គ្មានឡើយសភាពស្ងប់ស្ងាត់ក្នុងតំបន់អង្គរ ដោយសារមានជំនឿលើបារមីវត្ថុស័ក្តិសិទ្ធ អទិទេពនានា និងព្រលឹងបុព្វបុរសខ្មែរដែលថែរក្សាដែនដីមួយនេះ បច្ចុប្បន្នមានពលរដ្ឋខ្មែរកាន់តែច្រើនមកពីគ្រប់ទិសទី បាននាំគ្នាយកគ្រឿងបូជាផ្សេងៗមកបន់ស្រន់សុំសេចក្តីសុខតាមទីសក្ការៈទីទៃពីគ្នាតាមបណ្តាប្រាសាទបុរាណ។ នេះបើផ្អែកតាមការផ្សព្វផ្សាយលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEila2HYYR4liH41OG2f6QZaUtOgPqSk7lhvEL04Leu7MoP8bXpec3_UUpQ7Dc6Efu1p75uGgwd0JCkZV-0l-1a2FYX81hE3ExhSemAY3IUqnBoZ1jfQRb5BiNStG0assgFVnw8lUYAvLnBd90usHhJypMySHQSP5BoyfzNfBulH9rHiuCirsnYGGRocK-pg/s1280/photo_2025-08-05_15-29-07.jpg
ក្រៅអំពីរូបពុទ្ធបដិមា រូបទេពនានានៅក្នុងលទ្ធិព្រហ្មមញ្ញសាសនាក៏ទទួលបានប្រជាប្រិយភាពដែរ រហូតក្លាយជាគោលដៅនៃការមកគោរពបូជាពីសំណាក់ភ្ញៀវចម្រុះជាតិសាសន៍ ពិសេសបដិមាព្រះវិស្ណុ។ ពលរដ្ឋខ្មែរច្រើនមកបួងសួងសុំពរជ័យ សេចក្តីសុខចម្រុងចម្រើនពីព្រះអង្គ ពិសេសសូមឱ្យប្រទេសជាតិកម្ពុជារួចផុតពីសង្រ្គាមឈ្លានពាន ពីជំងឺផេ្សងៗ និងសម្បូរសប្បាយជានិច្ចនិរន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh62B1bLpivfQYJ3i37q7-m3dGpziyL0QhFsz54qioQrDPhXx7TuIKRgULOlFbDqY2tlacIjeAN5cVoYlXR64gBV5k6MdWb7z92DfXaNWInwJT46_SESqxrvku6g32lUIGssF_hvZzKxY8rjypPsNF-W_5TRZRuqkcQBIwFaRIfint0XiqRXTg7bnxncwEK/s1280/photo_2025-08-05_15-29-08.jpg
តាមឯកសារបង្ហាញអំពីជំនឿខ្មែរមួយចំនួនបានបញ្ជាក់ថា ព្រះវិស្ណុ ឬព្រះនរាយណ៍ ជាអាទិទេពមួយអង្គក្នុងចំណោមអាទិទេពបីអង្គនៃលទ្ធិព្រហ្មញ្ញសាសនា ឬហិណ្ឌូសាសនា ដោយព្រះអង្គ ជាព្រះការពារលោក ជាព្រះដែលបង្កើតព្រះព្រហ្ម និងព្រះឥសូរ។ ព្រះវិស្ណុ ជាព្រះដ៏វិសេស មានសម្បុររាង្គកាយពណ៌បៃតង គ្រងសំលៀកបំពាក់ពណ៌មាស មានយាន្តជំនិះជាសត្វគ្រុឌ ឬហោះហើរដោយមានផ្កាឈូកទ្រព្រះបាតជើងរបស់ព្រះអង្គ ហើយអាចបែងភាគជាមានដៃ ៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrrYQzjX6aPzYEkz_GHgai40h6H9i0nTmBbI8ZZAo7quGHhqWwcLTmSS-tCkVUrsWmPvzoAePKxi0vBCKFguR8SdSbzkLDzFh9OQGy7Zp4shq4qb6-GED_pCB4sMy9s8Ay-9DcqkV43twIKzdRyAcj7Biox9wzxZgo5tfAHP6ayg6zQvJu_05itFGQCtDn/s856/photo_2025-08-05_15-29-17.jpg

ព្រះហត្ថទាំង ៨ មានកាន់សាស្ត្រាវុធដូចជា កងចក្រ ខ្យងស័ង្ខ ព្រះខ័ន ផ្កាឈូក ដំបង ដងធ្នូ គម្ពីរវេទ និងឈើច្រត់។ តាមទេវៈកថា ដោយសាទ្រង់ជាទេពរក្សាលោក ទ្រង់តែងដើរតួនាទីជាអ្នកសង្គ្រោះពិភពលោក តាមការបែងភាគ ជាអាវតារទាំង១០ ដែលចែកជា ៣ទម្រង់ គឺទម្រង់ជាមនុស្ស សត្វ និងពាក់កណ្ដាលខ្លួនជាមនុស្ស ឯពាក់កណ្ដាលទៀតជាសត្វ។ ឯរូបបដិមាព្រះវិស្ណុ ឬព្រះនរាយណ៍របស់ប្រទេសកម្ពុជា ដែលត្រូវបានគេចាត់ទុកថាជាបដិមាដែលធ្វើអំពីលោហៈដ៏ធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅតំបន់អង្គរ គឺជាបដិមាព្រះវិស្ណុផ្ទុំដែលត្រូវបានគេតម្កល់ទុកនៅក្នុងសារមន្ទីរជាតិនារាជធានីភ្នំពេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWf-LD65j-kf21MN5YwnfVqRrUckLvWb6GDfHWAPeE1ZiDOTsoIdu3ZR8y37lwrDrwdkZITWGfZdCH43ODAPl4WBlX3Kz8FxsA2KbI63vCjvqstKVJfBO9ymc6FfX4N1kFf6VvN_ljs7LofXombnRHrRopFX39HSApDoJjZaoXpySdebzynAN6wV0LeuNJ/s1181/photo_2025-08-05_15-29-17%20(2).jpg
តាមរយៈកំណាយនៅឆ្នាំ១៩៣៦ ដឹកនាំដោយអ្នកអភិរក្សជនជាតិបារាំង លោក ម៉ូរីស ហ្គេស(Maurice Glaize) បានរកឃើញបដិមានេះ នៅក្នុងគំនររណ្តៅថ្មចំកណ្តាលតួប៉មប្រាសាទមេបុណ្យខាងលិច។ តាមការសន្និដ្ឋាន ជំហានដំបូងគេបានវាយកម្ទេចបដិមាព្រះនារាយណ៍ផ្ទុំនេះជាច្រើនបំណែក មុនយកទៅកប់ចោលក្នុងដី ជាមួយនឹងបំណែកបដិមាផ្សេងទៀត។ ទោះបែបណាក្តីរហូតបច្ចុប្បន្នមិនទាន់មានការបកស្រាយលម្អិតអំពីវិធីដែលនាំអោយខ្មែរអាចផលិតបានបដិមាព្រះវិស្ណុធ្វើពីលោហៈសំរឹទ្ធ ហើយស្រោបមាសមានខ្នាតយក្សបែបនេះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi02j4ujxn46QS4TMyMi4CTHn2K10d0yhkeMwYATFIh3VeYzUCijdVZHHoCW8rSdQIsUYU4fjkWapl8yDQHD3Bj2AC1dbESgOdxkx6_-pv089XW-SZA_RKLlPK4GqhpynE1w4kliujQTDcQl4ba5oknA-TQ-1Cx2xkp2nwqTS3lVMg1ikGXXEpTJJKCG5Vn/s1280/photo_2025-08-05_15-29-23.jpg

ប៉ុន្តែកន្លងមក រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក លី រស្មី ធ្លាប់បានបញ្ជាក់ថា នៅសម័យអង្គរ ខ្មែរធ្លាប់មានឡស្លលោហៈធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលគ្មានប្រទេសណាមួយអាចស្លលោហៈបានល្អដូចខ្មែរឡើយ។ ទោះបែបណាក្តី បដិមាព្រះវិស្ណុដែលយកមករក្សាទុកនារាជធានីភ្នំពេញ មានត្រឹមមួយកំណាត់ខាងលើប៉ុណ្ណោះ ដោយមានព្រះហស្ថស្ដាំពីរ ព្រះសីសៈ និងដើមទ្រូង។ កំណាត់បដិមានេះមានកម្ពស់ ១២២ សង់ទីម៉ែត្រ ប្រវែង ២២២ សង់ទីម៉ែត្រ និងទទឹង៧២.៥ សង់ទីម៉ែត្រ ប្រសិនបើនៅមានរូបរាងពេញលេញបដិមាអង្គនេះអាចមានប្រវែងរហូត ៦ម៉ែត្រឯណោះ៕