Home Blog Page 337

ការផ្លាស់ប្តូររបស់ Esther Yu បន្ទាប់ពីរឿងអា.ស្រូវអស់រយៈពេល២ខែ

0

ថ្ងៃទី ៨ ខែតុលា ពាក្យគន្លឹះ « Esther Yu» ស្រាប់តែឡើងដល់ប្រធានបទពេញនិយម ១ នៅលើ Weibo ។ មូលហេតុនៃការផ្លាស់ប្តូរនេះ គឺមកពីការបង្ហោះរបស់ Esther Yuកាលពីពេលថ្មីៗនេះ។ ជាពិសេសគណនី Studio របស់នាងបានបង្ហោះការស្វាគមន៍ពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះនៅលើ Weibo ប៉ុន្តែគណនីផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះបានស្ងប់ស្ងាត់ទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNgHdVZxUwCwkG_51OUQNONGo8fLXYap1ll5i-XmXbgQgKDxSNj2mflgCXvRCe9gkI-nVQ6zjY3krkVBPpAerIrB0V-ONV2H8Yq4PeCHzYtjRg7-L21WGK9tx0nZo2aIjhMSjECLv0Knv1yyWKRgZ1rIb1sxuwxlUw521bZtmOf552iO6x-28bFgWJcZzX/s1280/image_2025-10-09_16-34-16.png
សង្គមអនឡាញគិតថានេះជាសញ្ញាមិនធម្មតាមួយព្រោះតួឯកស្រីរូបនេះត្រូវបានគេដឹងថាជាអ្នកសិល្បៈម្នាក់ដែលតែងតែចែករំលែកជីវិតប្រចាំថ្ងៃរបស់នាង ដូច្នេះវាពិបាកយល់ណាស់ថាហេតុអ្វីបានជានាងមិនធ្វើចលនាណាមួយក្នុងអំឡុងពេលថ្ងៃឈប់សម្រាកធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlf6iB1u3d_yBEUMgmpNkSqhafmLErxlpQdXDYu3pVM9wb0G7Fwx1E-rj467V32yHVmbG6u-ipol0S-RmVi5SNkFroDGz-xVOnJQnU5dt8Vv8NPKAyFlHhyqvX6DlWU91nm6Xg6gQOod55DpO3uXPUIYK8h8tp2ErIVQcHT12kmlEPjoi3CnVdl3fCvXg-/s1280/image_2025-10-09_16-34-17%20(3).png

នៅថ្ងៃទី ៣០ ខែកញ្ញា ស្ទូឌីយោបានប្រកាសកាលវិភាគខែតុលា របស់ Esther Yu ប៉ុន្តែតារាស្រីរូបនេះមិនមានសកម្មភាពសាធារណៈទេ។ កាលវិភាគរបស់នាងគឺសម្រាប់តែថត និងថតសំឡេងប៉ុណ្ណោះ ហើយនាងមិនបានចូលរួមជាមួយក្រុមការងារភាពយន្ត ឬចូលរួមក្នុងព្រឹត្តិការណ៍ផ្លូវការណាមួយផ្សេងទៀតឡើយ។ កន្លងមកភាពយន្តរឿង « A Journey to Glow» សម្តែងដោយ Esther Yu និង Wang Anyu ស្រាប់តែផ្អាកការថតនៅពាក់កណ្តាលខែកញ្ញា បើទោះបីជាសហគមន៍អ្នកគាំទ្ររបស់តារាស្រីរូបនេះ បានរៀបចំសកម្មភាពជាច្រើនដើម្បីលើកទឹកចិត្ត និងគាំទ្រ idol របស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgNYbTohbbmBn6AkbsaIBZrmJ6pIY8MdjcRplQWVllscRW2n-LMAlA61JAfwqMrar0w9yBFI7CHYUnCataeLLou95rs9-Y0kwb6_L3HaOs7HDy8EUr22y5L1EdmCQ8KgcC46OTsBGdXEJddBRSGXr5WApRrwqRx79p99k-A4X1S0Z7mFst_-TQRY7GBY4r/s1280/image_2025-10-09_16-34-17%20(5).png
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន Esther Yu កំពុងប្រឈមមុខនឹងវិបត្តិដ៏ធំបំផុតនៃអាជីពរបស់នាង នៅពេលដែលរឿងអាស្រូវជាបន្តបន្ទាប់ទាក់ទងនឹងគ្រួសាររបស់នាងបានផ្ទុះឡើងចាប់តាំងពីខែសីហា។ ក្រុមហ៊ុនឪពុករបស់ Esther Yu ត្រូវបានគេសង្ស័យថាមានការបំពានអាជីវកម្ម ការគេចពន្ធ…ចំណែកឯនាងក៏រងនូវការចោទប្រកាន់ពីមិត្តរួមការងារហើយត្រូវបានមនុស្សជាច្រើននៅក្នុងឧស្សាហកម្មនេះលាតត្រដាងចំពោះអាកប្បកិរិយាមិនល្អរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhftPNRErdrxI9SCAD-EvtzqzaCcoVuf73iNXI6_uTfYYxpXbq_RjzaCWV10kVAOtTX4lg2ULdn92UY6O54KVSKuzfVZ1lWgW6wE2HnRd3aqgOrOgOx16LPJX0gBIrUfqg-MWNbHGClVcR85MANGRqAtpz6wssmET_BNzg83eYRrISOIRGROU3BIIokypDQ/s960/image_2025-10-09_16-34-17.png

ប្រឈមមុខនឹងរឿងអាស្រូវជាបន្តបន្ទាប់ Esther Yu បានជ្រើសរើសនៅស្ងៀម។ គណនីបណ្ដាញសង្គមទាក់ទងនឹងតារាស្រីរូបនេះបានឈប់ធ្វើបច្ចុប្បន្នភាព។ នៅក្នុងខែកញ្ញា Weibo របស់ Esther Yu បានចែករំលែកសារឡើងវិញចំនួន ៦ប៉ុណ្ណោះ ហើយគ្មានការបង្ហោះដើមឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការស្ងប់ស្ងាត់ទាំងស្រុងរបស់ Esther Yu ក្នុងរយៈពេលពីរខែកន្លងមកនេះ បើទោះបីជាមានការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរ គឺជាដាវមុខពីរក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitSCDl83c2Duat3vUN5EWmEuhENo8TCROQay1inIh1IW8N0HpHApQUT7U7S3BcuWlVqrpL3HsiqO65n01Rj_dJ7sbjnvMFWuMSsze29iyPdMubAw6GEWHvzsf3VANTxxANrTtQNIhRBhOkyVl6Cp1AB4LKcABzXEcCNcQC7XWgmJ7K7MEoNaBZlhyzmPBO/s1280/image_2025-10-09_16-34-19%20(2).png

អ្នកគាំទ្រនៅតែគាំទ្រ Esther Yu ដោយនិយាយថា នាងមិនចាំបាច់បញ្ជាក់ពីភាពគ្មានកំហុសរបស់នាងទេ ព្រោះអ្នកចោទជាអ្នកត្រូវផ្តល់ភស្តុតាង។ អ្នកគាំទ្រក៏លើកឡើងពីការពិតដែលមិត្តរួមការងារមួយចំនួនបានបញ្ជាក់ពីបុគ្គលិកលក្ខណៈ និងវិជ្ជាជីវៈរបស់ Esther Yu ។ផ្ទុយទៅវិញ អ្នកខ្លះបានរិះគន់តារាស្រីរូបនេះថាមានចេតនានៅស្ងៀមដើម្បីបញ្ចៀសបញ្ហា និងបង្វែរការទទួលខុសត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJQNi4ylvkcWbnepU1WbjGoFUcHjifsqL2TCvB9wTZS43eX9NApQvfgJ4EOM9Pux1oXhfbm1ejzZRYEuWIoZy0-8yLSYsjH9B5XKbU1MHaAGJPLR3-EdRc3nzJkfcNC37tIj7z85mFhxHfsLUV13wGSWDvMTSGEJ_LwZrJ_uUQ2J56JD8ctVLY7wekr5Nk/s1440/image_2025-10-09_16-34-19.png

ប្រព័ន្ធផ្សព្វផ្សាយជឿជាក់ថាគណនី Studio Esther Yu ដែលបង្ហោះរូបនាងគឺជាការផ្លាស់ប្តូរមួយដើម្បីសាកល្បងមតិសាធារណៈក្នុងការរៀបចំសម្រាប់ការត្រឡប់មកវិញរបស់ខ្លួន។ តាមពិតទៅរូបថតរបស់តារាស្រីរូបនេះ មិនមែនជារូបថតថ្មីនោះទេប៉ុន្តែគ្រាន់តែជារូបថតក្រោយឆាកនៃការផ្សាយពាណិជ្ជកម្មកាលពីមុនសម្រាប់ម៉ាកយីហោ៕

វណ្ណដា ចែករំលែកពីទង្វើឈ្លានពានដោយខុសច្បាប់របស់ថៃ

0

តារារ៉េប វណ្ណដា បានយកគណនីផ្ទាល់ខ្លួនចែករំលែកបន្តពីសកម្មភាពខុសច្បាប់របស់ថៃដែលប្រើគ្រឿងចាក់ទន្ទ្រានកាន់កាប់ទឹកដីកម្ពុជានាថ្ងៃទី១០ ខែតុលានេះ។ ជាមួយនឹងខ្លឹមសារ វណ្ណដា បានបង្ហាញការខឹងសម្បារនិងឱ្យថៃចាកចេញពីប្រទេសរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqobuulVSGgqCZ8w1wA7bQKW5FutLpgZHvT0QF8BehUDu0f8QQVYUyEEVHdzei1kKDD9av8gd-AtCjuZMuHtLtzAJzM3zauQu2zaKfURmkzO29xgSoRppAx6B9HB9lxljroj5ZlJWnSK4ZedeaWRkrOtDMAPihlCS5exZMZSCpU2nsDe8OyUXce6ZVTbkS/s1899/image_2025-10-10_15-11-46.png

ម៉ាន់ វណ្ណដា បានចែករំលែកការបង្ហោះដោយភ្ជាប់មកជាមួយនឹងសំណេរជាភាសាអង់គ្លេសដែលមានអត្ថន័យថា «កម្លាំងចម្រុះរបស់ប្រទេសថៃ បន្តទន្ទ្រានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥»។ វណ្ណដា បានបន្ថែមឃ្លាថា «ចាកចេញពីប្រទេសរបស់ខ្ញុំ» ជាមួយនឹងរូប Emoji មួយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiaikFz4wMLYljIIkQlXBfRs8z_il1BC5IolEfP_BOjHioMHm0NT8m9adBpuyOrpgGC3633zLhIpCdL7qHLbL22JIjyA8jzPGPfL1kUzFuTeRjD_pzTDawpDPeUA8gUQ_004LgWvQuyUX0QHBJWnPcWkC3YDYP6ypng2CMmrljhH5UrPAqSqx0Q24sKVPT/s2048/558976003_1240791831422770_4549983168796718428_n.jpg
តារាចម្រៀងរ៉េបដ៏មានឥទ្ធិពលប្រចាំប្រទេសកម្ពុជារូបនេះក៏បានចែករំលែកបន្ថែមទៀតទាក់ទងនឹងសកម្មភាពទន្ទ្រានរបស់ភាគីថៃ។ ទង្វើរបស់ថៃគឺមិនខ្លាចនឹងច្បាប់អន្តរជាតិឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdCuEKNuSS5V2OFziHL4RKAqBJgs_hvigKdyMbNYzxmBbPQ4ZA0SJyoZikLpcmJpfUoJeRvyYWay8YQnmYg9dvrK66xdMxnnNAMl8REes3WQNS-QdmL2Qm921UdF-E589F8K84rrp3nWFzLdEhPTrHczIGy_XJWlKD7Mrymgz2RkomzOJy0V5-GFLnn0aJ/s742/image_2025-10-10_15-07-27.png

គួរឱ្យដឹងថា ភ្លាមៗបន្ទាប់ពីមានហេតុការណ៍នេះកើតឡើងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី បានចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាថ្មីកន្លែងដែលកងកម្លាំងថៃ និងគ្រឿងចក្រ បានបំពានអធិបតេយ្យភាពកម្ពុជា នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ៕

ពូទីន ទទួលស្គាល់ថារុស្សុី ជាអ្នកបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់ប្រទេសអាស៊ែរបៃហ្សង់

0

លោក វ្ល៉ាឌីមៀរ ពូទីន បានព្រមទទួលស្គាល់កំហុស ពាក់ព័ន្ធនឹងការបាញ់ធ្លាក់យន្តហោះដឹកអ្នកដំណើររបស់ប្រទេសអាស៊ែរបៃហ្សង់ដែលបណ្តាលឱ្យមនុស្ស៣៨នាក់បានបាត់បង់ជីវិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEks1LSxDxXAcK2cS7fglVp_3oVnNVuNA_VVopXByn1RgMDdQfXQ9PdULtfn-WfYwCOKoM7RvitVoYVa1JQAu-cZtNRwAiY8Z2opJJ5Y-R_1cLgSN8MkqM9UG4baOzydbijhYWpJ6pFKTwFZJyVaoeT8vZeVrOxxuRl5CqZpclb_B1nArFSk9MZs844wx7/s1600/image_2025-10-10_10-35-59.png
នៅក្នុងជំនួបជាមួយប្រធានាធិបតីអាស៊ែរបៃហ្សង់ នៅប្រទេសតាជីគីស្ថាន លោកពូទីន បានបង្ហាញការសោកស្តាយ ដោយសន្យានឹងផ្តល់សំណង ឱ្យស្មើនឹងតម្លៃដែលបានរងការខូចខាតពីឧប្បត្តិហេតុនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDo_OsElOcuTDC8tgmGaX3FvfrzDieyIPqoWapXczER8apV54KfzbE5jHUSCgxPlXFTGFRJGhz_5CTWtF1kv70ePHoezLenhZ4dxw-M_ieURoROPB0MiAMqXxeixTCsnckBCgnzY9dIeDg5RDuJ4dONIS1pC5t1GixB2KU11hx2MH5gXYq6pJAB9tUjoO_/s3840/image_2025-10-10_10-35-54%20(3).png

លោកពូទីន ក៏បានបន្ទោសអ៊ុយក្រែន ដោយសារតែពេលនោះរុស្សុី ចាប់បានដ្រូនរបស់អ៊ុយក្រែន៣គ្រឿង ហោះសម្តៅមកវាយប្រហារដែនអាកាសរុស្ស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg39XqdnuaYlk4FFzLK4qS0nNUTlMD5cc7EkETOyEkffy3HqkBHIusui9Cf1_8UOcu4t1ee8GKL53fMZYGr-09_SBIF9egjzg2a2_0Cn_Qv7bnc220Y1Kwpq8qzjr3IKt2W3sYKZmPDO3qj24cVhJfMrEIOjKc5a_AE95dSbGrMub-luWNYXJWoJ25YZ8dd/s1240/image_2025-10-10_10-35-53.png

ក្រោយចាប់សញ្ញបាន រុស្សុីបានបាញ់មីស៊ីលចំនួន២គ្រាប់ តែដោយសារបញ្ហាបច្ចេកទេស វាក៏បានសម្តៅទៅរកយកហោះដឹកអ្នកដំណើរវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixAhaLkaIJmJLxUJeZC06t9_bK83ZHe7DN_3dWzWp-1CkjtxQHle_7bNLjB2NxA-YcyGVen58-GgUXkQWMxKgevMQ9s7USMGa_FDtigSPfLAirmoy3CjYkOHRDyG_-xIF1JAswlMz7W6IwXfMHDBpFc3ewGKYWjumE24S_imuE1MCwT2PT_8DRsjN9DNsT/s1050/image_2025-10-10_10-35-51.png

គួរបញ្ជាក់ថា ឧប្បត្តិហេតុនេះ កើតឡើងនៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៤ ជិតទីក្រុង Grozny នៃប្រទេសរុស្ស៊ី បណ្តាលឱ្យមនុស្ស៣៨នាក់ស្លាប់ និង២៩នាក់រងរបួស៕

មកស្វែងយល់ពី ប.ស.ស. តើផ្ដល់សេវាព្យាបាល និងថែទាំអ្វីខ្លះ? ហើយជំងឺណាខ្លះមិនរាប់បញ្ចូល?

0

រាជធានីភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលផ្តល់ការធានាសន្តិសុខប្រាក់ចំណូលជាមូលដ្ឋានដល់កម្មករនិយោជិតនៅកម្ពុជា។ ប.ស.ស. មានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាអាណាព្យាបាលបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ។ ក្រុមប្រឹក្សាភិបាល ប.ស.ស. មានសមាសភាពបីភាគីមកពី តំណាងរាជរដ្ឋាភិបាល និយោជក និងកម្មករនិយោជិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0e3hABPLM_BnaB1QXCIbv8Nudg0DIzXe7gpt1kdRDsNJG6sB1PcpwXjB3xGRsKZIgjKOBhteIJvweXJt7GZYB4_2OsqkyfjIaVBtQ3MyHMqQPcEO5B24Y8PGHd1teRIn_ciWQxWpvlV_fMomcHRSwKAp7Ls0PpThjMCSljnBBb90W93msVePwdoo3-jid/s555/photo_2025-10-10_14-19-59.jpg
សម្រាប់អ្នកដែលមានសិទ្ធចុះឈ្មោះប្រើប្រាស់ សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព រួមមាន កម្មករនិយោជិតដែលកំពុងបំពេញការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន ហាង អាជីវកម្ម ទាំងអស់ ហើយមានទីតាំងប្រកបអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជាផ្ទាល់តែម្ដង។ យ៉ាងនេះក្ដី តើប.ស.ស.នឹងផ្ដល់ជូននូវសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រអ្វីខ្លះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWym8ZaFBS5SbiSh9RDlmPyqqSxL7PrfgJVX2v9Kvmz1OfNsoGtWfcnQRfjg1FVscxTr4vLeXS3kZILqZcRLKQJsxzSRf6bYF9pI4XKNPyzlOL9la4c_xzJIFV8D4zznjbp9YZ-hYHfH-NG8LtxaLvm8n32ntUPhBvYLJZCBw4YeXZVJSCGKLP3Vs8J5iV/s750/photo_2025-10-10_14-20-00.jpg

សមាជិក ប.ស.ស. អាចទទួលបានការព្យាបាល ដោយសម្រាកក្នុងមន្ទីរពេទ្យ សេវាពិគ្រោះជំងឺក្រៅ សេវាសង្គ្រោះបន្ទាន់ សេវាសម្រាលកូន និងថែទាំមុន និងក្រោយសម្រាលកូន និងសេវាស្តារនីតិសម្បទា (ផ្នែកវេជ្ជសាស្ត្រ)។ បន្ថែមពីនេះ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ក៏មាននូវសេវាបង្ការសុខភាព ដូចជា៖ សេវាចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត សេវាចាក់សេរ៉ូមប្រឆាំងជំងឺឆ្កែឆ្កួត សេវាចាក់សេរ៉ូមប្រឆាំងជំងឺតេតាណូស សេវាចាក់សេរ៉ូមប្រឆាំងពិសពស់ សេវាពិនិត្យឈាមរកជំងឺពកក (TSH, Free T3, Free T4) សេវាពិនិត្យឈាមកំណត់អបោធាតុមហារីកក្រោយការព្យាបាលជំងឺមហារីកដោយវះកាត់ និង/ឬ ក្រោយការព្យាបាលជំងឺមហារីកដោយចាក់ថ្នាំគីមី និង/ឬក្រោយការព្យាបាល ជំងឺមហារីកដោយបាញ់កាំរស្មីអ៊ិច។ សេវាបង្ការដែលបានកំណត់ខាងលើនេះ ត្រូវផ្តល់ដោយមូលដ្ឋានសុខាភិបាលសាធារណៈ ឬវិទ្យាស្ថានសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5qYM-Hta5V2JhZkGF8K5MfAxt61bgYxGs4Stv8Yzf6GLxAta_r7lOcVf7uZkO8jcFrNuMiHmp87-tY8wQlxhX6j6lAg_bR36sfJbxe2WJajxk7zduMiQQz_FYNVP4nNEkzPzl5I2uAj6z5p1RjFPCWMS9kBeDMBl9rD5Eaku3wFtRGLkvrLq3UX0nR_iw/s994/photo_2025-10-10_14-19-58.jpg

ដោយឡែក សេវា ឬការព្យាបាលដែលមិនរាប់បញ្ចូលរួមមាន៖ ការព្យាបាលដែលមិនគិតថ្លៃ ដែលមានចែងក្នុងគោលនយោបាយសុខាភិបាលសាធារណៈ ការថែទាំធ្មេញ (ការសម្អាត ការប៉ះ និងការដាក់ធ្មេញ) ការព្យាបាល និងការវះកាត់ប្តូរភេទ ការផ្សាំ ឬប្តូរសរីរាង្គផ្សេងៗ សេវាបង្កកំណើតដោយសិប្បនិម្មិត ការព្យាបាលដោយខ្លួនឯង ការព្យាបាល ឬវះកាត់ដើម្បីកែសម្ផស្ស ឧបករណ៍ជំនួយភ្នែកសិប្បនិម្មិតនិងការព្យាបាលដោយកាំរស្មីឡាស៊ែ ការព្យាបាលញៀនសុរានិងផ្តាច់គ្រឿងញៀន ការព្យាបាលការអសមត្ថភាពផ្តល់កំណើត ការវះកាត់ដោយដាក់គ្រាប់ភ្នែកសិប្បនិម្មិត ការវះកាត់បេះដូង និងសរសៃឈាមបេះដូង ការលាងឈាម និងការត្រួតពិនិត្យសុខភាពទូទៅ។ យ៉ាងណាមិញ មុខសេវាខាងលើនេះនឹងផ្ដល់ជូនតែករណីសង្គ្រោះបន្ទាន់ប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSse6mPPi9AQfDQZs4HlInAdHQMeI0HY8RqMKZ7507qtC_Ii0jlm3UnRmWUPyN2eSB5xqnup0mmmXkW3BL2W6o_u3teyWOdSZPyGFYn7kXP8eLIs42511auxGwncs3FKCMQ48WlgB1N3dkjpdRmOce6MKAEQjp2eo450E_gGFRlxhe1kdXdNET09EnNPfQ/s1280/photo_2025-10-10_14-19-59%20(2).jpg

ចំពោះប្រភេទជំងឺរ៉ាំរ៉ៃដែលមិនត្រូវបានរាប់បញ្ចូលក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដែរនោះ រួមមាន ១-ជំងឺខ្សោយបេះដូង ២-ជំងឺសាច់ដុំបេះដូង ៣-ជំងឺរលាកថ្លើមប្រភេទបេរ៉ាំរ៉ៃ ៤-ជំងឺរលាកថ្លើមប្រភេទសេរ៉ាំរ៉ៃ ៥-ជំងឺតំរងនោមរ៉ាំរ៉ៃ ៦-ជំងឺក្រិនថ្លើម ៧-ជំងឺសរសៃឈាមក្រហមបេះដូង ៨-ជំងឺវិបត្តិចង្វាក់បេះដូង ៩-ជំងឺក្រិនសរីរាង្គ ១០-ជំងឺវិកលចរិត ១១-ជំងឺលុយពុស និង១២-ជំងឺតាឡាសសឺមី៕

មិនបានធ្វើជា MC RavenBlaze ថាមិនបន្ទោសគេទេតែបន្ទោសខ្លួនឯងដែលឆាប់ជឿទុកចិត្ត ឆាប់សង្ឃឹមពេក

0

អ្នកធ្វើ Reaction ល្បីឈ្មោះ RavenBlaze បានចេញវីដេអូមួយបន្ទាប់ពីមានអ្នកគាំទ្រសួរនាំជាច្រើនដែលលោកមិនមែនជា MC ក្នុងកម្មវិធីប្រលងចម្រៀងរ៉េប។ Raven បានបញ្ជាក់ថាលោកក៏មិនដឹងពីហេតុផលដូចគ្នា តែយ៉ាងណាលោកក៏មិនបន្ទោសគេនោះទេតែលោកបន្ទោសខ្លួនឯងដែលឆាប់ជឿទុកចិត្តគេពេក។ អ្នកមួយចំនួនបានសង្ស័យថាអាចមកពីខុស Sponsor ប៉ុន្តែ Raven បានអះអាងថាមិនមានការកុង Sponsor នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdvc9mpU3j-lRkPyKtL4cJdrA4LGx1Fd5R4O5KhAC7VlhYv36YBdWWfVXcvkSNJ2XoWxs9_H6mh8XEjeYIiZlXOAzBEpi-jW8CJjdP13vkig3i6noALkuR0CUP31jddRv2HFGubSAXx_AFkEF6oDTY8jqgPRqbP98jLrl2H0ea8jl0fFgdrg7SAIMvfyaT/s2048/image_2025-10-10_09-50-44.png
នៅយប់ថ្ងៃទី៩ ខែតុលា Raven បានចេញវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «Why I’m not the MC?»។ វីដេអូរយៈពេល៤នាទី អ្នកធ្វើ Reaction រូបនេះបាននិយាយថាលោកមិនចង់ធ្វើវីដេអូនេះប៉ុន្មាននោះទេប៉ុន្តែលោកមានការអាណិតហ្វេនដែលសួររកលោក។ ចំពោះហេតុផលដែលមិនបានធ្វើជា MC Raven បានបញ្ជាក់ថាលោកក៏មិនដឹងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVa6nSraf4fJblnw72-8-Y7oLaARFW-CPqPmOMhhjDORpPj40RXaI60xXvJspRUu-4HXOh9wVHUCJgwQPB5zBmr8DtGcB8kEuWrrleipiz5kDI0-uo9q4dhkRRRYp4XUFemLwLBoaggHqWWbXvMfi1fvNmWR9HqUkulQtaBXtBpUYplZQeVaqbnPk_s2UH/s1077/image_2025-10-10_09-50-45%20(2).png

លោកបានរៀបរាប់ថា ក្នុងរឿងនេះមិនមែនមិនមានការនិយាយជាមួយគ្នាសោះនោះទេតាំងពីរដូវកាលទី១ប៉ុន្តែដោយសារតែខុសពណ៌គ្នា( Sponsor) ហើយក្រោយៗនេះក៏មានការនិយាយគ្នានៅខាងក្រៅឆាកដែរ។ ទោះយ៉ាងណា Raven បានបញ្ជាក់ថាគេមិនបានសន្យាច្បាស់លាស់ថាជាលោកនោះទេ គ្រាន់តែបង្ហើបនៅពេលស្រលាញ់ពណ៌ដូចគ្នាគឺអាចធ្វើការជាមួយគ្នាបានហើយ។ Raven ថាលោកក៏មិនអន់ចិត្ត ខឹងអ្វីដែរព្រោះតែគេមិនបាននិយាយប្រាកដប្រជាថាជាលោកនោះទេ តែលោកខឹងខ្លួនឯងដែលឆាប់ជឿទុកចិត្ត ឆាប់សង្ឃឹមពេក ប៉ុន្តែលោកក៏យល់ហើយថាវាជា Business ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXPi1V8fb3GanW4KWQeWM98gLqqurE7dfb6h7P8YVzpu2ihsEFinOjNVaR3zN9g1wqC2MCDFav-L58m5m8HPo5datmeFHfxnnDlH6jy3YIKkqIqg8icFrT9X5AjHZo7SR-7AX-jQ780oQgo_ijh6UGbx_6xgXiqGJfOah3ZnjfJd91Gp-uhyEppl_knSGn/s2048/image_2025-10-10_09-50-45.png

ត្រង់ចំណុចនេះ Raven ក៏បានពន្យល់អ្នកគាំទ្រដែរថាកម្មវិធីមួយបង្កើតឡើងមកគឺមានច្រើនជាន់ ជាពិសេសបើសិនជាមាន Exclusive Sponsor រិតតែពិបាកនៅពេលចាក់លើកញ្ចក់ទូរទស្សន៍ហើយមុននឹងសម្រេចចិត្តអ្វីមួយគឺត្រូវឆ្លងទាំងអស់មិននៅក្នុងដៃអ្នករៀបចំ១០០%នោះទេ។ ទោះបីជាមិនបានធ្វើជា MC ក្តី Raven បានបញ្ជាក់ថាអ្នករាប់អានលោក លោកនៅតែរាប់អានព្រោះធ្លាប់ធ្វើការជាមួយគ្នា ហើយពិធីមង្គលការលោកគេក៏មកជាអ្វីដែលមិនអាចបំភ្លេចបានជាអនុស្សាវរីយ៍ដែលធ្លាប់ស្គាល់គ្នាកន្លងមក៕

ដំណឹងពីថៃ! នាយករដ្ឋមន្ត្រីថៃបានលើកឡើងថា «ថៃត្រៀមគ្រប់ផ្នែក ខណៈកងទ័ពមានផែនការសម្ងាត់បណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនខេត្តស្រះកែវ»

0

ប្រទេសថៃ ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ គឺជាថ្ងៃដែលកងទ័ពថៃដាក់លក្ខខណ្ឌឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីតំបន់ភូមិណងចាន់ (ទល់មុខភូមិជោគជ័យ) និងតំបន់ភូមិណងយ៉ាកែវ (ទល់មុខភូមិព្រៃចាន់) បើមិនដូច្នោះទេ កងទ័ពថៃនឹងចាត់វិធានការពីស្រាលទៅធ្ងន់ដើម្បីឱ្យពលរដ្ឋខ្មែរចាកចេញពីភូមិទាំង២ ។ នៅថ្ងៃដដែលនេះ នាយករដ្ឋមន្ត្រីថៃបានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិជជែកពីបញ្ហាសន្តិសុខ និងស្តាប់ពីផែនការសម្ងាត់របស់កងទ័ពក្នុងការបណ្តេញពលរដ្ឋខ្មែរ ។

នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បាននិយាយមកកាន់សារព័ត៌មានក្រោយធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ លើកទី១៣ ថា ថៃត្រៀមខ្លួនគ្រប់ផ្នែក ហើយលោកជ្រាបផែនការកងទ័ពថៃពីការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ភូមិណងចាន់ (ទល់មុខភូមិជោគជ័យ) និងតំបន់ភូមិណងយ៉ាកែវ (ទល់មុខភូមិព្រៃចាន់) ប៉ុន្តែពុំអាចនិយាយជាសាធារណៈបានទេ វាជាផែនការសម្ងាត់បំផុត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Standard ។

កិច្ចប្រជុំបានពិភាក្សាពីបញ្ហាសន្តិសុខជាតិ ប៉ុន្តែលោកពុំអាចនិយាយឱ្យដឹងពេលនេះទេ ត្រូវរង់ចាំស្តាប់ព័ត៌មានលម្អិតពីអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ និងនាយករងមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។ លោកនឹងចុះពិនិត្យមើលស្ថានការណ៍ភូមិណងចាន់ និងភូមិណងយ៉ាកែវដោយផ្ទាល់នៅពេលណាមួយ ។

ក្រៅពីនេះ លោកទទួលបានផែនការសម្ងាត់របស់កងទ័ពពីការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ភូមិណងចាន់ និងតំបន់ភូមិណងយ៉ាកែវ ។ ភាគីថៃបានត្រៀមខ្លួនគ្រប់ផ្នែក ប៉ុន្តែលោកពុំអាចប្រាប់ជាសាធារណៈ ពីព្រោះវាជាផែនការសម្ងាត់បំផុតពាក់ព័ន្ធនឹងប្រទេសជាតិ ។

ចំណែកលោក ឆាត់ឆ័យ បាងឈួត អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិបាននិយាយពីលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ដែលមាននាយករដ្ឋមន្ត្រីធ្វើជាប្រធាន ថា កិច្ចប្រជុំបានពិភាក្សាពីការតាមដានស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់លើគោលជំហរ៤ចំណុចតាមការលើកឡើងរបស់លោក អនុថីន រួមមាន ៖ ១-កម្ពុជាត្រូវដកអាវុធធុនធ្ងន់ចេញពីព្រំដែន ២-ដោះមីន ៣-សហការបង្ក្រាបបទល្មើសឆ្លងដែន និង៤-គ្រប់គ្រងព្រំដែននៅតំបន់មានបញ្ហា ។

កិច្ចប្រជុំក៏បានពិភាក្សាពីការដោះស្រាយបញ្ហាព្រំដែនភាគខាងត្បូង ដោយបង្កើតក្រុមការងារពិសេសរបស់រដ្ឋាភិបាល ដែលមានតួនាទីភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយអាជ្ញាធរមូលដ្ឋាន ដោយសាររដ្ឋាភិបាលរបស់លោក អនុថីន មានពេលវេលាត្រឹមតែ៤ខែ ឬមិនលើស១ឆ្នាំ ។

គួរបញ្ជាក់ថា ថៃនៅតែដាក់លក្ខខណ្ឌ៤ចំណុចឱ្យកម្ពុជាអនុវត្តតាម ហើយស្នើឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump បញ្ចុះបញ្ចូលកម្ពុជាឱ្យយល់ព្រមតាមលក្ខខណ្ឌរបស់ខ្លួន ទើបថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី នាចុងខែតុលា ។ នៅថ្ងៃទី១០ ខែតុលា ថៃបានបញ្ជូនកម្លាំងទ័ព និងទូរកុងទឺន័រមកតំបន់ព្រំដែនខេត្តស្រះកែវ ព្រមទាំងប្រកាសដោះមីន ខណៈកម្ពុជានៅតែរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឈរលើយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិ ហើយចាត់ទុកថា ការប្រើប្រាស់កម្លាំងយោធាមិនអាចដោះស្រាយបញ្ហាព្រំដែនបានឡើយ ៕

យូហៃ រងការវែ.កញែ.កលើសកម្មភាពពេលដើរចូលរួមក្នុងកម្មវិធី

0

តារារ៉េប យូហៃ ដែលជាម្ចាស់ពានមួយរូបត្រូវរងនូវការវែកញែកពីទស្សនិកជននៅពេលលោកដើរចូលរួមក្នុងកម្មវិធីសន្និសីទសារព័ត៌មាន តែហាក់បង្ហាញកាយវិការមិនរាក់ទាក់ដូច ជារៀមច្បង វណ្ណដា ឬ នរិទ្ធ ជាដើម។ សកម្មភាពរបស់ យូហៃ រងនូវមតិប្រតិកម្មចម្រុះដោយអ្នកមួយចំនួនគិតថាការរិះគន់នោះហួសហេតុពេកគ្រាន់តែដើរធម្មតាក៏ខុសនិងមានមតិជាច្រើនទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQypGnuxTfMLg4CvKH-AZESRNTiXClrpIPJdq5EP_LWzM7Rx-R5zIOogOrPPt3BJvCa6OiA50C1G_RB45I0VBzekiXV2m7AT0Ah7UCBFdLZzGSSGNsh7efL6lSrDbqqTNwuA72ClcauwUSmWsu-cg3VcQLOYyX1F2woKwRLM2ylrC2WsU9zbxA2sb0x3oZ/s960/image_2025-10-10_09-18-14.png
កាលពីពេលថ្មីៗនេះ យូហៃ ម្ចាស់ពាន The Rapper Cambodia ទទួលបានឱកាសធ្វើជា Captain មួយរូបក្នុងចំណោម៣រូបក្នុងកម្មវិធីប្រលងចម្រៀងរ៉េបថ្មីដែលទើបនឹងបង្កើតឡើងដោយស្នាដៃកូនខ្មែរ។ ជាមួយនឹងទទួលបានឱកាសមួយនេះ ខណៈដែលខ្លួនលោកទើបតែក្លាយជាម្ចាស់ពានក្នុងរយៈពេលជិត២ឆ្នាំក៏រងនូវមតិពីរផ្ទុយគ្នា។ ទស្សនិកជនមួយចំនួនបានអបអរសាទរចំពោះ យូហៃ ស្របពេលមតិមួយទៀតគិតអំពីបទពិសោធន៍របស់តារារ៉េបវ័យក្មេងរូបនេះអាចនៅមានកម្រិតនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0N3eGKBrP5ULdZfsAW3Vm5guE34IkfKK-f1Za5Su7DV_5USApfjDHbb367QnaFmLj9zkiqfJOoLtA9bXZGQCl-v_mRGQjejTRWalamI-X5k5oyxsL0TRD89vrnAF8mfKYSOK6WexIus4q32CNw-4eBFmcl07uIQCnlQOuCdIrTlbsNA1RAeFR881BBaj7/s2048/image_2025-10-10_09-18-16.png

ជាមួយគ្នានេះ ថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកស្រាប់តែមានការវែកញែកអំពីសកម្មភាពរបស់ យូហៃ អំឡុងពេលដើរចូលរួមក្នុងកម្មវិធីកាលពីកន្លងទៅ។ នៅក្នុងវីដេអូដែលមានការចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយគេបានឃើញ យូហៃ បានដើរដោយទឹកមុខញញឹម ប៉ុន្តែដៃរបស់លោកគឺស៊កចូលហោបៅខោទាំងសងខាងមិនបានចាប់ដៃស្វាគមន៍ជាមួយនឹងហ្វេនៗឡើយផ្ទុយនឹងសកម្មភាពរបស់រៀមច្បង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIveT5jYyzFrA6v234bQzs_2pC9zKuohTDcAjTHpDJEvfsT7WmVsjPEfYifDahBSPqhlAtHjm8zM9RW8rDKoSehsEZodGoXqMc-LCHP3uF7GZRRSem695ryFEZBWffyinPco-et1eyxiCubtKSte7kUEZpAO_m1o7YP035xCVrDA3HSCXBeHgAQptan98R/s1180/image_2025-10-10_09-18-12.png
វីដេអូមួយនេះបានជំរុញឱ្យមានការពិភាក្សានៅលើបណ្តាញសង្គមទិកតុកដោយអ្នកខ្លះក៏បញ្ចេញមតិថា យូហៃ បង្ហាញសកម្មភាពខុសឆ្គង ចំណែកអ្នកខ្លះទៀតចាត់ទុកថានេះជាការទើសហួសហេតុគ្រាន់តែដើរធម្មតាសោះក៏រងការរិះគន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHRHweP35g2hvBagi5LLawU0P1-qrtT1yfZA7MbV7OcQvM1nqZT477niz-DHqImGVOsLORjobcE80jSAyAG1_wADiA_0fEZCGHEXbTuPfSKcwcdzs1Rh0THU3TY56rodqQNoGASg76vGRokYvRn7rxOEyQttBNRdUtGRsilIgD8uBydmSQQF6doWSdHTxB/s2048/image_2025-10-10_09-18-14%20(2).png

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «បើគាត់ដកដៃចេញពីហោប៉ាវ ប្ដូរជាការលើកដៃសំពះវិញជាការល្អ ព្រោះគាត់ជាបុគ្គលល្បីជាគំរូដល់មនុស្សទូទៅ, ទៅចឹងទៅ ដើរធម្មតាក៏ទើស, Style ដើររបស់គាត់ទេ , វាជាស្ទាយ៍ តើមើលទឹកមុខគាត់មើលញញឹមឡើយស្រស់, ទើបឡើងចឹងហើយ, ស្ទាយ៍បរទេសគេអត់ដូចខ្មែរទេ….»៕

អបអរសាទរ! គូស្នេហ៍ក្នុងរឿងភាគខ្លីរៀបការក្នុងជីវិតពិតហើយ

0

Zhu Yiwei និង Bai Xinyi ជាគូស្នេហ៍ដ៏មានប្រជាប្រិយក្នុងរឿងភាគខ្លីរបស់ចិនដែលទទួលបានភាពល្បីល្បាញបន្ទាប់ពីបានសហការគ្នាលើរឿងខ្លីជាច្រើន។ មិនត្រឹមតែជាគូស្នេហ៍ក្នុងសាច់រឿងប៉ុណ្ណោះទេប៉ុន្តែក៏ជាគូស្នេហ៍នៅក្នុងជីវិតពិតដូចគ្នាហើយពេលនេះអ្នកទាំងពីរបានរៀបការក្លាយជាប្តីប្រពន្ធនឹងគ្នាហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihKXVXRDYZL097UULMqK3CLgayLEPNTUPXVCBwPyE3v6NQ_vSc17wWldUJgvQeG5fwi8ka3v1mOfda7uutSyM7VPStrcI7ON8CaGfO_3E2w51fM6UvFmgbXQm_yX3dxTCnQAsmuKr0dn7TPa-l9sNrPev3tDk4NkhhWdE22JjU9N-3s-q2i6vcspAAOpsu/s1620/image_2025-10-09_16-04-38.png

Zhu Yiwei និង Bai Xinyi បានជួបគ្នាពេលធ្វើការជាមួយគ្នាក្នុងរឿងខ្លីហើយបានរីកដុះដាលជាទំនាក់ទំនងពិត។ កើតនៅឆ្នាំ ១៩៩៦ និង ១៩៩៨ ពួកគេមានអាយុប្រហាក់ប្រហែលគ្នា ហើយមានចំណាប់អារម្មណ៍ស្រដៀងគ្នា។ នៅក្នុងសាច់រឿង Zhu Yiwei តែងតែដើរតួជា CEO មានចរិតកាចម៉ឺងម៉ាត់ប៉ុន្តែលោកមិនកាចខ្លាំងក្នុងជីវិតពិតនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9sYaQSM6p0CP4CzRdTnFUAX6rKsGChGPH5-o7yQgZa8TvzOl3gxqUtlaTjnppYsfw6v-umpnnfoW6YsvaE70ha61RAClmm3T75wkPUTy7cOob3bvrcqUgjXW2qXoX1Y3WMr9TrL8pY8nyoKohDDC9xbnbMlSppwuesEHdM32ODs_yrxOhS-SheCUFXlY2/s1492/image_2025-10-09_16-04-39%20(5).png

Zhu Yiwei ត្រូវបានគេនិយាយថាមានការគិតគូរជាឯកជនជាញឹកញាប់ទិញអំណោយតូចៗនិងធ្វើម្ហូបឆ្ងាញ់ៗសម្រាប់ Bai Xinyi។ Bai Xinyi មិនមែនជាមនុស្សស្រីស្លូតបូតដែលនាងលេចមុខក្នុងរឿងភាគនោះទេ។ នាងត្រូវបានគេនិយាយថា មានភាពរីករាយ និងរស់រវើក ដែលជារឿយៗធ្វើឱ្យ Zhu Yiwei សើច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgizRHobHuboSqWQX5cubN_wPYFHbj3FF16PsBGZQ2FxPWuX0-LBeWo1yC4LvYaeVACcdp4hF7HqpXc2sjOiK13y17gIs5H6Pz5ZAsprP7g9Z0z29ABFZiFSSBvJDVWiieMrHnPdbeW3Fw7JlyzgOhvK3ByNZUkwhv_irIg3NBKgPa0rOuDDzBi-eL_w0BD/s1332/image_2025-10-09_16-04-40.png

តារាសម្តែងទាំងពីររូបបានភ្ជាប់ពាក្យនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៤ ហើយបានទទួលសំបុត្រអាពាហ៍ពិពាហ៍នៅថ្ងៃទី ៩ ខែតុលា និងរៀបចំពិធីមង្គលការនៅថ្ងៃទី៨ តុលា។ ថ្មីៗនេះ រូបថតអាពាហ៍ពិពាហ៍របស់គូស្នេហ៍មួយគូនេះត្រូវបានចែករំលែកផងដែរដែលមានទម្រង់៣ផ្សេងគ្នា។

Zhu Yiwei និង Bai Xinyi គឺជាគូស្នេហ៍ពិត ដ៏កម្រនៅក្នុងឧស្សាហកម្មរឿងខ្លី ដោយបានសម្តែងរួមគ្នាក្នុងរឿងខ្លីជាង ៣៤ តាំងពីមុន និងក្រោយពេលរៀបការរបស់ពួកគេ បង្កើតកំណត់ត្រាឧស្សាហកម្ម។ ជាមួយនឹងដំណឹងរីករាយនេះអ្នកគាំទ្រក៏បានសម្តែងក្តីអបអរចំពោះតារាសម្តែង Zhu Yiwei និង Bai Xinyi ដ្បិតតែពួកគេនៅក្មេង ប៉ុន្តែជោគជ័យ ទាំងក្នុងអាជីព និងជីវិតស្នេហារបស់ពួកគេ៕

ហ្វីលីពីនប្រកាសឱ្យពលរដ្ឋជម្លៀសចេញពីតំបន់ហានិភ័យ និងប្រយ័ត្នរលកយក្សស៊ូណាមិក្រោយគ្រោះរញ្ជួយដី

0

ប្រទេសហ្វីលីពីន ៖ ការិយាល័យអង្កេតភូមិសាស្ត្រអាមេរិករាយការណ៍ថា មានគ្រោះរញ្ជួយដីកម្រិត៧.៤រិចទ័រ នៅតំបន់មាត់សមុទ្រភាគអាគ្នេយ៍កោះមិនដាណៅ ប្រទេសហ្វីលីពីន ដែលចំណុចកណ្តាលគ្រោះរញ្ជួយដីស្ថិតនៅឆ្ងាយពីទីក្រុងតាវៅ ប្រមាណ១២៣គីឡូម៉ែត្រ និងមានជម្រៅជាង៥៨គីឡូម៉ែត្រ ។ ហេតុការណ៍នេះបណ្តាលឱ្យអគារមួយចំនួនខូចខាត ប៉ុន្តែគ្មានសេចក្តីរាយការណ៍ពីមនុស្សរងរបួស ឬស្លា.ប់ទេ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2TSjngMEA5oANh2qEiEe7GhZcNA_Esv09PrrLxl7FcfX95p6baS5DxeAkWJPbMZMaMVyuF_lSRSnPOxbcNi0vxHYnjSmShVSjHWBleyV2bLKMWGvVjjn0IwbHfFF09_PXoXXD1Q8GEKsSZBJJO3Eb-Aj84-5f-IyfWrZbjFTxEdqLaT0OMu1JWopgrHPa/s1280/image_2025-10-10_11-45-35.png

ក្រោយគ្រោះរញ្ជួយដី អាជ្ញាធរក្នុងតំបន់បានប្រកាសអាសន្នអាចមានរលកយក្សស៊ូណាមិបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស ហេតុនេះ ពលរដ្ឋហ្វីលីពីនរស់នៅតំបន់មាត់សមុទ្រក្នុងខេត្តទាំង៧ ត្រូវជម្លៀសចេញពីតំបន់ហានិភ័យជាបន្ទាន់ ។ នៅតំបន់ខ្លះរបស់ហ្វីលីពីន រលកសមុទ្រមានកម្ពស់ចាប់ពី១ម៉ែត្រ ទៅ៣ម៉ែត្រ ខណៈតំបន់មាត់សមុទ្រមួយចំនួននៅឥណ្ឌូណេស៊ី រួមទាំងប្រជុំកោះប៉ាឡៅ រលកសមុទ្រមានកម្ពស់១ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlh2RMCmNVUAyun7l9C_XVXrK1fk2wbjg-r3oni_xPw0WsmT6RuIT-FuH-Jupgehc9G_pgQ2-r9nEAnapFMgbRw_hVU1Z8HyBWcLRqib6TfUjpX1zVWKHI6b2LP1OqeGH0oLifrr6e6XjrN_9WJAENvVPEpVPANMyhCDib5Wy-w-MlzYPzLl7MawX_JzRO/s860/image_2025-10-10_11-45-36%20(2).png

គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះបានកើតឡើងរយៈពេល២សប្តាហ៍ក្រោយ បន្ទាប់ពីហ្វីលីពីនរងគ្រោះដោយសាររញ្ជួយដីខ្លាំងបំផុតក្នុងរយៈពេល១០ឆ្នាំ កម្រិត៦.៩រិចទ័រ ដែលបណ្តាលឱ្យពលរដ្ឋហ្វីលីពីននៅកោះសេប៊ូ បាត់បង់ជីវិតរហូតដល់៧២នាក់ ។ មន្ត្រីឧតុនិយម និងបង្ការគ្រោះមហន្តរាយហ្វីលីពីនបានប្រកាសឱ្យពលរដ្ឋនៅតំបន់មាត់សមុទ្រតាមដានស្ថានការណ៍យ៉ាងដិតដល់ និងត្រៀមជម្លៀស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQc8AmCwYHzuLlqfLPdHmxfg-D2SaDSf0d5D17LZUgWHjTa7qqNjI7ux8eJIdNoJZVtnIkGUH4xhQOUMkksjhu2vlkilvOtRxhMVE7sBf_V_Pn3zygFXR6Giy-zz8YnH27awmHLQvxaUq33TbY-JamDu_jYiCT1_TePt7v-PMXFMJfbYYyY4du5pygaBpZ/s767/image_2025-10-10_11-47-37.png

ប្រទេសហ្វីលីពីនតែងតែមានបន្ទុះភ្នំភ្លើង និងគ្រោះរញ្ជួយដីខ្លាំងក្លាជាញឹកញាប់ ដោយសារមានទីតាំងស្ថិតនៅលើបន្ទាត់ភ្លើងប៉ាស៊ីហ្វិក ដែលជាតំបន់ភ្នំភ្លើង និងរញ្ជួយដីសកម្មបំផុតក្នុងពិភពលោក ។ បន្ទាត់ភ្លើងនេះមានប្រវែងរហូតដល់៤ម៉ឺនគីឡូម៉ែត្រព័ទ្ធជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាប្រភព¬ភ្នំភ្លើងជាងពាក់កណ្តាលនៃពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqGk-CLWzIPkwKW67Rl_u0Lq7DHAKhWEmNM8fU81Wl5FbtazrZ1CHe1Zpt64ErXDkI4Bzo1IWVCRcFV1g2AwgPlEQYoVo5BdrK4DqcBK6HPlCkp1IaW8zLJM-TmJEPG23nolw57ykJ5Mqr2lDgFGMy6MfEjHO7zPsIDJ1c676NgekMcIbBoUD0_ig9ruci/s862/image_2025-10-10_11-45-37.png

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះបានគ្របដណ្ដប់ផ្នែកខ្លះរបស់ប្រទេសឥណ្ឌូណេស៊ីផងដែរ ហើយឥណ្ឌូណេស៊ីប្រកាសឱ្យពលរដ្ឋរបស់ខ្លួនប្រុងប្រយ័ត្នរលកយក្សស៊ូណាមិ ដែលអាចកើតឡើងនៅតំបន់ស៊ុឡាវេស៊ីខាងជើង និងតំបន់ប៉ាពួ ស្ថិតនៅឆ្ងាយពីចំណុចកណ្តាលនៃគ្រោះរញ្ជួយដីជាង៣០០គីឡូម៉ែត្រ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIc2LsqLcKD7yY0thjCABki7atkOE3dWx6Wme94LborhOH8Xltbx9v4mU54itkKUsrmM10tVA2tnO433aHmhyphenhyphenvCAlqonYKRO7ABmbS8Zlehzdbz_SdRC52cShD8YWaVKt6aVaijPrmcZHvDfYY6wp3ly1SswIiBHtMtbeLkOyCrgbrCqcZQRD56qsdvBrl/s613/image_2025-10-10_11-47-37%20(2).png

ជប៉ុនបង្ហាញរថភ្លើងល្បឿនលឿនដូចហោះ ជាមួយកៅអីដ៏ទំនើបប្លែក

0

តូក្យូ៖ ប្រទេសជប៉ុនកំពុងអភិវឌ្ឍ រថភ្លើងល្បឿនលឿនប្រភេទ Maglev (Magnetic Levitation) ថ្មី ដើម្បីភ្ជាប់ទីក្រុង តូក្យូ ដែលនៅភាគខាងកើតនៃកោះហុងស៊ូ និងទីក្រុងណាហ្គូយ៉ា នៅកណ្ដាលប្រទេសជប៉ុន ដែលមានចម្ងាយប្រហែល ២៨៥ គីឡូម៉ែត្រ ពីគ្នា។ រថភ្លើងថ្មីនេះប្រើបច្ចេកវិទ្យា Magnetic Levitation ដើម្បីឲ្យរថភ្លើងរត់លើផ្លូវដែកដោយមិនប៉ះផ្ទាល់ ធ្វើឲ្យចលនារលូន និងស្ងាត់ជាងមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4fAqPX4xVp1SHTIIgWM27ApmLJU4wQ5FjzR_cSzancNc_dMUSfEyOndTx2W3TgVa73wiYbDSaBxGS_fIcRfL4iZybZpkmCCwa637_xqQJ2DqVs8qVbLR0Mi0Ps6HAoWOePhjNQkc_rprp1O1hSPDFLO_ndXUiZrspOrdo7M_cGr1snLdzDcY366HlfjEg/s670/image_2025-10-10_11-24-59.png
រថភ្លើង Maglev នេះអាចឆ្លងកាត់ចម្ងាយបានលឿនជាងរថភ្លើងល្បឿនលឿន Shinkansen ផ្សេងទៀត ជាពិសេស ល្បឿនរបស់វាអាចលឿនដល់ទៅជិត ៥០០ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ ដែលជួយកាត់បន្ថយពេលវេលាធ្វើដំណើររវាងតូក្យូ និងណាហ្គូយ៉ា ច្រើនជាងមួយម៉ោងបើប្រៀបធៀបនឹងរថភ្លើងល្បឿនលឿនបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlEgB0osu0AZMLwHkEwcrQpCGFMKeIOsQoo2Tz23tsovGiCVm2o_coqQbRygNz43CWZuaXAuEtP6dx77e6oWb0ptGiCq6ZunjIogG4bwhn4oLbGVV8d6hUneUS3WAxQvzHSN7gLEKlW7QO23x4eQGgA_L6fqqG6ypBJKR5cNCz3xVqRRHWJP6jBv6iV_QX/s480/image_2025-10-10_11-24-58%20(2).png

ចំណុចសំខាន់មួយនៃរថភ្លើងថ្មីនេះគឺ កៅអីរបស់វាមិនអាចបត់ត្រឡប់បានឡើយ (non-reclining seats)។ ការរចនាកៅអីនេះមានគោលបំណង បង្កើនកន្លែងសម្រាប់ជង្គង់ និងផ្តល់បទពិសោធន៍ងាយស្រួលសម្រាប់អ្នកដំណើរ ខណៈពេលធ្វើដំណើរអាចប្រហែល ៤០នាទី។ ក្រៅពីកៅអីច្នៃប្រឌិត រថភ្លើង Maglev ថ្មីនេះក៏មាន ផ្ទៃក្នុងធំទូលាយ ទំនើប និងមានសំឡេងស្ងាត់ល្អទៀតផង ដែលផ្តល់ឲ្យអ្នកដំណើរមិនមានអារម្មណ៍រំខាន និងស្ងប់ស្ងាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ6PakZTk4629d6UXZHQhRs82qAgPBnO3lmnkP5oXRKGcJLqFUTW6PMd_-7ugOYxp_6Ao9fTGzTh5LHKnZPCcWUiSQFlAazm0YKI5MCyxcKlbLRZrgfa25YCiCWl-0d536peGLfFPriKq3dsJneoIW8C-VUmOdGHs-If2fZP40TJ-ergPJqy6_ftwDhA-A/s1280/image_2025-10-10_11-24-58%20(3).png

គួរបញ្ជាក់ថា រថភ្លើង Maglev គឺជាផ្នែកមួយនៃផែនការរបស់ជប៉ុនក្នុងការកែលម្អប្រព័ន្ធដឹកជញ្ជូន និងភ្ជាប់ទីក្រុងធំៗជាមួយគ្នា។ អ្នកជំនាញព្យាករណ៍ថា រថភ្លើងនេះនឹងកាត់បន្ថយពេលវេលារវាងតូក្យូ និងណាហ្គូយ៉ា និងផ្តល់បទពិសោធន៍ការធ្វើដំណើរតាមរថភ្លើងល្បឿនលឿនប្រកបដោយសុវត្ថិភាព និងស្រួលសម្រាប់ប្រជាជន។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-2QDxf98Uomnea8bMgv_KozTYbi8pmHWNp9Dr5k4oFi_DtUOGzBuOLKijDbhzPFsDaUmYlJ4fdsbYlpEJuHlxHBF3sKskKt6jqN1G8L_gbu7IevtfWlaMmnQPb_YBlwUAGjeBSbVx29Yz9d7laPSxqpbBMH2d586J65ql4G0db09YIObXQ6CyHmz5rSwH/s780/image_2025-10-10_11-24-58.png

    សូមរំលឹកថា គម្រោង Chūō Shinkansen Maglev បានរៀបចំ និងគ្រប់គ្រងដោយក្រុមហ៊ុន JR Central (Central Japan Railway Company) ដោយចាប់ផ្តើមតាំងពី ឆ្នាំ ២០១៤ មកម្លេះ នឹងរំពឹងថានឹងបើកដំណើរការនៅ ឆ្នាំ ២០២៧។ ប៉ុន្តែដោយសារបញ្ហាបរិស្ថាន និងការអនុញ្ញាតសំណង់នៅតំបន់ភ្នំ Shizuoka គេរំពឹងជាថ្មីថា ការបើកដំណើរការនឹងអាចផ្លាស់ទៅឆ្នាំ ២០៣០ ឬក្រោយនោះបន្តិច៕