Zhu Yiwei និង Bai Xinyi ជាគូស្នេហ៍ដ៏មានប្រជាប្រិយក្នុងរឿងភាគខ្លីរបស់ចិនដែលទទួលបានភាពល្បីល្បាញបន្ទាប់ពីបានសហការគ្នាលើរឿងខ្លីជាច្រើន។ មិនត្រឹមតែជាគូស្នេហ៍ក្នុងសាច់រឿងប៉ុណ្ណោះទេប៉ុន្តែក៏ជាគូស្នេហ៍នៅក្នុងជីវិតពិតដូចគ្នាហើយពេលនេះអ្នកទាំងពីរបានរៀបការក្លាយជាប្តីប្រពន្ធនឹងគ្នាហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihKXVXRDYZL097UULMqK3CLgayLEPNTUPXVCBwPyE3v6NQ_vSc17wWldUJgvQeG5fwi8ka3v1mOfda7uutSyM7VPStrcI7ON8CaGfO_3E2w51fM6UvFmgbXQm_yX3dxTCnQAsmuKr0dn7TPa-l9sNrPev3tDk4NkhhWdE22JjU9N-3s-q2i6vcspAAOpsu/s1620/image_2025-10-09_16-04-38.png

Zhu Yiwei និង Bai Xinyi បានជួបគ្នាពេលធ្វើការជាមួយគ្នាក្នុងរឿងខ្លីហើយបានរីកដុះដាលជាទំនាក់ទំនងពិត។ កើតនៅឆ្នាំ ១៩៩៦ និង ១៩៩៨ ពួកគេមានអាយុប្រហាក់ប្រហែលគ្នា ហើយមានចំណាប់អារម្មណ៍ស្រដៀងគ្នា។ នៅក្នុងសាច់រឿង Zhu Yiwei តែងតែដើរតួជា CEO មានចរិតកាចម៉ឺងម៉ាត់ប៉ុន្តែលោកមិនកាចខ្លាំងក្នុងជីវិតពិតនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9sYaQSM6p0CP4CzRdTnFUAX6rKsGChGPH5-o7yQgZa8TvzOl3gxqUtlaTjnppYsfw6v-umpnnfoW6YsvaE70ha61RAClmm3T75wkPUTy7cOob3bvrcqUgjXW2qXoX1Y3WMr9TrL8pY8nyoKohDDC9xbnbMlSppwuesEHdM32ODs_yrxOhS-SheCUFXlY2/s1492/image_2025-10-09_16-04-39%20(5).png

Zhu Yiwei ត្រូវបានគេនិយាយថាមានការគិតគូរជាឯកជនជាញឹកញាប់ទិញអំណោយតូចៗនិងធ្វើម្ហូបឆ្ងាញ់ៗសម្រាប់ Bai Xinyi។ Bai Xinyi មិនមែនជាមនុស្សស្រីស្លូតបូតដែលនាងលេចមុខក្នុងរឿងភាគនោះទេ។ នាងត្រូវបានគេនិយាយថា មានភាពរីករាយ និងរស់រវើក ដែលជារឿយៗធ្វើឱ្យ Zhu Yiwei សើច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgizRHobHuboSqWQX5cubN_wPYFHbj3FF16PsBGZQ2FxPWuX0-LBeWo1yC4LvYaeVACcdp4hF7HqpXc2sjOiK13y17gIs5H6Pz5ZAsprP7g9Z0z29ABFZiFSSBvJDVWiieMrHnPdbeW3Fw7JlyzgOhvK3ByNZUkwhv_irIg3NBKgPa0rOuDDzBi-eL_w0BD/s1332/image_2025-10-09_16-04-40.png

តារាសម្តែងទាំងពីររូបបានភ្ជាប់ពាក្យនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៤ ហើយបានទទួលសំបុត្រអាពាហ៍ពិពាហ៍នៅថ្ងៃទី ៩ ខែតុលា និងរៀបចំពិធីមង្គលការនៅថ្ងៃទី៨ តុលា។ ថ្មីៗនេះ រូបថតអាពាហ៍ពិពាហ៍របស់គូស្នេហ៍មួយគូនេះត្រូវបានចែករំលែកផងដែរដែលមានទម្រង់៣ផ្សេងគ្នា។

Zhu Yiwei និង Bai Xinyi គឺជាគូស្នេហ៍ពិត ដ៏កម្រនៅក្នុងឧស្សាហកម្មរឿងខ្លី ដោយបានសម្តែងរួមគ្នាក្នុងរឿងខ្លីជាង ៣៤ តាំងពីមុន និងក្រោយពេលរៀបការរបស់ពួកគេ បង្កើតកំណត់ត្រាឧស្សាហកម្ម។ ជាមួយនឹងដំណឹងរីករាយនេះអ្នកគាំទ្រក៏បានសម្តែងក្តីអបអរចំពោះតារាសម្តែង Zhu Yiwei និង Bai Xinyi ដ្បិតតែពួកគេនៅក្មេង ប៉ុន្តែជោគជ័យ ទាំងក្នុងអាជីព និងជីវិតស្នេហារបស់ពួកគេ៕