បាងកក៖ ក្រសួងការពារជាតិថៃបានបញ្ចាក់នៅក្នុងសន្និសីតជាមួយអ្នកការទូត និង អង្គការអន្តរជាតិនានាថា យន្តហោះដ្រូនភាគច្រើន ដែលទើបរកឃើញហោះហើរនៅជិតព្រំដែនកម្ពុជា-ថៃ គឺត្រូវបានបញ្ជារឲ្យហោះចេញពីទឹកដីកម្ពុជា ដូច្នេះវាច្បាស់ណាស់ថាជារបស់កម្ពុជា ពុំមែនជារបស់ថៃនោះទេ។ នេះបើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍។

នៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងកាលពីថ្ងៃទី4 ខែសីហា ឆ្នាំ2025 ម្សិលមិញនៅក្រសួងការបរទេស អនុរដ្ឋមន្ត្រីការពារជាតិ លោក Nattaphon Narkphanit បានប្រាប់សមាជិកនៃស្ថាប័នការទូត និងអង្គការអន្តរជាតិថា អាជ្ញាធរថៃបានប្រមូលរូបភាព និងទិន្នន័យសម្របសម្រួលដែលបញ្ជាក់ថា ភាគច្រើននៃដ្រូនដែលគេប្រទះឃើញមានប្រភពមកពីព្រំដែន។
.jpg)
ទោះជាយ៉ាងណា លោកបានទទួលស្គាល់ថា មិនមែនរាល់ដ្រូនដែលហោះនោះសុទ្ធតែជារបស់បរទេសនោះទេ ក្នុងនោះក៏មានដ្រូនរបស់ថៃផងដែរ។ តួយ៉ាងដូចជាដ្រូនដែលគេប្រទះឃើញនៅក្នុងខេត្ត Surin កាលពីល្ងាចថ្ងៃអាទិត្យនោះ វាត្រូវបានគេដាក់ឱ្យដំណើរការដោយកងកម្លាំងសន្តិសុខថៃ ក្នុងគោលបំណងឃ្លាំមើល។
ជាការឆ្លើយតបទៅនឹងការកើនឡើងនៃសកម្មភាពពីលើអាកាស ក្រសួងការពារជាតិថៃបានដាក់បម្រាមបណ្តោះអាសន្នលើការបង្ហោះដ្រូនទាំងអស់នៅតាមព្រំដែន។ ដោយអាជ្ញាធរបានព្រមា.នថា អ្នកបំពាននឹងប្រឈមនឹងការពិន័យតាមផ្លូវច្បាប់ធ្ងន់ធ្ងរ ក្រោមបទប្បញ្ញត្តិរបស់យន្តហោះគ្មានមនុស្សបើក។
ជាមួយគ្នានេះ មន្ត្រីសន្តិសុខជាតិបានចាប់ផ្តើមដំឡើងប្រព័ន្ធប្រឆាំងដ្រូន នៅតាមតំបន់រសើប ជាពិសេសនៅខេត្តសុរិន្ទ និងស៊ីសាកេត ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់សកម្មភាពដ្រូនដែលគ្មានការអនុញ្ញាត។ ក្រសួងការពារជាតិថៃ ក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ព្រំដែន ហើយធានាថារាល់សកម្មភាពកំពុងត្រូវបានអនុវត្តស្របតាមបទដ្ឋានអន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ បាងកកប៉ុស្តិ៍៕










