពីភាពឈឺចាប់របស់ប្រទេសកម្ពុជា ហើយប្រទេសកម្ពុជាមិនចង់បានអ្វីក្រៅតែពីសន្តិភាពប៉ុណ្ណោះទេ។ ជនបរទេសជាច្រើនបានយល់ពីការឈឺចាប់របស់ប្រទេសកម្ពុជា ការព្រាត់ប្រាសដោយសារតែសង្គ្រាមក្នុងបុព្វហេតុការពារទឹកដីមិនឱ្យសត្រូវចូលមកឈ្លានពានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmGRqIv3Y_CLt216YZLMVfdAVl_u25-tv20dCkrG8iGK2wJf9vUp7B4KyGKABHHP9F2eVnvDN6GCY9QHDgX37DJPNmnYIVs45EetTa787zYZ4QK0rUXxRmmPsm7P9fgvegV4Q9rdoP2B1lk4IUwznLxmDFOrVNa5PqKNNaUAC809RhnZP-TFx3MawwsRIg/s2048/image_2025-08-04_11-29-11.png

ចម្រៀងដែលស្តែងពីភាពឈឺចាប់របស់ពលរដ្ឋខ្មែរទូទាំងនគរតាមរយៈខ្លឹមសារបទ «១ សីហា» ក៏ជំរុញឱ្យឌីជេ ណាណា សុំចូលខ្លួនធ្វើជាហ្វេនរបស់ វណ្ណដា តែម្តង។ អ្នកនាង បានចែករំលែកបទចម្រៀង វណ្ណដា និងភ្ជាប់មកជាមួយនឹងសម្តីថា «មួយបទនេះ សុំចូលខ្លួនជាហ្វេន វណ្ណដា ដែរ។ សូមអរគុណ ស្តាប់១០ដង យំ១០ដង»។ មិនត្រឹមតែប៉ុណ្ណោះ ស្វាមីរបស់ ឌីជេ ណាណា ក៏គោរពទៅកាន់ វណ្ណដា និងបាននិយាយថា «បទចម្រៀងមួយបទដែលពណ៌នា និងកំណត់ពីព្រឹត្តិការណ៍សំខាន់មួយនៃជំនាន់នេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCgB_aHloOk5rI5cwA5cyNytCWMkRncEusL56Cuw17EMnMofoSKV5v2LUvG-69vLFtjwwmxB5iynOwKKwrsAcRg-akstZsKAEfIUf4JtWobyhxe4t_u1JkFHE_b_0u9UxpDGl4srnBiSkpdixPCynTk1qb34owrfRb-8bQ_OFXEKwEo42zzZJvWGR0qhWo/s2048/image_2025-08-04_11-29-08.png

គួរបញ្ជាក់ផងដែរថាកាលពីខែ សីហា ឆ្នាំ២០២៤ បន្ទាប់ វណ្ណដា បង្ហាញខ្លួនក្នុងការសម្តែងបទ «Time To Rise» នៅឯពិធីបិទកីឡាអូឡាំពិកប៉ារីស ឌីជេ ណាណា បានកោតសរសើរទេពកោសល្យតន្រ្តីនិងសមត្ថភាពរបស់ តារារ៉េប វណ្ណដា ប៉ុន្តែបានបង្ហាញការមិនចូលចិត្តលើទៅលើរូបភាពបង្ហាញបារីនិងគ្រឿងស្រវឹង។ ក្នុងនោះពិធីការិនីរូបនេះចង់ឱ្យអ្នកមានឥទ្ធិពលទាំងឡាយព្យាយាមបង្ហាញគំរូល្អៗដល់ក្មេងជំនាន់ក្រោយ៕