ម៉ាឡេសុី៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានផ្លាស់វេនអាស៊ាន នៅថ្ងៃទី៥ ខែសីហា បានលើកឡើងថា ម៉ាឡេស៊ី បានប្រើប្រាស់ផ្កាយរណប ដើម្បីតាមដានបទឈប់បាញ់រវាងកម្ពុជា និងថៃ។ ទន្ទឹមនេះ ប្រធានអាស៊ាន ក៏បានបញ្ជាក់ផងដែរថា កម្ពុជា និងថៃ បានឯកភាពឱ្យអនុព័ន្ធយោធាម៉ាឡេស៊ី និងសមភាគីអាស៊ានផ្សេងទៀត តាមដានពីចម្ងាយផងដែរ។ នេះបើយោងតាមសារព័ត៌មាន Bernama។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbZqQBd9SDFBtr7CEjK6z9DjbmpZeJzTwun0UdgpyQqkZmqvOvnox6SwOEIoAvHiOly_QbMNJ7MU3CXP-FVRzB6T2E6JUPs5Ky588NFvA6sqBGXmBgGGpgcctr9rQpnITY1IbXD3B0qtzreErj9P2jla3BmdiyAwTDCqA-krIYaCAdexnB-0R7KKwVQnaA/s1000/photo_2025-08-05_15-09-32.jpg
ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ីរូបនេះ បានអះអាងថា ម៉ាឡេស៊ី ត្រូវបានប្រគល់សិទ្ធិក្នុងការជួយសម្របសម្រួលជម្លោះព្រំដេនរវាងកម្ពុជា និងថៃ រហូតដល់ជម្លោះត្រូវបានដោះស្រាយ។ ត្រង់ចំណុចនេះ លោកអាន់វ៉ា ទំនងបានន័យថា ម៉ាឡេស៊ី នៅតែជួយសម្របសម្រួលប្រទេសសមាជិកអាស៊ានទាំងពីរ បើទោះជាលោកលែងជាប្រធានផ្លាស់វេនក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL6tL8EijHe9RsqMAzUQAwrZ738TYl2q1fmiCDhdRF8rBtdhHezlB7MLC-g0P_sjwQo9ExBvc1HDPP3-b7aapMhXKqMyn8CxjIdFvfjzuJMFzd8nlQTpL2md2_t-leBoDpJ46Y1zdlDPOs-EaweT1V68XZqmUKfM2SZP9pHezafXN5fgW364Sb9O_Prk33/s1200/photo_2025-08-05_15-09-33.jpg

ជាងនេះទៅទៀត ទាក់ទងនឹងសំណួរ ពីការបញ្ជូនក្រុមតាមដាន, លោក Ibrahim បានថ្លែងថា ម៉ាឡេស៊ីបានត្រៀមខ្លួនជាស្រេច ដើម្បីសម្របសម្រួល កិច្ចខិតខំប្រឹងប្រែងក្នុងការតាមដានស្ថានការណ៍ នៅតាមព្រំដែនកម្ពុជា-ថៃ ប្រសិនបើប្រទេសទាំងពីរស្នើសុំ។ ទោះជាយ៉ាងណា ស្ថានការណ៍ជម្លោះកម្ពុជា-ថៃ នៅពេលនេះ គឺនៅអាចគ្រប់គ្រងបានទេ បើទោះបីជាមានភាពតានតឹងក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9hqyg-YUiol2mGj_yNY-Y1iHWFQUNGotX8TK6JtjR9PnHAr6zStw97K6TfvfpWt1E9kJWbzyyL-DfoMkr9EM35ENyaapI189flG6vy3Gr7z5vXl4E9brVz5UogdvgiQNznX5d4-Iy19DGyWxCWYIOg2amq_C4y2HjtxCcaiGFWQwfQpcVRPw-xDF_fJab/s960/photo_2025-08-05_15-09-34.jpg
លោក Ibrahim Anwar មានប្រសាសន៍ថា៖ “រហូតមកដល់ពេលនេះ យើងមានការត្រួតពិនិត្យ តាមផ្កាយរណប ហើយភាគីកម្ពុជា-ថៃ បានយល់ព្រមថា អនុព័ន្ធយោធារបស់ម៉ាឡេស៊ី រួមជាមួយសមភាគីអាស៊ាន នឹងសម្របសម្រួល កិច្ចខិតខំប្រឹងប្រែងឃ្លាំមើលពីចម្ងាយបាន។” នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bernama។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNuj6kk9VwVYIiadyFrv2LSWe6XUR4zRhE2PASENrjGAyEI6S_sZqEer1fFVT0rKVEXsPD6Wn75Aqetx4DOLMNQNXQu97C5rAZxBqwKjDtJH24BrlSSaDRD5Qo5WfLxJhaz6W3B58XzsBUhj9-TaLflz6wFL-R-ejxMlQpneE5lxS7KYjgWMUCm7GA5ktH/s1280/photo_2025-08-05_15-09-32%20(2).jpg

គួរជម្រាបថា ការប្រកាសតាមដានបទឈប់បា.ញ់រវាងកម្ពុជា និង ថៃ តាមរយៈផ្កាយរណបដោយប្រទេសម៉ាឡេសុីនេះ ត្រូវបានធ្វើឡើងចំពេលដែលថៃបានចល័តកម្លាំងប្រដាប់អាវុ.ធគ្រប់ដៃ រាយបន្លាលួស និងប្រើប្រាស់គ្រឿងចក្រឈូសឆាយផ្លូវ រុករុលចូលទឹកដីកម្ពុជាយ៉ាងគឃ្លើន ដោយបង្ហាញយ៉ាងច្បាស់ពីការមិនគោរពបទឈប់បា.ញ់ដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី28 ខែកក្កដា ឆ្នាំ2025 កន្លងទៅទាល់តែសោះ៕