អ្នកធ្វើ Reaction ល្បីឈ្មោះ RavenBlaze បានចេញវីដេអូមួយបន្ទាប់ពីមានអ្នកគាំទ្រសួរនាំជាច្រើនដែលលោកមិនមែនជា MC ក្នុងកម្មវិធីប្រលងចម្រៀងរ៉េប។ Raven បានបញ្ជាក់ថាលោកក៏មិនដឹងពីហេតុផលដូចគ្នា តែយ៉ាងណាលោកក៏មិនបន្ទោសគេនោះទេតែលោកបន្ទោសខ្លួនឯងដែលឆាប់ជឿទុកចិត្តគេពេក។ អ្នកមួយចំនួនបានសង្ស័យថាអាចមកពីខុស Sponsor ប៉ុន្តែ Raven បានអះអាងថាមិនមានការកុង Sponsor នោះទេ។
នៅយប់ថ្ងៃទី៩ ខែតុលា Raven បានចេញវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «Why I’m not the MC?»។ វីដេអូរយៈពេល៤នាទី អ្នកធ្វើ Reaction រូបនេះបាននិយាយថាលោកមិនចង់ធ្វើវីដេអូនេះប៉ុន្មាននោះទេប៉ុន្តែលោកមានការអាណិតហ្វេនដែលសួររកលោក។ ចំពោះហេតុផលដែលមិនបានធ្វើជា MC Raven បានបញ្ជាក់ថាលោកក៏មិនដឹងដូចគ្នា។
លោកបានរៀបរាប់ថា ក្នុងរឿងនេះមិនមែនមិនមានការនិយាយជាមួយគ្នាសោះនោះទេតាំងពីរដូវកាលទី១ប៉ុន្តែដោយសារតែខុសពណ៌គ្នា( Sponsor) ហើយក្រោយៗនេះក៏មានការនិយាយគ្នានៅខាងក្រៅឆាកដែរ។ ទោះយ៉ាងណា Raven បានបញ្ជាក់ថាគេមិនបានសន្យាច្បាស់លាស់ថាជាលោកនោះទេ គ្រាន់តែបង្ហើបនៅពេលស្រលាញ់ពណ៌ដូចគ្នាគឺអាចធ្វើការជាមួយគ្នាបានហើយ។ Raven ថាលោកក៏មិនអន់ចិត្ត ខឹងអ្វីដែរព្រោះតែគេមិនបាននិយាយប្រាកដប្រជាថាជាលោកនោះទេ តែលោកខឹងខ្លួនឯងដែលឆាប់ជឿទុកចិត្ត ឆាប់សង្ឃឹមពេក ប៉ុន្តែលោកក៏យល់ហើយថាវាជា Business ។
ត្រង់ចំណុចនេះ Raven ក៏បានពន្យល់អ្នកគាំទ្រដែរថាកម្មវិធីមួយបង្កើតឡើងមកគឺមានច្រើនជាន់ ជាពិសេសបើសិនជាមាន Exclusive Sponsor រិតតែពិបាកនៅពេលចាក់លើកញ្ចក់ទូរទស្សន៍ហើយមុននឹងសម្រេចចិត្តអ្វីមួយគឺត្រូវឆ្លងទាំងអស់មិននៅក្នុងដៃអ្នករៀបចំ១០០%នោះទេ។ ទោះបីជាមិនបានធ្វើជា MC ក្តី Raven បានបញ្ជាក់ថាអ្នករាប់អានលោក លោកនៅតែរាប់អានព្រោះធ្លាប់ធ្វើការជាមួយគ្នា ហើយពិធីមង្គលការលោកគេក៏មកជាអ្វីដែលមិនអាចបំភ្លេចបានជាអនុស្សាវរីយ៍ដែលធ្លាប់ស្គាល់គ្នាកន្លងមក៕