Home Blog Page 355

លោក ភីថា លីមចារើនរ៉ាត់ ប្រាប់ពលរដ្ឋថៃកុំជឿពាក្យសម្តីមេបញ្ជាការយោធភូមិភាគ២ ព្រោះជាមនុស្សអសមត្ថភាព

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ លោក ភីថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃបានសរសេរក្នុងហ្វេសប៊ុកផេកថា បច្ចុប្បន្ន មេបញ្ជាការកងទ័ពថៃកំពុងប្រកាសជ្រើសរើសកងទ័ពស្ម័គ្រចិត្តបន្ថែមទៀត ហើយសំណួរដំបូង គឺតើពលរដ្ឋថៃគិតថា ហេតុអ្វីយើងត្រូវជ្រើសរើសកងទ័ពស្ម័គ្រចិត្តបន្ថែម ស្របពេលថៃមានកងទ័ពរាប់សែននាក់រួចហើយ? ឬព័ត៌មានដែលខ្ញុំទទួលបាននោះគឺជាការពិត ដែលថាកងទ័ពថៃស្លា.ប់រាប់រយនាក់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIXBdUqWVHmCuUDZCY4fPLoWZN-kzVejwaUAEyKx7bvQs8ge7uy4B1qrF3HCiP6czczlBo2egWxKMV8SkjJaCwKEG6IW6wUCqc9kkOVwJ0IKZHQrAb0-UF84_G5MtM4OTiVypbb6jYc-vN8l30PjNTounVXUVBEqOr6AUb6QuVaGT_5-BMtCz-zmjFLg-O/s2000/image_2025-08-06_09-44-00.png

តាមព័ត៌មានដែលខ្ញុំទទួលបានពីកងទ័ពថៃនៅសមរភូមិមុខក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ រយៈពេល២ ទៅ៣ថ្ងៃមុន ដែលកងទ័ពថៃរូបនេះជាអ្នកគាំទ្រគណបក្សខ្ញុំ (គណបក្សកាវក្លៃ) ប្រាប់ថា កងទ័ពថៃនៅតំបន់ភ្នំទ្រព្យបានចុះចាញ់យុទ្ធសាស្ត្ររបស់កម្ពុជា ហើយកងទ័ពថៃស្លាប់មិនតិចជាង៣០០នាក់ ។ នេះជាចំនួនសាកសពកងទ័ពថៃដែលអាចប្រមូលបាន រីឯសាកសពដែលត្រូវបាញ់ដោយអាវុធ BM-21 រហូតដល់ខ្ទេចសាកសពរកពុំឃើញ គឺស្មើប្រមាណ៥០នាក់ វាជាព័ត៌មានពិតប្រាកដដែលកងទ័ពថៃប្រាប់ខ្ញុំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi72Hgi1oU-poJkgbb0ZGOGIm2uYifD_ROG9jgpod1sEJCfo6SCQTHfpOznVRge0MobKzI-MNsv3d4CvdD26YZ4Ebcio1lyJcTqjjkKZUNpUL89K3DtZualIulAaLT-Ggfls2DzsrNEnVFSvqSLLwBH_y8-k57nm6pCVAV3cx2mQ8irCFgLMY7Qvpkeg3D/s1800/image_2025-08-06_09-44-01.png

លោក ភីថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃបានប្រាប់ពលរដ្ឋថៃឈប់ជឿជាក់លើពាក្យសម្តីរបស់កងទ័ព ជាពិសេស កុំជឿពាក្យសម្តីលោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ ។ មនុស្សអសមត្ថភាពដូចលោក ប៊ុនស៊ីន ផាកក្លាង មានតែនាំពលរដ្ឋថៃទៅស្លាប់ ហើយនាំប្រទេសថៃទៅរកការខាតបង់ បាត់បង់ទ្រព្យសម្បត្តិស្មើទឹកប្រាក់រាប់សែនបាត ។ ហេតុនេះ សូមពលរដ្ឋថៃជឿជាក់លើលោក ភីថា លីមចារើនរ៉ាត់ លោកនឹងនាំប្រទេសថៃទៅរកភាពរីកចម្រើនរុងរឿង និងក្លាយជាប្រទេសមានអំណាចក្នុងតំបន់អាស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZsuVrr9zmfIM10SFFAMLhgE0WX1zGpTs6RNOiEoKOyx2oHBUnPUGoTcINJ-AhnFVtrSZrXSaIS1t72JegoG8xdYWogAS9EyN6Shb8kdZse_oi4Cm2FqyNGpF-Jq9356MJSI0auMeY-GDUYWPtHd-w_cGyTiijU7G_TN6Zc51Z5rVcHxYaNTRLaSJtsmx0/s1280/527569272_1100901175474678_6884779302831326910_n.jpg

កាលពីថ្ងៃទី៤ ខែសីហា កន្លងមក លោក ភីថា លីមចារើនរ៉ាត់ បានសរសេរក្នុងហ្វេសប៊ុកផេកថា ពេលថៃប៉ះទង្គិចជាមួយកម្ពុជាឃើញថា បាត់ខ្លួនលោក ប៊ុនស៊ីន ផាកក្លាង ដោយលោកបណ្តោយឱ្យកងទ័ពថៃទទួលបន្ទុកធ្វើសង្គ្រាមគ្មានមេបញ្ជាការបញ្ជា ដែលបណ្តាលឱ្យកងទ័ពថៃស្លាប់រាប់រយនាក់ពេញព្រៃ ។ តើនេះជាការដឹកនាំកងទ័ពរបស់មេបញ្ជាការមែនទេ? បើលោកដឹកនាំកងទ័ពរបៀបនេះ កងទ័ពថៃនឹងស្លាប់កាន់តែច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWhWAHLPDU-3I8Vez8usGkVtmAOtDb9EUrYxBLDxXlpUaL0hKBvv_9oNM0q_N6EkzyMeq-Cw9OfXGRZxvN4Hds68hCBtLzV8B7oWIQZ8adqorQWZy9v_IKq1jBUGjUy7KDfYeEB_qQ0rdbEFv7-76rVn68dtpRXm6KGo-RUq7HFBgia0R0qyWtQsDP0dV6/s1242/527863302_4214555932161370_459609111042838939_n.jpg
មុននេះ នៅថ្ងៃទី៣ ខែសីហា លោក ភីថា លីមចារើនរ៉ាត់ បានសូមឱ្យពលរដ្ឋថៃគ្រប់រូប ជាពិសេស កងទ័ព និងក្រុមគ្រួសារកងទ័ព សូមពិចារណាឱ្យច្បាស់លាស់ កុំទៅស្លាប់តាមបទបញ្ជារបស់មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ពីព្រោះលោកពូកែតែនិយាយ និងអួតអាងប៉ុណ្ណោះ លោក ប៊ុនស៊ីន ផាកក្លាង គ្មានសមត្ថភាពបញ្ជាកងទ័ពក្នុងសមរភូមិទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivl7K-ADgN4LU4j08He2Z9M-7uVvcwJX3rAcD4pyFl5-iN8Xh3alaZrN-HJyTbGy9kgulP5-J2_iU-Jw5trPZyscDTyRabRLQxsD18Zj2LrE7YKXheAeuTXeYpmbtkSSgu67oRjS6Rjrkni26QQQaki8v3aoD8Cr-l1RVXleo_4JHgOyZ0ct6gtFK7NDE-/s720/image_2025-08-06_09-44-03.png

សូមពលរដ្ឋថៃកុំស្លាប់ដោយឥតប្រយោជន៍ ដោយសារការជឿពាក្យសម្តីរបស់មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ដែលខ្វះសមត្ថភាព សូមឱ្យពលរដ្ឋរួមគ្នាធ្វើបាតុកម្មតវ៉ាទម្លាក់លោក ប៊ុនស៊ីន ផាកក្លាង ចេញពីតំណែង ៕

កុំចេះតែហ៊ាន! បន្លាលួសដែលថៃខំដាក់ពង្រាយ ត្រូវបានរុះរើចេញអស់ហើយដោយកងកម្លាំងកម្ពុជា

0

(ព្រះវិហារ)៖ កងកម្លាំងកម្ពុជាបានចុះធ្វើការដកបន្លាលួសដែលថៃបានពង្រាយ ព្រមទាំងបញ្ឈប់សកម្មភាពប្រើប្រាស់គ្រឿងចក្រធនធ្ងន់មកឈូសឆាយផ្លូវរុករុលចូលតំបន់អានសេះក្នុងទឹកដីកម្ពុជា ដោយមិនអនុញ្ញាតឲ្យថៃបន្តរំលោ.ភបំពានបទឈប់បា.ញ់ដែលបានព្រមព្រៀងគ្នាស្រេចតាមអំពើចិត្តឡើយ។ នេះបើយោងតាមក្រសួងការពារជាតិកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9lTMRMC5cRClsAphkXkTnV7GNfc7uOwJHm1RyK5ftqNHZamPtpzrYR9pZto8hRr4KjzhremColyNRWeWVSUyHEExWkktSAgCTJ4FkMz8swPdd7Jtx1lRCHzPdoyKkJVZ8AUW-9qD-vOByShgbU9M5N1STY9x_-MCbRgdPKpOxLd6OfDcVMVeM4PZFyu71/s1280/photo_2025-08-06_08-44-28.jpg
យោងតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅលើទំព័រហ្វេសប៊ុកបានឲ្យដឹងថា គិតត្រឹមម៉ោង៥៖៣០ នាទី ល្ងាចថ្ងៃទី០៥ ខែសីហា នេះ កងទ័ពកម្ពុជា បានរុះរើបន្លាលួសដែលកងទ័ពថៃបានរាយនៅតំបន់អានសេះកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥។ ចំណែកគ្រឿងចក្រថៃ ក៏ត្រូវបានផ្អាកការធ្វើសកម្មភាពហើយ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រោយពីភាគីកម្ពុជា និងភាគីថៃប្រចាំការនៅតំបន់អានសេះ បានជួបពិភាក្សា និងចរចាគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhojI_dWiQKdTyd5IhYcaZvAwnkob1Wnu_2WyFHGI6N2JdqNBoAKOZ2S8fMRmkPjtp5NSnQXHB7OorJt3IS-sFyfYTIIJpOyG6QZY2rySuQ0obGPbF05Dz9MhAjveR4YyFS7U69FjV6kM6wwghmlyQIXDbB5OGJluT-htyl59US22CsM_zMVqfg3tzndrEK/s1280/photo_2025-08-06_08-44-30.jpg

សូមបញ្ជាក់ថាតំបន់អានសេះស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា និងត្រូវបានគ្រប់គ្រងទាំងស្រុងដោយកងទ័ពកម្ពុជាក្រោយពីបទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមាននៅម៉ោង ១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhccL8FulbPgTVY-V17-XUD4oyjG2d0gk6_bfL_BlSxYow3eoFPNUeMgHkBdP-txDVTgLswJnA4Z4p6QLbGrSm4XCPQTJ9rKFSuqxzeb0l_pwYaVpSHrL89MWAdbYvht5agWw60oXQpCEZWvdEIIrvlVjkPcNtsxasp6BIGYD9JlWXyhyrA1JBnwaxScVCs/s1280/photo_2025-08-06_08-44-31.jpg

ជាមួយគ្នានេះ ការចុះរុះរើ ដកបន្លា និងបញ្ឈប់សកម្មភាពគ្រឿងចក្ររបស់យោធាថៃនេះ គឺជាការបង្ហាញអំពីភាពអង់អាចក្លាហានរបស់កងទ័ពកម្ពុជាក្នុងការការពារដែនអធិបតេយ្យដោយភាពចាស់ទុំ មិនច្រឡោតបង្ករហិ.ង្សា ប៉ុន្តែមិនអាចអនុញ្ញាតឲ្យភាគីថៃប្រព្រឹត្តសកម្មភាពល្មើសកិច្ចព្រមព្រៀងបទឈប់បា.ញ់តាមទំនើងចិត្តជាដាច់ខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5qeQy9L2V_3rfGixau4Sn3ohGZ9uXMuDm8q-Aj6s1xrLOSeqeNeKcP2ouy-VGQDAUP3UDlktAgiJlXAZ_beVtNX9slkVBG853Gj8y5f-9QsWViVojbM9h8VUqp3LO9Sa1ieM8LTlZ1XgaK5bvWPfqfJygPBnJnV09tRuueswTdgABKxjKn73b16pTKGgI/s1280/image_2025-08-05_14-14-15%20(2).png

គួររំលឹកថា ទីតាំងតំបន់អានសេះ ក្នុងខេត្តព្រះវិហារ គឺស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា និងក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជា បន្ទាប់ពីបទឈប់បា.ញ់ត្រូវចូលជាធរមានយ៉ាងពិតប្រាកដ។ លើសពីនេះ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ, អនុព័ន្ធយោធាចំនួន ១៣ ប្រទេសបានចុះទៅពិនិត្យបទឈប់បាញ់នៅលើតំបន់ខាងលើនេះ ដែលជាការបញ្ជាក់យ៉ាងច្បាស់ថាទីតាំងនេះស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់កងទ័ពកម្ពុជា ក្រោយមានបទឈប់បា.ញ់ដែលបានចូលជាធរមាននៅម៉ោង១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥៕

ម៉ាឡេស៊ីនៅតែបន្តសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ បើទោះជាឈប់ធ្វើប្រធានអាស៊ានឆ្នាំ២០២៦

0

ប្រទេសម៉ាឡេស៊ី ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយមកកាន់សមាជិកសភាតំណាងរាស្ត្រថា កម្ពុជា និងថៃ ស្នើឱ្យម៉ាឡេស៊ីបំពេញតួនាទីជាអ្នកសម្របសម្រួលជម្លោះព្រំដែនបន្តទៀត បើទោះជាម៉ាឡេស៊ីនឹងឈប់ធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៦ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbQ41AuwO7wku532qCzSe1Gu6RgoCLeRf1oqvl1Dq6CyspFW282NCphE0ZYKdEFsx-9IG6s-FxQMn8-E8XY6zJ7jilMsNFaKoH67adzxgtfet9HnVusTr-BE6ZR_aHBzgk1u-07abwL5wUU0Dr9EZTBEjpXfN4mv0D_9T5VEl2DIe-Qfj2hAfEGFKDkNus/s1200/image_2025-08-06_08-52-00.png
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និយាយថា ម៉ាឡេស៊ីនឹងបំពេញតួនាទីជាអ្នកសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ រហូតដល់ស្ថានការណ៍ល្អប្រសើរទាំងស្រុង ។ ការសម្របសម្រួលនេះមិនមែនមានរយៈពេលត្រឹមតែម៉ាឡេស៊ីជាប្រធានអាស៊ានប៉ុណ្ណោះទេ ពីព្រោះប្រទេសទាំងពីរស្នើឱ្យម៉ាឡេស៊ីសម្របសម្រួលជម្លោះបន្តទៀត រហូតដល់មានដំណោះស្រាយផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqA4s6gLyU5Lg_a5NcbClWabh-fkz1bWBGMfsJqUeDqAOrAsg80j9PE_XpcK3wEXCspU4LSKVmSzcANncf4IgxwdOsPOPqChhOZHeC4orEE1DnyLHrXio44CKbEHIVIgSzOSfXHk3KKeq6v-W5IO05F6n4hP4ctSrCUxSijkgFPtVZDvFfA9wmdYclU8Yw/s1000/image_2025-08-06_08-52-01.png

បើតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺជំហ៊ានដំបូង ម៉ាឡេស៊ីបានកំណត់គោលដៅដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ រយៈពេល៣ខែ ទោះជាការចរចាផ្សេងៗពុំអាចកំណត់ពេលវេលាច្បាស់លាស់ក្តី ។ ចំណុចសំខាន់ គឺការធានាឱ្យបាននូវការឈប់បាញ់ និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្វែងរកដំណោះស្រាយរវាងប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkYUjtl7EHk-KCb3cycVGFo3GmntV-YgJXZYQzP84gdE16VSlT-EiKG6reThoeDPgJL__oNJB4onUx7e5CneRP5RSFiWVdNeTc6hxFBCuwZ-CnXpW2M_40O3ER6ldDCu0XZRmWV5bsuFVP84JN5fnZUQljrHUNzuKLoSPsnU6dmAClxGtau3uHRN1rqETg/s1000/image_2025-08-06_08-52-02%20(2).png

លោក Anwar Ibrahim ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃតួនាទីសម្របសម្រួលជម្លោះរបស់ម៉ាឡេស៊ីសម្រាប់ជម្លោះផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ លោកនិយាយថា ការសង្កេតការណ៍ផ្សេងៗនាថ្ងៃអនាគត ឬវត្តមានកងកម្លាំងរក្សាសន្តិសុខនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គួរតែជាតំណាងមកពីប្រទេសសមាជិកអាស៊ាន ហើយការចរចានេះនៅតែចាប់ផ្តើមដោយអាស៊ាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmKvjFRM5eXGJbs0jqiVOlrTj0QwwvzxpocID9x7xgVBkqLDc9ndy8RaxjyIdBYoDAPDi2jQM_9EN1rw4stxjRQgz_3bglpaF1y-aqo_cc1XsT0ar4636KXJjPJPTvcrvixlQVd8I6Bx7e4KqFwhnbHnxJ248EP6pa1kjIlmwTJ-SOCiydi2jajYvNQNn2/s1280/image_2025-08-06_08-52-02.png

ចំណែកការគាំទ្រផ្នែកឡូជីស្ទិកពីប្រទេសផ្សេងៗ ដូចជា ៖ សហរដ្ឋអាមេរិក និងចិន អាចត្រូវបានទទួលយក លុះត្រាតែប្រទេសទាំងនេះប្រកាន់គោលជំហរកណ្តាល ។ ក្រៅពីនេះ លោក Anwar Ibrahim ក៏បានអំពាវនាវឱ្យកម្ពុជា-ថៃអត់ធ្មត់ចំពោះការញុះញង់ផ្សេងៗ ដែលអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងរកសន្តិភាពនាពេលបច្ចុប្បន្ន ៕

ប៊ី សុធារី ថាថៃលែងខ្លាចពាក្យថាចោ.រ ខណៈ នរិទ្ធ វិញបង្ហាញការហត់ចិត្តខ្លាំងចំពោះប្រទេសជិតខាងនេះ

0

ការរំលោភបំពាន មិនគោរពបទឈប់បាញ់ពីកងទ័ពថៃ ហើយព្យាយាមធ្វើឱ្យកម្ពុជាអស់ការអត់ធ្មត់បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរបង្ហាញការហត់ចិត្តយ៉ាងខ្លាំងចំពោះប្រទេសនេះ។ ការរំលោភបំពាននៅតំបន់អានសេះតាំងពីថ្ងៃទី៤ សីហា មកដល់ថ្ងៃទី៥ សីហា បវរកញ្ញា ប៊ី សុធារី ថាប្រទេសថៃលែងខ្លាចពាក្យថាចោរ ចំណែកឯតារាចម្រៀង នរិទ្ធ បានបង្ហាញការអារម្មណ៍ដូចនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju8wO7-yHbD51_fKxzDJVXjgIxUkZ3iqq7sAkbFdIpESriDABAxnGbmxttOG3wJNbGi8kbpn-XDrqO5VCp3JRqtgYZSCIAYQf1BW-dK6wxTf9lciGDK7qvGcjc0DI6KcCpMsWbMhnwL_Esm9BMMyfMq0PQbS57TRD5FL5lUybH_t7BYDLLEs1IlhJ-UcWq/s1280/image_2025-08-05_14-14-14.png
នៅថ្ងៃទី០៥ សីហា លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា កាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ អមដោយគ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំង ពីសំណាក់ កងកម្លាំង របស់យើងយ៉ាងណាក៏ដោយ។ កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា រហូតមកដល់ ថ្ងៃទី០៥ ខែសីហា នេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq-PrMxxhNPPPL9wMiL1qTvIDnnFU_NPC2gAdf7Oje3TifbxvYD1o4U6P6IdZ5xaoIC57OTSNZqFw8edaPyb7uDdZ-oRwy5YUx8kDobfdLkYlKd9Pc-mp-D5sHQ_-LItAOvtsFNC6pnTce-46bXrynTSepuXRVDpX090yOdSsa6l-wT2ftuoay39y0wY5w/s1280/image_2025-08-05_14-14-15%20(2).png

ការរំលោភបំពានរបស់ថៃមិនគោរពបទឈប់បាញ់ បំពានដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរសម្តែងការហួសចិត្តពីទង្វើឈ្លានពានរបស់ថៃយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNpwjgwbw-W_oyA34FlloyxedaEzAhBxNthH_Cp-OvE5z7JvoBuY26Dehc7JDHuzBGCYNr-utCyuCnsXVeYBLmSoBl8G5_asvB6SyPCR9ALOeGMufdQQJYLmts19XQAnDi90I7Vi5exPqHqeqfKADl6Db1gHxkrwI4Vf4stj6Mpl3bIsrG2sh7otD5cNoQ/s1920/image_2025-08-05_14-14-10%20(2).png

កញ្ញា ប៊ី សុធារី Runer Up Miss Cosmo Cambodia 2025 បានលើកឡើងនៅលើគណនីហ្វេកប៊ុកផ្ទាល់ខ្លួនថា «សៀមនេះមិនដឹងត្រូវហៅវាមិចឱ្យសមទេ»។ ប៊ី សុធារី បានចែករំលែកបន្ថែមទៀតចំពោះករណីខាងលើនេះដោយបានបោះសម្តីថា «ពួកនេះវាលែងខ្លាចពាក្យថាចោរហើយគឺស្រលាញ់ឱ្យគេហៅចោរចឹងហ្មង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1c9nH09mXyD3BJQGHTCZEjKViWoFxJ5iFq5EUGyKHLBcAvi_K6ZVar0z-3PtollmACszLNi9JFcjs82kkRH8yhqwaZsmasHRY1kW5IuSCLDsYgyn-RnyDsyP8KEaRRe0vsKHAe7k5vPMT0aCpPAFJDCmdZ4npUGIfeunDSl7Ls-i2ZyCaA0c8Ypit2RA7/s2048/image_2025-08-05_14-14-11.png

ងាកទៅកាន់តារាចម្រៀង នរិទ្ធ បានបោះសម្តីទៅកាន់កងទ័ពថៃថា «ហត់ពួកហ្នឹងមែន»៕

ទោះទើបដំណើរការ ភឹម ស្រីនោ សម្រេចចិត្តលែងបន្តវេចខ្ចប់ផលិតផលនៅប្រទេសថៃ

0

បវរកញ្ញា ភឹម ស្រីនោ បានសម្រេចចិត្តឈប់វេចខ្ចប់ផលិតផលរបស់ខ្លួនតទៅទៀតនៅឯប្រទេសថៃបន្ទាប់ពីលក់អស់ពីស្តុកទោះបីជាផលិតផលនាងទើបតែដំណើរការក្តី។ ស្រីនោ ថាថវិកាដែលនាងលក់បានពីផលិតផលនាងនឹងយកចំណែកបន្តិចបន្តួចជួយដល់កងទ័ពជួរមុខនិងប្រជាជនដែលភៀសសឹក។ លើសពីនេះ ភឹម ស្រីនោ ក៏បានដាក់បណ្តាសារប្រទេសថៃឱ្យវិនាសព្រោះតែចូលមកឈ្លានពានចង់បានទឹកដីរបស់ខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieYMRC9jXL__Hnqb59yd_RL6h1mpoUIg1WklEDxY0euIVBmMHCyCaPaMz4rxLgk1trDH5D3d1hnezzwERBDx8lro78OTItAxuOCkAKWhobED5oicMWYbQG5shFrvRBg4Q2BLwLInXQwTirQG7a3xdkYEazBLfIGgH74CCqYNLYa2YL_UceSmFHSgZCNTJT/s2048/image_2025-08-05_11-59-35.png
កាលពីយប់ថ្ងៃទី៤ សីហា ភឹម ស្រីនោ បានបង្ហោះវីដេអូខ្លីមួយជាមួយនឹងចំណងជើងថា «ឈប់គាំទ្រពួកសៀមសន្ដានចោរ»។ នៅក្នុងវីដេអូ ស្រីនោ បាននិយាយថានាងជាម្ចាស់ផលិតផលមួយដែលទើបតែបានចេញលក់ ហើយផលិតផលរបស់នាងមានការវេចខ្ចប់នៅប្រទេសថៃ ខណៈនាងកំពុងតែស្វែងរករោងចក្រថ្មីដែលមិនមែនជាប្រទេសនេះ។ តារាស្រីរូបនេះបន្តទៀតថា ប៉ុន្មានថ្ងៃនេះនាងបានតាមដានទាំងព័ត៌មានក្នុងស្រុកនិងក្រៅស្រុកហើយនាងមិនអាចទទួលយកបានចំពោះប្រទេសថៃដែលបានឈ្លានពានមកលើទឹកដីកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTib1LeNEfoPJzA1RKuIcpaT2aw2RQcfeQaWvxbWkTbCqxPlM1Jwf0bD6kOTol5PofBkPpeBzJwRJbKJoVjNd-MAjKtYdnJYxhdOswAPgyx0E0qqzTOlTWfYSfaT9HDqvrpKHRS2e3p4uEnrTXjLEEZ-dwTPdq0F0rsAKeRIO6Uoobxv7edOZmUwaT2Wrq/s1872/image_2025-08-05_11-59-40%20(2).png

ភឹម ស្រីនោ បាននិយាយថា ប្រជាជនថៃបានមើលងាយប្រទេសកម្ពុជា ហើយរាល់ផលិតផលដែលយើងគាំទ្រ យើងទិញ ធ្វើនៅរោងចក្រប្រទេសថៃ ហើយអាជីវកម្មមួយៗសុទ្ធតែបង់ពន្ធចូលរដ្ឋ។ ក្នុងន័យនេះ ស្រីនោ បញ្ជាក់ថាយើងយកលុយទៅធ្វើនៅរោងចក្រថៃហើយរោងចក្រថៃបង់ពន្ធឱ្យរដ្ឋ ហើយរដ្ឋយកលុយទៅធ្វើអ្វី គឺយកលុយទៅទិញសព្វាវុធមកធ្វើបាបសម្លាប់ប្រជាជនខ្មែរ នាងរស់នៅទឹកដីខ្មែរ ពិតជាទទួលយកមិនបាននោះទេពីទង្វើអាក្រក់របស់ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEiOXAT4-qV79Awgt0zbdvqytm2dQR0NxIHFQCnpiGEWtsuhf3TggX_iaOJ8iRR8W6yEbmzlahQK9i9nC_v5K6ISPY1GGazOekG6p1u7Quc0RhyphenhyphenJcbkpirVKAgL3CdTb5gu2t-xu9C2GUj3rLVz2EhhuV17xmJceBjpSLxB_Gx2vR-p6k8vzyrqzGp3-6_/s1818/image_2025-08-05_11-59-42.png
ភឹម ស្រីនោ បញ្ជាក់ថាបន្ទាប់ពីនាងលក់អស់ពីស្តុកអីវ៉ាន់ដែលវេចខ្ចប់នៅប្រទេសថៃ នាងនឹងដកថវិកាបន្តិចបន្តួចរបស់នាងជួយទៅដល់កងទ័ពនិងប្រជាជនភៀសសឹក។ ភឹម ស្រីនោ បានបួងសួងសូមឱ្យទាហានដែលថៃចាប់ខ្លួនទៅវិលមកវិញប្រកបដោយសុខសុវត្ថិភាព។ មុននឹងបញ្ចប់វីដេអូរបស់ខ្លួន ភឹម ស្រីនោ បានដាក់បណ្តាសារទៅកាន់ប្រទេសថៃដែលឈ្លានពានចង់បានទឹកដីខ្មែរសូមឱ្យវិនាស ហិនហោចផងដែរ៕

ប៊ុនស៊ីន ផាកក្លាង ៖ «បើពុំអាចទទួលយកលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ថៃនឹងចរចាបន្តទៀត សូមពលរដ្ឋកុំឈ្លោះគ្នាឯង»

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Nation Weekend នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានសំណូមពរឱ្យពលរដ្ឋថៃសាមគ្គីជាធ្លុងមួយ កុំឈ្លោះគ្នាឯង ពីព្រោះប្រទេសជិតខាងកំពុងតាមដានថៃ ។ ប្រសិនបើថៃពុំអាចទទួលយកលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ថៃនឹងចរចាបន្តទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ-jpASJlxN4s4dOWdkSvJARcIhK34qRd9Cj0L-cA5QrFw5YsUi4ixvA0TTq53DdJQj01lE4GCH-4IahD-Hs6HQC4QZwOktC4URCYHy2EyN8EQjWHW3eHKcKAn9BWPlzhICPXWitJaPNSjewVlLGSA5zu0qkdKKkNPctGyjfJ9wC55Sfzj_tirAF8N2hi6/s655/photo_2025-08-05_16-40-46%20(2).jpg
នៅថ្ងៃទី៥ ខែសីហា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានយករបស់របរប្រើប្រាស់ចាំបាច់ និងស្បៀងដែលបានពីការបរិច្ចាគរបស់ពលរដ្ឋ ដូចជា ៖ អង្ករ អាហារក្រៀម សម្លៀកបំពាក់ និងប្រាក់ឧបត្ថម្ភមកប្រគល់ឱ្យកងទ័ពនៅខេត្តនគរាជសីមា ព្រមទាំងប្រគល់សម្ភារៈឱ្យកងទ័ពរងរបួសដោយសារការធ្វើសង្គ្រាមឈ្លានពានកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx_N7vHwKOefETMDK7a2SbpAzwVpaf6a53GODNZZIwTNt6PXDKr3-ikOgTBDZTSSZf3x65i1PMPCF4XYQ6qS5ROxXlkGlw_xQF_-kPx5TOy3lWG417nLSqig6B4t2aLJJL_-3n7j9d-IM-Ga_omy56C-UdgCOcBvjdilpDk-7-uUvTISqoo7oBpxcBnB3s/s654/photo_2025-08-05_16-40-46%20(3).jpg
អ្នករួមដំណើរជាមួយលោក ប៊ុនស៊ីន ផាកក្លាង រួមមាន ៖ ព្រះចៅអធិការវត្តពោកៅតុន នៅស្រុកបាងរ៉ាក់ចាន់ ខេត្តសីងបុរី ព្រមទាំងពលរដ្ឋជាង២០នាក់ មកពីស្រុកបាងរ៉ាក់ចាន់ ដែលស្លៀកពាក់ឈុតបុរាណសម័យក្រុងស្រីអយុធ្យា បានយករបស់របរប្រើប្រាស់ចាំបាច់ រួមទាំងក្រណាត់យន្តចំនួន៥០០ដុំ និងក្រណាត់មន្តអាគម ១,៥០០ដុំ មកប្រគល់ឱ្យកងទ័ពថៃនៅព្រំដែន ហើយពលរដ្ឋថៃទាំងនេះបានផ្តល់កម្លាំងចិត្តឱ្យកងទ័ពរបស់ខ្លួនការពារទឹកដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMdVSrDWaQmZUdCIPNq88LUkTkWWxW8Qk5CrcRu-nxzay1FBHGjJyav0HO2XX8NzgE-7y1-K0EbBR45xw47ftubI2JjPnPfQwKqfKtVbYCnQMA415zEjPQeSWstjmlOw0LxthtnyCbwwcSv6dg-O0qahP2Y4-GI6yMVoUrLtHJjfFSQgqPlcqTQIMR5CIH/s655/photo_2025-08-05_16-40-46.jpg

ព្រះចៅអធិការវត្តពោកៅតុន បានឱ្យពរលោក ប៊ុនស៊ីន ផាកក្លាង មានសុវត្ថិភាព បន្ទាប់មក លោក ប៊ុនស៊ីន ផាកក្លាង ក៏ពាក់អាវយន្ត និយាយថា សូមពលរដ្ឋថៃកុំឈ្លោះគ្នាឯង ពលរដ្ឋថៃត្រូវសាមគ្គីគ្នាជាធ្លុងមួយ ពីព្រោះប្រទេសជិតខាង (កម្ពុជា) កំពុងតាមដានថៃ ។ លោកប្រាប់ឱ្យពលរដ្ឋថៃមើលប្រវត្តិសាស្ត្រឡើងវិញនៅសម័យក្រុងស្រីអយុធ្យាបែកបាក់ ប៉ុន្តែបើពលរដ្ឋថៃសាមគ្គីគ្នា គឺប្រទេសមហាអំណាចធំបំផុតលើពិភពលោក ក៏ពុំអាចហាមឃាត់ថៃបានដែរ នៅថ្ងៃមួយ ពលរដ្ឋថៃត្រូវតែក្រោកឡើងតស៊ូរួមគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieDEXWR_4PUYamEKDpuwx8urpmQJS5LeFdW64rVYJodRxbKlU_U8mOxsnVPJXz2o-APu0sv8EaWMD5JuT3EEBU98ztEnKcLgCICAvz3RTVnIk0rWkP5RXd20Pzr47KDhPYCSJIN13GSBmqCGE_7EcojHlqtOJjMxRUF3XitvlEhnR14EiRDJkSfoNfxAXV/s1280/photo_2025-08-05_16-57-07.jpg

ក្រៅពីនេះ លោកក៏បានអរគុណពលរដ្ឋថៃដែលរួមគ្នាយករបស់របរប្រើប្រាស់ប្រគល់ឱ្យកងទ័ពនៅព្រំដែន ហើយលោកប្រាប់ឱ្យពលរដ្ឋតាមដានលទ្ធផលការចរចាកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ដែលនឹងដឹងលទ្ធផលនៅថ្ងៃទី៨ ខែសីហា នេះ ។ ប្រសិនបើអាចទទួលយកលទ្ធផល GBC ថៃនឹងព្រមទទួលយក ប៉ុន្តែបើទទួលយកលទ្ធផល GBC មិនបានទេ ថៃនឹងចរចាបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_XmIxeSyRJsPdRrDvR0Yz0peUQDbD3WO1oSUt09GncRPok6n5j6_k3nfVxZ167CqhmgLI-7QF39IvgWRYbUwHB75N1ysmFS4siHMN9WC80ktuZW-t0y0c7Z0uUKdKN2ik_1mvpzlRwIBiFCzS_Le8pI1iPI_EP07QIkUfx47PWDG8ciTfdYV1z8F2_4k4/s1280/image_2025-08-06_08-35-00.png

កងទ័ពថៃបានត្រៀមខ្លួនជានិច្ច ខណៈរឿងការបង្ហោះដ្រូនបង្កភាពចលាចលនៅខេត្តជាច្រើន សូមឱ្យពលរដ្ឋជួយគ្នាតាមដានសង្កេតមើល ។ រីឯអ្នកមានចំណេះដឹងផ្នែកសញ្ញាប្រេកង់ សូមមកជួយសហការផងដែរ ៕

ច្រឡំទេដឹង? ថៃរៀបចំពិធីគោរពបូជារូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧ ដើម្បីសុំសេចក្ដីសុខជូនប្រទេសខ្លួន

0

សង្ស័យវង្វេងដូនតាហើយមើលទៅ! ជនជាតិថៃមួយក្រុមដែលមានទាំងសាស្រ្តាចារ្យ ព្រះសង្ឃ និងអ្នកមានចំណេះដឹងខាងអបិយជំនឿ បាននាំគ្នាសាងសង់រូបសំណាក់ស្ដេចមួយអង្គ ដែលពួកគេបានហៅថាជា «ព្រះបាទជ័យវរ្ម័នទី៧» នៅក្នុងសារមន្ទីរមួយក្នុងខេត្តនគររាជសីមា រួចក៏នាំគ្នារៀបចំពិធីគោរពថ្វាយបង្គំ ព្រមទាំងបំពាក់គ្រឿងពិសិដ្ឋលម្អលើព្រះកាយរូបសំណាក់នោះ ដើម្បីទទួលបានពរជ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHmQYrzsE313BxJ9LKtclyhrTZ-wuM94qh2GZgB4iIFQ5yqg6gWTMqMD5QcK-P1-72gryhkHH7B2McMV0VtSB9CYnwWbub_fRCnsAI74LAWZgXfXy4-Qq62DICDvHAoIy4IOZ5vYNTPm3eUFWs213LV5SVLP1C-YOZ6VLPx3EBJxldllIchTh9eZTnIG3f/s1024/photo_2025-08-05_16-10-33%20(2).jpg
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ថៃរ៉ាត់ កាលពីថ្ងៃទី4 ខែសីហា ឆ្នាំ2025 បានឲ្យដឹងថា អតីតឧបនាយករដ្ឋមន្ត្រីថៃ លោក Korn Thuppharangsri បានដឹកនាំពិធីដ៏អធិកអធមមួយនេះ ដែលបានប្រារព្ធឡើងដើម្បីថ្វាយបង្គំដល់រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាក្សត្រដ៏មានភាពអង់អាចបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ។ ពិធីនេះត្រូវបានប្រព្រឹត្តទៅនៅទីតាំងសារមន្ទីរជាតិភីម៉ៃ ស្រុកភីម៉ៃ ខេត្តនគរាជសីមា ដែលមានការចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំសាសនា និងអបិយជំនឿ រួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

តាមប្រភពដដែលបានឲ្យដឹងថា ពិធីនេះមានការថ្វាយតង្វាយ និងតម្កល់គ្រឿងលម្អយ៉ាងល្អិតល្អន់លើរូបសំណាក ដែលជាសញ្ញានៃការគោរព និងបូជាជូនចំពោះព្រះមហាក្សត្រពីសម័យបុរាណ។ អ្នកប្រារព្ធ និងចូលរួមពិធីនេះជឿថា ទង្វើនេះនឹងនាំមកនូវពរជ័យ ភាពចម្រុងចម្រើន និងការការពារដោយវិញ្ញាណផ្លូវក្នុងមកលើប្រទេសរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhGABrpao6ID2fOuq-680i9vBbXBNvUNb_CptZABBs2vyImrabPAOWwTxoAhfdnSBR3-76cu_6meF3xjImalbdUj1Grpz7nBQeE03Poebxmnfi4QVIkV2GAAnckC3cgTL8EgnsIx0n7MAaZWq_Uon2LBZw-i6dF4LVzTza9tn4DJD6dB0q7V9JrC36OCzw/s1280/photo_2025-08-05_16-10-33.jpg

ព្រឹត្តិការណ៍នេះក៏មានការបង្ហាញជាផ្លូវការនូវសម្លៀកបំពាក់ព្រះរាជា និងគ្រឿងតុបតែងលម្អក្នុងព្រះរាជពិធី។ ចំណែកគ្រឿងតង្វាយទាំងឡាយជានិមិត្តរូបដែលធ្វើឡើងចំពោះរូបសំណាកព្រះបាទជ័យវរ្ម័នទី៧។ ពិធីនេះក៏រួមបញ្ចូលទាំងការបួងសួង និងបុណ្យឧទ្ទិសដល់វិញ្ញាណក្ខន្ធទាហានដែលបានដួលរលំដែលបានការពារមាតុភូមិថៃ។

គួរបញ្ជាក់ថា ព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គ ជាក្សត្រខ្មែរដ៏ខ្លាំងពូកែមួយព្រះអង្គដែលល្បីល្បាញថាមានភាពខ្លាំងពូកែខាងធ្វើសឹក។ នៅក្នុងសម័យកាលរបស់ព្រះអង្គ ទ្រង់បានលើកកម្ពស់ផ្នែកសាសនា សុខមាលភាពប្រជារាស្រ្ត និងបានដឹកនាំកសាងប្រាសាទបុរាណដ៏អស្ចារ្យជាច្រើន ធ្វើឲ្យអាណាចក្រខ្មែរមានភាពរុងរឿងដល់កម្រិតកំពូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFWVScaa-_4V-2GMN7-SB8rTjr9y-yMBm4OL6XE3ug7MUZe3Y81nsaG3w9IjisHmQocpRN5FZnWN3_UL1GbabvhITtxQpKcM0818ZKjD-jNXuIxrFdmygGc_ZgGUS6m0ysgPjw2vaxnFwKBhyovFsfVGO7VK6EiYBYhpjWfvscT4HcJbE5Sm4C_DutmXya/s1175/photo_2025-08-05_16-10-34.jpg

ដោយឡែក ខណៈដែលខាងយោធាថៃកំពុងធ្វើទុក្ខបុ.កម្នេញកម្ពុជាឥតឈប់ឈរ ខាងក្រុមអ្នកកាន់សាសនាទាំងនេះ បែរជាធ្វើការប្រារព្ធពិធីថ្វាយបង្គំ និងបំពាក់គ្រឿងព្រះរាជាជូនរូបសំណាក់របស់ព្រះអង្គដើម្បីសុំពរជ័យ និងសេចក្ដីសុខជូនស្រុករបស់ខ្លួនទៅវិញ។ តើពួកគេដឹងឬធ្វើមិនដឹងឲ្យប្រាកដ? ឬមួយនេះជាចេតនាចង់យកអតីតព្រះមហាក្សត្រខ្មែរ ទៅធ្វើជាដូនតារបស់ខ្លួន?

ម៉ាឡេសុីនឹងប្រើប្រាស់ផ្កាយរណប ដើម្បីតាមដានស្ថានការណ៍បទឈប់បា.ញ់រវាងកម្ពុជា និង ថៃ

0

ម៉ាឡេសុី៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានផ្លាស់វេនអាស៊ាន នៅថ្ងៃទី៥ ខែសីហា បានលើកឡើងថា ម៉ាឡេស៊ី បានប្រើប្រាស់ផ្កាយរណប ដើម្បីតាមដានបទឈប់បាញ់រវាងកម្ពុជា និងថៃ។ ទន្ទឹមនេះ ប្រធានអាស៊ាន ក៏បានបញ្ជាក់ផងដែរថា កម្ពុជា និងថៃ បានឯកភាពឱ្យអនុព័ន្ធយោធាម៉ាឡេស៊ី និងសមភាគីអាស៊ានផ្សេងទៀត តាមដានពីចម្ងាយផងដែរ។ នេះបើយោងតាមសារព័ត៌មាន Bernama។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbZqQBd9SDFBtr7CEjK6z9DjbmpZeJzTwun0UdgpyQqkZmqvOvnox6SwOEIoAvHiOly_QbMNJ7MU3CXP-FVRzB6T2E6JUPs5Ky588NFvA6sqBGXmBgGGpgcctr9rQpnITY1IbXD3B0qtzreErj9P2jla3BmdiyAwTDCqA-krIYaCAdexnB-0R7KKwVQnaA/s1000/photo_2025-08-05_15-09-32.jpg
ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ីរូបនេះ បានអះអាងថា ម៉ាឡេស៊ី ត្រូវបានប្រគល់សិទ្ធិក្នុងការជួយសម្របសម្រួលជម្លោះព្រំដេនរវាងកម្ពុជា និងថៃ រហូតដល់ជម្លោះត្រូវបានដោះស្រាយ។ ត្រង់ចំណុចនេះ លោកអាន់វ៉ា ទំនងបានន័យថា ម៉ាឡេស៊ី នៅតែជួយសម្របសម្រួលប្រទេសសមាជិកអាស៊ានទាំងពីរ បើទោះជាលោកលែងជាប្រធានផ្លាស់វេនក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL6tL8EijHe9RsqMAzUQAwrZ738TYl2q1fmiCDhdRF8rBtdhHezlB7MLC-g0P_sjwQo9ExBvc1HDPP3-b7aapMhXKqMyn8CxjIdFvfjzuJMFzd8nlQTpL2md2_t-leBoDpJ46Y1zdlDPOs-EaweT1V68XZqmUKfM2SZP9pHezafXN5fgW364Sb9O_Prk33/s1200/photo_2025-08-05_15-09-33.jpg

ជាងនេះទៅទៀត ទាក់ទងនឹងសំណួរ ពីការបញ្ជូនក្រុមតាមដាន, លោក Ibrahim បានថ្លែងថា ម៉ាឡេស៊ីបានត្រៀមខ្លួនជាស្រេច ដើម្បីសម្របសម្រួល កិច្ចខិតខំប្រឹងប្រែងក្នុងការតាមដានស្ថានការណ៍ នៅតាមព្រំដែនកម្ពុជា-ថៃ ប្រសិនបើប្រទេសទាំងពីរស្នើសុំ។ ទោះជាយ៉ាងណា ស្ថានការណ៍ជម្លោះកម្ពុជា-ថៃ នៅពេលនេះ គឺនៅអាចគ្រប់គ្រងបានទេ បើទោះបីជាមានភាពតានតឹងក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9hqyg-YUiol2mGj_yNY-Y1iHWFQUNGotX8TK6JtjR9PnHAr6zStw97K6TfvfpWt1E9kJWbzyyL-DfoMkr9EM35ENyaapI189flG6vy3Gr7z5vXl4E9brVz5UogdvgiQNznX5d4-Iy19DGyWxCWYIOg2amq_C4y2HjtxCcaiGFWQwfQpcVRPw-xDF_fJab/s960/photo_2025-08-05_15-09-34.jpg
លោក Ibrahim Anwar មានប្រសាសន៍ថា៖ “រហូតមកដល់ពេលនេះ យើងមានការត្រួតពិនិត្យ តាមផ្កាយរណប ហើយភាគីកម្ពុជា-ថៃ បានយល់ព្រមថា អនុព័ន្ធយោធារបស់ម៉ាឡេស៊ី រួមជាមួយសមភាគីអាស៊ាន នឹងសម្របសម្រួល កិច្ចខិតខំប្រឹងប្រែងឃ្លាំមើលពីចម្ងាយបាន។” នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bernama។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNuj6kk9VwVYIiadyFrv2LSWe6XUR4zRhE2PASENrjGAyEI6S_sZqEer1fFVT0rKVEXsPD6Wn75Aqetx4DOLMNQNXQu97C5rAZxBqwKjDtJH24BrlSSaDRD5Qo5WfLxJhaz6W3B58XzsBUhj9-TaLflz6wFL-R-ejxMlQpneE5lxS7KYjgWMUCm7GA5ktH/s1280/photo_2025-08-05_15-09-32%20(2).jpg

គួរជម្រាបថា ការប្រកាសតាមដានបទឈប់បា.ញ់រវាងកម្ពុជា និង ថៃ តាមរយៈផ្កាយរណបដោយប្រទេសម៉ាឡេសុីនេះ ត្រូវបានធ្វើឡើងចំពេលដែលថៃបានចល័តកម្លាំងប្រដាប់អាវុ.ធគ្រប់ដៃ រាយបន្លាលួស និងប្រើប្រាស់គ្រឿងចក្រឈូសឆាយផ្លូវ រុករុលចូលទឹកដីកម្ពុជាយ៉ាងគឃ្លើន ដោយបង្ហាញយ៉ាងច្បាស់ពីការមិនគោរពបទឈប់បា.ញ់ដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី28 ខែកក្កដា ឆ្នាំ2025 កន្លងទៅទាល់តែសោះ៕

កងទ័ពថៃចោទប្រកាន់កម្ពុជាទុកសាកសពកងទ័ពចោលនៅសមរភូមិក្រោយកិច្ចព្រមព្រៀងឈប់បា.ញ់

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Amarin News រាយការណ៍ថា កងទ័ពថៃបានចោទប្រកាន់កម្ពុជាទុកសាកសពកងទ័ពចោលនៅសមរភូមិក្រោយពីអនុវត្តកិច្ចព្រមព្រៀងបទឈប់បា.ញ់ និងចោទប្រកាន់ទៀតថា កម្ពុជាទុកសាកសពកងទ័ពរបស់ខ្លួនឱ្យស្អុយរលួយនៅព្រំដែន ដែលថៃចាត់ទុកជាទង្វើអមនុស្សធម៌ និងរំលោ.ភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzmcta8fO-P0xOPmb-eiUjHxaQ7-7okuTYgpg8NCiVXKOl0b3EY02CmXDCY7HxljSa9L9TqKG8_-V8l_ZsBKXdEMh7VEnkfWrXP-u_MHoHnvTQJQ13VGIZODkYB87I18fuO-LIN876MvfA9u96Pv-cjrqT0VD35cxPRhVrpvOBChlbLshoM4_FLhLWL_q0/s800/photo_2025-08-05_15-30-46%20(2).jpg
អ្នកនាំពាក្យទីបញ្ជាការកងទ័ពថៃ លោក វិថៃ ឡៃផុមយ៉ា បានចេញមុខថ្កោលទោសកងទ័ពកម្ពុជា ដែលទុកចោលសាកសពកងទ័ពនៅសមរភូមិ និងពុំប្រមូលសាកសព ។ លោកចាត់ទុកថា នេះជាទង្វើអមនុស្សធម៌ និងរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ។ លោកចោទប្រកាន់ថា ការទុកចោលសាកសាកកងទ័ពនៅសមរភូមិបែបនេះ គឺជាការពុំផ្តល់កិត្តិយសដល់អ្នកពលីជីវិត និងធ្វើឱ្យក្រុមគ្រួសារកងទ័ពដែលស្លាប់ឈឺចាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7QXCItiFVu2rMAjWz85GkS-kZGQ2C0MksisZ5aHDULIcSIPstkbYPSEq-hTUfMb1c5QKYAUR3E6S7TYEBA46EApuSF1CaH6hQoY7ieYWiA4Oer8ikGNwHJhGKAdxYynAwawskmzP7AQHwq3FBpfvRi1l2aBagFWNe4VtpHHrxpTxhrz3a8w6iRjEywH6Q/s1477/519123724_122248666418215491_879923729128372945_n.jpg
លោកនិយាយថា ទង្វើនេះជាការបំពានអនុសញ្ញាទីក្រុងហ្សឺណែវ (Geneva Conventions) និងល្មើសច្បាប់មនុស្សធម៌អន្តរជាតិ (International Humanitarian Law) ដែលបានកំណត់ឱ្យប្រទេសមានសង្គ្រាមត្រូវប្រមូលសាកសពដោយក្តីគោរព និងផ្តល់កិត្តិយស ។ ផ្ទុយទៅវិញ ថៃបានយកចិត្តទុកដាក់លើការផ្តល់សុខុមាលភាពស្មើៗគ្នាដល់កងទ័ពគ្រប់លំដាប់ថ្នាក់ ជាពិសេស កងទ័ពនៅសមរភូមិដែលពលីជីវិតដើម្បីជាតិ ហើយលោកថា ថៃអនុវត្តយ៉ាងតឹងរ៉ឹងតាមគោលការណ៍អន្តរជាតិពេលបញ្ចប់សង្គ្រាម ឬស្ថានការណ៍ធូរស្រាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuZPfX4HrMQzX6JIr3VG2kujqv_VNiuIdmf0Pfi04PttZCLF0Qq74XKAraK-ip-jHWaNripwgtoIQkTxPmLGG7Gm8ogIkY3YQjuEDUtQ2IbdlTWbq-JTIkL3ErCmE7KQQP-R3tcVjoIc9VmH63ZURwx2r1Q3qiobOfvCu1EOXUDuUDwZvm8s9igNeP4xnz/s1427/528036054_568926226304646_8845113979164607941_n.jpg

ថៃបានស្វែងរកមនុស្សរងរបួស និងស្លាប់ភ្លាមៗស្របតាមគោលការណ៍ពេទ្យកងទ័ព ដោយបញ្ជាក់អត្តសញ្ញាណសាកសពច្បាស់លាស់ និងរៀបចំពិធីបុណ្យសពកងទ័ពតាមកិត្តិយស ព្រមទាំងផ្តល់កម្លាំងចិត្តដល់គ្រួសារសាកសព ។ លើសពីនេះ ក៏មានការថែទាំក្រុមគ្រួសារសាកសពជាបន្តបន្ទាប់ ទាំងការសិក្សារបស់កូនៗ និងផ្តល់សិទ្ធិប្រយោជន៍ផ្សេងៗដើម្បីឱ្យក្រុមគ្រួសារសាកសពអាចរស់នៅបន្តទៀត ខណៈថៃបញ្ជូនកងទ័ពរងរបួសទៅព្យាបាលនៅមន្ទីរពេទ្យកងទ័ព និងថែទាំរហូតជាសះស្បើយ ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យទីបញ្ជាការកងទ័ពថៃ លោក វិថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvOCpJRrKXrdIW6Gqv3BofxdrPUq-tlpazfSqFcmxn5RjB5VTcOjtILOxWMDPc7jgqzdoRaHM8BQ-kehH_iBywnXK1HqIbb6UnTFsoE7nTP_5wvGLJIHvy3w8pxfKgzmm_X0B-hDtPl_FjlNxCZLMPlLsD-Krwz6BLcPyW3XJLGoNC5xQwz9xrVFoYZMPb/s1120/528604247_1490133572156616_7964365861372298761_n.jpg
ការធ្វើបែបនេះពុំគ្រាន់តែធ្វើតាមតួនាទីនោះទេ ប៉ុន្តែវាបង្ហាញពីការគោរពដល់កងទ័ពគ្រប់រូបដែលពលីជីវិតក្នុងសមរភូមិដើម្បីការពារអធិបតេយ្យជាតិ ។ អ្នកនាំពាក្យទីបញ្ជាការកងទ័ពថៃ លោក វិថៃ សូមអំពាវនាវឱ្យកងទ័ពកម្ពុជាគិតពីទំនួលខុសត្រូវអន្តរជាតិ និងទទួលខុសត្រូវចំពោះកងទ័ពរបស់ខ្លួន ដោយអនុវត្តតាមគោលការណ៍មនុស្សធម៌ ពុំគួរទុកសាកសពកងទ័ពចោលនៅសមរភូមិបែបនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfPQG6El-MvnNF69H-0Xi9_6o_Vq-rnTUegJ-4KLD9SY-Fm6qKkmlzHGOaHKphcU6hN5Pps7AZ0EoAY68cyJpz2lfG7nPW_j85X86WG8AHH0Rx87R1YO9vxQk6kMH60q9wwXZ-oknj3ggEzXtmYOE47tuIw5cds_z0Y1QQTUHooW-MbM5f3ctADehMV_Gb/s1280/photo_2025-08-05_15-30-46.jpg
គួរបញ្ជាក់ថា នេះជាការចោទប្រកាន់ពីសំណាក់កងទ័ពថៃមកលើកម្ពុជា និងពុំទទួលស្គាល់ថា សាកសពទាំងនេះគឺជាសាកសពកងទ័ពថៃនៅព្រំដែន ដោយសារកងទ័ព និងរដ្ឋាភិបាលថៃព្យាយាមលាក់បាំងព័ត៌មានការស្លាប់របស់កងទ័ព ពុំហ៊ានប្រាប់ការពិតដល់ក្រុមគ្រួសារកងទ័ព ពីព្រោះខ្លាចរងការអាម៉ាស់ ៕

នាយករដ្ឋមន្ត្រីស្តីទីថៃបញ្ជាឱ្យរៀបចំពាក្យបណ្តឹងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីប្រឆាំងកម្ពុជាទៅអន្តរជាតិ ដោយចោទកម្ពុជាបា.ញ់ថៃមុន

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ បានបញ្ជាឱ្យគណៈរដ្ឋមន្ត្រីរៀបចំពាក្យបណ្តឹងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីប្រឆាំងកម្ពុជាទៅកាន់អន្តរជាតិ ដោយលោកចោទប្រកាន់កម្ពុជាចាប់ផ្តើមបា.ញ់ប្រ.ហារថៃមុន ។ លោករំពឹងថា អន្តរជាតិនឹងកាត់ទោសកម្ពុជា និងទាមទារសំណងការខូចខាត ព្រមទាំងប្រគល់តួនាទីឱ្យក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល ទប់ស្កាត់ព័ត៌មានក្លែងក្លាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjE_LcSxok0nKqsnKzUaPkdXNglu-r0h6yrQ6kOab4sL2y7q8doHZQCmjr-VvMgUYvBDIo5_BN4nz86EQL7fusxNZEot3NDvnEcNMIVlAbcFC5DaEVJewYioz_lWm5z5Vi7J_3L5xmbK-HVJKIYVIrJbD2q6KgykH51vL5XVxVf1H_39iDIENTSoDPjULK/s1500/image_2025-08-05_15-37-26%20(2).png

នៅថ្ងៃទី៥ ខែសីហា នេះ លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃនិយាយថា នាយករដ្ឋមន្ត្រីស្តីទី លោក ភូមិថាំ វីឆាយ៉ាឆៃ បានបញ្ជាឱ្យគណៈរដ្ឋមន្ត្រីកំណត់វិធានការដូចខាងក្រោម ៖

១-ចាត់វិធានការតាមច្បាប់ករណីកម្ពុជាប្រើប្រាស់កម្លាំងកងទ័ព និងអាវុធឈ្លានពានអធិបតេយ្យថៃ រហូតបណ្តាលឱ្យពលរដ្ឋថៃស្លាប់ និងបាត់បង់ទ្រព្យសម្បត្តិ ក៏ដូចជាបាត់បង់ជីវិតកងទ័ព និងមន្ត្រីរាជការជាច្រើន ។ ស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការផ្នែកច្បាប់ពាក់ព័ន្ធនឹងបណ្តឹងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីទាំងនៅប្រទេសថៃ និងអន្តរជាតិ រួមទាំងច្បាប់ផ្សេងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr3mEKOs52mYKP0c8R2srCjxAIfJtEIyV6SJLYFCLnRCJofLNJKlsw_N0MKX92EPcQjWZoTW_USn-eZdccvlW-kubHgFHq86GTeGVeF1LK6jsdSBeDK0Jg8ZZbCkLcQpdzU9XuAZV-MXLluZiYw7Uug1qyjagwCqKvRLL3z1ly3PU_94TSC7I0TFyGCzUF/s768/image_2025-08-05_15-37-31.png
ការិយាល័យក្រុមប្រឹក្សាសន្តិសុខជាតិត្រូវប្រជុំជាមួយសស្ថាប័នរងការខូចខាត ដូចជា ៖ កងទ័ពជើងគោក ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួងផ្សេងៗ ដោយអញ្ជើញអគ្គលេខាធិការក្រុមប្រឹក្សារដ្ឋចូលរួមប្រជុំដើម្បីណែនាំផ្លូវច្បាប់ ដើម្បីចាត់វិធានការតាមច្បាប់ឱ្យបានឆាប់បំផុតដើម្បីដាក់ទោសកម្ពុជា និងទាមទារសំណងខូចខាត ព្រមទាំងជូនដំណឹងដល់ពលរដ្ឋថៃឱ្យដឹងពីសិទ្ធិប្តឹងកម្ពុជាទាមទារសំណង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkT4QBHU_SwU72gMcpjTwHemd6rcrTfP52d23JwMy6U3zs8oCZZao_qvaI1EiDwhKjkgAWawp8VpzFvoGBkLqDd7Kofcp36bl3bGmk67HApCO5PYJ6egWOL_y37nCYLMgW_89xBIXgZuJGJyQEcsp8PNFLhfbuYpSlXBS52ctojrHhiqjEB5eUvXVLnZBZ/s3028/image_2025-08-05_15-37-27.png
២-នៅព្រំដែនកម្ពុជា-ថៃបានឈប់បាញ់គ្នាហើយ ពេលនេះ ប្រទេសទាំងពីរកំពុងប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) នៅម៉ាឡេស៊ី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ប៉ុន្តែមានភារកិច្ចជាច្រើនដែលថៃត្រូវចាត់វិធានការ គឺការដោះគ្រាប់ដែលកងទ័ពកម្ពុជាបាញ់មកសេសសល់នៅទីប្រជុំជន និងបរិវេណលំនៅឋានពលរដ្ឋ ។ សូមឱ្យភ្នាក់ងារដោះគ្រាប់ធ្វើការដោយប្រុងប្រយ័ត្ន និងគិតពីសុវត្ថិភាពខ្លួនឯង រួមទាំងពលរដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTIXIsTtUx-rit9ODaLgaPQ4NT8i9-0YUj0pC-sgV-ubsZaGwMfnydYduLZdkxgbx6CELg_X4zLTKRW4N1Ntr9ei77Q1-GzZeefXAd_3dX27ZxMH2aTkwkqfW0b8JJa24HMrZHbbrQBtYjCKp4GwM5Jz3qzhrqpqgKfeAY14JKaujG7GHK-9KegIAJK3NA/s1280/image_2025-08-05_15-37-31%20(2).png
៣-ការពារ និងដោះស្រាយបញ្ហាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដែលកើនឡើង និងផលប៉ះពាល់ខ្លាំង ជាពិសេស ព័ត៌មានក្នុងបណ្តាញសង្គមពេលស្ថានការណ៍ព្រំដែនពុំទាន់មានសន្តិសុខគ្រប់គ្រាន់ ។ លោកចោទប្រកាន់ថា ថៃរងការវាយប្រហារព័ត៌មានក្នុងបណ្តាញសង្គមពីកម្ពុជា ដែលព្យាយាមធ្វើឱ្យបែកបាយក្នុងសង្គមថៃ ។ ក្រៅពីនេះ សូមក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងបណ្តាញសង្គមដែលមានប្រភពពីក្រៅប្រទេស ដើម្បីកុំឱ្យពលរដ្ឋយល់ខុស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibBQSnQBLjpg7GVbFca5ihnmiCuNxkS7d8qMuW3SFRsolYHfcJdd0sVQNdUApMk_U2XTTHV3OZqFc-5CQQ7qvVoJIh_xGpBaJapUHiJ6uI5QcwDAVgmXZQEk-MzwIZojuooYvZ6suYYwrVVg8375pyOOV9A0i7SKds491d2OmV2wtb9lDvZuRfzwC5-rB0/s1271/image_2025-08-05_15-37-26%20(3).png

គួរបញ្ជាក់ថា បច្ចុប្បន្ន មានសារព័ត៌មានក្លែងក្លាយជាច្រើនក្នុងបណ្តាញសង្គមថៃ ដែលសរសេរចោទប្រកាន់ និងលាបពណ៌កម្ពុជាមិនឈប់ឈរ ។ ក្រៅពីនេះ ក៏មានការផ្សាយព័ត៌មានបំភ្លៃ ដែលមានប្រភពចេញពីសារព័ត៌មាននានារបស់ថៃ ដោយសាររដ្ឋាភិបាលថៃគ្មានវិធានការទប់ស្កាត់ បែរជាមកចោទប្រកាន់កម្ពុជាផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទៅវិញ ។ លើសពីនេះ ថៃរៀបចំដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីប្រឆាំងកម្ពុជាទៅអន្តរជាតិ ដោយចោទប្រកាន់កម្ពុជាចាប់ផ្តើមបា.ញ់ថៃមុន ៕