សង្ស័យវង្វេងដូនតាហើយមើលទៅ! ជនជាតិថៃមួយក្រុមដែលមានទាំងសាស្រ្តាចារ្យ ព្រះសង្ឃ និងអ្នកមានចំណេះដឹងខាងអបិយជំនឿ បាននាំគ្នាសាងសង់រូបសំណាក់ស្ដេចមួយអង្គ ដែលពួកគេបានហៅថាជា «ព្រះបាទជ័យវរ្ម័នទី៧» នៅក្នុងសារមន្ទីរមួយក្នុងខេត្តនគររាជសីមា រួចក៏នាំគ្នារៀបចំពិធីគោរពថ្វាយបង្គំ ព្រមទាំងបំពាក់គ្រឿងពិសិដ្ឋលម្អលើព្រះកាយរូបសំណាក់នោះ ដើម្បីទទួលបានពរជ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHmQYrzsE313BxJ9LKtclyhrTZ-wuM94qh2GZgB4iIFQ5yqg6gWTMqMD5QcK-P1-72gryhkHH7B2McMV0VtSB9CYnwWbub_fRCnsAI74LAWZgXfXy4-Qq62DICDvHAoIy4IOZ5vYNTPm3eUFWs213LV5SVLP1C-YOZ6VLPx3EBJxldllIchTh9eZTnIG3f/s1024/photo_2025-08-05_16-10-33%20(2).jpg
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ថៃរ៉ាត់ កាលពីថ្ងៃទី4 ខែសីហា ឆ្នាំ2025 បានឲ្យដឹងថា អតីតឧបនាយករដ្ឋមន្ត្រីថៃ លោក Korn Thuppharangsri បានដឹកនាំពិធីដ៏អធិកអធមមួយនេះ ដែលបានប្រារព្ធឡើងដើម្បីថ្វាយបង្គំដល់រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាក្សត្រដ៏មានភាពអង់អាចបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ។ ពិធីនេះត្រូវបានប្រព្រឹត្តទៅនៅទីតាំងសារមន្ទីរជាតិភីម៉ៃ ស្រុកភីម៉ៃ ខេត្តនគរាជសីមា ដែលមានការចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំសាសនា និងអបិយជំនឿ រួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

តាមប្រភពដដែលបានឲ្យដឹងថា ពិធីនេះមានការថ្វាយតង្វាយ និងតម្កល់គ្រឿងលម្អយ៉ាងល្អិតល្អន់លើរូបសំណាក ដែលជាសញ្ញានៃការគោរព និងបូជាជូនចំពោះព្រះមហាក្សត្រពីសម័យបុរាណ។ អ្នកប្រារព្ធ និងចូលរួមពិធីនេះជឿថា ទង្វើនេះនឹងនាំមកនូវពរជ័យ ភាពចម្រុងចម្រើន និងការការពារដោយវិញ្ញាណផ្លូវក្នុងមកលើប្រទេសរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhGABrpao6ID2fOuq-680i9vBbXBNvUNb_CptZABBs2vyImrabPAOWwTxoAhfdnSBR3-76cu_6meF3xjImalbdUj1Grpz7nBQeE03Poebxmnfi4QVIkV2GAAnckC3cgTL8EgnsIx0n7MAaZWq_Uon2LBZw-i6dF4LVzTza9tn4DJD6dB0q7V9JrC36OCzw/s1280/photo_2025-08-05_16-10-33.jpg

ព្រឹត្តិការណ៍នេះក៏មានការបង្ហាញជាផ្លូវការនូវសម្លៀកបំពាក់ព្រះរាជា និងគ្រឿងតុបតែងលម្អក្នុងព្រះរាជពិធី។ ចំណែកគ្រឿងតង្វាយទាំងឡាយជានិមិត្តរូបដែលធ្វើឡើងចំពោះរូបសំណាកព្រះបាទជ័យវរ្ម័នទី៧។ ពិធីនេះក៏រួមបញ្ចូលទាំងការបួងសួង និងបុណ្យឧទ្ទិសដល់វិញ្ញាណក្ខន្ធទាហានដែលបានដួលរលំដែលបានការពារមាតុភូមិថៃ។

គួរបញ្ជាក់ថា ព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គ ជាក្សត្រខ្មែរដ៏ខ្លាំងពូកែមួយព្រះអង្គដែលល្បីល្បាញថាមានភាពខ្លាំងពូកែខាងធ្វើសឹក។ នៅក្នុងសម័យកាលរបស់ព្រះអង្គ ទ្រង់បានលើកកម្ពស់ផ្នែកសាសនា សុខមាលភាពប្រជារាស្រ្ត និងបានដឹកនាំកសាងប្រាសាទបុរាណដ៏អស្ចារ្យជាច្រើន ធ្វើឲ្យអាណាចក្រខ្មែរមានភាពរុងរឿងដល់កម្រិតកំពូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFWVScaa-_4V-2GMN7-SB8rTjr9y-yMBm4OL6XE3ug7MUZe3Y81nsaG3w9IjisHmQocpRN5FZnWN3_UL1GbabvhITtxQpKcM0818ZKjD-jNXuIxrFdmygGc_ZgGUS6m0ysgPjw2vaxnFwKBhyovFsfVGO7VK6EiYBYhpjWfvscT4HcJbE5Sm4C_DutmXya/s1175/photo_2025-08-05_16-10-34.jpg

ដោយឡែក ខណៈដែលខាងយោធាថៃកំពុងធ្វើទុក្ខបុ.កម្នេញកម្ពុជាឥតឈប់ឈរ ខាងក្រុមអ្នកកាន់សាសនាទាំងនេះ បែរជាធ្វើការប្រារព្ធពិធីថ្វាយបង្គំ និងបំពាក់គ្រឿងព្រះរាជាជូនរូបសំណាក់របស់ព្រះអង្គដើម្បីសុំពរជ័យ និងសេចក្ដីសុខជូនស្រុករបស់ខ្លួនទៅវិញ។ តើពួកគេដឹងឬធ្វើមិនដឹងឲ្យប្រាកដ? ឬមួយនេះជាចេតនាចង់យកអតីតព្រះមហាក្សត្រខ្មែរ ទៅធ្វើជាដូនតារបស់ខ្លួន?