Home Blog Page 354

លោក John Sey ស្នើសុំឱ្យពលរដ្ឋកុំយកប្រទេសទី២-៣ មកពាក់ព័ន្ធស្របពេលកំពុងដោះស្រាយជម្លោះជាមួយថៃ

0

លោក John Sey អ្នក Review ដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជាបានស្នើសុំអ្នកនិយមលេងបណ្តញសង្គមមួយចំនួនកុំយកប្រទេសទី២ ទី៣ មកថែមចូលជម្លោះស្របពេលដែលយើងកំពុងដោះស្រាយជាមួយប្រទេសថៃហើយយើងត្រូវការសន្តិភាព។ លោកស្នើសុំឱ្យបញ្ឈប់ការឌឺដងទៅប្រទេសដទៃដែលកាន់ជើងប្រទេសថៃព្រោះនាំឱ្យប្រឡាក់ភាពស្អាតស្អំរបស់ខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig8HqPXmYruJ2xwwb1xnShfuZI0hXP5rXTZrsF6S5fM35RmPOTra-sEVGqIKqiyKtWFlcT956JBHW3tLGHSB2dOB51hpnvZiNesBNSb1XbaVUJUW9Yfd5q6yxA8874ddmD48TGn-90Tg30m9Kq9A9yW2UAIqSS-Hx45UFQZ965Tkguux8E6EecAfJxtglq/s1440/image_2025-08-05_14-47-23.png
នាពេលថ្មីៗនេះមានការចែកចាយរូបភាពដែលភាគីថៃបានជួបជាមួយនឹងភាគីប្រទេសផ្សេងហើយអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិប្រតិកម្មយ៉ាងច្រើន។ ឃើញអ្នកប្រើប្រាស់បណ្តាញសង្គមទាញយកប្រទេសដទៃចូលមកថែមក្នុងជម្លោះលោក John Sey ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ឈប់សកម្មភាពនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggHkr14MkwnJoAWFnRrO8TdM5qvJp7Ae00cCJEDXwEgrRKQO-k86-Rq_ix9YARQW72orWsHl3br2CR6Xpi-i15x2WloruL2e-kGFlPXoqIa93e5L-bXHBLYpDe95Sol74pZTy9hKM1SOfL00wiwfWyneJYAZKoZXQtRGw5VnoQ0as5vSRaSwcMOr7u_r4R/s5000/image_2025-08-06_13-52-13.png

នៅថ្ងៃទី៥ សីហា លោក John Sey បានបង្ហោះសំណេរថា «សុំចិត្តបងប្អូនយើងមួយចំនួនត្រង់ៗ មេត្តាកុំយកប្រទេសទី ២ ទី ៣ មកថែមចូលជម្លោះជាមួយទៀតអីដោះស្រាយសៀមតែ ១ សិនទៅ យើងត្រូវការសន្តិភាព »។ លោកក៏បន្ថែមពាក្យពេចន៍ថា «សូមបញ្ឈប់ការទៅបញ្ចេញមតិឌឺដងឱ្យប្រទេសផ្សេងដែលកាន់ជើងសៀមទៅ! ខ្ញុំដឹងថាយើងខឹង តែធ្វើបែបនេះវាកាន់តែនាំឱ្យប្រឡាក់រូបភាពស្អាតស្អំយើងទៅវិញទេ» នៅក្នុងផ្នែកមតិយោបល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR8ivL0KalFX3qnnPu2T2VWqq4d8z23w3ltOju9XetlP3gDfv-lhkasWYDq1eaeforIHjlxBUmd5SdLXmmQAn6epdthbPDFOzZ8m27hJSXQvIRR6V0e7_W2i_LCd1sc126y_gZdHHe_AywLcNhnBQHFZDGZOPXYO3b7f8pvWyWXU4WEbEiuTTUzkDFdeNv/s1200/image_2025-08-06_13-52-20.png

គួរបញ្ជាក់ផងដែរថា ស្របពេលប្រទេសកម្ពុជានិងថៃមានបញ្ហាជម្លោះព្រំដែនជាមួយគ្នា មានការកើនឡើងយ៉ាងខ្លាំងអំពីព័ត៌មានក្លែងក្លាយ ដែលមានចរិតបញ្ឆេះកំហឹងប្រជាពលរដ្ឋ ហើយការចែកចាយព័ត៌មានក្លែងក្លាយកំពុងតែរួមចំណែកឱ្យប្រទេសទាំងពីរកាន់តែតានតឹងហើយធ្វើឱ្យបទឈប់បាញ់ផុយស្រួយ អាចបំផ្លាញសន្តិភាពបាន៕

ខ្មែរសុរិន្ទស្ទីបន្ទោសរដ្ឋាភិបាលថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជា និងពុំទទួលខុសត្រូវប្រមូលសាកសពនៅសមរភូមិ

0

ប្រទេសថៃ ៖ តាំងពីកម្ពុជា និងថៃអនុវត្តកិច្ចព្រមព្រៀងបទឈប់បា.ញ់នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋាភិបាល និងកងទ័ពថៃបានចោទប្រកាន់កម្ពុជាពុំប្រមូលសាកសពកងទ័ពនៅសមរភូមិ និងចោទទៀតថា កម្ពុជាគ្មានមនុស្សធម៌ ពុំទទួលខុសត្រូវសាកសពកងទ័ពដែលបានព.លីជីវិតដើម្បីការពារជាតិ ។ រយៈពេលជាច្រើនថ្ងៃមកនេះ មានសត្វត្មាតជាច្រើនក្បាលប្រមូលផ្តុំនៅព្រំដែនកម្ពុជា-ថៃ ហើយពលរដ្ឋថៃ និងខ្មែរសុរិន្ទសំណូមពរឱ្យរដ្ឋាភិបាលថៃមកប្រមូលសាកសពទៅធ្វើបុណ្យ បើបណ្តោយបែបនេះនឹងមានជំងឺឆ្លងរាតត្បាត ។

ប៉ុន្តែរដ្ឋាភិបាល និងកងទ័ពថៃប្រាប់ទៅពលរដ្ឋរបស់ខ្លួនថា នេះពុំមែនជាសាកសពកងទ័ពថៃទេ គឺជាសាកសពកងទ័ពកម្ពុជាដែលគ្មានការប្រមូល ។ កងទ័ពថៃថែមទាំងនិយាយថា ប្រសិនបើនេះជាសាកសពកងទ័ពថៃមែន ថៃនឹងប្រមូលយកទៅធ្វើបុណ្យតាមប្រពៃណី និងផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារកងទ័ពមិនខាន ។ បើទោះជាកងទ័ពថៃព្យាយាមកុហកបែបនេះក្តី ប៉ុន្តែខ្មែរសុរិន្ទមួយចំនួនពុំជឿទេ និងស្តីបន្ទោសរដ្ឋាភិបាលថៃខ្លាំងៗ ។

បុរសខ្មែរសុរិន្ទម្នាក់បានបង្ហោះវីដេអូស្តីបន្ទោសរដ្ឋាភិបាលថៃក្នុង TikTok ដោយសារទ្រាំលែងបានដែលរដ្ឋាភិបាលថៃបញ្ជូនកងទ័ពមកឈ្លានពានកម្ពុជា ហើយរដ្ឋាភិបាលថៃពុំទទួលខុសត្រូវប្រមូលសាកសពកងទ័ពរបស់ខ្លួនក្នុងសមរភូមិ ទុកឱ្យសត្វក្អែក និងត្មាតហែកស៊ីសាកសពជាអាហារ ហើយរដ្ឋាភិបាលថៃប្រាប់ពលរដ្ឋថា នេះជាសាកសពកងទ័ពកម្ពុជា ។ វីដេអូរបស់បុរសខ្មែរសុរិន្ទត្រូវបានពលរដ្ឋថៃចាប់អារម្មណ៍ និងចែកចាយយ៉ាងច្រើនកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ។

បុរសខ្មែរសុរិន្ទនិយាយថា រដ្ឋាភិបាលថៃបានធ្វើសង្គ្រាមវាយប្រហារមុនមកលើកម្ពុជា ប៉ុន្តែពុំហ៊ានប្រមូលសាកសពកងទ័ពថៃយកទៅធ្វើបុណ្យ ហើយបណ្តោយឱ្យសត្វក្អែក និងត្មាតហែកស៊ីសាកសពជាអាហារ ។ រដ្ឋាភិបាលថៃមានប្រាក់ទិញអាវុធធ្វើសង្គ្រាមឈ្លានពានកម្ពុជា ប៉ុន្តែរដ្ឋាភិបាលថៃពុំទទួលខុសត្រូវក្នុងការទិញថ្នាំពេទ្យមកព្យាបាលកងទ័ពរបស់ខ្លួនដែលរងរបួស ។

រដ្ឋាភិបាលថៃពុំទទួលខុសត្រូវសាកសពកងទ័ព ហើយប្រាប់ឱ្យកម្ពុជាទទួលខុសត្រូវជំនួសវិញ ។ បើកម្ពុជាពុំព្រមទទួលខុសត្រូវសាកសពកងទ័ពថៃដែលស្លាប់នៅព្រំដែនទេ រដ្ឋាភិបាលថៃចោទប្រកាន់ថា កម្ពុជាគ្មានមនុស្សធម៌ ។ ហេតុនេះ ខ្ញុំសូមប្រាប់ទៅបងប្អូនខ្មែរសុរិន្ទបើកចិត្តឱ្យទូលាយថា តើប្រទេសណាដែលគ្មានមនុស្សធម៌? និងឆ្លើយប្រាប់ខ្ញុំត្រង់ៗ សូមបើកភ្នែកមើលផង តើប្រទេសណាគ្មានមនុស្សធម៌ក្នុងការប្រមូលសាកសពនៅសមរភូមិ? នេះបើតាមការលើកឡើងរបស់បុរសខ្មែរសុរិន្ទ ។

គួរបញ្ជាក់ថា រដ្ឋាភិបាល និងកងទ័ពថៃពុំទទួលស្គាល់សាកសពកងទ័ពរបស់ខ្លួននៅសមរភូមិទេ ហើយចោទប្រកាន់ថា គឺជាសាកសពកងទ័ពកម្ពុជា ។ រដ្ឋាភិបាលថៃ និងកងទ័ពថៃនិយាយដដែលៗថា កម្ពុជាពុំទទួលខុសត្រូវប្រមូលសាកសពកងទ័ពដែលពលីជីវិតក្នុងសមរភូមិ និងចោទប្រកាន់ថា ជាទង្វើគ្មានមនុស្សធម៌ ដែលបង្កផលវិបាកដល់កងទ័ពថៃល្បាតនៅព្រំដែន ៕

ព្រះវិស្ណុទេពក្នុងព្រហ្មញ្ញសាសនាមួយអង្គដែលទទួលបានការគោរពបូជាច្រើនក្នុងតំបន់អង្គរ

0

គ្មានឡើយសភាពស្ងប់ស្ងាត់ក្នុងតំបន់អង្គរ ដោយសារមានជំនឿលើបារមីវត្ថុស័ក្តិសិទ្ធ អទិទេពនានា និងព្រលឹងបុព្វបុរសខ្មែរដែលថែរក្សាដែនដីមួយនេះ បច្ចុប្បន្នមានពលរដ្ឋខ្មែរកាន់តែច្រើនមកពីគ្រប់ទិសទី បាននាំគ្នាយកគ្រឿងបូជាផ្សេងៗមកបន់ស្រន់សុំសេចក្តីសុខតាមទីសក្ការៈទីទៃពីគ្នាតាមបណ្តាប្រាសាទបុរាណ។ នេះបើផ្អែកតាមការផ្សព្វផ្សាយលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEila2HYYR4liH41OG2f6QZaUtOgPqSk7lhvEL04Leu7MoP8bXpec3_UUpQ7Dc6Efu1p75uGgwd0JCkZV-0l-1a2FYX81hE3ExhSemAY3IUqnBoZ1jfQRb5BiNStG0assgFVnw8lUYAvLnBd90usHhJypMySHQSP5BoyfzNfBulH9rHiuCirsnYGGRocK-pg/s1280/photo_2025-08-05_15-29-07.jpg
ក្រៅអំពីរូបពុទ្ធបដិមា រូបទេពនានានៅក្នុងលទ្ធិព្រហ្មមញ្ញសាសនាក៏ទទួលបានប្រជាប្រិយភាពដែរ រហូតក្លាយជាគោលដៅនៃការមកគោរពបូជាពីសំណាក់ភ្ញៀវចម្រុះជាតិសាសន៍ ពិសេសបដិមាព្រះវិស្ណុ។ ពលរដ្ឋខ្មែរច្រើនមកបួងសួងសុំពរជ័យ សេចក្តីសុខចម្រុងចម្រើនពីព្រះអង្គ ពិសេសសូមឱ្យប្រទេសជាតិកម្ពុជារួចផុតពីសង្រ្គាមឈ្លានពាន ពីជំងឺផេ្សងៗ និងសម្បូរសប្បាយជានិច្ចនិរន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh62B1bLpivfQYJ3i37q7-m3dGpziyL0QhFsz54qioQrDPhXx7TuIKRgULOlFbDqY2tlacIjeAN5cVoYlXR64gBV5k6MdWb7z92DfXaNWInwJT46_SESqxrvku6g32lUIGssF_hvZzKxY8rjypPsNF-W_5TRZRuqkcQBIwFaRIfint0XiqRXTg7bnxncwEK/s1280/photo_2025-08-05_15-29-08.jpg
តាមឯកសារបង្ហាញអំពីជំនឿខ្មែរមួយចំនួនបានបញ្ជាក់ថា ព្រះវិស្ណុ ឬព្រះនរាយណ៍ ជាអាទិទេពមួយអង្គក្នុងចំណោមអាទិទេពបីអង្គនៃលទ្ធិព្រហ្មញ្ញសាសនា ឬហិណ្ឌូសាសនា ដោយព្រះអង្គ ជាព្រះការពារលោក ជាព្រះដែលបង្កើតព្រះព្រហ្ម និងព្រះឥសូរ។ ព្រះវិស្ណុ ជាព្រះដ៏វិសេស មានសម្បុររាង្គកាយពណ៌បៃតង គ្រងសំលៀកបំពាក់ពណ៌មាស មានយាន្តជំនិះជាសត្វគ្រុឌ ឬហោះហើរដោយមានផ្កាឈូកទ្រព្រះបាតជើងរបស់ព្រះអង្គ ហើយអាចបែងភាគជាមានដៃ ៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrrYQzjX6aPzYEkz_GHgai40h6H9i0nTmBbI8ZZAo7quGHhqWwcLTmSS-tCkVUrsWmPvzoAePKxi0vBCKFguR8SdSbzkLDzFh9OQGy7Zp4shq4qb6-GED_pCB4sMy9s8Ay-9DcqkV43twIKzdRyAcj7Biox9wzxZgo5tfAHP6ayg6zQvJu_05itFGQCtDn/s856/photo_2025-08-05_15-29-17.jpg

ព្រះហត្ថទាំង ៨ មានកាន់សាស្ត្រាវុធដូចជា កងចក្រ ខ្យងស័ង្ខ ព្រះខ័ន ផ្កាឈូក ដំបង ដងធ្នូ គម្ពីរវេទ និងឈើច្រត់។ តាមទេវៈកថា ដោយសាទ្រង់ជាទេពរក្សាលោក ទ្រង់តែងដើរតួនាទីជាអ្នកសង្គ្រោះពិភពលោក តាមការបែងភាគ ជាអាវតារទាំង១០ ដែលចែកជា ៣ទម្រង់ គឺទម្រង់ជាមនុស្ស សត្វ និងពាក់កណ្ដាលខ្លួនជាមនុស្ស ឯពាក់កណ្ដាលទៀតជាសត្វ។ ឯរូបបដិមាព្រះវិស្ណុ ឬព្រះនរាយណ៍របស់ប្រទេសកម្ពុជា ដែលត្រូវបានគេចាត់ទុកថាជាបដិមាដែលធ្វើអំពីលោហៈដ៏ធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅតំបន់អង្គរ គឺជាបដិមាព្រះវិស្ណុផ្ទុំដែលត្រូវបានគេតម្កល់ទុកនៅក្នុងសារមន្ទីរជាតិនារាជធានីភ្នំពេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWf-LD65j-kf21MN5YwnfVqRrUckLvWb6GDfHWAPeE1ZiDOTsoIdu3ZR8y37lwrDrwdkZITWGfZdCH43ODAPl4WBlX3Kz8FxsA2KbI63vCjvqstKVJfBO9ymc6FfX4N1kFf6VvN_ljs7LofXombnRHrRopFX39HSApDoJjZaoXpySdebzynAN6wV0LeuNJ/s1181/photo_2025-08-05_15-29-17%20(2).jpg
តាមរយៈកំណាយនៅឆ្នាំ១៩៣៦ ដឹកនាំដោយអ្នកអភិរក្សជនជាតិបារាំង លោក ម៉ូរីស ហ្គេស(Maurice Glaize) បានរកឃើញបដិមានេះ នៅក្នុងគំនររណ្តៅថ្មចំកណ្តាលតួប៉មប្រាសាទមេបុណ្យខាងលិច។ តាមការសន្និដ្ឋាន ជំហានដំបូងគេបានវាយកម្ទេចបដិមាព្រះនារាយណ៍ផ្ទុំនេះជាច្រើនបំណែក មុនយកទៅកប់ចោលក្នុងដី ជាមួយនឹងបំណែកបដិមាផ្សេងទៀត។ ទោះបែបណាក្តីរហូតបច្ចុប្បន្នមិនទាន់មានការបកស្រាយលម្អិតអំពីវិធីដែលនាំអោយខ្មែរអាចផលិតបានបដិមាព្រះវិស្ណុធ្វើពីលោហៈសំរឹទ្ធ ហើយស្រោបមាសមានខ្នាតយក្សបែបនេះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi02j4ujxn46QS4TMyMi4CTHn2K10d0yhkeMwYATFIh3VeYzUCijdVZHHoCW8rSdQIsUYU4fjkWapl8yDQHD3Bj2AC1dbESgOdxkx6_-pv089XW-SZA_RKLlPK4GqhpynE1w4kliujQTDcQl4ba5oknA-TQ-1Cx2xkp2nwqTS3lVMg1ikGXXEpTJJKCG5Vn/s1280/photo_2025-08-05_15-29-23.jpg

ប៉ុន្តែកន្លងមក រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក លី រស្មី ធ្លាប់បានបញ្ជាក់ថា នៅសម័យអង្គរ ខ្មែរធ្លាប់មានឡស្លលោហៈធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលគ្មានប្រទេសណាមួយអាចស្លលោហៈបានល្អដូចខ្មែរឡើយ។ ទោះបែបណាក្តី បដិមាព្រះវិស្ណុដែលយកមករក្សាទុកនារាជធានីភ្នំពេញ មានត្រឹមមួយកំណាត់ខាងលើប៉ុណ្ណោះ ដោយមានព្រះហស្ថស្ដាំពីរ ព្រះសីសៈ និងដើមទ្រូង។ កំណាត់បដិមានេះមានកម្ពស់ ១២២ សង់ទីម៉ែត្រ ប្រវែង ២២២ សង់ទីម៉ែត្រ និងទទឹង៧២.៥ សង់ទីម៉ែត្រ ប្រសិនបើនៅមានរូបរាងពេញលេញបដិមាអង្គនេះអាចមានប្រវែងរហូត ៦ម៉ែត្រឯណោះ៕

បេក្ខជនប្រឡងបាក់ឌុបខេត្តឧត្តមានជ័យត្រូវមកប្រឡងនៅខេត្តសៀមរាប

0

ដើម្បីធានាសុវត្ថិភាព បញ្ចៀសបញ្ហានៃការផ្ទុះសង្គ្រាមតាមព្រំដែនរវាងកម្ពុជា និងថៃ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអោយបេក្ខជនដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅក្នុងខេត្តឧត្តរមានជ័យ ទទួលបានសិទ្ធពិសេសអាចទៅប្រឡងនៅក្នុងភូមិសាស្ត្រស្រុកពួក នៃខេត្តសៀមរាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3l0uQ22Fij6aNyQZkGbSc7oz31FN1MPlyGjdRyh1cPX60DrLBUe3_ecqu57yYqmxWjTNYQJNKWijomPZGjIVYR996pxkUzQnIg15A0tmEUoPsmL1bLtOIBlR8ZvXMaHdfyjBJog9LDXVRKX3V6rxECbm8gAw-WLEUCvXg9LbC22IRljObXcU_nKv8mDEn/s1280/photo_2025-08-05_18-13-59.jpg
ក្រសួងនឹងបង្កើតក្រុមការងារ ដើម្បីគាំទ្រលើការដឹកជញ្ជូនបេក្ខជន ផ្តល់ថវិកាសម្រាប់ការហូបចុក ការស្នាក់នៅ និងរៀបចំយន្តការផ្សេងទៀតតាមការចាំបាច់ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxjWNRym4v_1jxju2ZS82i-wZeNsdmYk6yVgjMF4rreNODc5CCH6hEZGKhsJKPq7evWonEwS7rEbsZ5RuiVZucNUlkYJUWt-O8MbJx5FLyzZk_9ILIXClLZ6HrobTq7OeRUAo9W9krDUxriwVyJ5MOZ-Wtj8fZ1RzxDd9zdPw5ppka8LKToi3otbzsSrmd/s1280/image_2025-07-28_10-32-50.png

សម្រាប់បេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ប្រសិនបើពួកគេបានភៀសខ្លួនចេញពីខេត្ត គេអាចសម្រេចចិត្តចូលរួមប្រឡងនៅទីតាំងក្នុងខេត្តរបស់ខ្លួនក៏បាន ឬនៅខេត្តផ្សេងទៀតក៏បាន។ ប៉ុន្តែបេក្ខជនដែលភៀសខ្លួនត្រូវដាក់ពាក្យនៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដែលខ្លួនបានសម្រេចចិត្តជ្រើសរើសប្រឡង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxDcIvwoW80VSJCRZ9UiSs7WJIf5Pdm5QR-Hb_7xYW-PC_gkk-uyHc0_EUApGfkDgc0ZcOD8Xca_aa5GYFMJOAWHmrEZFQNoEonltEmC1G2y_jDWYmTUtdCC92djzhOq1SJrWJeUedCO0SCfkCfsQvYGDQuCDlo-kMsx4lTXSprBwryIxDmK2FgQGhAfDJ/s1280/image_2025-07-28_10-32-57.png

ពួកគេអាចទៅទទួលសលាកបត្រឯកត្តជនដែលទើបបោះពុម្ពថ្មី នៅតាមបណ្តាមន្ទីរអប់រំរាជធានី ខេត្ត ដែលខ្លួនបានដាក់ពាក្យចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ មន្ទីរអប់រំរាជធានី ខេត្តចំនួន២៣ ផ្សេងទៀតត្រូវចាត់ចែងទទួលពាក្យសុំចុះឈ្មោះប្រឡង និងទទួលបូកសរុបព័ត៌មានដែលទទួលបានពីបេក្ខជនភៀសខ្លួនពីខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ រួចរៀបចំបញ្ជីឈ្មោះបេក្ខជនភៀសខ្លួនដែលបានដាក់ពាក្យប្រឡង ព្រមទាំងបញ្ជូនមកក្រសួងត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដើម្បីបូកសរុប និងរៀបចំបញ្ជីរាយនាមបេក្ខជន និងសលាកបត្រឯកត្តជន និងបន្តនីតិវិធីនៃដំណើការប្រឡងជាបន្តទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyhYZEc0wkArnWraAd1lFcSV2J63s_EobMLo7rEB1F-r5_43dcEji05hpwudJA3cTjmomQnSFM4w1YQsr7nYaAFHhUwbBM_TGvNhfrhu3KHG1bXhIahdldZ5CR1CMJ6wes_l4Zc8DYEoD6vVQ6Kkzyvw70J3RDqHEzOq9A_5i4N3GwBhgOvtPGjL5F3MeJ/s1280/image_2025-07-28_10-32-58.png

សូមរម្លឹកថា ដោយសារបញ្ហាសង្គ្រាមឈ្លានពាននៅតាមបណ្តោយព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ក្រសួងអប់រំយុវជន និងកីឡាបានសម្រេចពន្យាពេលប្រឡងបាក់ឌុប ឆ្នាំសិក្សា២០២៤-២០២៥ ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១៨ និងទី១៩ ខែសីហា ឆ្នាំ២០២៥ ទៅធ្វើនាថ្ងៃទី២៨ និងទី២៩ ខែសីហា ឆ្នាំ២០២៥ វិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW_hqzv8X1tJlpBfuD2ssuucdLK0l7jBMDs9wgtLLdk69yfTSn7s3NqzRBWNHeB0vTZYiVndhTSbbRkIuGQegzKPdptVP4ui3c5uQqqr6hNNA4nA4EDvOgwvUG5szMRGTLW7SXVJAafjM6YhpqBq8NpYsNtKVIFgsoaMa5hgAVTvf6rkq8CQ2h_WtnJZH0/s960/image_2025-07-28_10-32-59.png

បើតាមក្រសួងអប់រំដដែល គិតត្រឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ កម្ពុជាមានសាលារៀនចំនួន ៣២០ កន្លែងហើយដែលត្រូវសម្រេចបិទទ្វាបណ្តោះអាសន្ន។ សាលាទាំងនោះស្ថិតក្នុងខេត្តចំនួន៤ ដែលមានព្រំដែនជាប់នឹងប្រទេសថៃ រួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ កោះកុង និងខេត្តពោធិ៍សាត់៕

អភិបាលខេត្តតាកែវកោតសរសើរចំពោះទាហាជួរមុខដែលទួលបានរហ័ស្សនាម «រ៉ាំបូស្រុកខ្មែរ»

0

ដោយសារមានទឹកចិត្តស្នេហាជាតិ មាតុភូមិ អង់អាចក្នុងការតស៊ូប្រយុទ្ធ ជាមួយទាហានសៀម ដោយមិនរាថយកាលពីពេលកន្លងមក រហូតទទួលបានរហ័ស្សនាមពីអ្នកនិយមលេងបណ្តាញសង្គមទាំងក្នុង និងក្រៅប្រទេស ថាជារ៉ាំបូស្រុកខ្មែររួចមកនោះ លោក ម៉ៅណុល ក៏ទទួលបានការកោតសរសើរពីអភិបាលខេត្តតាកែវផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq1k1ux4ImY6rOL_1sU6ufNiAVrA3rnhU2L__PmcBpvta4Z-wc_UeslR-ynXEumRwrLFGpaQ-F2Nzg3MDgcetJZzUUNmS9N7Dq8erq_VTVPmyi3oOMhiS1ZrbKsFMWINILVcQ_wQuawB007pVB4N-ki62id9gbepeHcv-_mPqmZHF1a5Z-764aXmiyhwet/s1280/photo_2025-08-05_19-56-43.jpg

ផ្អែកតាមការផ្សព្វផ្សាយរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វី សំណាង អភិបាលខេត្តតាកែវ មិនត្រឹមទៅសួរសុខទុក្ខលោកទាហាន ម៉ៅ ណុលរហូតដល់ផ្ទះប៉ុណ្ណោះទេ តែឯកឧត្តមក៏ថែមទាំងពោលសរសើររូបលោក ថាជាទាហានមួយរូបពោរពេញដោយសមត្ថភាព និងមានភាពអង់អាចក្លាហានទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoLNNjQD47Wi1hbFAZ6pq45HuYFY3MlISMefG7RyCb3VnYOWTfP3tdOEU3Q2EcoHJ-nmXA3NTnlaimY467T2tzh7kCwECqBssWHH3fSJOk3qeVBR7ZnRYZab1NUAEQJ-lGcUgKN21Yd6w-Ec1gt1MfUIOaBwkuodshrXNYVuJvLMM_7FAtOiAeW6-cfcdJ/s1280/photo_2025-08-05_19-56-32.jpg

ដ្បិតរស់នៅភូមិត្រពាំងឬស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ តែក្នុងអំឡុងពេលប្រទេសមានសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ លោក ណុល ត្រូវទៅប្រចាំការនៅប្រាសាទតាក្របី។ ទាហានរូបនេះទទួលបានការកោតសរសើរខ្លាំងពីអ្នកលេងបណ្តាញសង្គមក្រោយរូបភាពវីដេអូ លោកស្លៀកតែខោខ្លី អត់ពាក់អាវបាញ់កាំភ្លើងAK និងB40 តទល់ជាមួយទាហានថៃត្រូវបានផ្សព្វផ្សាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKPYHTbnWgxYfCAia1agra0xUfepcYuhi46weqsO5zqdHLnf0YkO3U3pGhI7Q7zNUKyZEgKgVNCTp5C3QbHsg5jeT4AsR7qzOr8C8jiI-qgVeBiEx2kqKCUgWi-IZPvujOA2Krps_CdK2oZUR5JmtjdIc10emRHq1bRy1SgyBdVHMYS60F4q0GNUtnwcWe/s1280/photo_2025-08-05_19-56-37.jpg

ដើម្បីបង្ហាញអំពីការលើកទឹកចិត្ត និងភាពរួបរួមគ្នាជាធ្លុងមួយដ៏រឹងមាំនៃខឿនការពារជាតិរបស់កម្ពុជា អភិបាលខេត្តតាកែវ រួមនឹងពលរដ្ឋខេត្តតាកែវផ្សេងទៀត បានធ្វើការឧបត្ថម្ភជាសម្ភារ និងថវិកាមួយចំនួន ដល់លោក ម៉ៅ ណុល ទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyicQl8BYiP-ZfJY8Y1iGE-uxFeRAvvk_REIFCmlC1q8vlKQw0JN4wyPyjsf_rp26yldnhfYOpNrEoOgQiKyEoQ5Mdz4GrPOE1EsV5PsIKeEV7JF2wVVHVNMomuM6Du6s5ebD6bS1MXJ-TRgWv4G-M4OOEbopAI5nLj91O5HbKeE1exMzS19R6S9BCSS0D/s1280/photo_2025-08-05_19-56-34.jpg

សូមបញ្ជាក់ថា នេះមិនមែនជាសកម្មភាពទទួលបានជំនួយលើកដំបូងរបស់រូបលោកឡើយ ក្រោយទទួលប្រជាប្រិយភាពតាមបណ្តាញទំនាក់ទំនងសង្គម លោក ណុល តែងទទួលបានជំនួយជារឿយៗពីសំណាក់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស។ ក្រោយព័ត៌មានបញ្ជាក់ពីការគ្មានជម្រកស្នាក់នៅ បានត្រឹមសុំផ្ទះបងប្អូនជ្រកបណ្តោះអាសន្នត្រូវបានចែកចាយ សប្បុរសជនខ្លះថែមទាំងហ៊ានសន្យាទិញដីសង់ផ្ទះជូន រ៉ាំបូស្រុកខ្មែរ រូបនេះទៀតផង៕

ក្រុមហ៊ុន ប៊ូសស្ត្រង ឧបត្ថម្ភដល់វីរៈកងទ័ពពលី ដោយសារផ្សែងពុល ឈ្មោះ ចឹក ឆុយ ១០លានរៀល

0

ចាប់តាំងពីមានការឈ្លានពានពីកងទ័ពសៀម ក្រុមហ៊ុន ប៊ូសស្ត្រង តែងតែងដឹងគុណដល់វីរៈកងទ័ពដែលបានពលីឈាមស្រស់ សាច់ស្រស់ រងរបួសធ្ងន់-ស្រាល ឬពិការ និងខ្លះទៀតបានពលីជីវិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8T2nXzRRlUvDyknT3fRqjoCYltyX9YDSb6t-fMDi_bW5uAd1iE0FLWr_XP3CChDIvPvn_JdHe0Djnes4whyyjtaiwQnSAVX6elrA0r5Ph1B6B7G_FlzWP0NcK3fMsisDKX7tgGpa56vrSxpvNJP4UP5mUeqwuv4i5qe0U-ucT0Admpm-2837CvZbGfhUA/s1290/IMG_3287.PNG
ដើម្បីជាការដឹងគុណដ៏ធំធេងរបស់វីរៈកងទ័ព ក្រុមហ៊ុន ប៊ូសស្ត្រង បានឧបត្ថម្ភជាថវិកាជាច្រើនដល់វីរៈកងទ័ព ដែលបានតតាំងកម្ចាត់ខ្មាំងសត្រូវសៀម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig1hyphenhyphenMXZJ_bdnAesb2s7Ngv0SWNEz77ckCx4QWmzJEsTao7QpA6DIRpVUtcgxTgSNthwLhXZ-oehcsGEdV-fbJkV_pddH6GNL3cQFAr01rEizykJEokFbeK60fkB9QZg6oHye6Qm7cgJ3xiu8EOcRvTSd7mADxnw0VoAxqwpzKo4pVJCsNn53_cvPNghFL/s1200/2%20BS%20(2).png

ជាក់ស្តែង ក្រុមហ៊ុន ប៊ូសស្ត្រង បានឧបត្ថម្ភ១០លានរៀល ដល់លោកអនុសេនីយ៍ឯក ចឹក ឆុន អាយុ ៤៥ឆ្នាំ ដែលបានពលីក្នុងសមរភូមិ ដោយសារផ្សែងពុល របស់ទ័ពឈ្លានពានសៀម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1uDDa0UsPwEeNsgtZM7QCFedTBhAIe0fUZdvLswS-6pImeZQmg3pxZ8z9D1IjaFG7KPwLSCTrUw-viMMIHRopqVbKSKOY7FUJ6QiFJ1uJBE_9zsGrlnD-v-01ePLgPwYDnyZ1PYc4TfE2745gOv_XaG3gzMpwDPhc4qwFtT5BUf65LuaoUjGMAg3qA3KY/s6757/BS%201%20(5).jpg

ថវិកានេះ នឹងជួយសម្រួលបន្ទុកដល់ក្រុមគ្រួសារលោកអនុសេនីយ៍ឯក ចឹក ឆុន ដែលភរិយារបស់លោកត្រូវចិញ្ចឹមបីបាច់កូនៗតែម្នាក់ឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3qDoOiu2VnMhlQ7czVwOb2e2rTcS8VKGqjvkL40FHFcXYXYBGChxSHQmD_EYAI0_wcs-GfMmRGW2Y7hXOqTvdkfNnV_ZiKw3cWt3E9k1BpJa5xrJ6hxPUuysU1ysA-wYYVTxiMSO694hqUqk6zhx48UrvDjlofdsPf3mRWuVL5NwwjYxsegmYve1QU2z4/s7008/BS%202%20(4).jpg

គួរបញ្ជាក់ថា ចាប់តាំងពី សង្គ្រាមផ្ទុះបានឡើងដោយការឈ្លានពានពីប្រទេសថៃ មកលើដែនអធិបតេយ្យកម្ពុជា ក្រុមហ៊ុនប៊ូសស្រ្តងបានបង្កើត យុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១,០០០,០០០,០០០រៀល ជួយគ្រួសារកងទ័ពរបួស និងពលី។ ដូច្នេះបើបងប្អូនចង់ចូលរួមយុទ្ធនាការនេះ បងប្អូនគ្រាន់តែទិញប៊ូសស្រ្តង ១កំប៉ុង ដូចបានជួយកងទ័ពផ្ទាល់ ១,០០០រៀល ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZxsOCxOb2t-koNL_pA-eL0ZVANSFbnWtNGl9l1euF5S5vA7YPpUGpIqEFbb7Su9bGE04HuGQJdzRo3oKw5VOxj_wmX6i-jXt80-uNCDCybb6P-WEeb5pe1AhdrQtnEWdbWyae581kl-HBAJh-sfiO8nq5GDG5q2f14kAlsyMY8ckRFQwZrky9QnUpp-fp/s6000/BS%203%20(4).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivImD7MQAuIVXQUzd9OHPt5hbpXkqoR6zOQZ4LrLPo36Lx9WQIF6Ql5AGQwAWonx6C5GCXYUhFRoHHIZ2uy2tgbKSOBbZBIPQp3cUlRABn6wcKUO71VT1f3tgWkC51Cce1m1l5Kf1PI9yJ1hgSD2I5kFpoWinFRhiE_rIPxgseJAeSH-3s2LuFlsDyenNW/s1280/BS%205%20(2).jpg

 

 

ទូតជប៉ុន ច្រានចោលព័ត៌មានដែលថា “ជប៉ុនផ្តល់ដ្រូនចម្បាំងឱ្យថៃ”

0

ថ្មីៗនេះ មានពាក្យចចាមអារ៉ាម និងព័ត៌មាន ជាច្រើនបានចេញផ្សាយថា “ជប៉ុនកំពុងផ្តល់ឱ្យថៃនូវដ្រូនចម្បាំង ស្របពេលមានភាពតានតឹងព្រំដែនជាមួយកម្ពុជា”។

ជុំវិញបញ្ហានេះ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា៖”រដ្ឋាភិបាលជប៉ុន ពុំដែលមានគម្រោងផ្តល់គ្រឿងយន្តបែបនេះដល់ប្រទេសថៃ ហើយក៏មិនធ្លាប់បានទទួលសំណើបែបនេះពីប្រទេសថៃដែរ”។

បើយោងតាមសារព័ត៌មាន Kyodo របស់ជប៉ុនបានចេញផ្សាយនៅថ្ងៃទី ២១ ខែមិថុនា ថាជប៉ុននឹងផ្គត់ផ្គង់ឧបករណ៍ការពារជាតិទៅឱ្យថៃ ដែលមានយន្តហោះគ្មានមនុស្សបើក ផលិតដោយជប៉ុន ក្នុងគោលបំណងប្រើប្រាស់ក្នុងបេសកកម្មជួយសង្គ្រោះគ្រោះមហន្តរាយធម្មជាតិតែប៉ុណ្ណោះ”។

សូមរំលឹកថា ចាប់តាំងពីសង្គ្រាមផ្ទុះឡើង រដ្ឋាភិបាលជប៉ុន ទទូចឱ្យភាគីកម្ពុជា-ថៃ វិលរកតុចរចា និងស្នើឱ្យគោរពកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ៕

 

ថៃជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសមានពលរដ្ឋក្ប.ត់ចិត្តស្វាមី-ភរិយាច្រើនបំផុតលើពិភពលោក

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា យោងតាមលទ្ធផលស្រាវជ្រាវកាលពីឆ្នាំ២០២៤ គឺប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសមានពលរដ្ឋក្ប.ត់ចិត្តស្វាមី-ភរិយាច្រើនបំផុតលើពិភពលោក ហើយថៃក៏ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ី ដែលបានជាប់ចំណាត់ថ្នាក់ពលរដ្ឋក្ប.ត់ចិត្តច្រើនជាងគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZF3cyuCBCHH53_fDE0iFzQuG0B0lyPdhf3apJwSbGeQQjRUsXT8HmhTuSEFnibA0OHx87uGwnwluzr1aqfftwqC5RpMm416TeSCfSBsrvRoCX-urrFPOGFGXJGHYDaqWH2WgMR4XP1Fnqz6Wi6ycq2O2ZRz_mOEfuH9wXLkPrz1oocjsrBRibBQEr86GW/s2000/image_2025-03-07_14-01-30%20(3).png

ការក្បត់ចិត្ត គឺជាបញ្ហាសំខាន់ដែលធ្វើឱ្យប៉ះពាល់ដល់ជីវិតគូស្នេហ៍ ឬគូស្វាមី-ភរិយានៅលើពិភពលោក បើទោះជាប្រទេសនីមួយៗមានភាពខុសប្លែកផ្នែកវប្បធម៌ក្តី ប៉ុន្តែគ្រប់ប្រទេសតែងតែមានបញ្ហាក្បត់ចិត្តដូចៗគ្នា ។ យោងតាមការស្ទង់មតិចុងក្រោយបង្ហាញថា ប្រទេសចំនួន២០ មានពលរដ្ឋក្បត់ចិត្តស្វាមី-ភរិយាច្រើនបំផុតនៅលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBVjzl9uJvBb7eV1ilb8rojf5NDFfSmb_r4jSGyCP4kr-HSK9mumr82ZaL2GON5D4Ja4y7JT2aPu7DH35TNB_lSaRhuvaCGQaMd1ntYnxhpoKY1OTCY1d-ysA1jOMtAdTx5DpJx4N8VqpanGYIeDrDqi0n3qXIT0pSzaka8FuqhoXH6_-f7Cyk0Y0rooKZ/s1200/image_2025-03-07_14-01-29.png

ទិន្នន័យកាលពីឆ្នាំ២០២៤ របស់ BedBible, World Population Review និង Insider Monkey បានបញ្ជាក់ពីអត្រាក្បត់ចិត្តរបស់គូស្វាមី-ភរិយាដែលបានរៀបអាពាហ៍ពិពាហ៍ក្នុងប្រទេសចំនួន២០ ហើយសារភាពថា ពួកគេក្បត់ចិត្តដៃគូ ។ ថៃជាប់ចំណាត់ថ្នាក់ទី១ លើពិភពលោក ដែលមានពលរដ្ឋក្បត់ចិត្តច្រើនបំផុត បន្ទាប់មក ដាណឺម៉ាក ជាប់ចំណាត់ថ្នាក់ទី២ ខណៈអាល្លឺម៉ង់ ជាប់ចំណាត់ថ្នាក់ទី៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZF3cyuCBCHH53_fDE0iFzQuG0B0lyPdhf3apJwSbGeQQjRUsXT8HmhTuSEFnibA0OHx87uGwnwluzr1aqfftwqC5RpMm416TeSCfSBsrvRoCX-urrFPOGFGXJGHYDaqWH2WgMR4XP1Fnqz6Wi6ycq2O2ZRz_mOEfuH9wXLkPrz1oocjsrBRibBQEr86GW/s2000/image_2025-03-07_14-01-30%20(3).png

ប្រទេសចំនួន២០ ដែលពលរដ្ឋក្បត់ចិត្តច្រើនបំផុតលើពិភពលោក រួមមាន ៖ ១-ថៃ ២-ដាណឺម៉ាក ៣-អាល្លឺម៉ង់ ៤-អ៊ីតាលី ៥-បារាំង ៦-ន័រវេស ៧-បែលហ្ស៊ិក ៨-អេស្ប៉ាញ ៩-ហ្វាំងឡង់ ១០-អង់គ្លេស ១១-កាណាដា ១២-ក្រិក ១៣-លុចសំបួរ ១៤-អូទ្រីស ១៥-ប្រេស៊ីល ១៦-អ៊ីស្លង់ ១៧-ហូឡង់ ១៨-ព័រទុយហ្គាល់ ១៩-ស៊ុយអែត និង២០-សហរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjUIDa2fGy9yP96bJn_X3Qhe0YUZz5Gucmr7E8kxSy2C7XTjQ6eNgzNIjKdvtIR-9RvkR7TO9VIQikJ7qcSCSBSvi37BdxZhS7Fm6sm_mAgtOuo0houG9U7zXCRGn6JasIMK9vYyrYv0Be5-nOImd4ZchDuPXs3EFkhj5LBGirhrKFuSXMmvxZnyw7pjhm/s804/image_2025-03-07_14-01-30.png

បុរសក្នុងប្រទេសទាំង២០នេះទទួលស្គាល់ថា ពួកគេពុំស្មោះត្រង់ជាមួយភរិយា ជាពិសេស បុរសអាយុចាប់ពី៣០ឆ្នាំ ទៅ៦០ឆ្នាំ ។ រីឯចំនួនស្ត្រីក្បត់ចិត្តស្វាមី ក៏បានកើនឡើងដែរ ហើយពួកគេអាចលាក់បាំងទំនាក់ទនងជាមួយដៃគូខាងក្រៅបានយ៉ាងជិត ។ បើទោះជាភាពពុំស្មោះត្រង់ផ្លូវអារម្មណ៍ (Emotional Infidelity) ជាមួយគូស្នេហ៍បានក្លាយជាបញ្ហាធំ ប៉ុន្តែការជជែកគ្នាតាមអនឡាញពុំត្រូវបានចាត់ទុកជាការក្បត់ចិត្តទេ ៕

លោកទៀ សីហា ហួសចិត្ត! ពេលដឹងថាភាពទន់ភ្លន់ភ្ជាប់ជាមួយល្បិចកលឈ្នានីស មិនមែនមានតែក្នុងរឿង

0

ប្រមុខការពារជាតិកម្ពុជា ឯកឧត្តម ទៀ សីហា បានបង្ហោះសំណេរដ៏គួរឲ្យចាប់អារម្មណ៍មួយនៅលើទំព័រហ្វេសប៊ុក បង្ហាញពីការហួសចិត្ត ដែលធ្លាប់តែមើលរឿងភាគប្រទេសខ្លះបង្ហាញពីភាពស្រស់ស្អាតកក់ក្តៅ ទន់ភ្លន់តែបង្កប់ល្បិចកល ឈ្នានីសគ្រប់រសជាតិ ក្នុងបំណងគ្រប់គ្រងលើអ្វីដែលខ្លួនឯងប្រាថ្នា ប៉ុន្តែពេលនេះអ្វីដែលនៅក្នុងរឿងភាគ គឺកើតចេញពីរឿងពិត និងបានកើតឡើងបច្ចុប្បន្ន ហើយលោកបានឃើញពេញភ្នែកទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRkvF8COdGrBPN2Y48VTKHEyr43jZM7Z3v05KbE12gMERYrnNahCT3y6HY-qSmFV8V_WRR10lDPt-BX1xvqPYLfFOM6SSjcGhjnau3ude34hQKv6ew9i3nb-DsgNYzz9kKkPC48Pj8iGyQQRZjJtdfWzK-9xfokK17NzjnMGDsAm1EU5il61YN0IGV23M3/s960/photo_2025-08-06_09-46-34.jpg
កាលពីយប់ថ្ងៃទី5 ខែសីហា ឆ្នាំ2025 លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបង្ហោះសំណេរខ្លីមួយដែលមានន័យយ៉ាងដូច្នេះថា៖ «ចេញផ្សាយមិនចេះហត់ ពូកែ ឆ្លាត ព្រមទាំងសម្រស់បាន! ចេះផ្អែម ចេះជូរ ចេះចត់ ចេះកំសត់ គ្រប់ជំនាញ។ មើលរឿងភាគតាំងពីក្មេងដល់ធំ ជក់ចិត្ត និងសរសើអ្នកនិពន្ធពូកែនឹកឃើញ ពូកែបង្ហាញភាពស្រស់ស្អាតកក់ក្តៅ ប៉ិនបង្ហាញពីភាពទន់ភ្លន់ភ្ជាប់ជាមួយល្បិចកល ឈ្នានីស ក្នុងបំណងគ្រប់គ្រង មនុស្ស ឬទ្រព្យដែលខ្លួនឯងប្រាថ្នា។ »https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3vd2z6mWuaZFarPmMzoIYTflQz_30EIfzLI4GeUYC6F7t6_LfI-qY7B4TGBV1E6K4irXxRNLhnL39BxwOqvDdJ9hta-RA8ybY-sAjmhPaOgkD8r-TmRRawifA53IgQOPDyWsWSeGGEYvuTkpEosu-Xy1Lf27n5FisK0WAWHI7V3s664fcRsDU6cmVMkho/s1280/photo_2025-08-06_09-46-33.jpg

តាមន័យនេះ លោក ទៀ សីហា ហាក់ចង់សម្ដែងនូវការហួសចិត្ត និងមិននឹកស្មានដល់ថាទង្វើ ឬសកម្មភាពដែលធ្លាប់ឃើញក្នុងខ្សែភាពយន្ត អាចកើតមាននៅក្នុងជីវិតពិតបែបនេះសោះ ដោយលោកបានរំលេចនូវឃ្លាចុងក្រោយថា៖ «ពេលនេះដឹងហើយ មិនមែនរឿងភាគទេ តែវាចេញពីរឿងពិត និងពិតជាបានឃើញពេញភ្នែក។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZlsrKfknqzdRFWM8e4sltlhH9wrLBBC6BoBI1c-A46F1Ltrsn6D-zvl99431tJuQHsT81as3_w4tw9-RXvc7EY84lkDzQn_eLZAlbNTTYqQCW10iO9qyv8ktwnU4J5sOz_wc6qs-7_0BiO0RgUBYboQIxk_LJxoAm1jRgEGxIXrJLOlzH2AGxyqLhtgd5/s678/photo_2025-08-06_09-46-32.jpg

គួរបញ្ជាក់ថា ដ្បិតថាជាសំណេរខ្លីមួយ ប៉ុន្តែប្រមុខការពារជាតិកម្ពុជារូបនេះ ហាក់បង្កប់នូវអត្ថន័យជ្រាលជ្រៅខ្លាំង ដែលមហាជនទូទៅអាចទាញន័យយល់បានថា នេះទំនងជាទាក់ទងនឹងស្ថានភាពរបស់ប្រទេសជាតិ ជាពិសេសគឺពាក់ព័ន្ធនឹងទង្វើរបស់ភាគីម្ខាងទៀត ដែលតែងប្រើល្បិចកល លាបពណ៌ បង្ខូចកេរ្តិ៍ឈ្មោះ និងបំពានកម្ពុជា ប៉ុន្តែសម្ដែងធ្វើជាជនរងគ្រោះនៅចំពោះមុខអន្តរជាតិទៅវិញ៕

មានរឿងអ្វី? សុខៗតារាចម្រៀង ចេន បង្ហាញថាលោកដួល រងភាពបរាជ័យ

0

តារាចម្រៀង Original Song ចេន ដែលសាងប្រជាប្រិយភាពតាមរយៈស្នាដៃជាច្រើនស្រាប់តែបង្ហាញអារម្មណ៍សោកសៅនិងបានបញ្ជាក់ថាលោកកំពុងដួល បរាជ័យ ហើយប្រហែលជាសមចិត្តអ្នកដែលចង់ឃើញលោកបែបនេះណាស់។ ទោះយ៉ាងណា ខ្លឹមសារតែលោកបង្ហោះតារាចម្រៀងរូបនេះបានសម្រេចចិត្តលុបចោលវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSS4nD3rBFME0MKBSXCndiNvnGg2rMkFXuu6ij_2Sylz1FdUQ1rNCx6jb0nVRbZqhQZODXagvh4pDC0fp1FqL0BzabfkUlOKKEh1rLGc3pV9hF-PTdjQA21OOILovQbTcvv6FcYeS_Wi3rNahcUTTTuVnZWsCuw6Q0JEAc5ARlkmcj3dSg4Nr7ksRWyoSp/s2048/image_2025-08-05_10-45-43.png

កាលពីយប់ថ្ងៃទី៤ សីហា ចេន បានបង្ហោះសំណេរនៅលើបណ្តាញសង្គមជាបន្តបន្ទាប់ថា «ឈឺដែលគ្មានសម្លេង»។ បន្តិចក្រោយមកលោកបានបង្ហោះថា «ថ្ងៃដែលខ្ញុំដួលខ្ញុំមើលឃើញគ្រប់យ៉ាង មនុស្សគេត្រូវការតែពេលអ្នកមានឈ្មោះប៉ុណ្ណោះ គេមិនជឿឡើយពាក្យសំដី ស្មើ០»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-HsRh86ExlXdcDkinicb0CwVMf68pKuT7E108fELy3je_d7jDA8Xg2thw4SXRSqGoCkF-xZ_qp73APCfV4DqxUGD3FyWBAgBJcDki-Z4UBepYRWqQXmaDhIkGlJdSfPg55gRcAgs14H7jKc5AzGe85Zi0Pf_lix8fc9tbrhVvUzJW1ZNkUfr84zXBoJfd/s2048/image_2025-08-05_10-45-40.png
បង្ហាញអារម្មណ៍ក្នុងន័យហាក់កំពុងត្រូវបានគេមើលរំលងទឹកមាត់មិនប្រៃនេះហើយ ចេន បានបញ្ចេញសំណេរមួយទៀតថា «អ្នកដែលចង់ឃើញខ្ញុំបរាជ័យថ្ងៃនេះអ្នកសមបំណងហើយ សូមអបអរសាទរអ្នកព្យាយាមយូរហើយ…»។ ជុំវិញនៃការបង្ហោះសារបន្តគ្នារបស់តារាចម្រៀង ចេន បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបង្ហាញការងឿងឆ្ងល់តើតារាចម្រៀងប្រុសរូបនេះកំពុងប្រឈមមុខនឹងរឿងអ្វីទើបលោកបង្ហាញអារម្មណ៍បែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsKTl799-Z-Yi33DhV-ZnteP13DeN5BtThxhwY49ArSBp-x0AIZ9a-MSjk3WoC3wM-ooeQuQ4RHebvLegXydNzJzQgoDSLjIoL_dX_qcoK6XFzTVoJTN0LGu6_oRIO9aKMcF8iOuPfk0EI1B-fYePSX1BuLKm1ZOBmDKh3uZ9P2sIV3K_jufM_zfFQmYF4/s2048/image_2025-08-05_10-45-42.png
ទោះយ៉ាងណាបន្ទាប់ពីបង្ហាញថាលោកកំពុងដួល រងភាពបរាជ័យ សំណេរដែលលោកបង្ហោះតគ្នាទាំងប៉ុន្មាន ចេន សម្រេចចិត្តលុបចេញវិញពីបណ្តាញសង្គម។កាលពីកន្លងមកនេះ ចេន បានបង្ហាញថាក្នុងអាជីពរយៈពេល១១-១២ឆ្នាំលោកជួបនូវរឿងរ៉ាវជាច្រើនក្នុងអាជីពសិល្បៈហើយចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់ឆ្នាំ២០២៥ លោកតែងតែនិពន្ធបទចម្រៀងថ្មី។ ក្នុងនោះ ចេន បានរំលេចដែរថា បទចម្រៀងរបស់លោកមិនក្រោម២០បទទេដែលមានការគាំទ្រពីសំណាក់ទស្សនិកជន៕