ការរំលោភបំពាន មិនគោរពបទឈប់បាញ់ពីកងទ័ពថៃ ហើយព្យាយាមធ្វើឱ្យកម្ពុជាអស់ការអត់ធ្មត់បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរបង្ហាញការហត់ចិត្តយ៉ាងខ្លាំងចំពោះប្រទេសនេះ។ ការរំលោភបំពាននៅតំបន់អានសេះតាំងពីថ្ងៃទី៤ សីហា មកដល់ថ្ងៃទី៥ សីហា បវរកញ្ញា ប៊ី សុធារី ថាប្រទេសថៃលែងខ្លាចពាក្យថាចោរ ចំណែកឯតារាចម្រៀង នរិទ្ធ បានបង្ហាញការអារម្មណ៍ដូចនេះ។

នៅថ្ងៃទី០៥ សីហា លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា កាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ អមដោយគ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំង ពីសំណាក់ កងកម្លាំង របស់យើងយ៉ាងណាក៏ដោយ។ កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា រហូតមកដល់ ថ្ងៃទី០៥ ខែសីហា នេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នា។.png)
ការរំលោភបំពានរបស់ថៃមិនគោរពបទឈប់បាញ់ បំពានដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរសម្តែងការហួសចិត្តពីទង្វើឈ្លានពានរបស់ថៃយ៉ាងខ្លាំង។.png)
កញ្ញា ប៊ី សុធារី Runer Up Miss Cosmo Cambodia 2025 បានលើកឡើងនៅលើគណនីហ្វេកប៊ុកផ្ទាល់ខ្លួនថា «សៀមនេះមិនដឹងត្រូវហៅវាមិចឱ្យសមទេ»។ ប៊ី សុធារី បានចែករំលែកបន្ថែមទៀតចំពោះករណីខាងលើនេះដោយបានបោះសម្តីថា «ពួកនេះវាលែងខ្លាចពាក្យថាចោរហើយគឺស្រលាញ់ឱ្យគេហៅចោរចឹងហ្មង»។
ងាកទៅកាន់តារាចម្រៀង នរិទ្ធ បានបោះសម្តីទៅកាន់កងទ័ពថៃថា «ហត់ពួកហ្នឹងមែន»៕










