តារារ៉េប វណ្ណដា បានយកគណនីផ្ទាល់ខ្លួនចែករំលែកបន្តពីសកម្មភាពខុសច្បាប់របស់ថៃដែលប្រើគ្រឿងចាក់ទន្ទ្រានកាន់កាប់ទឹកដីកម្ពុជានាថ្ងៃទី១០ ខែតុលានេះ។ ជាមួយនឹងខ្លឹមសារ វណ្ណដា បានបង្ហាញការខឹងសម្បារនិងឱ្យថៃចាកចេញពីប្រទេសរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqobuulVSGgqCZ8w1wA7bQKW5FutLpgZHvT0QF8BehUDu0f8QQVYUyEEVHdzei1kKDD9av8gd-AtCjuZMuHtLtzAJzM3zauQu2zaKfURmkzO29xgSoRppAx6B9HB9lxljroj5ZlJWnSK4ZedeaWRkrOtDMAPihlCS5exZMZSCpU2nsDe8OyUXce6ZVTbkS/s1899/image_2025-10-10_15-11-46.png

ម៉ាន់ វណ្ណដា បានចែករំលែកការបង្ហោះដោយភ្ជាប់មកជាមួយនឹងសំណេរជាភាសាអង់គ្លេសដែលមានអត្ថន័យថា «កម្លាំងចម្រុះរបស់ប្រទេសថៃ បន្តទន្ទ្រានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥»។ វណ្ណដា បានបន្ថែមឃ្លាថា «ចាកចេញពីប្រទេសរបស់ខ្ញុំ» ជាមួយនឹងរូប Emoji មួយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiaikFz4wMLYljIIkQlXBfRs8z_il1BC5IolEfP_BOjHioMHm0NT8m9adBpuyOrpgGC3633zLhIpCdL7qHLbL22JIjyA8jzPGPfL1kUzFuTeRjD_pzTDawpDPeUA8gUQ_004LgWvQuyUX0QHBJWnPcWkC3YDYP6ypng2CMmrljhH5UrPAqSqx0Q24sKVPT/s2048/558976003_1240791831422770_4549983168796718428_n.jpg
តារាចម្រៀងរ៉េបដ៏មានឥទ្ធិពលប្រចាំប្រទេសកម្ពុជារូបនេះក៏បានចែករំលែកបន្ថែមទៀតទាក់ទងនឹងសកម្មភាពទន្ទ្រានរបស់ភាគីថៃ។ ទង្វើរបស់ថៃគឺមិនខ្លាចនឹងច្បាប់អន្តរជាតិឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdCuEKNuSS5V2OFziHL4RKAqBJgs_hvigKdyMbNYzxmBbPQ4ZA0SJyoZikLpcmJpfUoJeRvyYWay8YQnmYg9dvrK66xdMxnnNAMl8REes3WQNS-QdmL2Qm921UdF-E589F8K84rrp3nWFzLdEhPTrHczIGy_XJWlKD7Mrymgz2RkomzOJy0V5-GFLnn0aJ/s742/image_2025-10-10_15-07-27.png

គួរឱ្យដឹងថា ភ្លាមៗបន្ទាប់ពីមានហេតុការណ៍នេះកើតឡើងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី បានចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាថ្មីកន្លែងដែលកងកម្លាំងថៃ និងគ្រឿងចក្រ បានបំពានអធិបតេយ្យភាពកម្ពុជា នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ៕