ប្រទេសថៃ ៖ រយៈពេលប៉ុន្មានថ្ងៃនេះ ពលរដ្ឋថៃរិះគ.ន់យ៉ាងខ្លាំងទៅលើអ្នកស្រី ប្រាយ ក្រាស៊ីប គឺជាគ្រូទាញដ៏ល្បីល្បាញនៅប្រទេសថៃ ដែលទាយថា២ថ្ងៃទៀតនឹងមានសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃខ្លាំងជាងមុន ដោយការប្រើប្រាស់អាវុធត្រៀមទុកមានកម្លាំងខ្លាំង ។ ការទស្សន៍ទាយនេះត្រូវបានពលរដ្ឋថៃចែកចាយយ៉ាងច្រើនក្នុងបណ្តាញសង្គម និងចង់ដាក់ពាក្យប្តឹងអ្នកស្រី ដោយសារធ្វើឱ្យពលរដ្ឋថៃភ័យខ្លាច ពុំហ៊ានត្រឡប់មកផ្ទះសម្បែងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDLuh_UaCIhYY6U8AeoZHKYhe20tUKbJkJtvyFdtwddnGfy4EU3brjcwAKGiDi8uIyWHl6uk5BNRcBODnQ9PMnBS_ST095a1pDkjXbwYbt7PWreIfk9ryL-yycMIz7a-iZTJrYZh898hNmBJe_T-be_FeMcbAinVetJdulxeLOwY_FYvvZGz6DVTkc0Ey4/s811/photo_2025-06-25_10-58-52.jpg

លើសពីនេះ ការទស្សន៍ទាញរបស់អ្នកស្រី ប្រាយ ក្រាស៊ីប ធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋថៃរស់នៅជម្រកបណ្តោះអាសន្នដែលបម្រុងត្រឡប់មកផ្ទះសម្បែង ហើយពួកគេពុំហ៊ានត្រឡប់មកផ្ទះវិញទេ ។ ពលរដ្ឋថៃជាច្រើននិយាយថា បើការទស្សន៍ទាយនេះពុំត្រឹមត្រូវ ហើយកម្ពុជា-ថៃគ្មានសង្គ្រាមជាថ្មីទេនោះ តើគួរតែប្តឹងចាប់គ្រូទាយដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9I2Aq-ZFgSAsYXJ6QMmEYxcyb_rVl3fCl60MJzODZQIQIESW88RlmKV3iTJBO5TZnsTT3ojF2Vw2mhm4fKHqbGzEjcIqQJkalWhnyWHx3XGTMutamLbx_rLuleNHBDeXGfon_JwKSQRFkrwibwWKtxflNASDWnCoLvGpExCDpBuHTxo1GohlTipugfZqd/s822/photo_2025-06-25_10-59-14.jpg

កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ពលរដ្ឋថៃបានចែកចាយការទស្សន៍ទាយរបស់អ្នកស្រី ប្រាយ ក្រាស៊ីប ក្នុង TikTok ដែលអ្នកស្រីនិយាយថា នឹងមានសង្គ្រាមខ្លាំងជាងមុនរវាងកម្ពុជា-ថៃរយៈពេល១ថ្ងៃ ឬ២ថ្ងៃនេះ ហើយអ្នកស្រីប្រាប់ឱ្យពលរដ្ឋថៃបារម្ភពីខ្លួនឯងជាមុន កុំទាន់បារម្ភរឿងផ្ទះសម្បែង ។ នៅខែកញ្ញា ឆ្នាំ២០២៥ នឹងមានការធ្វើឱ្យប្រទេសទាំងពីរបញ្ចប់សង្គ្រាម ពីព្រោះប៉ះពាល់ដល់ទំនាក់ទំនងការទូតប្រទេសផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpu0xJe0U5HX9QQBptX88yIQ8_ykZW8HJjdTCExxdiYNRsWc4vBshMEJk89vKeFATLXZJOZWptjE5lMW3lg3mUZaMyifXJ5w51whhdbwnlw9XanlmH9JirK0-8xq-6KCCZzmNPGs3wkYn5i5T8kFR_tFFzBYacgsVVZ-qmq3SRvpqvcpp3u2UUkQylX-ST/s700/photo_2025-06-25_11-45-33%20(2).jpg

អ្នកស្រីពុំចង់ឱ្យការទស្សន៍ទាយរបស់ខ្លួនកើតឡើងពិតប្រាកដទេ ហើយអ្នកស្រីក៏ពុំចង់ឱ្យកើតរលកយក្សស៊ូណាមិនៅប្រទេសថៃដែរ ។ លោកស្រីសូមឱ្យការប៉ះទង្គិចគ្នាពេលនេះជំនួសការផ្ទុះភ្នំភ្លើង ពីព្រោះពលរដ្ឋថៃនឹងជួបគ្រោះភ្នំភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvZIPwvLKePZQLnWZgJgbYfyRdGGBu711ibnJLky28CoRvP8VedCKc1FInp9atr2lSX5A6U9yGQiN_N4iwG_ICRkwSbmvSA0mZJFldMrZ-3W4CRepAd2u8HtmDWL8D0Ob5ZqEGHtMlW2SjXrR5IGUr8Wv7WvKUhyUdbLUAWyBAsZLQfbnJhFdf2dmKDCOK/s800/image_2025-07-26_08-21-42%20(2).png

ពលរដ្ឋថៃនិយាយថា ការទស្សន៍ទាយបែបនេះធ្វើឱ្យពលរដ្ឋភ័យខ្លាច បើសង្គ្រាមពុំកើតឡើងពិតប្រាកដ តើគ្រូទាយនឹងទទួលខុសត្រូវដូចម្តេច? ពីព្រោះការទស្សន៍ទាយរបស់អ្នកស្រីធ្វើឱ្យប៉ះពាល់សុខភាពផ្លូវចិត្ត ខណៈអ្នកខ្លះទៀតថា អ្នកស្រីគ្មានចំណេះដឹងក្នុងខ្លួន ។ បើអ្នកស្រីទាយបែបនេះ ពលរដ្ឋនឹងដាក់ពាក្យប្តឹងពីបទនិយាយមិនពិតក្នុងប្រព័ន្ធកុំព្យូទ័រមិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWA6MQSNC4avpFxL-6tHjtqrFTBu3Ri4Fcsj01olXQnIxKOIrRlneLGJGtkkwKreskyLDb6B_Sk_ysekbUT472I-o53kXeV-XV_3zJydoBAn-6M23Lc1SSPFCDa7oby0McATOya6F6DcXze38kXprn0Un0cqbfHrKvDUC2hjGxsRO1VAfytYINNuemJlXW/s1000/image_2025-07-26_08-21-42.png

គួរបញ្ជាក់ថា អ្នកស្រី ប្រាយ ក្រាស៊ីប ត្រូវបានពលរដ្ឋថៃទទួលស្គាល់ថា ការទស្សន៍ទាយរបស់អ្នកស្រីត្រឹមត្រូវស្ទើរទាំងអស់ ដោយសារកន្លងមក អ្នកស្រីធ្លាប់បានទាយពីគ្រោះរញ្ជួយដីកើតឡើងនៅប្រទេសថៃ និងគ្រោះធម្មជាតិផ្សេងៗ ៕